en
Feedback
MicroMax

MicroMax

Open in Telegram
359
Subscribers
No data24 hours
-17 days
-1030 days
Attracting Subscribers
January '25
January '25
+1
in 0 channels
December '24
+63
in 0 channels
Get PRO
November '240
in 0 channels
Get PRO
October '240
in 0 channels
Get PRO
September '24
+1
in 0 channels
Get PRO
August '24
+5
in 0 channels
Get PRO
July '24
+29
in 0 channels
Get PRO
June '24
+2
in 0 channels
Get PRO
May '24
+2
in 0 channels
Get PRO
April '24
+322
in 0 channels
Get PRO
March '240
in 0 channels
Get PRO
February '24
+70
in 0 channels
Date
Subscriber Growth
Mentions
Channels
20 January0
19 January0
18 January0
17 January0
16 January0
15 January0
14 January0
13 January0
12 January0
11 January0
10 January0
09 January0
08 January0
07 January0
06 January0
05 January0
04 January+1
03 January0
02 January0
01 January0
Channel Posts
[English Below] អបអរសាទរខួបលើកទី ៤៦ឆ្នាំ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍! ទិវានេះ គឺជាការរំលឹកដល់ការបញ្ចប់របបខ្មែរក្រហមនៅឆ្នា
[English Below] អបអរសាទរខួបលើកទី ៤៦ឆ្នាំ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍! ទិវានេះ គឺជាការរំលឹកដល់ការបញ្ចប់របបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាប្រារព្ធធ្វើឡើងទូទាំងប្រទេស ជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែមករា។ This day commemorates the end of the Khmer Rouge in 1979. Let us celebrate 46 years of freedom from a genocide regime. #Micromax #7Victory

2
សួស្តីឆ្នាំថ្មី ២០២៥ 🎉 នាឱកាសចូលឆ្នាំថ្មីឆ្នាំសកលនេះ ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេច
សួស្តីឆ្នាំថ្មី ២០២៥ 🎉 នាឱកាសចូលឆ្នាំថ្មីឆ្នាំសកលនេះ ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលបានជ្រើសរើស ម៉ាយក្រូម៉ាកស៍ ជាដៃគូផ្តល់សេវាកម្ម ជាទីទុកចិត្តកន្លងមក។ សូមគោរពជូនពរ បវរសួស្តី ជូនចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា​ លោក លោកស្រី អ្នកនាង កញ្ញា និងក្រុមគ្រួសារ សូមជួបប្រទះតែសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជានិច្ចនិរន្តរ៍។
0
3
សួស្តីឆ្នាំថ្មី២០២៥ 🎉 នាឱកាសចូលឆ្នាំថ្មីឆ្នាំសកលនេះ ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេច
សួស្តីឆ្នាំថ្មី២០២៥ 🎉 នាឱកាសចូលឆ្នាំថ្មីឆ្នាំសកលនេះ ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលបានជ្រើសរើស ម៉ាយក្រូម៉ាកស៍ ជាដៃគូផ្តល់សេវាកម្ម ជាទីទុកចិត្តកន្លងមក។ សូមគោរពជូនពរ បវរសួស្តី ជូនចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងក្រុមគ្រួសារ សូមជួបប្រទះតែសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជានិច្ចនិរន្តរ៍។
0
4
អបអរសាទរព្រឹត្តិការណ៍ “សាទរកម្ពុជា” សាទរកម្ពុជា គឺជាព្រឹត្តិការណ៍លើកដំបូងបង្អស់សម្រាប់កម្ពុជា ក្នុងឱកាសនៃថ្ងៃបំណាច់ឆ្នាំ ដែលប
អបអរសាទរព្រឹត្តិការណ៍ “សាទរកម្ពុជា” សាទរកម្ពុជា គឺជាព្រឹត្តិការណ៍លើកដំបូងបង្អស់សម្រាប់កម្ពុជា ក្នុងឱកាសនៃថ្ងៃបំណាច់ឆ្នាំ ដែលបង្ហាញពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី តន្ត្រីប្រជាប្រិយខ្មែរ ជាមួយនឹងក្បួនដង្ហែ “សាទរកម្ពុជា” និងកម្មវិធីកម្សាន្តជាច្រើនទៀត ដែលនឹងប្រារព្ធឡើងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខសួនច្បារ ព្រះបរមរាជវាំង។
0
5
សារលិខិតជូនពរ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសប្រទានពរជ័យ សិរីមង្គល
សារលិខិតជូនពរ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសប្រទានពរជ័យ សិរីមង្គល មហាប្រសើរ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិ នារីកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលទទួលអំណរ ឆ្នាំថ្មី ឆ្នាំសកល ២០២៥ យើងខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយប្រោះព្រំដល់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការ និងសូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងដំណើរដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍។ សូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ពី គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក
0
6
សារលិខិតជូនពរ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសប្រទានពរជ័យ សិរីមង្គល
សារលិខិតជូនពរ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសប្រទានពរជ័យ សិរីមង្គល មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលទទួលអំណរ ឆ្នាំថ្មី ឆ្នាំសកល ២០២៥ យើងខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយប្រោះព្រំដល់ សម្តេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការ និង សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការដឹកនាំប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍។ សូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ពី គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក
0
7
លិខិតថ្វាយព្រះពរ សូមបួងសួងដល់ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល មហាប្រសើរថ្វ
លិខិតថ្វាយព្រះពរ សូមបួងសួងដល់ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល មហាប្រសើរថ្វាយ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃការទទួលអំណរ ឆ្នាំថ្មី ឆ្នាំសកល ២០២៥ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយ នូវព្រះសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនៈជាអនេកប្បការថ្វាយ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ​ សូមក្រាបបង្គំទូលថ្វាយព្រះពរជ័យ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជានុរាស្ត្រជាកូន ចៅ ចៅទួត ជ្រកកោន ប្រកបដោយសុខដុមរមនាជាភិយ្យោភាពតរៀងទៅ។ សូមក្រាបបង្គំទូលថ្វាយពី គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក
0
8
លិខិតថ្វាយព្រះពរ សូមបួងសួងដល់ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល មហាប្រសើរថ្វ
លិខិតថ្វាយព្រះពរ សូមបួងសួងដល់ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល មហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃការទទួលអំណរ ឆ្នាំថ្មី ឆ្នាំសកល ២០២៥ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណមបួងសួងដល់ ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយនូវព្រះសព្ទសាធុការពរជ័យដល់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនាដល់ប្រជានុរាស្ត្រគ្រប់រូប រួមរស់ក្នុងសុខសន្តិភាព ព្រមទាំងភាពចម្រុងចម្រើនតរៀងទៅ។ សូមក្រាបបង្គំទូលថ្វាយពី គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក
0
9
អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា! ទិវាសន្តិភាពនៅកម្ពុជា គឺជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបានន
អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា! ទិវាសន្តិភាពនៅកម្ពុជា គឺជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ជាពិសេស គឺជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា លើសពីនេះ ការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។
0
10
រីករាយបុណ្យណូអែល និងអបអរសាទរឆ្នាំសកល ២០២៥ នាឱកាសនៃថ្ងៃបុណ្យណូអែល និងចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ខាងមុខនេះ ក្រុមហ៊ុន ម៉ាយក្រូម៉ា
រីករាយបុណ្យណូអែល និងអបអរសាទរឆ្នាំសកល ២០២៥ នាឱកាសនៃថ្ងៃបុណ្យណូអែល និងចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ខាងមុខនេះ ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក សូមគោរពជូនពរ បវរសួស្តី ជូនចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងក្រុមគ្រួសារ សូមជួបប្រទះតែសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជានិច្ចនិរន្តរ៍។
0
11
UBIQUITI U6 ជាឧបករណ៍ Access Point សម្រាប់ភ្ជាប់អុិនធឺណិត ដែលមិនប្រើខ្សែ មានល្បឿនលឿន និងធ្វើការពង្រីកដែនសេវា Wi-Fi របស់លោកអ្នក
UBIQUITI U6 ជាឧបករណ៍ Access Point សម្រាប់ភ្ជាប់អុិនធឺណិត ដែលមិនប្រើខ្សែ មានល្បឿនលឿន និងធ្វើការពង្រីកដែនសេវា Wi-Fi របស់លោកអ្នកកាន់តែងាយស្រួល មិនថាក្នុងគេហដ្ឋាន ឬការិយាល័យ។ អត្ថប្រយោជន៍សំខាន់ៗ៖ - Wi-Fi 6 ដំណើរការកាន់តែប្រសើរឡើងនៅក្នុងទីប្រជុំជន - 350+ ឧបករណ៍ដែលបានភ្ជាប់ - 4-Stream AP ល្បឿនទាញយក និងបង្ហោះលឿនជាងមុន - គាំទ្រ Full-Duplex 1 Gbps TCP/IP Performance - 2.4 GHz Band (4x4 MIMO) ដែលមានអត្រាបញ្ជូន 600 Mbps - ដំណើរការដោយ 802.3at PoE - ការការពារទឹក និងធូលីដែលមានកម្រិត IP54 សម្រាប់ភាពបត់បែននៃការដំឡើងក្នុង/ខាងក្រៅការិយាល័យ សម្រាប់ព័ត៌មានបន្ថែម/For More Information៖ ☎️ 087 78 78 17
0
12
អបអរសាទរ រមណីយដ្ឋានអង្គរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក! នេះជាខួបលើកទី៣២ ដែលក្រុមប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ត្រ
អបអរសាទរ រមណីយដ្ឋានអង្គរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក! នេះជាខួបលើកទី៣២ ដែលក្រុមប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ទិវានេះ គឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
0
13
សកម្មភាពខ្លះៗ នៅស្តង់របស់យើងខ្ញុំនាថ្ងៃទី១ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ “ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៤”! ស+9
សកម្មភាពខ្លះៗ នៅស្តង់របស់យើងខ្ញុំនាថ្ងៃទី១ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ “ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៤”! សូមកុំភ្លេច អញ្ជើញចូលរួមទស្សនាស្តង់របស់យើងខ្ញុំ ដើម្បីទទួលបានព័ត៌មានអំពីសេវាកម្ម និងផលិតផល ដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក! 🗓ថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៤ 📍មណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សម្រាប់ព័ត៌មានបន្ថែម/For More Information៖ ☎️ 087 78 78 17
0
14
ជួបគ្នាក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ “ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៤” ខាងមុខនេះ! ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.
ជួបគ្នាក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ “ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៤” ខាងមុខនេះ! ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក មានមោទនភាពយ៉ាងក្រៃលែង ដែលបានចូលរួមដើម្បីលើកស្ទួយ វិស័យសំណង់ក្នុងប្រទេសកម្ពុជា។ សូមកុំភ្លេច អញ្ជើញចូលរួមទស្សនាស្តង់របស់យើងខ្ញុំ ដើម្បីទទួលបានព័ត៌មានអំពីសេវាកម្ម និងផលិតផល ដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក! សម្រាប់ព័ត៌មានបន្ថែម/For More Information៖ ☎️ 087 78 78 17
0
15
អបអរសាទរខួប៩ឆ្នាំ នៃការដាក់បញ្ចូល "ល្បែងទាញព្រ័ត្រ" ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទ
អបអរសាទរខួប៩ឆ្នាំ នៃការដាក់បញ្ចូល "ល្បែងទាញព្រ័ត្រ" ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។ ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេងក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។ ល្បែងនេះ បានផ្សារភ្ជាប់ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរ ដែលយើងអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រតាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទបុរាណនានា។ កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់ប្រជាជនគ្រប់ៗរូប ដើម្បីថែរក្សាឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។
0
16
អបអរសាទរខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (ថ្ងៃទី៣០ ខែវិច្ឆិកា
អបអរសាទរខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ - ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤)។
0
17
Ruijie RG-RAP2200 (Reyee WI-FI 5 1267MBPS) ជាឧបករណ៍ Access Point សម្រាប់ភ្ជាប់អុិនធឺណិត ដែលមិនប្រើខ្សែ មានល្បឿនលឿន និងធ្វើការ
Ruijie RG-RAP2200 (Reyee WI-FI 5 1267MBPS) ជាឧបករណ៍ Access Point សម្រាប់ភ្ជាប់អុិនធឺណិត ដែលមិនប្រើខ្សែ មានល្បឿនលឿន និងធ្វើការពង្រីកដែនសេវា Wi-Fi របស់លោកអ្នកកាន់តែងាយស្រួល មិនថាក្នុងគេហដ្ឋាន ឬការិយាល័យ។ **អត្ថប្រយោជន៍សំខាន់ៗ៖ - គុណភាពខ្ពស់ និងចំណេញពេលវេលា - ដំណើរការ Dual-radio រហូតដល់ទៅ 1.267Gbps។ - ទទួលបានដំណើរការកាន់តែប្រសើរជាមួយនឹងបច្ចេកវិទ្យា MU-MIMO របស់ 802.11ac wave 2។ - រៀបចំបណ្តាញ Wi-Fi របស់លោកអ្នកយ៉ាងងាយស្រួលជាមួយ Ruijie Cloud APP ក្នុងរយៈពេល 3នាទី។ - ជាមួយនឹង Ruijie Cloud ងាយស្រួលក្នុងការរក្សាបណ្តាញរបស់លោកអ្នកពីចម្ងាយ។ សម្រាប់ព័ត៌មានបន្ថែម/For More Information៖ ☎️ 087 78 78 17
0
18
អបអរសាទរខួបទី៦ ល្ខោនខោលរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តា
អបអរសាទរខួបទី៦ ល្ខោនខោលរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមសេចក្តីសម្រេចរបស់អង្គការយូណេស្កូ បានដាក់បញ្ចូល ល្ខោនខោលវត្តស្វាយអណ្តែត ដែលតំណាងឱ្យល្ខោនខោលនៅទូទៅប្រទេសកម្ពុជា ក្នុងបញ្ចីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
0
19
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក! ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះ
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក! ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រទានពរជ័យប្រជាជនខ្មែរទាំងអស់ សូមទទួលបាននូវសព្វសាធុកាពរ បវរមហាប្រសើរ សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ សិរីមង្គល វិបុលសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ជាពិសេសឱ្យការធ្វើដំណើរទៅកាន់ទីជិត ឆ្ងាយរបស់លោកអ្នក ប្រកបដោយសុខសុវត្ថិភាព។
0
20
អតិថិជនជាទីគោរព! ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក
អតិថិជនជាទីគោរព! ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក មានកិត្តិយស សូមគោរពជូនដំណឹង ដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការឈប់សម្រាកចំនួន៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងបើកដំណើរការជាធម្មតាវិញនៅ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមអតិថិជនទាំងអស់ មេត្តាជ្រាបជាដំណឹង។ សូមអរគុណ! *សម្គាល់៖ លោកអ្នកនៅតែអាចទំនាក់ទំនងមកកាន់ សេវាបម្រើអតិថិជន ២៤/៧ តាមរយៈលេខទូរស័ព្ទ៖ ០៨៧​ ៧៨​ ៧៨ ១៧
0