ហាក់ គីមថុង-Kimthong Hak
Open in Telegram
Inspire you to be a digital citizen, shape you into a better version to compete in digital world
Show more1 482
Subscribers
No data24 hours
-27 days
-1030 days
Posts Archive
សួស្តីឆ្នាំថ្មី!
ជូនពរឲ្យបងប្អូន ជោគជ័យគ្រប់ភារកិច្ច! ឆ្នាំថ្មីចិត្តគំនិតថ្មី ចិត្តគំនិតទាន់សម័យឌីជីថល!🎊❤️🎉
រឿងទាំង25ដែលអ្នកគួរឈប់នៅឆ្នាំ2025😍
ឈប់រត់គេចពីបញ្ហា
ឈប់ខ្លាចរឿងបង្កើតកំហុស
ឈប់ចំណាយពេលជាមួយមនុស្សដែលខុស
ឈប់ព្យាយាមធ្វើខ្លួនឲ្យដូចជាអ្នកដទៃ
ឈប់កុហកខ្លួនឯង
ឈប់ខ្លាចបរាជ័យ
ឈប់រស់ដោយគ្មានគោលដៅ
ឈប់ផឹកដល់ថ្នាក់ធ្វើបាបខ្លួន
ឈប់ធ្វើដើម្បីគេតែមិនគិតពីខ្លួនឯង
ឈប់រស់នៅក្នុងអតីតកាល
ឈប់រស់នៅជាមួយនឹងការស្តាយក្រោយ
ឈប់ព្យាយាមទិញភាពសប្បាយរីករាយ
ឈប់ពន្យាពេល
ឈប់ប្រើបណ្តាញសង្គមឥតប្រយោជន៍
ឈប់រកលេសឲ្យខ្លួនឯង
ឈប់គិតថា អ្នកមិនទាន់ត្រៀមខ្លួនរួចរាល់
ឈប់ប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃ
ឈប់ច្រណែនឈ្នានីស
ឈប់គិតតែរឿងអវិជ្ជមាន
ឈប់គិតថាទាល់តែឥតខ្ចោះទើបធ្វើ
ឈប់មើលស្រាលរឿងតូចតាច
ឈប់គិតថាខ្លួនឯងចេះអស់ហើយ
ឈប់ធ្វើខ្លួនឯងជាជនរងគ្រោះ
ឈប់ធ្វើអ្វីបានតែមួយឆាវ
ឈប់ស្រឡាញ់គេម្នាក់ឯង
ចំណេះដឹងថ្មីៗ: https://t.me/kimthonghak
ស្វាគមន៍ជំហានទី១នៃការកសាង Personal Brand! វាជាបេសកម្មមួយដែលមិនថាអ្នកជាអ្នករកស៊ី អ្នកជំនាញ ឬក៏អ្នកដឹកនាំត្រូវតែគិតគូរនៅក្នុងសម័យកាលឌីជីថលនេះ។ វាគឺជាយុទ្ធសាស្ត្រដែលមានគោលដៅច្បាស់លាស់ ដើម្បីឲ្យមនុស្សជុំវិញគិតឃើញអ្នកមុនគេ មានទំនុកចិត្ត និងជឿជាក់អ្នកដើម្បីសហការជាមួយ! ហើយសម្រាប់ថ្ងៃទី១នេះ គឺពាក់ព័ន្ធនឹងការឆ្កិះសួរខ្លួនឯង!
👉ចូលទៅកាន់Channel ខាងក្រោមនេះ ដើម្បីទទួលបានកូនសៀវភៅថ្ងៃទី១ឥតគិតថ្លៃសម្រាប់កាដូឆ្លងឆ្នាំ៖
Telegram: https://t.me/personalbrandingmastery
Facebook:https://m.me/j/AbYgWap6oxKcSyl6/
#PersonalBranding #Mastery
🎁ការដូឆ្នាំថ្មីពីគំនិត😍! អភិវឌ្ឍជំនាញPersonal Branding ដោយឥតគិតថ្លៃ! 😍
ការផ្សព្វផ្សាយបែបពាណិជ្ជកម្ម កំពុងតែចាប់ផ្តើមហួសសម័យ ដោយសារតែទំនោរសង្គមមានការផ្លាស់ប្តូរ។ ជម្រើសនៃម៉ាកសញ្ញាគឺមានច្រើនអណេក ធ្វើឲ្យអតិថិជនភាគច្រើនចាប់ផ្តើមធុញទ្រាន់ហើយអូសចោល ដែលទាមទារឲ្យម្ចាស់អាជីវកម្មត្រូវបត់ឲ្យទាន់សភាពការណ៍។
ក្នុងចំណោមយុទ្ធសាស្ត្រដែលល្អបំផុត ខ្ញុំជឿជាក់ថាការកសាងPersonal Brandឲ្យបានល្អ គឺជាតិចនិចមួយដែលកំពុងតែពេញនិយមយ៉ាងខ្លាំងនៅលើសកលលោក ហើយក៏ចាប់ផ្តើមមានសន្ទុះផងដែរនៅប្រទេសកម្ពុជា ព្រោះថា អ្នកប្រើប្រាស់ចង់ស្គាល់ថា នរណានៅពីក្រោយម៉ាកសញ្ញាមួយនោះ។
ខ្ញុំគិតថា អ្នកទាំងអស់គ្នាបានឃើញឧទាហរណ៍យ៉ាងច្រើនរួចទៅហើយក្នុងពេលបច្ចុប្បន្ន នៅលើពិភពអនឡាញដូចជានៅលើFacebook TikTok IG ឬYouTubeជាដើម។ អ្នកដែលត្រូវបានគេស្គាល់ ហើយទុកចិត្ត គឺជាមនុស្សម្នាក់ដែលអាចឆក់បេះដូងអតិថិជនបាន។ តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន១០ឆ្នាំមកនេះ ខ្ញុំសង្កេតឃើញថា ការដែលមាន Personal Brand ល្អ បានផ្តល់នូវឱកាសឲ្យយើងយ៉ាងច្រើន។ ដោយសារតែវិធីសាស្ត្រ Personal Branding នេះហើយ ដែលបានជួយឲ្យខ្ញុំមានភាពលេចធ្លោ និងរីកចម្រើនលឿនជាងអ្នកដែលមិនបានប្រើប្រាស់វិធីសាស្ត្រនេះនៅក្នុងវិស័យអចលនវត្ថុ និងការផ្សព្វផ្សាយឌីជីថល។ សូមចងចាំថា Personal Branding មិនមែនធ្វើឡើងដោយមិនមានគោលដៅ ហើយធ្វើឲ្យតែល្បីប៉ុណ្ណោះទេ។ វាផ្សារភ្ជាប់នឹងគុណតម្លៃ បុគ្គលិកលក្ខណៈ និងទស្សនវិស័យរបស់អ្នកទាំងអស់គ្នា។ វាគឺជាតិចនិកដែលធ្វើឲ្យគេស្គាល់ពីអ្នក ទុកចិត្តអ្នក គោរពអ្នក ជឿជាក់អ្នក មិនមែនដើម្បីផ្តល់តែការកម្សាន្តសប្បាយ ឲ្យគេស្គាល់នោះទេ។
ដោយមើលឃើញពីផលប្រយោន៍នៃការកសាង Personal Brand ខ្ញុំក៏មានគំនិតថា ខ្ញុំចង់ចែករំលែកទៅអ្នកទាំងអស់គ្នាដែលជាម្ចាស់អាជីវកម្ម អ្នកជំនាញ និងអ្នកដឹកនាំក្នុងសម័យឌីជីថលនេះពីប្រធានបទមួយនេះ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ខ្ញុំចង់ចែកជូនជាកាដូ😍សម្រាប់បងប្អូនទាំងអស់ដោយឥតគិតថ្លៃ សម្រាប់ជាកាដូឆ្លងឆ្នាំ ហើយសង្ឃឹមថា អ្នកទាំងអស់គ្នានឹងបានជាប្រយោជន៍ យកទៅអនុវត្តសម្រាប់ឆ្នាំ2025នេះដើម្បីអាចច្នៃខ្លួនឯងឲ្យកាន់តែអស្ចារ្យ។
ខ្ញុំនឹងចែករំលែកបែបខ្លីៗ ជាប្រចាំថ្ងៃចាប់ពីថ្ងៃនេះតទៅ ហើយប្រសិនបើមានពេលគ្រប់គ្រាន់ ខ្ញុំនឹងធ្វើវីដេអូសម្រាប់បងប្អូនឲ្យកាន់តែស៊ីជម្រៅបន្តទៀត។
សូមឲ្យឆ្នាំថ្មី 2025 នឹងកាន់តែប្រសើរសម្រាប់អ្នកទាំងអស់គ្នា!
ចុចLink នេះដើម្បីទទួលបានសារអំពីប្រធានបទនេះ៖
Facebook: https://m.me/j/AbYgWap6oxKcSyl6/
Telegram: https://t.me/personalbrandingmastery
ពេលដែលសេដ្ឋកិច្ចតានតឹង ឬក៏បរិបទនៃការរកស៊ីមានការផ្លាស់ប្ដូរ គឺជាពេលដែលយើងយើងត្រូវពង្រឹងសមត្ថភាពបុគ្គលិក និងក្រុមការងារឲ្យកាន់តែខ្លាំង! ពេលនេះគឺជាពេលដែលបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល បង្កើនភាពខ្លាំង និងបត់បែនឲ្យសមស្របតាមសម័យកាល!
អ្នកនឹងផ្លាស់ប្តូរប្រសិនបើរៀង
រាល់ថ្ងៃអាទិត្យ អ្នកអង្គុយនៅកន្លែងស្ងប់ស្ងាត់ គិតពីសកម្មភាព១សប្តាហ៍កន្លងទៅហើយសួរថា...
១សប្តាហ៍កន្លងទៅនេះ
-ខ្ញុំបានធ្វើតាមផែនការទេ?
-ខ្ញុំធ្វើអ្វីបានល្អហើយ អាចពង្រឹងបន្ថែមទេ?
-ខ្ញុំខ្វះខាតអ្វី?
-ខ្ញុំប្រឹងប្រែងអស់លទ្ធភាពឬនៅ?
-ខ្ញុំបានធ្វើសកម្មភាពអ្វីដែលប៉ះពាល់អារម្មណ៍គេទេ?
-ខ្ញុំបានចំណាយពេលគ្រប់គ្រាន់ជាមួយមនុស្សជាទីស្រឡាញ់ទេ?
-សប្តាហ៍ក្រោយខ្ញុំគួរធ្វើអ្វី? គួរអភិវឌ្ឍអ្វី?
+7
8យ៉ាងដែលអ្នកមិនត្រូវបង្ហោះលើFacebook ដើម្បីរក្សាកេរ្តិ៍ឈ្មោះខ្លួនឯងឲ្យបានល្អ!
តែមួយប៉ប្រិចភ្នែក 10ឆ្នាំកន្លឹងផុតទៅ!
ថ្ងៃនេះ10ឆ្នាំមុន នៅលើឆាកតំណាងឲ្យនិស្សិតទាំងអស់ ឡើងថ្លែងពាក្យពេចន៍ក្នុងថ្ងៃបិទបញ្ចប់ថ្នាក់អនុបណ្ឌិត ដោយក្នុងចិត្តពោរពេញដោយក្តីសង្ឃឹម ជំនឿជាក់ ភាពវិជ្ជមាន និងចង់ក្លាយជាចំណែកមួយនៃការផ្លាស់ប្តូរប្រកបដោយភាពរីកចម្រើនពេលចូលប្រឡូកក្នុងជីវតជាក់ស្តែង។
ពេលវេលាផ្លាស់ប្តូរ តែចិត្តគំនិតនៅតែមិនផ្លាស់ប្តូរ៖
❤️ ធ្វើអ្វីឲ្យអស់ពីបេះដូង និងធ្វើអស់ពីលទ្ធភាព
❤️ គិតវិជ្ជមាន មើលលើជ្រុងវិជ្ជមាន ក្នុងស្ថានការណ៍ណាក៏ដោយ តែត្រូវឈរលើការវិភាគ និងតក្ក
❤️ ធ្វើជាចំណែកសំខាន់មួយដើម្បីភាពរីកចម្រើន ធ្វើជាអ្នកនាំការផ្លាស់ប្តូរបែបវិជ្ជមាន
❤️ ភាពធន់ គឺជាចំណែកសំខាន់ក្នុងការដើរទៅមុខឥតឈប់ឈរ ហើយអរគុណបទពិសោធន៍ក្នុងសាកលវិទ្យាល័យទាំងនៅទួរគី និងប្រទេសចិន ដែលបានបំពាក់បំប៉នលក្ខណៈសម្បត្តិមួយនេះ
❤️ បើកចំហរ បើកស្តាប់ ដើម្បីទទួលបានគំនិតល្អៗ និងការអភិវឌ្ឍមិនថាពីក្មេងចាស់ប្រុសស្រី ឋានៈណា ឬជំនាញណាក៏ដោយ
❤️ អភិវឌ្ឍជាប់ជានិច្ច មិនថាជំនាញផ្នែកទន់ដូចជាផ្នត់គំនិត និងទំនាក់ទំនង ក៏ដូចជាជំនាញវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
❤️ ធ្វើជាអ្នកដឹកនាំដែលចង់ឃើញអ្នកជំុវិញមានការរីកចម្រើន និងភាពជោគជ័យ។
ប្រាកដណាស់ 10ឆ្នាំកន្លងទៅបន្ទាប់ពីបញ្ចប់ការសិក្សា ហើយជាង៣០ឆ្នាំនៃជីវិតមិនមែនជារឿងងាយស្រួល តែវាគឺជាហ្គេមជីវិត។ គ្រប់គ្នាប្រាកដជាមិនចង់លេងវគ្គដដែលៗនោះទេ ហើយពេលដែលចូលវគ្គថ្មី អ្វីៗរៀងពិបាកបន្តិច តែនៅពេលដែលយើងព្យាយាម ខិតខំ និងប្រើប្រាស់គ្រប់វិធីសាស្ត្រ ប្រាកដណាស់យើងនឹងអាចឆ្លងផុតវគ្គនោះ។
ពេលកំពុងរៀនគិតថាពិបាក រៀនចំរិតតែពិបាក តែប្រសិនបើយើងចេះរីករាយនូវអ្វីដែលយើងកំពុងមាន រស់ពោពេញដោយក្តីសង្ឃឹម រស់ពោរពេញដោយភាពជឿជាក់ រស់ពោរពេញដោយគោលដៅ ពីមួយថ្ងៃទៅមួយថ្ងៃ ពិតជាមានន័យណាស់!
1០ឆ្នាំក្រោយ ខ្ញុំជឿជាក់ថា ខ្ញុំនឹងនៅតែបន្តបេសកកម្មនេះ អាចចូលរួមចំណែកកាន់តែច្រើន អាចធ្វើរឿងកាន់តែច្រើន!
"If you're not part of the solution, you're part of the problem." - Eldridge Cleaver
ប្រសិនបើអ្នកមិនមែនជាចំណែកនៃដំណោះស្រាយនោះទេ អ្នកគឺជាចំណែកនៃបញ្ហា" Eldridge Clever
ធ្វើជាប្រភពនៃដំណោះស្រាយ ធ្វើជាប្រភពនៃថាមពលក្រុម ធ្វើជាគំរូល្អ ធ្វើជាអ្នកដឹកនាំដើម្បីសម្រេចកិច្ចការរួម នោះអនាគតនឹងត្រចះត្រចង់
