en
Feedback
USAID Conserve - អភិរក្ស

USAID Conserve - អភិរក្ស

Open in Telegram

គម្រោង USAID អភិរក្ស​ គាំទ្រសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីការពារធនធានធម្មជាតិ និងពង្រឹងជីវភាពសហគមន៍។ - USAID Conserve supports community-based organizations across Cambodia to protect their natural resources and improve rural livelihoods.

Show more
388
Subscribers
No data24 hours
+17 days
+530 days
Posts Archive
ការសិក្សាស្រាវជ្រាវថ្មីមានបំណងបញ្ឈប់ការជួញដូរសត្វទន្សោង និងទោចម្កុដខុសច្បាប់ក្នុងខេត្តព្រះវិហារ ! 🐒🦌 ការរៀបចំវិធានការឱ្យមាន
+1
ការសិក្សាស្រាវជ្រាវថ្មីមានបំណងបញ្ឈប់ការជួញដូរសត្វទន្សោង និងទោចម្កុដខុសច្បាប់ក្នុងខេត្តព្រះវិហារ ! 🐒🦌 ការរៀបចំវិធានការឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់សត្វព្រៃ ទាមទារព័ត៌មានលម្អិតអំពីជនល្មើស និងអ្នកពាក់ព័ន្ធសំខាន់ៗក្នុងការជួញដូរសត្វព្រៃខុសច្បាប់។ គម្រោង USAID អភិរក្ស កំពុងធ្វើការវិភាគខ្សែសង្វាក់ឧក្រិដ្ឋកម្ម ដើម្បីស្វែងយល់ពីការជួញដូរសត្វទន្សោង និងសត្វទោចម្កុដខុសច្បាប់នៅក្នុងខេត្តព្រះវិហារ។ អង្គការ WCS បានទទួលមូលនិធិដើម្បីធ្វើការសិក្សាមួយនេះ។ ថ្មីៗនេះ WCS បានបញ្ចប់វិធីសាស្រ្តស្រាវជ្រាវលម្អិតសម្រាប់ការសិក្សានេះ។ ការសិក្សានេះនឹងកំណត់អត្តសញ្ញាណតួអង្គសំខាន់ៗក្នុងការជួញដូរសត្វព្រៃខុសច្បាប់ ពិនិត្យមើលកត្តាជំរុញសេដ្ឋកិច្ចសង្គមរបស់ជនល្មើស និងពិនិត្យមើលប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងវិធានការអភិរក្ស។ ការសិក្សានេះនឹងរួមបញ្ចូលការសម្ភាសន៍ និងការពិភាក្សាជាក្រុមជាមួយភាគីពាក់ព័ន្ធដូចជា បុគ្គលិកអង្គការ WCS អ្នកប្រមាញ់ មន្ត្រីអនុវត្តច្បាប់ មេភូមិ និងអ្នកលក់សាច់សត្វព្រៃ។ ការសិក្សានេះក៏នឹងប្រើប្រាស់ទិន្នន័យបានមកពីឧទ្យានុរក្ស និងការល្បាតសហគមន៍ដែលប្រើប្រាស់ឧបករណ៍តាមដាន និងរាយការណ៍ SMART ផងដែរ។ ទិន្នន័យទទួលបាននឹងត្រូវបានប្រើដើម្បីបង្កើតជាស្គ្រីបឧក្រិដ្ឋកម្ម ដែលបង្ហាញពីជំហាននីមួយៗនៃសកម្មភាព និងការសម្រេចចិត្តទាក់ទងនឹងការជួញដូរ សត្វទន្សោង និងសត្វទោចម្កុដខុសច្បាប់។ បន្ទាប់ពីបង្កើតស្គ្រីបឧក្រិដ្ឋកម្ម ការពិគ្រោះយោបល់នឹងធ្វើឡើងជាមួយសមាជិកសហគមន៍តំបន់ការពារធម្មជាតិ បុគ្គលិកអង្កការ WCS មេភូមិ និងអាជ្ញាធរមូលដ្ឋាន និងខេត្ត ដើម្បីរៀបចំវិធានការបង្ការក្នុងដំណាក់កាលនីមួយៗនៃខ្សែសង្វាក់ឧក្រិដ្ឋកម្ម។ ការរកឃើញនិងអនុសាសន៍ពីការស្រាវជ្រាវនេះនឹងត្រូវបានប្រើដើម្បីរៀបចំអន្តរាគមន៍ដើម្បីកាត់បន្ថយឧក្រិដ្ឋកម្មសត្វព្រៃដោយកំណត់ គោលដៅមនុស្ស ទីកន្លែង និងអាកប្បកិរិយា ដែលមាននៅក្នុងស្គ្រីបបទឧក្រិដ្ឋកម្មសត្វព្រៃនោះ។ គម្រោង USAID អភិរក្ស នឹងអនុវត្តអនុសាសន៍ទាំងនោះ ក្នុងគោលបំណងកាត់បន្ថយការផ្គត់ផ្គង់សាច់សត្វព្រៃ ហើយជាលទ្ធផលកាត់បន្ថយការជួញដូរសាច់សត្វព្រៃនៅកម្ពុជា។ - New study aims to stop illegal banteng and gibbon trade in Preah Vihear! 🐒🦌 Designing effective prevention measures to stem the supply of bushmeat requires detailed information about the offenders and key actors involved in the illegal wildlife trade. USAID Conserve is conducting a chain of criminality analysis to understand the illegal trade of banteng and gibbons in Preah Vihear province. The Wildlife Conservation Society (WCS) received a grant to carry out this study. WCS recently finalized the detailed research methodology for the study. The study will identify key actors in the illegal wildlife trade, examine the socio-economic drivers of offenders, and review the effectiveness of law enforcement and conservation measures. The study will include individual interviews and focus group discussions with stakeholders such as WCS staff, hunters, law enforcement officers, village chiefs, and bushmeat sellers. The study will also utilize data from ranger and community patrols from the Spatial Monitoring and Reporting Tool (SMART). Qualitative and quantitative data will be used to develop crime scripts, which are step-by-step accounts of the actions and decisions made related to the illegal trafficking and trade of banteng and gibbons. After developing crime scripts, consultations will take place with community protected area members, WCS staff, village chiefs, and local and provincial government authorities to design preventative actions for each stage of the chain of criminality. Findings and recommendations from this research will be used to design interventions to reduce wildlife crime by targeting the people, places, and behaviors identified through the wildlife crime script. USAID Conserve will implement the recommendations, aiming to decrease the bushmeat supply and consequently reduce the bushmeat trade in Cambodia. 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #WildlifeProtection #Conservation #SaveWildlife

🐟ស្អុយមែន តែជាតិម៉ង! 😊 ​​💦🥘 ✨តោះមកមើលសហគមន៍កែច្នៃប្រហុក ដែលមិនត្រឹមតែជួយដល់ក្រុមស្ត្រីបានប្រាក់ចំណូលសម្រាប់គ្រួសារ ថែមទាំងបានចូលរួមការងារអភិរក្សបរិស្ថានថែមទៀតផង។📽️ 📞ទំនាក់ទំនងសហគមន៍នេសាទ ដើម្បីជួយគាំទ្រផលិតផលរបស់ពួកគាត់តាមរយៈ៖ - អន្លង់តាអួរ : 017 987 499 / 088 414 0889 / 099 722 810 🤝ខ្មែរ គាំទ្រផលិតផលខ្មែរ ដើម្បីប្រជាជនខ្មែរ! - 🐟Strong aroma but good taste! Strong aroma but essential! 💦🥘 ✨Let’s watch how local communities make prahok, a practice that not only helps women earn income to support their families but also promotes environmental conservation.📽️ 📞Contact our Community Fisheries to support their products: - Anlong Ta Our : 017 987 499 / 088 414 0889 / 099 722 810 🤝Khmer, Support Khmer Products, For Khmer Communities! 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #USAIDCambodia #USAIDConserve #Community #Prahok #EcoFriendly #CambodiaCrafts #SustainableLiving

🌳 ខនសើវ ផតខាសន៍ ភាគ ២! 🎙 កញ្ញា អាត សុធាវី ស្ថាបនិក Think Plastic បានចូលរួមជាមួយយើង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដ៏ធំបំផុតមួយ
🌳 ខនសើវ ផតខាសន៍ ភាគ ២! 🎙 កញ្ញា អាត សុធាវី ស្ថាបនិក Think Plastic បានចូលរួមជាមួយយើង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់ភពផែនដីគឺ កាកសំណល់ប្លាស្ទិក ដែលយើងជជែកពីឧបសគ្គដែលយើងប្រឈម និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ 🌏 ✨ សូមរីករាយទស្សនា ស្ដាប់កំសាន្ត និងបង្កើនចំណេះដឹង! - 🌳 Conserve Podcast - Episode 2 is LIVE! 🎙 This episode, we’re joined by Sotheavy At, Founder of Think Plastic, to discuss one of the planet’s biggest challenges: plastic waste, from the hurdles we face to the innovative solutions shaping our lives. 🌏 ✨ Tune in now and be part of the conversation! 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #ConservePodcast #USAIDCambodia #USAIDConserve

👀 ចង់ដឹងថាតើ ខនស៊ើវ ផតខាសន៍ ភាគ ២ ពិភាក្សាពីអ្វីខ្លះ? តើ​យើង​ដោះស្រាយ​វិបត្តិ​សំណល់​ប្លាស្ទិក​ដោយ​របៀប​ណា? តើ​ដំណោះស្រាយ​ប្រកបដោយភាពច្នៃប្រឌិត​អ្វីខ្លះ​ដែល​អាចដោះស្រាយបញ្ហានេះបាន​? ចូលរួមជាមួយពួកយើងនៅថ្ងៃសុក្រ វេលាម៉ោង ៧:០០ យប់ ដើម្បីស្វែងរកចម្លើយ។ 🌍✨ 🎧 ត្រៀមខ្លួនសម្រាប់ការយល់ដឹងដែលអាចនឹងផ្លាស់ប្តូរការគិតរបស់អ្នកពីកាកសំណល់! - 👀 A Sneak Peek into Conserve Podcast - Episode 2! How do we tackle the plastic waste crisis? What innovative solutions can make a difference? Join us this Friday at 7:00 PM to uncover the answers. 🌍✨ 🎧 Get ready for insights that might just change the way you think about waste! 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #ConservePodcast #USAIDCambodia #USAIDConserve

🌿🐔 មាន់ស្រែ បន្លែស្រស់ បងប្អូនរួមរស់ ដោះភាពក្រីក្រ! 🌱💪 គម្រោង USAID អភិរក្ស បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមមាន់ស
+4
🌿🐔 មាន់ស្រែ បន្លែស្រស់ បងប្អូនរួមរស់ ដោះភាពក្រីក្រ! 🌱💪 គម្រោង USAID អភិរក្ស បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមមាន់ស្រែ និងការដាំបន្លែដល់សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃ ដែលចូលរួមដោយសមាជិកសហគមន៍ចំនួនដប់នាក់ បានកសាងសមត្ថភាពរបស់សមាជិកក្នុងការចិញ្ចឹមមាន់ស្រែ និងការដាំបន្លែដែលធន់នឹងអាកាសធាតុ។ វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅក្នុងសហគមន៍បឹងកាឆាងនេះ រួមបញ្ចូលគ្នានូវមេរៀនក្នុងថ្នាក់ ជាមួយនឹងវគ្គអនុវត្តផ្ទាល់។ ប្រធានបទដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលការចិញ្ចឹមមាន់រួមមានការជ្រើសរើស និងបង្កាត់ពូជមាន់ ពង្រីកផលិតកម្មមាន់ ការរៀបចំទ្រុងមាន់ដែលធន់នឹងអាកាសធាតុ ការឱ្យចំណី និងឱ្យទឹក ការចាក់វ៉ាក់សាំង និងការគ្រប់គ្រង និងព្យាបាលជម្ងឺ។ វគ្គបណ្ដុះបណ្ដាលស្ដីពីការដាំដុះបន្លែរួមមាន ការគ្រប់គ្រងដី ការគ្រប់គ្រងដំណាំនិងការប្រមូលផល ការធ្វើជីកំប៉ុសដោយប្រើវត្ថុធាតុរឹង និងរាវ និងការគ្រប់គ្រងសត្វល្អិត។ គ្រូបណ្តុះបណ្តាលបានសម្របសម្រួលឱ្យមានការបង្កើតផែនការដោយសមាជិកសហគមន៍ ដើម្បីអនុវត្តសកម្មភាពចិញ្ចឹមជីវិតថ្មីនេះ ដើម្បីធានាថាចំណេះដឹងដែលទទួលបាននឹងត្រូវបានយកទៅអនុវត្ត។ វគ្គបណ្តុះបណ្តាលនេះគឺមានសារៈសំខាន់សម្រាប់សហគមន៍ ដោយសារវាដោះស្រាយចន្លោះប្រហោងដែលបានកំណត់ដោយសហគមន៍ ក្នុងអំឡុងពេលការវាយតម្លៃសមត្ថភាពដំបូងដែលធ្វើឡើងដោយសហគមន៍ និងគម្រោង USAID អភិរក្ស មុនពេលទទួលបានមូលនិធិខ្នាតតូចពីគម្រោង USAID អភិរក្ស។ តាមរយៈការអនុវត្តសកម្មភាពចិញ្ចឹមជីវិតថ្មីទាំងនេះ ជីវភាពរបស់សហគមន៍នឹងប្រសើរឡើង ហើយវានឹងជួយកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងធ្វើឱ្យប្រសើរឡើងនូវភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ - 🌿🐔 Transforming lives with new skills in chicken raising and vegetable farming! 🌱💪 USAID Conserve provided a training on native chicken raising and vegetable growing to the Boeng Kachhang community protected area (CPA) in Koh Kong province. The three-day training, attended by ten community members, built the capacity of CPA members in native chicken raising and climate resilient vegetable farming. Held at the Boeng Kachhang CPA, the training combined classroom instruction with practical, hands-on sessions. Topics explored during the chicken raising training included selecting and breeding chickens, scaling up chicken production, preparing climate resilient chicken houses, feeding and watering practices, vaccination, and disease management and treatment. The vegetable farming training addressed soil management, crop management and harvesting, composting with solid and liquid materials, and pest management. Trainers facilitated the development of action plans by community members to implement the new livelihood activities, ensuring that the knowledge gained will be put into practice. This training is crucial for communities, as it addresses gaps identified during the initial organizational capacity assessment undertaken by the community and USAID Conserve prior to issuing a small grant to the CPA from USAID Conserve. By adopting these new livelihood activities, the community will improve local livelihoods and reduce pressure on natural resources, contribute to sustainable development, and improve their resilience to climate change. 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #USAIDCambodia #USAIDConserve

🌿កំប្លោកមាសស្នេហ៍!💦 💦តោះ មកមើលសហគមន៍កែច្នៃកំប្លោកធ្វើជា កាបូបដៃ ស្រោមទូរស័ព្ទ និងរបស់ប្រើប្រាស់ស្អាតៗជាច្រើនទៀត ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ✨ ទំនាក់ទំនងសហគមន៍នេសាទអន្លង់តាអួរ ដើម្បីជួយគាំទ្រផលិតផលរបស់ពួកគាត់តាមរយៈ៖ 017 987 499 / 088 414 0889 / 099 722 810 🤝ខ្មែរ គាំទ្រផលិតផលខ្មែរ ដើម្បីប្រជាជនខ្មែរ! — 🌿My love, water hyacinth 💦 💦 Let’s watch how local communities transform water hyacinth into handbags, phone covers, and other beautiful, eco-friendly products. ✨ Contact Anlong Ta Our Community Fisheries to support their products: 017 987 499 / 088 414 0889 / 099 722 810 🤝Khmer, Support Khmer Products, For Khmer Communities! 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #USAIDCambodia #USAIDConserve #Community #WaterHyacinth #EcoFriendly #CambodiaCrafts #SustainableLiving

🎉 អបអរសាទរ សហគមន៍ចំនួន ៦៣ ដែលទទួលបានមូលនិធិខ្នាតតូច! 🌱💪 🌍 ក្នុងខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់គម្រោង USAID អភិរក្ស បានប្
+9
🎉 អបអរសាទរ សហគមន៍ចំនួន ៦៣ ដែលទទួលបានមូលនិធិខ្នាតតូច! 🌱💪 🌍 ក្នុងខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់គម្រោង USAID អភិរក្ស បានប្រជុំប្រកាសផ្តល់មូលនិធិខ្នាតតូចទៅឱ្យសហគមន៍មូលដ្ឋានចំនួន ៦៣ សហគមន៍។ កិច្ចប្រជុំបានធ្វើឡើងនៅខេត្តកំពង់ធំ កោះកុង ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង និងខេត្តក្រចេះ។ ការចុះហត្ថលេខាផ្តល់មូលនិធិនេះមានតំណាងរបស់សហគមន៍នីមួយៗ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងខេត្ត សមាជិកសហគមន៍ និងដៃគូសម្របសម្រួលផ្នែកបច្ចេកទេស។ 🤝 បន្ទាប់ពីពិធីចុះហត្ថលេខាលើការផ្តល់មូលនិធិត្រូវបានបញ្ចប់ សហគមន៍នីមួយៗក៏ត្រូវបានផ្តល់ជូននូវវគ្គបណ្តុះបណ្តាលស្តីពីការការពារមនុស្សពេញវ័យនិងកុមារ និងការរាយការណ៍ ពិនិត្យមើលផែនការការងារ ពិភាក្សាអំពីការអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផ្តល់មូលនិធិ សិក្សាអំពីយន្តការនៃរបាយការណ៍ និងរបៀបធ្វើកំណត់ត្រា។ 💡 ការផ្តល់មូលនិធិផ្ទាល់ដល់សហគមន៍មូលដ្ឋាន គឺជាមូលដ្ឋានគ្រឹះនៃវិធីសាស្រ្តរបស់គម្រោង USAID អភិរក្ស ក្នុងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍ដែលដឹកនាំផ្ទាល់ដោយសហគមន៍មូលដ្ឋាន។ មូលនិធិដោយផ្ទាល់នេះ ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្ថាប័ន និងបច្ចេកទេសរបស់សហគមន៍ លើកកម្ពស់ជីវភាពរស់នៅ ចូលរួមក្នុងគម្រោងហិរញ្ញប្បទានកាបូន និងអភិរក្សប្រព័ន្ធអេកូឡូស៊ីដែលគ្រប់គ្រងដោយសហគមន៍។ សហគមន៍គឺជាអ្នកការពារជួរមុខក្នុងតំបន់ការពារធម្មជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិ និងអភិរក្សសត្វព្រៃ។ តាមរយៈការលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន សម្ពាធលើធនធានធម្មជាតិត្រូវបានកាត់បន្ថយ។ លើសពីនេះទៀត មូលនិធិខ្នាតតូចនេះលើកកម្ពស់សមត្ថភាពសហគមន៍តាមរយៈការបណ្តុះបណ្តាល និងការបង្វឹក ដែលរួមចំណែកដល់ ភាពប្រសើរឡើងនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការអភិវឌ្ឍជនបទ។ - 🎉 Congratulations to 63 CBOs that received small grants from USAID Conserve! 🌱💪 🌍 During the month of October 2024, the USAID Conserve team held grant kick-off meetings with 63 community-based organizations (CBO). Meetings took place in Kampong Thom, Koh Kong, Preah Vihear, Pursat, Battambang, Stung Treng, and Kratie provinces. In addition to CBO representatives, grant signing ceremonies were witnessed by local and provincial authorities, community members, and CBO Grant Technical Coordination (GTC) partners. Following the grant signing ceremony CBOs were provided with an adult and child safeguarding and reporting training, reviewed the CBO grant workplan, discussed compliance with grant agreement terms and conditions, learned about grant reporting mechanisms, and participated in a record-keeping training. 💡 Providing direct grants to CBOs is the foundation of USAID Conserve’s approach to locally led environmental conservation and community development. CBO grants improve the institutional and technical capacities of CBOs, enhance local livelihoods, engage in carbon financing projects, and conserve community-managed ecosystems. CBOs are the frontline defenders of protected areas, playing a crucial role in safeguarding natural resources and conserving wildlife. By improving the livelihoods of local communities, the pressure on natural resources is reduced. Additionally, grants enhance community capacity through training and coaching, leading to better conservation outcomes and rural development. 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #USAIDCambodia #USAIDConserve

🌍តើអ្នកជួបប្រទះការប្រែប្រួលអ្វីខ្លះ ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ? ✨ 💚 សូមទស្សនាវីដេអូសង្ខេបនៃវេទិកាស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៤ 🌱 រួមគ្នាដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ! 🌎🌿 - 🌍 What changes have you encountered due to the impacts of climate change? ✨ 💚 Check out our wrap-up video of Cambodia Climate Change Forum 2024!🌱 Together let’s keep pushing for sustainable solutions. 🌎🌿 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #USAIDCambodia #USAIDConserve #CambodiaClimateChangeForum #CCCF24 #ClimateLeadership #Sustainability #CommunityConservation

🎉អបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ! 💧 ជាពេលវេលាដ៏រីករាយ និងជាប្រពៃណីខ្មែរដែលមានយូរលង់ណាស់មកហើយ ពិធីនេះជា​ការ​ប្រារព្ធ​​បេតិកភណ្ឌ​ទឹក​ និងត្រីដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា ហើយ​វា​ក៏​ជា​ការ​រំឭក​នូវ​ទំនួល​ខុស​ត្រូវ​របស់​យើង​ក្នុង​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទឹក​ដ៏​មាន​តម្លៃ​របស់​យើងនេះដែរ។ 🌊 ជាមួយគ្នានេះដែរ កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់យើងផ្តោតលើជលផលប្រកបដោយនិរន្តរភាពជុំវិញបឹងទន្លេសាប។ តាមរយៈការធ្វើការជាមួយសហគមន៍មូលដ្ឋាន យើងមានគោលបំណងដើម្បីស្តារជម្រកត្រី លើកកម្ពស់ការអនុវត្តការនេសាទប្រកបដោយការទទួលខុសត្រូវ និងធានាថាមនុស្សជំនាន់ក្រោយអាចបន្តរីករាយជាមួយនឹងទឹកដ៏សម្បូរបែប។ 🐟 រួមគ្នា យើងអាចធានាថាទឹកដែលទ្រទ្រង់យើងនៅតែមានសម្បូរបែប និងពោរពេញដោយជីវិតជីវៈចម្រុះ 🎉🌾🐠។ ក្នុងឱកាសនេះបុគ្គលិកគម្រោង USAID អភិរក្សទាំងអស់ សូមជូនពរអ្នកទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព ជោគជ័យ និងជួបជុំគ្រួសារញាតិមិត្តប្រកបដោយក្តីសប្បាយរីករាយ។ - 🎉Happy Water Festival!💧 It is a joyful occasion rooted in a long-standing Khmer tradition, celebrating Cambodia's rich heritage of water and fisheries. At the same time, it serves as a reminder of our duty to safeguard our vital aquatic ecosystems. 🌊 Aligned with this goal, our conservation efforts focus on sustainable fisheries around the Tonle Sap Lake. By working with local communities, we aim to restore fish habitats, promote responsible fishing practices, and secure the prosperity of these waters for future generations. 🐟 Together, we can ensure that the waters that sustain us remain vibrant and full of life. Happy Water Festival! 🎉🌾🐠 USAID Conserve team sends you warm wishes for happiness, safety, success, and joyful reunions with your loved ones. #KhmerWaterFestival #SustainableFisheries #ConservationMatters #TonleSapLake #USAIDConserve #USAIDCambodia

🌱 កុំបារម្ភរឿងលុយ បារម្ភរឿងគ្រប់គ្រងលុយ! 📈🌿 ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពស
+5
🌱 កុំបារម្ភរឿងលុយ បារម្ភរឿងគ្រប់គ្រងលុយ! 📈🌿 ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់សហគ្រាសសហគមន៍។ គម្រោង USAID អភិរក្ស បានផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការបង្កើតផែនការអាជីវកម្មដល់សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើរបៀបបង្កើតផែនការអាជីវកម្មរយៈពេលបីឆ្នាំសម្រាប់ឱកាសចិញ្ចឹមជីវិត ដែលធន់នឹងអាកាសធាតុ និងមានមេត្រីភាពបរិស្ថានដែលកំណត់ដោយសហគមន៍។ ប្រធានបទដែលបានសិក្សារួមមាន ហេតុផលអាជីវកម្ម ការកំណត់អតិថិជន ការវិភាគទីផ្សារ ការព្យាករណ៍លំហូរសាច់ប្រាក់ របាយការណ៍ប្រាក់ចំណូល ការចំណាយ ប្រាក់កម្ចី និងតម្រូវការដើមទុន។ វគ្គបណ្តុះបណ្តាលនេះក៏រួមបញ្ចូលនូវគោលការណ៍ជាមូលដ្ឋាននៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការធ្វើគណនេយ្យផងដែរ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល សហគមន៍នឹងបង្កើតផែនការអាជីវកម្មមួយដែលគ្របដណ្តប់លើសកម្មភាពចិញ្ចឹមជីវិតដែលកំពុងត្រូវបានអនុវត្តដោយសហគមន៍នេះរួមមាន អេកូទេសចរណ៍ ការចិញ្ចឹមក្តាមថ្ម ការសម្ងួតត្រី និងបង្គា ការសាកវប្បកម្ម និងការចិញ្ចឹមមាន់។ ការធ្វើផែនការអាជីវកម្មផ្តល់ឱ្យសហគមន៍នូវក្របខ័ណ្ឌមួយដើម្បីវាយតម្លៃតម្រូវការវិនិយោគ និងការព្យាករណ៍ប្រាក់ចំណូល ទៅលើទំនិញនិងសេវាកម្មដែលសហគមន៍មាន។ ការធ្វើផែនការហិរញ្ញវត្ថុអនុញ្ញាតឱ្យសមាជិកសហគមន៍ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីការវិនិយោគដើមទុនដែលបានស្នើឡើង ដោយប្រើគម្រោងសន្សំនិងកម្ចីសហគមន៍ និងធ្វើការវិភាគលើកម្ចីពីមីក្រូហិរញ្ញវត្ថុ។ តាមរយៈការអនុវត្តជំនាញទាំងនេះ លទ្ធភាពទទួលបានជោគជ័យរបស់សហគ្រាសសហគមន៍មានការកើនឡើង ដែលវាធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។ - 🌱 Financial literacy and business planning for a brighter Boeung Kachhang! 📈🌿 Financial literacy is a cornerstone of sustainable economic growth for community-based enterprises. USAID Conserve recently provided a three-day training on financial literacy and business plan development to the Boeung Kachhang community protected area (CPA) in Koh Kong province. The training focused on how to develop a three-year business plan for the wildlife friendly and climate resilient livelihoods opportunities identified by communities. Topics discussed included business rationale, client identification, market analysis, cash flow projections, income statements, expenditures, loans, and capital requirements. The training also included basic principles of financial management and bookkeeping. Following the training the CPA will develop a comprehensive business plan which covers the livelihoods activities being implemented by the CPA, including ecotourism, mud crab farming, fish and shrimp drying, horticulture, and chicken raising. Business planning provides communities with a framework for assessing the investment requirements and revenue projections for community provided goods and services. Financial planning enables community members to make informed decisions about proposed capital investments, using community-based savings and loan schemes, and conducting cost-benefit analysis of micro-finance loans. Through the application of these skills the likelihood of community-based enterprises to succeed increases which improves rural livelihoods and reduces pressure on natural resources. 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #USAIDCambodia #USAIDConserve

🌍🌱 វេទិកាស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ ២០២៤ 📢 តើ​កម្ពុជា​កំពុង​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​យ៉ាង​ណា? 🇰🇭🌱ថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋានបានរួបរួមគ្នាចែករំលែកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់អនាគតប្រកបដោយនិរន្តរភាព។ 🌳🤝 ឆ្នាំនេះផ្តោតលើភាពធន់នឹងអាកាសធាតុ ការដាំដើមឈើឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងអភិរក្សដែលដឹកនាំដោយសហគមន៍។ 🌿💧រួមគ្នាដើម្បីឱ្យផែនដីរបស់យើងស្រស់បំព្រង 💚 - 🌍🌱 Cambodia Climate Change Forum 2024 📢 Curious about how Cambodia is tackling climate change? 🇰🇭🌱 Government leaders, NGOs, the private sector, and local communities united to share innovative solutions for a sustainable future. 🌳🤝 This year's focus was on climate resilience, reforestation, and community-led conservation efforts. 🌿💧 Let’s work together for a greener tomorrow! 💚 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #USAIDCambodia #USAIDConserve #CambodiaClimateForum2024 #ClimateAction #SustainableFuture #CommunityConservation

🌱សម្លេងសហគមន៍ សម្លេងធម្មជាតិ ! 🌱 ការចូលរួមរបស់តំណាងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងវេទិកាថ្នាក់ជាតិ ពិតជាមានសារៈសំខាន់យ៉ាងខ
+5
🌱សម្លេងសហគមន៍ សម្លេងធម្មជាតិ ! 🌱 ការចូលរួមរបស់តំណាងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងវេទិកាថ្នាក់ជាតិ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង។ គម្រោង USAID អភិរក្ស បានគាំទ្រតំណាងមកពីសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៧ មកពីតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ និងតំបន់ឆ្នេរនៃប្រទេសកម្ពុជា ដើម្បីចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “សហគមន៍តំបន់ការពារធម្មជាតិ” ដែលរៀបចំដោយក្រសួងបរិស្ថាន នៅថ្ងៃទី ២១ - ២២ ខែតុលា ឆ្នាំ ២០២៤។ សិក្ខាសាលារយៈពេលពីរថ្ងៃដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថានក្នុងរាជធានីភ្នំពេញ មានអ្នកចូលរួមចំនួនប្រមាណ២៤០នាក់ រួមមានតំណាងសហគមន៍តំបន់ការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន ក្រសួងពាក់ព័ន្ធ មន្ទីរបរិស្ថានខេត្ត អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ សិក្ខាសាលានេះបានផ្តល់ឱ្យអ្នកចូលរួមនូវព័ត៌មានអំពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងបានគូសបញ្ជាក់ពីជំហានសម្រាប់ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិអោយបានកាន់តែប្រសើរឡើង។ ប្រធានបទពិភាក្សាសំខាន់ៗរួមមានយន្តការ និងគោលនយោបាយដើម្បីកែលម្អជីវភាពរស់នៅ និងបច្ចេកទេសក្នុងការត្រួតពិនិត្យនិងវាយតម្លៃគម្របព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ។ ការធ្វើបទបង្ហាញ កិច្ចពិភាក្សា និងការពិភាក្សាជាក្រុមត្រូវបានប្រើប្រាស់ ដើម្បីជួយសម្រួលដល់ការពិភាក្សារបស់អ្នកចូលរួមទាំងអស់។ វេទិកានេះអនុញ្ញាតឱ្យសមាជិកសហគមន៍ បញ្ចេញពីទស្សនៈរបស់ពួកគេលើបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះ ក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិរបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ជីវភាពរស់នៅក្នុងសហគមន៍។ តាមរយៈកិច្ចពិភាក្សាជាមួយអាជ្ញាធរខេត្តនិងថ្នាក់ជាតិ ដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈមត្រូវបានពិភាក្សា និងផែនការសកម្មភាពដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះត្រូវបានបង្កើតឡើង។ វិធីសាស្រ្តដែលបានមកពីកិច្ចសហការ និងប្រកបដោយតម្លាភាព ផ្តល់ឱ្យសមាជិកសហគមន៍នូវទំនុកចិត្ត និងលើកទឹកចិត្តពួកគាត់ក្នុងការល្បាតព្រៃ និងគាំទ្រសហគមន៍របស់ពួកគាត់ដើម្បីលើកកម្ពស់សុខុមាលភាពរបស់សហគមន៍។ - 🌍 Community Voices, Collective Action! Engagement in national level forums is important for Community Protected Area (CPA) representatives. USAID Conserve supported representatives from 17 CPAs from the Prey Lang Extended Landscape and coastal areas of Cambodia to attend the National Consultation Workshop on Community Protected Areas organized by the Ministry of Environment on October 21-22, 2024. The two-day workshop, held at the Ministry of Environment in Phnom Penh, brought together 240 participants, including representatives of CPAs, local authorities, relevant ministries, provincial departments of environment, NGOs, the private sector and development partners. The workshop provided participants with information about CPA administration and outlined actionable steps for improved CPA management. Key discussion topics included mechanisms and policies to improve local livelihoods and techniques to monitor and evaluate forest cover within CPAs. To facilitate discussion among workshop participants a combination of presentations, panels, and break-out group discussions were utilized. Engagement in national level forums is important for CPA representatives. Forums allow CPA members to express their perspectives on the challenges they are facing to effectively manage their CPAs and improve local livelihoods. Through dialogue sessions with provincial and national authorities tangible solutions to CPA issues can be discussed and action plans to address shared challenges developed. A collaborative and transparent approach provides CPA members with confidence and motivation to patrol their forests and support their communities to improve their well-being. 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #USAIDCambodia #USAIDConserve

🌱 ស្វែងយល់ពីដំណើរជីវិតរបស់លោកពូ ឡន រិទ្ធ ប្រធានសហគមន៍តំបន់ការពារធម្មជាតិសហគមន៍បឹងកាឆាង ខេត្តកោះកុង ដែលបានចំណាយពេលវេលាស្ទើរមួ
+6
🌱 ស្វែងយល់ពីដំណើរជីវិតរបស់លោកពូ ឡន រិទ្ធ ប្រធានសហគមន៍តំបន់ការពារធម្មជាតិសហគមន៍បឹងកាឆាង ខេត្តកោះកុង ដែលបានចំណាយពេលវេលាស្ទើរមួយជីវិតរបស់គាត់ដើម្បីអភិរក្ស និងពង្រឹងសហគមន៍។ តាមរយៈការដឹកនាំរបស់លោកពូ រិទ្ធ រួមទាំងការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ រហូតដល់ការត្រួសត្រាយផ្លូវសម្រាប់និរន្តរភាពរបស់សហគមន៍ គាត់បានប្រែក្លាយបឹងកាឆាងទៅជាសហគមន៍គំរូនៃភាពធន់ និងការប្រើប្រាស់ធនធានដ៏មានប្រសិទ្ធភាព។ នេះជាឧទាហរណ៍ដ៍ល្អមួយ ដែលបង្ហាញពីការអភិរក្សដែលដឹកនាំដោយសហគមន៍អាចឈានទៅរកអនាគតប្រកបដោយនិរន្តរភាព។ 🌿✨ សូមអានសាច់រឿងបន្ថែមអំពីការងារ និងចក្ខុវិស័យសម្រាប់អនាគតសហគមន៍របស់គាត់៖ https://usaidconserve.exposure.co/boeungkachangstorykh - 🌱 Discover the journey of Lorn Rith, community chief of the Boeung Kachang Community Protected Area (CPA) in Koh Kong, who has dedicated his life to conservation and community empowerment. From establishing the CPA to paving the way for the community’s sustainability, Rith’s leadership has transformed Boeung Kachang into a model of resilience and resourcefulness. It is an inspiring example of how community-led conservation can secure a sustainable future. 🌿✨ Read more about his inspiring work and vision for the future: https://usaidconserve.exposure.co/boeung-kachang-story © Photo credit: USAID Conserve 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #USAIDCambodia #USAIDConserve

🍃 ជួបជាមួយវីរបុរសរបស់សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង 🌍 💚 នៅក្នុងបេះដូងនៃខេត្តកោះកុង លោក ឡន រិទ្ធ ប្រធានសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ដែលមានទឹកចិត្តស្រលាញ់ធម្មជាតិ បានចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីការពារធនធានធម្មជាតិ និងសហគមន៍របស់គាត់។ ការ​លះបង់​របស់​គាត់​បាន​ធ្វើ​ឱ្យ​តំបន់​នេះ​មាន​ជីវិត​រស់​នៅយ៉ាងស្រស់បំព្រង​ទាំង​សហគមន៍ និង​ព្រៃកោងកាង។ "បើយើងក្រឡេកទៅមើលឆ្នាំ២០០០វិញ ប្រសិនបើគ្មានការបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះទេ យើងប្រហែលជាមិនបានឃើញ ព្រៃកោងកាង និងសហគមន៍ដូចសព្វថ្ងៃនោះទេ។ ព្រៃកោងកាងមិនត្រឹមតែការពារយើងប៉ុណ្ណោះទេ វាជួយផ្តល់នូវខ្យល់ត្រជាក់ អាហារសមុទ្រ និងផ្តល់នូវទីកន្លែងដែលធ្វើឱ្យបឹងកាឆាងមានលក្ខណៈពិសេស។ ” - 🍃 Meet the Conservation Hero of Boeung Kachhang 🌍 💚 In the heart of Koh Kong, Lan Rith, the passionate chief of Boeung Kachhang Community Protected Area (CPA), has spent decades protecting nature and empowering his community. His dedication has shaped the region, bringing life to both the community and its mangroves. "If we look back to 2000, without this CPA, the lush mangroves and strong community we see today might not be here. Our mangroves don’t just protect us—they give us seafood, cool breezes, and the sense of home that makes Boeung Kachang special." #USAIDConserve #USAIDCambodia #CoastalConservation 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X

🌿 រួមចិត្ត រួមគិត រួមធ្វើ! 🌿 ដោយប្រើប្រាស់មូលនិធិខ្នាតតូចពីគម្រោង USAID អភិរក្ស សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង កំពុងបង្ក
+5
🌿 រួមចិត្ត រួមគិត រួមធ្វើ! 🌿 ដោយប្រើប្រាស់មូលនិធិខ្នាតតូចពីគម្រោង USAID អភិរក្ស សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង កំពុងបង្កើនការចូលរួមរបស់ពួកគេជាមួយអាជ្ញាធរមូលដ្ឋាន។ រៀងរាល់ខែសមាជិកសហគមន៍បានរាយការណ៍នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឃុំអំពីសកម្មភាពរបស់សហគមន៍ និងអ្វីដែលជាតម្រូវការបន្ថែមដែលទាមទារឱ្យមានអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន។ របាយការណ៍ទាំងនេះត្រូវបានទទួលដឹងឮយ៉ាងល្អពីអាជ្ញាធរមូលដ្ឋាន ហើយដែលពួកគាត់បានប្តេជ្ញាក្នុងការដោះស្រាយកង្វល់ដែលលើកឡើងដោយសហគមន៍។ ជាឧទាហរណ៍ សមាជិកសហគមន៍បានជូនដំណឹងដល់អាជ្ញាធរឃុំថា ដើម្បីឱ្យការល្បាតព្រៃកោងកាង និងជលផលរបស់ពួកគេកាន់តែមានប្រសិទ្ធភាព វាមានសារៈសំខាន់ណាស់ដែលអាជ្ញាធរមូលដ្ឋានចូលរួមក្នុងការល្បាតផងដែរ។ ជាបន្តបន្ទាប់ អាជ្ញាធរឃុំបានចូលរួមជាមួយសមាជិកសហគមន៍ ក្នុងកិច្ចខិតខំប្រឹងប្រែងល្បាតរបស់ពួកគេ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះបេសកកម្មរបស់សហគមន៍បឹងកាឆាង។ ការផ្តល់មូលនិធិផ្ទាល់ដល់សហគមន៍មូលដ្ឋាន គឺជាមូលដ្ឋានគ្រឹះនៃវិធីសាស្រ្តរបស់គម្រោង USAID អភិរក្ស ក្នុងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍ដែលដឹកនាំផ្ទាល់ដោយសហគមន៍មូលដ្ឋាន។ ការផ្តល់មូលនិធិដោយផ្ទាល់ ផ្តល់អំណាចដល់សហគមន៍ក្នុងការចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ដោយធានាថាកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ពួកគេត្រូវបានគាំទ្រ និងមាននិរន្តរភាព។ កិច្ចសហការនេះមិនត្រឹមតែជួយដល់ការការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយពង្រឹងភាពជាម្ចាស់ការរបស់សហគមន៍ខ្លួនឯងផងដែរ។ លើសពីនេះទៀត ការផ្តល់មូលនិធិរបស់គម្រោង USAID អភិរក្ស ជួយបង្កើនសមត្ថភាពសហគមន៍តាមរយៈការបណ្តុះបណ្តាល និងការបង្វឹកបន្ថែម និងជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ ដែលជួយឱ្យការអភិរក្សទទួលបានលទ្ធផលកាន់តែប្រសើរ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ - 🌿 Empowering Community Members to Collaborate with Local Authorities for a Greener Future! 🌿 Utilizing direct grant funding from USAID Conserve the Boeung Kachang community protected area (CPA) is enhancing their engagement with local authorities. Each month CPA members report at their monthly commune council meetings about CPA activities and what additional support the CPA requires from local authorities. These reports have been well received by local authorities who have committed publicly to addressing concerns raised by the CPA. For example, CPA members have informed the commune authorities that for their mangrove and fisheries patrolling to be more effective it is critical that local authorities also participate in the patrols. Subsequently, commune authorities have joined the CPA members in their patrolling efforts, highlighting their commitment to the mission of the Boeung Kachang CPA. Providing direct grants to community-based organizations (CBOs) is the foundation of USAID Conserve’s approach to locally led environmental conservation and community development. Direct grant funding empowers communities to actively engage with local authorities, ensuring their conservation efforts are supported and sustained. This collaboration not only protects vital ecosystems but also strengthens community resilience and self-reliance. Additionally, grant funding enhances the community capacity through training and coaching; and improves local livelihoods, leading to better conservation outcomes and sustainable development. #USAIDCambodia #USAIDConserve

🌿🎧 The wait is over! 🎉🚀 ▶️ Conserve Podcast - Episode 1 ◀️ Tune in NOW for the debut episode of Conserve Podcast. Join us
🌿🎧 The wait is over! 🎉🚀 ▶️ Conserve Podcast - Episode 1 ◀️ Tune in NOW for the debut episode of Conserve Podcast. Join us and DanCherng Adventure/ដានជើង as we explore the beauty of Cambodia’s ecotourism and the communities protecting it. 🌍✨ 🔔 Enjoy a​ chat about eco-adventure like no other! 💚 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #USAIDConserve #USAIDCambodia #ConservePodcast #ConservationJourney #EcoTourism

🌟🎉 **ដំណឹងដ៏រីករាយ សម្រាប់អ្នកស្រឡាញ់ធម្មជាតិ🎉🌟 🎙️ ខនស៊ើវ ផតខាសន៍ នឹងចាប់ផ្តើមហើយ! 🚀 🎥 ក្នុងអេភីសូដដំបូង យើងនឹងនាំលោកអ្នកទៅក្នុងផ្សងព្រេងដ៏រំភើបជាមួយដានជើង ដែលគាត់នឹងចែករំលែកនូវបទពិសោធន៍ដំណើផ្សងព្រេង រុករក និងទស្សនា សហគមន៍អេកូទេសចរណ៍ដ៏ស្រស់ស្អាតអស្ចារ្យជាច្រើនក្នុងប្រទេសកម្ពុជា។ រង់ចាំតាមដាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០នាទីយប់ 💚 - 🌟🎉 **𝗘𝘅𝗰𝗶𝘁𝗶𝗻𝗴 𝗡𝗲𝘄𝘀, 𝗡𝗮𝘁𝘂𝗿𝗲 𝗟𝗼𝘃𝗲𝗿𝘀🎉🌟 🎙️ Conserve Podcast is launching! 🚀 🎥 In our debut episode, we embark on a thrilling journey with DanCherng Adventure as he shares his experiences of exploring community-based ecotourism in the breathtaking landscapes of Cambodia. 𝗧𝘂𝗻𝗲 𝗶𝗻 𝗼𝗻 𝟭𝟴.𝟭𝟬.𝟮𝟰 𝗮𝘁 𝟳:𝟬𝟬 𝗣𝗠. 💚 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram   📱 YouTube 📱  X #USAIDConserve #USAIDCambodia #ConservePodcast #Conservation #PodcastTeaser #EcoAdventure

🍀 សប្តាហ៍នេះ តំណាង USAID ប្រចាំនៅកម្ពុជា គម្រោង USAID អភិរក្ស បានជួបពិភាក្សាការងារជាមួយ អាជ្ញាធររដ្ឋាភិបាលកម្ពុជានៅខេត្តកោះក
+7
🍀 សប្តាហ៍នេះ តំណាង USAID ប្រចាំនៅកម្ពុជា គម្រោង USAID អភិរក្ស បានជួបពិភាក្សាការងារជាមួយ អាជ្ញាធររដ្ឋាភិបាលកម្ពុជានៅខេត្តកោះកុង និងខេត្តព្រះសីហនុ។ 🤝 ក្នុងជំនួបនីមួយៗ តំណាង USAID ប្រចាំនៅកម្ពុជាបានជម្រាបជូនពីសកម្មភាពរបស់គម្រោង USAID អភិរក្សទៅដល់អាជ្ញាធរខេត្តនីមួយៗ។ ក្នុងជំនួបនោះផងដែរ ក្រុមការងារ USAID អភិរក្ស និងដៃគូអភិរក្សបានបង្ហាញពីវិធីសាស្រ្តគម្រោងដែលគាំទ្រសហគមន៍មូលដ្ឋានតាមរយៈមូលនិធិខ្នាតតូច ការលើកកម្ពស់ជីវភាពរស់នៅ និងការផ្តល់ហិរញ្ញប្បទានរយៈពេលវែងតាមរយៈគម្រោងកាបូនរេដបូក។ ក្រុមការងារ USAID អភិរក្សក៏បានបង្ហាញបន្ថែមអំពីវិធីសាស្រ្តដែលគម្រោងនឹងប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃតាមរយៈយុទ្ធនាការផ្លាស់ប្ដូរឥរិយាបថសង្គម។ 🌳 អាជ្ញាធរខេត្តបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្ពស់អំពីគោលបំណងរបស់គម្រោង USAID អភិរក្ស និងប្តេជ្ញាគាំទ្រគម្រោងដើម្បីអភិរក្សធនធានធម្មជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រសហគមន៍មូលដ្ឋាន។ អ្នកចូលរួមជំនួបបានឯកភាពថា គ្រប់ភាគីទាំងអស់នឹងចែករំលែកព័ត៌មានស្តីពីសកម្មភាពរបស់គម្រោង USAID អភិរក្ស ហើយបានឯកភាពថាអាជ្ញាធរមូលដ្ឋាន និងសហគមន៍មូលដ្ឋានគួរតែមានការផ្លាស់ប្តូរបទពិសោធន៍ និងការសន្ទនាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ - 🍀 This past week representatives of USAID Cambodia and USAID Conserve held courtesy meetings with Cambodian government authorities in Koh Kong and Sihanouk Ville provinces. 🤝 In each of the provinces the USAID Conserve project was formally introduced to provincial authorities by USAID Cambodia. During each meeting the USAID Conserve team and its conservation partners provided provincial authorities with an overview of the projects approach to support community-based organizations through direct grants, improved livelihoods, and long-term financing through carbon projects. The USAID Conserve team also briefed provincial authorities on how the project will combat wildlife trafficking through social behavior change communications. 🌳 Provincial authorities embraced the objectives of USAID Conserve and committed to supporting the project to conserve Cambodia’s natural resources and support local communities. Meeting participants agreed that all parties will share information on USAID Conserve activities and that learning exchanges and dialogue sessions between local authorities and communities should take place over the coming years. 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram 📱 YouTube 📱 X #USAIDCambodia #USAIDConserve

💡 មូលនិធិខ្នាតតូច ដើម្បីលទ្ធផលខ្នាតធំ! 🤝 គម្រោង USAID អភិរក្ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់មូលនិធិខ្នាតតូចជាមួយសហគមន៍
+3
💡 មូលនិធិខ្នាតតូច ដើម្បីលទ្ធផលខ្នាតធំ! 🤝 គម្រោង USAID អភិរក្ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់មូលនិធិខ្នាតតូចជាមួយសហគមន៍មូលដ្ឋានចំនួនប្រាំបី។ មូលនិធិត្រូវបានផ្តល់ជូនដល់សហគមន៍តំបន់ការពារធម្មជាតិចំនួនពីរគឺសហគមន៍ ម្លប់ព្រៃគើប និងសម្បូរអភិវឌ្ឍន៍ ក្នុងខេត្តព្រះវិហារ និងសហគមន៍នេសាទចំនួនប្រាំគឺ សហគមន៍កំពង់ប្រហុក អន្លង់តាអួ ព្រែកទាល់ ត្វាង និងក្បាលទាល់ ក្នុងតំបន់ព្រែកទាល់បឹងទន្លេសាបនៃខេត្តបាត់ដំបង និងសហគមន៍នេសាទផាត់សណ្តាយក្នុងតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំ។ ជាសក្ខីភាពក្នុងពិធីចុះហត្ថលេខានេះ មានវត្តមាន USAID កម្ពុជា មន្ទីរពាក់ព័ន្ធខេត្ត មេឃុំ និងសមាជិកសហគមន៍។ ពិធីចុះហត្ថលេខាផ្តល់មូលនិធិនេះ រួមចំណែកដល់ផែនការរបស់គម្រោង USAID អភិរក្ស ក្នុងការផ្តល់មូលនិធិខ្នាតតូចសរុបចំនួន២៧៨ ដល់សហគមន៍មូលដ្ឋាន។ ✍️ មុនពេលចុះហត្ថលេខាកិច្ចព្រមព្រៀង សហគមន៍នីមួយៗបានបង្ហាញផែនការគម្រោងរបស់ពួកគេទៅកាន់ភាគីពាក់ព័ន្ធដើម្បីទទួលបានការគាំទ្រពីពួកគេ។ អាជ្ញាធរមូលដ្ឋានបានមានមតិថាពួកគេទទួលបានព័ត៌មានយ៉ាងលម្អិតអំពីសកម្មភាពរបស់សហគមន៍មូលដ្ឋាន ហើយពួកគេបានប្តេជ្ញាចិត្តគាំទ្រដល់ការអនុវត្តគម្រោងមូលនិធិខ្នាតតូចទាំងនោះ។ ធាតុសំខាន់ៗនៃមូលនិធិខ្នាតតូចនីមួយៗរួមមាន ការពង្រឹងសមត្ថភាពស្ថាប័ននៃសហគមន៍ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ ការចូលរួមក្នុងគម្រោងហិរញ្ញប្បទានកាបូន និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីដែលគ្រប់គ្រងដោយសហគមន៍។ ការផ្តល់មូលនិធិខ្នាតតូចផ្ទាល់ដល់សហគមន៍មូលដ្ឋាន គឺជាវិធីសាស្រ្តគ្រឹះរបស់គម្រោង USAID អភិរក្ស ក្នុងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមន៍ ដែលដឹកនាំផ្ទាល់ដោយសហគមន៍មូលដ្ឋាន។ សហគមន៍គឺជាអ្នកការពារជួរមុខក្នុងតំបន់ការពារធម្មជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិ និងអភិរក្សសត្វព្រៃ។ តាមរយៈការលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន សម្ពាធលើធនធានធម្មជាតិត្រូវបានកាត់បន្ថយ។ លើសពីនេះទៀត មូលនិធិខ្នាតតូចនេះលើកកម្ពស់សមត្ថភាពសហគមន៍តាមរយៈការបណ្តុះបណ្តាល និងការបង្វឹក ដែលរួមចំណែកដល់ ភាពប្រសើរឡើងនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ - 💡 Small grants, Big Impact for Community-Based Organizations! 🤝 USAID Conserve signed eight grant agreements with community-based organizations (CBOs). Grants were provided to two community protected areas - Mlu Prey Kurb and Sambo Aphiwoat in Preah Vihear province – and five community fisheries (CFi) - Kampong Prohok, Anlung Ta Our, Prek Toal, Tvang, and Kbal Toal in Prek Toal, Tonle Sap, Battambang province, and one CFi, Phat Sanday, in the Tonle Sap, Kampong Thom province. The signing ceremony, witnessed by USAID Cambodia, relevant provincial departments, commune chiefs, and community members, contributes to USAID Conserve’s plan to provide a total of 278 direct grants to CBOs. ✍️ Before the agreements were signed, each community presented their project plans to local stakeholders to secure their support and buy-in. Local authorities noted that they were well-informed of CBO activities, and they committed to supporting CBO grant implementation. The essential elements of each CBO grant include enhancing the institutional capacity of CBOs, improving local livelihoods, engaging in carbon financing projects, and conserving community-managed ecosystems. Providing direct grants to CBOs is the foundation of USAID Conserve’s approach to locally led environmental conservation and community development. CBOs are the frontline defenders of protected areas, playing a crucial role in safeguarding natural resources and conserving wildlife. By improving the livelihoods of local communities, the pressure on natural resources is reduced. Additionally, grants enhance the community capacity through training and coaching, leading to better conservation efforts and sustainable development. 📱 Facebook    📱 Telegram 📱 LinkedIn      🌐 Exposure 📱 Instagram 📱 YouTube 📱 X #USAIDCambodia #USAIDConserve

🙏 រីករាយពិធីបុណ្យភ្ជុំបិណ្ឌ! 🎉 🌳 ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់នៅកម្ពុជា គឺជាពេលវេលាមួយដើម្បីគោរពដល់បុព្វការីជនដែលបានចែកឋាន និងពង្រឹងចំណងគ្រួសារ។ ពិធីនេះក៏ដើរតួជាស្ពានផ្សារភ្ជាប់រវាងសាសនា និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលធានាបាននូវអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងឱកាសនេះបុគ្គលិកគម្រោង USAID អភិរក្សទាំងអស់ សូមជូនពរអ្នកទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខ សុវត្ថិភាព ជោគជ័យ និងជួបជុំគ្រួសារញាតិមិត្តប្រកបដោយក្តីសប្បាយរីករាយ។ 🍃 - 🙏 Happy Pchum Ben Festival! 🎉 🌳 This significant Buddhist celebration in Cambodia is a time to honor ancestors and strengthen family bonds. It also serves as a bridge between religion and active participation in Cambodia's natural resource conservation efforts, ensuring a sustainable future for generations to come. 🍃 As we celebrate Pchum Ben, the USAID Conserve team sends you warm wishes for happiness, safety, success, and joyful reunions with your loved ones. #USAIDCambodia #USAIDConserve #wildlifeconservation #pchumben