ចំណេះដឹងឥស្លាម Islamic Knowledges
Open in Telegram
243
Subscribers
No data24 hours
+27 days
+630 days
Posts Archive
មានគោលដៅចុងក្រោយតែពីរប៉ុណ្ណោះនៅចំពោះមុខមនុស្សគ្រប់រូប គឺឋានសួគ៌និងឋាននរក ហើយផ្លូវទៅកាន់ឋានសួគ៌មានការលំបាក ព្រោះមានគំនូសចរាចរច្បាស់លាស់ដែលអ្នកធ្វើដំណើរនៅលើផ្លូវនោះត្រូវគោរព។ ចំណែកផ្លូវទៅកាន់ឋាននរកមានភាពងាយស្រួលព្រោះអ្នកដំណើរនៅលើផ្លូវនោះអាចធ្វើចរាចរដោយសេរី ដោយមិនចាំបាច់គិតអំពីអ្វីទាំងអស់។
អ្នកដែលចង់ងាយស្រួលនៅចំណុចចាប់ផ្តើមអាចនឹងលំបាកនៅចំណុចចុងក្រោយ។ រីឯអ្នកដែលទ្រាំលំបាកនៅចំណុចចាប់ផ្តើមអាចនឹងងាយស្រួលនៅចំណុចចុងក្រោយ។
រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា ៖
«حُجِبتِ النَّارُ بِالشَّهَواتِ، وحُجِبتْ الْجَنَّةُ بَالمكَارِهِ» متفقٌ عليه.
មានន័យថា÷"ឋាននរកត្រូវបានឡោមព័ទ្ធ ដោយរនាំងនៃចំណង់តណ្ហា (បុគ្គលណាឆ្លងកាត់រនាំងនេះនឹងត្រូវចូលក្នុងវា)ចំណែកឋានសួគ៌ត្រូវបានឡោមព័ទ្ធដោយរនាំងនៃប្រការមិនពេញចិត្ត(បុគ្គលណាតស៊ូអនុវត្តិតាមបទបញ្ជានិងជៀសវាងពីបំរាមដែលធម្មតាមនុស្សមិនពេញចិត្តនោះនឹងបានចូលវា)"។ (រាយការណ៍ដោយអាល់ពូខរី និង មូស្លីម)
Mosa Ahmad
