en
Feedback
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

Open in Telegram

ចែករំលែកព័ត៌មាន ពី គ.ជ.ប

Show more
9 575
Subscribers
+624 hours
+727 days
+31830 days
Posts Archive
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យុ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី៨ ខែកញ្ញា
+2
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យុ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ - Join Telegram: https://t.me/nec_cambodia - អាសយដ្ឋានវេប គ.ជ.ប៖ www.nec.gov.kh

ឯកឧត្ដម កែ រឹទ្ធិ អគ្គលេខាធិការរង គ.ជ.ប និងលោក ឌី ភីរុណ ជំនួយការ គ.ជ.ប និងជាប្រធាននាយកដ្ឋានប្រតិបត្តិការ បានអញ្ជើញចូលរួមក្នុង
+1
ឯកឧត្ដម កែ រឹទ្ធិ អគ្គលេខាធិការរង គ.ជ.ប និងលោក ឌី ភីរុណ ជំនួយការ គ.ជ.ប និងជាប្រធាននាយកដ្ឋានប្រតិបត្តិការ បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ​​ នាថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២
ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ៖ - កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ - ខ្លឹមសារសម្ភារឯកសារបោះឆ្នោត រួមមានទម្រង់ បែបបទ ស្រោមសំបុត្រ ស្បោងដាក់សម្ភារឯកសារ បណ្ណប្រកាស ខិត្តបណ្ណ គំរូត្រា ៣ប្រភេទ ស្លាកសម្គាល់ទីស្នាក់ការ គឃ.សប និងស្លាកសម្គាល់ការិយាល័យបោះឆ្នោត សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ - គំរូទម្រង់សន្លឹកឆ្នោត និងទម្រង់សន្លឹកឆ្នោតគំរូសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ - របាយការណ៍ធ្វើបច្ចុប្បន្នភាពស្ថានភាពប្រជាពលរដ្ឋ អ្នកបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោតដែលរងផលប៉ះពាល់ដោយការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ - តារាងស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងតារាងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ - ផ្សេងៗ ។