មេធាវី ប៊ុន ប៉េងហ៊ុយ Atty. Bun Penghuy
Open in Telegram
សូមស្វាគមន៍មកកាន់ឆានែលតេឡេក្រាមរបស់ខ្ញុំ។ ខ្ញុំជាមេធាវីជំនាញពាណិជ្ជកម្ម ធនាគារ និងពន្ធដារ និងជាមជ្ឈត្តករផ្នែកពាណិជ្ជកម្ម។ ខ្ញុំបង្កើតឆានែលតេឡេក្រាមនេះដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងឯកសារច្បាប់ ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់។
Show more2 546
Subscribers
No data24 hours
+47 days
+3530 days
Posts Archive
Repost from វិភាគទានច្បាប់
សេចក្តីជូនដំណឹងអំពីសិក្ខាសាលាស្តីពី «ប្រព័ន្ធច្បាប់រដ្ឋប្បវេណីដែលជាមូលដ្ឋានគ្រឹះនៃពាណិជ្ជកម្ម» និង «ការទទួលស្គាល់អង្គហេតុនិងភស្តុតាងក្នុងនីតិវិធីរដ្ឋប្បវេណី»
វិភាគទានច្បាប់ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាថ្ងៃអាទិត្យ ទី1 ខែកញ្ញា ឆ្នាំ2024 ចាប់ពីម៉ោង 8:00-17:30 វិភាគទានច្បាប់សហការជាមួយសម្ព័ន្ធអ្នកច្បាប់ជប៉ុនដើម្បីកម្ពុជា (JJ League) នឹងរៀបចំសិក្ខាសាលាលើប្រធានបទចំនួន 2 គឺ
១. «ប្រព័ន្ធច្បាប់រដ្ឋប្បវេណីដែលជាមូលដ្ឋានគ្រឹះនៃពាណិជ្ជកម្ម» ឧទ្ទេសនាមដោយលោក SHIOZAWA KAZUHIRO សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ SEIKEI និង
២. «ការទទួលស្គាល់អង្គហេតុនិងភស្តុតាងក្នុងនីតិវិធីរដ្ឋប្បវេណី» ឧទ្ទេសនាមដោយលោកស្រី HOMMA YOSHIKO មេធាវីនៃក្រុមហ៊ុនមេធាវី HOMMA
ចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់៖
https://forms.gle/Pt8vDpV459jsQXVM6
**បញ្ជាក់៖ ការចុះឈ្មោះមានចំនួនកំណត់។
ថ្មី៖ សេចក្តីជូនដំណឹងលេខ០២០/២៤ ស្តីពីការចុះបញ្ជីសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈកម្មវិធីទូរស័ព្ទដៃ “NSSF MEMBER APP” ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤
Notification 020/24 on the Registration of NSSF Member as the Self-Employed Persons and Dependents of NSSF Members via NSSF MEMBER APP dated 01 Aug 2024
Connect with me on Facebook | Telegram
Repost from វិភាគទានច្បាប់
សម្រាប់មិត្តនិស្សិតដែលចង់ចូលរួមវគ្គបណ្តុះបណ្តាលរបស់វិភាគទានច្បាប់ សូមត្រៀមខ្លួន!
វិភាគទានច្បាប់ នឹងបើកទទួលចុះឈ្មោះប្រឡងយកអាហារូបករណ៍ចូលរៀនវគ្គបណ្តុះបណ្តាលជំនាន់ទី9 នាខែកញ្ញាខាងមុខនេះ។ ព័ត៌មានលម្អិត នឹងជូនដំណឹងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់វិភាគទានច្បាប់ នាពេលក្រោយ!
“មេធាវី ឬមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មអាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យស្នើសុំមក អ.ដ.ក. ទទួលស្គាល់ និងរៀបចំជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ”
Repost from V-Lex Law Office Channel
[English below]
ប្រធានបទពិភាក្សា៖ អ្នកធានាបំណុល
មាត្រា ៩០១.នៃក្រមរដ្ឋប្បវេណី "ទម្រង់ចាំបាច់នៃកិច្ចសន្យាធានា" បានកំណត់ថា "អ្នកធានាបំណុលត្រូវចាំបាច់សរសេរអំពីចំនួនទឹកប្រាក់នៃកាតព្វកិច្ចធានាជាអក្សរដោយផ្ទាល់ដៃរបស់អ្នកធានា"។
ជាមួយគ្នានេះ ស្រាប់តែមានការភាន់ច្រឡំថា "សាក្សី" ដែលបានផ្តិតមេដៃ/ចុះហត្ថលេខាត្រឹមបញ្ចាក់ការចូលរួមធ្វើជា សាក្សី បែរជាបង្កើតស្ថានភាពទៅជា "អ្នកធានា" ទៅវិញ។
ប្រសិនបើបងប្អូនមិនបានបំពេញជាទម្រង់សរសេរដោយដៃនូវចំនួនទឹកប្រាក់នោះទេ បងប្អូនមិនមែនជាអ្នកធានាឡើយ៕
————————
Discussion Topic: Guarantor
Article 901 of the Civil Code "mandatory form of guarantee contract" stipulates that "the guarantor is required to handwrite the amount of the guarantee obligation in written form by the guarantor."
At the same time, there is a misconception that a "witness" who has given a thumbprint / signature to confirm his / her participation as a witness will create the status of a "guarantor".
If you do not fill out the form by hand, you are not a guarantor.
————————
Facebook Page: https://www.facebook.com/vlexlawoffice
Telegram Channel: https://t.me/vlexlawoffice095696169
Telegram Contact: @vlexlawoffice
Tel: 095696169
Linkedin: https://www.linkedin.com/company/v-lex-law-office
ការស្ទង់មតិ៖ បើមានថ្នាក់អនឡាញសិក្សាលើច្បាប់ពន្ធដារ (សម្រាប់និស្សិតច្បាប់ និងអ្នកវិជ្ជាជីវៈច្បាប់) ដោយវិភាគលើទិដ្ឋភាពច្បាប់ក្នុងវិស័យពន្ធដារ តើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ដែរឬទេ?
ថ្មី៖ អនុក្រឹត្យលេខ១៦០ ស្តីពីការបង្កើតអង្គការសវនកម្មពន្ធដារពិសេសចំណុះអគ្គនាយកដ្ឋានពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤
Sub-Decree 160 on the Establishment of Special Tax Audit Unit Attached to the General Department of Taxation of the Ministry of Economy and Finance dated 16 Jul 2024
Connect with me on Facebook | Telegram
ថ្មី៖ ប្រកាសលេខ០៥០ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧
Prakas 050 dated 19 Jul 2024 on Formalities and Procedures to Register Private Units of Co-Owned Buildings Constructed Prior to 19 Dec 1997
Connect with me on Facebook | Telegram
ថ្មី៖ សេចក្តីណែនាំលេខ១៨៤១២ ស្តីពីការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤
Instruction 18412 on the Implementation of Tax Incentives for Micro, Small and Medium Enterprises for Informal Economic Development dated 20 May 2024
Connect with me on Facebook | Telegram
ថ្មី៖ សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទបញ្ជូនរបាយការណ៍ព័ត៌មានគណនីជនជាតិអាមេរិកដែលត្រូវរាយការណ៍សម្រាប់ឆ្នាំប្រតិទិន២០២៣ របស់គ្រឹះស្ថានហិរញ្ញវត្ថុ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤
Notification 17560 on Deadline to Submit U.S. Reportable Accounts for 2023 for Financial Institutions dated 13 May 2024
Connect with me on Facebook | Telegram
សេចក្តីជូនដំណឹងលេខ០៣១/២៤ ស្តីពីវិធានការបន្ធូរបន្ថយលក្ខខណ្ឌនៃការប្រើប្រាស់ភាសាខ្មែរក្នុងបញ្ជីគណនេយ្យ និងឯកសារគាំទ្រគណនេយ្យ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
Notification 031/24 on the Relief Measures on the Requirements of Using Khmer Language in Accounting Books and Supporting Documents dated 15 May 2024
Connect with me on Facebook | Telegram
