5 148
Subscribers
No data24 hours
+217 days
+8230 days
Posts Archive
5 150
#រង្វង់មូលតាខ្មៅ
#បចុប្បន្នភាពផើងទឹកមុខរូបសំណាកលោកតាខ្មៅ
ផើងដាក់ទឹកត្រូវបានលោកតារៀបចំ ដាក់នៅទីតាំងដដែល ហើយមានស្ថានភាពធម្មតា មិនបែក មិនជ្រាបទឹក ក្រុមការងារលោកតាៗបានដាក់ទឹកដើម្បីរង់ចាំស្វាគមន៍បងប្អូនប្រជាពលរដ្ឋមកគោរពបូជាយកទឹកមន្តលោកតា លប់មុខ ប្រោះព្រំសុំសេចក្តីសុខនៅក្នុងថ្ងៃសីលនេះ។
5 150
+5
#ផ្សារតាខ្មៅចាស់
បន្ទាប់ពីមានការសុំសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអាជីវករលក់ដូរនៅជុំវិញផ្សារតាខ្មៅចាស់ បងៗក្រុមការងារបានទទួលជ្រាបនិងបានរៀបចំក្រងដែកដើម្បីចាក់បេតុងបំពេញវិញ ដើម្បីឲ្យបងប្អូនស្រួលធ្វើដំណើរចេញចូលផ្សារ និងលក់ដូរបានស្រួលធម្មតាវិញ។
5 150
+2
#សេចក្តីជូនដំណឹង
#រដ្ឋបាលក្រុងតាខ្មៅ
មហាគ្រួសារតាខ្មៅមានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់បងប្អូនអ្នកតាខ្មៅទាំងអស់ជាពិសេសបងប្អូនអាជីវករ បងៗអ្នករត់រថយន្តឈ្នួល និងបងៗរត់ម៉ូតូរ៉ឺម៉កកង់បីចំណុចជុំវិញសួនច្បារច្រមុះជ្រូករង្វង់មូលលោកតាខ្មៅឲ្យបានជ្រាបថា៖ រដ្ឋបាលក្រុងតាខ្មៅនឹងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈជុំវិញសួនច្បារច្រមុះជ្រូកក្បែររង្វង់មូលលោកតាខ្មៅ និងមិនអនុញ្ញាតឲ្យបងប្អូនអាជីវករដាក់តាំងលក់និងថតរថយន្តឈ្នួល រ៉ឺម៉កកង់បីនៅទីតាំងខាងលើឲ្យបានមុនទី១៥ ខែ មីនា ឆ្នាំ ២០២៦ ជាកំហិត។
អាស្រ័យហេតុដូចបានជ្រាបជូនខាង សូមបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករពាក់ព័ន្ធជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធិភាពខ្ពស់។
សូមអរគុណ
5 150
+6
#បច្ចុប្បន្នភាពតំលៃសាំងនៅស្ថានីយចាក់សាំងក្នុងក្រុងតាខ្មៅ
សូមសរសើរម្ចាស់ដេប៉ូម្ចាស់ការ៉ាស់សាំងនៅក្នុងក្រុងតាខ្មៅដែលគោរពតាមសេចក្តីប្រកាសរបស់ក្រសួងបានល្អ ពោលគឺមិនឡើងថ្លៃទេ។ ជាក់ស្តែងការ៉ាស់សាំងដែលមមាញឹកមានអតិថិជនចូលតម្រង់ជួរចាក់សាំងនោះគឺ ស្ថានីយកាល់តិចក្រពើហា ស្ថានីយតេលាគល់ស្ពានជប៉ុន និងតូតាល់ព្រះនរាយណ៍។
5 150
+6
#កិច្ចប្រតិកម្មរហ័សជូនប្រជាពលរដ្ឋ
ព្រឹកនេះក្រុមការងារប្រព័ន្ធលូចម្រោះទឹកកង្វក់ក្រុងតាខ្មៅ បានមកចាក់កំទេចថ្មបន្ថែមនិងបង្ហាប់ឲ្យរាបស្មើ ដើម្បីងាយស្រួលដល់បងប្អូនធ្វើដំណើរ។
សូមគោរពថ្លែងអំណរគុណចំពោះបងៗក្រុមការងារដែលបានប្រតិកម្មរហ័សដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័សលឿនទាន់ចិត្ត។
5 150
+2
#សេចក្តីជូនដំណឹង
ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តកណ្តាល។
5 150
+2
#សេចក្តីជូនដំណឹង
#មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាលមានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ សិស្ស និស្សិត និងសាធារណជនដែលមានបំណងចង់ចូលបម្រើក្នុងក្របខណ្ឌមន្រ្តីជាប់កិច្ចសន្យា សម្រាប់ឆ្នាំ២០២៦ ជ្រាបថា៖ មន្ទីរសម្រេចជ្រើសរើសជាប់កិច្ចសន្យាចំនួន៣នាក់ ក្នុងមុខតំណែង ជំនាញIT ជំនាញសរសេរព័ត៌មាន និងជំនាញពិធីករ។
ទទួលពាក្យចាប់ពីផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០២៦។ ទំនាក់ទំនងសាកសួរព័ត៌មាន 086 666 908, 089 812 424។
សូមអរគុណ
5 150
#សេចក្តីជូនដំណឹង
#ផ្លូវ១០៥(ផ្លូវច្រកចូលសេះស)
មហាគ្រួសារតាខ្មៅមានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានគេហដ្ឋាននៅសងខាងផ្លូវ ១០៥ ជាពិសេសបងប្អូនអាជីវករលក់ដូរតាមបណ្តោយផ្លូវនេះឲ្យបានជ្រាបថា៖ នៅថ្ងៃស្អែក ក្រុមការងារលោកនិងយកត្រាក់ទ័របោសសម្អាតផ្លូវ និងបាញ់ខ្យល់សម្អាតធូលីរួចស្រោចកៅស៊ូលើគ្រិះផ្លូវ ដែលជាហេតុបង្កឲ្យមានការហ៊ុយធូលីខ្លាំង សូមបងប្អូនសហការបើអាច ផ្អាកអាជីវកម្មមួយរយៈពេលខ្លី ឬគ្របអីវ៉ាន់ ម្ហូបអាហារ ផ្លៃឈើ របស់បងប្អូនឲ្យបានត្រឹមត្រូវ ជៀសវាងហ៊ុយខូចខាតប៉ះពាល់ដល់បងប្អូន។
អាស្រ័យហេតុនេះ សូមបងប្អូនសហការនិងយល់អធ្យាស្រ័យដល់ក្រុមការងារដោយអនុគ្រោះ។
សូមអរគុណ
5 150
#សេចក្តីជូនដំណឹង
#ដំណឹងល្អបន្ទាន់អ្នកតាខ្មៅយើងប្រាប់តៗគ្នាផង
#រដ្ឋបាលខេត្តកណ្តាលជូនដំណឹងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅសាលាខេត្តកណ្តាលសម្រាប់ឆ្នាំ២០២៦
បេក្ខជនអាចមកទទួលពាក្យ និងដាក់ពាក្យសុំចុះឈ្មោះ ដើម្បីចូលរួមក្នុងការជ្រើសរើស ជាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦ នៅទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកណ្តាល រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៦។
#ជំនួយការរដ្ឋបាល ២០នាក់
#ជំនួយការថ្នាក់ដឹកនាំ ៥នាក់
#អ្នកបើកបររថ្តយន្ត ៥នាក់
#អ្នកអនាម័យ៤នាក់
#កម្មករ ៣នាក់
#ជំនួយការផ្នែកប្រព័ន្ធសំឡេង ២នាក់
#ជាងអគ្គិសនី ១នាក់
#ពិធីការ ២នាក់
#អ្នករត់សំបុត្រ ១នាក់
#អ្នកមើលថែទាំកុមារ ៤នាក់
5 150
បងប្អូនអ្នកតាខ្មៅជាពិសេសអ្នកព្រែកហូរបើបានឃើញភិនភាគម៉ូតូដូចក្នុងរូបនេះនៅកន្លែងណាជួយប្រាប់ផង !
បើសាមុីខ្លួនឃើញហើយ ឆាប់ដោះបំពង់សុីមាំងប្រែននោះចេញជាបន្ទាន់ ហើយត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតប្អូននិងអ្នកដទៃ ។
ក្នុងករណីប្អូនមិនដោះបំពង់សុីមាំងប្រែនចេញ ហើយសមត្ថកិច្ចចាប់បាន ម៉ូតូប្អូនអាចសម្រាកនៅកន្លែងប៉ូលីសរយៈពេលយូរ ។
5 150
+3
#សេចក្តីជូនដំណឹង
#សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនព្រែកសំរោង
មហាគ្រួសារតាខ្មៅមានកិត្តិយសសូមគោរពជម្រាបដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនលោកអ្នកអាណាព្យាបាលដែលជាជនភៀសសឹកមកពីខេត្តរងគ្រោះនានា ដែលមានកូនៗត្រូវបន្តការសិក្សាឲ្យបានជ្រាបថា៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដែលប្រទេសយើងកំពុងជួបការលំបាកនិងការផ្លាស់ទីលំនៅរបស់បងប្អូនភៀសសឹក ដែលប៉ះពាល់ដល់ការសិក្សារបស់ក្មួយៗ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ នៃសាលាបឋម ប៊ុន រ៉ានី ហ៊ុន សែន ព្រែកសំរោង សូមគោរពអញ្ជើញលោកអ្នកអាណាព្យាបាលជាជនភៀសសឹក អាចនាំកូនៗមកចូលរៀនបាន ដើម្បីបន្តការសិក្សារបស់ក្មួយៗ ជៀងវាងឲ្យក្មួយៗទំនេរ និងអាកខានការរៀនសូត្ររបស់ក្មួយៗ។ យើងខ្ញុំនឹងរងចាំទទួលក្មួយៗដោយក្តីរីករាយ។
សូមអរគុណ🙏🙏🙏🙏
5 150
#សេចក្តីជូនដំណឹង
មហាគ្រួសារតាខ្មៅមានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់បងប្អូនអ្នកតាខ្មៅ ឲ្យជ្រាបស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
5 150
#សេចក្តីជូនដំណឹងបន្ទាន់
#ស្អែកនេះទៅភ្នំពេញមិនបាច់វាងផ្លូវទេ
មហាគ្រួសារតាខ្មៅមានកិត្តិយសសូមគោរពជម្រាបដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរក្នុងគោលដៅឆ្លងកាត់ក្រុងតាខ្មៅ ឬចេញពីក្រុងតាខ្មៅទៅរាជធានីភ្នំពេញឲ្យបានជ្រាបថា៖ក្រុមការងារសាងសង់ស្ពាន លោកបានអនុវត្តរំកិលធ្នឹមស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ប្រកបដោយជោគជ័យចំនួន១២ ធ្នឹមក្នុងរសៀលនេះហើយ។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់ រីករាយក្នុងការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកតាមធម្មតា។
សូមអរគុណ
5 150
#សេចក្តីជូនដំណឹងបន្ទាន់
#អ្នកតាខ្មៅរកផ្លូវវាងតាម៦០ម៉ែត្រឲ្យហើយកុំឲ្យខាតពេល
មហាគ្រួសារតាខ្មៅមានកិត្តិយសសូមគោរពជម្រាបដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរក្នុងគោលដៅឆ្លងកាត់ក្រុងតាខ្មៅ ឬចេញពីក្រុងតាខ្មៅទៅរាជធានីភ្នំពេញឲ្យបានជ្រាបថា៖ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តរំកិលធ្នឹមស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល។ ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលធ្នឹមស្ពានចំណុចខាងលើនេះ ក្រសួងនឹងត្រូវបិទចរាចរណ៍រយៈពេល ៣ថ្ងៃ។
5 150
+2
#សេចក្តីជូនដំណឹង
#ដំណឹងប្រកាសរកម្ចាស់គោ
#អធិការដ្ឋាននគរបាលក្រុងតាខ្មៅ
មហាគ្រួសារតាខ្មៅមានកិត្តិយស សូមគោរពជម្រាបដំណឹងបន្ទាន់ដល់បងប្អូនម្ចាស់គោ ដែលមានភិនភាគដូចរូបខាងក្រោមឲ្យបានជ្រាបថា: យប់មុិញនេះ វេលាម៉ោង១២ រំលងអាធ្រាត មានករណីឡានបើកបុកគោស្លាប់នៅចំណុចខាងមុខកុមារកំព្រាអរុណរះ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ គោទាំងបួនក្បាលដែលស្លាប់ត្រួវបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីរកចាំម្ចាស់មកទទួល។ បញ្ជាក់ផងដែរថា ឡានដែលបុកគឺទៅបាត់ទៅ សល់តែគោទេ។
អាស្រ័យហេតុនេះ បើម្ចាស់គោបានទទួលដំណឹងនេះ សូមរូតរះមកទទួលយកសពគោនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅបាន។
សូមអរគុណ
5 150
+2
#សេចក្តីជូនដំណឹង
មហាគ្រួសារតាខ្មៅមានកិត្តិយសសូមគោរពជម្រាបជូនដំណឹងលោកបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកណ្តាលទាំងអស់ ជាពិសេសប្អូនៗទើបប្រឡងជាប់បាក់ឌុប ក្នុងភូមិសាស្ត្រខេត្តកណ្តាលឲ្យបានជ្រាបថា: ក្រសួងមហាផ្ទៃនឹងធ្វើការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
5 150
+3
#សេចក្តីជូនដំណឹង
#សាលាបឋមសិក្សាអនុវត្ត ប៊ុន រ៉ានី ហ៊ុន សែន
មហាគ្រួសារតាខ្មៅមានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអ្នកក្រុងតាខ្មៅទាំងអស់ជាពិសេសលោកអ្នកអាណាព្យាបាលដែលចង់ឱ្យកូនសិក្សានៅសាលាបឋមសិក្សាអនុវត្ត ប៊ុន រ៉ានី ហ៊ុន សែន ឲ្យបានជ្រាបថា÷ គណៈគ្រប់គ្រងសាលា នឹងចាប់ផ្ដើមចែកពាក្យ -ទទួលពាក្យ សុំធ្វើតេស្ត របស់កុមារ នៅថ្ងៃទី ១៣-១៨ ខែ តុលា ខាងមុខនេះហើយ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋអ្នកតាខ្មៅជ្រាប ព្រោះចំនួនសិស្សមានកំណត់ ដោយសាលាទទួលសិស្សថ្មីថ្នាក់ទី១ ត្រឹមតែ ១៧០នាក់ តែប៉ុណ្ណោះ។
#បញ្ជាក់: គណៈគ្រប់គ្រងសាលា មិនទទួលសិស្សផ្ទេរពីសាលាផ្សេងឡើយ។
សូមអរគុណ
5 150
+4
#សេចក្តីជូនដំណឹងបន្ទាន់
#កុំឲ្យខាតពេល កុំឲ្យខូចអារម្មណ៍ កុំឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ សុំបងប្អូនបញ្ឈប់ ការជិះបញ្ច្រាសទិសចរាចរណ៍ ចំណុចផ្លូវខាងលិចសាលាខេត្តកណ្តាល។
ទៅឃើញបងស្រីៗខ្ញុំ តេហៅប្តី ហៅកូនមកយកម្ហូបទៅផ្ទះ ខ្លះជាប់អីវ៉ាន់លើម៉ូតូ ដោយត្រូវសមត្ថកិច្ចលោកលើកម៉ូតូដាក់លើឡាន យកទៅរក្សាទុកបណ្តោះអាសន្ននៅផ្នែកជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំនួន ១៤ គ្រឿង និង កង់បី ១គ្រឿង។
សូមគោរពជូនដំណឹងបងប្អូនអ្នកតាខ្មៅយើង ដែលចូលចិត្តជិះបញ្ច្រាស់តាមផ្លូវខាងលិចសាលាខេត្ត ព្រោះខ្លាចខាតពេល ខ្ជិលវាង និងជួយប្រាប់តៗគ្នាផង ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាយើងទាំងអស់គ្នា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សូមអរគុណ
Available now! Telegram Research 2025 — the year's key insights 
