en
Feedback
AKP News

AKP News

Open in Telegram

📈 Analytical overview of Telegram channel AKP News

Channel AKP News (@theakp) in the Central Khmer language segment is an active participant. Currently, the community unites 12 101 subscribers, ranking 16 422 in the News & Media category and 468 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 101 subscribers.

According to the latest data from 26 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -120 over the last 30 days and by -2 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 4.46%. Within the first 24 hours after publication, content typically collects 3.89% reactions from the total number of subscribers.
  • Post reach: On average, each post receives 540 views. Within the first day, a publication typically gains 470 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 2.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
https://www.akp.gov.kh/

Thanks to the high frequency of updates (latest data received on 27 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 101
Subscribers
-224 hours
-307 days
-12030 days
Posts Archive
AKP News
12 097
បទអត្ថាធិប្បាយ៖ នៅខួបមួយឆ្នាំនៃការបញ្ចប់សង្គ្រាមឈ្លានពានលើកទី១របស់ថៃ យើងសង្ឃឹមថាសន្តិភាពនឹងមានជានិរន្តរ៍ ឯទំនាក់ទំនងប្រទេសជិត
បទអត្ថាធិប្បាយ៖ នៅខួបមួយឆ្នាំនៃការបញ្ចប់សង្គ្រាមឈ្លានពានលើកទី១របស់ថៃ យើងសង្ឃឹមថាសន្តិភាពនឹងមានជានិរន្តរ៍ ឯទំនាក់ទំនងប្រទេសជិតខាងនឹងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ https://akp.gov.kh/kh/post/detail/376878

AKP News
12 097
photo content
+1

AKP News
12 097
photo content
+3

AKP News
12 097
photo content
+1

AKP News
12 097

AKP News
12 097
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ (SCO) ឆ្នាំ២០២៦ នៅកៀហ្ស៊ីស៊ី
+3
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ (SCO) ឆ្នាំ២០២៦ នៅកៀហ្ស៊ីស៊ីស្ថាន   (AKP) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រតិភូ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋ​លេខាធិការ​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​ចូលរួមក្នុង កិច្ច​ប្រជុំ​កំពូល​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវនៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៦ (Shanghai Cooperation Organization Media and Think Tank Summit 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ីស្កែក សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។ កិច្ចប្រជុំកំពូលនេះ រៀបចំឡើងដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួ (Xinhua News Agency) សហការ​ជាមួយទីភ្នាក់ងារព័ត៌មានជាតិ Kabar របស់សាធារណរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន ដោយ​មាន​ការ​ចូល​រួម​ពី​តំណាងស្ថាប័នសារព័ត៌មាន វិទ្យាស្ថានស្រាវជ្រាវ និងស្ថាប័នរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិក និង​ដៃគូ​របស់អង្គការសហប្រតិបត្តិការសៀងហៃ។ ក្រោមមូលបទ «សារៈសំខាន់​នៃ​ស្មារតី​សៀង​ហៃ​ក្នុង​យុគ​សម័យ​ថ្មី៖ ពីការឯកភាពលើតម្លៃ ឆ្ពោះទៅការអនុវត្តកិច្ចសហប្រតិបត្តិការ» កិច្ចប្រជុំ​កំពូលនេះ​​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗចំនួនបួន រួមមាន ទី១. សមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ ទី២. កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្តោត​លើលទ្ធផលជាក់ស្តែង ទី៣. អភិបាលកិច្ចសកល និងទី៤. ការ​បើក​ចំហ និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ-​ឈ្នះ។ កិច្ចប្រជុំកំពូល​នេះ ប្រព្រឹត្ត​ទៅ​ដោយ​មានសម័យប្រជុំពេញអង្គ កិច្ចពិភាក្សាតាមក្រុម ពិព័រណ៍​រូបថត ព្រមទាំងទស្សនកិច្ចសិក្សាទៅកាន់តំបន់វប្បធម៌ និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅកៀហ្ស៊ីស៊ីស្ថាន ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ ការសិក្សាស្វែងយល់ និង​ការ​ចែក​រំលែក​បទពិសោធ​រវាង​បណ្តា​ប្រទេស​ចូល​រួម។ ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជា គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការសិក្សា និង​ស្វែង​យល់​ពីគោលនយោបាយ ទស្សនវិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យព័ត៌មាន ជាពិសេស​ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ការពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ និង​ការ​កសាង​លំហ​ព័ត៌មានប្រកបដោយគុណភាព សុវត្ថិភាព និងទំនួលខុសត្រូវ។ វេទិកានេះក៏ផ្តល់នូវបទពិសោធល្អ​ៗ​ តាម​រយៈ​ការ​ផ្លាស់​ប្តូរទស្សនៈ និងបទពិសោធរបស់អ្នកដឹកនាំស្ថាប័នសារព័ត៌មាន អ្នកស្រាវជ្រាវ និង​តំណាង​រដ្ឋាភិបាល​មកពីបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ការ​ផលិតខ្លឹមសារតាម​ទម្រង់​​ផ្សព្វ​ផ្សាយ​ចម្រុះបែប ការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយ និង​ការ​ឆ្លើយ​តប​នឹង​បញ្ហាប្រឈមនៃព័ត៌មានក្លែងក្លាយ និងការបំភ្លៃព័ត៌មាន។ វត្តមានរបស់ប្រតិភូក្រសួងព័ត៌មាននៅក្នុងវេទិកាអន្តរជាតិនេះ ក៏ជាផ្នែកមួយនៃការពង្រីកបេសកកម្ម «ការ​ទូតព័ត៌មាន» របស់កម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាស្ពានតភ្ជាប់ការយល់ដឹង ការ​កសាង​ទំនុក​ចិត្ត និងការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជន។ ទន្ទឹមនេះ កម្ពុជា​អាច​បន្ត​ពង្រីក​បណ្តាញ​ភាព​ជា​ដៃគូជាមួយស្ថាប័នសារព័ត៌មាន និងវិទ្យាស្ថានស្រាវជ្រាវនៅក្នុងតំបន់ និងអន្តរជាតិ។ ជាពិសេស ការ​ចូល​រួ​ម​ក្នុងកិច្ចប្រជុំកំពូលនេះ ផ្តល់ឱកាសដ៏ល្អសម្រាប់ក្រសួងព័ត៌មានកម្ពុជា និងទីភ្នាក់ងារ​ព័ត៌មានស៊ីនហួ ក្នុង​ការ​ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និង​ទទួល​បាន​លទ្ធផល​ជាក់ស្តែង ជាពិសេសលើការផ្លាស់ប្តូរព័ត៌មាន និងខ្លឹមសារសារព័ត៌មាន ការផលិតបទយកការណ៍ និងកម្មវិធីរួមគ្នា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន ព្រម​ទាំង​ការចែករំលែកបទពិសោធលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និង​ឧបករណ៍​ទំនើប​ក្នុង​ការ​ផលិត និងផ្សព្វផ្សាយព័ត៌មាន។ ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ SCO ឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹង​ការទូតព័ត៌មាន និងលើកកម្ពស់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការកសាងសន្តិភាព ការ​យល់​ដឹង​គ្នា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម៕

AKP News
12 097

AKP News
12 097
photo content

AKP News
12 097
photo content
+6

AKP News
12 097
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា រម្លឹករឿង «ចាប់ដៃដ៏គ្រោះថ្នាក់បំផុត» (AKP) ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា
+4
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា រម្លឹករឿង «ចាប់ដៃដ៏គ្រោះថ្នាក់បំផុត» (AKP) ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។ នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ "ប៉ុន្តែ នៅព្រឹកថ្ងៃដដែលនោះ មានការរាយការណ៍ថា ទាហានថៃបានចូលមកស្នើចាប់ដៃជាមួយទាហានកម្ពុជា បង្កើតបរិយាកាសដូចជាការផ្សះផ្សា និងការបញ្ចប់ការប្រឈមមុខដាក់គ្នា។ បន្ទាប់ពីនោះ ភាគីថៃបានធ្វើការឡោមព័ទ្ធ និងចាប់ខ្លួនយោធិនកម្ពុជាតែម្តង។ ក្នុងចំណោមយោធិនកម្ពុជាចំនួន ២០ នាក់ មាន ១៨ នាក់ត្រូវបានចាប់ខ្លួន ម្នាក់បានស្លាប់ និងម្នាក់ទៀតអាចរួចផុតពីការចាប់ខ្លួន។ បន្ទាប់មក យោធិនទាំង ១៨ នាក់ត្រូវបានឃុំខ្លួនក្នុងនាមជា អ្នកទោសសង្គ្រាម (Prisoners of War – PoWs) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទើបត្រូវបានដោះលែងវិញ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ។ ហេតុការណ៍នេះបានបង្កឱ្យមានសំណួរមួយចោទឡើងថា៖ ប្រសិនបើបទឈប់បាញ់បានចូលជាធរមានរួចហើយ ហើយការប្រយុទ្ធបានបញ្ឈប់ តើការចាប់ខ្លួនយោធិនដែលស្ថិតនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួន អាចត្រូវបានចាត់ទុកជាការចាប់អ្នកទោសសង្គ្រាមដែរឬទេ? សម្រាប់កម្ពុជា ហេតុការណ៍នេះត្រូវបានមើលឃើញថា មិនមែនជាការចាប់ខ្លួនក្នុងស្ថានភាពប្រយុទ្ធទៀតទេ ប៉ុន្តែជាការប្រើប្រាស់ភាពជឿទុកចិត្តក្រោមបរិយាកាសបទឈប់បាញ់ ដើម្បីនាំទៅដល់ការចាប់ខ្លួនយោធិនកម្ពុជា។ ការឃុំខ្លួនរយៈពេលជាងប្រាំខែ បានបន្សល់ទុកនូវស្នាមរបួសផ្លូវចិត្តដល់យោធិន ក្រុមគ្រួសារ និងសង្គមកម្ពុជាទាំងមូល។ «ការចាប់ដៃ» គួរតែជានិមិត្តរូបនៃសន្តិភាព និងការជឿទុកចិត្ត។ ប៉ុន្តែបើការចាប់ដៃត្រូវបានប្រើជាមធ្យោបាយនាំទៅរកការចាប់ខ្លួន វានឹងក្លាយជានិមិត្តរូបនៃការបាត់បង់ទំនុកចិត្ត ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ការកសាងសន្តិភាព និងការជឿជាក់រវាងភាគីនាពេលអនាគត។ ហេតុការណ៍នេះនៅតែជាប្រធានបទដែលទាមទារការបំភ្លឺដោយតម្លាភាព ការពិនិត្យដោយឯករាជ្យ និងការទទួលខុសត្រូវ ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ និងការការពារយោធិននឹងត្រូវបានគោរពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងដើម្បីកុំឱ្យហេតុការណ៍បែបនេះកើតឡើងម្ដងទៀត"៕

AKP News
12 097
photo content
+6

AKP News
12 097
ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង១រស
ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ -ប្រេងសាំង ៤ ៥៥០ រៀល/លីត្រ -ប្រេងម៉ាស៊ូត ៥ ២៥០ រៀល/លីត្រ

AKP News
12 097
សម្តេចធិបតី អនុញ្ញាតជូន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ (AKP) សម្តេវមហ
+6
សម្តេចធិបតី អនុញ្ញាតជូន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ (AKP) សម្តេវមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ MinebeaMitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ (Precision Components)។ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១។ បច្ចុប្បន្ន MinebeaMitsumi មានរោងចក្រផលិតនៅរាជធានីភ្នំពេញ និងកំពុងពង្រីកការវិនិយោគដោយសាងសង់រោងចក្រថ្មីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ រូបថត៖ គល់ រ៉េននី

AKP News
12 097
ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ អញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់របស់ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជា AKP កណ្តាល ថ្ងៃទី២៧ ខែកក
+5
ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ អញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់របស់ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជា AKP កណ្តាល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី អញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់ប្រកបដោយជោគជ័យរបស់ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជាក្រោយឈ្នះពាន SEA V CUP ជើងទី១ ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។ រូបថត៖ យឹម សុវឌ្ឍនា

AKP News
12 097
photo content
+9

AKP News
12 097
មន្ទីរបរិស្ថានខេត្តក្រចេះ | ការផ្សាយរបស់អង្គភាពសារព័ត៌មាន «ទូរទស្សន៍ កែវភ្នែក» បានចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណី «ការទន្ទ្រា
មន្ទីរបរិស្ថានខេត្តក្រចេះ | ការផ្សាយរបស់អង្គភាពសារព័ត៌មាន «ទូរទស្សន៍ កែវភ្នែក» បានចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណី «ការទន្ទ្រានដីព្រៃ ស្រោងទ្រង់ទ្រាយធំដោយគ្រឿងចក្រ នៅចំណុចអូរផ្លុង ភូមិរវៀង ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្ត ក្រចេះ» ដោយបានអំពាវនាវឱ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់។ ដោយឆ្លើយតបនឹងករណីនេះ មន្ទីរបរិស្ថានខេត្តក្រចេះ បានចាត់តាំងមន្ត្រីជំនាញ ចុះស្រាវជ្រាវ និង ពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុខាងលើ ហើយជាលទ្ធផល ផ្អែកលើការផ្ទៀងផ្ទាត់ និងទិន្នន័យភូមិសាស្ត្រ មន្ត្រី ជំនាញបានពិនិត្យឃើញថា ទីតាំងដែលបានចុះផ្សាយនោះ មិនស្ថិតនៅក្នុងដែនតំបន់ការពារធម្មជាតិ ឬតំបន់អនុវត្តច្បាប់ស្តីពីបរិស្ថាន ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តក្រចេះនោះឡើយ។

AKP News
12 097