គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐦𝐦𝐢𝐭𝐭𝐞𝐞 𝐅𝐨𝐫 𝐃𝐢𝐬𝐚𝐬𝐭𝐞𝐫 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
Open in Telegram
Official Channel of National Committee for Disaster Management of Cambodia. Telegram: គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM)
Show more4 137
Subscribers
-124 hours
+57 days
+1430 days
Posts Archive
អបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ
៨ កញ្ញា ២០២៦
Connect with គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ- NCDM
—————————————
🌐Facebook
🌐Telegram
🌐 Website
🌐YouTube
📱TikTok
💼 LinkedIn
💻 Twitter
+9
ឯកឧត្តម គីម វីរៈ អញ្ជើញចុះពិនិត្យ និងវាយតម្លៃស្ថានភាពគ្រោះរាំងស្ងួត នៅស្រុកតាកោសែនជ័យ ខេត្តពោធិ៍សាត់
ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. បានបន្តអញ្ជើញដឹកនាំក្រុមការងារ សហការជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃស្ថានភាពគ្រោះរាំងស្ងួតនៅឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ និងក្រុមការងារ បានចុះពិនិត្យជាក់ស្តែងស្ថានភាពដំណាំស្រូវដែលកំពុងរងផលប៉ះពាល់ដោយសារការខ្វះខាតទឹក ព្រមទាំងបានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្តាប់ពីកង្វល់របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់។
យោងតាមការរាយការណ៍របស់រដ្ឋបាលស្រុក ភូមិសាស្រ្តនេះទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនាពេលកន្លងមក ប៉ុន្តែតាមរយៈការអន្តរាគមន៍សង្គ្រោះ និងការស្តារឡើងវិញបានទទួលលទ្ធផលជោគជ័យ និងប្រជាកសិករអាចប្រមូលផលបាន ជាពិសេសនៅតាមតំបន់ភូមិសាស្ត្រដែលស្ថិតក្រោមការគ្របដណ្តប់ដោយប្រព័ន្ធធារាសាស្ត្រ។
ដោយឡែក តំបន់ដែលកំពុងរងផលប៉ះពាល់នៅពេលបច្ចុប្បន្ននេះ គឺជាតំបន់ដាំដុះថ្មី ដែលស្ថិតនៅក្រៅតំបន់គ្របដណ្តប់ដោយប្រព័ន្ធស្រោចស្រព ហើយការដាំដុះភាគច្រើនពឹងផ្អែកលើរបបទឹកភ្លៀងជាចម្បង។
តាមការវាយតម្លៃបឋម ផ្ទៃដីស្រូវប្រមាណជាច្រើនពាន់ហិកតា កំពុងប្រឈមនឹងការខូចខាត។ ក្នុងករណីមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ក្នុងអំឡុងខែកញ្ញានេះ ផ្ទៃដីស្រូវទាំងនេះអាចនឹងរងការខូចខាតធ្ងន់ធ្ងរ និងមិនអាចប្រមូលផលបាន។
ទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ក៏ការប្រមូលផលត្រូវបានរំពឹងថាអាចទទួលបានក្នុងកម្រិតមិនលើសពីប្រមាណ ៣០ភាគរយប៉ុណ្ណោះ។
ជាមួយគ្នានេះ បើតាម លោកអភិបាលស្រុក ក៏បានរាយការណ៍ផងដែរថា ប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ ដោយសារប្រភពទឹកធម្មជាតិ និងប្រភពទឹកដែលធ្លាប់ប្រើប្រាស់បានមួយចំនួនបានរីងស្ងួត។
ក្នុងន័យនេះ រដ្ឋបាលស្រុកបានស្នើសុំឱ្យមានការពិនិត្យលទ្ធភាពក្នុងការរៀបចំ និងសាងសង់អណ្តូងទឹកជ្រៅ សម្រាប់ធ្វើជាប្រភពផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតំបន់ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។
ក្នុងឱកាសនោះដែរ ឯកឧត្តម គីម វីរៈ បានណែនាំដល់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ឱ្យរៀបចំរបាយការណ៍លម្អិតអំពីចំនួនគ្រួសារ និងផ្ទៃដីកសិកម្មដែលរងផលប៉ះពាល់ ជាពិសេសគ្រួសារកសិករដែលមិនអាចប្រមូលផលបាន ព្រមទាំងកំណត់ឱ្យបានច្បាស់លាស់នូវទីតាំង និងចំនួនគ្រួសារដែលកំពុង និងអាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។
សូមជម្រាបថា របាយការណ៍នេះនឹងត្រូវប្រមូលផ្តុំ និងដាក់ស្នើបន្តទៅកាន់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីស្វែងរកការគាំទ្រ និងអន្តរាគមន៍ទាន់ពេលវេលា ក្នុងគោលបំណងជួយសង្គ្រោះ និងកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះរាំងស្ងួត ជាពិសេសការធានាសន្តិសុខទឹក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់៕
[វីដេអូ] សកម្មភាព ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពគ្រោះទឹកជំនន់ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ នៅស្រុកឯកភ្នំ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
+9
ឯកឧត្តម គីម វីរៈ អញ្ជើញចុះពិនិត្យស្ថានភាពគ្រោះទឹកជំនន់ ក្នុងខេត្តបាត់ដំបង
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារ សហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពគ្រោះទឹកជំនន់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងដំណើរចុះពិនិត្យនោះ ឯកឧត្តម គីម វីរៈ បានអញ្ជើញពិនិត្យពីដំណើរការស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងលូកាត់ផ្លូវ ដែលរងការខូចខាត និងផែនការបន្តរបស់រដ្ឋបាលខេត្ត-ស្រុក ស្តីពីការជួសជុល និងកសាងឡើងវិញ។
យោងតាមរបាយការណ៍ ក្នុងខែសីហា ឆ្នាំ២០២៦នេះ ទឹកជំនន់នៅខេត្តបាត់ដំបងបានកើតឡើងចំនួនពីរលើក ដោយលើកទី១ មានកម្រិតទឹកខ្ពស់ជាង តែការប៉ះពាល់តិចជាង និងលើកទី២ ទំហំទឹកតិចជាងលើកទី១ តែបណ្តាលឱ្យខូចខាតលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន។
ក្នុងដំណាក់កាលនៃការជន់លិចលើកទី២ អាជ្ញាធរបានសម្រេចបិទទឹកមិនឱ្យហូរចូលតាមប្រឡាយតូចធំ ដើម្បីការពារដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលជិតប្រមូលផល និងកំពុងប្រមូលផល។
បន្ទាប់ពីបញ្ចប់ការពិនិត្យស្ថានភាពទឹកជំនន់ ឯកឧត្តម គីម វីរៈ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួត នៅស្រុកម៉ោងឬស្សី ដែលប៉ះពាល់ប្រមាណជាង ១ម៉ឺនហិកតា។ ក្នុងនោះ បើតាមការបង្ហាញរបស់មន្រ្តីជំនាញកសិកម្ម ក្នុងករណីមានភ្លៀងធ្លាក់ក្នុងខែកញ្ញានេះ អាចស្តារឡើងវិញបានប្រមាណ ៣០ភាគរយ។
ក្នុងកំឡុងពេលចុះពិនិត្យជាមួយអាជ្ញាធរមូលដ្ឋាន ឯកឧត្តម គីម វីរៈ បានទទួលព័ត៌មាន បន្ថែមថា ឃុំចំនួន ៤ នៅក្នុងស្រុកកំពុងជួបការលំបាកដោយសារខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃសម្រាប់គ្រួសារ ហើយមាននិន្នាការឈានទៅរកការចែកចាយទឹកជាបណ្តោះអាសន្នបន្តបន្ទាប់។
ជាកិច្ចឆ្លើយតប ឯកឧត្តម គីម វីរៈ បានណែនាំឱ្យមន្រ្តីឃុំ និងស្រុក រៀបចំរបាយការណ៍ខូចខាត សំណើ និងតម្រូវការចាំបាច់សម្រាប់ការអន្តរាគមន៍ ដើម្បីឱ្យ អគ្គលេខាធិការដ្ឋានគ.ជ.គ.ម. រៀបចំការគ្រប់គ្រងធនធានជួយសង្រ្គោះ និងស្នើដល់ថ្នាក់ដឹកនាំពាក់ព័ន្ធក្នុងការត្រៀម និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕
+9
ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំក្រុមការងារ អ.ន.ក.វិស័យគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមកិច្ចប្រជុំពិនិត្យការងារ អ.ន.ក.តាមវិស័យ
នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅទីស្នាក់ការកណ្តាលសមាគម ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល៕
+9
ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហា
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តខែកញ្ញា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការង, លោក ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។
ឯកឧត្តម គីម វីរៈ មានប្រសាសន៍ថា ក្នុងខែសីហា ឆ្នាំ២០២៦ ព្យុះក្នុងតំបន់បានកើតមានជាបន្តបន្ទាប់ខុសប្រក្រតី នៅមហាសមុទ្រប៉ាស៊ីហ្វិកកំពុងស្ថិតនៅក្រោមឥទ្ធិពលបាតុភូតអាកាសធាតុ អេលីញ៉ូមួយភាគរយ និងនានឥទ្ធិពលលលរបបខ្យល់មូសុងនិរតីធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គលើ និងភូមិសាស្រ្តកម្ពុជា ដែលបណ្តាលឱ្យទឹកទន្លេមេគង្គមានការកើនឡើងយ៉ាងគំហុក ដែលក្នុងនេះកម្ពស់ទឹកស្ថានីយជលសាស្រ្តស្ទឹងត្រែង ឡើងដល់កម្រិតប្រកាសប្រុងប្រយ័ត្ន និងស្ថានីយជលសាស្ត្រក្នុងខេត្តក្រចេះ និងកំពង់ចាម ក៏មានកើនឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន។
ឯកឧត្តម គីម វីរៈ មានប្រសាសន៍ទៀតថា ស្ថានភាពជលសាស្ត្រចាប់ពីពាក់កណ្តាលខែសីហាមក តំបន់ទំនាបមួយចំនួនក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ចាប់ផ្តើមទទួលការជន់លិចជាបណ្ដើរៗ និងប៉ះពាល់ដល់លំនៅឋាន ដីស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ជាបន្តបន្ទាប់។
ក្នុងស្ថានភាពនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ សម្រាប់ការត្រៀមរៀបចំក្នុងការអន្តរាគមន៍ ឆ្លើយតប និងគ្រោះទឹកជំនន់ ហើយក្នុងនោះក្រសួងស្ថាប័នជំនាញក៏ បានចេញសេចក្តីណែនាំបន្ថែមទៀត ក្នុងការងារជំនាញ ក្នុងគោលដៅកាត់បន្ថយហានិភ័យទឹកជំនន់ នៅតាម តំបន់មូលដ្ឋានទទួលរងគ្រោះ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវផែនការសកម្មភាពការងារ ដើម្បីជំរុញ ប្រសិទ្ធភាព ក្នុងការត្រៀមរៀបចំ ឆ្លើយតប និងស្តារឡើងវិញពីគ្រោះមហន្តរាយនានាឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
ជាចុងក្រោយ ឯកឧត្តម គីម វីរៈ បានជំរុញការអនុវត្តផែនការសកម្មភាព និងវិធានការអាទិភាព ដើម្បីពង្រឹងប្រសិទ្ធភាពនៃការត្រៀមបង្ការ ការត្រៀមបម្រុង ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាព ភាពរហ័សរហួន និងទាន់ពេលវេលា៕
+9
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញរំលែកមរណទុក្ខចំពោះមរណភាពបងស្រីបង្កើត ឯកឧត្តម ហង្ស សាមឿន
នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំគណៈប្រតិភូ រំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកស្រី ហង្ស សុន ត្រូវជាបងស្រីបង្កើត ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានទទួលមរណភាពនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោកស្រី ហង្ស សុន គឺជាការបាត់បង់នូវបងស្រីបង្កើត អ្នកម្តាយបង្កើត អ្នកម្តាយក្មេក ជីដូន និងជីដូនទូត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និង ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ និងចៅទួត និងជាអ្នកមានគុណមួយរូបផ្តល់នូវភាពកក់ក្តៅនៅក្នុងក្រុនគ្រួសារប្រកបដោយព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាងដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត នៅក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន ប្អូនៗ កូនចៅ និងក្មួយៗ ឱ្យក្លាយទៅជាពលរដ្ឋល្អ ដើម្បីចូលរួមគ្រប់សកម្មភាពនៃការអភិវឌ្ឍសង្គម និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ៕
+9
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ច័ន្ទ សារុន
នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។
ក្នុងក្ដីវិយោគដ៏សែនក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ តាងនាម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមចូលរួមសោកស្តាយជាទីបំផុតជាមួយ លោកជំទាវ សុខ កែវ ជាភរិយា ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់ដ៍ធំធេងនូវស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និង ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ និងចៅទួត ដែលកន្លងមកលោកបានបីបាច់ថែរក្សា និងផ្ដល់ដំបូន្មានល្អៗបានក្លាយជាពលរដ្ឋល្អ និងជាធនធានសម្រាប់សង្គមជាតិ។
មរណភាពរបស់ ឯកឧត្តមបណ្ឌិត សភាចារ្យ ច័ន្ទ សារុន គឺជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនជាតិមួយរូប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី បម្រើជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យ កសិកម្ម និងកិច្ចការសាធារណៈកន្លងមក។ គុណូបការៈ និងស្នាដៃរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ នឹងស្ថិតក្នុងការចងចាំ និងការគោរពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ជានិច្ច៕
+9
ឯកឧត្តម គីម វីរៈ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលប៉ះពាល់ពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅភូមិវាលខ្សាច់ និងភូមិឋាឡាបរីវាត់ ក្នុងឃុំថាឡាបរីវ៉ាត់ និងភូមិអូរស្វាយ ភូមិអន្លង់ស្វាយ, ភូមិអូររ៉ៃ, ភូមិកាំចាម ក្នុងឃុំកាំចាម ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង, លោកអភិបាលស្រុកថាឡាបរីវ៉ាត់ និងលោកអភិបាលស្រុកសេសាន្ត និងលោកប្រធានមន្ទីរ-អង្គភាពជំនាញ។
ឯកឧត្តម គីម វីរៈ បានអញ្ជើញចុះពិនិត្យនៅភូមិសាស្រ្តខាងលើ មានប្រជាពលរដ្ឋប៉ះពាល់ចំនួន ៣៦៣គ្រួសារ និងជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ១០គ្រួសារ ខណៈមកទល់ពេលនេះ ប្រជាពលរដ្ឋបានវិលត្រលប់ទៅផ្ទះវិញ បន្ទាប់ពីស្ថានភាពទឹកបានចុះស្រកវិលមករកភាពប្រក្រតីឡេីងវិញ។
ឯកឧត្តម គីម វីរៈ បានសំណូមពរប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ទឹកស្អាត បរិស្ថានជុំវិញ និងអាហារដែលមានសុវត្ថិភាព ដើម្បីការពារសុខភាព និងជៀសវាងជំងឺដែលអាចកើតមានក្រោយទឹកជំនន់។
ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រមូលទិន្នន័យអ្នករងគ្រោះ និងស្វែងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅធានាសុខសុវត្ថិភាព ព្រមទាំងឆ្លេីយតបឲ្យទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួលឡេីងវិញ។
សូមជម្រាបថា អំឡុងពេលទឹកជំនន់មេគង្គ ក្នុងខេត្តស្ទឹងត្រែងកើនឡើង បានរងផលប៉ះពាល់ស្រុកចំនួន៦ រួមមាន ស្រុកសេសាន្ត, ស្រុកសៀមបូក,ស្រុកសៀមប៉ាង,ក្រុងស្ទឹងត្រែង, ស្រុកថាឡាវរីវាត់, និងស្រុកបរីអូស្វាយសែនជ័យស្មើនិង២៣ឃុំ៕
