ប្រសាសន៍សំខាន់របស់សម្តេចតេជោ
Open in Telegram
សូមគោរពអញ្ជេីញចូលរួមតាមតំណនេះ ដេីម្បីទទួលបានប្រសាសន៍សំខាន់ដែលបានផ្សាយជាសាធារណៈរួចរបស់សម្តេចតេជោ ហ៊ុន សែន https://t.me/Speech_Samdech_Techo
Show more1 331
Subscribers
No data24 hours
-27 days
-1730 days
Posts Archive
Repost from Samdech Hun Sen of Cambodia
+5
ប្រសាសន៍សំខាន់ៗ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ ថ្លែងក្នុងពិធីបើកមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ - 12th General Assembly of ICAPP (International Conference of Asian Political Parties ) នៅវិមាន៧មករា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
Repost from Samdech Hun Sen of Cambodia
វីដេអូ៖ ប្រសាសន៍ដើមទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ - 12th General Assembly of ICAPP (International Conference of Asian Political Parties )
វិមាន៧មករា ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from FRESH NEWS
អត្ថបទសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) ស្តីពី «សន្តិភាព និងការផ្សះផ្សា» នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន
១៖ សម្ដេចតេជោ ហ៊ុន សែន រំលឹកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអ៊ុនតាក់សម្រេចមិនបាន, កម្ពុជាត្រូវប្រឹងដើម្បីបញ្ចប់សង្គ្រាមស៉ីវិលដោយខ្លួនឯង (Video inside)
Article: https://fna.asia/e7cb0cc
YouTube: https://youtu.be/EYd0l2po-XY
២៖ សម្តេចតេជោ ហ៊ុន សែន រំលឹកទៅបណ្តាប្រទេសអះអាងថា ជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសលើកទី៣ នៅកម្ពុជា (Video inside)
Article: https://fna.asia/c5b7d3a
YouTube: https://youtu.be/NxYSr17jfYs
៣៖ នៅក្នុងមហាសន្និបាត ICAPP លើកទី១២, សម្តេចតេជោ ហ៊ុន សែន រម្លឹកសារទៅកាន់អតីតអគ្គលេខាធិការ UN យ៉ាងច្បាស់ៗថា «ខ្ញុំសុខចិត្តឱ្យតុលាការខ្មែរក្រហមបរាជ័យ តែខ្ញុំមិនឱ្យប្រទេសរបស់ខ្ញុំកើតសង្គ្រាមឡើងវិញនោះទេ» (Video inside)
Article: https://fna.asia/d1d8002
YouTube: https://youtu.be/Pn6yXdnBiO0
៤៖ សម្តេចតេជោ ហ៊ុន សែន៖ មានការប៉ុនប៉ងធ្វើបដិវត្តពណ៌ជាថ្មីនៅកម្ពុជា បន្ទាប់ពីការអនុវត្តជោគជ័យនៅបង់ក្លាដេស ប៉ុន្តែត្រូវបានទប់ស្កាត់មិនឱ្យកើតមាននោះឡើយ (Video inside)
Article: https://fna.asia/1c081e5
YouTube: https://youtu.be/38GfNoacAOs
៥៖ សម្តេចតេជោ ហ៊ុន សែន មានមោទនភាពដែលមហាសន្និបាត ICAPP រយៈពេល១២ដង កម្ពុជាធ្វើជាម្ចាស់ផ្ទះ២ដង ហើយសង្ឃឹមថានឹងមានឱកាសធ្វើលើកក្រោយទៀត (Video inside)
Article: https://fna.asia/c90dcda
YouTube: https://youtu.be/AVB0QHcUTs8
៦៖ សម្តេចតេជោ ហ៊ុន សែន៖ យុត្តិធម៌មិនអាចសម្រេចបាននោះទេ បើគ្មានសន្តិភាព (Video inside)
Article: https://fna.asia/608ba5b
YouTube: https://youtu.be/JVOp7rGzDOw
Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) ស្តីពី «សន្តិភាព និងការផ្សះផ្សា»
https://fna.asia/2153df7 🔗JOIN US
Repost from FRESH NEWS
WATCH VIDEO: ជម្រះមន្ទិល, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គ្មានការដោះដូរទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះទេ មានតែពង្រីកសាខាបន្ថែម ហើយគ្រប់ទីតាំងសាកលវិទ្យាល័យរបស់រដ្ឋ គឺគ្មានគោលការណ៍ដោះដូរឡើយ
https://fna.asia/37a4adb 🔗JOIN US
សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ” ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #cambodia
Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤
https://fna.asia/682d7af 🔗JOIN US
Repost from Samdech Hun Sen of Cambodia
បើទោះបីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកមិនទាន់ប្រកាសផ្លូវការ ប៉ុន្តែលទ្ធផលបណ្តោះអាសន្នបានបង្ហាញលោក ដូណាល់ ត្រាំ បានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួន នឹងត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក !
ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សំគាល់របស់ខ្ញុំ មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន៖
ទី១៖ សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ។ ដែលចំណុចនេះបង្ហាញថា អាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាននិងកំពុងមាន មេដឹកនាំជាស្រ្តី ដូចជានៅប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។
ទី២៖ ទំនងព្រះបានចារមកថា លោក ដូណាល់ ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ លើកទី១ ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ប្រកួតឈ្នះលោកស្រី ហីឡារី គ្លិនតុន។ នៅឆ្នាំ២០២៤នេះ លោកប្រកួតជាមួយស្ត្រីទៀតគឺ លោកស្រី ហារីស ហើយទទួលបានជោគជ័យទៀត។
ទី៣៖ មុនការបោះឆ្នោត លោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោក អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម ដែលហៅថា «សន្តិភាពនិយម» ទើបសន្លឹករបស់លោក ត្រាំ ទទួលបានជោគជ័យ ដូច្នេះការឈ្នះរបស់លោក ត្រាំ បង្ហាញពីពលរដ្ឋអាមេរិកស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុងអ៊ុយក្រែន និងអ៉ីស្រាអែល។
Although the election results in the United States have not been officially announced, the preliminary results show that Donald Trump has defeated his opponent and will be ready to be the new President of the United States!
Trump's victory has three points that make people go to the polls:
Firstly, American society is not ready to take women as its leaders, even though the United States is the father of gender democracy. This indicates that the United States lags behind ASEAN countries, which has had and is having female leaders, such as Thailand, the Philippines and Indonesia.
Secondly, it is likely that God decided that Donald Trump must compete with women. The first time was in 2016 when Donald Trump defeated Hillary Clinton. In 2024, he again competed with another woman, Harris, and was successful.
Thirdly, before the election, Donald Trump sent a message to the American people and around the world about the love of peace, the hatred of war, called "pacifism". This stance resonated with voters, contributing to his electoral success. Therefore, Trump's victory shows that the American people love peace, rather than going to war entirely with Ukraine and Israel.
Repost from FRESH NEWS
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ
https://fna.asia 🔗JOIN US
Repost from Samdech Hun Sen of Cambodia
We continue to normally develop our territory under cooperation with ASEAN, with CLMV, with ACMECS with GMS and with other development partners across the globe.
Border Infrastructure Development Fund focusing on building border roads in which our people have participated will contribute to this development.
Extremists are likely to declare their victory over this demand; however, they will lose an important weapon used to attack the Royal Government. Moreover, the success of the Cambodian People’s Party stems from solving people's concerns and knowing how to remove weapons from the hands of the enemy.
Repost from Samdech Hun Sen of Cambodia
ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។
ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។
រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។
ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។
ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។
ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕
Dear compatriots!
The Cambodia-Laos-Viet Nam Development Triangle (CLV-DTA) has been implemented for 25 years and has also built many achievements for the development of Kratie, Stung Treng, Mondulkiri and Ratanakkiri provinces.
But in the past, extremists have used this as a political weapon to slander and attack the government by constantly lying to the people, and making people confused. For instance, allegations that the government ceded the territory of the four northeastern provinces to foreign countries, etc. They recently used this to incite and call on the people to participate in the implementation of the August 18 plan in an attempt to destabilize the society.
The Royal Government has taken measures, including public awareness campaigns to educate citizens so that the people can better understand the CLV-DTA cooperation and the political tactics of the extremists, as well as effective administrative and legal measures, and has made the "August 18 Plan" of the extremists a complete failure, while peace and social stability remain firmly guaranteed.
Although the extremists’ August 18 plan has been completely dissolved, Hun Sen's way of working is to «not sit and stop the smoke, but to put out the fire completely.»
Taking into account people’s concern on territory and the need to withdraw weapon out of the hands of extremists to prevent them from using CLV-DTA to further cheat people, I, as the Party President and Prime Minister Hun Manet and other leader decided that Cambodia completes our participation in the Cambodia-Laos-Vietnam Development Triangle Area (CLV-DTA) from September 20, 2024 onwards.
Repost from Samdech Hun Sen of Cambodia
We continue to normally develop our territory under cooperation with ASEAN, with CLMV, with ACMECS with GMS and with other development partners across the globe.
Border Infrastructure Development Fund focusing on building border roads in which our people have participated will contribute to this development.
Extremists are likely to declare their victory over this demand; however, they will lose an important weapon used to attack the Royal Government. Moreover, the success of the Cambodian People’s Party stems from solving people's concerns and knowing how to remove weapons from the hands of the enemy.
Repost from Samdech Hun Sen of Cambodia
+6
កាលពីពេលប៉ុន្មានថ្ងៃមុននេះ ពេលដែលខ្ញុំបានទៅទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នៅសាធារណរដ្ឋកូរ៉េ ក៏មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយ បានលើកជាសំនួរសួរ ថា តើ លោក ហ៊ុន សែន សមនឹងទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ ឬ អត់? ដើម្បីជាការបំភ្លឺខ្ញុំ សូមបញ្ចេញនូវសញ្ញាបត្រដែលខ្ញុំធ្លាប់បានទទួលកន្លងទៅ។
នេះគឺនៅមិនរាប់បញ្ចូនូវការស្រាវជ្រាវខ្លះទៀតទាក់ទងនឹងពានរង្វាន់។
Repost from Samdech Hun Sen of Cambodia
សុន្ទរកថាពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុង «វេទិកាចំណេះដឹងពិភពលោកលើកទី២៥» ក្រោមប្រធានបទ៖ (មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន)។
សាធារណរដ្ឋកូរ៉េ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from BTV News
វីដេអូឯកសារ(៦)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»
សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២
Website | Facebook | Telegram | TikTok
Repost from BTV News
វីដេអូឯកសារ(៥)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»
សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២
Website | Facebook | Telegram | TikTok
Repost from BTV News
វីដេអូឯកសារ(៤)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»
សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២
Website | Facebook | Telegram | TikTok
Repost from BTV News
វីដេអូឯកសារ(៣)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»
សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២
Website | Facebook | Telegram | TikTok
