KhmerToday
Open in Telegram
គោលដៅរបស់ពួកយើង គឺចង់ឲ្យអ្នកអានទាំងអស់ ទទួលបាន ព័ត៌មានថ្មីៗ សំខាន់ៗ និងអត្ថប្រយោជន៍ពីការអានអត្ថបទផ្សេងៗ ជាច្រើនប្រភេទ រួមមាន ចំណេះដឹង, បែបផែនជីវិត, បច្ចេកវិទ្យា, សុខភាព, សិល្បៈតារា ជាដើម ។
Show more2 680
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
2 680
សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២១ ធ្នូនេះ បានចេញបទបញ្ជាដល់រដ្ឋមន្ត្រីចំនួន២រូបពិនិត្យពីបុគ្គលដែលរៀបចំសកម្មភាពយកសាសនាធ្វើអាជីវកម្មផ្ទាល់ខ្លួន។ការចេញបទបញ្ជានេះ ធ្វើឡើងក្រោយពីសម្តេចនាយករដ្ឋមន្ត្រីសង្កេតឃើញមានបុគ្គលមួយចំនួនតាំងខ្លួនជាព្រះហើយបោកប្រាស់ដល់ប្រជាពលរដ្ឋនាំឱ្យប៉ះពាល់ដល់តម្លៃនៃសាសនា។
2 680
ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ
និស្សិតឈ្មោះ ចាន់ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណះភាពនៅក្នុងហេតុការណ៍វាយប្រហារបស់ក្រុម Hamas មកលើប្រទេសអ៉ីស្រាអ៊ែល។
សូមវិញ្ញាណខន្ខប្អូនទៅកាន់សុគតិភព🙏🙏🙏
2 680
BREAKING: និស្សិតខ្មែរម្នាក់ បានស្លាប់ ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់
2 680
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការសិក្សាធ្វើប័ណ្ណ បើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី ៦០cc ឡើងទៅ
2 680
អាជ្ញាធររដ្ឋហាវ៉ៃបានឱ្យដឹងថា នាពេលនេះ តួលេខមនុស្សដែលបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃ នៅលើកោះ Maui បានបន្ត កើនដល់ ៩៣នាក់ហើយ ជាហេតុធ្វើឱ្យវាក្លាយជាភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក ដែលសម្លាប់មនុស្សច្រើនបំផុត បើគិតក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ ២០២៣ ។
2 680
ក្រសួងកសិកម្ម ចេញប្រកាសព័ត៌មានពីការចុះដកហូត និងឲ្យបំផ្លាញចោលត្រីដែលស៊ីសាច់ជាអាហារ ហើយហាមនាំចូល, ពលរដ្ឋអាចរាយការណ៍ទៅក្រសួងភ្លាម បើសិនមានការលួចនាំចូល
2 680
ជប៉ុនសម្រេចលុបចោលជើងហោះហើរជាង ៥០០ជើងជាបន្ទាន់ និងណែនាំឲ្យពលរដ្ឋជាង ៧០ម៉ឺននាក់ធ្វើការជម្លៀសខ្លួន ក្រោយការមកដល់នូវព្យុះទីហ្វុង Khanun នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃអង្គារ ទី១ ខែសីហា ២០២៣ នេះ។
2 680
ប្រវត្តិសាស្រ្តហើយសម្រាប់ទឹកដីខេត្តមណ្ឌលគិរី !
ផ្លូវជាតិលេខ 76A មណ្ឌលគិរី /ភ្នំពេញ ម្តុំអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានកាត់ផ្ដាច់ទាំងស្រុង 02/08/2023 បើបងប្អូនចង់មកមណ្ឌលគិរី អាចមកតាម ក្រចេះ ស្ទឹងត្រែង រតនះគិរី!
2 680
បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តអោយបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ ÷
"ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន។"
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
2 680
[BREAKING NEWS] សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ,សម្តេចក្រឡាហោម ស ខេង ,សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងត្រូវចុះចេញពីតំណែង និងត្រូវតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះករុណា ព្រះមហាក្សត្រផងដែរ។
2 680
សម្តេចតេជោ ហ៊ុន សែន នឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤
2 680
សម្តេច ហ៊ុន សែន ប្រកាសមិនបន្តតំណែងនាយករដ្ឋមន្ត្រី ហើយនឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ
2 680
BREAKING: អត្រាអ្នកបោះឆ្នោត បណ្តោះអាសន្ន ពេលនេះមានចំនួន ៨ ១៧៧ ០៥៣នាក់ ស្មើ ៨៤,២១% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, អត្រានេះខ្ពស់ជាងឆ្នាំ២០២២ និងឆ្នាំ២០១៨
(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមការងារប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន មានចំនួន មានចំនួន ៨ ១៧៧ ០៥៣នាក់ ស្មើ ៨៤,២១% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ខណៈគ.ជ.ប កំពុងបន្តបូកសរុប។ នេះបើយោងតាមតួលេខគិតត្រឹមម៉ោង៤៖៣០នាទី រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ខាងក្រោមជាតួលេខ លទ្ធផលបោះឆ្នោត កាលពីឆ្នាំ២០១៨ និងឆ្នាំ២០២២៖
* ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ពេលនោះប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២ ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨ ៣៨០ ២១៧នាក់ (១០០%)។
* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីឆ្នាំ២០២២ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧ ៣៩៤ ៤២៧នាក់ ស្មើនឹង៨០.៣២ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ចំនួន ៩ ២០៥ ៦៨១នាក់ (១០០%)៕
2 680
រាជរដ្ឋាភិបាល៖ ប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបានដំឡើង និងបន្តដំឡើងបន្ថែមទៀត នៅឆ្នាំ២០២៤ !
2 680
ក្រសួងការងារ៖ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវអនុញ្ញាតកម្មករនិយោជិតបានឈប់សម្រាក ៣ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
2 680
សារពិសេស៖ សម្ដេចតេជោបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ ត្រៀមចំរថយន្តក្រុងចំនួន ជាង ៣០០គ្រឿង ដើម្បីដឹកកម្មករ-កម្មការិនី ទៅបោះឆ្នោតនៅតាមបណ្ដាខេត្ត
2 680
ច្បារអំពៅ »នារា» កោះពេជ្រ ជិតក្លាយជាអ្នកជិតខាងជាប់ផ្ទះគ្នាហើយ អបអរសាទរពិធីភ្ជាប់ស្ពានខ្សែកាប នរា»កោះពេជ្រ ☑️
Credit pic from #HourPengim
2 680
TOP NEWS: កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, បើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង
