Vika book store Team កូនសៀវភៅតូច📚
Closed channel
សូមស្វាគមន៍បងៗទាំងអស់ជាទីគោរព🙏 នៅទីនេះមានលក់សៀវភៅជាច្រើនប្រភេទណា🥰 មានសេវាដឹកជញ្ជួនទូទាំងប្រទេសកម្ពុជា!🙏 មើលចំណងជើងសៀវភៅ https://t.me/joinchat/STgY-1z_reO6d4Lp https://t.me/joinchat/Hb3mK2X-fdJjNTVl
Show more209
Subscribers
No data24 hours
-27 days
-430 days
Posts Archive
+4
ឈុតអប់ស៊ីដៀនក្លឹប អានហើយចង់តែ…
មួយឈុតតម្លៃ 72000៛
📌Telegram admin: 💍✨️
t.me/Kaunsievphowtauchkaka
យកជាឈុត តម្លៃ 60,000៛/$15 💶✨️ (ថែមកាដូតិចតួចទឹកចិត្តអ្នកលក់ )🌱📚
- អំណាច 30,000៛/$7,50 💸
-អារម្មណ៍ល្អ 30,000៛/$7,50 💸
📌Telegram admin: 💍✨️
t.me/Kaunsievphowtauchkaka
អានអត្ថបទសៀវភៅជារៀងរាល់ថ្ងៃជាមួយ 📚 https://t.me/+6fF8msvPAyJjZTll
ស្ត្រីពិតរមែងពើងទ្រូងប្រឈមនឹងគ្រប់ស្ថានភាពលំបាក នាងមិនដែលស្គាល់ឡើយនូវពាក្យថា "កំសាក"។ (អនាមិក)
#ឈុតសៀវភៅបង្កើនសក្តានុភាពរបស់ស្ត្រី
#HeartBookCambodia
ជោគជ័យនៅក្នុងការសិក្សា ប្រហែលជាមិនអាចកំណត់នូវជោគជ័យនៅក្នុងជីវិតឡើយ ប៉ុន្តែបើអ្នកយល់ច្បាស់អំពីរបៀបដណ្ដើមយកជោគជ័យនៅក្នុងការសិក្សា អ្នកប្រាកដជាយល់ច្បាស់អំពីវិធីសាស្រ្តដណ្ដើមយកជោគជ័យនៅក្នុងជីវិតជាមិនខាន.......📚🏅
#ឈុតសៀវភៅគន្លឹះសិក្សាជោគជ័យ
#HeartBookCambodia
កូនស្រីប្រឹងឡើង ប្រឹងរៀន ប្រឹងរក ប្រឹងថែ
សម័យនេះហើយរឿងចង្ក្រានជើងឆ្នាំងក៏ត្រូវចេះ
រឿងរកសុីក៏ត្រូវពូកែ
រឿងរៀនយកចំណេះដឹងថ្មីៗ ក៏ត្រូវសង្វាតដែរ
នៅពេលដែលយើងកាន់តែមានតម្លៃ គ្មានអ្នកណាហ៊ានជាន់ឈ្លីយើងទេ បើសិនយើងមិនអនុញ្ញាត !
ចូរធ្វើខ្លួនជាមនុស្សដែលគេនៅជិតមានតែភាពរីករាយ នឹងនៅក្បែរយើងជួបតែភាពរីកចម្រើន ជាជាងនាំតែភាពអវិជ្ជមាន
រៀនធ្វើខ្លួនឱ្យមានតម្លៃ ជាជាងទាមទារចំណាប់អារម្មណ៏ពីអ្នកដទៃ…🤍✨
#កូនស្រី📚✨
“មិនថា១៥ឆ្នាំក្រោយ នឹងទៅជាយ៉ាងណាឡើយ ខ្ញុំនឹង នៅតែមករកនាង”
“នាងមិនចាំខ្ញុំក៏ខ្ញុំមិនបន្ទោសនាងឡើយ ខ្ញុំសុំតែរស់ក្បែរ នាងគឺគ្រប់គ្រាន់ហើយ” និយាយចប់ភ្លាម នាយចក្របាន បំពាក់ចិញ្ចៀនផ្កាស្មៅលើម្រាមដៃនាងរាសី។ រាសីឱនមើលចិញ្ចៀនផ្កាស្មៅកាត់ស្បៃទឹកភ្នែកដ៏ក្រាស់ក្រែល។
“នាងជាប្រពន្ធរបស់ខ្ញុំហើយ” ឮសំនួននេះចេញពីមាត់ ចក្រ រាសីស្រាប់តែផ្ទុះសំណើចឡើងបន្តិចទាំងទឹកភ្នែក។
“ខ្ញុំព្រមពីពេលណា?” ចក្រញញឹមតាម។
“ខ្ញុំខ្លាចនាងមិនព្រមហ្នឹងហើយ ទើបបានជាកាត់សេចក្តីខ្លួនឯងតែម្តងទៅ”
“ជួបគ្នា១៥ឆ្នាំក្រោយ” ជាប្រលោមលោកបែបមនោសញ្ចេតនា ស្នេហា របស់ គ្រឹះស្ពានស្រលាញ់សៀវភៅនិពន្ធដោយ លោកម៉ានិត, ម៉ាក់ ស្រីនាថ និងម៉ុង ម៉ានុត។ អារម្មណ៍ដែលបាត់បង់ឋានៈចក្រ វាពិតជាពិបាកទ្រាំណាស់ទៅហើយ តែអារម្មណ៍ដែលបាត់បង់គេ ដល់ទៅពីរដង វាពិបាកជាងស្លាប់ទៅទៀត….
តម្លៃ 32000៛💔
#ផ្ទះសៀវភៅ
#កំណត់ហេតុពណ៌ស្វាយ
នេះហើយជាវីឡាផ្កាពណ៌ស្វាយ! វីឡានៅក្នុងរូបគំនូរដែលខ្ញុំបានឃើញកាលពីម្សិលមិញ គឺដូចបេះដាក់តែម្តង! រហូតខ្ញុំស្ទើរតែមិនជឿភ្នែកខ្លួនឯងសោះ ថានេះជាការពិត!
ខ្ញុំចុះពីឡានដើរទៅក្បែរទ្វាររបងដែលបិទជិត តែទាបល្មមអាចមើលឃើញដល់ទិដ្ឋភាពខាងក្នុង។ ផ្កាពណ៌ស្វាយដែលដាំក្នុងវីឡា នៅស្រស់ញញឹមដូចជាត្រូវបានមើលថែទាំយ៉ាងល្អ។ ភ្លាមនោះខ្យល់ត្រសៀកបក់ផាត់មកយ៉ាងត្រជាក់ល្ហឹម ធ្វើឱ្យរុក្ខជាតិទាំងអស់រេរាំ អមនឹងសំឡេងសត្វចាបយំចេចចាចតាមមែកឈើ។ សំឡេងបែបនេះ... រូបភាពបែបនេះ... វាដូចជាអារម្មណ៍ដែលខ្ញុំទទួលបានកាលពីម្សិលមិញ ពេលដែលមើលរូបគំនូរនោះអ៊ីចឹង គ្មានខុសត្រង់ណាទេ។
មេអំបៅតូចៗជាច្រើនហោះមកព័ទ្ធជុំវិញខ្លួនខ្ញុំ ហាក់ដូចជាស្វាគមន៍ការមកដល់ទីនេះ។ ខ្ញុំងាកមើលកូនមេអំបៅដោយក្តីរំភើប ព្រោះតែមិនធ្លាប់ឃើញវានៅក្រៅជិតយ៉ាងនេះទេ។ មើលមិនទាន់បានប៉ុន្មានផង មេអំបៅទាំងនោះ ក៏ហោះស្រ ចូលទៅក្នុងផ្ទះវីឡាអស់ ដូចជាកំពុងនាំផ្លូវខ្ញុំទៅកាន់កន្លែងណាមួយ។ ខ្ញុំមើលទៅទ្វាររបង ដែលដូចជាអត់មានចាក់សោរទេ។
ងឺត...
ខ្ញុំសាករុញតិចៗ ហើយវាក៏បើកបានមែន! “ទ្វារអត់ចាក់សោរ! មានអ្នកណានៅខាងក្នុងមែនទេ?” ខ្ញុំងាកសួរវុធដែលកំពុងឈរឱបដៃផ្អែកឡានស្ព័រក្រហម ម៉ាក Mustang របស់គេ។
“មាន! តាអ្នកថែសួន!”
“ចុះបងធំគាត់អត់នៅទីនេះទេ?”
“រាល់ដងគាត់នៅទេតើ! តែឮថាថ្ងៃនេះមានការទៅបាត់ដំបងបាត់ហើយ! មិនអ៊ីចឹង ខ្ញុំក៏មិនហ៊ាននាំឡាមកដែរ! ខ្លាចត្រូវកណ្តាប់ដៃ!”
ខ្ញុំរុញទ្វាររបង ដើរចូលទៅក្នុងយឺតៗ តាមហ្វូងមេអំបៅ។
“អេ ធ្វើអីហ្នឹង? ក្រែងថាមកគ្រាន់តែមើលទេហ្អី?” វុធសួរទាំងបើកភ្នែកធំប៉ុនពងមាន់។
“បានជាមកដល់ទៅហើយ! ចូលទៅមើលខាងក្នុងបន្តិចក៏ល្អដែរ!” ខ្ញុំនិយាយទាំងញញឹមខ្ជឹប។
វុធជ្រោងសក់ រអ៊ូតិចៗ “ខកខ្លួនហើយដែលនាំក្មេងក្បាលរឹងមកទីនេះ” មាត់រអ៊ូ តែគេក៏ព្រមដើរចូលមកតាមខ្ញុំដោយសម្រួល។
នៅពីក្រោយទ្វាររបងនេះជាផ្លូវចូលតូចល្មមឡានអាចចូលបាន ក្រាលដោយគ្រាប់ថ្មមូលៗចេញជាក្បាច់ផ្សេងៗយ៉ាងស្រស់ស្អាត។
អូហូ... ទីធ្លាវីឡានេះធំជាងអ្វីដែលខ្ញុំគិតទុកទៅទៀត វាលាតសន្ធឹងទៅយ៉ាងឆ្ងាយ គ្របដណ្តប់ដោយផ្កាពណ៌ស្វាយ និងវាលស្មៅល្វឹងល្វើយ។ ខាងស្តាំមានខ្ចូសតូចមួយ នៅចំកណ្តាលសួនផ្កាយ៉ាងស្រស់ស្អាតទៀតផង។
គ្រាន់តែចូលមកដល់នេះភ្លាម ខ្ញុំមានអារម្មណ៍ថាទទួលក្តីសុខចម្លែក វាដូចជាឋានសួគ៌នៅលើដី ដែលឃើញហើយ ស្បើយពីទុក្ខសោកគ្រប់បែបយ៉ាង។
“បងដឹងទេថា ផ្ទះនេះសង់តាំងពីពេលណា?” ខ្ញុំងាកសួរវុធដែលដើរចូលមកតាមក្រោយ។
“តាំងពីជំនាន់បារាំងមកម្ល៉េះ!” គេដើរជ្រែងហោប៉ៅ ដូចជាគ្មានរវីរវល់នឹងភាពស្រស់ស្អាតក្នុងវីឡានេះអីបន្តិចសោះ។
[....]
ភាគ១៖
"ជ្វីស" និង "ជប៉ុន" ជាជាតិសាសន៍ ពីរ ដែលបង្ហាញក្នុងប្រវត្តិសាស្ត្រ សេដ្ឋកិច្ច ជនជាតិជ្វីស ល្បីខាងមានគំនិតឆ្លាតវៃ មានចក្ខុវិស័យ និងសម្រេចចិត្តបានយ៉ាងមានប្រសិទ្ធភាព ចំណែកជនជាតិ ជប៉ុន មានការព្យាយាមខ្ពស់ ល្អិតល្អន់ និង មានភាពជាអ្នកតស៊ូ ដ៏ អស្ចារ្យ។
តើនឹងមានអ្វីកើតឡើង បើយើងគិតដូច ជ្វីស ហើយធ្វើដូច ជប៉ុន?
ហុងដា ខេន មានឱកាសបានជួបនឹងសេដ្ឋី ជនជាតិ ជ្វីសម្នាក់ នៅ អាមេរិក បុរសម្នាក់នោះបានចែករំលែកគោលគំនិត ដែលជនជាតិជ្វីស បន្សល់ទុកជាមរតកបន្តពីមួយជំនាន់ ទៅមួយជំនាន់ ទើបគាត់យកវាត្រលប់ទៅប្រើនៅប្រទេស ជប៉ុន រហូតទទួលជោគជ័យ ហើយក្លាយជាអ្នកជំនួញ ស្តុកស្តម្ភ និងមានក្តីសុខ។ សៀវភៅនេះ នឹង បង្ហាញពីវិធីទាំងអស់នោះតាមរយៈរឿងរ៉ាវដ៏គួរឲ្យ ភ្ញាក់ផ្អើល ងាយយល់ និងយកទៅប្រើបានផលពិតប្រាកដ។
ភាគ២៖
ពីសៀវភៅលក់ដាច់បំផុត ដែលបង្កើតនូវភាពអស្ចារ្យពាសពេញប្រទេស ជប៉ុនឆ្ពោះទៅកាន់ភាគបន្ត នោះនឹងកាន់តែរឹងមាំ ហើយនិងជួយអ្នកឱ្យ យល់កាន់តែច្បាស់ថា តើជនជាតិជ្វីស “គិត” យ៉ាងណាអំពីលុយ? រួមទាំងរបៀបប្រើនិង គ្រប់គ្រងលុយ ដើម្បីក្លាយជាប្រទេស ដែលមានជាងគេបំផុតនៅលើ ពិភពលោកនេះ។ តាមរយៈការរៀនសូត្ររបស់ ហុងដា ខេន និស្សិតជប៉ុន និងធនាគារិកធ្វើសនៅប្រទេសស្វីស បានបង្កើតនូវមេរៀន យ៉ាងជក់ចិត្តជក់អារម្មណ៍ ដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នកជារៀងរហូត មានដូចជា
"រៀនពីរបៀបគ្រប់គ្រងលុយ" "គ្រប់គ្រងអារម្មណ៍ទាក់ទងនឹងលុយ" "អារម្មណ៍៥ប្រភេទដែលទាក់ទាញភាពក្រីក្រ” "ចូរប្រើលុយឱ្យចេះធ្វើការ ប៉ុន្តែកុំធ្វើជាទាសកររបស់លុយ"។
ភាគ៣៖
ពីសៀវភៅលក់ដាច់ក្នុងប្រវត្តិសាស្ត្រនៅទូទាំងប្រទេសជប៉ុន និងបណ្តា ប្រទេសជាច្រើនទៀត បានជាគំនិតដល់ការសរុប ដែលធ្វើឲ្យអ្នកមាន ទស្សនៈថ្មី និងក្លាយជាមនុស្សដែលជោគជ័យ និងមានក្តីសុខពិតប្រាកដ តាមរយៈរឿងរ៉ាវជីវិតក្រោយបញ្ចប់ការសិក្សារបស់ ហុងដា ខេន ដែលធ្វើជំនួញរហូតជោគជ័យតាំងពីអាយុនៅក្មេង តែបែរជាបរាជ័យក្នុងរឿងជីវិតផ្ទាល់ខ្លួន។
ទោះកន្លងមកគាត់ព្យាយាមស្វែងរកចំណេះដឹងស្ទើរតែគ្រប់ជំនាញ តែមានជំនាញមួយដែលគាត់ចាប់អារម្មណ៍ខ្លាំង នោះគឺ "ការមើលចិត្តមនុស្ស"
ទើបគាត់សម្រេចចិត្តធ្វើដំណើរ ទៅរកបុរសចំណាស់ជនជាតិជ្វីសដ៏ឆ្លាតវៃ ហើយទទួលបានមេរៀនដែលផ្លាស់ប្តូរជីវិតគេរហូតទៅ ដូចជា...
លក្ខណៈជីវិតដែលមានក្តីសុខ កុំគេចវេះពីអារម្មណ៍ខ្លួនឯង ឈប់ប្រើជីវិតបែបក្រែងចិត្តអ្នកដទៃ យើងផ្លាស់ប្តូរជីវិតបានក្នុងរយៈពេល២០នាទី
«សោយ» ជាឈ្មោះសៀវថ្មីមួយដែលជាកម្រងសៀវភៅគ្រឿងផ្សំមុខម្ហូបដ៏សម្បូរបែប វិសេសវិសាលបំផុតសម្រាប់វិស័យចំណីអាហារខ្មែរ ជាពិសេសផ្តោតសំខាន់លើប្រភេទអាហារនៅព្រះរាជដំណាក់របស់ខ្សែរាជវង្សខ្មែរ។
ចំពោះអ្នកកម្មង់សៀវភៅនេះចំនួន២ក្បាលឡើង ក្រុមការងារបណ្ណាគារបាក់ទូកនឹងដឹកជញ្ចូនដោយអត់គិតថ្លៃ។ 🔥
❤️តម្លៃ: ភាសាខ្មែរ 39$ 👝
+9
មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ តែងតែចង់ឃើញស្នាមញញឹមនៅលើផ្ទៃមុខរបស់អ្នកជានិច្ច!
មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ តែងតែចង់ឃើញស្នាមញញឹមនៅលើផ្ទៃមុខរបស់អ្នកជានិច្ច!
+4
ការសរសេរតែងសេចក្ដី គឺជាលំហាត់ដ៏សំខាន់ជាងគេមួយនៅក្នុងការសិក្សាមុខវិជ្ជាភាសាខ្មែរចាប់ពីកម្រិតមធ្យមសិក្សាឡើងទៅ ជាពិសេស គឺការតែងសេចក្ដីបែបពន្យល់ ដែលតែងតែមាននៅក្នុងការប្រលងគ្រប់ប្រភេទនិងគ្រប់កម្រិត រាប់ចាប់តាំងពីការប្រលងនៅក្នុងថ្នាក់ រហូតដល់ការប្រលងសញ្ញាបត្រថ្នាក់ជាតិ។
👉 ឈ្វេងយល់លម្អិតអំពីវិធីសាស្រ្តតែងសេចក្ដីខ្មែរបែបពន្យល់នៅក្នុងសៀវភៅ #របៀបតែងសេចក្ដីខ្មែរបែបពន្យល់
🖊 និពន្ធនិងរៀបរៀងដោយ៖ លោក ជាង រ៉ាវី ជាមន្ត្រីវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
+1
ឈុតបាក់ឌុបត្រៀមប្រឡង2026📝🖊️ #ថ្នាក់សង្គម 1ឈុត4ក្បាល តម្លៃត្រឹមតែ 40000៛,10$ និង #ថ្នាក់វិទ្យាសាស្រ្ត 1ឈុត4ក្បាល តម្លៃត្រឹមតែ 48000៛,12$តែប៉ុណ្ណោះ 🅰️📝 សៀវភៅកម្រងវិញ្ញាសារបស់ក្រសួងអប់រំ 📙
Available now! Telegram Research 2025 — the year's key insights 
