បណ្ណាល័យខ្ញុំ📚❤️(My Library)
Open in Telegram
បណ្ណាល័យខ្ញុំ បង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង សៀវភៅ វិញ្ញាសា និងគំនិតទស្សនះផ្សេងៗក្នុងន័យអប់រំ❤️Admin យឺន សុខឌឿន(YEUN SOKDOEUN 071 83 89 907) Fb: Sokdoeunyeun
Show moreCambodia1 974The category is not specified
2 759
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Repost from ចំណេះដឹង&ព័ត៌មានសង្គម Socialinfo
ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី វគ្គបណ្ដុះបណ្ដាលភាសាជប៉ុនកម្រិតដំបូងដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ www.tptd.org
ចាប់ផ្ដើមវគ្គសិក្សាពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២
****
Join ចំណេះដឹង&ព័ត៌មានទេសចរណ៍
Repost from ISI Dangkor Senchey FC (Official)
ការផ្ដល់ជូនពិសេស អាវសម្រាប់អ្នកគាំទ្រសល់ត្រឹមតែ ៧ដុល្លារតែប៉ុណ្ណោះ!
អាវសម្រាប់អ្នកគាំទ្រដាក់លក់បញ្ចុះតម្លៃ 30% និងមានថែមជូនសំបុត្រចូលរួមទស្សនាការប្រកួត រវាងអាយ អេស អាយដង្កោសែនជ័យ ជាមួយ បន្ទាយមានជ័យនៅវេលាម៉ោង ៣:៤៥រសៀលនេះ !
ទំនាក់ទំនងផ្នែកលក់នៅទីលាន: 090665787 / 0963032175
#OneHeart #OnePath
#isidangkorsencheyfc
Repost from ISI Dangkor Senchey FC (Official)
កាន់តែពិសេសអស្ចារ្យ ឈ្នះរង្វាន់កង់អគ្គិនី grood ១គ្រឿងភ្លាមៗ
សម្រាប់ពុកម៉ែបងប្អូនគាំទ្រដែលអញ្ជើញចូលរូមទស្សនាការប្រកួត អាយ អេស អាយដង្កោសែនជ័យ ជាមួយ បន្ទាយមានជ័យនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីការប្រកួតវគ្គទី១បានបញ្ចប់ យើងមានកម្មវិធីចាប់រង្វាន់ធំ កង់អគ្គិសនី grood ចំនួន១គ្រឿងភ្លាមៗ សូមពុកម៉ែបងប្អូនចូលរួមអោយបានច្រើនកុះករ ។
#OneHeart #onepath
#isidangkorsencheyfc
១៥ តុលា មហាទុក្ខសោកនៃប្រជាជាតិកម្ពុជា!
សូមថ្វាយនូវព្រះរាជមហាកុសលថ្វាយព្រះករុណា ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា ក្នុងព្រះវរោកាសខួបទី១០វស្សា នៃការយាងសោយព្រះទិវង្គត។
សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងការផ្លាស់ទីលំនៅ
១-សៀវភៅស្នាក់នៅ
សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចខាងក្រោម៖
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-សំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើមាន)
-លិខិតអនុញ្ញាតផ្លាស់ទីលំនៅពីនគរបាលប៉ុស្តិ៍រដ្ឋបាលទីកន្លែងចាស់ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្តូរទីកន្លែងស្នាក់នៅ)។
២-សៀវភៅគ្រួសារ
សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចខាងក្រោម៖
-សៀវភៅស្នាក់នៅ
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-សំបុត្រអាពាហ៍ពិពាហ៍
-រូបថត មេគ្រួសារ ទំហំ ៤X៦ ចំនួន០៥សន្លឹក។
៣-អំពីការផ្លាស់ប្តូរទីលំនៅ (ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន)
ក-ការផ្លាស់ទីលំនៅចេញ
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួនត្រូវអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយឯកសារ៖
-សៀវភៅស្នាក់នៅ
-សៀវភៅគ្រួសារ
ខ-ការផ្លាស់ចូល (ទីកន្លែងដែលទៅតាំងទីលំនៅថ្មី)
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួន ត្រូវយកឯកសារដែលទទួលបានពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ចាស់ដែលអនុញ្ញាតឱ្យផ្លាស់ចេញ ទៅបង្ហាញប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនមានបំណងទៅតាំងទីលំនៅថ្មី ដើម្បីចុះឈ្មោះ និងទទួលបានសៀវភៅស្នាក់នៅ ដោយភ្ជាប់ឯកសារបន្ថែម៖
-សៀវភៅស្នាក់នៅ ឬសេចក្តីចម្លងសៀវភៅស្នាក់នៅ
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
Repost from និស្សិតរដ្ឋបាល-RULE
តើអគារប្រភេទណាខ្លះតម្រូវឲ្យធ្វើការស្នើសុំ លិខិតអនុញ្ញាតសាងសង់?
--------------------------
ឯកសារចាំបាច់សម្រាប់ការស្នើសុំការអនុញ្ញាតសាងសង់៖
យោងតាមមាត្រា១៨ នៃអនុក្រឹត្យ ស្ដីពីលិខិតអនុញ្ញាតសាងសង់ ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ដើម្បីអាចស្នើសុំការអនុញ្ញាតបាន ម្ចាស់អចលនទ្រព្យត្រូវភ្ជា់ប់មកជាមួយនឹងសំណុំឯកសារដូចខាងក្រោម៖
- សំណុំឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ ជាភាសាខ្មែរ
- ឯកសារបញ្ជាក់ពីកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ស្របច្បាប់នៃដី ដែលសំណង់តាំងនៅ
- សលាកបត្រក្បាលដី
- គម្រោងប្លង់ស្ថាបត្យកម្ម
- ឯកសារបច្ចេកទេសផ្សេងៗទៀតសម្រាប់បម្រើឲ្យការសាងសង់។
🔻តើលិខិតអនុញ្ញាតសាងសង់មានប៉ុន្មានប្រភេទ?
លិខិតអនុញ្ញាតសាងសង់ត្រូវបានកំណត់ចំនួន ៣ ថ្នាក់ផ្សេងគ្នា ទៅតាមទំហំនៃការសាងសង់ គម្រោងនីមួយៗ។
1. ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតូចជាង ឬស្មើ ៥០០ ម៉ែត្រការ៉េ និងមានកម្ពស់ទាបជាង ឬស្មើ៤ជាន់ (គិតទាំងជាន់ផ្ទាល់ដី និងគ្មានជាន់ក្រោមដី)។
2. ថ្នាក់រាជធានី ខេត្ត ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់ធំជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣,០០០ ម៉ែត្រការ៉េ ទាបជាង ឬស្មើ១១ជាន់ (គិតទាំងជាន់ផ្ទាល់ដី និងគ្មានជាន់ក្រោមដី)។
3. គម្រោងសាងសង់ណាដែលមានផ្ទៃក្រឡាកម្រាលសំណង់ធំជាង ៣,០០០ ម៉ែត្រការ៉េ ត្រូវមកសុំការអនុញ្ញាតសាងសង់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្ទាល់តែម្តង។
🔴រយៈពេលនៃការស្នើសុំ៖
បើយោងតាមអនុក្រឹត្យខាងលើនេះដដែល
- សម្រាប់លិខិតអនុញ្ញាតសាងសង់ ដែលត្រូវការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងដែនដី ត្រូវចំណាយពេលអតិបរមា ៤៥ថ្ងៃ នៃថ្ងៃធ្វើការ
- សម្រាប់លិខិតអនុញ្ញាតសាងសង់ ដែលត្រូវការអនុញ្ញាតពីអភិបាលរាជធានី-ខេត្ត ត្រូវចំណាយពេលអតិបរមា ២៥ថ្ងៃ នៃថ្ងៃធ្វើការ
- សម្រាប់លិខិតអនុញ្ញាតសាងសង់ ដែលត្រូវការអនុញ្ញាតពីអភិបាលក្រុង-ស្រុក-ខណ្ឌ ត្រូវចំណាយពេលអតិបរមា ១៥ថ្ងៃ នៃថ្ងៃធ្វើការ
🔴តើមានបញ្ហាអ្វីកើតឡើង បើសាងសង់ដោយមិនសុំការអនុញ្ញាត?
រាល់សំណង់ដែលសាងសង់ដោយគ្មានលិខិតអនុញ្ញាត សំណង់នោះនឹងនឹងត្រូវចាត់ទុកជាសំណង់ ខុសច្បាប់ (បទល្មើស) ហើយការដ្ឋានសាងសង់នឹងត្រូវបានបញ្ឈប់ជាបន្ទាន់។
🔵លើសពីនេះ បុគ្គលដែលក្លែងបន្លំឯកសារ ឬផ្តល់ព័ត៌មានមិនពិតដល់អាជ្ញាធរ ឬរដ្ឋមន្រ្តីដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់ នឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមបទប្បញត្តិ នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមមាត្រាទី៤៨ ជំពូកទី១០ នៃអនុក្រឹត្យនេះ ស្តីពីទណ្ឌកម្ម។
🔴តើក្នុងលក្ខខណ្ឌណាខ្លះ ដែលពុំចាំបាច់ស្នើសុំលិខិតសាងសង់ដែរទេ?
👉ពិតណាស់គឺមាន! សំណង់ផ្ទាល់ដី ដែលមានផ្ទៃក្រឡាកម្រាលសំណង់តិចជាង ឬស្មើ12m2 កម្ពស់ទាបជាង5m, លំនៅដ្ឋានធ្វើពីឈើ, ផ្ទះថ្មក្រោមឈើលើ ដែលមានផ្ទៃក្រឡាសំណង់មិនលើសពី100m2 ទាបជាង 9m ហើយមិនស្ថិតក្នុងតំបន់បេតិកភណ្ឌ, សំណង់បណ្តោះអាសន្ន (រោង, បង្គោល, ដងទង់, តូប...), របងដែលមិនធ្វើពីថ្ម ឬបេតុង គឺមិនតម្រូវឲ្យមានលិខិតអនុញ្ញាតសាងសង់នោះឡើយ ប៉ុន្តែម្ចាស់សំណង់ត្រូវតែជូនដំណឹងដល់មេឃុំ ឬចៅសង្កាត់នៃទីតាំងដែលសំណង់សាងសង់៕
ប្រភពរូបភាព៖ Linora Photography
Repost from ចំណេះដឹង&ព័ត៌មានសង្គម Socialinfo
រួសរាន់ឡើង សំបុត្រជិះរថភ្លើងមិនគិតប្រាក់ទេ អាចទៅស្រុកកំណើតដោយមិនអស់ប្រាក់
អានព័ត៌មានលម្អិត៖ សសយក វិស័យទេសចរណ៍
ប្រភព៖ Royal Railway Cambodia
****
Join ចំណេះដឹង&ព័ត៌មានទេសចរណ៍
