អាណាចក្រអ្នកអាន
Open in Telegram
ប្រទេសជាតិអាចរីកចម្រេីនបាន លុះត្រាពលរដ្ឋមានចំណេះដឹង។ Facebook: https://web.facebook.com/empireofreaders
Show more871
Subscribers
-224 hours
-57 days
+1230 days
Posts Archive
កម្ពុជា ឡាវ វៀតណាម ជាផ្ទះបីបន្ទប់ក្រោមដំបូលតែមួយ! នេះជាអ្វីដែលតានួន ជាថាគាត់ធ្លាប់ឮមេដឹកនាំវៀតណាមនិយាយកាលគាត់នៅរៀនជាមួយវៀតណាម!
និយាយពីរុស៊ី្សតែមិនស្គាល់បុរសខ្លាឃ្មុំទឹកកកវ្លាឌីមៀរ ពូទីនដូចទៅកែប តែមិនបានហែលទឹកសមុទ្រអ៊ីចឹង😂
បញ្ហានៅក្នុងជីវិតដែលមនុស្សជួប គឺមិនសូវខុសគ្នានោះទេ តែអ្វីដែលខុសគ្នានោះគឺប្រតិកម្មតប និងដំណោះស្រាយទៅលេីបញ្ហាទាំងអស់នោះតែប៉ុណ្ណោះ!
---
ព្រះធម្មបាលខៀវជុំ
អាណាចក្រអ្នកអាន
"ក្រមសីលធម៌ និងគុណធម៌នៃការរស់នៅ" មិនត្រឹមតែជាសៀវភៅសិក្សាក្នុងសាលាភូមិន្ទរដ្ឋបាលប៉ុណ្ណោះទេ តែក៏ជាឯកសារសម្រាប់និស្សិតសាធារណជនដែលមានបំណងប្រឡងចូលរៀននៅសាលាភូមិន្ទរដ្ឋបាលយកទៅអានសិក្សាត្រៀម និងសម្រាប់មន្រ្តីរាជការយកទៅសិក្សាអភិវឌ្ឍសមត្ថភាពរបស់ខ្លួនផងដែរ។
--
អាណាចក្រអ្នកអាន
“សត្វលោក“ស្នាដៃលោកតា អាំង ជូលានពិតជាអានបណ្តេីរសេីចហៀរទឹកមាត់បណ្តេីរ😁។ សេីចនឹងភាពរប៉ិលរប៉ូចរបស់អមនុស្ស😁😁។ មិនជឿអែដមីន សាកអានមេីលទៅ
អាណាចក្រអ្នកអាន
+7
ប្រមូលម្ដុំសៀវភៅបែបភូមិសាស្ត្រនយោបាយ ចារកម្ម និងយុទ្ធសាស្ត្រ ល្អៗដែលលក់ដាច់ជាប្រចាំនៅអាណាចក្រអ្នកអាន
+2
ទស្សនវិជ្ជាអប់រំជួយយើងក្នុងការឈ្វេងយល់ ការកែប្រែដំណើរការអប់រំ និងការផ្លាស់ប្ដូរនៅក្នុងអាកប្បកិរិយារបស់សិស្ស។ ចំណែក ចិត្តវិទ្យាអប់រំ គឺជាផ្នែកដ៏សំខាន់នៃដំណើរការរៀន និងបង្រៀន វាមានសារសំខាន់សម្រាប់ទាំងអ្នកអប់រំ និងសិស្ស។ សៀវភៅពីរក្បាលនេះ នឹងជួយដល់អ្នកអប់រំទាំងឡាយ ក្នុងការរៀបចំកម្មវិធីសិក្សា និងកំណត់វិធីសាស្រ្តបង្រៀន ដែលអាចទទួលយកបានសម្រាប់សិស្ស ដើម្បីគាំទ្រដល់ការសិក្សាប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
—
អាណាចក្រអ្នកអាន
ទស្សនវិជ្ជាអប់រំ ចូលស្តុកវិញហើយប្រិយមិត្ត! មកលើកនេះជាមួយការរចនាក្របថ្មី រួមទាំងអត្ថន័យប្រសើរជាងមុន។ ប្រិយមិត្តដែលតែងសួររកសៀវភៅនេះ សូមរួសរាន់ជាវទុកជាឯកសារ😁
អាណាចក្រអ្នកអាន
សៀវភៅប្រលោមលោកបរទេសប្រែសម្រួលជាខេមរៈភាសាចេញថ្មី! "ត្រពាំងបិសាច" និង "ព្រះសង្ឃនៅភ្នំកូយ៉ា" ជាប្រលោមលោក២រឿងផ្សេងគ្នា ប្រិយមិត្តជាវសៀវភៅនេះ១ក្បាលទទួលបាន២សាច់រឿងរបស់អ្នកនិពន្ធជនជាតិជប៉ុនតែមួយ។
អាណាចក្រអ្នកអាន
សូមអធ្យាស្រ័យដល់ប្រិយមិត្តទាំងអស់គ្នា ពិសេសប្រិយមិត្តដែលបានចូលរួមឆ្លើយអវសានកថាកាលពីថ្ងៃទី១៨ ដែលអែតមីនបានខកខានក្នុងការប្រកាសឈ្មោះអ្នកឈ្នះរង្វាន់សៀវភៅទាំង៥រូប ដោយហេតុអែតមីនត្រូវសម្រាកពេទ្យបន្ទាន់។
ដើម្បីជាការសុំអធ្យាស្រ័យពីប្រិយមិត្រ អែតមីនសម្រេចជូនសៀវភៅដល់ប្រិយមិត្តដែលបានចូលរួមឆ្លើយត្រឹមត្រូវទាំងអស់ សរុបមាន ៩នាក់ ដូចមានក្នុងរូបខាងក្រោមនេះ។
ដើម្បីទទួលបានសៀវភៅ សូមប្រិយមិត្តទាំង៩នាក់ទាក់ទងមកក្រុមការងារយើងតាមរយៈប្រអប់សារផេក ឬប្រអប់សារឆាណែលតេឡេក្រាម។
សូមអរគុណ🙏 និងសូមអធ្យាស្រ័យម្ដងទៀត🙏
បើកអានទំព័រដំបូងនៃរឿង ដំណើរផ្សងព្រេងរបស់ចង្រិតដូង ក៏ចូលចិត្តសៀវភៅនេះបាត់ទៅហើយ...ចុះប្រិយមិត្តវិញ បានអានឬនៅ? ហើយហេតុអីបានជាចូលចិត្តសៀវភៅតូចច្រឡឹងនេះ?
បញ្ជាក់៖ អែតមីនអានចប់យូរយារណាស់មកហើយ តែពេលមកមើលរកឃ្លាល្អៗសរសេរប្រាប់មិត្តអ្នកអាន ចេះតែអានឡើងវិញយ៉ាងជក់ចិត្តនឹងសៀវភៅនេះម្ដងទៀត😁
+2
ពេលមានមិត្តអ្នកអានសួររកសៀវភៅណាដែលបណ្ដុះគំនិតយុវវ័យឱ្យមានមូលដ្ឋានការគិតល្អ អែតមីនតែងណែនាំសៀវភៅ២ក្បាលនេះមិនដែលខាន។
សម្រាប់យុវវ័យ បើសិនបានអានសៀវភៅទាំង២នេះហើយ វាប្រៀបដូចជាចំណុចចាប់ផ្ដើមរបស់ពួកគេ បញ្ឆេះដួងចិត្តឱ្យស្រឡាញ់សៀវភៅ ស្រឡាញ់ការអាន បង្កើតមូលដ្ឋាននៃការគិត និងត្រៀមខ្លួនប្រឡូកក្នុងជីវភាពសង្គមប្រកបដោយការវិនិច្ឆ័យត្រឹមត្រូវ។
អាណាចក្រអ្នកអាន
តើប្រិយមិត្តដឹងទេថា អវសានកថា នេះថតចេញពីសៀវភៅណា?
ប្រិយមិត្តដែលឆ្លើយត្រូវ៥នាក់ដំបូង នឹងទទួលបានសៀវភៅមួយក្បាល។
អាណាចក្រអ្នកអាន
ជាជាងតាមដានកាលប្បវត្តនៃព្រឹត្តិការណ៍ផ្សេងៗ សៀវភៅនេះមានគោលបំណងបំភ្លឺនូវជ្រុងតូចៗខ្លះនៃសោកនាដកម្ម ដោយពឹកផ្អែកជាសំអាងលើសៀវភៅដ៏គួរឱ្យកត់សម្គាល់របស់លោក David P. Chandler ដែលមានចំណងជើងថា The Tragedy of Cambodia History, Politics, War and Revolutions Since 1945។ ជំពូកជាច្រើននៃសៀវភៅសោកនាដកម្មមួយនៃសម័យយើងនេះចាប់ផ្ដើមឡើងដោយការត្រឡប់ទៅរកអតីតកាលស្ដីពីសម័យកាលមួយទៀតគឺសម័យកាលនៃការតាំងអាណានិគម។
អាណាចក្រអ្នកអាន
មិនបាច់ទម្លាក់លេខទីតាំងទេ ខំម្មិនតែ OK មក, អែតមីននឹងផ្ញើចំណងជើងសៀវភៅរបស់អ្នកនិពន្ធល្បីជើងចាស់ទាំង២រូប ជូនជ្រើសរើស😁
