ខ្មែរតែមួយ | Khmer Unity 🇰🇭
Open in Telegram
662
Subscribers
No data24 hours
No data7 days
-730 days
Posts Archive
ប្រធានាធិបតីកូរ៉េខាងត្បូង លី ជេមីយុន (Lee Jae-myung) បានលុបការបង្ហោះរបស់លោកពីបណ្ដាញសង្គម X ដែលលោកបានបង្ហោះនៅថ្ងៃទី៣០ ខែមករានេះ។ នៅលើទំព័រ X របស់លោក លែងមានផុសនេះហើយ ខណៈដែលតំណភ្ជាប់សម្រាប់ផុសនេះបញ្ជាក់ថា ផុសត្រូវលុប៖ Hmm...this page doesn’t exist. Try searching for something else.
ការបង្ហោះរបស់លោក ពាក់ព័ន្ធនឹងការបង្ក្រាបការឆបោកតាមអនឡាញ ជាពិសេសក្រុមឧក្រិដ្ឋជនចិនជួលជនជាតិកូរ៉េឲ្យប្រព្រឹត្តបទល្មើសទាំងនោះ។
South Korean President Lee Jae-myung has deleted a post from the social media platform X, which he posted on January 30. This post is no longer available, and a link to the post confirms that it has been deleted: "Hmm...this page doesn’t exist."
The post was a warning about a crack down on online fraud, particularly committed by Chinese criminal groups who hire Koreans to commit these crimes.
ប្រទេសថៃអះអាងថា តំបន់ព្រំដែនដែលមានជម្លោះគឺជា «ផ្នែកមួយរបស់ប្រទេសថៃអស់រយៈ ពេលជាង ៤០ឆ្នាំ» ហើយវត្តមានរបស់កម្ពុជានៅទីនោះគ្រាន់តែជាការរៀបចំបណ្តោះអាសន្នជូនជនភៀសខ្លួន ប៉ុណ្ណោះ។ តើកម្ពុជាយល់យ៉ាងណាចំពោះការពិពណ៌នាជាលក្ខណៈប្រវត្តិសាស្ត្របែបនេះ?
តើរាជរដ្ឋាភិបាលមានវិធានការអ្វីដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលមានផ្ទះស្ថិតនៅក្នុងតំបន់ដែលយោធាតុថៃកំពុងកាន់កាប់ដោយខុសច្បាប់?
+3
[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា!
Press Release on the Situation Following the Ceasefire Agreement from 6:00 AM on 29 January to 6:00 AM on 30 January 2026 and the Position of the Ministry of Interior of the Royal Government of Cambodia.
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទទូចឱ្យអង្គការសហប្រជាជាតិចាត់វិធានការបន្ទាន់ចំពោះទង្វើរបស់យោធាថៃដែលរំលោភសិទ្ធិពលរដ្ឋភៀសសឹកកម្ពុជារាប់ម៉ឺននាក់
តើសង្គមគួរមើលឃើញ និងដោះស្រាយយ៉ាងណា ចំពោះអ្នកនយោបាយដែលមានឥរិយាបថ ប្រឆាំងនឹងផលប្រយោជន៍ជាតិ នៅពេលជាតិមានគ្រោះថ្នាក់?
+1
[English Below]
សំណួរ៖ កងទ័ពភូមិន្ទថៃបានអះអាងថា «ប្រតិបត្តិការរបស់ខ្លួននៅពេលថ្មីៗនេះមានគោលបំណងដណ្តើមយកមកវិញនូវទឹកដី បន្ទាប់ពីការឈ្លានពានពីសំណាក់កម្ពុជាអស់ជាច្រើនទសវត្សរ៍» និងបានបដិសេធ ការចោទប្រកាន់អំពីការឈ្លានពាន។ តើកម្ពុជាយល់យ៉ាងណាចំពោះការបំភ្លឺបែបនេះ?
ចម្លើយ៖ កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់កងទ័ពភូមិន្ទថៃ។ កម្ពុជាសូមអះអាងថា «ព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃត្រូវបានកំណត់យ៉ាងច្បាស់លាស់ដោយយន្តការច្បាប់ដែលត្រូវបានទទួលស្គាល់ទៅវិញទៅមក រួមមានអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ពិធីសារដែលបានភ្ជាប់មកជាមួយ ផែនទីដែលជាលទ្ធផលនៃឯកសារទាំងនោះ និងកំណត់ហេតុនៃការបោះបង្គោលព្រំដែនឆ្នាំ១៩០៨-១៩០៩ និងឆ្នាំ១៩១៩-១៩២០។ ឯកសារទាំងនេះត្រូវបានបញ្ជាក់បន្ថែមដោយសេចក្តីសម្រេចពាក់ព័ន្ធរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ដូច្នេះ ព្រំដែនមិនអាចត្រូវបានបកស្រាយឡើងវិញ ឬផ្លាស់ប្តូរដោយផ្អែកលើការនិទានរឿងរ៉ាវប្រវត្តិសាស្ត្រជាឯកតោភាគី ឬដោយសកម្មភាពយោធាបានឡើយ។
កម្ពុជាយល់ថា «ប្រតិបត្តិការរបស់យោធាថៃដែលត្រូវបានអះអាងថាធ្វើឡើងដើម្បី «ដណ្តើមយកមកវិញ» នូវទឹកដីដែលខ្លួនទាមទារ ជាពិសេសនៅតំបន់ដែលប្រជាជនកម្ពុជាបានរស់នៅអស់រយៈពេលជាយូរមកហើយ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ កិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ក្រោមយន្តការរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការដណ្តើមយកទឹកដីដោយប្រើប្រាស់កម្លាំង»។ សកម្មភាពបែបនេះក៏ដើរផ្ទុយពីគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ផងដែរ ដែលតម្រូវឱ្យរក្សាព្រំដែនដែលទទួលបានពីសម័យអាណានិគម ក៏ដូចជាកាតព្វកិច្ចដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈ JBC និងមធ្យោបាយសន្តិវិធីផ្សេងទៀត។
Q: The Royal Thai Army asserts that its recent operations aim to "recover" territory after decades of alleged Cambodian encroachment, denying accusations of invasion. How does Cambodia view this clarification?
A: Cambodia firmly rejects the Royal Thai Army’s assertion. Cambodia maintains that the international boundary between Cambodia and Thailand is clearly defined by mutually recognized legal instruments, namely the 1904 Convention and the 1907 Treaty, the protocols annexed thereto, the maps resulting therefrom, and the procès-verbaux d’abornement of 1908–1909 and 1919–1920. These instruments have been further affirmed by relevant rulings of the International Court of Justice (ICJ). Accordingly, the boundary cannot be reinterpreted or altered on the basis of unilateral historical narratives or military actions.
Cambodia further considers that Thai military operations purporting to “recover” so-called claimed territory, particularly in areas where Cambodian populations have resided for a very long time, constitute a clear violation of the MoU 2000, all existing agreements under the Joint Boundary Commission (JBC) mechanism, and the fundamental principles of international law prohibiting the acquisition of territory by force. Such actions also contravene the principle of uti possidetis juris, which preserves inherited boundaries established during the colonial period, as well as the obligation to resolve disputes peacefully through the JBC and other recognized peaceful means.
ប្រភពៈ Cambodia PR Team
ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
សំណួរ ៖ តើស្ថានការណ៍តាមបណ្តោយព្រំដែនមានភាពតានតឹងដូចអ្វីដែលបានបង្ហាញនៅលើបណ្តាញសង្គមរបស់បុគ្គលមួយចំនួនមែនដែរឬទេ?
ចម្លើយ៖ ស្ថានការណ៍តាមបណ្តោយព្រំដែនមិនទាន់មានភាពតានតឹងដូចអ្វីដែលគេបានបង្ហោះផ្សាយតៗគ្នានៅលើបណ្តាញសង្គមនោះឡើយ។ កងកម្លាំងប្រដាប់អាវុធកម្ពុជានៅតែបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់។
ទាំងកងកម្លាំងកម្ពុជា និងថៃ នៅតែបន្តពឹងផ្អែកលើយន្តការសម្របសម្រួល និងការសន្ទនាដោយសន្តិវិធី ដើម្បីដោះស្រាយបញ្ហាណាមួយដែលបានកើតមាន។ សូមសាធារណជនទុកចិត្តលើព័ត៌មានដែលផ្សព្វផ្សាយតាមរយៈប្រភពផ្លូវការ ជាពិសេសពីសំណាក់ក្រសួង-ស្ថាប័ន និងសូមចៀសវាងការជឿ ឬចែកចាយព័ត៌មានមិនពិត ដែលអាចបណ្តាលឱ្យមានការយល់ច្រឡំ ឬអាចបង្កការភ័យខ្លាចនៅក្នុងចំណោមប្រជាពលរដ្ឋទូទៅ។
ប្រភពៈ Cambodia PR Team
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦
+1
[English Below]
សំណួរ៖ ប្រទេសថៃអះអាងថា តំបន់ព្រំដែនដែលមានជម្លោះគឺជា «ផ្នែកមួយរបស់ប្រទេសថៃអស់រយៈពេលជាង ៤០ឆ្នាំ» ហើយវត្តមានរបស់កម្ពុជានៅទីនោះគ្រាន់តែជាការរៀបចំបណ្តោះអាសន្នជូនជនភៀសខ្លួនប៉ុណ្ណោះ។ តើកម្ពុជាយល់យ៉ាងណាចំពោះការពិពណ៌នាជាលក្ខណៈប្រវត្តិសាស្ត្របែបនេះ?
ចម្លើយ៖ កម្ពុជាយល់ថា «ការបកស្រាយបែបនេះមិនអាចទទួលយកបានទេតាមផ្លូវច្បាប់»។ យោងតាមច្បាប់អន្តរជាតិ ដូចដែលត្រូវបានបញ្ជាក់ជាថ្មីដោយការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទាក់ទងនឹងបញ្ហាព្រំដែននេះ សកម្មភាពរដ្ឋបាលជាឯកតោភាគី ឬវត្តមានយោធា បើទោះបីជាបានធ្វើឡើងអស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ ក៏មិនអាចជំនួសកម្មសិទ្ធិស្របច្បាប់ដែលត្រូវបានបង្កើតឡើងដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ បានដែរ។ អធិបតេយ្យភាពត្រូវបានកំណត់ដោយយន្តការដែលត្រូវបានទទួលស្គាល់ទៅវិញទៅមក មិនមែនដោយការទាមទារជាឯកតោភាគីអំពីការថែទាំនិងការគ្រប់គ្រងនោះទេ។ ជាពិសេស ច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ដែលសំដៅលើការគោរពព្រំដែនដែលទទួលមរតកពីអំណាចអាណានិគម មិនអនុញ្ញាតឱ្យមាន «ការរៀបចំឡើងវិញ» នូវខ្សែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងយោធាឡើយ។
បន្ថែមពីលើនេះ ការទទួលស្គាល់របស់ប្រទេសថៃដែលថា «តំបន់ទាំងនោះមានសហគមន៍ប្រជាពលរដ្ឋកម្ពុជារស់នៅអស់រយៈពេលជាង ៤០ឆ្នាំ» បានបញ្ជាក់ថា »ប្រតិបត្តិការបច្ចុប្បន្នមិនមែនជាសកម្មភាពការពារខ្លួនបន្ទាន់នោះទេ ប៉ុន្តែជាការប៉ុនប៉ងដោយចេតនា ក្នុងការផ្លាស់ប្តូរស្ថានភាពដើមដែលមានស្រាប់ជាយូរមកហើយ»។ ការពិពណ៌នាសហគមន៍ដែលត្រូវបានបង្កើតឡើងរួចហើយថាជា «ជនភៀសខ្លួនបណ្តោះអាសន្ន» មិនបានផ្តល់អាជ្ញាប័ណ្ណដល់ការផ្លាស់ទីលំនៅរបស់ជនស៊ីវិល ឬការដណ្តើមយកទឹកដីនោះទេ។
ជម្លោះដោយសារការខ្វែងគំនិតគ្នា គួរតែត្រូវបានដោះស្រាយតាមបច្ចេកទេស តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងយន្តការច្បាប់ដែលត្រូវបានទទួលស្គាល់ទៅវិញទៅមក មិនមែនដោយការប្រើប្រាស់កម្លាំងយោធា ដើម្បីគូសផែនទីឡើងវិញនោះទេ។ ជារួម សកម្មភាពទាំងអស់នេះមានន័យស្មើនឹងការឈ្លានពានរបស់យោធាថៃយ៉ាងច្បាស់។
Q: Thailand asserts that the disputed border areas have been "part of Thailand for more than 40 years" and that Cambodian presence there was merely a "temporary refugee" arrangement. How does Cambodia view this historical characterization?
A: Cambodia finds this interpretation legally untenable. Under international law, as reaffirmed by ICJ jurisprudence regarding this very border, unilateral administrative acts or military presence—even if maintained for decades—cannot override the legal title established by the 1904 Convention and 1907 Treaty. Sovereignty is defined by these mutually recognized instruments, not by unilateral claims of "care and management." Crucially, international law and the principle of Uti Possidetis Juris (respect for boundaries inherited from the colonial power) do not permit the "reorganization" of boundary lines through military means.
Furthermore, Thailand’s admission that these areas have been inhabited by Cambodian communities for over 40 years confirms that the current operation is not an act of immediate self-defense, but a deliberate attempt to alter the long-standing status quo. Characterizing established communities as "temporary refugees" retrospectively does not grant a license to displace civilians or seize territory. Disputes regarding alignment must be resolved technically through the Joint Boundary Commission (JBC) and exiting mutually-recognized legal instruments, not by using military force to rewrite the map. Collectively, these actions unequivocally constitute a Thai military invasion.
ប្រភពៈ Cambodia PR Team
ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
សេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ទីផ្សារសហរដ្ឋអាមេរិកនៅតែជាមូលដ្ឋានដ៏រឹងមាំនិងអាចទុកចិត្តបានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាទោះបីជាមានការឈ្លានពានរបស់ថៃក្នុងឆ្នាំ២០២៥ ក៏ដោយ
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «សន្តិភាព ភាពអត់ធ្មត់ និងការកសាងឡើងវិញ៖ ផ្លូវឆ្ពោះទៅមុខរបស់កម្ពុជា»
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងចម្ងល់របស់មហាជននៅលើបណ្តាញសង្គម ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦
+3
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សម្តែងការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោម ដែលបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនតបណ្តាញ អគ្គិសនីចំនួន ០៣នាក់ បានរងរបួសធ្ងន់ ស្រាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ
ទីផ្សារសហរដ្ឋអាមេរិកនៅតែជាមូលដ្ឋានដ៏រឹងមាំនិងអាចទុកចិត្តបានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាទោះបីជាមានការឈ្លានពានរបស់ថៃក្នុងឆ្នាំ២០២៥ ក៏ដោយ
+9
ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្តើមអង្គប្រជុំដោយជម្រាបជូនអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦។ លោកជំទាវបានសង្កត់ធ្ងន់លើការជម្រុញអោយអាស៊ានដោះស្រាយបញ្ហាប្រឈមរួមក្នុងពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមលេចឡើងថ្មីៗ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយនិរន្តរភាព និងភាពធន់ ដែលស្របទៅនឹងមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ។
កិច្ចប្រជុំនេះក៏បានពិភាក្សាបន្តអំពីវឌ្ឍភាព កាលពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។
On the morning of 29 January 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, attended in the ASEAN Foreign Ministers' Meeting (AMM) Retreat on Cebu Island, Philippines.
Her Excellency Ma. Theresa P. Lazaro, Secretary of Foreign Affairs of the Philippines and ASEAN Chair, opened the Meeting by briefing participants on her priorities for 2026. She emphasized enabling ASEAN to address both current and emerging challenges in order to build a sustainable and resilient ASEAN Community, in line with the theme "Navigating Our Future, Together".
The Meeting also discussed follow-up progress from the Special ASEAN Foreign Ministers’ Meeting regarding the current situation between Cambodia and Thailand, held on 22 December 2025 in Kuala Lumpur, Malaysia. Cambodia reaffirmed its strong commitment to resolving disputes peacefully, in accordance with international law, existing treaties, and agreements, to ensure regional peace and stability.
#Cambodia #ASEAN #AMMRetreat2026
កម្ពុជាតវ៉ាជំទាស់ជាផ្លូវការនឹងពាក្យបណ្តឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃ មកលើថ្នាក់ដឹកនាំកំពូលកម្ពុជា
Cambodia expresses its formal objection to the legal complaint initiated by a senior Thai official against the senior leadership of Cambodia.
ថៃកំពុងបង្កអរិយភាពជាថ្មីម្តងទៀត តាមរយៈការប្រើប្រាស់ច្បាប់ក្នុងស្រុករបស់ខ្លួនប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលកម្ពុជា ទាំងគ្មានមូលដ្ឋានត្រឹមត្រូវ
The Thai side has undertaken the domestic legal measures which are not in conformity with the principles enshrined in the ASEAN Charter and the Treaty of Amity and Cooperation in Southeast Asia.
