en
Feedback
ប្រសាសន៍សំខាន់របស់សម្តេចតេជោ

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

Open in Telegram

សូមគោរពអញ្ជេីញចូលរួមតាមតំណនេះ ដេីម្បីទទួលបានប្រសាសន៍សំខាន់ដែលបានផ្សាយជាសាធារណៈរួចរបស់សម្តេចតេជោ​ ហ៊ុន​ សែន https://t.me/Speech_Samdech_Techo

Show more
1 331
Subscribers
No data24 hours
-27 days
-1730 days
Posts Archive
Repost from FRESH NEWS
WATCH VIDEO: សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង (ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ https://fna.asia 🔗JOIN US

Repost from FRESH NEWS
អត្ថបទសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចអញ្ជើញប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ រួមមាន៖ ១៖ សម្តេចតេជោ ហ៊ុន សែន៖ ឆ្លងកាត់រយៈពេល ៧៤ឆ្នាំ បានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ (video inside) Article: https://fna.asia/5389454 YouTube: https://youtu.be/YX326Fcj7K4 ២៖ សម្ដេចតេជោ ហ៊ុន សែន៖ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា បង្ហាញពីលទ្ធផលនៃការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះមុខប្រជាពលរដ្ឋប្រកបដោយជោគជ័យ (Video inside) Article: https://fna.asia/a9640a3 YouTube: https://youtu.be/t5afV-XhxZM ៣៖ សម្តេចតេជោ ហ៊ុន សែន៖ តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោត បានផ្តល់លទ្ធភាពពេញលេញឱ្យគណបក្សប្រគល់ភារកិច្ចដឹកនាំដល់អ្នកបន្តវេនវ័យក្មេង(Video inside) Article: https://fna.asia/d9d8f99 YouTube: https://youtu.be/brCgGeweuRI ៤៖ បិតាសន្តិភាព សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ចំណុចសំខាន់ ៨ ដល់អង្គមីម្ទិញ ក្នុងខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (Video inside) Article: https://fna.asia/7dbdc53 YouTube: https://youtu.be/TLmdL4JyEt4 ៥៖ សម្តេចតេជោ ហ៊ុន សែន៖ ការសម្រេចបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំមកនេះ គឺអាស្រ័យដោយមូលហេតុធំៗ ចំនួន៦ Article: https://fna.asia/21238ec YouTube: https://youtu.be/tvT1GjpGoVo ៦៖ សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រ ដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង» (Video inside) Article: https://fna.asia/b614748 YouTube: https://youtu.be/_rllQQzUY_Y ៧៖ សម្តេចតេជោ ហ៊ុន សែន៖​ រយៈពេល ៥ខែដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបាន ២៥ ៥០៣លានដុល្លារកើន១៨% ខណៈគម្រោងវិនិយោគ ២៩០ត្រូវបានអនុម័ត មានទុន ៤២០០លានដុល្លារ (Video inside) Article: https://fna.asia/87696f9 YouTube: https://youtu.be/Zua70xbyQ9E ៨៖ សម្ដេចតេជោ ហ៊ុន សែន៖ សមាជព្រឹទ្ធសភា-រដ្ឋសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បង្ហាញពីដំណើរការនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលខុសត្រូវរបស់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ (Video inside) Article: https://fna.asia/75a9fc7 YouTube: https://youtu.be/vtiuY2IU-YA ៩៖ សម្តេចតេជោ ហ៊ុន សែន៖ សហគ្រាសគ្រឹះស្ថាន បានកើនដល់៤៥,៣៨៦ ដែលមានកម្មករនិយោជិត សរុប១.៨៧លាននាក់ (Video inside) Article: https://fna.asia/9b8dba6 YouTube: https://youtu.be/iGdkM8RV2uc ១០៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១នេះ ខណៈសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើន ៥,២% (Video inside) Article: https://fna.asia/ded718c YouTube: https://youtu.be/K_FeuDiKev8

Repost from FRESH NEWS
សុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជ
សុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា https://fna.asia/25cd826 🔗JOIN US

សន្ទរកថាទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នងឱកាសខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតគណបក្ស
+7
សន្ទរកថាទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នងឱកាសខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥។ ថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ #គណបក្សប្រជាជនកម្ពុជា #CPP #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្ន
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ https://fna.asia/3548bdd 🔗JOIN US

Repost from FRESH NEWS
អត្ថបទសំខាន់ៗរបស់សម្តេចតេជោ​ ហ៊ុន​ សែន ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ រួមមាន៖ ១៖ សម្ដេចតេជោ ហ៊ុន សែន ព្រមានទម្លាយសារសំខាន់ៗអំពីក្រុមគ្រួសារ ថាក់ ស៊ីន រាប់ទាំងការប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯង (Video inside) Article: https://fna.asia/092f345 YouTube: https://youtu.be/HcPO2hIkCac ២៖ សម្ដេចតេជោ ហ៊ុន សែន៖ «អ្វីដែលប្រទេសថៃគួរធ្វើនៅពេលនេះ គឺត្រូវរកមេដឹកនាំថ្មី ព្រោះពេលនេះថៃមានជម្លោះជាមួយប្រទេសផ្សេងទាំងអស់នៅជុំវិញប្រទេស» Article: https://fna.asia/c1f138b YouTube: https://youtu.be/Umfx32q53vQ ៣៖ ផ្ដាំទៅសារព័ត៌មានសៀម! សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំកម្ពុជាទីពីរ បន្ទាប់ពីព្រះមហាក្សត្រ, សម្ដេចមិនចាំបាច់ទៅកាន់តំណែង ជាអគ្គបញ្ជាការកងទ័ពខ្លួនឯងឡើយ តែជាអ្នកផ្គត់ផ្គង់ទ័ព ដើម្បីវាយកម្ទេចចោរសៀមឈ្លានពានទឹកដី (Video inside) Article: https://fna.asia/2dad4d6 YouTube: https://youtu.be/UrTftq7cMYI ៤៖ សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាចគឺមានសិទ្ធិពិគ្រោះយោបល់ ជាមួយនាយករដ្ឋមន្ដ្រីក្នុងការតែងតាំង Article: https://fna.asia/ae16777 YouTube: https://youtu.be/gAgiCfPbs3E ៥៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងរង់ចាំមើលបេក្ខភាពនាយករដ្ឋមន្ដ្រីថ្មីរបស់ថៃ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ព្រោះលុះត្រាតែមាននាយករដ្ឋមន្ដ្រីថ្មី ទើបមានឆន្ទៈដោះស្រាយបាន (Video inside) Article: https://fna.asia/bcefafb YouTube: https://youtu.be/TJUiaaZi1a0 ៦៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្ដេច គឺនៅល្អទាំងអស់ និងអាចបញ្ជាកងទ័ព ឬចូលប្រយុទ្ធបាន (Video inside) Article: https://fna.asia/464d8ff YouTube: https://youtu.be/x2M-JlPKdYo ៧៖ សម្ដេចតេជោ ហ៊ុន សែន ឈឺចាប់នៅពេលឃើញស្ដ្រីមានផ្ទៃពោះ ជនពិការ ត្រូវរត់ភៀសខ្លួនដោយសារថៃឈ្លានពានកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ស្រក់ទឹកភ្នែកពេលឃើញរូបភាពទាំងនេះ (Video inside) Article: https://fna.asia/edd919d YouTube: https://youtu.be/3VV0xmao9U4 ៨៖ សម្ដេចតេជោ ហ៊ុន សែន ជូនសារទៅថៃ «សូមកុំភ្លេចប្រវត្តិសាស្ដ្រ កុំបំភ្លៃប្រវត្តិសាស្ដ្រ អ្នកត្រូវគោរពកិច្ចព្រមព្រៀង បើមិនគោរពទេស្មើចោរ» (Video inside) Article: https://fna.asia/4c31396 YouTube: https://youtu.be/E5melNon5iY ៩៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសទទួលយកតំណែងជាអគ្គភស្ដុភារជាន់ខ្ពស់ ដោយការពេញចិត្ត ដើម្បីផ្គង់ផ្គត់កងទ័ពវាយកម្ទេចចោរសៀមឈ្លានពាន (Video inside) Article: https://fna.asia/b266b50 YouTube: https://youtu.be/Ei7uUnEcRBY ១០៖ សម្ដេចតេជោ ហ៊ុន សែន ទម្លាយថានាយករដ្ឋមន្ដ្រីថៃ បានផ្ដាំតាមមនុស្សម្នាក់មកប្រាប់សម្ដេច អំពីការប្ដូររដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថៃ ដើម្បីដាក់គ្នារបស់ខ្លួនមកពីបក្សភឿថៃ (Video inside) Article: https://fna.asia/2e5eb6b YouTube: https://youtu.be/JR1YtSsuRaU ១១៖ សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំមិនជំពាក់គុណថៃសូម្បីបន្តិច ប៉ុន្ដែថៃទៅវិញទេ ដែលជាអ្នកជំពាក់គុណខ្ញុំ» Article: https://fna.asia/c9cee05 YouTube: https://youtu.be/-TNgYSGI2Pc

Repost from FRESH NEWS
WATCH VIDEO: សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក និងប្រកាសទម្លាយរឿងអាស្រូវរបស់លោក ថាក់ស៊ីន និងលោកស្រី ផែថងថាន ប្រមាថព្រះមហាក្សត្រថៃ https://fna.asia 🔗JOIN US

Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ឱកាសអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ ដែលបាន
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ឱកាសអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ ដែលបានភៀសខ្លួន ចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ https://fna.asia/3761c81 🔗JOIN US

សម្តេចតេជោ ប្រាប់ឲ្យសារព័ត៍មាន Khmer Times កែតម្រូវភ្លាមៗដោយ សម្តេចតេជោ មិនបានមានប្រសាសន៍ ឲ្យបិទច្រកព្រំដែនទាំងស្រុងនោះទេ គឺបិទការនាំចូលផ្លែឈើ និងបន្លែពីថៃមកកម្ពុជាទូទាំងព្រំដែន ក្នុងករណីថៃមិនបើកច្រកព្រំដែនឲ្យដូចដើមវិញក្នុងរយៈពេល​២៤ ម៉ោង Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

Repost from FRESH NEWS
WATCH VIDEO: សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធស្ថានការណ៍នៃវិវាទព្រំដែនរវាងកម្ពុជា និងថៃ https://fna.asia/d54731a 🔗JOIN US

Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធ​ពលករខ្មែរនៅថៃ និងការបិទព្រំដែនឯកតោភាគីរបស់យោធាថៃ ព្រមទាំងស្ថាន
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសពាក់ព័ន្ធ​ពលករខ្មែរនៅថៃ និងការបិទព្រំដែនឯកតោភាគីរបស់យោធាថៃ ព្រមទាំងស្ថានភាពថ្មីៗ​នៃជម្លោះព្រំដែនកម្ពុជា-ថៃ https://fna.asia/d54731a 🔗JOIN US

ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់ រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡាន
+4
ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់ រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុង មួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជា បិទ។ សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃ ដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រក នេះឡើងវិញតែពេលណាច្រកព្រំដែន ទាំងអស់ដែលយោធាថៃបិទជាឯកតោ ភាគីសម្រួលដូចមុនពេលបិទ។ យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុច តូចៗ៣ប៉ុណ្ណោះគឺទី១ឈប់ទិញអ៊ីនធឺណិតទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជានិងទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា។

យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រម
យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ 4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ 5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។ 6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។ បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។ ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕ Last night I issued a message, and this morning, I address the Royal Government again in my capacity as leader of the ruling party. In the event that the Thai side refuses to reopen the border checkpoints which they have unilaterally closed, Cambodia must take the following measures: 1. Announce the suspension of imports of Thai goods into the Cambodian market, which means halting the use of Thai products and replacing them with domestic goods or products from countries other than Thailand. 2. Prepare to purchase goods—mostly agricultural products—that Cambodian citizens used to export to Thailand, by actively seeking markets for them both domestically and internationally. 3. Redirect patients who previously sought medical treatment in Thailand to domestic hospitals or medical institutions in other countries. 4. Prepare to receive and manage employment opportunities for workers who will return from Thailand. Cambodia is currently facing a shortage of labor across tens of thousands of positions in the industrial, agricultural, and construction sectors. Cambodian workers may choose to return voluntarily before being deported by Thailand, where they are currently experiencing severe discrimination and contempt in certain areas. 5. All armed forces must remain on full alert 24 hours a day, ready to respond and defend in the event of aggression. 6. The provinces near the border must be prepared to evacuate residents to safer areas and ensure the supply of food, medicine, and other essential materials. If Thailand does not resolve the reopening of border checkpoints and return to normalcy, we will have no choice but to implement all these measures. I appeal to my fellow citizens not to commit extremist acts such as protesting against the Thai embassy, Thai companies, or Thai nationals in Cambodia, and not to harbor racial hatred toward Thai people, most of whom are decent individuals. Only extremist groups and some military factions are behind these issues with Cambodia, because as usual, the Thai government is unable to control its military the way our country can.

កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អុីនធើណែត។ កាត់ភ្លើងអី បើកម
កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អុីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៉ិនធើណែតអី បើកម្ពុជាមានអុីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។ ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។ បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។ កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕ In the past, Thai extremist groups, supported by pro-war military factions, have threatened Cambodia with power and internet cutoffs. But what power are they referring to when Cambodia doesn't even rely on Thai electricity? And what internet, when Cambodia already has sufficient access? I have consistently urged that military tensions in one area should not spill over into others or into different sectors. However, it is now clear that the issue has already escalated—examples include unilateral border closures, reduced length of stay for visitors, and threats to cut electricity and internet access, as well as unauthorized incursions at certain border checkpoints driven by arbitrary decisions. Given this trend of extremism, I would like to suggest to the Royal Government that, in addition to filing a complaint with the International Court of Justice (ICJ), Cambodia should also consider suspending the broadcast of Thai films on all Cambodian television channels. The country may also consider halting the import of Thai goods altogether. Cambodia should not fear the repatriation of Cambodian migrant workers from Thailand. This is a hardship for both countries—Thailand itself would also suffer, as Thai companies are facing labor shortages, which have already negatively impacted the Thai economy to some extent. All these points are for consideration, but the immediate action should be to stop broadcasting Thai films on Cambodian television. Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់ មានជម្លោះដែលស្រុះស្រួលគ្នារវាង មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា.ថៃដើម្បីបញ្ជៀសនូវការប៉ះទ
ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់ មានជម្លោះដែលស្រុះស្រួលគ្នារវាង មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា.ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជា រឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា.ថៃ ពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈ ការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់ រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ នៅអង្គភាពជួរមុខទើបមានលទ្ធផល ដូចពេលនេះ។ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើ រាជរដ្ឋាភិបាលក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយ គត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕

Repost from FRESH NEWS
១៤៖ សម្តេចតេជោ ហ៊ុន សែន សរសើររាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលគ្រប់គ្រងសាច់ប្រាក់បានយ៉ាងល្អ, ចំនួនសាច់ប្រាក់នៅរតនាគារជាតិពេលនេះ មានចំនួនច្រើនជាង ពេលសម្តេចចាកចេញពីតំណែង ជានាយករដ្ឋមន្ត្រី (Video inside) Article: https://fna.asia/893c292 YouTube: https://youtu.be/9oQ1WofJGwM ១៥៖ សមាជព្រឹទ្ធសភា​-រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលើ សេចក្តីសម្រេចស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ Article: https://fna.asia/633aad2 YouTube: https://youtu.be/3xqK1axo_A8 ១៦៖ សមាជរដ្ឋសភា​និងព្រឹទ្ធសភាលើកដំបូង (ថ្ងៃទី១) បានបញ្ចប់ដោយជោគជ័យ ដោយប្រជុំតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង០០៖២២នាទីរំលេងអធ្រាត្រ Article: https://fna.asia/3a41e25 YouTube: ១៧៖ សម្តេចតេជោ ហ៊ុន សែន តបទៅលោក សុខ ហាច សូមកុំល្វីងបែបស្រាក្រហម ល្វីងបែបម្រះ ត្រួយស្តៅខ្មែរហូបបាន, តើសម្តេចតេជោ សម្តៅន័យបែបណា? Article: https://fna.asia/07873b8 YouTube: https://youtu.be/MZEnluwWa5E ១៨៖ សម្តេចតេជោ ហ៊ុន សែន​៖ ការប្រជុំកាត់យប់មិនមែនជារឿងថ្មី សម្រាប់សម្តេចនោះឡើយ (Video inside) Article: https://fna.asia/932cf62 YouTube: https://youtu.be/mOjgTwMOVpQ ១៩៖ ឧកញ៉ា ម៉ុង ឫទ្ធី ស្នើឱ្យរាជរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យ គុណភាពការនាំចូលជីកសិកម្ម, ពូជសត្វ និងពូជឈើហូបផ្លែ មកកាន់ប្រទេសកម្ពុជា (Video inside) Article: https://fna.asia/69db86d YouTube: https://youtu.be/D_6DHDF3L2s ២០៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកយុទ្ធសាស្ត្រកសិកម្ម​ដាក់​ចេញ​កាលពីឆ្នាំ១៩៨៧ ដែលសម្តេចហៅថា ការអភិវឌ្ឍបែបទូលាយ និងការអភិវឌ្ឍបែបស៊ីជម្រៅ (Video inside) Article: https://fna.asia/8c0cdd2 YouTube: https://youtu.be/45U9ml2oziM ២១៖ សម្តេចព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ១០ ០០០ដុល្លារអាមេរិក ដល់កងទ័ពជួរមុខ ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ Article: https://fna.asia/6a7179d YouTube: https://youtu.be/AZSB3uDZeN8 ២២៖ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការបង្កើត កម្មវិធីប្រឡងប្រណាំងមន្ត្រី​កសិ​កម្ម​ឃុំ ដែលមានការងារល្អ (Video inside) Article: https://fna.asia/e67687b YouTube: https://youtu.be/71pB16oroLg ២៣៖ សម្តេចតេជោ ហ៊ុន សែន៖ «អ្នកជេរ ហ៊ុន សែន មិនមែនប្រាកដថា ជាអ្នកប្រឆាំង ហ៊ុន សែន ទេ ជួនកាលគេជេរដើម្បីសុំចុះចូល​» (Video inside) Article: https://fna.asia/2021b30 YouTube: https://youtu.be/RdoA-AvbaP0 ២៤៖ សម្តេចមហាបវរធិបតី ហ៊ុន មាណែត៖ រយៈពេល២០ខែ រាជរដ្ឋាភិបាលបានជួបនូវបញ្ហាប្រឈម និងវិញ្ញាសាជាច្រើន តែត្រូវបានដោះស្រាយជាបន្តបន្ទាប់ (Video inside) Article: https://fna.asia/d9fcf56 YouTube: https://youtu.be/qXksC30YqXw ២៥៖ លោក ណៅ ធួក ស្នើឱ្យពិចារណាសាងសង់ស្ថានីយទាញទឹកពីទន្លេសម្រាប់ស្រោចស្រពកសិកម្ម (Video inside) Article: https://fna.asia/dc33de0 YouTube: https://youtu.be/Nni1r4eOf7Y ២៦៖ ជុំវិញការចរចាពន្ធបដិការរវាងកម្ពុជា-អាមេរិក, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល​ នឹងត្រៀម​ចរចា​​ជុំទី២ ​នៅថ្ងៃទី៤ ខែមិថុនាស្អែកនេះ Article: https://fna.asia/dc1e2d7 ២៧៖ សមាជព្រឹទ្ធសភា និងរដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលើ សេចក្តីសម្រេចស្តីពីប្រព័ន្ធកសិកម្ម Article: https://fna.asia/9544990 ២៨៖ សមាជរដ្ឋសភា​ និងព្រឹទ្ធសភាលើកដំបូង រយៈពេល២ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដោយចំណាយពេលប្រមាណជិត២៨ម៉ោង Article: https://fna.asia/ad498bd

Repost from FRESH NEWS
សរុបព័ត៌មានសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសរដ្ឋសភានិងព្រឹទ្ធសភាបើកសមាជជាលើកដំបូងរយៈពេល២ថ្ងៃ ដោយប្រើពេលជិត២៨ម៉ោង រួមមាន៖ ១៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយថៃ (Video inside) Article: https://fna.asia/dff9cee YouTube: https://youtu.be/UX4hBTfZPD8 ២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទ័ព (Video inside) Article: https://fna.asia/bb42c8a YouTube: https://youtu.be/UTdMWJm_h0g ៣៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ផ្តត់ផ្គង់​កងទ័ពនៅព្រំដែន តែការជួយគាំទ្រពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្ត​ដ៏ធំធេងដល់កងទ័ព (Video inside) Article: https://fna.asia/4c84e28 YouTube: https://youtu.be/1lbfrvUEFgU ៤៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់មកហើយ​ក្នុងប្រវត្តិសាស្ត្រ កម្ពុជាសុំសិទ្ធិត្រឹមការពារដីដែលនៅសល់ ដោយមិនចង់បានដីនរណា​នោះឡើយ (Video inside) Article: https://fna.asia/d684cf5 YouTube: https://youtu.be/XXxDLYkoobk ៥​៖ សម្តេចតេជោ ហ៊ុន សែន​៖ ទីតាំងដែលមានការប៉ះទង្គិចនៅតំបន់មុំ៣ គឺជាកន្លែងដែលកម្ពុជាបានកាន់កាប់តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ​​ Article: https://fna.asia/4bab297 YouTube: https://youtu.be/mufU_AWiDsg ៦៖ សម្តេចតេជោ ហ៊ុន សែន៖ ហេតុការណ៍នៃការប៉ះទង្គិច​ជាមួយ​ថៃ នឹងបង្ហាញមុខនរណាស្នេហាជាតិពិតប្រាកដ, ពេលមិនវៃបក គេថាកំសាកមិនហ៊ានវៃ ពេលដែលវៃ គេថាប្រើហិង្សា (Video inside) Article: https://fna.asia/7e94616 YouTube: https://youtu.be/hvtmQsDyFjc ៧៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ជនរួមជាតិ កុំឱ្យបញ្ហាប៉ះទង្គិចនៅមុំ៣ ទៅជាការរើសអើងជាតិសាសន៍ និងរាល់ដាល់ដល់កិច្ចសហប្រតិបត្តិការផ្សេងៗ (Video inside) Article: https://fna.asia/ba7d2d1 YouTube: https://youtu.be/e6jPegMe2ZI ៨៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលឲ្យដាក់ពាក្យបណ្តឹងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យមានការប្រើប្រាស់ច្បាប់អន្តរជាតិ លើបញ្ហាព្រំដែនកម្ពុជា-ថៃ Article: https://fna.asia/f134f6b YouTube: https://youtu.be/aTKXKa2xLZY ៩៖ សម្តេចតេជោ ហ៊ុន សែន៖ សម្តីរបស់មេយោធភូមិភាគ ២របស់ថៃ ដែលស្នើកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី ដូចសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៉ីត កាលពីឆ្នាំ២០១១, «កម្ពុជាមិនអាចដកទ័ព ចេញពីទឹកដីរបស់ខ្លួនទេ» (Video inside) Article: https://fna.asia/bceb055 YouTube: https://youtu.be/_kjb0vbQVaE ១០៖ សម្តេចតេជោ ហ៊ុន សែន៖ ទោះបីជាប្តឹងទៅ ICJ ក៏ដោយ ក៏កម្ពុជាមិនបោះបង់យន្តការចរចាឡើយ, កម្ពុជានឹងគោរពសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (Video inside) Article: https://fna.asia/ad872c1 YouTube: https://youtu.be/Hprqpq5vAS4 ១១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋយកចិត្តទុកដាក់​តាមដានសភាពការណ៍ តែកុំស្លន់ស្លោ និងត្រូវលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិមុខ (Video inside) Article: https://fna.asia/c375ced YouTube: https://youtu.be/CWkYtEJlfyA ១២៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅភាគីថៃ ដែលកំពុងរៀបចំលេណដ្ឋានថា «រៀបចំនៅលើដីអ្នកឯងចុះ តែកុំរៀបចំលើដីកម្ពុជា» (Video inside) Article: https://fna.asia/bfebade YouTube: https://youtu.be/IGhaGh9I92o ១៣៖ សម្ដេចតេជោ ហ៊ុន សែន ព្រមានថៃ កុំប្រើផែនទីចោរឆ្នាំ២០០៨ មកបំពានដែនអធិបតេយ្យកម្ពុជា (Video inside) Article: https://fna.asia/eb5b313 YouTube: https://youtu.be/tuph69aJaps

Repost from FRESH NEWS
អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើប្រធ
+3
អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើប្រធានបទ អំពីប្រព័ន្ធគាំពារសង្គម និងប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ថ្ងៃទី១) https://fna.asia 🔗JOIN US

Repost from FRESH NEWS
សរុបព័ត៌មានសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសរដ្ឋសភានិងព្រឹទ្ធសភាបើកសមាជជាលើកដំបូង ១៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយថៃ (Video inside) Article: https://fna.asia/dff9cee YouTube: https://youtu.be/UX4hBTfZPD8 ២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទ័ព (Video inside) Article: https://fna.asia/bb42c8a YouTube: https://youtu.be/UTdMWJm_h0g ៣៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ផ្តត់ផ្គង់​កងទ័ពនៅព្រំដែន តែការជួយគាំទ្រពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្ត​ដ៏ធំធេងដល់កងទ័ព (Video inside) Article: https://fna.asia/4c84e28 YouTube: https://youtu.be/1lbfrvUEFgU ៤៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់មកហើយ​ក្នុងប្រវត្តិសាស្ត្រ កម្ពុជាសុំសិទ្ធិត្រឹមការពារដីដែលនៅសល់ ដោយមិនចង់បានដីនរណា​នោះឡើយ (Video inside) Article: https://fna.asia/d684cf5 YouTube: https://youtu.be/XXxDLYkoobk ៥​៖ សម្តេចតេជោ ហ៊ុន សែន​៖ ទីតាំងដែលមានការប៉ះទង្គិចនៅតំបន់មុំ៣ គឺជាកន្លែងដែលកម្ពុជាបានកាន់កាប់តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ​​ Article: https://fna.asia/4bab297 YouTube: https://youtu.be/mufU_AWiDsg ៦៖ សម្តេចតេជោ ហ៊ុន សែន៖ ហេតុការណ៍នៃការប៉ះទង្គិច​ជាមួយ​ថៃ នឹងបង្ហាញមុខនរណាស្នេហាជាតិពិតប្រាកដ, ពេលមិនវៃបក គេថាកំសាកមិនហ៊ានវៃ ពេលដែលវៃ គេថាប្រើហិង្សា (Video inside) Article: https://fna.asia/7e94616 YouTube: https://youtu.be/hvtmQsDyFjc ៧៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ជនរួមជាតិ កុំឱ្យបញ្ហាប៉ះទង្គិចនៅមុំ៣ ទៅជាការរើសអើងជាតិសាសន៍ និងរាល់ដាល់ដល់កិច្ចសហប្រតិបត្តិការផ្សេងៗ (Video inside) Article: https://fna.asia/ba7d2d1 YouTube: https://youtu.be/e6jPegMe2ZI ៨៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលឲ្យដាក់ពាក្យបណ្តឹងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យមានការប្រើប្រាស់ច្បាប់អន្តរជាតិ លើបញ្ហាព្រំដែនកម្ពុជា-ថៃ Article: https://fna.asia/f134f6b YouTube: https://youtu.be/aTKXKa2xLZY ៩៖ សម្តេចតេជោ ហ៊ុន សែន៖ សម្តីរបស់មេយោធភូមិភាគ ២របស់ថៃ ដែលស្នើកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី ដូចសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៉ីត កាលពីឆ្នាំ២០១១, «កម្ពុជាមិនអាចដកទ័ព ចេញពីទឹកដីរបស់ខ្លួនទេ» (Video inside) Article: https://fna.asia/bceb055 YouTube: https://youtu.be/_kjb0vbQVaE ១០៖ សម្តេចតេជោ ហ៊ុន សែន៖ ទោះបីជាប្តឹងទៅ ICJ ក៏ដោយ ក៏កម្ពុជាមិនបោះបង់យន្តការចរចាឡើយ, កម្ពុជានឹងគោរពសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (Video inside) Article: https://fna.asia/ad872c1 YouTube: https://youtu.be/Hprqpq5vAS4 ១១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋយកចិត្តទុកដាក់​តាមដានសភាពការណ៍ តែកុំស្លន់ស្លោ និងត្រូវលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិមុខ (Video inside) Article: https://fna.asia/c375ced YouTube: https://youtu.be/CWkYtEJlfyA ១២៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅភាគីថៃ ដែលកំពុងរៀបចំលេណដ្ឋានថា «រៀបចំនៅលើដីអ្នកឯងចុះ តែកុំរៀបចំលើដីកម្ពុជា» (Video inside) Article: https://fna.asia/bfebade YouTube: https://youtu.be/IGhaGh9I92o ១៣៖ សម្ដេចតេជោ ហ៊ុន សែន ព្រមានថៃ កុំប្រើផែនទីចោរឆ្នាំ២០០៨ មកបំពានដែនអធិបតេយ្យកម្ពុជា (Video inside) Article: https://fna.asia/eb5b313 YouTube: https://youtu.be/tuph69aJaps ១៤៖ សម្តេចតេជោ ហ៊ុន សែន សរសើររាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលគ្រប់គ្រងសាច់ប្រាក់បានយ៉ាងល្អ, ចំនួនសាច់ប្រាក់នៅរតនាគារជាតិពេលនេះ មានចំនួនច្រើនជាង ពេលសម្តេចចាកចេញពីតំណែង ជានាយករដ្ឋមន្ត្រី (Video inside) Article: https://fna.asia/893c292 YouTube: https://youtu.be/9oQ1WofJGwM ១៥៖ សមាជព្រឹទ្ធសភា​-រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលើ សេចក្តីសម្រេចស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ Article: https://fna.asia/633aad2 ១៦៖ សមាជរដ្ឋសភា​និងព្រឹទ្ធសភាលើកដំបូង (ថ្ងៃទី១) បានបញ្ចប់ដោយជោគជ័យ ដោយប្រជុំតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង០០៖២២នាទីរំលេងអធ្រាត្រ Article: https://fna.asia/3a41e25

នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប
+3
នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ ដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖ ១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។ ២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។ ៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីខ្ញុំពី២០១១ ថា សូមភាគី២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ពចេញទឹកដី​ខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ។ ការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃផងដែរ៕ Some Thai extremists have entered my Facebook page to post insults and offensive comments. Their intention is to damage the good relationship between the governments and people of both Cambodia and Thailand, and to stir up tensions that could lead to military conflict between the two countries. Some Thai individuals are demanding that Cambodia withdraw its troops from an area currently held by Cambodian forces. To prevent any misunderstanding of history, I want to clarify three points: 1. This Emerald Triangle area is Cambodian land, and Cambodian troops have been stationed there since before the Paris Peace Agreement—about 13 or 14 years before the 2000 Memorandum of Understanding. UNTAC might be able to serve as a witness. If things are still unclear, Cambodia and Thailand could agree to bring this issue to the International Court of Justice in The Hague, using internationally recognized official maps (not self-drawn maps meant to claim land), to end the matter with the strategy "not sit and stop the smoke, but to put out the fire completely,” for the happiness and unity of future generations, and to not let the same thing happen again. 2. Several photos of me, my wife, and my colleagues visiting the area over 15 years ago clearly prove that this is Cambodian land. There’s no way I could have worn a military uniform and taken photos on Thai or Lao territory in that area. At that time, I was receiving Lao soldiers at a ceremonial hall there (which was burned down a few years ago). 3. Cambodia cannot withdraw its troops from its own territory just because Thailand demands it. This same tactic was used by former Thai Prime Minister Abhisit Vejjajiva, who told me in front of the President of Indonesia in 2011 that both sides should withdraw their troops from the Preah Vihear temple area. I told Abhisit clearly that I cannot pull Cambodian troops out of our own land, and that he should withdraw his invading troops without any conditions. What happened in the Emerald Triangle area three days ago is just another episode of a recurring scheme to grab land from Cambodia, driven by lower-level commanders and supported by extremist Thai groups.