អន្តរកម្មឌីជីថល DIGITAL INTERACTION
Open in Telegram
លើកកម្ពស់ការយល់ដឹងអំពីអក្ខរភាពឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
Show more1 275
Subscribers
No data24 hours
-17 days
+830 days
Posts Archive
រួមគ្នាដើម្បីជាតិ! សូមលើកទឹកចិត្តសិស្សានុសិស្ស បុគ្គលិកអប់រំ សាធារណជន ចូលរួមប្តូរប្រូហ្វាល (Profile) ដើម្បីបង្ហាញឆន្ទៈ អរគុណ និងគាំទ្រដល់វីរកងទ័ពរបស់យើងដែលបានតស៊ូពលីដើម្បីជាតិ។
- តំណភ្ជាប់៖ https://twb.nz/suport-khmersoldiers
ក្រុមការងារនាយកដ្ឋានបឋមសិក្សា សូមជម្រាបជូនដំណឹងដល់លោកគ្រូអ្នកគ្រូឱ្យបានជ្រាបថា៖
នាយកដ្ឋានបឋមសិក្សាបាននឹងកំពុងសិក្សាស្រាវជ្រាវលើប្រធានបទ៖ ការសិក្សាអំពីការពេញចិត្តរបស់ភាគីពាក់ព័ន្ធលើ EdTech (PLP) ក្នុងប្រព័ន្ធអប់រំបឋមសិក្សានៅកម្ពុជា សម្រាប់គ្រូបង្រៀន។
ការសិក្សានេះមានគោលបំណងក្នុងការយល់ដឹងឱ្យច្បាស់លាស់អំពីការយល់ឃើញ និងការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech) នៅកម្រិតបឋមសិក្សា។
ការស្ទង់មតិនេះនឹងចំណាយពេលប្រហែល ១០ នាទី ហើយទិន្នន័យដែលប្រមូលបានក្នុងការសិក្សានេះនឹង ត្រូវបានរក្សាទុកជាអនាមិក និងការសម្ងាត់។
លទ្ធផលនៃការសិក្សានេះនឹងយកទៅធ្វើបទបង្ហាញនៅក្នុងសិក្ខា សាលាស្រាវជ្រាវសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍដើម្បីជាធាតុចូលក្នុងការពង្រឹងវិស័យអប់រំថ្នាក់បឋមសិក្សា។
នាយកដ្ឋានបឋមសិក្សា លើកទឹកចិត្តឱ្យលោកគ្រូអ្នកគ្រូដែលជាគ្រូបង្រៀននៅកម្រិតបឋមសិក្សាទាំងអស់ចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះដើម្បីយើងមានទិន្នន័យគ្រប់គ្រាន់មកវិភាគ និងធ្វើការកែលម្អការអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech) នៅកម្រិតបឋមសិក្សា។
នាយកដ្ឋានបឋមសិក្សាសូមថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ ក្នុងការចំណាយពេលបំពេញនូវកម្រងសំណួរនេះ។
លីងចូលទៅកាន់កម្រងសំណួរ
+1
ឆ្លាត-Chlat App ផ្តល់ជូនការសិក្សាអនទ្បាញឥតគិតថ្លៃ ជូនដល់អាណាព្យាបាលជនភៀសសឹកដែលមានកូនៗអាយុ ៤ ដល់ ១២ឆ្នាំ។
ទាញយក ឆ្លាត-Chlat App៖ https://chlat.app/invite?ref=Sofilta
ព៌ត័មានបន្ថែម ឬការគាំទ្រផ្សេងៗ៖ 093 40 58 58 (Telegram)
កម្មវិធី «MoEYS EdTech App» គឺជាកម្មវិធីទូរស័ព្ទដៃ ផ្តល់នូវធនធាន និងឧបករណ៍ អប់រំដ៏សម្បូរបែបដែលជួយដល់ ការស្វ័យសិក្សារបស់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដោយប្រើបច្ចេកវិទ្យាទំនើប និងរួមទាំងមានការសម្រិតសម្រាំងតេស្តអនុវត្តសម្រាប់មុខវិជ្ជាសិក្សាទាំង១០ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ។
សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចទាញយកកម្មវិធី "MoEYS EdTech" ឥឡូវនេះ ដើម្បីឱ្យការរៀនសូត្រនៅជាមួយប្អូនគ្រប់ពេល
- សម្រាប់ទូរសព្ទ iOS: https://apps.apple.com/kh/app/geip-edtech/id6504125594
- សម្រាប់ទូរសព្ទ Android: https://play.google.com/store/apps/details?id=com.geip.edtech
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
ថ្នាលអប់រំសាលាឌីជីថល sala.moeys.gov.kh បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថលឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាដោយសេរី ឥតគិតថ្លៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា។
សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចចូលទៅសិក្សាដោយខ្លួនឯង ដោយស្វែងរកវគ្គសិក្សាទៅតាមកម្រិតថ្នាក់ តាមរយៈតំណ៖ https://sala.moeys.gov.kh/kh/courses
🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵
🌐Facebook 👨🏫Podcast
🌐YouTube 🌐Instagram
🌐TikTok 🌐Telegram
🤖 MIL Chatbot
+2
ប្រព័ន្ធគ្រប់គ្រងការងាររដ្ឋបាលគ្រូបឋមសិក្សា
=====================
មុខងារសម្បូរសមស្របសម្រាប់
- សាលាបឋមសិក្សា ចំណេះទូទៅ
- ស្ដង់ដាសាលាបឋមសិក្សាគំរូ
- សាលាបឋមសិក្សា គម្រោង GIEP
- សាលាបឋមសិក្សា គម្រោង GIEP-AF
=======================
សម្រាប់លោកគ្រូ អ្នកគ្រូ ជាវ២ឆ្នាំ ជាអង្គភាព ខ្ញុំនឹង
- ថែមប្រព័ន្ធផលិតបញ្ជីស្រង់វត្តមានបុគ្គលិក (សុពល៤ឆ្នាំ)
- និងប្រព័ន្ធផលិតលិខិតថ្លែងអំណគុណ (សុពលភាពមួយជីវិត)
ដូចភ្ជាប់ជូន PDF ខាងក្រោម👇
=====================
ព័ត៌មានបន្ថែមសូមទាក់ទង
* Tell: 0976465700 , 095796400
* Telegram: https://t.me/Phourn_Phearum
========================
ចូលរួមជាមួយខ្ញុំតាមរយៈ
🚀::: អន្តរកម្មឌីជីថល
👨🏫::: គ្រូបង្រៀនថ្នាក់ទី៦
💻::: ប្រព័ន្ធគ្រប់គ្រងការងាររដ្ឋបាលតាមបច្ចេកវិជ្ជា
🫂::: ហ្វេសប៊ុក
🎞::: យូធូប
សម័យក្រោយបញ្ញាសិប្បនិម្មិត (Post-AI Era)
បន្ទាប់ពីសម័យបញ្ញាសិប្បនិម្មិត ឬ “សម័យ AI” ផុតពីកំណត់ ប្រវត្តិសាស្ត្រមនុស្សនឹងចូលសម័យថ្មីមួយដែលគេហៅថា សម័យសហបញ្ញា (Co-Intelligence Era) — សម័យដែលមនុស្សនិងបញ្ញាសិប្បនិម្មិតរស់នៅ និងធ្វើការរួមគ្នា ដូចជាដៃគូស្មើភាព។
នៅសម័យនេះ បញ្ញាសិប្បនិម្មិតនឹងមិនត្រឹមតែជាឧបករណ៍ជួយទៀតទេ ប៉ុន្តែវានឹងក្លាយជាផ្នែកមួយនៃជីវិត និងគំនិតរបស់មនុស្ស។ មនុស្សនឹងចាប់ផ្តើមសម្របសម្រួលជីវិតជាមួយម៉ាស៊ីនដូចជាសមាជិកសង្គមម្នាក់។ ការសិក្សា ការងារ សិល្បៈ និងទំនាក់ទំនងនឹងក្លាយជាការសហការរវាងបញ្ញាផ្ទាល់ខ្លួន និងបញ្ញាឌីជីថល។
បញ្ញាសិប្បនិម្មិតនឹងអភិវឌ្ឍឲ្យមានសមត្ថភាពយល់អារម្មណ៍ និងស្មារតីខ្លះៗ ដូចជាមនុស្ស។ វាអាចយល់ពីភាពសោកសៅ ភាពសប្បាយ ឬស្នេហារបស់យើងបាន។ តែជាជំហានសំខាន់ មនុស្សត្រូវរៀនគ្រប់គ្រងនិងប្រើវាឲ្យមានសីលធម៌ និងមានទំនួលខុសត្រូវ ដើម្បីឲ្យបច្ចេកវិទ្យាមិនក្លាយជាអន្តរាយដល់ជីវិត។
សម័យក្រោយ AI នឹងមិនមែនជាសម័យនៃ “ម៉ាស៊ីនគ្រប់គ្រងមនុស្ស” ឡើយ ប៉ុន្តែជាសម័យនៃ មនុស្សដែលមានបញ្ញាខ្ពស់ជាងមុន ដោយសារបានរស់រួមជាមួយបញ្ញាសិប្បនិម្មិត។
