en
Feedback
រកឃើញសាសនាឥស្លាម

រកឃើញសាសនាឥស្លាម

Open in Telegram
328
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ស្ហៀហ Muszaphar Shukor គឺជាអវកាសយានិក ជនជាតិម៉ាឡេស៊ីដែលបានប្រតិបត្តិសឡាតនៅក្នុងលំហ។ លោកនិយាយថា “សឡាតជាកាតព្វកិច្ចដ៏ចាំបាច់និង
ស្ហៀហ Muszaphar Shukor គឺជាអវកាសយានិក ជនជាតិម៉ាឡេស៊ីដែលបានប្រតិបត្តិសឡាតនៅក្នុងលំហ។ លោកនិយាយថា “សឡាតជាកាតព្វកិច្ចដ៏ចាំបាច់និងជាទំនួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំស្ទើរតែធ្វើការបួសនៅក្នុងយានអវកាសផងដែរ។ គ្រប់ពេលខ្ញុំមើលទៅកាន់ផែនដី ខ្ញុំពិតជាស្ញប់ស្ញែងនឹងការបង្កើតរបស់អល់ឡោះខ្លាំងណាស់”។ លោកគឺជាជនមូស្លីមទី៩នៅលើផែនដីដែលបានទៅដល់លំហអវកាស។ ហើយលោកគឺជាគំរូដ៏អស្ចារ្យមួយចំពោះការមិនបោះបង់សឡាត។ លោកថែមទាំងបានប្រាប់ពិភពលោកអំពីសារៈសំខាន់របស់សឡាតសម្រាប់អ្នកមូស្លីមផងដែរ។ Source: One Islam Productions

អល់ឡោះជាព្រះដែលមានព្រះទ័យខន្ដី🌟

អ្នកនាំសាររបស់អល់ឡោះមានប្រសាសន៍ថា អ្នកដែលទទួល ទណ្ឌកម្មនៅក្នុងផ្នូរភាគច្រើនគឺព្រោះតែ "ទឹកនោម"។ (ស៊ូណាន អ៊ីបនូម៉ាច់ជើស ៣៤៨) អ្ន
អ្នកនាំសាររបស់អល់ឡោះមានប្រសាសន៍ថា អ្នកដែលទទួល ទណ្ឌកម្មនៅក្នុងផ្នូរភាគច្រើនគឺព្រោះតែ "ទឹកនោម"។ (ស៊ូណាន អ៊ីបនូម៉ាច់ជើស ៣៤៨) អ្នកនាំសារអល់ឡោះបានដើរឆ្លងកាត់ផ្នូរ២នៅក្រុងម៉ាឌីណះ ហើយលោកបានលឺសម្លេងស្រែករបស់បុរស២នាក់ដែលត្រូវបានទទួលទណ្ឌកម្មនៅក្នុងផ្នូរ។ លោកមានប្រសាសន៍ថា ពួកគេ(សពទាំង២)កំពុងទទួលទណ្ឌកម្ម តែពួកគេមិនមែនទទួលទណ្ឌកម្មព្រោះតែបាបកម្មធ្ងន់ធ្ងរឡើយ។ ម្នាក់នៅក្នុង ចំណោមនោះមិនបានថែរក្សាខ្លួន(សម្លៀកបំពាក់និងរាងកាយ) របស់គេពីទឹកនោម ហើយម្នាក់ទៀតធ្លាប់បង្កាច់បង្ខូចឈ្មោះអ្នកដទៃ...។ (សហេសប៊ូខរី ៦០៥៥) ពេលខ្លះយើងសឡាតទាំងសម្លៀកបំពាក់ប្រឡាក់ណាជីស ហើយលទ្ធផលសឡាតរបស់យើងបានត្រឹមអសារបង់និងទទួលបាបកម្មទៅវិញ ព្រោះការធ្វេសប្រហែសរបស់យើង😢 ស៊ុណ្ណះក្នុងការបន្ទោរបង់ ១. បត់ជើងដោយអង្គុយ អ៊ូមើរ(រ.អ)រាយការណ៍ថា អ្នកនាំសារអល់ឡោះបានឃើញខ្ញុំឈរបត់ជើងតូច ហើយលោកមានប្រសាសន៍ថា "ឱ អ៊ូមើរ ចូរកុំបត់ជើងតូចឈរ"។ ពីពេលនោះមក ខ្ញុំក៏ឈប់បត់ជើងតូចក្នុងពេលឈរ។ ២. មិនបែរមុខទៅទិសគីបឡាត់ ៣. មិនជជែកគ្នាក្នុងពេលបត់ជើង ៤. លាងសម្អាតក្រោយពេលបត់ជើងរួច ៥. កុំបត់ជើងដាក់រន្ធដីឲ្យសោះ ព្រោះវាជាទីលំនៅរបស់ពពួក ជីន(អមនុស្ស)៕

សិលាចារិកភាសាអារ៉ាប់នៅលើភ្នំបាខែង សិលាចារឹកទាំងនោះ ត្រូវបានរកឃើញនៅឆ្នាំ១៩២០ ហើយដែលមានចារិកនូវឃ្លាដូចខាងក្រោម៖ بسم الله الرحمن الرحيم (ក្នុងនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រឡាញ់) لا إله إلا الله គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះ محمد رسول الله មូហាំម៉ាត់ ជាអ្នកនាំសាររបស់អល់ឡោះ បន្ទូលអល់ឡោះជាម្ចាស់ នៅក្នុងគម្ពីរគួរអាន ជំពូក៦១ វាក្យខណ្ឌទី១៣ : ( نصر من الله وفتح قريب، وبشر المؤمنين ) "(វានោះ)គឺជាជំនួយពីអល់ឡោះ និង ជ័យជំនះក្នុងពេលដ៏ខ្លីខាងមុខ។ ហើយចូរអ្នកផ្ដល់ដំណឹងរីករាយ ដល់បណ្ដាអ្នកដែលមានជំនឿចុះ"។

លក្ខណៈវិទ្យាសាស្រ្តនៃហាទីសណាពីស្តីពីស្លាបរុយ ដោយ ៖ Abdullah Shafaah

បើអល់ឡោះមានមែន ហេតុអ្វីយើងមិនអាចមើលឃើញទ្រង់❓ ព្រោះតែអ្វីៗដែលយើងគ្មានសមត្ថភាពមើលឃើញមិនមែនបានន័យថា វាគ្មាននោះទេ។ យើងពុំធ្លាប់ឃើញជីដូនជីតារបស់យើងមិនមែនបានន័យថាយើងពុំមានជីដូនជីតានោះទេ។ ដូចគ្នាដែរព្រោះតែយើងគ្មានសមត្ថភាពមើលឃើញអល់ឡោះព្រះជាម្ចាស់ ពុំមែនបានន័យថាលើលោកនេះគ្មានព្រះនោះឡើយ។ មានភពនិងកាឡាក់ស៊ីរាប់លានដែលយើងមិនអាចមើលឃើញព្រោះតែសមត្ថភាពចក្ខុដ៏ទន់ខ្សោយរបស់យើង ដូច្នេះយើងរឹតតែមិនអាចមើលឃើញព្រះដែលជាម្ចាស់គ្រប់គ្រងចក្រវាឡដ៏ធំមួយនេះ។ អល់ឡោះបានដាក់ហ៊ីជើប(រនាំង)នៃពន្លឺដើម្បីការពារ បើទ្រង់ដកហ៊ីជើបនេះចេញកាំរស្មីពន្លឺដែលជះចេញពីព្រះភ័ក្រ្តរបស់អល់ឡោះនឹងបំផ្លាញគ្រប់យ៉ាងឲ្យវិនាសអន្ដរាយ ដូច្នេះដើម្បីជាក្ដីមេត្តាដល់ភាវរបស់ទ្រង់ អល់ឡោះបានឃាំងទ្រង់ជាមួយនឹងហ៊ីជើបនៃពន្លឺដូចដែលអាប៊ូហ្សើរបានសួរព្យាការី(ស.អ.វ)អំពីយប់អីុស្រកមៀករ៉ាចក្នុងពេលលោកបានឡើងទៅលើមេឃទៅជួបអល់ឡោះថា “តើលោកបានឃើញអល់ឡោះដែរទេ?” ព្យាការីតបថា “ឃើញតែពន្លឺប៉ុណ្ណោះ ធ្វើម្ដេចខ្ញុំអាចឃើញទ្រង់បានទៅ?” (មូស្លីម 178)។ ប៉ុន្ដែព្យាការីមូហាំម៉ាត់(ស.អ.វ)បានប្រាប់ថា ក្រោយពេលស្លាប់អ្នកមានជំនឿនឹងមើលឃើញព្រះភក្រ្តរបស់អល់ឡោះ ដូចទ្រង់មានបន្ទូលថា “វង់ភក្រ្ក(អ្នកដែលមានជំនឿ)នៅថ្ងៃនោះគឺមានពន្លឺចែងចាំងដោយបានមើលទៅកាន់ម្ចាស់របស់គេ”(គួរអាន ៧៥៖២២-២៣)។ ក្ដីសុខនិងភាពជោគជ័យដ៏ធំបំផុតរបស់អ្នកមានជំនឿមិនមែនជាការទទួលបានឋានសួគ៌ឡើយ តែជាការបានឃើញព្រះភក្ត្ររបស់អល់ឡោះព្រះជាម្ចាស់៕

សូមកុំ​ភ្លេចបួសថ្ងៃស្អែកដែលជាថ្ងៃអាស្ហ៊ូរ៉ាទាំងអស់គ្នា។ បួសថ្ងៃអាស្ហ៊ូរ៉ាមួយថ្ងៃ អល់ឡោះជាម្ចាស់ទ្រង់លុបលាងបាបកម្មរបស់យើងរយៈពេលមួយឆ្នាំដែលបានកន្លងផុតទៅ។

ដំបូន្មាននាឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ថ្ងៃពុធ ទី០១ ខែមូហារ៉ម ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវ​នឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

សម្រាប់បងប្អូនដែលនឹងចូលរួមវគ្គសិក្សាអំពី "ការឌះវ៉ះតាមប្រព័ន្ធឌីជីថល" នៅល្ងាចនេះ សូមចូលក្នុងគ្រុបតាមរយៈលីងមួយនេះ https://t.me/+c0EV0iDBCPI0Mjg1

សាឡាមបងប្អូន! ស្អែកថ្ងៃ១៨ខែកក្កដាក្រោយសឡាតម៉ាក្រឹប អង្គការវប្បធម៌-អារ្យធម៌កម្ពុជាអារ៉ាប់នឹងរៀបចំវគ្គសិក្សាខ្លីឥតគិតថ្លៃស្ដីពី “វិធីសាស្ត្រឌះវ៉ះតាមប្រព័ន្ធឌីជីថល” ដែលបង្រៀនដោយសាស្ត្រាចារ្យមកពីបរទេស។ ដូច្នេះ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍និងអាចចូលរួមសិក្សាបាន សូមផ្ញើរឈ្មោះមកកាន់ពួកយើងដើម្បីយើងកំណត់ចំនួនកញ្ចប់អាហារជូន។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទៈ 096 594 3002។ សូមអរគុណ!

"ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកបរិច្ចាគទ្រព្យសម្បត្ដិដែលល្អស្របច្បាប់មួយចំនួនដែលពួកអ្នករកបាន និងមួយចំណែកនៃភោគផលដែលយើងបានបពោ្ចញពីដីសម្រាប់ពួកអ្នក។ ហើយពួកអ្នកមិនត្រូវជ្រើសរើសអ្វីដែលអាក្រក់អំពីទ្រព្យនោះដើម្បីបរិច្ចាគនោះឡើយ។ ប្រសិនបើគេឱ្យអ្វីដែលមិនល្អដល់ពួកអ្នកវិញនោះ ពួកអ្នកក៏មិនទទួលយកវានោះដែរ លើកលែងតែពួកអ្នកទទួលយកវាទាំងមិនពេញចិត្តប៉ុណ្ណោះដោយសារតែវាមិនល្អ។ ដូចនេះ តើអ្នកពេញចិត្តផ្តល់ឱ្យអល់ឡោះនូវអ្វីដែលអ្នកមិនពេញចិត្តចង់បានសម្រាប់ខ្លួនឯងផងនោះយ៉ាងដូចម្ដេចទៅ? ហើយចូរពួកអ្នកដឹងថា៖ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់មិនត្រូវការការបរិច្ចាគពីពួកអ្នកឡើយ និងជាអ្នកដែលត្រូវគេកោតសរសើរបំផុតចំពោះខ្លួនទ្រង់ផ្ទាល់ និងទង្វើរបស់ទ្រង់"។ المختصر في تفسير القرآن الكريم