en
Feedback
USAID Conserve - អភិរក្ស

USAID Conserve - អភិរក្ស

Open in Telegram

គម្រោង USAID អភិរក្ស​ គាំទ្រសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីការពារធនធានធម្មជាតិ និងពង្រឹងជីវភាពសហគមន៍។ - USAID Conserve supports community-based organizations across Cambodia to protect their natural resources and improve rural livelihoods.

Show more
388
Subscribers
No data24 hours
+17 days
+530 days
Posts Archive
🤝 វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសសហគមន៍ដែលកំពុងតែជួបប្រទះ។ តើមានអ្វីខ្លះដែលវិស័យឯកជនអាចជួយពួកគាត់បាន? ហើយសហគមន៍ត្រូវធ្វើអ្វីខ្លះក្នុងការចាប់ដៃគូរជាមួយវិស័យឯកជនដើម្បីពង្រឹងអាជីវកម្ម និងរួម ចំណែកដល់ការអភរិក្ស?🌳🦀 ចម្លើយគឺមាននៅក្នុងវីដេអូនេះ! 📽️ - 🤝 The private sector plays a crucial role in addressing the challenges faced by community​-based enterprises. What can the private sector do to support them? What steps do local communities need to take to partner with the private sector to improve their businesses and contribute to conservation?🌳🦀 You can find the answers in the video.📽️ #USAIDCambodia #USAIDConserve #communitydevelopment #privatesector #socialimpact #sustainability

🌱 ពិធីបើកការដ្ឋានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ 🌱 គម្រោង USAID អភិរក្ស បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ថ្នាលបណ្តុះកូន
+4
🌱 ពិធីបើកការដ្ឋានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ 🌱 គម្រោង USAID អភិរក្ស បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងខេត្តត្បូងឃ្មុំ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនានា រួមមានអភិបាលខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ ព្រឹត្តិការណ៍នេះបានបង្ហាញពីកិច្ចសហការរវាងក្រសួងបរិស្ថាន យូអិនឌីភី និងក្រុមហ៊ុន Coca-Cola ក្នុងការស្ថាបនាថ្នាលបណ្តុះកូនឈើ។ ថ្នាលបណ្តុះកូនឈើខេត្តត្បូងឃ្មុំ គឺជាថ្នាលទី១ ក្នុងចំណោមថ្នាលថ្នាក់តំបន់ចំនួន៥ ដែលបានគ្រោងទុក។ ថ្នាលផ្សេងទៀតនឹងមាននៅខេត្តកោះកុង កំពង់ស្ពឺ សៀមរាប និងមណ្ឌលគិរី។ ថ្នាលបណ្តុះកូនឈើ​ក្នុងខេត្តត្បូងឃ្មុំនេះ​នឹង​ផលិត​កូនឈើប្រមាណ​១​លាន​ដើម​ក្នុង​មួយ​ឆ្នាំ​លើ​ផ្ទៃដី​៣​ហិកតា​។ គំនិតផ្តួចផ្តើមនេះគឺជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្រស្តារព្រៃឈើជាតិរបស់កម្ពុជា ដែលមានបំណងដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំ និងបង្កើនគម្របព្រៃឈើដល់ ៦០% នៅត្រឹមឆ្នាំ ២០៥០។ ការដាំស្តារព្រៃឡើងវិញគឺជាធាតុសំ​ខាន់ដើម្បីអោយប្រទេសកម្ពុជាទទួលបាននូវអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។​ តាមរយៈមូលនិធិខ្នាតតូចដែលផ្តល់ទៅឱ្យសហគមន៍មូលដ្ឋាន គម្រោង USAID អភិរក្ស កំពុងគាំទ្រដល់សហគមន៍ឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាតិនេះ ដោយគាំទ្រដល់ពួកគាត់ឱ្យដាំដើមឈើឡើងវិញនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើរបស់ពួកគាត់ ដែលសកម្មភាពទាំងនោះគឺដឹកនាំផ្ទាល់ដោយសហគមន៍។ - 🌱 Groundbreaking ceremony for one of Cambodia’s five regional tree nursery stations 🌱 USAID Conserve attended the groundbreaking ceremony for the regional tree nursery station in Tboung Khmum province. H.E Eang Sophalleth, Minister of Environment, presided over the ceremony with participation from various stakeholders including the provincial governor, development partners, and civil society organizations. The event highlighted collaboration between the Ministry of Environment, UNDP, and the Coca-Cola Company to develop tree nursery stations. The Tboung Khmum tree nursery station is the first of five planned regional stations. Additional stations will be in Koh Kong, Kampong Speu, Siem Reap, and Mondulkiri provinces. Spanning three hectares, the Tboung Khmum station will produce one million tree seedlings annually. This initiative is a key component of Cambodia’s National Reforestation Strategy which aims to plant one million trees per year and increase forest cover to 60% by 2050. Reforestation is a critical aspect of Cambodia’s goal of achieving carbon neutrality by 2050. Through direct small grants to community-based organizations, USAID Conserve is supporting communities to participate in this national effort by supporting community led reforestation efforts on community protected areas and community forests. #USAIDConserve #USAIDCambodia #Reforestation

🌱 អបអរទិវាអូហ្សូនពិភពលោក ២០២៤! 🌍 ទិវានេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីក
+5
🌱 អបអរទិវាអូហ្សូនពិភពលោក ២០២៤! 🌍 ទិវានេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការថយចុះនៃស្រទាប់អូហ្សូន និងដើម្បីជម្រុញសកម្មភាពការពារស្រទាប់អូហ្សូន។ តើអ្នកទាំងអស់គ្នាដឹងដែរឬទេថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាតុល្យភាពបរិស្ថាន ដែលគាំទ្រការការពារស្រទាប់អូហ្សូន? ព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់ការពារស្រទាប់អូហ្សូន និងប្រព័ន្ធអេកូឡូស៊ី។ ពួកវាស្រូបយកកាបូនឌីអុកស៊ីត ផ្តល់នូវអុកស៊ីហ្សែន និងផ្តល់ជម្រកសម្រាប់ជីវិតសត្វជាច្រើនប្រភេទ ។ ការថយចុះអូហ្សូនអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ ដើម្បីការពារសឹករេចរិលនៃស្រទាប់អូហ្សូន យើងត្រូវអភិរក្ស និងដាំស្តារព្រៃឈើឡើងវិញ។ គម្រោង USAID អភិរក្ស កំពុងតែគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមដាំស្ដារ និងអភិរក្សព្រៃឈើ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ 🌳 - 🌱 World Ozone Day 🌍 is celebrated on September 16th each year to raise awareness about the depletion of the ozone layer and to encourage actions to protect it. Did you know that forests play a crucial role in maintaining the environmental balance that supports the protection of the ozone layer? Forests are crucial for protecting the ozone layer and ecosystems. They absorb carbon dioxide, provide oxygen, and offer habitat for many species. Ozone depletion can endanger human, animal, and plant life. To prevent ozone depletion, we need to conserve and reforest. USAID Conserve is supporting local communities in participating in the reforestation and conservation of community-protected areas and community forests in response to climate change. 🌳 #USAIDConserve #USAIDCambodia #WorldOzoneDay #OzoneDay #ClimateAction

🌿 ភ្ជាប់ទំនាក់ទំនងរវាង វិស័យឯកជន និងសហគ្រាសសហគមន៍! 🌿 គម្រោង USAID អភិរក្ស បានសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ច ដើម្បីជាជំនួប
+4
🌿 ភ្ជាប់ទំនាក់ទំនងរវាង វិស័យឯកជន និងសហគ្រាសសហគមន៍! 🌿 គម្រោង USAID អភិរក្ស បានសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ច ដើម្បីជាជំនួបរវាងក្រុមហ៊ុនឯកជន Unica និង Danish Care Food ជាមួយនិង សហគ្រាសសហគមន៍នៅក្នុងតំបន់ឆ្នេរនៃខេត្តកោះកុង និងខេត្តព្រះសីហនុ។ ដំណើរ​ទស្សនកិច្ច​នោះបានចុះទៅកាន់សហគមន៍ដូចជា ​សហគមន៍​នេសាទ​ជម្ពូ​ឃ្មុំ ព្រែក​ស្វាយ កោះខ្យង និង​កោះស្តេច និង​សហគមន៍​តំបន់ការពារធម្មជាតិ​​ពាមក្រសោប និង​បឹង​កាឆាង។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បី បង្កើតទំនាក់ទំនងរវាងក្រុមហ៊ុនឯកជន និងសហគ្រាសក្នុងស្រុក វាយតម្លៃគុណភាពផលិតផលនិងការអនុវត្តអនាម័យរបស់សហគមន៍ កំណត់សមត្ថភាពសហគ្រាសសហគមន៍ក្នុងការបំពេញតម្រូវការផ្គត់ផ្គង់របស់វិស័យឯកជន និងពិភាក្សាអំពីការអនុវត្តដើម្បីធានាថាសហគ្រាសសហគមន៍ក៏មានមេត្រីភាពសត្វព្រៃ និងបរិស្ថានផងដែរ។ ដំណើរទស្សនកិច្ចនេះបានបញ្ចប់ដោយសហគមន៍បានយល់ព្រមដឹកជញ្ជូនផលិតផលស្រស់ និងពាក់កណ្តាលសម្រេចរបស់ពួកគេទៅកាន់រោងចក្រ Unica និង Danish Care Food ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យក្រុមហ៊ុនអាចវាយតម្លៃពីខ្សែច្រវាក់ដឹកជញ្ជូន និងគុណភាពផលិតផលផងដែរ។ ការបង្កើតទំនាក់ទំនងរវាងសហគ្រាសសហគមន៍ និងដៃគូវិស័យឯកជនមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានានូវភាពជោគជ័យយូរអង្វែងនៃការងារអភិរក្សរបស់សហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅ។ សម្រាប់សហគមន៍មូលដ្ឋាន ដំណើរទស្សនកិច្ចនេះបង្កើនការយល់ដឹងរបស់ពួកគេ អំពីឱកាសទីផ្សារកាន់តែទូលំទូលាយនៃផលិតផលរបស់ពួកគេ និងជំហានដែលសហគមន៍ត្រូវធ្វើដើម្បីបំពេញតម្រូវការរបស់អ្នកទិញ។ សម្រាប់វិស័យឯកជន ដំណើរទស្សនកិច្ចប្រភេទនេះអាចឱ្យពួកគេវាយតម្លៃឱកាសសម្រាប់ការពង្រីកបណ្តាញអ្នកផ្គត់ផ្គង់របស់ពួកគេ និងដើម្បីបញ្ជាក់ទៅកាន់សហគមន៍អំពីការផ្លាស់ប្តូរដែលត្រូវធ្វើដើម្បីបំពេញតាមតម្រូវការ គុណភាពផលិតផល និងបរិមាណផ្គត់ផ្គង់។ លើសពីនេះ វិស័យឯកជន និងសហគ្រាសសហគមន៍ ក៏អាចពិភាក្សាអំពីសារៈសំខាន់នៃមុខរបរចិញ្ចឹមជីវិត ដែលមានមេត្រីភាពជាមួយបរិស្ថាន។ នាពេលខាងមុខ សហគមន៍ និងវិស័យឯកជននឹងពិភាក្សាអំពីកិច្ចព្រមព្រៀងអភិរក្សដែលភ្ជាប់ទៅនឹងផលិតផលជលផល និងថាតើភាគរយនៃប្រាក់ចំណូលប៉ុន្មានគួរត្រូវបានបែងបែងសម្រាប់ការងារល្បាតជលផល ដែលធ្វើដោយសហគមន៍មូលដ្ឋាន។ - 🌿 Connecting private sector companies to community-based enterprises! 🌿 USAID Conserve facilitated a visit between the private sector companies Unica and Danish Care Food and community-based enterprises in the coastal areas of Koh Kong and Preah Sihanouk provinces. The visit included the community fisheries of Chumpou Khmoa, Prek Svay, Koh Kachong, and Koh Sdach, and the community protected areas of Peam Krasoap and Boeung Kachhang. The objective of the trip was to build relations between private sector companies and local enterprises, evaluate product quality and hygiene practices of communities, determine the capacity of community enterprises to meet the supply requirements of the private sector, and discuss what conservation practices should be put in place to ensure that community enterprises are also wildlife friendly. The visit concluded with communities agreeing to ship their raw and semi-processed products to the UNICA and Danish Care Food factories in Phnom Penh so that the transportation chain and product quality could be evaluated. Establishing relationships between community-based enterprises and private sector partners is critical to ensuring the long-term success of community conservation and livelihood development. For local communities this type of visit increases their understanding of the broader market opportunities for their products and the steps that communities need to take to meet buyer requirements. For private sector enterprises this type of visit allows them to evaluate opportunities for expanding their supplier network and to clearly communicate to communities what changes need to be made to meet product quality and supply requirements. Additionally, private sector and community-based enterprises are also able to discuss the importance of livelihoods interventions that are conservation friendly. Moving forward, communities and the private sector will discuss conservation agreements linked to fisheries products and what percentage of revenues should be provided for fisheries patrolling by community-based organizations. #SustainableDevelopment #CommunityEmpowerment #Cambodia #USAIDCambodia #USAIDConserve #PartnershipsForProgress

សហគ្រាសសហគមន៍ គឺជាបេះដូង❤️ នៃសហគមន៍របស់យើង។ ប៉ុន្តែពួកគាត់កំពុងតែជួបបញ្ហាប្រឈមជាច្រើនផងដែរ។ ​តើបញ្ហាប្រឈមទាំងនោះមានអ្វីខ្លះ? តើអ្នកណាខ្លះដែល​អាច​ជួយ​ពួកគាត់បាន​? 🤔 - Community​-based enterprises are the heart❤️ of our communities, but they face many challenges. What are these challenges, and who can help them? 🤔 #USAIDCambodia #USAIDConserve #communitydevelopment, #privatesector, #socialimpact, #sustainability

🦅 សត្វត្មាត៖ ជានិមិត្តសញ្ញាស្នេហាស្មោះត្រង់ និងមាតាបិតាគំរូនៅក្នុងធម្មជាតិ!🌟 នៅក្នុងពិភពសត្វព្រៃ សត្វត្មាតត្រូវបានគេទទួលស្គ
🦅 សត្វត្មាត៖ ជានិមិត្តសញ្ញាស្នេហាស្មោះត្រង់ និងមាតាបិតាគំរូនៅក្នុងធម្មជាតិ!🌟 នៅក្នុងពិភពសត្វព្រៃ សត្វត្មាតត្រូវបានគេទទួលស្គាល់ថាជាសត្វគំរូ ដែលញីនិងឈ្មោលចេះចែករំលែកតួនាទីក្នុងការចិញ្ចឹមបីបាច់កូនស្មើៗគ្នា។ ពួកវាក៏ជាប្រភេទសត្វដែលជ្រើសរើសដៃគូតែមួយសម្រាប់ជីវិតផងដែរ។ សត្វត្មាតញីនិងឈ្មោលបានចែករំលែកការទទួលខុសត្រូវ និងដូរវេនគ្នាក្រាបពងរបស់ពួកវា ដែលបង្ហាញពីការងារ និងការយកចិត្តទុកដាក់មើលថែក្រុមគ្រួសារបានយ៉ាងល្អ។ មិនថាស្ថិតនៅក្នុងព្រៃ ឬនៅក្នុងទីកន្លែងណានោះទេ ត្មាតញីនិងឈ្មោលតែងចូលរួមដោយស្មើភាពគ្នាក្នុងការចិញ្ចឹមកូន ដែលបង្ហាញពីតុល្យភាពដ៏គួរឱ្យកត់សម្គាល់នៅក្នុងតួនាទីរបស់ពួកវា។ ការប្តេជ្ញាចិត្តរបស់ត្មាតញីនិងឈ្មោលក្នុងការចិញ្ចឹមកូនរបស់ពួកវា បានបង្ហាញពីគំរូសមភាពយេនឌ័រដ៏គួរឱ្យដ៏គួស្ញប់ស្ញែងនៅក្នុងធម្មជាតិ។ ដូច្នេះ ប្រសិនបើអ្នកបានឃើញសត្វត្មាតនៅថ្ងៃណាមួយ សូមចងចាំថា សត្វដ៏អស្ចារ្យនេះមិនគ្រាន់តែជាសត្វដែលជួយសម្អាត់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែពួកវាក៏ជាគំរូល្អក្នុងតួនាទីជាឪពុកម្តាយ និងសមភាពយេនឌ័រផងដែរ! - 🦅 Vultures: Nature’s Role Models for Equal Parenting and Loyalty! 🌟 In the animal kingdom, vultures are true champions of equal parenting. They also choose a partner for life. These dedicated birds share the responsibility and take turns incubating their eggs with incredible teamwork and care. Whether in the wild or in captivity, both parents are equally involved in nurturing their chicks, demonstrating a remarkable balance in their roles. Their commitment to raising their young showcases an inspiring example of gender equality in nature. So next time you see a vulture, remember—these magnificent creatures are not just scavengers, but also role models for shared parenting duties! #VultureAwarenessDay #IVAD2024 #SaveVultures #CambodianVultures

🦅 ត្រងោលពីធម្មជាតិ ដើម្បីធម្មជាតិ! 🦅 អ្នកប្រហែលជាបានដឹងហើយថា សត្វត្មាតគឺជាក្រុមអ្នកសម្អាតធម្មជាតិដ៏អស្ចារ្យ! ប៉ុន្តែ តើអ្នក
🦅 ត្រងោលពីធម្មជាតិ ដើម្បីធម្មជាតិ! 🦅 អ្នកប្រហែលជាបានដឹងហើយថា សត្វត្មាតគឺជាក្រុមអ្នកសម្អាតធម្មជាតិដ៏អស្ចារ្យ! ប៉ុន្តែ តើអ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ​ហេតុអ្វី​បានជា​ត្មាតក្បាលត្រងោល? វាមិនមែនជាជម្រើសម៉ូតសក់របស់​វា​នោះទេ ប៉ុន្តែវាគឺជាអំណោយ​ផលពី​ធម្មជាតិ​សម្រាប់ការរស់នៅរបស់ពួកវា! នៅពេលដែលសត្វត្មាតស៊ីចំណី វាត្រូវរុលក្បាលចូលទៅក្រោមស្បែក និងក្នុងខ្លួនរបស់សាកសពសត្វធំៗដែលជាចំណីរបស់វា ដូច្នេះការដែលមានក្បាលត្រងោលគឺជាជម្រើសដ៏ល្អក្នុងការជួយរក្សាភាពស្អាត និងគ្មានបាក់តេរីជាប់ក្បាលរបស់វា។ ការមានរោមលើក្បាលអាចនាំឱ្យមានភាពកខ្វក់រញ៉េរញ៉ៃ ប៉ុន្តែជាមួយនឹងក្បាលរលោង គ្មានរោម ពួកវាអាចរក្សាអនាម័យរបស់ពួក​វា​បានល្អប្រសើរ។ លើសពីនេះ ស្បែកក្បាលត្រងោលរបស់ពួកវា ក៏មានលក្ខណៈពិសេសជួយរក្សាកម្ដៅក្បាលរបស់ពួកវាឲ្យនៅត្រជាក់ពេលនៅក្រោមកម្តៅថ្ងៃផងដែរ! នេះជាការរចនាដ៏ឆ្លាតវៃពីធម្មជាតិ! ជាងនេះទៅទៀត រួមទាំងសត្វត្មាតទាំងបីប្រភេទរបស់ខ្មែរផងដែរ តែងតែលាតត្រដាងស្លាបយ៉ាងធំ ដើម្បីហាលកំដៅថ្ងៃ។ សកម្មភាពនេះជួយពួកវាក្នុងការសម្លាប់មេរោគលើរោមរបស់ពួកវា និងរក្សាភាពស្អាតនៅលើខ្លួនប្រាណរបស់ពួកវាផងដែរ។ - Bald from Nature and For Nature! You may know that vultures are nature’s clean-up crew! But ever wonder why vultures are bald? It’s not just a fashion choice—it’s a survival strategy! When these scavengers dig into their next meal (a.k.a. dead animals), having a bald head keeps things clean and bacteria-free. Feathers would get messy, but with a sleek, feather-free head, they stay hygienic and healthy. Plus, their bald heads also help with thermoregulation, allowing them to stay cool under the hot sun! It’s a smart design by nature! In addition, vultures, including the three Cambodian species, often spread their wings wide to soak up the sun. This behavior helps to sterilize their feathers and maintain overall cleanliness. #VultureAwarenessDay #IVAD2024 #SaveVultures #CambodianVultures

សត្វត្មាត គឺជានិមិត្តសញ្ញានៃប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ 🌍🦅 សត្វត្មាត គឺជាវីរជននៅក្នុងព្រៃដែលមិនសូវត្រូវបានគេដឹងឡើយ ហើយពួកវាបា
សត្វត្មាត គឺជានិមិត្តសញ្ញានៃប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ 🌍🦅 សត្វត្មាត គឺជាវីរជននៅក្នុងព្រៃដែលមិនសូវត្រូវបានគេដឹងឡើយ ហើយពួកវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្អាត បរិស្ថានដូចយើងមានអ្នកជួយសម្អាតទីក្រុងរបស់យើងយ៉ាងដូច្នោះដែរ។ ដូចគ្នាទៅនឹងបុគ្គលិកអនាម័យដែលជួយសម្អាតផ្លូវក្នុងទីក្រុងរបស់យើងឱ្យនៅស្អាតនិងមានផាសុខភាពដែរ សត្វត្មាតបានជួយស៊ីសត្វដែលងាប់នៅក្នុងព្រៃ និងសម្អាតវាចេញពីបរិស្ថានបានយ៉ាងឆាប់រហ័ស ដើម្បីការពារការរីករាលដាលនៃជំងឺផ្សេងៗនៅក្នុងព្រៃ និងមកដល់មនុស្សយើង។ សកម្មភាពសម្អាតប្រកបដោយប្រសិទ្ធភាពរបស់ពួកវា គឺមានភាពចាំបាច់ណាស់ក្នុងការរក្សារប្រព័ន្ធអេកូឡូស៊ីឱ្យនៅរឹងមាំ និងមានសុខភាពល្អ ហើយវាក៏ជួយធានានូវការកែច្នៃឡើងវិញនៃសារធាតុចិញ្ចឹម និងរក្សាតុល្យភាពក្នុងធម្មជាតិផងដែរ។ អ្នកសាកស្រមៃមើលថា បើទីក្រុងមួយគ្មានអ្នកបោសសំអាតទេនោះ តើវានឹងមានភាពវឹកវរយ៉ាងណា? វាក៏ដូចគ្នាចំពោះព្រៃដែលគ្មានសត្វត្មាតផងដែរ។ សត្វស្លាប​ដ៏អស្ចារ្យមួយនេះ មិនត្រឹមតែជាប្រភេទសត្វស្លូតដែលស៊ីតែសាកសពសត្វប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអ្នកការពារសុខភាពរបស់ភពផែនដីរបស់យើងផងដែរ។ យើងសូម​អរគុណ​ដល់​ក្រុម​អនាម័យ​​របស់​ធម្មជាតិមួយនេះ ដែលបានខិតខំប្រឹងជួយថែ​រក្សា​ពិភពលោក​របស់​យើងឱ្យ​នៅតែ​ស្អាត និង​បៃតង​ជា​រៀង​រាល់​ថ្ងៃ។ - Ecosystem 🌍🦅 Vultures are the unsung heroes of the wild, doing for nature what city clean-up crews do for our communities. Just like sanitation workers who keep our streets clean and safe, vultures prevent the spread of disease by swiftly removing dead animals from the environment. Their efficient clean-up act is essential for a healthy ecosystem, ensuring that nutrients are recycled and the natural balance is maintained. Imagine a city without its clean-up crews – chaos, right? The same goes for the forest without vultures. These remarkable birds are more than just scavengers; they're the guardians of our planet's health. Let’s give a shout-out to nature’s original sanitation team, keeping our world cleaner and greener every day. #VultureAwarenessDay #IVAD2024 #SaveVultures #CambodianVultures

តស់ត្រៀមខ្លួនចូលរួមប្រារព្ធ «ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ» ទាំងអស់គ្នា! ដើម្បីចូលរួមប្រារព្ធ «ទិវាយល់ដឹងអំពីសត្វត្មាតអន្ត
តស់ត្រៀមខ្លួនចូលរួមប្រារព្ធ «ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ» ទាំងអស់គ្នា! ដើម្បីចូលរួមប្រារព្ធ «ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ» នាថ្ងៃទី ០៧ ខែកញ្ញា ខាងមុខនេះ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានសេចក្តីរីករាយក្នុងការចែករំលែកចំណេះដឹងប្លែកៗដ៏គួឱ្យចាប់អារម្មណ៍អំពីសត្វត្មាត ដែលបច្ចុប្បន្នជាប្រភេទសត្វជិតផុតពូជបំផុត ប៉ុន្តែនៅមានវត្តមានក្នុងប្រទេសកម្ពុជាយើងនៅឡើយ។ យើងក៏សូមអញ្ជើញអ្នកទាំងអស់គ្នា ចូលរួមការពារសត្វត្មាតដែលជិតផុតពូជនេះ តាមរយៈការគាំទ្រកិច្ចខិតខំប្រឹងប្រែងការងារភិរក្ស និងការពារជម្រកធម្មជាតិរបស់ពួកវា ដើម្បីឱ្យពួកវានៅបន្តមានវត្តមានសម្រាប់នុស្សជំនាន់​​ក្រោយបានឃើញផងដែរ! សូមរង់ចាំតាមដានសាច់រឿងទី១អំពីសត្វត្មាតដែលយើងនឹងចេញផ្សាយនៅម៉ោង ១២ ថ្ងៃត្រង់នេះ។ សូមកុំភ្លេចចែករំលែកផងណា! - Celebrating the Upcoming International Vulture Awareness Day! In celebration of the upcoming International Vulture Awareness Day​ on September 7, the Cambodia Vulture Working Group (CVWG) and partners​ are pleased to share a series of fun facts about vultures that are currently critically endangered but still exist in Cambodia. We invite you to join us in safeguarding vultures by supporting conservation efforts and protecting their natural habitats to ensure their continued existence for future generations to see! Stay tuned for the first fun fact to be released at 12pm today. Don’t forget to share! #VultureAwarenessDay #IVAD2024 #SaveVultures #CambodianVultures

តស់ត្រៀមខ្លួនចូលរួមប្រារព្ធ «ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ» ទាំងអស់គ្នា! ដើម្បីចូលរួមប្រារព្ធ «ទិវាយល់ដឹងអំពីសត្វត្មាតអន្ត
តស់ត្រៀមខ្លួនចូលរួមប្រារព្ធ «ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ» ទាំងអស់គ្នា! ដើម្បីចូលរួមប្រារព្ធ «ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ» នាថ្ងៃទី ០៧ ខែកញ្ញា ខាងមុខនេះ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានសេចក្តីរីករាយក្នុងការចែករំលែកចំណេះដឹងប្លែកៗដ៏គួឱ្យចាប់អារម្មណ៍អំពីសត្វត្មាត ដែលបច្ចុប្បន្នជាប្រភេទសត្វជិតផុតពូជបំផុត ប៉ុន្តែនៅមានវត្តមានក្នុងប្រទេសកម្ពុជាយើងនៅឡើយ។ យើងក៏សូមអញ្ជើញអ្នកទាំងអស់គ្នា ចូលរួមការពារសត្វត្មាតដែលជិតផុតពូជនេះ តាមរយៈការគាំទ្រកិច្ចខិតខំប្រឹងប្រែងការងារភិរក្ស និងការពារជម្រកធម្មជាតិរបស់ពួកវា ដើម្បីឱ្យពួកវានៅបន្តមានវត្តមានសម្រាប់នុស្សជំនាន់​​ក្រោយបានឃើញផងដែរ! សូមរង់ចាំតាមដានសាច់រឿងទី១អំពីសត្វត្មាតដែលយើងនឹងចេញផ្សាយនៅម៉ោង ១២ ថ្ងៃត្រង់នេះ។ សូមកុំភ្លេចចែករំលែកផងណា! - Celebrating the Upcoming International Vulture Awareness Day! In celebration of the upcoming International Vulture Awareness Day​ on September 7, the Cambodia Vulture Working Group (CVWG) and partners​ are pleased to share a series of fun facts about vultures that are currently critically endangered but still exist in Cambodia. We invite you to join us in safeguarding vultures by supporting conservation efforts and protecting their natural habitats to ensure their continued existence for future generations to see! Stay tuned for the first fun fact to be released at 12pm today. Don’t forget to share! #VultureAwarenessDay #IVAD2024 #SaveVultures #CambodianVultures

រួមគ្នា គាំទ្រអេកូទេសចរណ៍ និងការពារបឹងទន្លេសាបដ៏ស្រស់ស្អាតរបស់យើង 🌏💚 ! គម្រោង USAID អភិរក្ស បានចូលរួមក្នុងវេទិកាបណ្តាញអេកូទ
+4
រួមគ្នា គាំទ្រអេកូទេសចរណ៍ និងការពារបឹងទន្លេសាបដ៏ស្រស់ស្អាតរបស់យើង 🌏💚 ! គម្រោង USAID អភិរក្ស បានចូលរួមក្នុងវេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំលើកទីមួយ ក្រោមប្រធានបទ "ការពង្រឹងសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាបប្រកបដោយនិរន្តរភាព"។ ឯកឧត្តម សុខ សាខន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកនៃកម្មវិធីនេះ។ វេទិកានេះមានការចូលរួមពីភាគីពាក់ព័ន្ធ ពីស្ថាប័នរដ្ឋាភិបាល និងឯកជន ដៃគូអង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសហគមន៍ជុំវិញបឹងទន្លេសាប។ គម្រោង USAID អភិរក្ស បានចូលរួមជាវាគ្មិននៅក្នុងវេទិកានេះ ក្នុងកិច្ចពិភាក្សាអំពីចក្ខុវិស័យនៃបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប និងសក្តានុពលសម្រាប់សហគមន៍អេកូទេសចរណ៍ជុំវិញបឹងទន្លេសាប។ កិច្ចពិភាក្សានេះបានបង្ហាញពីបញ្ហាប្រឈមមួយចំនួនដែលសហគមន៍អេកូទេសចរណ៍ទាំងនោះជួបប្រទះ គឺកង្វះលទ្ធភាពទទួលបានទឹកស្អាត សមត្ថភាពសហគមន៍នៅមានកម្រិតក្នុងការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ និងតម្លៃដឹកជញ្ជូនធ្វើដំណើរខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សាបានកំណត់ឃើញឱកាសជាច្រើនសម្រាប់សហគមន៍ទាំងនោះ។ ឱកាសទាំងនោះរួមមាន ទេសភាពដ៏ល្អឯកនៃបឹងទន្លេសាបដែលមានព្រៃលិចទឹកដ៏ធំ មានភូមិបណ្តែតទឹក និងតំបន់រ៉ាមសារចំនួនបី និងឱកាសទស្សនាសត្វព្រៃជាច្រើន រួមទាំងប្រភេទសត្វស្លាបជិតផុតពូជ និងកន្លែងបន្តពូជរបស់សត្វស្លាបទឹកជាច្រើន។ វេទិកាបានផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងការពង្រឹងទំនាក់ទំនងរវាងស្ថាប័នរដ្ឋាភិបាល អង្គការជាតិនិងអន្តរជាតិ សហគមន៍មូលដ្ឋាន និងវិស័យឯកជន និងផ្លាស់ប្តូរទស្សនៈលើការលើកកម្ពស់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងតំបន់ និងបង្កើតឱកាសសម្រាប់ការលក់ និងប្រើប្រាស់ផលិតផល និងសេវាកម្មរបស់សហគមន៍អេកូទេសចរណ៍។ វេទិកាក៏បានលើកកម្ពស់ការយល់ដឹងអំពីគំនិតផ្តួចផ្តើមអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងអាចធ្វើឱ្យសហគមន៍មូលដ្ឋានចូលរួមយ៉ាងសកម្មក្នុងគម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍នៅតំបន់បឹងទន្លេសាប។ គម្រោងអេកូទេសចរណ៍ដែលដឹកនាំផ្ទាល់ដោយសហគមន៍មូលដ្ឋានដែលប្រកបដោយជោគជ័យ ដែលនឹងត្រូវបានគាំទ្រដោយ USAID អភិរក្ស តាមរយៈជំនួយផ្ទាល់ដល់សហគមន៍មូលដ្ឋាន គឺជាយន្តការមួយដ៏ប្រសើរក្នុងការលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងអភិរក្សធនធានធម្មជាតិ។ - Together, we’re driving sustainable tourism and preserving our beautiful Tonle Sap 🌏💚! USAID Conserve attended the first annual Tonle Sap Ecotourism Network Forum under the theme of ‘Strengthening Tourism and Ecotourism Services Towards Community Livelihood Improvement and Sustainable Management of Natural Resources in the Tonle Sap Area. H.E. Sok Saken, Minister of Tourism, presided over the opening ceremony. The forum was attended by stakeholders from the public and private sectors, NGO partners, local authorities, and communities around the Tonle Sap Lake. USAID Conserve participated as a panelist at the forum during a session that discussed the vision of the Tonle Sap Ecotourism Network and the potential for community-based ecotourism (CBET) around the Tonle Sap Lake. Several challenges facing CBETs discussed by the panel were lack of access to clean drinking water, limited CBET capacity to develop ecotourism activities, and high transportation costs. Nonetheless, the panel identified numerous opportunities for CBETs. Those include the unique landscape of the Tonle Sap Lake which contains vast flooded forests, floating villages, three Ramsar sites, and numerous wildlife viewing opportunities including critically endangered bird species and waterbird breeding grounds. The forum provided stakeholders with an opportunity to strengthen connections between public institutions, national and international organizations, community-based organizations, and the private sector; exchange perspectives on promoting the development of community-based tourism and ecotourism in the region; and create opportunities for the sale and use of community ecotourism products and services. The forum also raised awareness of sustainable ecotourism initiatives and enabled local communities to actively participate in ecotourism development projects in the Tonle Sap Lake. Successful community-led ecotourism projects, which will be supported by USAID Conserve through direct grants to community-based organizations, are a proven mechanism to promote community development and conserve natural resources. #USAIDCambodia #USAIDConserve #Ecotourism

🦀 គេមេឃភ្លៀងនឹកសង្សា ខ្ញុំមេឃភ្លៀងនឹក ក្ដាមប្រៃជាមួយបាយកក 😊! ក្ដាមប្រៃ ជាមុខម្ហូបជាទីគាប់ចិត្តមួយរបស់កម្ពុជា ដែលមានរសជាតិឆ្
+6
🦀 គេមេឃភ្លៀងនឹកសង្សា ខ្ញុំមេឃភ្លៀងនឹក ក្ដាមប្រៃជាមួយបាយកក 😊! ក្ដាមប្រៃ ជាមុខម្ហូបជាទីគាប់ចិត្តមួយរបស់កម្ពុជា ដែលមានរសជាតិឆ្ងាញ់តាំងពីមួយម៉ាត់ដំបូង រហូតដល់មួយម៉ាត់ចុងក្រោយ។ ដើម្បីធ្វើក្ដាមប្រៃ គេយកក្តាមតូចៗទៅត្រាំក្នុងទឹកត្រី ម្ទេស និងថែមគ្រឿងទេសផ្សេងទៀត បង្កើតបានជារសជាតិប្រៃ និងហឹរជាប់មាត់។ សាច់​ក្ដាមទន់ល្មើយត្រាំ​​ទឹកត្រី​ដ៏​ឆ្ងាញ់​នេះ​ ជាជម្រើសល្អ​ឥត​ខ្ចោះ​សម្រាប់អាហារ​សម្រន់​ ឬ​ជា​គូ​ជាមួយ​បាយ​សក្ដៅៗសម្រាប់​អាហារមួយចម្អែត។ មុខម្ហូបនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាគឺជាផ្នែកមួយនៃតំបន់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា ដោយក្តាមទាំងនេះត្រូវបាននេសាទពីព្រៃកោងកាង និងជួយអភិរក្សប្រព័ន្ធអេកូឡូស៊ីសំខាន់ៗនៅទាំងនោះ។ ព្រៃកោងកាងការពារច្រាំង គាំទ្រជីវៈចម្រុះ និងដើរតួជាអាងស្តុកកាបូនដ៏មានប្រសិទ្ធភាព។ ការបរិភោគក្ដាមប្រៃដែលធ្វើដោយសហគមន៍ ក៏ជាការចូលរួមគាំទ្រដល់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីសំខាន់ៗទាំងនេះផងដែរ។ USAID អភិរក្ស កំពុងធ្វើការជាមួយដៃគូអភិរក្សរបស់យើងដើម្បីគាំទ្រសហគមន៍នេសាទនៅតាមឆ្នេរសមុទ្រ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់តាមរយៈវិធីសាស្រ្តជាក់លាក់នៃខ្សែច្រវាក់តម្លៃដែលរួមមានវិធីសាស្រ្តឆ្លាតវៃផ្នែកអាកាសធាតុ ដំណោះស្រាយប្រព័ន្ធទីផ្សារ និងការលើកកម្ពស់គុណភាពផលិតផល និងសេវាកម្ម។ - 🦀 Kdam Brai: Cambodia’s Coastal Essence Kdam Brai, Cambodia’s beloved salty crab, packs a punch of flavor in every bite. These small crabs are marinated in a bold mix of fish sauce, chilies, and spices, creating an addictive blend of salty, spicy goodness. The tender meat, soaked in this savory brine, is perfect as a quick snack or paired with rice for a heartier meal. This dish isn’t just tasty - it’s a tribute to Cambodia’s coastal roots, with the crabs often sourced sustainably from mangrove forests, helping to conserve these vital ecosystems. Mangroves protect shorelines, support biodiversity, and act as powerful carbon sinks. By enjoying Kdam Brai produced by communities, you’re also supporting the conservation of these vital ecosystems. USAID Conserve is working with our partners to support community fisheries along the coast to improve their livelihoods through value chain specific approaches, including climate-smart practices, market systems development, and the enhancement of products and services. #USAIDCambodia #USAIDConserve #CommunityFisheries #KdamBrai #CambodianCuisine #SaltyCrab

🌍 USAID អភិរក្ស ចែករំលែកបទពិសោធន៍ទាក់ទងនិងគម្រោងរេដបូកក្នុងប្រទេសកម្ពុជា ជាមួយភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសក្នុងអាស៊ាន 🌱 USA
+3
🌍 USAID អភិរក្ស ចែករំលែកបទពិសោធន៍ទាក់ទងនិងគម្រោងរេដបូកក្នុងប្រទេសកម្ពុជា ជាមួយភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសក្នុងអាស៊ាន 🌱 USAID អភិរក្ស បានផ្តល់បទបង្ហាញពីទិដ្ឋភាពទូទៅនៃការគាំទ្ររយៈពេល ១២ឆ្នាំរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដល់គម្រោងរេដបូកនៅកម្ពុជា ទៅដល់ក្រុមភាគីពាក់ព័ន្ធជាច្រើននៅទីក្រុងហ្សាកាតា ក្នុងកិច្ចពិភាក្សាតុមូល និងនៅក្នុងសិក្ខាសាលាស្តីពីទីផ្សារកាបូនអាស៊ាន ដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហ្សាកាតា និងបេសកកម្មសហរដ្ឋអាមេរិកចំពោះអាស៊ាន។ ការពិភាក្សាតុមូលត្រូវបានធ្វើឡើងជាមួយអ្នកអភិវឌ្ឍន៍គម្រោងរេដបូករបស់ឥណ្ឌូនេស៊ី ក្រសួងបរិស្ថាន និងព្រៃឈើឥណ្ឌូនេស៊ី និងភាគីរដ្ឋាភិបាល វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀត។ ទស្សនវិស័យដែលបង្ហាញដោយ USAID អភិរក្ស ត្រូវបានបំពេញបន្ថែមដោយទស្សនវិស័យរបស់លោក Frances Seymour ដែលជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកព្រៃឈើនិងជាបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់អាកាសធាតុ សមាជិកផ្នែកអាកាសធាតុរបស់សេវាកម្មព្រៃឈើសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម Silvestrum Climate Associates Principal សម្រាប់គោលនយោបាយអាកាសធាតុ និងហិរញ្ញប្បទាន SERVIR អាស៊ីអាគ្នេយ៍ និងអ្នកជំនាញខាងអនុលោមតាមទីផ្សារនៃគំនិតផ្តួចផ្តើមការជួញដូរឧស្ម័នផ្ទះកញ្ចក់ក្នុងតំបន់ ក្នុងកាលីហ្វ័រញ៉ា វ៉ាស៊ីនតោន អូរីហ្គិន នៃសហរដ្ឋអាមេរិក។ USAID កម្ពុជា បានគាំទ្រដល់ការអភិវឌ្ឍគម្រោងរេដបូកចំនួនប្រាំបួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១២។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ និងស្ថានភាពទូទៅរបស់គម្រោងរេដបូកនៅទូទាំងពិភពលោក គឺជាចំណុចចំបងនៅក្នុងការសិក្សាមួយដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ សេចក្តីសន្និដ្ឋានសំខាន់នៃការសិក្សានេះបានផ្តោតសំខាន់ទៅលើ ភាពធន់ សាមគ្គីភាព និងបរិយាបន្ន នៃគម្រោងរេដបូក ដែលគាំទ្រដោយ USAID កម្ពុជា។ ការចែករំលែកបទពិសោធន៍ទាំងនេះជាមួយភាគីសមាជិកអាស៊ាន លើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍គម្រោងរេដបូក និងអ្នកគាំទ្រគម្រោងក្នុងបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត ឱ្យអភិវឌ្ឍគម្រោងរេដបូកប្រកបដោយការចូលរួមខ្ពស់ ដែលអាចដាក់ចូលទៅក្នុងក្របខណ្ឌរេដបូកផ្លូវការ មានទិន្នន័យមូលដ្ឋានក្នុងតំបន់គម្រោងជាក់លាក់និងច្បាស់លាស់ និងប្រើប្រាស់យន្នការបែងចែកអត្ថប្រយោជន៍ប្រកបដោយ​​​តម្លាភាព និងគណនេយ្យភាព។ ការអភិវឌ្ឍន៍គម្រោងរេដបូក ប្រកបដោយការចូលរួមខ្ពស់នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត គឺមានសារៈសំខាន់ក្នុងការធានានូវទំនុកចិត្តរបស់រដ្ឋាភិបាល អ្នកវិនិយោគ និងសង្គមស៊ីវិលចំពោះតួនាទីវិជ្ជមាន ដែលគម្រោងរេដបូកអាចជួយក្នុងការដោះស្រាយវិបត្តិអាកាសធាតុ គាំទ្រដល់ការអភិវឌ្ឍក្នុងស្រុក និងការអភិរក្សជីវៈចម្រុះ។ ទាញយកការសិក្សាពីគម្រោងរេដបូកនៅកម្ពុជា តាមរយៈតំណរនេះ៖ Development Experience Clearinghouse (DEC) - Documents Detail (usaid.gov)

🌍 USAID Conserve Shares Lessons Learnt from Cambodia’s REDD+ Projects with ASEAN stakeholders 🌱 USAID Conserve provided an overview of USAID Cambodia’s 12 years of support to REDD+ projects in Cambodia to a diverse group of stakeholders in Jakarta, Indonesia, during several roundtable discussions and at an ASEAN Carbon Markets workshop organized by the US Embassy in Jakarta and the US Mission to ASEAN. The roundtable discussions were held with Indonesian REDD+ project developers, the Indonesian Ministry of Environment and Forestry, and other government, private sector, and NGO stakeholders. Perspectives presented by USAID Conserve were complemented by those of Frances Seymour, Senior Advisor for Forests from the US State Department’s Special Presidential Envoy for Climate, the US Forest Service’s Climate Fellow to Vietnam, Silvestrum Climate Associates Principal for Climate Policy and Financing, SERVIR Southeast Asia, and experts on the California, Washington, Oregon, and Regional Greenhouse Gas Trading Initiative emissions compliance markets in the United States. USAID Cambodia has supported the development of nine REDD+ in Cambodia since 2012. These efforts and the state of play of REDD+ globally were the focus of a recent study. The main conclusions of the study highlighted the durability, integrity, and inclusiveness of REDD+ projects supported by USAID Cambodia. Sharing these findings with ASEAN member states encourages REDD+ project developers and proponents in other ASEAN member states to develop high-integrity REDD+ projects that can be nested into jurisdictional REDD+ frameworks, include rigorous and project area-specific baselines, and utilize transparent and accountable benefit-sharing frameworks. The development of high-integrity REDD+ projects in Cambodia and beyond is critical to ensuring government, investors, and civil society have confidence in the positive role that REDD+ projects can play in addressing the climate crisis, supporting local development, and conserving biodiversity. Follow this link to read the REDD+ Cambodia Case Study: Development Experience Clearinghouse (DEC) - Documents Detail (usaid.gov)

🐟 ស្អុយ តែឆ្ញាញ់! ស្អុយ តែខ្វះអូនមិនបាន! ​​😊🍛 🥘 ប្រហុកមិនត្រឹមតែជាគ្រឿងផ្សំបន្ថែមរសជាតិប៉ុណ្ណោះទេ តែវាជានិមិត្តរូបនៃវប្បធ
+3
🐟 ស្អុយ តែឆ្ញាញ់! ស្អុយ តែខ្វះអូនមិនបាន! ​​😊🍛 🥘 ប្រហុកមិនត្រឹមតែជាគ្រឿងផ្សំបន្ថែមរសជាតិប៉ុណ្ណោះទេ តែវាជានិមិត្តរូបនៃវប្បធម៌ និងភាពធន់របស់ខ្មែរ។ ប្រហុកមានប្រវត្តិកំណើតតាំងពីសម័យអង្គរ (សត្សវត្សទី៩ ដល់ទី១៥) ហើយវាក៍ស្ថិតនៅជាមួយប្រជាជនខ្មែររហូតមកដល់សព្វថ្ងៃនេះ។ ប្រហុកភាគច្រើនធ្វើពីត្រីទឹកសាបដូចជា ត្រីកំភ្លាញ និងត្រីផ្ទក់ ហើយវាគឺជាគ្រឿងផ្សំគោលនៃម្ហូបខ្មែរជាច្រើនមុខ។ ការធ្វើប្រហុកគឺធ្វើឡើងនៅរដូវដែលមានត្រីច្រើនគឺរដូវវស្សា សម្រាប់ទុកបរិភោគនៅរដូវខ្សត់ត្រីគឺក្នុងរដូវប្រាំង។ សព្វថ្ងៃនេះ សហគមន៍នេសាទរបស់យើងនូវតែបន្តទំនៀមទម្លាប់ធ្វើប្រហុកដើម្បីធានាថា ប្រហុកនៅតែជាប្រភពប្រូតេអុីនដ៏សំខាន់សម្រាប់គ្រួសារជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចបានធ្វើឱ្យអ្នកប្រកបរបរនេសាទតូចៗកាន់តែពិបាកក្នុងការចិញ្ចឹមជីវិតរបស់ពួកគេ។ តាមរយៈការគាំទ្រផលនេសាទក្នុងស្រុក យើងរាល់គ្នាជួយថែរក្សាផ្នែកសំខាន់មួយនៃបេតិកភណ្ឌរបស់យើង និងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់សហគមន៍របស់យើង។ USAID អភិរក្ស កំពុងធ្វើការជាមួយដៃគូអភិរក្សរបស់យើងដើម្បីគាំទ្រសហគមន៍នេសាទនៅជុំវិញបឹងទន្លេសាបដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់តាមរយៈវិធីសាស្រ្តជាក់លាក់នៃខ្សែច្រវាក់តម្លៃដែលរួមមានវិធីសាស្រ្តឆ្លាតវៃផ្នែកអាកាសធាតុ ដំណោះស្រាយប្រព័ន្ធទីផ្សារ និងការលើកកម្ពស់គុណភាពផលិតផល និងសេវាកម្ម។ 🌾 ✨ រួមគ្នាថែរក្សាកេរដំណែលនៃរសជាតិ និងប្រពៃណីបរិភោគប្រហុក ឱ្យនៅគង់វង្ស គាំទ្រសហគមន៍នេសាទ! មានខ្មែរ មានប្រហុក! - 🐟 Strong aroma but good taste! Strong aroma but essential! 🍛 🥘 Prahok is more than just a taste—it’s a symbol of Cambodian culture and resilience. Prahok has been with the Cambodian people since the 9th to 15th-century Angkorian Era. Made from freshwater fish like trey Kompleanh (Moonlight gourami) and trei P’touk (Snakehead murrel), prahok has been at the heart of Khmer cuisine. It is produced during the season when fish are abundant and reserved for times when fish are scarce. Today, our community fisheries continue the age-old practice of producing prahok, ensuring that this staple remains a vital source of protein for many families. However, climate change and economic challenges have made it harder for small-scale fishers to sustain their livelihoods. By supporting local fisheries, you help preserve a critical part of our heritage and provide essential nutrients to our communities. USAID Conserve is working with our partners to support community fisheries around the Tonle Sap lake to improve their livelihoods through value chain specific approaches, including climate-smart practices, market systems development, and the enhancement of products and services. 🌾 ✨ Let's keep the flavor and tradition of prahok alive and support our community fisheries!​ #USAIDCambodia #USAIDConserve #Community #SupportLocal #Prahok #KhmerCuisine #CommunityFisheries

🌿Reforestation: USAID Conserve Project, with support from its partner RECOFTC, has planted 5,500 trees in collaboration with local communities within the Tonle Sap Lake Flood Forest, Battambang Province, in the Kampong Prahok community fishery. Barringtonia acutangula (L.) Gaertn. is a versatile tree with many benefits. It can thrive in water for long periods and reproduces through seeds and regrowth. This tree is commonly found around Tonle Sap Lake and in flooded forests. It plays a crucial role in providing shelter for various species, especially by offering spawning grounds for fish and providing food and habitat for birds. Additionally, the young leaves can be used in Khmer cuisine, and its bark is traditionally used as medicine to treat malaria and diarrhea. This remarkable tree stabilizes floodplains, stores carbon, and supports countless species. It also provides livelihoods for communities through community-based ecotourism and holds cultural significance for people living in the area. Let’s work together to protect this vital tree and its ecosystem! 🌿 #USAIDCambodia #USAIDConserve #Reforestation #Barringtoniaacutangula #conservation #ecosystem #biodiversity #sustainability

🌿ដាំស្តារព្រៃលិចទឹកឡើងវិញ៖ គម្រោង USAID អភិរក្ស បានចូលរួមដាំដើមរាំងទឹក ចំនួន៥៥០០ដើម ជាមួយសហគមន៍មូលដ្ឋាន នៅតំបន់ព្រៃលិចទឹកបឹង
+7
🌿ដាំស្តារព្រៃលិចទឹកឡើងវិញ៖ គម្រោង USAID អភិរក្ស បានចូលរួមដាំដើមរាំងទឹក ចំនួន៥៥០០ដើម ជាមួយសហគមន៍មូលដ្ឋាន នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប ទីតាំងភូមិសាស្រ្តខេតបាត់ដំបង ក្នុងសហគមន៍នេសាទកំពង់ប្រហុក ដោយមានការគាំទ្រដោយអង្គការដៃគូរ RECOFTC។ ដើមរាំងទឹក ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ (Scientific Name) Barringtonia acutangula (L.) Gaertn. ជាប្រភេទដើមឈើម្យ៉ាងបានផ្តល់ប្រយោជន៍ជាច្រើន ដែលអាចរស់លូតលាស់នៅក្នុងទឹកបានយូរអង្វែង និងជាប្រភេទ​រុក្ខជាតិ​បន្ត​ពូជ​តាមរយៈ​គ្រាប់ និង​ការដុះ​ឡើងវិញ​។ គេតែងតែឃើញដើមឈើប្រភេទនេះដុះរាយប៉ាយនៅជុំវិញ បឹងទន្លេសាប និង​តំបន់ព្រៃលិចទឹក។ ដើម​រាំង​ទឹក​មាន​ប្រយោជន៍​យ៉ាងច្រើន សម្រាប់​ផ្តល់​ជា​ទីជម្រក​ដល់​ពពួកសត្វ​ផ្សេងៗ ពិសេស​ជាកន្លែងសម្រាប់​ឱ្យ​ត្រីពង​កូន និងវា​ផ្តល់​ជា​ចំណីអាហារ និង​ជា​ជម្រក​ដ៏ល្អ​របស់សត្វ​ស្លាប​​។ ត្រួយ​រាំង​ទឹក​អាច​បរិភោគបានដោយយកធ្វើជាអន្លក់ ហើយ​សម្បក​វា​អាចធ្វើជា​ឱសថ​ផ្សេងៗ ដូចជា ព្យាបាល​ជំងឺ​គ្រុនចាញ់ ជំងឺរាក ជាដើម​។ ដើមឈើដ៏អស្ចារ្យនេះអាចជួយរក្សាតុល្យភាពតំបន់ទំនាបលិចទឹក ផ្ទុកកាបូន និងគាំទ្រប្រភេទសត្វរាប់មិនអស់។ វាក៏ផ្តល់ជាឱកាសមុខរបរចិញ្ចឹមជីវិតដល់សហគមន៍ តាមរយការបង្កើតតំបន់អេកូទេសចរណ៍ និងមានសារៈសំខាន់ខាងផ្នែកវប្បធម៌សម្រាប់ប្រជាជនដែលរស់នៅតំបន់នោះផងដែរ។ រួមគ្នាការពារដើមឈើដ៏សំខាន់នេះ និងប្រព័ន្ធអេកូឡូស៊ីរបស់វា!🌿

🌿Reforestation: USAID Conserve Project, with support from its partner RECOFTC, has planted 5,500 trees in collaboration with local communities within the Tonle Sap Lake Flood Forest, Battambang Province, in the Kampong Prahok community fishery. Barringtonia acutangula (L.) Gaertn. is a versatile tree with many benefits. It can thrive in water for long periods and reproduces through seeds and regrowth. This tree is commonly found around Tonle Sap Lake and in flooded forests. It plays a crucial role in providing shelter for various species, especially by offering spawning grounds for fish and providing food and habitat for birds. Additionally, the young leaves can be used in Khmer cuisine, and its bark is traditionally used as medicine to treat malaria and diarrhea. This remarkable tree stabilizes floodplains, stores carbon, and supports countless species. It also provides livelihoods for communities through community-based ecotourism and holds cultural significance for people living in the area. Let’s work together to protect this vital tree and its ecosystem! 🌿 #USAIDCambodia #USAIDConserve #Reforestation #Barringtoniaacutangula #conservation #ecosystem #biodiversity #sustainability

🐘 រីករាយទិវាសត្វដំរីពិភពលោក!! ក្នុងឱកាសនេះ យើងអបអរសាទរចំពោះសត្វដំរីដ៏មហិមា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្រ្ត វប្បធម៌ និងសង្គមរបស់ប្រទេសកម្ពុជា។ 🌳 ជាមួយនឹងសារៈសំខាន់ផ្នែកបរិស្ថាន និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់វាជាមួយមនុស្ស សត្វដំរីរំលឹកយើងអំពីតម្រូវការដ៏ចាំបាច់ក្នុងការថែរក្សាជម្រកធម្មជាតិរបស់ពួកវាដើម្បីមនុស្សជំនាន់ក្រោយទៀត។ រួមគ្នា យើងអាចថែរក្សា និងការពារពួកវាបានដោយមិនប្រើប្រាស់ឈើប្រណីត និងមិនបរិភោគសាច់សត្វព្រៃ ដើម្បីធានាថាពួកវាបន្តធំធាត់ និងរស់នៅយ៉ាងសុខដុមរមនានៅក្នុងបរិស្ថានធម្មជាតិរបស់ពួកវា។ - 🐘 Happy World Elephant Day! On this occasion, we celebrate the majestic elephants that play a vital role in Cambodia's history, culture, and society. 🌳 With their environmental significance and deep connection to humans, they remind us of the crucial need to preserve their natural habitats for future generations. Together, we can cherish and protect them by avoiding the consumption of luxury wood and bushmeat, ensuring they continue to thrive in their natural environments. #USAIDCambodia #USAIDConserve #WorldElephantDay2024