METAFENIX មេត្តាហ្វីនិច្ច
Open in Telegram
ឆាណែលតេឡេក្រាមផ្លូវការរបស់រៀនហុងស៊ុយ និងមេត្តាហ្វីនិច្ច
Show more2 038
Subscribers
-124 hours
-47 days
-930 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+6
in 0 channels
August '26
+49
in 0 channels
Get PRO
July '26
+84
in 0 channels
Get PRO
June '26
+68
in 0 channels
Get PRO
May '26
+48
in 0 channels
Get PRO
April '26
+63
in 0 channels
Get PRO
March '26
+58
in 0 channels
Get PRO
February '26
+62
in 0 channels
Get PRO
January '26
+201
in 0 channels
Get PRO
December '25
+92
in 0 channels
Get PRO
November '25
+543
in 0 channels
Get PRO
October '25
+16
in 0 channels
Get PRO
September '25
+4
in 0 channels
Get PRO
August '25
+11
in 0 channels
Get PRO
July '25
+72
in 0 channels
Get PRO
June '25
+7
in 0 channels
Get PRO
May '25
+11
in 0 channels
Get PRO
April '25
+10
in 0 channels
Get PRO
March '25
+28
in 0 channels
Get PRO
February '25
+22
in 0 channels
Get PRO
January '25
+69
in 0 channels
Get PRO
December '24
+66
in 0 channels
Get PRO
November '24
+21
in 0 channels
Get PRO
October '24
+15
in 0 channels
Get PRO
September '24
+26
in 0 channels
Get PRO
August '24
+51
in 0 channels
Get PRO
July '24
+13
in 0 channels
Get PRO
June '24
+32
in 0 channels
Get PRO
May '24
+18
in 0 channels
Get PRO
April '24
+46
in 0 channels
Get PRO
March '24
+20
in 1 channels
Get PRO
February '24
+1 028
in 1 channels
| Date | Subscriber Growth | Mentions | Channels | |
| 07 September | +1 | |||
| 06 September | +1 | |||
| 05 September | 0 | |||
| 04 September | +1 | |||
| 03 September | +2 | |||
| 02 September | +1 | |||
| 01 September | 0 |
Channel Posts
ក្នុងឆ្នាំមមី ជាសត្វស្នេហ៍
ចូលខែរកា ជាសត្វស្នេហ៍
ដួងទាំងមមី និងរកា ក្នុងឆ្នាំ២០២៦នេះ សុទ្ធតែជាថាមពលស្នេហ៍ដែលមានភ្លើងនៅពីលើ
ភ្លើងយ៉ាង បង្ករអោយមានពន្លឺ ងាយនឹងគេមើលឃើញ ងាយនឹងត្រូវបែកធ្លាយ.. ភ្លើងយិន បង្ករអោយងាយដុតរោល ងាយឆាបឆួល ងាយមួរម៉ៅ..
រឿងជាច្រើននឹងត្រូវបែកធ្លាយនៅខែកញ្ញានេះ !
សត្វស្នេហ៍មិនសម្តៅលើទំនាក់ទំនងស្នេហ៍ប៉ុណ្ណោះទេ តែវារាប់បញ្ចូលទាំងការប្រាស្រ័យទាក់ទងទូទៅ ការគិត អារម្មណ៍.. និងអាចជាវិវាទផងដែរ
ទាំងអ្នកត្រូវការភ្លើង និងមិនត្រូវការភ្លើង នឹងទទួលថាមពលនោះមក តែអ្នកត្រូវការភ្លើងនឹងទទួលបានថាមពលវិជ្ជមានច្រើនជាង!
ទោះយ៉ាងណា ថាមពលក្រៅកាយ មិនមានកម្លាំងខ្លាំងដូចថាមពលក្នុងកាយឡើយ!
ដូច្នេះហើយទើបមេត្តាហ្វីនិច្ចតែងតែព្យាយាមបង្រៀនអោយចេះបណ្តុះថាមពលក្នុងកាយអោយបានច្រើន។
តើអ្នកដឹងទេថា ខែរកា ក្នុងឆ្នាំ២០២៦នេះ ចាប់ផ្តើមពីពេលណាដល់ពេលណា?
| 2 | ជីវិតនឹងស្រស់ត្រកាល នៅពេលដែលយើងឈប់រំពឹងរក៖
✨វេលាដែលល្អឥតខ្ចោះ
✨មនុស្សដែលល្អឥតខ្ចោះ
✨របស់ដែលល្អឥតខ្ចោះ
✨កន្លែងដែលល្អឥតខ្ចោះ
អ្វីដែលហួសពីសមត្ថភាពគ្រប់គ្រងរបស់យើង គួរបណ្តោយតាមព្រហ្មលិខិតខ្លះទៅ!
រឿងខ្លះ ជាការសាកមើលភាពនឹងនរប្រាកដប្រជារបស់យើងប៉ុណ្ណោះ!
កសាងខ្លួនអោយរឹងមាំ កុំអោយយោលតាមរលកជីវិត!
គន្លឹះជីវិត៖ កុំអោយយោល តែអាចបត់បែនបាន! | 629 |
| 3 | ពេលខ្លះឃើញថាឆុងប្រចាំខែ តែបែរជាមានលាភមកវិញ..
វាគឺដោយសារតែថាមពលប្រចាំខែ អាចជាផ្កាយសំណាងណាមួយក្នុងដួងរាសី ឬក៏ជាវេលាឆុងនាំលាភ!
ទោះជាផ្កាយសំណាង ឬឆុងនាំលាភក៏ដោយ បើយើងមិនបានត្រៀមខ្លួន និងធ្វើកិច្ចការដោយប្រុងប្រយ័ត្ននោះទេ យើងក៏មិនអាចទទួលថាមពលល្អនោះមកបានដែរ!
ជូនពរសំណាងល្អ! | 668 |
| 4 | ដូចបានជំរាបជូនកន្លងមកអញ្ចឹងថា វេលាផ្តើមខែថ្មី មិនមែនជាវេលាឆ្លងចូលថាមពលដួងរាសីថ្មីឡើយ.. ឧទាហរណ៍ដូចជា កញ្ញាត្រូវជាខែរកា តែមិនមែនមានន័យថា គ្រាន់តែចូលដល់ខែកញ្ញាភ្លាម យើងចូលដល់ខែរកាភ្លាមនោះទេ!
សម្រាប់ឆ្នាំ២០២៦នេះ ខែរកានឹងចូលនៅវេលាម៉ោង ២២និង៤៣នាទី យប់ថ្ងៃទី៧ ខែកញ្ញា រហូតដល់ដល់ ថ្ងៃទី៨ ខែតុលា វេលាម៉ោង ១៤៖៣១នាទី។
ទាំងនេះ មិនមែនជាការសន្មត់ ឬប៉ាន់ស្មាននោះទេ តែជាការគណនាដំណើរគោចររបស់ព្រះអាទិត្យធៀបនឹងផែនដី។
រាល់ការផ្លាស់ប្តូរថាមពល តែងតែនាំមកនូវផលប៉ះពាល់ និងការផ្លាស់ប្តូរណាមួយទៅតាមប្រភេទថាមពល។
ពេលខ្លះយើងត្រូវទទួលស្គាល់ថា អ្វីដែលប្រុងនឹងកើត វានឹងកើត!
ដើម្បីធានារក្សាសុខ និងស្ថេរភាពក្នុងដំណើរជីវិតរបស់យើង គ្មានអ្វីដែលល្អជាងការត្រៀមលក្ខណៈអោយបានរួចរាល់សម្រាប់គ្រប់សមរភូមិទេ ។
ជូនពរសំណាងល្អ! | 768 |
| 5 | រសៀលនេះសប្បាយលេងណាស់!
វិជ្ជមាន៖ អ្នកឆុងប្រចាំខែ គួរយកវេលានោះជាឱកាសផ្លាស់ប្តូរនូវទម្លាប់ ចេញពីក្រុមមនុស្សមិនអោយតម្លៃអ្នក ឬកែប្រែអត្តចរិក-ផ្នត់គំនិតជាដើម។
អវិជ្ជមាន៖ អ្នកឆុងប្រចាំខែ គួរប្រយ័ត្នគ្រប់បែបយ៉ាង ពិសេសការធ្វើដំណើរ-បំលាស់ទី។ ហាមដុំស្វានជួសជុល និងបង្កររង្គោះរង្គើរនៅទិសត្បូងឆៀងលិច និងជើងឆៀងកើត។
បើអត់ដឹងថាខ្លួនឯងឆុងប្រចាំខែឬអត់ ចូលមើល៖ https://t.me/ometafenix/2112
ទស្សនៈជីវិត៖
ទោះភ្លើងក្តៅ និងនាំអោយរលាក តែគេនៅទាញប្រយោជន៍ពីភ្លើងបាន ដោយការយកវាជាពន្លឺបំភ្លឺផ្លូវ ឬដាំស្លរជាដើម។
ជូនពរសំណាងល្អ ពីមេត្តាហ្វីនិច្ច! | 1 135 |
| 6 | កុំបី៖
១. កុំរើសជំនាញតាមមិត្តអូសទាញ
២. កុំរើសជំនាញដែលអាចរកលុយបានច្រើន
៣. កុំរើសអោយតែរួចខ្លួន
គួរបី៖
១. គួររើសតាមទេពកោសល្យ ថាមានទំនោរបែបណា
២. គួររើសអោយត្រូវតាមដួងរាសី
៣. គួររើសអោយត្រូវតម្រូវការនា៤-៥ឆ្នាំទៀត
កូនប្រលងបាក់ឌុបរួច មាតាបិតាចាប់ផ្តើមខ្វល់ខ្វាយពីមុខជំនាញដែលកូនគួររៀនបន្តនៅថ្នាក់មហាវិទ្យាល័យ ដែលជាវេលាសម្រួចចំណេះដឹងចាប់យកវិជ្ជាជីវៈចិញ្ចឹមជីវិត។ មនុស្សភាគច្រើន ស្ទើរតែ៨០% អោយកូនរៀននូវមុខវិជ្ជាដែលងាយរកលុយបាន ទោះកូនពេញចិត្តឬមិនពេញចិត្តក្តី។
មាតាបិតាគ្រប់រូបត្រូវចាំថា យើងអាចដឹកសេះទៅកន្លែងមានទឹកបាន តែមិនអាចបង្ខំសេះអោយផឹកទឹកបានទេ!
លុយ ជាវត្តុក្រៅកាយដែលមនុស្សគ្រប់គ្នាត្រូវការ តែយើងមិនគួររត់តាមលុយនោះទេ! មនុស្សជាច្រើនបរាជ័យក្នុងជីវិតដោយសារតែរត់តាមលុយ.. ហើយគាត់អាចក្លាយជាទាសកររបស់លុយទៅវិញ។
កាលបើយើងអោយកូនៗចាប់យកអាជីពណាមួយដែលត្រឹមត្រូវតាមដួងរាសី និងតាមទេពកោសល្យ នោះគាត់នឹងអាចមានឱកាសកែប្រែវាសនារបស់គាត់អោយល្អបាន។ ហើយពេលដែលមានអាជីពពិតប្រាកដហើយ ជីវិតនឹងរលូនល្អ លុយក៏រត់មកតាមវិញផងដែរ។
រូបមន្តរបស់មេត្តាហ្វីនិច្ច ការកំណត់អាជីពតាមរាសីត្រូវសិក្សាកត្តាខាងក្រោមចូលគ្នា៖
១. ធាតុរាសីតួខ្លួន(DAY MASTER)
២. ធាតុសំណាងឬធាតុបំពេញរាសី(Favorable Element)
៣. ករណីខ្លះត្រូវផ្ទៀងផ្ទាត់ជាមួយតារាងឈីមិនតុនជែប្រចាំរាសីបន្ថែម ដើម្បីកំណត់ទេពកោសល្យ។
ទោះយ៉ាងណា ការរៀនសូត្រមុខជំនាញណាក៏ដោយ ក៏ជាធនធានសម្រាប់សង្គមជាតិនាអនាគត។ | 1 002 |
| 7 | [សូមអធ្យាស្រ័យ អត្ថបទនេះអាចប៉ះទង្គិចអ្នកលក់សម្ភារៈមួយតឹក]
សម្ភារៈនានាដែលបានប្រើសុទ្ធតែមានជាប់ថាមពលរបស់អ្នកប្រើប្រាស់មុន ឬថាមពលរបស់ទីតាំងដែលវាធ្លាប់នៅពីមុន មកជាមួយ។ បើអ្នកទិញយកមកហើយជាប់ថាមពលល្អ នោះមិនជាបញ្ហាទេ តែចុះបើ វាជាប់ថាមពលមិនល្អមកជាមួយ? គ្មានអ្នកណាមើលឃើញទេ!
[បើអ្នកមិនជឿ អូសរំលងទៅកុំនៅបន្តអាននាំសៅហ្មងក្នុងអារម្មណ៍!]
បើអ្នកគ្មានជម្រើសសោះព្រោះថវិកា នោះសម្ភារៈមួយតឹកជាជម្រើស។ តែបើអ្នកមានជម្រើសផ្សេងៗ គួរពិចារណារករបស់ថ្មីទៅតាមលទ្ធភាព។
តើអ្នកដឹងឬអត់ថា ពេលគេកាត់ឆុង-រំដោះគ្រោះ គេតែងយកសម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់មួយចំនួនដែលធ្លាប់ប្រើហើយមួយឈុតយកទៅធ្វើកិច្ចនិងបោះចោល? ហេតុអ្វី?
ព្រោះសម្ភារៈទាំងនោះមានជាប់ថាមពលមិនល្អរបស់អ្នក។ គេយកទៅធ្វើកិច្ចបណ្តេញឧបទ្រុពថានោះជាអ្នក អោយខ្មោចព្រាយទៅតាមវា។
បើអ្នកកំពុងមានរាសីល្អ គេមិនសូវណែនាំអោយប្តូរសម្ភារៈប្រើប្រាស់ទេ! តែបើអ្នកជួបរឿងមិនល្អផ្ទួនៗ គេច្រើនអោយប្តូររបស់ណាមួយចេញ អាចជាសម្លៀកបំពាក់ កន្សែង..។
ខ្ញុំបកមកកត្តាមួយដែលអ្នកប្រើប្រាស់មួយចំនួនកំពុងសប្បាយទិញគ្រឿងសង្ហារឹមនិងបរិក្ខាតុបតែងមួយតឹកធូរៗថ្លៃមកប្រើ ដោយសារមានក្រុមហ៊ុនលក់ឡៃឡុងច្រើនដោយមូលហេតុផ្សេងៗ។
ជាយោបល់ខ្ញុំ
- បើទិញមកដាក់ផ្ទះ កុំអីប្រសើរជាង!
- បើទិញមកដាក់ការិយាល័យ កុំអីប្រសើរជាង! តែបើចង់ចំណេញ ក៏គួរកុំដាក់អោយអ្នកមានតួនាទីសំខាន់ៗប្រើ។(គណៈគ្រប់គ្រង គណនេយ្យករ រដ្ឋបាល ធនធានមនុស្ស..)
មូលហេតុ ក្រុមហ៊ុនឡៃឡុងឥវ៉ាន់ដែលនៅល្អចេញភាគច្រើន ជាក្រុមហ៊ុនក្សៃធន ដែលមានថាមពលក្ស័យធន។ ថាមពលទាំងនោះបាននៅជាប់ជាមួយសម្ភារៈរួចទៅហើយ។ ចុះបើអ្នកចុះថាមពលនោះមកចូលកន្លែងរបស់អ្នកវានឹងទៅជាយ៉ាងណា?
សម្ភារៈខ្លះគេអាចលាងសម្អាត និងហាលក្រោមកម្តៅថ្ងៃដើម្បីជម្រះថាមពលបាន តែត្រូវមានពន្លឺថ្ងៃល្អ និងអាចហាលអោយបានស្ងួតល្អ។ សម្ភារៈខ្លះបានជាប់DNAរបស់អ្នកប្រើមុន ដែលមិនអាចលាងបានល្អអស់១០០%ទេ។
អ្នកដឹងអត់ថា សម្ភារៈខ្លះនៅកន្លែងបន ខ្លះនៅកន្លែងដែលមានមនុស្សស្លាប់ ខ្លះនៅកន្លែងដែលអំពើហឹង្សា...
សូមទោសផងដែលនាំអោយខូចអារម្មណ៍សម្រាប់អ្នកដែលបានទិញយកមកដាក់រួចទៅហើយ តែបងប្អូនសង្កេតមើល បើតាំងពីយកវាចូលកន្លែងហើយនាំសុខសប្បាយ នោះមិនអីទេ.. តែបើនាំរឿងរ៉ាវផ្សេងៗបន្តគ្នា គួរពិចារណាយកចេញ។
សម្រាប់អ្នកមានញាណពិសេស គាត់អាចមានអារម្មណ៍ព្រឺរងារប្លែកៗ រងាក់រងើរ ឬថប់ៗដង្ហើមពេលទៅជិតរបស់នោះ អញ្ចឹងគាត់អាចដឹងថាវាមិនល្អហើយ។
អត្ថបទនេះមិនមានចេតនាវាយប្រហារអ្នកណាទេ តែជាការរំលឹកអោយប្រុងប្រយ័ត្ន។
ជូនពរសំណាងល្អ ពីមេត្តាហ្វីនិច្ច!
#jiangweizhi #lifehack #METAFENIX | 854 |
| 8 | រដូវកាលភ្ជុំចិននឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ខែសីហា រហូតដល់ ថ្ងៃទី១១ ខែកញ្ញា!
ថ្ងៃ១៣ សីហា ទ្វានរកបើក គេចាប់ផ្តើមចេញមក
ថ្ងៃ២៧ សីហា គេចេញពាសវាលពាសកាល
ថ្ងៃទី១១ កញ្ញា ទ្វានរកបិទ គេចូលវិញ
ចប់ភ្ជុំចិន
វេលាទាំងនេះសុទ្ធតែជាវេលាមានថាមពលយិនខ្លាំង ដូចបានជម្រាបជូនតាំងពីចាប់ផ្តើមចូលព្រះវស្សា។
សូមរក្សាការប្រុងប្រយ័ត្ន និងកុំនៅក្រៅផ្ទះយប់ពេក!
ក្នុងរយៈពេលនេះកុំចូលព្រៃ កុំដើរបោះតង់ កុំឡើងភ្នំស្ងាត់ជ្រងំ! | 877 |
| 9 | កាលបើមិនមានឆុងអ្វីទេ តែឧស្សាហ៍មានបញ្ហា នោះអាចជាសញ្ញាប្រាប់ថាអ្នកខ្វះតុល្យភាពយិនយ៉ាង!
ធ្វើអ្វីក៏ដោយ នៅកន្លែងណាក៏ដោយ កុំអោយពេក!
ងងឹតពេក
ភ្លឺពេក
អ៊ូអរពេក
ស្ងាត់ពេក
គិតច្រើនពេក
ប្រហែសពេក
ហូបច្រើនពេក
តមច្រើនពេក
សម្តីមុតពេក
ឆាប់ប៉ះអារម្មណ៍ពេក
...
ព្រះនាងសិតា មានគ្រោះក៏ដោយសារតែទ្រង់ស្អាតពេក!
កុំអោយពេក! | 834 |
| 10 | វេលាឆុង មិនមែនសុទ្ធតែនាំអោយមិនល្អទេ!
វេលាឆុង អាចជាវេលាលុតដំធ្វើអោយយើងរឹងមាំ និងល្អស្រស់ជាងមុន!
ឧទាហរណ៍សាមញ្ញមួយដែលយើងងាយយល់ នោះគឺ ការតែងមែករុក្ខជាតិ(PRUNING)។ រុក្ខជាតិខ្លះត្រូវបានគេកាត់ គេពត់ គេចង គេយកឈើ-ដែកមកដំទម្លុះ... ដើម្បីអោយ៖
- លាស់ល្អជាងមុន
- ចេញផ្កា
- កាន់ផ្លែ
- មានរាងស្អាតជាងមុន
- សុខភាពក៏ល្អជាងមុន
វេលាឆុងតែងនាំជម្រើសពីរមកអោយយើង៖
១. បណ្តែតបណ្តោយដេកដួលតាមថាមពលឆុង
២. យកថាមពលឆុងជាការរក្សាកំដៅចិត្តអោយតស៊ូពុះពារឈានទៅគោលដៅជីវិត
ការជ្រើសរើសយកផ្លូវមួយណា ជាការសម្រេចចិត្តរបស់អ្នក!
អានហើយកុំត្អូញថាជីវិតរបស់អ្នកពិបាកជាងអ្នកដទៃ បើអ្នកមិនពុះពារដោយខ្លួនឯងមុនទេ គ្មានអ្នកណាអាចពុះពារជំនួសអ្នកបានទេ!
ជូនពរសំណាងល្អ ពីមេត្តាហ្វីនិច្ច! | 852 |
| 11 | ទិដ្ឋភាពអ្នកខ្លះក្នុងខែវក..
ជីវិតតាប៉ែ តែសប្បាយ
🤣😂😅 | 902 |
| 12 | ខាល និងវក ជាគូបដិបក្ស
តែពេលខាលជួបវក មិនមែនសុទ្ធតែជាវេលានាំអោយមានវិបត្តិធ្ងន់ធ្ងរនោះឡើយ!
គន្លឹះមួយដែលគួរដឹង៖
នៅពេលដែលយើងដឹងថាវេលាឆុងចូលមក(ជិត)ដល់ យើងត្រូវផ្លាស់ប្តូរខ្លួនឯង មុននឹងកម្លាំងថាមពលបង្ខំយើងអោយផ្លាស់ប្តូរ!
តើគួរផ្លាស់ប្តូរអ្វី?
ចម្លើយអាស្រ័យលើថា តើអ្នកកំពុងមានសម្ពាធអ្វី ឬវិបត្តិអ្វី ឬកំពុងធ្វើអ្វី?
ឧទាហរណ៍ថា អ្នកកំពុងស្ត្រេសលើការងារ សម្រាកមិនសូវបានគ្រប់គ្រាន់។ ដូច្នេះអ្នកត្រូវផ្លាស់ប្តូរវិធីដោះស្រាយការងារ វិធីសម្រាក វិធីរម្ងាប់អារម្មណ៍ វិធីរក្សាសុខភាព..ជាដើម។
ហេតុអ្វីបានដល់សុខភាព?
ចុះអ្នកមើលឧទាហរណ៍ខាងលើមានចាប់អារម្មណ៍ថា សម្រាកមិនសូវបានគ្រប់គ្រាន់ដែរឬទេ? បើសម្រាកមិនគ្រប់គ្រាន់ វានឹងប៉ះពាល់ដល់សុខភាពជាក់ជាមិនខាន។
បើអ្នកមិនផ្លាស់ប្តូរខ្លួនឯងអោយបានសម្រាកមុនទេ ថាមពលនឹងផ្លាស់ប្តូរអ្នក! ការផ្លាស់ប្តូរនោះគឺ ជម្ងឺនឹងកើតមានឡើងដែលនឹងធ្វើអោយអ្នកបានសម្រាកពីការងារ។
សួរថា សម្រេចខ្លួនឯង និងគេបង្ខំអោយសម្រេច តើមួយណាល្អជាង?
ជាការពិតដែលថា ពេលឆុង រឿងស្ទើរ១០០ជំពូកនឹងកើតឡើង តែវាគ្រាន់តែជាល្បើយវិញ្ញាសារជីវិតដែលកើតឡើង ដើម្បីអោយអ្នករៀនដោះស្រាយ រៀនកសាងខ្លួនអោយខ្លាំងជាងមុនប៉ុណ្ណោះ!
វេលាឆុង ប្រៀបដូចជារដូវកាលក្នុងជីវិតយើងអញ្ចឹង!
រៀននិពន្ធទំព័រជីវិតរបស់យើងអោយល្អស្របតាមរដូវកាលនៃជីវិត!
មេត្តាហ្វីនិច្ច | 870 |
| 13 | គេមកហើយ..
បើយើងខ្លាច
បើយើងរអាល
បើយើងស្ត្រេស
បើយើងខ្វល់ហួសប្រមាណ
វានឹងកាន់តែបានចិត្ត!
កុំគិតច្រើនពេក
កុំបារម្ភហួសប្រមាណ
កុំធ្វើកិច្ចការដោយខ្ជីខ្ជារ
កុំឆាប់បាក់ទឹកចិត្ត
ចូរតាំងចិត្តអោយស្ងប់ ជាមួយស្មារតីប្រុងប្រយ័ត្នលើគ្រប់កិច្ចការដែលត្រូវធ្វើ!
ថាមពលវាមកបែបណា ជារឿងរបស់វា។ សំខាន់យើងប្រឹងដើរទៅមុខ ជាមួយផែនការច្បាស់លាស់រួមទាំងភាពហ្មត់ចត់លើកិច្ចការទាំងឡាយ!
ភ្លៀងធ្លាក់មក ជាកិច្ចការរបស់មេឃ សំខាន់យើងរៀបចំមធ្យោបាយធ្វើដំណើរ និងរកផ្លូវវៀងសុវត្ថិភាព ដើម្បីឆ្ពោះទៅដល់គោលដៅ!
កុំគេចវេសអោយសោះ! បើគេចថ្ងៃនេះ អ្នកនឹងជួបវាម្តងទៀតនៅ៦០ខែក្រោយដដែល! គួរយកវេលានេះមកជាបទពិសោធន៍ជីវិត ដើម្បីជោគជ័យនៅវេលាក្រោយ។
ពេលដែលអ្នកគ្រប់គ្រងស្ថានការណ៍បានហើយ អ៊ូខុងដ៏គួរអោយខ្លាច នឹងក្លាយជាអ៊ូខុងតូចច្រម៉ក់នេះវិញ! | 829 |
| 14 | មិនដឹងគេហេក ឬប្អូនមានចេតនាទេ តែដើម្បីការពារសហគមន៍របស់យើងអោយមានសុវត្ថិភាព ខ្ញុំត្រូវបិទគណនីរបស់ប្អូនមិនអោយចូលក្រុមទៀតទេ! | 851 |
| 15 | ល្ងាចនេះ ចាប់ពីម៉ោង ១៩៖៤៤នាទីតទៅ នឹងចូលដល់ខែវកហើយ!
រាល់ការផ្លាស់ប្តូរថាមពល តែងតែមានអ្នកទទួលវិញ្ញាសារថ្មីដែលត្រូវដោះស្រាយ និងអ្នកដែលត្រូវប្រមូលផលឬលាភីពីការដោះស្រាយវិញ្ញាសារដែលបានពុះពារជម្នះកន្លងមក។
ក្នុងដែនចក្រវាឡទាំងមូល គ្មានអ្វីដែលបានមកដោយធូរនោះទេ! គ្រាន់តែពេលខ្លះ យើងឃើញគេទទួលផលបានស្រួល ដោយសារយើងមិនបានដឹងពីរឿងរ៉ាវ១០០ជំពូកដែលគេបានពុះពារក្រោយឆាកមុននឹងទទួលបានផលនោះនៅលើឆាកប៉ុណ្ណោះ!
បើជីវិតពិបាកពេក សាកគិតបែបនេះ បំណាច់តែមើលរឿងរន្ធត់ហើយ មើលអោយដឹងថាវារន្ធត់កម្រិតណាមើល!
កូនសោរវិញ្ញាសារជីវិត៖ កុំចាំដល់ភ្លៀងធ្លាក់ ទើបស្ទុះស្ទាររកទិញឆ័ត្រ-អាវភ្លៀង!
រីករាយខែថ្មី! | 1 019 |
| 16 | No text... | 1 141 |
| 17 | នៅតែប៉ុន្មានថ្ងៃទៀតទេ ដល់ខែភ្លើងយ៉ាងលើវកហើយ! | 1 259 |
| 18 | អ្នកណាខ្លះនឹកបើកខែលការពារ?
ព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ចន្លោះម៉ោងខាល(០៣៖០០ ដល់ ០៤៖៥៩នាទីទៀបភ្លឺ) ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងជើងឆៀងកើត ដើម្បីសមាធិសញ្ជឹងគិតប្រមើលមើលនូវថាមពលជារង្វង់ខែលការពារដួងរាសីនិងរាងកាយ សមាជិកក្រុមគ្រួសារ ផ្ទះសម្បែង និងដែនដីកម្ពុជាទាំងមូល។
ការសមាធិបើកខែលការពារនេះជាការប្រើកម្លាំងថាមពលចក្រវាឡមកជួយជាខែលដើម្បីការពារយើងពីការរាតត្បាតពីថាមពលអាក្រក់ទាំងឡាយដែលអាចនឹងកើតមានឡើង ព្រោះចាប់ពីថ្ងៃទី៣០ ខែកក្កដា តរៀងទៅជាវេលាចូលព្រះវស្សាហើយ។ | 1 633 |
| 19 | តើអ្នកដឹងថា Taiji Noblemanជាអ្វីទេ? | 1 402 |
| 20 | METAFENIX-JOMNES.m4a | 1 716 |
