en
Feedback
សុខ ចាន់ផល

សុខ ចាន់ផល

Open in Telegram

អរគុណអ្នកគាំទ្រ ដែលផ្ដល់ឱ្យខ្ញុំដឹងថា ខ្ញុំសរសេរស្នាដៃដើម្បីអ្វី?

Show more
1 383
Subscribers
No data24 hours
+47 days
+630 days
Posts Archive
ពង្រីកទៅមើល៍ ដើម្បីអានពាក្យស្លោករបស់ឡៅជឺ 🙏💙 មួយទំព័រនៃសៀវភៅ #ម្នាក់ឯងតែមិនឯកា 📖
ពង្រីកទៅមើល៍ ដើម្បីអានពាក្យស្លោករបស់ឡៅជឺ 🙏💙 មួយទំព័រនៃសៀវភៅ #ម្នាក់ឯងតែមិនឯកា 📖

ពេលនេះ #ម្នាក់ឯងតែមិនឯកា បានមកដល់ដៃអ្នកនិពន្ធហើយ! ❣️ សូមអរគុណដល់ប្រិយមិត្តអ្នកអាន និងអ្នកគាំទ្រទាំងអស់គ្នា ដែលជាហេតុផលបណ្ដាលឱ
ពេលនេះ #ម្នាក់ឯងតែមិនឯកា បានមកដល់ដៃអ្នកនិពន្ធហើយ! ❣️ សូមអរគុណដល់ប្រិយមិត្តអ្នកអាន និងអ្នកគាំទ្រទាំងអស់គ្នា ដែលជាហេតុផលបណ្ដាលឱ្យសៀវភៅមួយក្បាលនេះកើតឡើង។❣️ ទីបំផុត ខ្ញុំក៏អាចរស់ជាខ្លួនឯង ហើយខ្ញុំក៏ចង់ចែករំលែកដំណើររឿងជីវិតនេះប្រាប់ដល់អ្នកទាំងអស់គ្នា ដោយមេត្រីភាព ក្នុងនាមជាមនុស្សរស់ក្រោមមេឃតែមួយ។ ❣️❣️❣️

🫰ឥឡូវនេះសៀវភៅ #ម្នាក់ឯងតែមិនឯកា បានចេញពីរោងពុម្ពហើយ។ ចំពោះការកក់គឺយើងនៅទទួលត្រឹមថ្ងៃនេះ និងថ្ងៃស្អែកមួយថ្ងៃទៀតប៉ុណ្ណោះ។ សៀវភ
🫰ឥឡូវនេះសៀវភៅ #ម្នាក់ឯងតែមិនឯកា បានចេញពីរោងពុម្ពហើយ។ ចំពោះការកក់គឺយើងនៅទទួលត្រឹមថ្ងៃនេះ និងថ្ងៃស្អែកមួយថ្ងៃទៀតប៉ុណ្ណោះ។ សៀវភៅនេះតម្លៃពេញគឺ៣៦០០០រៀល/១ក្បាល និងតម្លៃកក់គឺត្រឹមតែ ៣០០០០រៀលប៉ុណ្ណោះក្នុង១ក្បាល។ 😁សម្រេចចិត្តឥឡូវនេះទៅដើម្បីចំណេញបាន៦០០០រៀលនោះអី🤩 😘ដើម្បីកក់សៀវភៅនេះសូមផ្ញើសារលេខទូរសព្ទទីតាំងនិងចំនួនសៀវភៅដែលចង់កក់មកកាន់ តេឡេក្រាមផ្ទាល់ខ្លួនរបស់ខ្ញុំ https://telegram.me/hattha_set 🤗មុនសម្រេចចិត្តថាគួរកក់ឬក៏អត់អាចចុចចូលមើលមាតិកាសៀវភៅនេះសិនក៏បានដែរ http://bit.ly/3Zk6Ouk

កុំបន្ទោសខ្លួនឯង និងកុំស្អប់ខ្លួនឯងឱ្យសោះ ព្រោះជំងឺផ្លូវចិត្តមួយនោះមិនមែនយើងជាអ្នកសាងឡើងទេ ក៏ប៉ុន្តែគឺដំណើរជីវិតមួយនេះតាក់តែង
កុំបន្ទោសខ្លួនឯង និងកុំស្អប់ខ្លួនឯងឱ្យសោះ ព្រោះជំងឺផ្លូវចិត្តមួយនោះមិនមែនយើងជាអ្នកសាងឡើងទេ ក៏ប៉ុន្តែគឺដំណើរជីវិតមួយនេះតាក់តែងមកអ៊ីចឹង? ជីវិតរចនាឱ្យយើងខ្វះ ហើយបង្កើតជាជំងឺទាមទារបំពេញ។ ភាពខ្វះខាតគឺជាបុព្វហេតុរបស់ជំងឺ ដែលបណ្ដាលឱ្យពួកយើងរស់នៅយ៉ាងតោកយ៉ាក ជាមួយនឹងគម្រោងស្វែងរកអ្វីៗមិនចេះអស់។ យើងកម្សត់ណាស់ហើយ ហើយក៏គ្មានអ្នកណាយល់អំពីនរកមួយនោះស្មើនឹងយើងខ្លួនឯងដែរ។ ទុកពេលឱ្យខ្លួនឯង ហើយក៏ត្រូវនៅកំដរខ្លួនឯង នៅរាល់ពេលដែលជំងឺនោះធ្វើទុក្ខ។ កំដរខ្លួនឯង ដើរសុំក្ដីស្រលាញ់ពីគេ កំដរខ្លួនឯងយំ ពេលគេបដិសេដ កំដរខ្លួនឯងឈឺចាប់ ពេលខឹងនិងច្រណែនអ្នកដទៃ... កុំចាកចោលខ្លួនឯង និងរៀនស្រលាញ់ខ្លួនឯង រហូតដល់ពេលស្កប់ស្កល់ ព្រមទទួលនូវអ្វីដែលជីវិតផ្ដល់ឱ្យ គឺពេលនោះហើយ ដែលយើងអាចរកឃើញអំណោយរបស់ជីវិត។ [•••] ដកស្រង់ចេញពីសៀវភៅ #ម្នាក់ឯងតែមិនឯកា — សុខ ចាន់ផល 👉សៀវភៅនេះកំពុងតែបើកកក់តាមរយៈហ្វេសប៊ុកផេក #កូនចាបមាស ឬផ្ញើសារទៅតេឡេក្រាម https://telegram.me/hattha_set 👉មាតិកាសៀវភៅ http://bit.ly/3Zk6Ouk

អាន «មនោសញ្ចេតនា» ជាច្រើនចប់មកហើយ តើមែនទេ? អ៊ីចឹងទេ មិនទុកឱ្យមិត្តអ្នកអានអផ្សុក ឬឯកាយូរទៀតនោះទេ ពោល ពេលនេះវគ្គបន្តរបស់មនោសញ្ច
អាន «មនោសញ្ចេតនា» ជាច្រើនចប់មកហើយ តើមែនទេ? អ៊ីចឹងទេ មិនទុកឱ្យមិត្តអ្នកអានអផ្សុក ឬឯកាយូរទៀតនោះទេ ពោល ពេលនេះវគ្គបន្តរបស់មនោសញ្ចេតនា «ម្នាក់ឯងតែមិនឯកា» កំពុងតែត្រៀមចេញផ្សាយហើយ!!! Coming Next ••• 👉 សូមទាក់ទងទៅកាន់ទំព័រ កូនចាបមាស ដើម្បីកក់ទិញសៀវភៅថ្មីនេះ (៤០០ទំព័រ) ក្នុងតម្លៃ ៣០០០០៛ តម្លៃពេញ ៣៦០០០៛

មនោសញ្ចេតនា មួយក្បាលនេះ តើប្រិយមិត្តអានចប់ឬនៅ? ឥឡូវនេះ វគ្គបន្តកំពុងតែត្រៀមបង្ហាញខ្លួនមកកំដរអារម្មណ៍ប្រិយមិត្តអ្នកអាននាពេលខ្ល
មនោសញ្ចេតនា មួយក្បាលនេះ តើប្រិយមិត្តអានចប់ឬនៅ? ឥឡូវនេះ វគ្គបន្តកំពុងតែត្រៀមបង្ហាញខ្លួនមកកំដរអារម្មណ៍ប្រិយមិត្តអ្នកអាននាពេលខ្លីខាងមុខនេះហើយ ពោល «មនោសញ្ចេតនា» ចម្រើនវ័យចូលដល់របត់ជីវិតថ្មី «ម្នាក់ឯងតែមិនឯកា» ហេតុនេះអ្នកនិពន្ធសូមឱ្យលោកអ្នកបានអានមនោសញ្ចេតនា ដែលមានវ័យក្មេង និងកម្រិតស្រាលជាង ជាមុនសិន មុននឹងអានវគ្គបន្ត ដែលជាដំណាក់កាលវះកាត់ផ្លូវចិត្ត ដើម្បីឆ្ពោះទៅកាន់ការពិត និងការស្គាល់ខ្លួនឯងកាន់តែស៊ីជម្រៅមួយកម្រិតទៀត។ ដោយក្ដីគោរពស្រលាញ់ និងយកចិត្តទុកដាក់ពីអ្នកនិពន្ធ 💛💛💛

ឆាកជីវិតពេលខ្លះហត់ណាស់ ហត់នឹងកុហកខ្លួនឯង ឬក៏អ្នកដទៃ ថាយើងមានតម្លៃក្នុងចិត្តគេ ថាយើងក៏មានអ្នកស្រលាញ់ច្រើនដែរ ឬក៏មានអ្នកយកចិត្ត
ឆាកជីវិតពេលខ្លះហត់ណាស់ ហត់នឹងកុហកខ្លួនឯង ឬក៏អ្នកដទៃ ថាយើងមានតម្លៃក្នុងចិត្តគេ ថាយើងក៏មានអ្នកស្រលាញ់ច្រើនដែរ ឬក៏មានអ្នកយកចិត្តទុកដាក់មិនចាញ់អ្នកណា ទាំងដែលការពិតយើងមានតែខ្លួនឯងតែប៉ុណ្ណោះ ហើយដោយនៅតែមិនអស់ចិត្ត យើងក៏ព្យាយាមលាក់ភាពកម្សត់នោះទុក និងកុហកគេឯងតាមរបៀបផ្សេងទៀតថា យើងមិនអីទេ យើងរឹងមាំណាស់ យើងមិនឯកាឡើយ... ហ៊ឺ... តើដល់ពេលណាទើបយើងអាចស្មោះត្រង់នឹងខ្លួនឯង ព្រមទាំងចេះស្រលាញ់ខ្លួនឯងពិតប្រាកដ? ----------------------------------- 🌿ដកស្រង់ចេញពីសៀវភៅ #ម្នាក់ឯងតែមិនឯកា (សៀវភៅកំពុងបើកកក់) 🍀អាចកក់តាមរយៈហ្វេសប៊ុកផេក #កនចាបមាស ឬផ្ញើសារមកតេឡេក្រាមរបស់ខ្ញុំផ្ទាល់ https://telegram.me/hattha_set 📩ចុចមើលមាតិកាសៀវភៅនេះ http://bit.ly/3Zk6Ouk

គ្រប់កាលៈទេសៈជីវិត ការបើកចិត្តទទួលស្គាល់ និងស្ដាប់គេឯងនិយាយ គឺជាស្មារតីដ៏ចាស់ទុំ និងតែងផ្ដល់ភាពមនោរមដល់ខ្លួនឯង។ ធ្វើខ្លួនជាទឹ
គ្រប់កាលៈទេសៈជីវិត ការបើកចិត្តទទួលស្គាល់ និងស្ដាប់គេឯងនិយាយ គឺជាស្មារតីដ៏ចាស់ទុំ និងតែងផ្ដល់ភាពមនោរមដល់ខ្លួនឯង។ ធ្វើខ្លួនជាទឹកកន្លះកែវ ដែលអ្នកណាក៏អាចចាក់ទឹកបន្ថែមបាន អ្នកនឹងគ្មានសត្រូវ ក៏មិនត្រូវការអាវុធការពារខ្លួន ហើយមានតែសេរីភាព អាចត្រាច់ទៅកាន់គ្រប់ទីកន្លែង ប្រកបដោយពរជ័យពីទេវធាតុក្នុងលោក។ ព្រោះតែអ្នកស្ងប់ស្ងាត់គ្រប់គ្រាន់ ទើបអ្នកស្ដាប់អ្នកណានិយាយក៏បាន ពោលភាពស្ងប់ស្ងាត់នេះគឺជាសម្រស់របស់មនុស្សអស់កង្វល់ សោតឯការស្គាល់ខ្លួនឯងគឺជាអំណាចដ៏ក្រៃលែង ជួយឱ្យមនុស្សម្នាក់មានលំនឹង ចេះថ្លឹងថ្លែង អាចទទួលយកគ្រប់ស្ថានភាព។ យើងចុះសម្រុងជាមួយនឹងអ្នកដទៃ ស្ដាប់គេនិយាយដោយគោរព មិនមែនមានន័យថាខ្លាចរអាលអ្វីទេ តែជាគុណធម៌ ដែលកើតពីការបានស្គាល់តម្លៃរបស់មនុស្ស និងព្រមឱ្យពួកគេរស់តាមរបៀបរៀងៗខ្លួន។ — សុខ ចាន់ផល

📖🤩 #ម្នាក់ឯងតែមិនឯកា សៀវភៅថ្មីបន្តពីសៀវភៅមនោសញ្ចេតនា ដែលជាស្នាដៃពីនាក់និពន្ធ សុខ ចាន់ផល នឹងបើកកក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី
📖🤩 #ម្នាក់ឯងតែមិនឯកា សៀវភៅថ្មីបន្តពីសៀវភៅមនោសញ្ចេតនា ដែលជាស្នាដៃពីនាក់និពន្ធ សុខ ចាន់ផល នឹងបើកកក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ។ 💵 តម្លៃកក់ត្រឹមតែ ៣០០០០រៀល/១ក្បាល តម្លៃទូទៅ ៣៦០០០រៀល/១ក្បាល។ 👌 ការកក់ពុំតម្រូវឲ្យទូទាត់មុនទេ ហើយប្រសិនបើលោកអ្នកចង់ធ្វើការលុបការកក់ចោលវិញគឺបានតាមចិត្ត ទៅដរាបណាសៀវភៅមិនទាន់ចេញ។ ☺️ មុននឹងធ្វើការកក់បងប្អូនអាចចូលទៅអានមាតិកាសៀវភៅនេះជាមុនសិន http://bit.ly/3Zk6Ouk 🫰 📩 ដើម្បីកក់សូមផ្ញើសារមកកាន់ facebook page កូនចាបមាស ឬផ្ញើសារមកតេឡេក្រាមផ្ទាល់ខ្លួនរបស់ខ្ញុំ https://telegram.me/hattha_set 🫰🍀🌹❤️🙏❣️💜🤗🌿🌿📖🤗😘😘

សូមទាក់ទងទៅកាន់ប្អូន កូនចាបមាស ដើម្បីធ្វើការកក់សៀវភៅថ្មីនេះ 🙏❤️

ភាពឯកាមិនមែនមកពីការនៅម្នាក់ឯងនោះទេ តែមកពី​កំពុង​តែប្រាថ្នាការទទួលស្គាល់ ឬក៏ការយល់ចិត្តពីអ្នកដទៃ ពោល ឯកាកើតពីពិភពខាងក្រៅ មិនមែ
ភាពឯកាមិនមែនមកពីការនៅម្នាក់ឯងនោះទេ តែមកពី​កំពុង​តែប្រាថ្នាការទទួលស្គាល់ ឬក៏ការយល់ចិត្តពីអ្នកដទៃ ពោល ឯកាកើតពីពិភពខាងក្រៅ មិនមែនកើតពីខ្លួនឯងឡើយ។ ចាំបានទេ? កាលពីមុននៅម្នាក់ឯង មិនដែលស្គាល់ភាពឯកា លុះពេលដែលមានគេក៏មានភាពឯកា មានប្រែជាគ្មាន ពួកគេ​ហាក់​ដូចជា​ចូលមក ដើម្បីបង្រៀនអ្នកឱ្យចេះ​នៅ​ជាមួយ​នឹង​ខ្លួន​ឯង​—ស្រលាញ់ខ្លួនឯង នេះហើយជាល្បែងក្នុងលោកិយ។ ខ្លួន​ឯង? បើទោះជាពេលខ្លះអ្នកមិនទទួលស្គាល់ ឬក៏បំភ្លេចចោល ក៏ខ្លួនឯងប្រៀបដូចជាស្រមោល ​នៅជាមួយនឹងអ្នកគ្រប់ពេល​វេលា ទោះជាពេលអ្នកមានគ្នា ឬពេលអ្នកគ្មានគ្នាក៏ដោយ។ ចាំខ្លួនឯងបានទេ? [•••] ដកស្រង់ពីសៀវភៅ #ម្នាក់ឯងតែមិនឯកា វគ្គបន្តពីសៀវភៅ «មនោសញ្ចេតនា» ស្នាដៃអក្សរសិល្ប៍នៃដំណើរស្វែងយល់អំពីខ្លួនឯង នឹងធ្វើការបើកកក់នាថ្ងៃស្អែកនេះ (24 កុម្ភៈ 2022) តាមរយៈទំព័រ កូនចាបមាស 💛💛💛

#បើគ្រាន់តែស្រលាញ់ហេតុអ្វីក៏ឈឺចាប់? គ្រាន់តែស្រលាញ់ ហេតុអ្វីក៏ត្រូវឈឺចាប់? ច្បាស់ទេថាគ្រាន់តែស្រលាញ់គេ? ឬក៏...ចង់ឱ្យគេស្រលាញ់ទេដឹង? បើអ៊ីចឹងវាមិនមែនជារឿងរបស់យើងតែម្ខាងទេ បែបនេះគឺហាក់ដូចជារឿងរបស់យើងនិងគេ ព្រោះនៅពេលដែលគេមានចិត្តខុសពីយើង ក៏ធ្វើឱ្យយើងរងទុក្ខ។ តើធ្លាប់ឆ្ងល់ខ្លះទេ ហេតុអ្វីក៏គ្រាន់តែគេមិនស្រលាញ់យើង យើងក៏ស្រាប់តែឈឺចាប់? តើវាពាក់ព័ន្ធអ្វីទៅនឹងរឿងដែលយើងស្រលាញ់គេ? វាជារឿងពីរផ្សេងគ្នាទេតើ! សាកពិចារណាទៅមើ បើយើងពិតជាស្រលាញ់គេ តើទៅខ្វល់អីនឹងរឿងដែលគេស្រលាញ់យើងវិញ ឬក៏អត់នោះ? ហេតុនេះដើម្បីឱ្យកាន់តែស្មោះត្រង់នឹងការពិត នៅក្នុងស្ថានភាពខូចចិត្តបែបនេះ គួរតែឈប់ប្រើប្រយោគថា «ខ្ញុំស្រលាញ់អ្នក» ជំនួសដោយប្រយោគដ៏ស្មោះត្រង់ថា «ខ្ញុំចង់ឱ្យអ្នកស្រលាញ់ខ្ញុំ» វិញ!!! ក្ដីស្រលាញ់ពិតគឺផុតពីគំនិតដែលអាចគិតបានថា ហេតុអ្វីក៏ខ្ញុំស្រលាញ់គេ? ស្រលាញ់គឺស្រលាញ់ ក្ដីស្រលាញ់មិនមែនជាជំនួញឡើយ អ៊ីចឹងហើយទើបវាមិនដែលឆ្លើយតបចំពោះអ្នកដែលខំប្រឹងតស៊ូដើម្បីវាសោះ។ ============================ អត្ថបទដកស្រង់ចេញពីសៀវភៅ #ម្នាក់ឯងតែមិនឯកា ស្នាដៃបន្តពីសៀវភៅ #មនោសញ្ចេតនា របស់អ្នកនិពន្ធ សុខ ចាន់ផល (បើកកក់ក្នុងពេលឆាប់ៗនេះ)