ចំណេះដឹងឥស្លាម Islamic Knowledges
Open in Telegram
243
Subscribers
No data24 hours
+27 days
+630 days
Posts Archive
គេចង់ស្តីដណ្តឹងខ្ញុំតើគួរធ្វើដូចម្តេច?
ចំលើយគឺ ៖
ចូរកុំប្រញាប់ប្រញាល់ ចូរគិតពិចារណាឲ្យបានល្អិតល្អន់ និងចូរជ្រាបថា ជីវិតរបស់អ្នកត្រូវបានអល់ឡោះកត់រួចជាស្រេចតាំងពីអ្នកនៅក្នុងផ្ទៃពោះម្តាយរបស់អ្នកមកម្លេះ អល់ឡោះមិនឲ្យអ្នកមុមីនអស់សង្ឃឹម ហើយក៏មិនទុកឲ្យស្លាប់ដោយអត់ឃ្លាននោះដែរ។
ចូរទូអាសុំពីអល់ឡោះ ចូរសឡាតអ៊ីសតីខោរ៉ោះ សុំប្រការល្អៗពីអល់ឡោះ។
ចូរជ្រាបថា ៖
- មិនមែនរាល់ស្រ្តីទាំងអស់ដែលមានប្តីសុទ្ធតែមានសុភមង្គលទាំងអស់ឡើយ តើអ្នកមានឃើញដែរឬទេ ស្រ្តីខ្លះបន្ទាប់ពីរៀបការរួច ខ្លះយំរាល់ថ្ងៃ ខ្លះត្រូវប្តីមើលងាយ វាយធ្វើបាបរាល់ថ្ងៃ ហើយស្រ្តីខ្លះទៀតត្រូវបានប្តីមិនឲ្យតម្លៃ ខ្លះទៀតត្រូវបានប្តីប្រើដូចជាទាសករ ហើយជីវិតរបស់នាងដូចនៅលើភ្លើងនរក។
- រីឯស្រ្តីដែលមិនទាន់រៀបការ ក៏មិនមែនមានន័យថា ជីវិតរបស់នាងត្រូវតែបរាជ័យ ត្រូវតែវិនាស ត្រូវតែគ្មានសុភមង្គល ឬមិនអាចរស់នៅដោយចិត្តសប្បាយរីករាយនោះដែរ។
បាទ បើមាននរណាម្នាក់ថា ស្រលាញ់អ្នក ចង់ចូលស្តីដណ្តឹងអ្នក ចូរអ្នកដាក់សញ្ញាសួរ (?????) ជាច្រើនទៅលើបុរសនោះ។
១- បើសិនជាបុរសនោះ ត្រូវបានមនុស្សជុំវិញអះអាងថា ជាមនុស្សល្អបរិសុទ្ធ ឬធ្វើអ៊ីហ្ពាឌាត់ច្រើន និងមិនដែលមានប្រវត្តិធ្វើអាក្រក់ ចូរអ្នកដាក់សញ្ញាសួរលើបុរសម្នាក់នោះ «១០សញ្ញាសួរ??????????»
តើហេតុអ្វី? យើងនឹងបកស្រាយចំណុចទី១នេះនៅខាងក្រោម.....
២- តួយ៉ាងដូចជា អ្នកខ្លួនអ្នកពេលចង់ទិញទូរសព្ទណាមួយ ឬទិញឡាន អ្នកបានពឹងអ្នកជំនាញ៣ ទៅ៤នាក់ ដើម្បីសិក្សា ជួយត្រួតពិនិត្យ និងស្រាវជ្រាវតាមវេបសាយជាច្រើន ដោយប្រើរយៈពេល ១ខែ ឬ៣ខែ ឬ១ឆ្នាំ ឬផ្សេងៗទើបអ្នកសម្រេចចិត្តទិញ។
ចុះពេលគេមកស្តីដណ្តឹងអ្នក ហេតុអ្វីបានជាអ្នកមិនសិក្សា មិនស្រាវជ្រាវ មិនពឹងអ្នកជំនាញឲ្យជួយសើបប្រវត្តិបុគ្គលនោះ នេះជាជីវិតរបស់អ្នកទាំងមូល អ្នកបែរជាប្រញាប់ប្រញាល់ និងមិនឲ្យតម្លៃខ្លួនឯងទៅវិញ ចូរប្រយ័ត្ន!!!
៣- ចំពោះបុរសដែលចង់ស្តីដណ្តឹងអ្នកវិញ ចូរបុគ្គលនោះចូលតាមទ្វារដែលហូ៊កុមឥស្លាមអនុញ្ញាត មិនមែនទៅតាមផ្លូវកាត់ឡើយ ដូចមានក្នុងបន្ទូលរបស់អល់ឡោះ ៖
وَأْتُوا الْبُيُوتَ مِنْ أَبْوَابِهَا ۚ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ (189)
ដូចក្នុងហាទីសរ៉សូលុលឡោះបាននិយាយថា ៖
« បើសិនជាមាននរណាមកស្តីដណ្តឹងកូនចៅរបស់អ្នក ចូរអ្នកពិនិត្យ២ចំណុចគឺ ៖
១- ទាក់ទងនឹងសាសនាឥស្លាម ដូចជា ការសឡាត បួស និងប្រការវ៉ាជិបផ្សេងៗ មានជំនឿត្រឹមត្រូវ អាគីទះត្រឹមត្រូវ មានអ៊ីម៉ាន់ និងមិនដើរជាមួយក្រុមពិទអះ។
២- មានចរឹតលក្ខណៈល្អ ស្មោះត្រង់ មានភក្តីភាព និងមិនមែនជាមនុស្សភូតកុហកបោកប្រាស់
روى الترمذي (1084)عَنْ أَبِي هُرَيْرَةَ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: ( إِذَا خَطَبَ إِلَيْكُمْ مَنْ تَرْضَوْنَ دِينَهُ وَخُلُقَهُ فَزَوِّجُوهُ، إِلَّا تَفْعَلُوا تَكُنْ فِتْنَةٌ فِي الأَرْضِ ، وَفَسَادٌ عَرِيضٌ ) وحسنه الألباني في "صحيح الترمذي" .
ដូចអាស្សាឡាហ្វបាននិយាយថា ៖
« បើអ្នករៀបការកូនស្រីរបស់អ្នកទៅឲ្យអ្នកដែលមាន «អ៊ីម៉ាន់ ខ្លាចអល់ឡោះ និងដើរលើមាគ៌ាត្រឹមត្រូវ» បើសិនជាបុរសនោះស្រលាញ់កូនរបស់អ្នក នោះគាត់នឹងឲ្យតម្លៃនាង ធ្វើល្អចំពោះនាង តែបើសិនជាបុរសនោះមិនស្រលាញ់នាងវិញ ក៏គាត់មិនធ្វើអាក្រក់ដាក់នាង ហើយក៏មិនធ្វើបាបចិត្តរបស់នាងនោះដែរ »។
قال رجل للحسن البصري : قد خطب ابنتي جماعة فمن أُزَوِّجُهَا؟ قَالَ: مِمَّنْ يَتَّقِي اللَّهَ ، فَإِنْ أَحَبَّهَا أكرمها، وإن أبغضها لم يظلمها
***សំរាប់ចំណុចទី១ដែលយើងបាននិយាយថា បើគេនិយាយថា បុរសនោះជាមនុស្សល្អណាស់ ឬធ្វើអ៊ីហ្ពាឌាត់ច្រើន ចូរដាក់សញ្ញាសួរ (?????) ១០ចំណុច ...
បាទ ពីព្រោះ វាមានរឿងពិតបានកើតឡើងក្នុងរដ្ឋកូវ៉ែត មានអ៊ីមុំា ម៉ាស្ជិទម្នាក់ ធ្វើអ៊ីមុំាលើសពី១០ឆ្នាំមិនដែលមកយឺត មិនសូវនិយាយច្រើន ហើយនរណាៗក៏សរសើរ និងគោរពគាត់ដែរ។
ស្រាប់តែថ្ងៃមួយ អ៊ីមុំាម៉ាស្ជិទនោះទៅសុំខ្ចីលុយពីមនុស្សម្នាក់ដែលតែងតែសឡាតក្រោយគាត់ចំនួន ៧ម៉ឺនឌីណារ (២២ម៉ឺនដុល្លារ) ដោយសន្យាថា នឹងសងវិញបន្ទាប់ពី៣ខែ។
បន្ទាប់ពី៣ខែ មិនឃើញអ៊ីមុំានោះសងគាត់ ហើយគាត់ក៏ទុកពេលឲ្យគាត់១ខែទៀត តែនៅតែអត់ឃើញសងគាត់ រហូតដល់៧ខែ គាត់ក៏សម្រេចចិត្តសួរថា ៖
តើពេលណាទើបអ្នកសងលុយខ្ញុំវិញចំនួន (២២ម៉ឺនដុល្លារ) ពេលនោះអ៊ីមុំា ម៉ាស្ជិទក៏ឆ្លើយថា ៖
តើជំពាក់អ្វី?
តើលុយអ្វី?
តើឯណាទៅភស្តុតាង ឬសាក្សី បញ្ជាក់ថា ខ្ញុំជំពាក់អ្នក?
ចុងបញ្ចប់ម្ចាស់បំណុលនិយាយលេងចេញ ត្រូវអ៊ីមុំាម៉ាស្ជិទបោកគាត់ ហើយលុយដែលគាត់ខំសន្សំតាំងពីយូរឆ្នាំណាស់មកត្រូវអស់ពីខ្លួន ដោយសារតែគ្មានអ្វីបញ្ជាក់ថា អ៊ីមុំា ម៉ាស្ជិទនោះជំពាក់គាត់ គ្មានក្រដាស់បញ្ជាក់ គ្មានភស្តុតាង និងគ្មានសាក្សី។
ចំណុចនេះហើយ ដែលខ្ញុំសរសេរថា ចូរកុំប្រញាប់ប្រញាល់ជឿលើនរណាម្នាក់ផ្តេសផ្តាស បើសិនជាឃើញនរណាម្នាក់ដែលធ្វើខ្លួនដូចជា មនុស្សល្អ រូបសម្បត្តិល្អ ចរឹតល្អ ត្រូវដាក់សញ្ញាសួរ???? (១០ចំណុច) លើបុគ្គលនោះ ថា ៖
- តើជានរណា មកពីណា នៅឯណា រៀននៅឯណា មានប្រវត្តិដូចម្តេច ក្រុមគ្រួសារដូចម្តេច និងមានជំនឿដូចម្តេច?
ចូរកុំប្រាប់អាថ៌កំបាំងរបស់អ្នកទៅនរណាម្នាក់!!!
យោងប្រវត្តិខ្លះៗរបស់ អ៊ីមុំា អាល់ពូខរី ដើម្បីការពារខ្លួនពីការមូលបង្កាច់ គាត់សុខចិត្តបោះលុយចោលទាំងអស់របស់គាត់ទៅក្នុងទឹកសមុទ្រ...
📚ក្នុងគីតាបប្រវត្តិ អាល់ពូខរី និពន្ធដោយ អាប់ឌុស្សាឡាម អាល់មូប៉ារ៉ើកហ្វូរី ១២២-១២៣/១ បានសរសេរថា៖
ថ្ងៃមួយនោះ អ៊ីមុំា អាល់ពូខរី បានជិះកប៉ាលដើម្បីទៅសិក្សាហាទីស និងប្រមូលហាទីសរ៉សូលុលឡោះ ដោយក្នុងខ្លួនគាត់មានលុយចំនួន មួយពាន់ឌីណារ "១០០០ឌីណារសំរាប់ជំនាន់នោះ គឺជាចំនួនដ៏ច្រើនបំផុត" ដើម្បីជួយគាត់ក្នុងការធ្វើដំណើរ និងស្វែងរកហាទីសណាហ្ពីមហាំម៉ាត់។
ក្នុងខណៈពេលកំពុងធ្វើដំណើរលើកប៉ាល ស្រាប់តែមានបុរសម្នាក់បានមកអង្គុយនិយាយលេងជាមួយគាត់ និងបានបង្ហាញនូវភាពស្និទ្ធស្នាល ក៏ដូចជាការចូលចិត្តគាត់ជាដើម ហើយបុរសនោះក៏កាន់តែស្និទ្ធស្នាលនឹងគាត់ នៅពេលឃើញថាបុរសនោះចង់រាប់អាន និងបានបង្ហាញនូវមិត្តភាពខ្លាំង ក៏បានធ្វើឲ្យ អ៊ីមុំា ពូខរី ជឿជាក់ និងផ្តល់ការទុកចិត្តលើបុរសនោះ រហូតដល់ថ្ងៃមួយនោះ គាត់ក៏បានប្រាប់បុរសនោះអំពី «ចំនួនលុយដែលមាននៅក្នុងខ្លួនរបស់គាត់ទាំងអស់»។
➡️នៅថ្ងៃមួយនោះ បន្ទាប់ពីភ្ញាក់ពីដេក បុរសនោះក៏បានស្រែកយំខ្លាំងៗ សុំឲ្យគេជួយ រហូតបានហែកអាវរបស់ខ្លួន និងទះមុខទះក្បាលរបស់ខ្លួនថែមទៀត។ ពេលឃើញដូច្នេះ មនុស្សដែលនៅលើកប៉ាលក៏បានភ្ញាក់ផ្អើល ច្របូលច្របល់ ពួកគេក៏បានសួរបុរសនោះអំពីមូលហេតុដែលនាំឲ្យស្រែកយំ និងបានបង្ខំបុរសនោះឲ្យប្រាប់ពួកគេអំពីមូលហេតុ?
➡️បុរសនោះក៏ឆ្លើយថា ៖ គាត់បានបាត់ថង់ប្រាក់ដែលមានលុយក្នុងនោះ ១០០០ឌីណារ!
ពេលឮដូច្នេះ ពួកគេក៏បាននាំគ្នាឆែកឆេររាល់អ្នកដំណើរទាំងអស់លើកប៉ាល់ម្តងម្នាក់ៗ ពេលឃើញដូច្នេះ អ៊ីមុំា អាល់ពូខរី ក៏បានលូកដៃយកថង់លុយរបស់គាត់ដែលមានលុយក្នុងនោះទម្លាក់ចូលទៅក្នុងទឹកសមុទ្រដោយស្ងាត់ៗ និងគ្មាននរណាម្នាក់ដឹងឡើយ។
ពេលនោះពួកគេក៏បានមកឆែកមកដល់ អ៊ីមុំា អាល់ពូខរី ហើយក៏បានឆែកខ្លួនគាត់ផងដែរ រហូតបានឆែកគ្រប់គ្នាទាំងអស់ក្នុងកប៉ាល់ ក៏មិនបានរកឃើញអ្វីដូចដែលបុរសនោះបានអះអាងឡើយ។
➡️ពេលឃើញដូច្នេះ ពួកគេក៏ត្រឡប់មករកបុរសខាងលើវិញ ហើយក៏បានជេរ និងស្តីបន្ទោសខ្លាំងៗទៅកាន់បុរសនោះ។
ពេលបានទៅដល់គោលដៅ មនុស្សទាំងអស់ក៏បានចុះពីកប៉ាល់ បុរសនោះក៏ដើរទៅរក អ៊ីមុំា អាល់ពូខរី ដើម្បីសួរគាត់ថា ៖
➡️តើអ្នកបានធ្វើអ្វីខ្លះទៅលើថង់ដែលមានលុយក្នុងនោះ?
➡️អ៊ីមុំា អាល់ពូខរី បានឆ្លើយថា ៖ ខ្ញុំបានបោះវាចូលទៅក្នុងសមុទ្រ
➡️បុរសនោះសួរថា ៖ តើអ្នកអាចទ្រាំ និងអត់ធ្មត់យ៉ាងដូចម្តេចក្នុងការបាត់បង់លុយដ៏មានចំនួនច្រើនយ៉ាងនេះ?
🔸អាល់ពូខរី បានតបវិញថា ៖
ឱ មនុស្សល្ងង់ តើអ្នកបានដឹងដែរ ឬទេ? ថា ៖
« ខ្ញុំបានចំណាយពេលវេលាទាំងអស់នៃជីវិតរបស់ខ្ញុំទៅលើការប្រមូលហាទីសរ៉សូលុលឡោះ ហើយពិភពលោកទាំងមូលសុទ្ធតែមានការជឿជាក់ និងទុកចិត្ត ចំពោះភាពស្មោះត្រង់របស់ខ្ញុំរាល់ហាទីសដែលខ្ញុំបានរាយការណ៍ »។
✅តើអាចទៅរួចទេដែលខ្ញុំត្រូវយកខ្លួនរបស់ខ្ញុំទៅដាក់នៅកន្លែងដែលអាចធ្វើឲ្យគេចោទប្រកាន់ ឬមូលបង្កាច់ថា ខ្ញុំជាចោរលួចលុយនោះ?
✅តើភាពស្មោះត្រង់របស់ខ្ញុំ ត្រូវបំផ្លាញចោលទាំងអស់ដោយសារតែលុយប៉ុណ្ណឹងឬ?
📚ប្រភព៖
https://www.facebook.com/media/set/?vanity=slesmatly&set=a.1524452534248699
✍️ ស្លេះ ម៉ាត់លី
حكم طلاق الهازل
https://www.binbaz.org.sa/fatawa/3522
ប្រភព fb Adam Sikin
#ហូកុម_លែងលះ
មូស្លឹមមិនត្រូវយកពាក្យ៣ខាងក្រោមនេះមកនិយាយ លេងសើចឡើយ ត្រូវប្រយ័ត្ន ពីព្រោះណាពីបានហាមឃាត់ ។
យើងត្រូវដឹងថា ការលែងលះគឺស្ថិតនៅក្នុងដៃបុរស បើបុរសជាប្ដីនោះនិយាយថាលែងលះ ដោយចិត្តចង់ គ្មានការបង្ខិតបង្ខំ មិនមែនខឹងខ្លាំង(ខឹងដែលមានលក្ខណៈមិនដឹងថាខ្លួនកំពុងនិយាយអ្វី) គឺគេចាត់ទុកថាបានលែងលះហើយ ។
ហើយបន្ទាប់ពីលែងលះរួចមក ស្រ្តីដែលជាប្រពន្ធ ត្រូវរង់ចាំការជ្រះស្អាតពីឈាមរដូវចំនួនបីដង ឬបីខែសិន(អ៊ិទឌះ) ទើបនាងអាចទៅរៀបការជាមួយនឹងប្រុសដទៃបាន ដោយយោងអាយិតគួរអានក្នុងស៊ូរ៉ោះ អាល់ប៉ាកោរ៉ោះ អាយិត២២៨ ៖
وَالْمُطَلَّقَاتُ يَتَرَبَّصْنَ بِأَنفُسِهِنَّ ثَلَاثَةَ قُرُوءٍ ۚ وَلَا يَحِلُّ لَهُنَّ أَن يَكْتُمْنَ مَا خَلَقَ اللَّهُ فِي أَرْحَامِهِنَّ إِن كُنَّ يُؤْمِنَّ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ وَبُعُولَتُهُنَّ أَحَقُّ بِرَدِّهِنَّ فِي ذَٰلِكَ إِنْ أَرَادُوا إِصْلَاحًا ۚ وَلَهُنَّ مِثْلُ الَّذِي عَلَيْهِنَّ بِالْمَعْرُوفِ ۚ وَلِلرِّجَالِ عَلَيْهِنَّ دَرَجَةٌ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ (228)
លើកលែងតែនាងមានផ្ទៃពោះ គឺនាងអាចរៀបការជាមួយប្រុសដទៃបានបន្ទាប់ពីនាងឆ្លងទន្លេរួច ដោយគ្មានអ៊ិទឌះអ្វីឡើយ តែមិនអាចរួមរ័កបានឡើយ រហូតទាល់តែអស់ឈាមនីហ្វះ ។
តែបើក្នុងអំឡុងពេលរង់ចាំនោះ ពួកគេទាំងពីរ(ប្ដីប្រពន្ធ)ចង់ត្រលប់ទៅរកគ្នាវិញ គឺគ្មានបញ្ហានោះទេ តែបើផុតពីរយៈពេលនៃការរង់ចាំ(អ៊ិទឌះ)នោះ ស្រាប់តែពួកគេចង់ត្រលប់ទៅរកគ្នាវិញ គឺត្រូវតែនីកះស្របតាមច្បាប់ឥស្លាមម្ដងទៀត ។
ហើយការលែងលះដែលអាចវិលត្រលប់ទៅរកគ្នាវិញបាន គឺមានតែពីរដងប៉ុណ្ណោះ តែបើប្ដីបានលែងលះប្រពន្ធជាលើកទីបី បន្ទាប់មកគេ(ប្ដី)ចង់វិលត្រលប់ទៅរកគ្នាវិញ ទាល់តែប្រពន្ធទៅរៀបការជាមួយប្ដីថ្មីស្របតាមច្បាប់ឥស្លាមសិន ហើយប្ដីថ្មីនោះបានស្លាប់ ឬបានលែងលះនាងដោយត្រឹមត្រូវស្របតាមច្បាប់ ទើបពួកគេ(នាងនិងប្ដីដើម)អាចវិលត្រលប់ទៅរកគ្នាវិញបាន ដោយនីកះស្របតាមច្បាប់ម្ដងទៀត ។
ចំពោះការនិយាយថាលែងលះគ្នាចំនួនបីដងក្នុងពេលតែមួយ គឺមានការខ្វែងយោបល់គ្នារវាងអ៊ូឡាម៉ាកស៊ុណ្ណះ ដោយអ្នកខ្លះចាត់ទុកថាបានលែងលះតែម្ដងប៉ុណ្ណោះ និងអ្នកខ្លះទៀតចាត់ទុកថាបានលែងលះបីដង។ តែដែលត្រឹមត្រូវ ត្រូវមើលទៅលើនៀតរបស់គាត់ បើសិនជាគាត់នៀតថា តឡាក់បីសំដៅលើការលែងលះម្ដង នោះគេចាត់ទុកថាលែងលះម្ដង តែបើសិនជាគាត់នៀតថា តឡាក់បីសំដៅទៅលើការលែងលះលើកទីបីឬចុងបញ្ចប់ គឺគេចាត់ទុកថាជាការលែងលះលើកទីបី ទោះបីជាគាត់ដឹងហ៊ូកុមឬមិនដឹងក្ដី ឬទោះបីជាគាត់និយាយក្នុងន័យលេងសើចឬផ្សេងៗ ដោយយោងទៅលើហាទីសរបស់ អ៊ីបនូ អ៊ូម៉ើរ ។
وروى مسلم (1471) عَنْ أَنَسِ بْنِ سِيرِينَ، قَالَ: سَأَلْتُ ابْنَ عُمَرَ عَنِ امْرَأَتِهِ الَّتِي طَلَّقَ، فَقَالَ: طَلَّقْتُهَا وَهِيَ حَائِضٌ، فَذُكِرَ ذَلِكَ لِعُمَرَ، فَذَكَرَهُ لِلنَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: مُرْهُ فَلْيُرَاجِعْهَا، فَإِذَا طَهُرَتْ فَلْيُطَلِّقْهَا لِطُهْرِهَا، قَالَ: فَرَاجَعْتُهَا، ثُمَّ طَلَّقْتُهَا لِطُهْرِهَا، قُلْتُ: فَاعْتَدَدْتَ بِتِلْكَ التَّطْلِيقَةِ الَّتِي طَلَّقْتَ وَهِيَ حَائِضٌ؟ قَالَ: مَا لِيَ لَا أَعْتَدُّ بِهَا، وَإِنْ كُنْتُ عَجَزْتُ وَاسْتَحْمَقْتُ.
______
ការនិយាយពាក្យលែងលះក្នុងន័យលេងសើចចាត់ទុកថាម្តង នៅសល់២ដងទៀត ៖
ដូចក្នុងហាទីស អាពូ ហ៊ូរ៉យរ៉ោះ ហាទីសហាសាន/ត្រឹមត្រូវដោយអាល់ហ្ពានី ក្នុងស៊ូណិន អាពី ឌាវូទលេខ(២១៩៤) អាត្ត់រមីស៊ីលេខ(១១៨៤) រ៉ស៊ូលុលឡោះថា ៖ ពាក្យ៣ម៉ាត់ដែលមិនអនុញ្ញាតឲ្យយកមកនិយាយលេងសើចបានឡើយ ដូចជា ៖
ទី១ ៖ ពាក្យនីកាហ (ការរៀបអាពាហ៍ពិពាហ៍)
ទី២ ៖ ការលែងលះ (តឡាក)
ទី៣ ៖ ការត្រឡប់មករកប្រពន្ធវិញ (រ៉ជ្ជអះ)
ما رواه أَبِو هُرَيْرَةَ رضي الله عنه قَالَ : قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ : ( ثَلاثٌ جِدُّهُنَّ جِدٌّ وَهَزْلُهُنَّ جِدٌّ : النِّكَاحُ ، وَالطَّلاقُ ، وَالرَّجْعَةُ ) حسنه الألباني في سنن أبي داود (2194) ، والترمذي (1184) ، وابن ماجه (2039) ، والحاكم (2/198) .
បើសិនជាបុរសជាប្តីបាននិយាយពាក្យលែងលះក្នុងន័យលេងសើច គឺចាត់ទុកថា ៖ (លែងលះលើកទី១) គឺបានលែងលះរវាងគាត់និងស្រ្តីនោះ តែគាត់អាចត្រឡប់មករកនាងវិញបានក្នុងកំឡុង៣ខែ។ ហើយគាត់នៅសល់ឱកាស២ដងទៀតប៉ុណ្ណោះ ដូចក្នុងអាយិតលេខ(២២៩) ស៊ូរ៉ោះ អាល់ប៉ាកោរ៉ោះ ៖
الآية: ﴿ الطَّلَاقُ مَرَّتَانِ فَإِمْسَاكٌ بِمَعْرُوفٍ أَوْ تَسْرِيحٌ بِإِحْسَانٍ ﴾.
បើសិនជាហ៊ាននិយាយពាក្យលែងលះ២ដងទៀតគឺ ទំនាក់ទំនងរវាងប្តីប្រពន្ធត្រូវបញ្ចប់រវាងគាត់នឹងស្រ្តីនោះដូចក្នុងអាល់គួរអាន និងស៊ុណ្ណះ។ បុរសនោះមិនអាចត្រឡប់មករកនាងវិញបានឡើយ លើកលែងតែនាងបានរៀបការជាមួយអ្នកផ្សេង ហើយបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធស្របច្បាប់ បន្ទាប់មកក៏បានលែងលះត្រឹមត្រូវស្របតាមច្បាប់ឥស្លាម ទើបប្តីទី១របស់នាងអាចត្រឡប់ទៅរកនាងវិញបាន ដូចក្នុងអាយិតលេខ(២៣០) ស៊ូរ៉ោះ អាល់ប៉ាកោរោះ ៖
فَقَالَ: ﴿ فَإِنْ طَلَّقَها فَلا تَحِلُّ لَهُ مِنْ بَعْدُ حَتَّى تَنْكِحَ زَوْجاً غَيْرَهُ ﴾ [البقرة: 230]
ដើម្បីចំណេះដឹងបន្ថែមចូរអានហ្វាតាវ៉ា អ៉ីបនូ ហ្ពាហ្ស ខាងក្រោម ៖
ឃុតហ្ពះរ៉យ៉ាអ៊ីឌិលហ្វិទ្រី ជាភាសាខ្មែរ
ចុចតំណរខាងក្រោមដើម្បីអាន និងទាញយកឯកសារ
វេទិកាអប់រំអំពីឥស្លាម
Repost from TRT World
Laylat Al Qadr — the night when Prophet Mohammad received the first verses of the Quran — represents the most sacred period in the holy month of Ramadan for nearly two billion Muslims.
Associated with abundant blessings, many also believe it to hold so much power that it can set the tone for the year to come.
Here are five things to know about Laylat Al Qadr:
- បងប្អូមុស្លីមីន! ល្អបំផុត10ថ្ងៃចុងក្រោយនៃរ៉ម៉ាទន ត្រូវអុិទីកាហ្វក្នុងម៉ាស្ជិត ហើយដកខ្លួនពីគ្រួសារ។ អល់ឡោះបានហ្វៀរម៉ានប្រាប់យើងថា;(ចូរពួកអ្នកកុំរួមភេទជាមួយពួកគេ(ភរិយាៗ),នៅពេលពួកអ្នកកំពុងអុិទីកាហ្វក្នុងម៉ាស្ជិតនោះ)។
- បងប្អូន! ការធ្វើអុីពាទះអុិទីកាហ្វ,គឺការដកខ្លួនចេញពីគ្រួសារ និងឃ្លាតពីមនុស្ស ទៅសម្ងំលាក់ខ្លួនក្នុងម៉ាស្ជិត(មិនមែនស៊ូរ៉ាវ),ក្នុងបំណងផ្ជិតស្និតនឹងអល់ឡោះ ដើម្បីធ្វើអុីពាទះនឹងអល់ឡោះ,ហើយត្រូវនៀតអុិទីកាហ្វផងដែរ។ចំណែកអ្នកអុិទីកាហ្វវិញ,ខ្លួនប្រាណត្រូវស្អាតពីណាជុីស្ស,ពីជូនោប,ពីហេត នីហ្វាស្ស, ហើយគួរតែមានវូទុ,បើមានបួសផងកាន់តែប្រសើរ។
- ចំណែករយៈពេលអុិទីកាហ្វវិញ ឃីឡាហ្វអ៊ូឡាម៉ាក, ខ្លះថាត្រូវមានរយៈពេលចាប់ពី3ថ្ងៃឡើង,ដោយឡែកម៉ាស្សហាប់សាហ្វីអុី គ្នានវយៈពេលកំណត់ទេ,គឺតាមលទ្ធភាព សូម្បីមានពេលមួយស្របក់ក្ដី។
- រីឯការធ្វើអោយដាច់ ឬពាតល់អុិទីកាហ្វវិញ គឺ(1)-រួមភេទជាមួយប្រពន្ធ,(2)-ចេញចោលម៉ាស្ជិតដោយមិនចាំបាច់, បើចាំបាច់អាចចេញបានតាមតម្រូវការ ដូចជាបត់ជើង,ងូតទឹក, ហូបចុក។ល។(3)-មានហេត នីហ្វាស្សបើស្ត្រី,(4)- បាត់បង់
អាកាល់ ព្រោះពុល ឬឆ្កួត, (5)-មូរតាត់(ចេញពីឥស្លាម។ ហើយអុិទីកាហ្វ គឺសម្ងំធ្វើអុីពាទះម្នាក់ឯង ឬគ្នាច្រើន, ហើយអាចដេក ដើរ ឈរ អង្គុយ ហូបចុកបាន, ប៉ុន្តែហាមសំដីអាក្រក់ គំនិតអាក្រក់។ល។
-សំខាន់បំផុត ការអុិទីកាហ្វ គឺធ្វើអាម៉ាល់អុីពាទះ ស៊ីកៀរ តាស្សពេះ សូត្រគូរអាន សុំពះយាំងសូណាត់,ដើម្បីចង់ដឹងចង់ជួបនឹងយប់ឡៃឡាតុលកាទារក្នុងយប់ទាំង 10នេះឯង។,
ឧកញ៉ា សុះ កំរ៉ី
14-04-2023
