en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Open in Telegram

📈 Analytical overview of Telegram channel យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Channel យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) in the Central Khmer language segment is an active participant. Currently, the community unites 10 764 subscribers, ranking 4 695 in the Politics category and 514 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 764 subscribers.

According to the latest data from 08 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 411 over the last 30 days and by 6 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 11.91%. Within the first 24 hours after publication, content typically collects 9.47% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 282 views. Within the first day, a publication typically gains 1 019 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 27.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 09 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 764
Subscribers
+624 hours
+77 days
+41130 days
Posts Archive
សូមរីករាយសណ្ដាប់បទ "អបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីយើង" 🌐 https://fb.watch/mgwElfKziK/ ដើម្បីទទួលបានព័ត៌ម
សូមរីករាយសណ្ដាប់បទ "អបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីយើង" 🌐 https://fb.watch/mgwElfKziK/ ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលបានចាត់តាំងឯកឧត្តមជានាយករដ្ឋមន្ត្រី ហើយប្តេជ្ញាខិតខំបំពេញបេសកកម្មជ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលបានចាត់តាំងឯកឧត្តមជានាយករដ្ឋមន្ត្រី ហើយប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ 🌐 https://www.facebook.com/100064755034350/posts/664190932416069 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

សូមគោរពជូនពរ និងអបអរសាទរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាឱកាសដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
សូមគោរពជូនពរ និងអបអរសាទរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាឱកាសដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ចាត់តាំង ជា នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះយើងខ្ញុំសូមសម្ដែងនូវសេចក្ដីអំណរសាទរ ដ៏ស្មោះអស់ពីដួងចិត្ត និងសូមគោរពជូនពរបវរមហាប្រសើរជូន ឯកឧត្ដមបណ្ឌិត សមប្រកបដោយបញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ សូម ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមគោរពជូនពរពី យុវជនគណបក្សប្រជាជនកម្ពុជាថា្នក់កណ្ដាល (យ.គ.ក.) 🌐 https://www.facebook.com/100064755034350/posts/664155179086311 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ព្រះមហាក្សត្របានចេញព្រះរាជក្រិត្យ ចាត់តាំងបណ្ឌិតហ៊ុន ម៉ាណែតជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋស
+3
ព្រះមហាក្សត្របានចេញព្រះរាជក្រិត្យ ចាត់តាំងបណ្ឌិតហ៊ុន ម៉ាណែតជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភានៅមុន នេះបន្តិចរួចហើយ។ https://www.facebook.com/100064755034350/posts/664101722424990/

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ https://vt.tiktok.com/ZSLXkCjBa/

គ.ជ.ប បង្ហាញពីសមាភាព សមាជិកសភា របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុន ស៊ិនប៉ិច ដែលជាប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
+3
គ.ជ.ប បង្ហាញពីសមាភាព សមាជិកសភា របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុន ស៊ិនប៉ិច ដែលជាប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាសរុបចំ១២៥រូប។ យោងតាមបញ្ជីរាយនាមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៣នេះបានបញ្ជាក់ថា សម្រាប់បេក្ខជនចំនួន ៥រូបរបស់គណបក្សហ៊្វុន ស៊ិនប៉ិចដែលបានជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ រួមមាន៖១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ២. លោក ភឹម រ៉ិង ៣.លោក គង់ ចំណូល ៤. នាង ចាន់ណាក់ និង៥.លោក ញឿន រ៉ាដែន។ ក្រៅពីសមាជិកសភាគណបក្សហ៊្វុន ស៊ិនប៉ិចចំនួន៥រូបនេះគឺសុទ្ធតែសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា៕ 🌐 https://www.facebook.com/100064755034350/posts/663013415867154 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ 🌐 https://www.face
លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ 🌐 https://www.facebook.com/100064755034350/posts/663011492534013 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ h
+1
គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ https://www.facebook.com/100064755034350/posts/663006869201142/

វីដេអូសង្ខេបបេសកកម្មការងារចំនួន១០៩កម្មវិធី របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ (ភ្នំពេញ)៖ នៅត្រីមាសទី២ ឆ្
វីដេអូសង្ខេបបេសកកម្មការងារចំនួន១០៩កម្មវិធី របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ (ភ្នំពេញ)៖ នៅត្រីមាសទី២ ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានបេសកកម្មការងាររហូតដល់១០៩កម្មវិធី ទាំងក្នុងកិច្ចការងារកងទ័ព កិច្ចការងារនយោបាយ និងកិច្ចការងារសង្គម។ កម្មវិធីកងទ័ពមានចំនួន២០កម្មវិធី, កម្មវិធីសង្គមមានចំនួន ៥៣កម្មវិធី និងកម្មវិធីកិច្ចការងារនយោបាយមានចំនួន ៣៦កម្មវិធី៕ 🌐 https://fb.watch/mdq7fNMs45/ ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

សារផ្ញើជូនបងប្អូនជនរួមជាតិ ជាទីគោរព! ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ នូវរបស់ដែលហៅថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”។ ក្នុងន័យនេះ ក្នុងនាមខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ជ្រាបថា៖ ជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនបើមានការបែកបាក់ដូចការគិតស្មានរបស់ពួកគេមែននោះ ម្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ។ ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះ ពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិត តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្រ្ត នៃបេសកម្មរបស់ខ្លួន គ្រប់កាលៈទេសៈ គឺសុទ្ធតែមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបានមានប្រសាសន៍បញ្ជាក់រួចហើយ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ម្សិលម៉ិញនេះ។ ជាថ្មីម្តងទៀត ខ្ញុំគូសបញ្ជាក់ជំហរដ៏មុតមាំរបស់ខ្ញុំជូនបងប្អូនជនរួមជាតិ ជ្រាបថា៖ -ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។ -ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។ ក្នុងន័យនេះ ខ្ញុំនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យតាមគោលការណ៍ទាំងឡាយដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជា។ សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ៕ រាជធានីភ្នំពេញ ថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

សារផ្ញើជូនបងប្អូនជនរួមជាតិសម្តេចក្រឡាហោម ស ខេង លើសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា “សារផ្ញើជូន
សារផ្ញើជូនបងប្អូនជនរួមជាតិសម្តេចក្រឡាហោម ស ខេង លើសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា “សារផ្ញើជូនបងប្អូនជនរួមជាតិ ជាទីគោរព!… https://www.facebook.com/100064755034350/posts/662537129248116/

សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ន
សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សពៃថ្លៃថ្លានៃការចម្រើនជន្មាយុ ០៥ សីហា ១៩៥២ - ០៥ សីហា ២០២៣ យើងខ្ញុំសូមគោរពជូនពរបវរមហាប្រសើរជូន សម្តេចតេជោនាយករដ្ឋមន្រ្តី សមប្រកបដោយបញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។ ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមគោរពជូនពរពី យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ (យ.គ.ក.) 🌐 https://www.facebook.com/100064755034350/posts/662398225928673 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

សូមអនុមោទនាពិធីបុណ្យចូលព្រះវស្សា ថ្ងៃពុធ ១ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ #យុវជ
សូមអនុមោទនាពិធីបុណ្យចូលព្រះវស្សា ថ្ងៃពុធ ១ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ #យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ (យ.គ.ក.) 🌐 https://www.facebook.com/100064755034350/posts/661418206026675 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

អបអរសាទរ សមាគមកាយឫទ្ធិនារីកម្ពុជា ជាលទ្ធផលប្រវត្តិសាស្រ្ត និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេ
អបអរសាទរ សមាគមកាយឫទ្ធិនារីកម្ពុជា ជាលទ្ធផលប្រវត្តិសាស្រ្ត និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រទេសកម្ពុជាទទួលបានការបោះឆ្នោតគាំទ្រធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកទី៣៩ ឆ្នាំ២០២៦ (39th WAGGGS World Conference) #យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ (យ.គ.ក.) 🌐 https://www.facebook.com/100064755034350/posts/660808342754328 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ✅គណបក្សប្រជាជនកម្ពុជា ៦ ៣៩៨
លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ✅គណបក្សប្រជាជនកម្ពុជា ៦ ៣៩៨ ៣១១សំឡេង (១២០ អាសនៈ) ✅គណបក្សហ៊្វុនស៊ិនប៉ិច ៧១៦ ៤៩០សំឡេង(៥ អាសនៈ ភ្នំពេញ ១ កណ្តាល ១ កំពង់ធំ ១ ព្រៃវែង ១ និងកំពង់ចាម ១)។ https://www.facebook.com/100064755034350/posts/660763866092109/

អបអរសាទរ | កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក​ លើកទី៣៩ នៅឆ្នាំ២០២៦ 🇰🇭 សមាគមកា
អបអរសាទរ | កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក​ លើកទី៣៩ នៅឆ្នាំ២០២៦ 🇰🇭 សមាគមកាយប្ញទ្ធិនារីកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត https://www.facebook.com/100064755034350/posts/660500299451799/

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់យូណេស្កូ The archives of Tuol Slen
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់យូណេស្កូ The archives of Tuol Sleng Genocide Museum are registered as part of the Memory of the World by UNESCO #យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ (យ.គ.ក.) 🌐 https://www.facebook.com/100064755034350/posts/660187766149719 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

លិខិតថ្លែងអំណរគុណ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល
+2
លិខិតថ្លែងអំណរគុណ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ថ្លែងអំណរគុណដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រុមការងារ និងប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមរៀបចំ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ https://www.facebook.com/100064755034350/posts/659898102845352/