Build Bright University (BBU)
Open in Telegram
សួស្តី សិស្សានុសិស្ស និងនិស្សិត..! Channel "Build Bright University «BBU»" បង្កេីតឡេីងជាចំបងសម្រាប់និស្សិតមកពីគ្រប់ខេត្ត-ក្រុងអាចធ្វេីការចែករំលែកចំណេះដឹង ព័ត៌មានទូទៅ ស្តីពីកម្មវិធីសិក្សា សេចក្តីជូនដំណឹង ព្រឹត្តិការណ៍របស់ BBU
Show more1 573
Subscribers
+124 hours
+187 days
+930 days
Posts Archive
ស្វាគមន៍ការវិលត្រឡប់មកសាកលវិទ្យាល័យវិញ!
ចាប់ផ្តើមចូលរៀនវិញ ក្នុងខែវិចិ្ឆកា ឆ្នាំ២០២០ នេះហើយ
អាស្រ័យដូចនេះ សូមនិស្សិតទាំងអស់ទាក់ទងមកសាកលវិទ្យាល័យ ដើម្បីទទួលបានព័ត៌មានលម្អិត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ស្វាគមន៍ការវិលត្រឡប់មកសាលាវិញ!
សាកលវិទ្យាល័យ បៀលប្រាយ រាជធានីភ្នំពេញ សូមជូនដំណឹងដល់និស្សិតទាំងអស់ដែលកំពុងសិក្សាគ្រប់កម្រិតឲ្យបានជ្រាបថា យោងតាមលិខិតអនុញ្ញាតលេខ ៥៦១៥ អ.យ.ក រ.ប របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីអំពីការអនុញ្ញាតអោយបើកដំណើរការឡើងវិញ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការបណ្តុះបណ្តាលដោយផ្ទាល់នៅសាកលវិទ្យាល័យឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅដូចខាងក្រោម៖
ចាប់ផ្តើមចូលរៀនវិញ ក្នុងខែវិចិ្ឆកា ឆ្នាំ២០២០
អាស្រ័យដូចនេះ សូមនិស្សិតទាំងអស់ទាក់ទងមកសាកលវិទ្យាល័យដើម្បីទទួលបានព័ត៌មានលម្អិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
បញ្ជាក់៖ ការចូលររៀនដោយផ្ទាល់នៅសាកលវិទ្យាល័យឡើងវិញត្រូវអនុវត្តតាមស្តង់ដា SOP របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចនេះនិស្សិតត្រូវរក្សាគម្លាត ពាស់ម៉ាក់ និងវាស់កំដៅនិងលាងដៃសម្លាប់មេរោគនៅពេលចេញចូលសាកលវិទ្យាល័យជាប្រចាំ។
ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ: 012 682 777, 015 682 777
ការអប់រំសម័យឌីជីថល នាទសវត្សរ៍ ទី២១ នេះទាមទារឲ្យគ្រូបង្រៀនយើងត្រូវមានលក្ខណ:សម្បត្តិ៥យ៉ាង:
១. ចំណេះដឹងរឹងមាំ និងទូលំទូលាយ(រួមទាំងភាសាបរទេសផង)
២. បំណិនវិជ្ជាជីវ:(ការសិក្សាស្រាវជ្រាវ)
៣. ការអភិវឌ្ឍវិជ្ជាជីវ:ជាប្រចាំដើម្បីមានបទពិសោធវិជ្ជាជីវ:
៤. សីលធម៌វិជ្ជាជីវ: និង
៥. បំណិនឌីជីថល (បច្ចេកវិទ្យា)។
សេចក្តីជូនដំណឹង
សូមជម្រាបជូនដំណឹងដល់និស្សិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ជំនាន់ទី 20 ឆ្នាំទី១ ឆមាសទី១ ទាំងអស់ដែលបានប្រឡងធ្លាក់នៃមហាវិទ្យាល័យនីមួយៗ ត្រូវមកដាក់ពាក្យប្រឡងសងឲ្យបានមុនថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ជាកំហិត...
សូមស្វាគមន៍
គណៈប្រតិភូ ក្រសួងអប់រំ យុវជននិងកីឡា ចុះពិនិត្យនិងវាយតម្លៃស្ថានភាពរបស់សាកលវិទ្យាល័យបៀលបា្រយ រាជធានីភ្នំពេញ ក្នុងការរៀបចំបើកដំណើរការចូលរៀនឡើងវិញ ក្នុងដំណាក់កាលទី២
សូមថ្វាយមហាព្រះរាជកុសលខួប ៨ឆ្នាំ នៃការយាងសោយព្រះទិវង្គត នៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🙏🏻💐
#Design by Gross
សេចក្តីជូនដំណឹង
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ការិយាល័យកិច្ចការសិក្សា សូមជូនដំណឹងដល់និស្សិតនៃមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ជំនាន់ទី១៧ ទាំងអស់ឲ្យបានជ្រាបថា៖ ត្រូវឡើងការពារសារណាបញ្ចប់ឆ្នាំ ចាប់ពីថ្ងៃទី១៩-២៣ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង១:៣០នាទី ដល់ ៤:០០នាទី រសៀល នៅអគារ C បន្ទប់ 312។
របៀប sign out ចេញពីគណនីផ្ទាល់ខ្លួន (Gmail) នឹងធ្វើការ sign in គណនីនិងលេខកូដសម្ងាត់ថ្មី របស់ BBU ចូលទៅក្នុង Microsoft Teams
ប្រសិនបើ និស្សិតធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់ហើយមកដល់ចំណុចនេះសូមចុចចយកពាក្យថា Skin for now (...)
ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញ ...
បញ្ជាក់: សម្រាប់តែគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទេ
ក្រសួងអប់រំ.អនុញ្ញាតឱ្យគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញ
សេចក្តីជូនដំណឹង
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សូមជូនដំណឹង ដល់និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិតឲ្យបានជ្រាបថា៖ និស្សិតដែលបានបញ្ចប់ការសិក្សា កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ហើយមិនទាន់ បានដកសញ្ញាបត្រ សូមប្រញ៉ាប់រួសរាន់ អញ្ជើញមកដកសញ្ញាបត្រ នៅការិយាល័យរដ្ឋបាល ជារៀងរាល់ម៉ោង ធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ...។
✓ ព័ត៌មានផ្សេងៗសូមទាក់ទងទូរស័ព្ទលេខ៖
012 682 777 /015 682 777
សេចក្តីជូនដំណឹង
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សូមជូនដំណឹងដល់និស្សិត កម្រិតបរិញ្ញាបត្ររង និងកម្រិតបរិញ្ញាបត្រ
ជំនាន់ទី២០ វគ្គទី២ និងទី៣ ដែលបានចូលរៀនសិក្សាតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬ ប្រព័ន្ធអេឡិចត្រូនិក ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ទាំងអស់ ត្រូវបង់ថ្លៃសិក្សាសម្រាប់ឆ្នាំទី១ ឆមាសទី២ ...
ព័ត៌មានបន្ថែមអំពីរបៀបបង់ថ្លៃសិក្សា សូមទាក់ទងទូរស័ព្ទលេខ ឬ
Telegram : 012 682 777, 015 682 777
