នីតិសាធារណៈ
Open in Telegram
“ពិភពឯកសាររដ្ឋបាលសាធារណៈ” ប្រសាសន៍សម្តេចតេជោ ៖ «ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល។ គ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស»
Show more2 788
Subscribers
-124 hours
-77 days
-1730 days
Posts Archive
2 788
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ហួសចិត្តយ៉ាងខ្លាំង ពេលគ្រូបង្រៀនជាច្រើននាក់ បានចេញបាត់ពីកម្មវិធីទិវាគ្រូបង្រៀន ទាំងកម្មវិធីមិនទាន់ចប់, តើបេះដូងជាគ្រូបង្រៀននៅឯណា?
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការហួសចិត្តជាខ្លាំងទៅលើលោកគ្រូ អ្នកគ្រូបង្រៀនមួយចំនួន ដែលបានមកចូលរួមទិវាគ្រូបង្រៀន ៥ តុលា នឹងបានចេញមុនអស់ស្ទើពាក់កណ្តាលសាលប្រារព្ធកម្មវិធី ខណៈដែលកម្មវិធីទិវាគ្រូបង្រៀនមិនទាន់បានបញ្ចប់នោះឡើយ។ លោកបានចាត់ទុកការធ្វើដូចនេះថាបេះដូងរបស់គ្រូបង្រៀនអត់នៅជាប់ជាមួយគ្រូបង្រៀនទេ។
ថ្លែងយ៉ាងហួសចិត្តក្នុងវេទិកាពិភាក្សាតុមូល នាឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានថ្លែងដូចនេះថា «ខ្ញុំមើលឃើញក្នុងរសៀលនេះបាត់អស់ច្រើន បាត់អស់ច្រើនបានន័យថាម៉េច? បានន័យថាបេះដូងរបស់យើងអត់នៅជាប់ជាមួយគ្រូបង្រៀនទេ សូមចងចាំយើងនិយាយពីទិវាគ្រូបង្រៀន ហើយអ្នកដែលអញ្ជើញមកនេះជាគ្រូបង្រៀន ប្រារព្ធទិវាគ្រូបង្រៀន សូមឲ្យចងចាំជារៀងរហូត ត្រូវមានការឈឺចាប់ បើដើរចោលកន្លែងគ្រូបង្រៀននេះ។ គ្រូបង្រៀន ទិវាគ្រូបង្រៀន ៥ តុលា មួយឆ្នាំម្ដង ហើយរង់ចាំដល់ពេលបញ្ចប់បិទអង្គពិធីមិនបាន គួរឲ្យសោកស្ដាយទេ»។
លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានបញ្ជាក់ដែរថា មុននឹងឲ្យគេវាយតម្លៃយើង ត្រូវតែឲ្យតម្លៃខ្លួនយើងសិន នេះជាពេលវេលាដែលត្រូវផ្ដល់តម្លៃដល់គ្រូបង្រៀន អញ្ចឹងមានការសោកស្ដាយ បើយើងគិតទៅចង់អស់កន្លះ ចង់អស់មនុស្សពាក់កណ្ដាលហើយ មិនត្រូវប្រញាប់ប្រញាល់ពេកទេ៕
2 788
+1
សម្រេចកែសម្រួល
សមាសភាព ប្រធាន អនុប្រធាន និងសមាជិកមុខជំនាញសិក្សា ថ្នាក់បរិញ្ញាបត្រ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយសេចក្ដីសម្រេចលេខ ០៦១/២៦សសរ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦❗🇰🇭
2 788
បើស្រាវជ្រាវថា មានទទួលផលចោរកម្ម គួរតែបិទហាងបញ្ចាំនឹងចោល រកស៊ីមិនត្រឹមត្រូវ បិទចោលល្អ
2 788
Repost from ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
+1
ប្រកាស ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ ២០២៧
#MLVT #HENGSour
2 788
Repost from N/a
តាមលឺមកថា សាលាពុទ្ធិកនេះ អត់បើកលុយឱ្យគ្រូ មិនសូវខ្វល់ពីគ្រូបង្រៀន ទេ ចំពោះនាងខ្ញុំ
សិស្សក៏អាណិត គ្រូបង្រៀនក៏អាណិត សិស្សខ្លះមករៀន អត់ខំរៀនសូត្រទេ មកតែលេង មិនគោរពវិន័យសាលា មិនគោរពគ្រូបង្រៀន បើបានចូលរៀនវិញគឺខ្ជិលរៀនសូត្រ សិស្សខ្លះប្រមាថមើលងាយគ្រូ មើលងាយថ្នាក់ដឹកនាំសាលា តើពិតចឹងឬទេ?
ប្រភព៖ ពីនិស្សិត
