cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ចំនេះដឹង​ ឱសថការី​

ចូលរួមផ្តល់ចំនេះដឹងទូទៅ​អំពីថ្នាំពេទ្យ​ និង​ ពិធី​ព្យាបាល​ រឺ​ អាការៈ​ផ្សេងរបស់ជំងឺនីមួយៗ។

Show more
Cambodia1 518Central Khmer1 350Medicine7 618
Advertising posts
2 436
Subscribers
+324 hours
+67 days
+1330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
👨‍⚕👩‍⚕🚫ក្មេងស្រីម្នាក់ អាយុ ៩ឆ្នាំ មានជំងឺទឹកនោមផ្អែមប្រភេទទី១ តទៅក្មួយស្រីម្នាក់នេះត្រូវចាក់អាំងសូលីន(Insulin) ជារៀងហូតអស់មួយជីវិត!! #បញ្ជាក់: កត្តាមូលហេតុចម្បងមិនមែនសុទ្ធតែមកពីក្មេងញាំផ្អែម ឬគ្រឿងកំប៉ុងច្រើននោះទេ...បេីយោងតាមការសិក្សារខ្លះ បានបង្ហាញថា...បញ្ហាចម្បងទាំងនេះ ក៏អាចទាក់ទង់នឹងហ្សេន Gen ឬជំងឺអូតូអីម្ញូន (Autoimmune) ឬពពួកវីរុសមួយចំនួន Coxaki virus ដែលវាបានទៅបំផ្លាញកោសិកាលំពែងអោយខូច។ 👉 បើបងប្អូនមានកូនតូចៗលើសជាតិស្ករខ្ពស់ក្នុងឈាម អស់កំលាំងស្រកគីឡូលឿន សូមប្រញាប់នាំក្មេងមកមន្ទីពេទ្យ ឬជួបជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីតាមដានព្យាបាលជំងឺអោយបានត្រឹមត្រូវ ជៀសវាងផលលំបាកទៅថ្ងៃមុខ៕ 🙏 ប្រភព: Dr.ឃន ភារម្យ Chat Telegram ផ្ទាល់​ : PH Mary Follow TikTok : Seang Mary-ឱសថការី​ ម៉ារី​ Join Group : យល់ដឹងពីថ្នាំពេទ្យ
Show all...
👍 1
Photo unavailableShow in Telegram
💊 ឈ្មោះថ្នាំ​ និង​ ប្រភេទថ្នាំ : ឱសថ​ Bedelix ✅ការព្យាបាល : 👉 ព្យាបាល​វិបត្តិ​មុខងារ​ពោះវៀន​ធំ​ 👉 ជាពិសេស​ឈឺ​ពោះ​ ហើមពោះ​​ និង ​ឈឺ​ក្រពះ​ផង​ដែរ​​​ ✅របៀបប្រើប្រាស់ : 👉 ប្រើ​តាម​មាត់​ៈ​ ពិសារ​មុន​អាហារ​ ​👉 កុមារ​ក្រោម​អាយុ​២ឆ្នាំ​ៈ​ ផឹក​១/២កញ្ចប់​ ១-២ដងក្នុង​១ថ្ងៃ​ ​👉 កុមារ​អាយុ​ពី​២-៥ឆ្នាំ​ៈ​ ផឹក​១/២កញ្ចប់​ ២-៣ដងក្នុង​១ថ្ងៃ​ ​👉 កុមារ​អាយុ​ពី​៥-១០ឆ្នាំ​ៈ​ ផឹក​១កញ្ចប់​ ២ដងក្នុង​១ថ្ងៃ​ ​👉 មនុស្ស​ពេញ​វ័យ​​ៈ​ ផឹក​១កញ្ចប់​ ៣ដងក្នុង​១ថ្ងៃ​ 👉 រយៈពេល​ប្រើ:​ ប្រើ​តែ​ម្ដង​ ឬ​១-៣​ថ្ងៃ​ អាស្រ័យ​លើស្ថានភាព​ជំងឺ​ 🚫 ការប្រុងប្រយ័ត្ន : 👉 ហាមប្រើ​ករណី​អ្នក​ជំងឺ​មាន​ត្បៀ​តផ្លូវ​ក្រពះ​ពោះវៀន​ ​👉 ការ​ប្រុងប្រយ័ត្ន​ចំពោះ​អ្នក​កំពុង​លាង​ឈាម​រាំុរ៉ៃ Chat Telegram ផ្ទាល់​ : PH Mary Follow TikTok : Seang Mary-ឱសថការី​ ម៉ារី​ Join Group : យល់ដឹងពីថ្នាំពេទ្យ
Show all...
#បើអ្នកស្រឡាញ់កូន🥺 សូមកុំបន្តបំផ្លាញសុខភាពកូនៗ ដោយយល់ព្រមឱ្យគាត់ហូបភេសជ្ជៈទាំងនេះតាមចិត្តអោយសោះ ‼️ #ស៊ែរឱ្យឪពុកម្តាយឃើញផង ប្រភពៈ Facebook Chat Telegram ផ្ទាល់​ : PH Mary Follow TikTok : Seang Mary-ឱសថការី​ ម៉ារី​ Join Group : យល់ដឹងពីថ្នាំពេទ្យ
Show all...
👍 2
✅ បីចំណុច ដែលម៉ាក់ៗគួរតែលេបថ្នាំពន្យារកំណើតមើរីយ៍ ១/ ការពារមិនអោយមានផ្ទៃពោះ ២/ តម្លៃសមរម្យ ៣/ បង្កើនភាពស្រស់ស្អាត អស់កង្វល់ 🏥ថ្នាំគ្រាប់ពន្យារកំណើត Chat Telegram ផ្ទាល់​ : PH Mary Follow TikTok : Seang Mary-ឱសថការី​ ម៉ារី​ Join Group : យល់ដឹងពីថ្នាំពេទ្យ
Show all...
2
Photo unavailableShow in Telegram
✅ ម៉ាក់ៗណាមានកូនមិនសូវគេង មិនចង់គេង អាចសាកវីតាមីននេះបាន ល្អ ជំនួយការគេង មឹមបានញាំបាន (ពិេសសការគេង) ✅ មានកូនមិត្តភក្តិបងស្រីម្នាក់​ អាយុ1ខួប3ខែ មិនចង់គេងថ្ងៃសោះ​ តាំងពីបាន1ខួប ថ្ងៃខ្លះអត់គេងសោះ ថ្ងៃខ្លះលួងគេងបាន20នាទីអីនឹង យប់ឡើងទម្រាំតែគេង ប៉ុន្តែតាំងប្រើវីតាមីននឹងមក កូនគាត់គេងបាន ថ្ងៃឡើងគេងម្តងបាន2ម៉ោងអីដែរ គេងស្កប់ល្អ (ឥលូវកូនគាត់​ អាយុ1ខួប7ខែហើយ) ❤️ 👍 ✅ វីតាមីនមួយនេះមានការណែនាំ​អោយប្រេីប្រាស់ពីមន្ទីរពេទ្យគន្ធរបុប្ផា​ និង​ មន្ទីរពេទ្យកុមារជាតិ​ ជាពិេសស​ សម្រាប់ក្មេង​ៗដែរ​ ស្ទេីរគីឡូ​ មិនឡេីងគីឡូតាមស្ដង់ដា​ នៃអាយុ ✅ អត្ថប្រយោជន៍ : 👉 ជួយអោយក្មេងឡេីងគីឡូតាមស្ដង់ដានៃអាយុក្មេង 👉 ជួយអោយក្មេងមានចំនង់អាហារ​ (បាយបាន) 👉 ជួយអោយក្មេងឆាប់គេង​ (គេងលក់ស្កប់ស្កល់) 👉 ជួយអោយក្មេងមានសុខភាពល្អ Chat Telegram ផ្ទាល់​ : PH Mary Follow TikTok : Seang Mary-ឱសថការី​ ម៉ារី​ Join Group : យល់ដឹងពីថ្នាំពេទ្យ
Show all...
Photo unavailableShow in Telegram
💊 ឈ្មោះថ្នាំ​ និង​ ប្រភេទថ្នាំ : Acyclovir ✅ការព្យាបាល : 👉 ថ្នាំ Acyclovir វាគឺជាពពួកក្រុមថ្នាំមានប្រសិទ្ធភាព ប្រឆាំងជាមួយនឹងពពួកវីរុស (Antiviral)ដែលរួមមានពពួកវីរុសHSV,VZV និង ពពួកវីរុសផ្សេងៗទៀត ✅របៀបប្រើប្រាស់ : 👉 សំរាប់កុមារដែលមានអាយុចាប់ពី3ខែដល់ក្រោម12ឆ្នាំ : - ចំពោះHerpes simplex viruse Encephalitis ត្រូវប្រេីក្នុងកំរិតដូស20mg/kg PO រាល់8ម៉ោងម្ដងក្នុងរយៈពេល14ទៅ21ថ្ងៃ - ចំពោះ Herpe Zoster ត្រូវប្រេីក្នុងកំរិតដូស20mg/kg PO រាល់8ម៉ោងម្ដងក្នុងរយៈពេល7ថ្ងៃ 👉 សំរាប់កុមារដែលមានអាយុចាប់ពី12ឆ្នាំឡេីងទៅ : - ចំពោះ Mucocutaneouse Herpes Simplex Viruse ត្រូវប្រេីក្នុងកំរិតដូស10mg/kg PO រាល់8ម៉ោងក្នុងរយៈពេល7ថ្ងៃ 👉 ចំពោះ Varizella Zoster ( Chickenbox) : - សំរាប់ទំងន់>40kg : ត្រូវប្រេីក្នុងកំរិតដូស800mg PO រាល់8ម៉ោងម្ដងក្នុងរយៈពេល5ថ្ងៃ - សំរាប់ទំងន់<40kg : ត្រូវប្រេីក្នុងកំរិតដូស20mg/kg PO រាល់8ម៉ោងម្ដងក្នុងរយៈពេល5ថ្ងៃ 👉 សំរាប់មនុស្សពេញវ័យ : - Genital Herpes : ត្រូវប្រេីប្រាស់ក្នុងកំរិតដូស400mg រាល់8ម៉ោងម្ដងក្នុងរយៈពេល7ទៅ10ថ្ងៃ - Herpes Zoster : ត្រូវប្រេីក្នុងកំរិតដូស 800mg រាល់8ម៉ោងម្ដងក្នុងរយៈពេល7ទៅ10ថ្ងៃ - Varizella Zoster ( Chickenbox) : ត្រូវប្រេីក្នុងកំរិតដូស 800mg រាល់8ម៉ោងម្ដងក្នុងរយៈពេល5ថ្ងៃ Chat Telegram ផ្ទាល់​ : PH Mary Follow TikTok : Seang Mary-ឱសថការី​ ម៉ារី​ Join Group : យល់ដឹងពីថ្នាំពេទ្យ
Show all...
Photo unavailableShow in Telegram
✅ ប្រូម៉ូសិន​ ទិញ1កំប៉ុង 25$ ហ្វីដឹកជូន Chat Telegram ផ្ទាល់​ : PH Mary Follow TikTok : Seang Mary-ឱសថការី​ ម៉ារី​ Join Group : យល់ដឹងពីថ្នាំពេទ្យ
Show all...
Photo unavailableShow in Telegram
💊 ថ្នាំផ្សះជាអ្វី ? 👉 ថ្នាំផ្សះគឺជាថ្នាំមួយប្រភេទដែលភាសាបារាំងហៅថា អ័ងទីបីយូទីក (Antibiotique) ឬហៅជាភាសា អង់គ្លេសថា អែនធីបាយូទីក (Antibiotics) ✅ការព្យាបាល : 👉 ថ្នាំប្រភេទនេះត្រូវបានគេប្រើដើម្បីសម្លាប់មេរោគ ពោលគឺកាលណាមាន មេរោគចូលបាន យើងត្រូវប្រើថ្នាំផ្សះ ហើយមេរោគដែលត្រូវជាមួយថ្នាំផ្សះនេះគឺជាប្រភេទបាក់តេរី (Bacteria) 👉 ខ្ញុំសូមបញ្ជាក់ថា មិនមែន គ្រប់ជម្ងឺ រលាកទាំងអស់ត្រូវតែប្រើថ្នាំផ្សះនោះទេ ពីព្រោះជួនកាលរលាកដោយសារ ប្រភេទ វីរុស​ ជួនកាលរលាកដោយសារទឹកអាស៊ីតរបស់ ក្រពះដូច្នេះថ្នាំផ្សះនេះប្រើប្រាស់តែក្នុងករណីមានការរលាកដោយសារបាក់តេរីតែប៉ុណ្ណោះ 👉 សូមបោះបង់គំនិតរបស់ខ្មែរយើងបុរាណដែលតែង តែនិយាយថា "បើកាលណារលាកគឺត្រូវប្រើប្រាស់ថ្នាំផ្សះហើយ"ពាក្យនេះគឺខុស ហើយខុសទាំងស្រុង ✅របៀបប្រើប្រាស់ : 👉 ម្យ៉ាងវិញទៀត ក្បួននៃការប្រើប្រាស់ ថ្នាំផ្សះមួយនេះគឺត្រូវប្រើយ៉ាងហោចណាស់​ ឲ្យបានចន្លោះពី ៧ទៅ ១៥ថ្ងៃ ទៅតាមប្រភេទនៃជម្ងឺដែលរកឃើញ 👉 បើការប្រើប្រាស់ខុសក្បួនបច្ចេកទេស នោះផលវិបាកមួយគឺមេរោគផ្សាំនឹងថ្នាំដែលគេហៅថា​ (Resistance)បើកាលណាមេរោគផ្សាំនឹង ថ្នាំហើយគឺពិបាកព្យាបាលជាទីបំផុត Chat Telegram ផ្ទាល់​ : PH Mary Follow TikTok : Seang Mary-ឱសថការី​ ម៉ារី​ Join Group : យល់ដឹងពីថ្នាំពេទ្យ
Show all...
Photo unavailableShow in Telegram
Cetirizine ជាសាធាតុសកម្មមួយស្ថិតក្នុងក្រុមប្រឆាំងអាល់ឡែកហ្សី ( Anti-Allergic ឬ Anti-Histmaine ) ដែលវាស្ថិតនៅក្នុងជំនាន់ទី២ សម្រាប់ព្យាបាលបញ្ហាអាល់ឡែកហ្សីច្រមុះ ឬ ហៀរសំបោរ ឬ កន្ទាលត្រអាក ប៉ុន្តែវអាចធ្វើឲ្យយើងងងុយគេងបន្តិចបន្តួចដែរ Cetirizine មានស្ថិតក្នុងទម្រង់ជាសេរ៉ូនិងថ្នាំគ្រាប់ គុណភាពព្យាបាលនិងកម្រិតប្រើប្រាស់ - ការហៀរសំបោ អាល្សែកហ្សីច្រមុះ កន្ទាលត្រអាក ○ មនុស្សជំទង់ មនុស្សចាស់ : 10 mg មួយដងក្នុងមួយថ្ងៃ ○ កូនក្មេងអាយុលើសពី៥ ឆ្នាំ : 5 mg មួយដងក្នុងមួយថ្ងៃ ឬ 10 mg មួយដងក្នុងមួយថ្ងៃ ○ កូនក្មេង ២ ទៅ ៥ ឆ្នាំ : 2.5 mg មួយដងក្នុងមួយថ្ងៃ ហាមប្រើប្រាស់ដាច់ខាត - ចំពោះអ្នកមានប្រតិកម្មជាមួយសារធាតុសកម្ម Cetirizine ផលរំខាន - ស្ងួតច្រមុះ បំពង់ករ - ក្អួត ចង្អោរ ចុកពោះ - វិលមុខ - អស់កម្លាំង - ងងុយគេងខ្លះ ការប្រុងប្រយ័ត្ន - ត្រូវប្រុងប្រយ័ត្នចំពោះអ្នកមានបញ្ហាតម្រង ថ្លើម - ហាមប្រើសម្រាប់ស្រ្តីមានផ្ទៃពោះ - ហាមប្រើប្រាស់ចំពោះស្រ្តីបំបៅដោះកូន​ - អាចធ្វើឲ្យស្ងួតមាត់ ស្ងួតក រាងអស់កម្លាំង សម្រាប់កុមារ និងមនុស្សចាស់ - ហាមប្រើប្រាស់ពេលកំពុងមានជាតិស្រវឹងក្នុងខ្លូន​ - អាចងងុយគេងប្រសិនប្រើប្រាស់កម្រិត ១០ mg ក្នុងមួយថ្ងៃឡើង មុននឹងចាប់ផ្តើមប្រើប្រាស់ឱសថសូមធ្វើការសាកសួរពត៍មានពីឱសថការីឬវេជ្ជបណ្ឌិតជាមុនសិន Chat Telegram ផ្ទាល់​ : PH Mary Follow TikTok : Seang Mary-ឱសថការី​ ម៉ារី​ Join Group : យល់ដឹងពីថ្នាំពេទ្យ
Show all...
3
Photo unavailableShow in Telegram
💊 ឈ្មោះថ្នាំ​ និង​ ប្រភេទថ្នាំ : ឱសថប្រឆាំងនឹងជំងឺរាគ Colodium (Loperamide hydrochloride) ✅ការព្យាបាល : 👉 ជាប្រភេទឱសថ​ ដែលមានប្រសិទ្ធភាពប្រឆាំងជម្ងឺរាគ ដោយទប់ស្កាត់ចលនាកន្រ្តាក់របស់ពោះវៀន​ ឬសាច់ដុំរលោង ​ ​👉 ឱសថនេះប្រើសំរាប់កាត់បន្ថយជម្ងឺរាគធ្ងន់ធ្ងរ​ ដែលគ្មានប្រភពច្បាស់លាស់​ ឬជម្ងឺរាគរាំរ៉ៃរួមផ្សំនិងជម្ងឺរលាក់ពោះវៀន​ 👉 ជាការប្រសើរដូចគ្នាក្នុងការកាត់បន្ថយបរិមាណលាមកដោយចោះផ្នែកចុងពោះវៀនតូចដើម្បីបញ្ចេញលាមកមកក្រៅ​ ✅របៀបប្រើប្រាស់ : 👉 មនុស្សពេញវ័យ​ :​ ប្រើ​ ៦​ ទៅ​ ៨ម.ក្រ​ ក្នុង១ថ្ងៃ​ ឬ​ អាចបង្កើនកំរិតប្រើរហូតដល់​ ១៦ម.ក្រ​ ក្នុង១ថ្ងៃ​(ដោយចែជា​ ២​ ទៅ​ ៣​ ដង​ ក្នុង១ថ្ងៃ) ​ 👉 កុមារអាយុពី​ ៦​ ទៅ​ ៨​ ឆ្នាំ​ :​ ប្រើ​ ៤​ម.ក្រ​ ក្នុង​១ថ្ងៃ​ (ដោយចែជា​ ពីរ​ ទៅ​ បី​ ដង​ ក្នុង១ថ្ងៃ) ​ 👉 កុមារអាយុពី​ ៩​ ទៅ​ ១២​ ឆ្នាំ​ : ប្រើ​ ៦ម​.ក្រ​ ក្នុង​ ១​ ថ្ងៃ​ (ដោយចែជា​ ២​ ទៅ​ ៣​ ដង​ ក្នុង​ ១ថ្ងៃ 👉 សំគាល់​ :​ កុមារអាយុក្រោម​ ៦​ ឆ្នាំ (​ហាមប្រើឱសថនេះ)​ 🚫 ការប្រុងប្រយ័ត្ន : 👉 ឱសថនេះហាមប្រើចំពោះកុមារអាយុក្រោម​ ៦​ ឆ្នាំ​ ពីព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់រហូតដល់ស្លាប់ ​ 👉 នៅពេលប្រើឱសថនេះត្រូវប្រើពួកឱសថដែលមានសារធាតុអេឡិចត្រូលីត​ (សេរ៉ូម)​ ដើម្បីជំនួយជាតិទឹក​ និងសារធាតុទាំងនេះ​ ដែរបាត់បង់ដោយជម្ងឺរាគ 👉 ឱ្យអ្នកជម្ងឺផឹកទឹកអោយបានច្រើន​ ឬប្រើ SRO​ 👉 ការប្រើឱសថ​ ដែលទប់ស្កាត់ចលនាកន្រ្តាក់របស់ពោះវៀនអាចធ្វើអោយទប់ស្កាត់ជាតិទឹកនៅក្នុងពោះវៀន​ ដែលបណ្តាលឱ្យការបាត់បង់ជាតិទឹកកាន់តែធ្ងន់ធ្ងរ​ និងមានការថយចុះនូវពួកសារធាតុអេឡិចត្រូលីតនៅក្នុងឈាម ​ 👉 ក្នុងករណីសភាពបាត់បង់ជាតិទឹកធ្ងន់ធ្ងរ​ ឬបាត់បង់ពួកអេឡិចត្រូលីតច្រើនត្រូវបន្តប្រើ​ loperamide រហូតកំរិតជាតិទឹក​ និងអេឡិចត្រូលីតកើនមកក្នុងកំរិតធម្មតាវិញ ​ 👉 ចំពោះស្រ្តីមានផ្ទៃពោះ​ និងស្រ្តីបំបៅកូន​ មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន 👉 នៅពេលប្រើឱថនេះត្រូវប្រុងប្រយ័ត្ន​ និងតាមដានចំពោះផលរំខានមួយចំនួនដូចតទៅ ៖​ ការទល់លាមក​ ការបាត់បង់ជាតិទឹក​ ការរាគដោយសារពួកមេរោគ​និងការខ្សោយមុខងារថ្លើម Chat Telegram ផ្ទាល់​ : PH Mary Follow TikTok : Seang Mary-ឱសថការី​ ម៉ារី​ Join Group : យល់ដឹងពីថ្នាំពេទ្យ
Show all...
3
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.