en
Feedback
ប្រសាសន៍សំខាន់របស់សម្តេចតេជោ

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

Open in Telegram

សូមគោរពអញ្ជេីញចូលរួមតាមតំណនេះ ដេីម្បីទទួលបានប្រសាសន៍សំខាន់ដែលបានផ្សាយជាសាធារណៈរួចរបស់សម្តេចតេជោ​ ហ៊ុន​ សែន https://t.me/Speech_Samdech_Techo

Show more
1 331
Subscribers
No data24 hours
-27 days
-1730 days
Posts Archive
Repost from BTV News
វីដេអូឯកសារ(២)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម» សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ Website | Facebook | Telegram | TikTok

Repost from BTV News
វីដេអូឯកសារ(១)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម» សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ Website | Facebook | Telegram | TikTok

ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបាន ទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជន នៅតាមមូលដ្ឋាន។ នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ ប្រជាជនយើងដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗ ទាំងអស់។ ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិ អង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបាន ចូលជាថវិកាខ្លះ៣០០រៀល ៥០០រៀល ១០០០រៀល ២០០០រៀល ៥០០០រៀល ១០០០០រៀល ២០០០០រៀល។ល។ នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែល សំខាន់ជាងទៀតគឺទឹកចិត្តស្នេហាជាតិ របស់ប្រជាជនយើងដែលម្ចាស់ប្រទេស។ ខ្ញុំក៏បានទទួលដំណឹងថាចលនាបែបនេះ កំពុងកើតមាននៅច្រើនកន្លែងទូទាំង ប្រទេស។ ខ្ញុំសង្ឃឹមថានាយករដ្ឋមន្រី្តហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់ បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូន ដែលបានចូលរួមទាំងរក្សាទុកសម្រាប់ តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ ឪពុកម្តាយជីដូនជីតា៕

ខ្លឹមសារពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានអ្នកចូល Comment គាំទ្រជាង១លាននាក់ ត្រឹម២៤ម៉ោងប៉ុណ្ណោះ គិតត្
ខ្លឹមសារពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានអ្នកចូល Comment គាំទ្រជាង១លាននាក់ ត្រឹម២៤ម៉ោងប៉ុណ្ណោះ គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅ Comment គាំទ្ររហូតដល់ជាង១លាននាក់ហើយ។ ការកើនឡើងយ៉ាងឆាប់រហ័សនេះ អាចដោយសារតែសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអ្នកគាំទ្ររបស់សម្តេច ចូលរួមទៅ Comment ឆ្លើយឆ្លង និងពន្យល់អំពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ អភិវឌ្ឍតំបន់ព្រំដែន ដែលក្នុងនោះក្រៅពីធ្វើផ្លូវ ក៏មានការកសាងសាលានៅតាមតំបន់ព្រំដែនផងដែរ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ បានបង្ហោះសារមួយ ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ សម្តេចចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមសំណូមពរប្រជាជន ដែលសម្តេចតេជោបានសង្កេតឃើញថា ក្រោយការប្រកាសបង្កើតនេះ គឺមានការគាំទ្រ និងចូលរួមយ៉ាងផុលផុស។ សម្តេចបានលើកឡើងថា «តាមរយៈមូលនិធិនេះយើងនឹងឃើញនូវ ស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថាយើងកាត់៤ខេត្ត ឬច្រើនជាងនេះទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួម របស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ សម្តេចបានបន្តថា ការរំពឹងទុកប្រជាជនដែលគ្មានដី និងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬ ដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។ សម្តេចតេជោ បានអំពាវនាវឱ្យជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើល តើអ្នកចោទប្រកាន់បានចូលរួមឬទេ? សម្តេចបានបន្តថា៖ «នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»។ សូមបញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ក្រោយប្រកាសបង្កើតឡើងមូលនិធិនេះ មានព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង​ និងក្រៅប្រទេស​ បានចូលរួម និងគាំទ្រយ៉ាងផុលផុស៕ https://www.facebook.com/share/Ssn1gUVYpAhB8SaG/

(ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)។ ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពក
+4
(ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)។ ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា (ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍)។ ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។ ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖ ១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។ ២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។ ៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។ ៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។ បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។ ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបំរើឱ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឱ្យថយចុះ។ ខ្ញុំដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ 50% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។ ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ៕ (If you want to learn to swim jump into the water remains true). whereas the proverb (the young can walk faster but the elder knows the road) seems no longer fit with the current situation and shall be changed to (the young can walk fast and know the road and the elder has experience). Today, 22 August 2024, marks one year anniversary of the new generation taking the wheel of Cambodia’s navigation and with the departure of the U.90, U.80, and U.70, referring to those aged over 80, over 70 and near 70. A new generation leads with great energy and responsibility with some key points to note: 1. Maintained peace, political stability, security, and social order. 2. Maintained macroeconomic stability, preventing inflation and strong purchasing power of the Riel currency. 3. Ensured continued economic growth despite challenges in the regional and global economy. 4. Secured national income, especially maintaining cash flow in the National Treasury to cover current expense despite increased demands, such as increased payrolls for civil servants and armed forces and giving out cash to support citizens. From my own experience, cash for payroll and other essential expenses is critical for any government. Other senior leaders and I have left the new generation with sufficient cash to cover for many months and the new government does not dissave; they strive to mobilise income to meet the increased expenses while keeping the treasury's cash reserves intact. I have passed on the responsibility in the executive field following 44 years of my leadership, including over 38 years as prime minister, and now it’s time for me to take care of my health at the age of 72. Today's tasks are about 50% compared to tasks during my prime ministership. The proverb the young can walk faster but the elder knows the road shall be changed because some elders like the extremist opposition leaders always led youth astray.

TOP NEWS: សារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ដែលមិនមែនជាការអភិវឌ្ឍរួម ឬចូលហ៊ុននោះឡើយ (ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចេញសារសំឡេងពិសេស ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ដែលមិនមែនជាការអភិវឌ្ឍរួម ឬចូលហ៊ុននោះឡើយ។ សូមស្តាប់ប្រសាសន៍របស់ សម្តេចតេជោ៖

Repost from FRESH NEWS
WATCH VIDEO: ប្រសាសន៍ទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម

Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម https://fna
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម https://fna.asia/ac6ecd1 🔗JOIN US

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា #CPP ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ JOIN US | @oa_channel

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ #គណបក្សប្រជាជនកម្ពុជា #CPP #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia

Repost from FRESH NEWS
អត្ថបទសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និសីទលើកទី១ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រួមមាន៖ ១៖ សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះការលះបង់អំណាចបានហុចផលហើយ ចំពោះការផ្ទេរអំណាចនេះមិនបាននាំមកនូវការភ័យខ្លាច ដល់ប្រជាជនកម្ពុជាឡើយ ខណៈកំណើនសេដ្ឋកិច្ចបន្ដកើនឡើង ជាមួយអត្រាអតិផរណាអាចគ្រប់គ្រងបាន! Article: https://fna.asia/e7b0e31 YouTube: https://youtu.be/Z8OrQwLiDTk ២៖ សម្តេចតេជោ ហ៊ុន សែន រំលឹកថា មានសារសំខាន់បីដែលសម្តេចផ្ញើចេញ តាមរយៈការបញ្ជាឱ្យឧទ្ធម្ភាច្រកដឹកនាំមេដឹកនាំកំពូលៗ របស់ខ្មែរក្រហមមកជួបជុំគ្នានៅផ្ទះសម្តេច, លើពិភពលោកគ្មានប្រទេសណាមានបែបនេះទេ (Video inside) Article: https://fna.asia/17b9aeb YouTube: https://youtu.be/ECOHiDjkyqc ៣៖ សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកច្បាប់រៀបចំច្បាប់ផ្តន្ទាទោសអ្នកនិយាយថា «កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍» (Video inside) Article: https://fna.asia/2b63d54 YouTube: https://youtu.be/JetDIFPbUJs ៤៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសរង់ចាំមើលតើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC អាចចេញដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល និងហាម៉ាស់ បានដែរឬទេ? (Video inside) Article: https://fna.asia/bdb8d0e YouTube: https://youtu.be/xAgwKcPQsw8 ៥៖ សម្តេចតេជោ ហ៊ុន សែន៖ ត្រូវតែទប់ស្កាត់ការដណ្តើមអំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឫស្សគល់បំផ្លាញសន្តិភាព និងនាំឱ្យមានអំពើប្រល័យពូជសាសន៍ (Video inside) Article: https://fna.asia/a8bb753 YouTube: https://youtu.be/932wJ196u8g ៦៖ សម្ដេចតេជោ ហ៊ុន សែន៖ នៅពេលដែលខ្មែរក្រហមខ្លាំង គ្មានអ្នកណាអើតក្បាលឈប់ទទួលស្គាល់ឡើយ មានតែបោះឆ្នោតផ្ដល់អាសនៈនៅអង្គការសហប្រជាជាតិ (Video inside) Article: https://fna.asia/ef693c0 YouTube: https://youtu.be/Y30xEfGnQRE ៧៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រជាជនកម្ពុជាឈឺចាប់ខ្លាំងណាស់ ពេលអន្តរជាតិផ្តល់អាសនៈនៅអង្គការសហប្រជាជាតិឱ្យខ្មែរក្រហម ហើយដាក់ទណ្ឌកម្មប្រជាជន ដែលមានជីវិតពីរបបខ្មែរក្រហម (Video inside) Article: https://fna.asia/969ab94 YouTube: https://youtu.be/XTYj4VP4DNo ៨៖ សម្តេចតេជោ ហ៊ុន សែន រំលឹកបរទេសកុំឱ្យប្រព្រឹត្តកំហុសលើកទី៣ លើកម្ពុជា (Video inside) Article: https://fna.asia/b8b3336 YouTube: https://youtu.be/qwDLDqbf9Ko ៩៖ សម្តេចតេជោ ហ៊ុន សែន មិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិ ដែលវាយប្រហារសម្តេច និងក្រុមគ្រួសារ (Vidoe inside) Article: https://fna.asia/e3f0ad9 YouTube: https://youtu.be/y9v3LapCHIk ១០៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពិតជាមាន «របបប្រល័យពូជសាសន៍» អ្នកដែលនិយាយថា «កម្ពុជាគ្មានការប្រល័យពូជសាសន៍» នឹងត្រូវទទួលទោស (Video inside) Article: https://fna.asia/8b1f938 YouTube: https://youtu.be/yY76vymWYM8 ១១៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយថា អតីតអគ្គលេខាធិការ UN ទាមទារឱ្យសាលាក្តីខ្មែរក្រហម ជំនុំជម្រះលើសំណុំរឿងជាច្រើន និងចោទប្រកាន់មេដឹកនាំកំពូលៗ តែសម្តេចបដិសេធ «សុខចិត្តឱ្យតុលាការបរាជ័យ មិនឱ្យប្រទេសកើតសង្គ្រាមឡើងវិញទេ» (Video inside) Article: https://fna.asia/7436a13 YouTube: https://youtu.be/mwQbxRU4gsw ១២៖ សម្ដេចតេជោ ហ៊ុន សែន ទម្លាយរឿងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ធ្លាប់ត្រូវជាប់គាំងដោយសារភាគីវាយខ្មែរក្រហម រក្សាជំហរប្រើពាក្យ «ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍» គឺកាត់ទោសខ្មែរក្រហម (Video inside) Article: https://fna.asia/3138b1f YouTube: https://youtu.be/AIzFClMUQdk ១៣៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំង នឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា (Video inside) Article: https://fna.asia/477ea77 YouTube: https://youtu.be/Kcm0cbzCAIw ១៤៖ សម្តេចតេជោ ហ៊ុន សែន៖ លើពិភពលោកនេះ មិនមានស្តង់ដារ នយោបាយតែមួយនោះទេ (Video inside) Article: https://fna.asia/bfba05b YouTube: https://youtu.be/YVSIpOFK10g

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និង សកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក។ ព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia

Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតី បិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ https:
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតី បិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ https://fna.asia/8312b93 🔗JOIN US

Repost from FRESH NEWS
អត្ថបទសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ រួមមាន៖ ១៖ សម្តេចតេជោ ហ៊ុន សែន ឱ្យកត់ត្រាទុកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជាពេលសម្តេចប្រកាស ព្រែកជីកហ្វូណនតេជោ ជាការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនកម្ពុជា (Video inside) Article: https://fna.asia/19b4d42 YouTube: https://youtu.be/Usbkcl4CuWQ ២៖ សម្តេចតេជោ ហ៊ុន សែន ស្នើទៅរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្លឿនបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ឱ្យបានឆាប់ (Video inside) Article: https://fna.asia/e5d9268 YouTube: https://youtu.be/UoXczB-Etq4 ៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានទំនាក់ទំនងល្អជាមួយវៀតណាម ហើយវៀតណាមមានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នាឡើយ (Video inside) Article: https://fna.asia/52c39f5 YouTube: https://youtu.be/z_vn-TDfXfM ៤៖ សម្ដេចតេជោ ហ៊ុន សែន៖ កង្វល់របស់វៀតណាមចំពោះព្រែកជីកហ្វូណន-តេជោ មិនមែនជារឿងចាំបាច់ឡើយ, ខណៈព្រែកជីកនេះគ្មានផលប៉ះពាល់បរិស្ថាន ឬប្រទេសដទៃ Article: https://fna.asia/f9ff285 YouTube: https://youtu.be/vfFjMOf0aP0 ៥៖ សម្ដេចតេជោ ហ៊ុន សែន៖ ព្រែកជីកហ្វូណន-តេជោជាផលប្រយោជន៍សេដ្ឋកិច្ច និងឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា (Video inside) Article: https://fna.asia/38a0cec YouTube: ៦៖ សម្តេចតេជោ ហ៊ុន សែន៖ មេដឹកនាំវៀតណាមគ្រប់ជំនាន់ មិនដែលភ្លេចគុណបំណាច់របស់សម្តេច នរោត្តម សីហនុ ដែលបានជួយវៀតណាមនោះឡើយ​ (Video inside) Article: https://fna.asia/996070c YouTube: https://youtu.be/Nu-7j5vx174 ៧៖ សម្តេតេជោ ហ៊ុន សែន៖ អ្នកដែលលើកឡើងថា​ «ព្រែកជីកហ្វូណនតេជោ នឹងត្រូវបានប្រើដើម្បីចល័តកងទ័ពជើងទឹក» គឺខ្សោយយុទ្ធសាស្ត្រ មិនសមជាបញ្ញវន្ត ឬអ្នកស្រាវជ្រាវទេ Article: https://fna.asia/56455c2 YouTube: https://youtu.be/NsZ6iaDJtRw ៨៖ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា វៀតណាមចង់ឲ្យកម្ពុជា មានឯករាជ្យភាព លើការដឹកជញ្ជូនតាមផ្លូវទឹក (Video inside) Article: https://fna.asia/0a5543c YouTube: https://youtu.be/bQtkEhQnEIQ ៩៖ សម្តេចតេជោ ហ៊ុន សែន អរគុណអ្នកបរិស្ថានវៀតណាម ដែលអះអាងថា ទឹកហូរតាមព្រែកជីកហ្វូណនតេជោ អស់បរិមាណតិចតួចបំផុត បើធៀបទឹកកំពុងហូរតាមប្រទេសវៀតណាម (Video inside) Article: https://fna.asia/1a88294 YouTube: https://youtu.be/j9d2UXX2NhM ១០៖ សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវតែប្រឹងប្រែងពង្រឹងឯករាជ្យភាព ផ្នែកសេដ្ឋកិច្ច និងនយោបាយ តែជាប្រទេសក្រីក្រពិតជាលំបាកណាស់ ដូច្នេះអ្វីដែលអាចធ្វើបាន ដើម្បីឯករាជ្យភាពត្រូវតែប្រឹងធ្វើ! Article: https://fna.asia/179266f YouTube: https://youtu.be/lNWGIJCylBg ១១៖ សម្តេចតេជោ ហ៊ុន សែន៖ គម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមទាំងស្រុងដោយកម្ពុជា ហើយចិនមិនបានដឹងរឿងនេះឡើយ (Video inside) Article: https://fna.asia/caed095 YouTube: https://youtu.be/UKE9R0jfQGk

Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធ «ព្រែកជីកហ្វូណនតេជោ» https://fna.asia/b3354e6 🔗JOIN US
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសថ្លែងសារពិសេស ពាក់ព័ន្ធ «ព្រែកជីកហ្វូណនតេជោ» https://fna.asia/b3354e6 🔗JOIN US

សារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមសាស្ត្រាចា
+1
សារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ Pornpetch Wichitcholchai ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃ

ខ្ញុំអំពាវនាវ ជនរួមជាតិកម្ពុជា គាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ

ប្រសាសន៍​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ ពាក់ព័ន្ធ​ នឹង“ព្រែកជីកហ្វូណនតេជោ” ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅល្ងាច ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បកស្រាយបញ្ជាក់ពីគម្រោងព្រែកជីកហ្វូណន-តេជោ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនសែន #HunSen #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #Peaceofcambodia

Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា https://fna.asia/d
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា https://fna.asia/d274a93 🔗JOIN US