ជំរំឌីជីថល - Chumrum Digital
Open in Telegram
ជំរំឌីជីថល សតវត្សថ្មី ចំណេះដឹងថ្មី អនាម័យលើប្រព័ន្ធឌីជីថលរបស់អ្នក
Show more1 422
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
យើងខំហូបត្រាវជាមួយភឿនយើងតែភឿនយើងច្រលំបញ្ជូនសារយើងបន្តទៅអ្នកផ្សេងហើយចៃដន្យអីយើងនេះភ្លេចបិទមុខងារកុំអោយបង្ហាញឈ្មោះម្ចាស់ដើមសារទៀត🤭 តស់ កុំអោយខ្មាស់គេទាន់មកបិទមុខងារនេះទាំងអស់គ្នា😊
ពិនិត្យដានជើងឌីជីថលរបស់អ្នក ដើម្បីបង្ការកុំឲ្យជនអនាមិកប្រើប្រាស់វាធ្វើត្រាប់តាមអ្នក សម្រាប់បម្រើដល់ផលប្រយោជន៍ណាមួយរបស់ពួកគេ។
តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ធ្លាប់ក្រញាញ់ខួររឿងសារជូនដំណឹងពី Facebook ឬទេ? ថាពិតឬមិនពិត?
ថ្ងៃនេះយើងសូមចែករំលែករបៀបពិនិត្យមើលសារជូនដំណឹងមកកាន់គណនីឯកជនរបស់អ្នក ថាតើជាសារជូនដំណឹងពិត ឬបោកប្រាស់។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
⛔តើការដាក់ទិន្នន័យ ឬព័ត៌មានឯកជនលើសលប់អំពីខ្លួនអ្នកជាសាធារណៈក្នុងបណ្ដាញសង្គមជារឿងល្អដែរឬទេ?
⛔គណនីមួយចំនួនបានដាក់ព័ត៌មានឯកជនលើសលប់អំពីខ្លួនឯងជាសាធារណៈដូចជា ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋានស្នាក់នៅ ព័ត៌មានអំពីក្រុមហ៊ុន ការងារទាំងបច្ចុប្បន្ន និងដប់ ឬម្ភៃឆ្នាំមុនថាគាត់ធ្វើអ្វីខ្លះ ព័ត៌មានលម្អិតអំពីគ្រួសារដូចជា ប្រពន្ធ កូន សង្សារ អ៊ំ ពូមីង យាយតា ម្ដាយឪពុកបង្កើត ម្ដាយឪពុកចុង ម្ដាយឪពុកធម៌ បងប្អូនសាច់ថ្លៃ ជីដូនមួយសាច់ជិត សាច់ឆ្ងាយ ឬទាំងសាច់ផាក់ឡូវ -ល-🤣😂។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
អ្នកដែលចូលចិត្តភ្ជាប់គណនីហ្វេសប៊ុកទៅកាន់គេហទំព័រ ឬហ្គេមនានា គួរតែឧស្សាហ៍ចូលឆែកការកំណត់សុវត្ថិភាពកន្លែងមួយនេះ ហើយដកនូវហ្គេមឬគេហទំព័រណាដែលអ្នកលែងត្រូវការ ឬនៅបន្តយកទិន្នន័យហ្វេសប៊ុកអ្នកទៅប្រើប្រាស់ដោយអ្នកមិនដឹងខ្លួន។
តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
កុំឱ្យពិបាកភ្លេចពិនិត្យសុខភាពគណនីហ្វេសប៊ុក យើងមកកំណត់ពេលពិនិត្យតែម្ដងទៅស្រួល ហើយសុវត្ថិភាព ព្រោះឱ្យតែដល់ពេលកំណត់ ហ្វេសប៊ុកនឹងលោតសាររឭកយើងតែម្ដង។ ទោះចង់ភ្លេចពិនិត្យ ក៏ភ្លេចមិនបានដែរ😁
តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
នរណាខ្លះជាហ្វេនរបស់មុខងារ Incognito? ហើយសុំចម្លើយពិតមួយមកថាហេតុអ្វីបានចូលចិត្ត មុខងារនេះម៉្លេះ🤣? អេដមីនវិញគឺប្រើសម្រាប់ស្តាប់ធម៌🤣
មុខងារ Incognito មិនមែនជាបណ្ដាញឯកជននិម្មិត(VPN)នោះទេ សូមឈប់មានការយល់ច្រឡំ។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ប្រើពាក្យសម្ងាត់ដើម្បីចាក់សោមួយជាន់ រួចហើយចាក់សោសូឡិចពីក្រៅមួយជាន់ទៀត ចាំមើលហេគឃឺចូលបានអត់។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ជំរំមានជ័យបារមីឌីជីថល 🛶 អេដមីនចុះអុំទូកហើយ ចឹងហ្វេនៗការពារសុវត្ថិភាពឌីជីថលខ្លួនឯងផងណាពេលដើរថ្ងៃឈប់សម្រាកនេះ។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
⛔ក្រុមហ៊ុនយក្ស Google នឹងចាប់ផ្តើមលុបគណនីដែលមិនបានប្រើ ឬមិនមានសកម្មភាពរយ:ពេលពីរឆ្នាំ ចាប់ពីអាទិត្យក្រោយ។ យុទ្ធនាការសម្អាតនេះ នឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៣ គឺជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពដ៏សំខាន់សម្រាប់សេវាកម្មរបស់ក្រុមហ៊ុនយក្សមួយនេះ។ ការលុបចោលនេះ គឺមិនមែនប៉ះពាល់តែ គណនីសារអេឡិចត្រូនិក Gmail ប៉ុណ្ណោះទេ តែក៏នឹងប៉ះពាល់ដល់សេវាកម្មដទៃផ្សេងទៀតរបស់ Google និងសេវាកម្មក្រៅពី Google ដែលអ្នកប្រើប្រាស់ បានចុះឈ្មោះជាមួយគណនី Google របស់ខ្លួន។
ដើម្បីរក្សាគណនីឱ្យសកម្ម និងជៀសវាងការលុប អ្នកប្រើប្រាស់សេវាកម្មរបស់ Google ត្រូវបានណែនាំឱ្យចូលទៅប្រើគណនីរបស់ពួកគេយូរៗម្ដងក្នុងអំឡុងពេល ២ឆ្នាំ ដូចជាបើក ឬផ្ញើអ៊ីមែល ប្រើប្រាស់ Google Drive ទាញយកកម្មវិធីនៅលើ Google Play Store ឬស្វែងរកមាតិកាអ្វីមួយក្នុង Google Search ជាដើម។
អាចចូលអានលំអិត
https://www.independent.co.uk/tech/gmail-account-warning-google-deadline-b2452371.html?fbclid=IwAR2EwGAJYZaxe8UD1fr5PT6m3DXZPxLbR20uO1ZY4nPZLRabmx1ZfgPR6Qs
⛔ព័ត៌មានក្លែងក្លាយ គឺជាផ្នែកមួយនៃបញ្ហាដ៏ស្មុគស្មាញដទៃផ្សេងទៀតនៅលើប្រព័ន្ធអ៊ីនធើណិត។ មនុស្សជាច្រើនបានចុចចែករំលែក បន្ទាប់ពីបានអានតែចំណងជើង ហើយមិនបានចំណាយពេលគិតអំពីភាពពិតរបស់អត្ថបទនោះ និងប្រភពដែលអាចជឿជាក់បានរបស់វានៅឡើយ។
⛔ការចែករំលែកព័ត៌មានក្លែងក្លាយ គឺជាការចូលរួមបង្កើនចំនួនជនរងគ្រោះដែលអាចទទួលរងផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយនោះ ដូចជាការចែករំលែក ព័ត៌មានក្លែងក្លាយអំពីឱកាសទទួលបានរង្វាន់ជាថវិកា ឬជារថយន្តពីកម្មវិធីក្លែងក្លាយមួយចំនួនដែលយើងធ្លាប់បានឃើញ ដែលអាចចូលរួមចំណែកដល់ការបាត់បង់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
⛔មានអ្នកទទួលបានសារប្រភេទនេះដែរឬទេ?
ក្នុងសារនេះ បានជូនដំណឹងថា "ទំព័រ Facebook របស់អ្នកត្រូវបានកំណត់ពេលសម្រាប់ការលុបជាអចិន្ត្រៃយ៍ដោយសារតែការបង្ហោះរបស់អ្នកបានរំលោភលើសិទ្ធិម៉ាកយីហោរបស់យើង។"
⛔បើអ្នកទទួលបាន សូមកុំចុចតំណភ្ជាប់ ដើម្បីបំពេញព័ត៌មានដែលគេបានសុំឲ្យសោះ ប្រយ័ត្នដាច់ផេក!
ប្រភពព័ត៌មានទទួលបានពី : Sophanith Meach
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ចំណេះដឹង គឺជាទ្រព្យសម្បត្តិដ៏សំខាន់ដែលមាតាបិតាគ្រប់រូបគួរចែករំលែកដល់បុត្រធីតាជាទីស្រឡាញ់។ ពិភពឌីជីថលអាចផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក ក៏ដូចជាមនុស្សជាទីស្រឡាញ់របស់អ្នកផងដែរ។
ក្នុងយុគសម័យឌីជីថលនេះ អ៊ីនធឺណិតបានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការធំធាត់របស់កូនៗរបស់អ្នក ដូច្នេះគួរតែចំណាយពេលចែករំលែកចំណេះដឹងល្អៗ ដល់ពួកគេក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយការទទួលខុសត្រូវ និងប្រកបដោយសុវត្ថិភាព។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ក្នុងសម័យកាលឌីជីថល ដែលមានការរីកចម្រើនយ៉ាងខ្លាំងផ្នែក បញ្ញាសិប្បនិម្មិត (AI) រាល់សកម្មភាពរបស់អ្នកនៅលើអ៊ីនធឺណិត ត្រូវបានបង្កើតជាដានជើងឌីជីថល។
ឧក្រិដ្ឋជនតាមអ៊ីនធឺណិត អាចប្រើប្រាស់ដានជើងឌីជីថលរបស់អ្នកដើម្បីតាមដានសកម្មភាពប្រើប្រាស់អ៊ីនធឺណិតជាប្រចាំ ឬ ឧបករណ៍ឌីជីថលរបស់អ្នក ដើម្បីរៀបចំគោលដៅវាយប្រហារព្យាបាទផ្សេងៗ ដូចជាការវាយប្រហារដោយបន្លំ ជាដើម។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ប៉ាប៉ា យកកុំព្យូរទ័រលាក់ក្រោមគ្រែចឹង ព្រោះបារម្មណ៏ខ្លាចហេកខឺ(Hacker) ឬក៏ខ្លាចម៉ែអាអូន ចូលឆែក ប្រវត្តនៃការស្វែងរក (Browsing history) ហើយចោលឈូងចេញពីផ្ទះ?
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
តើអ្នកដឹងថា Google ប្រមូលទិន្នន័យអ្វីខ្លះអំពីអ្នកឬទេ?
យើងសូមចែករំលែក របៀបបិទមុខងាររក្សាទុក និងលុប ប្រវត្តិសកម្មភាពរបស់យើងនៅក្នុងកម្មវិធីផ្សេងៗក្នុង Google។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ប្រើយូរៗទៅ ទិន្នន័យពីប្រវត្តិរុករក ធ្វើឱ្យទំហំផ្ទុកកាន់តែច្រើនឡើង ឬអាចបណ្ដាលឱ្យ Facebook ដំណើរការយឺតជាងមុន។ ដូច្នេះ តស់! មករៀនពីរបៀបលុប ប្រវត្តិរុករករបស់អ្នកក្នុងគេហទំព័រដែលអ្នកចូលមើលក្នុងកម្មវិធីរុករករបស់ Facebook លើទូរសព្ទដៃ។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
មែនអត់? ចាញ់បោកតាមអនឡាញច្រើនពេក ចង់ត្រឡប់ទៅរកជំនាន់ដាយណូស័រវិញតាស់🤣!
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
🤣 ទោះជាក្រាសរបស់យើងធ្វើការនៅកន្លែងដែលផ្តល់ Wi-Fi សាធារណៈហ្វ្រី! ហ្វ្រី! ក៏ដោយ យើងក៏គួរមានការប្រុងប្រយ័ត្នក្នុងការប្រើវាដែរ។
⛔ ភ្ជាប់តែបេះដូងបានហើយ កុំឡើយធ្លាក់ខ្លួនជាជនរងគ្រោះរបស់ឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដែលជារឿយៗនឹងឈ្លបយកការណ៍លើបណ្ដាញ Wi-Fi សាធារណៈទាំងនោះ ដើម្បីលួចទិន្នន័យដែលត្រូវបានផ្ទេរឆ្លងកាត់តាមចរាចរណ៍អ៊ីនធឺណិតសាធារណៈដែលអ្នកកំពុងប្រើ។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
⛔ នៅតាមទីតាំងផ្សេងៗ ដូចជា ហាងកាហ្វេ សណ្ឋាគារ ផ្សារទំនើប អាកាសយានដ្ឋាន និងទីតាំងដទៃទៀតជាច្រើន បានផ្តល់ជូនអតិថិជនរបស់ពួកគេនូវការប្រើ Wi-Fi សាធារណៈដោយឥតគិតថ្លៃ។
⛔ ក៏ប៉ុន្តែ ត្រូវដឹងថា ឧក្រិដ្ឋជនតាមអ៊ីនធឺណិត ជារឿយៗនឹងឈ្លបយកការណ៍លើបណ្តាញ Wi-Fi សាធារណៈទាំងនោះដើម្បីលួចទិន្នន័យដែលត្រូវបានផ្ទេរឆ្លងកាត់ក្នុងចរាចរណ៍អ៊ីនធឺណិតសាធារណៈដែលអ្នកកំពុងប្រើ។
តើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីការពារខ្លួន និងទិន្នន័យរបស់អ្នកពេលប្រើ Wi-Fi សាធារណៈ?
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
