en
Feedback
ឯកសារច្បាប់​ រដ្ឋបាលសាធារណៈ

ឯកសារច្បាប់​ រដ្ឋបាលសាធារណៈ

Open in Telegram

ចែករំលែកឯកសារប្រឡងក្របខណ្ឌរដ្ឋ​ ឯកសារច្បាប់ រដ្ឋបាលសាធារណៈ

Show more
6 236
Subscribers
+6624 hours
+867 days
+28230 days
Posts Archive
ហិង្សាដោយចេតនា គឺជាអំពើបៀតបៀនលើរូបរាងកាយរបស់អ្នកដទៃដោយចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបណ្តាលឲ្យ​មានរបួស ឬគ្មានរបួស ឬខូចសុខភាពជាដើម។ ចំពោះកម្រិតទោសត្រូវផ្តន្ទាទោសលើជនដែលបានប្រព្រឹត្តបទហិង្សាដោយចេតនា ត្រូវបានកំណត់ និងបែងចែកខុសៗគ្នាតាមរូបភាពនៃអំពើ ឬ/និងទំហំព្យសនកម្ម (ការខូចខាត) ដូចខាងក្រោម៖ ១៖ បទហិង្សាដោយចេតនា មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។ ២៖ ត្រូវចាត់ទុកថាជាបទហិង្សាដោយចេតនាដូចគ្នាផងដែរ (មាត្រា២២៥-មាត្រា២២៧) ចំពោះអំពើដូចខាងក្រោម៖ • អំពើដែលឲ្យអ្នកដទៃផឹក លេប ឬបញ្ចូលទៅក្នុងខ្លួនអ្នកដទៃ តាមមធ្យោបាយណាក៏ដោយ ដោយចេតនានូវសារជាតិពុលដែលបណ្ដាលឲ្យខូចសុខភាព។ • អំពើលក់ ធ្វើអនុប្បទាន ឬឲ្យចំណី ឬភេសជ្ជៈ ដោយដឹងថាចំណី ឬភេសជ្ជៈនោះមានសារជាតិពុលនាំឲ្យខូច សុខភាព ។ • អំពើប្រព្រឹត្តឡើងដោយចេតនា ដោយដាក់បញ្ចូលនូវសារជាតិពុលនាំឲ្យខូចសុខភាពទៅក្នុងទឹកសម្រាប់ហូបជាសាធារណៈ ។ ៣៖ ស្ថានទម្ងន់ទោសចំពោះបទហិង្សាដោយចេតនា (មាត្រា២១៨ - មាត្រា២២២) ៣-១៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០​០០ (បួនលាន) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្តទ្បើងក្នុងស្ថានភាពណាមួយដូចខាងក្រោម៖ • ប្រព្រឹត្តទ្បើងដោយមានការគិតទុកជាមុន។ • ប្រព្រឹត្តទ្បើងដោយប្រើអាវុធ ឬគំរាមគំហែងនឹងអាវុធ ។ • ប្រព្រឹត្តដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត • ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ។ • ប្រព្រឹត្តលើនារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង ។ • ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់សែ្តង ឬកាលបើជនល្មើសបានដឹង។ • ប្រព្រឹត្តលើជនរងគ្រោះ ឬ​ដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះកុំឲ្យប្តឹងបរិហារពីបទល្មើស ឬសុំឲ្យធ្វើការជួសជុលព្យសនកម្ម។ • ប្រព្រឹត្តលើសាក្សី ដើម្បីរារាំងកុំឲ្យឆ្លើយផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬនៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត ។ • ប្រព្រឹត្តលើជនរងគ្រោះ ឬ​​ដើមបណ្តឹងរដ្ឋប្បវេណី ពីព្រោះជននេះបានបរិហារពីបទល្មើស ឬ សុំឲ្យជួសជុលព្យសនកម្ម ។ • ប្រព្រឹត្តលើសាក្សី ដោយមូលហេតុសាក្សីនេះបានផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត ។ • ប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងពេលបំពេញមុខងាររបស់ខ្លួន ។ • ប្រព្រឹត្តដោយសហព័ទ្ធ (ប្តី ឬ ប្រពន្ធតាមច្បាប់) ឬដោយអនីតិសង្វាសជន (ជនដែលរស់នៅជាមួយគ្នាដូចប្តី-ប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍) របស់ជនរងគ្រោះ។ ៣-២៖ អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើនេះនាំឲ្យមានការកាត់អវយវៈ ឬ ឲ្យមានពិការភាពជាអចិន្រ្តៃយ៍ដល់ជនរងគ្រោះ (មាត្រា២២៣) ។ ៣-៣. អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះបណ្ដាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ (មាត្រា២២៤) ។ ៤៖ បទហិង្សាស្រាល (បទលហុ) អំពើប្រព្រឹត្តទៅលើអ្នកដទៃនូវហិង្សាស្រាល ដែលមិននាំឲ្យមានរបួសនោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥,០០០ (ប្រាំពាន់) រៀល ទៅ ១០០,០០០ (មួយសែន) រៀល (មាត្រា២២៨) ។ សរុបមកបទហិង្សាដោយចេតនាក្នុងក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បញ្ញត្តយ៉ាងច្បាស់លាស់ អំពីគោលការណ៍ដើម្បីធានាប្រសិទ្ធិភាព កំណត់ការផ្តន្ទាទោស ទោសពិន័យ ពីអំពើដែលជនល្មើសបានប្រព្រឹត្តទៅលើអ្នកដទៃ ក៏ដូចជាបង្កចលាចលដល់សង្គម ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ។

ការស៊ើបសួរ_នីតិវិធី​ព្រហ្ម​ទណ្ឌ​ Group 👉 https://t.me/chandaravanlaw Channel 👉 https://t.me/Daravanlaw 👉ចែករំលែកដោយ: អាជ្ញ
+8
ការស៊ើបសួរ_នីតិវិធី​ព្រហ្ម​ទណ្ឌ​ Group 👉 https://t.me/chandaravanlaw Channel 👉 https://t.me/Daravanlaw 👉ចែករំលែកដោយ: អាជ្ញាក្រម ............................................. 👉 Channel Telegram: Join✅ https://t.me/achnhakromchannel

០៧២_នីតិព្រហ្មទណ្ឌ​ទូទៅ_ផុន_វណ្ណា.pdf7.65 KB

នីតិព្រហ្មទណ្ឌទូទៅ_ហ៊ី_សោភា.pdf7.09 MB

មេរៀន_នីតិព្រហ្មទណ្ឌពិសេស​_លោកគ្រូ​_កៅ​_សីហា.pdf1.39 MB

ស្លាយ_កិច្ចប្រតិបត្តិការដែលមានកិច្ចធានា.pdf2.19 MB

កម្រងឯកសារ_ច្បាប់_សារាចរ_របស់តុលាការ_ក្រសួងយុត្តិធម៌.pdf152.51 MB

ការត្រៀមលក្ខណៈសម្បត្តិប្រលងវិជ្ជាជីវៈ.pdf2.41 MB

កម្រងឯកសារ ច្បាប់-សារាចរ របស់តុលាការ -ក្រសួងយុត្តិធម៌ --------------------- https://moj.gov.kh/kh/book-library

អំពើអនីត្យានុកូល រៀបរៀងដោយ លោក ឈួន ពន្លក

+1
មន្ទីរពេទ្យដៃគូ ប.ស.ស ក្នុងរាជធានីភ្នំពេញ

091_សិទ្ធិការងាររួម_ខាន់_សុខា.pdf6.79 KB

សិក្ខាសាលាស្ដីពី_ការបែងចែកមត៌ក_07122024.pdf1.41 MB