ប្រសាសន៍សំខាន់របស់សម្តេចតេជោ
Open in Telegram
សូមគោរពអញ្ជេីញចូលរួមតាមតំណនេះ ដេីម្បីទទួលបានប្រសាសន៍សំខាន់ដែលបានផ្សាយជាសាធារណៈរួចរបស់សម្តេចតេជោ ហ៊ុន សែន https://t.me/Speech_Samdech_Techo
Show more1 331
Subscribers
No data24 hours
-27 days
-1730 days
Posts Archive
Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងឱកាសបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស
https://fna.asia/acd1d3b 🔗JOIN US
Repost from Samdech Hun Sen of Cambodia
+3
សេចក្ដីប្រកាសព័ត៌មានរបស់ ខុទ្ទកាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
Press Statement of Cabinet of Samdech Akka Moha Sena Padei Techo HUN SEN President of the Senate of the Kingdom of Cambodia
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from Samdech Hun Sen of Cambodia
+2
ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក ! ថ្ងៃនេះឃើញថាសាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក ! សាលាទីមួយ ទទួលនៅឆ្នាំ២០០១ សាលាទី២ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ។
ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ។
ខ្ញុំគួរតែប្រាប់ពួកអ្នកវិញថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឲ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឲ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖
ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី។
ខ្ញុំគិតថាពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឲ្យទទួលសញ្ញាបត្ររបស់អ្នក។ ខ្ញុំនឹងឲ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឲ្យពួកអ្នកភ្លេច។ ពួកអ្នកមិនអាចកែប្រែអតីតកាលបានទេ ហើយខ្ញុំក៏ចង់ប្រាប់ពួកអ្នកថា ពួកអ្នកទេដែលមកស្នើខ្ញុំឲ្យទទួលសញ្ញាបត្រនោះ អមដោយការវាយតម្លៃមកជាមួយផង។ ឯការសម្រេចទទួល ឬមិនទទួលស្ថិតនៅលើ ហ៊ុន សែន ព្រោះខ្ញុំក៏មិនចេះតែទទួលយកនោះដែរ៕
I discarded them a long time ago. They hold no value worth keeping!
Today, I saw that another Thai institution announced the revocation of a diploma previously granted to me. Let me respond clearly: I discarded all three diplomas from Thai institutions that were once awarded to me a long time ago. They are utterly worthless to me and not worth preserving at all.
The first diploma was received in 2001, the second in 2006, and the third in 2019. I hold no pride whatsoever in your institutions' single piece of paper.
My intellect and knowledge were not born from your diplomas or Thai schools. It was the Cambodian people and Cambodian schools who educated me.
Let me make it clear: if you examine the timing of when you offered me those diplomas (which I never requested from you), and compare that with the timeline of my national service, it is clear that your diplomas contributed nothing to my achievements.
Those diplomas were granted only after I had already achieved the following milestones:
In 1979, at 27, I was appointed Deputy Minister of Foreign Affairs. In 1981, at 29, I became Deputy Prime Minister and Minister of Foreign Affairs. In 1985, at the age of 32, I became Prime Minister.
I believe you should feel ashamed if you revisit the evaluations you made of my qualifications when you asked me to accept your diplomas. I will instruct my office to publicise your assessments of my merits, as a reminder, so that you do not forget. You cannot change the past. And let me remind you: you came to offer me those diplomas along with your formal commendations, not vice versa. Whether to accept them or not was entirely my decision, and I was never one to take things blindly.
Repost from Samdech Hun Sen of Cambodia
+7
សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី៨០ ទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
សណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
Repost from Samdech Hun Sen of Cambodia
សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី៨០ ទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
សណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
Repost from Samdech Hun Sen of Cambodia
តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។
ប្រសិនបើការចុះផ្សាយរបស់កាសែត
ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី
ជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់
គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។
ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។
ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?
According to a recent report by a Thai newspaper, the acting Prime Minister of Thailand stated that Hun Sen and Hun Manet would be immediately arrested if found in Thailand.
If the newspaper’s publication accurately reflects the acting Prime Minister’s remarks, who is nearing the end of his term, it reveals that he is a reckless individual who lacks understanding of customary law and diplomatic protocol.
If Thailand is in a position to arrest Cambodian leaders, then Cambodia could likewise arrest certain Thai leaders who have invaded and killed Cambodian citizens.
Customary law has been violated by the aggressors.
Is this an effort to build trust andmove toward better relations, or an act of provocation that could reignite conflict following the ceasefire agreement?
Repost from Samdech Hun Sen of Cambodia
រឿងពហិការកូកាកូឡា ព្រោះផ្តាច់កុងត្រាជាមួយ វណ្ណដា, សម្តេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋពិចារណាប្រយ័ត្នចាញ់កលសត្រូវ
Repost from Samdech Hun Sen of Cambodia
+1
ព្រឹកមុិញខ្ញុំបានបង្ហោះសកម្មភាពវាយ
កូនគោលរបស់ខ្ញុំ។
ខ្ញុំមិននឹកស្មានថាមានកាសែតថៃមួយ
យកទៅចុះផ្សាយនោះទេដែលនេះ
បង្ហាញឲ្យឃើញថាប្រជាជនថៃមួយ
ចំនួនបានតាមដានសកម្មភាពខ្ញុំជា
ប្រចាំ។
តាមការសង្កេតនៅពេលខ្ញុំបង្ហោះសារ
ម្តងៗមានប្រជាជនថៃលើស៥ភាគរយ
ចូលមើលនិងខ្ពស់បំផុតពេលខ្ញុំបង្ហោះ
សារទាក់ទងដល់ការប្រើប្រាស់ជំពាម
កៅស៊ូជាអាវុធក្នុងចំណោមអ្នកចូលមើលមានប្រជាជនថៃចំនួន17.1%
ចូលមើលផងដែរ។
រៀងរាល់ការបង្ហោះរបស់ខ្ញុំតែងមាន
ជនជាតិថៃដែលអាក្រក់មួយចំនួនចូលមករំខានដោយការខមិន(comments)ជាភាសារថៃឬ
អង់គ្លេសក្នុងន័យអាក្រក់ដល់កម្ពុជា។
ខ្ញុំមិនឲ្យបិទចោលនោះទេតែពេលខ្លះ
ខ្ញុំឆ្លើយតបខ្លីថា(Don’t Thai to me)។
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from Samdech Hun Sen of Cambodia
គួរអស់សំណើចណាស់ ថ្ងៃនេះខ្ញុំលឺថា សាកលវិទ្យាល័យថៃមួយនោះដែលខ្ញុំមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីខ្ញុំ !
ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកវិញថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ។
ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុនសែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា៕
It is quite ridiculous. Today, I heard that a university in Thailand, whose name I can’t even recall, held a vote to revoke my honorary degree.
Let me clarify: there is no need to revoke it. I already discarded that degree in the toilet back in 2008, when Thailand deployed its military to invade Cambodia’s Preah Vihear Temple. Your degree has no value for me to keep.
I hold no pride whatsoever in a piece of paper bearing your name. Hun Sen’s intellect was not born from your institution. Hun Sen’s intellect comes from the teachings of the Cambodian people and the schools of Cambodia.
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from Samdech Hun Sen of Cambodia
+6
តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។
រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។
វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស្រុី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។
សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។
សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ។
In truth, I did not wish to speak about this issue. However, remaining silent may lead the Thai leadership to remain unaware, and the international community to misunderstand the situation. The Cambodia–Thailand border conflict has shifted from a war using weapons to one involving slingshots loaded with ball bearings and metal pellets.
At first glance, this may seem like a trivial or even humorous matter. But upon deeper examination, it is a serious issue.
If we do not intervene, it will escalate from slingshots to the use of all kinds of weapons, ultimately destroying the ceasefire agreement painstakingly reached by the Cambodian and Thai leaderships, with active mediation by the Prime Minister of Malaysia and participation from China and the United States.
As for Cambodia, if such actions are taking place, I urge the Royal Government to issue immediate orders to military forces to halt their use.
I also hope the Thai leadership will issue similar orders to their military to cease the use of weapons, as reflected in the attached images.
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from Samdech Hun Sen of Cambodia
+2
ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពី
មនុស្សខ្លះនៅបាងកក បាននិយាយថា
ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះ
ឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។
មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរ
ឈ្លានពានប្រទេសរបស់ខ្ញុំដែរ។
សម្រាប់ការបញ្ជាកងទ័ពសូមមើល
ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា
ដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។
ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួម
កិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ
ដែលមានចរិតជ្រៀតជ្រែកកិច្ចការ
ផ្ទៃក្នុងកម្ពុជា?
សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍
ផុតលេខផ្កាយមាស៥និងជាប្រធាន
ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ដែលមានភារកិច្ចជួយព្រះមហាក្សត្រ
លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។
តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពាន
លើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។
បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង
៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការ
ប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយ
កងទ័ពនោះឡើយ។
សូមប្រជាជនកម្ពុជាជឿទុកចិត្តលេីសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលេីការងារកងទ័ព។
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from Samdech Hun Sen of Cambodia
+9
មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់
ក៏បើកស្តាប់ការនិយាយឡាយសូរបស់
លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។
មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអី
ដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព។
ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បេីយ។
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from Samdech Hun Sen of Cambodia
តាមពិតខ្ញុំមិនចង់ប្រើប្រាស់ផេកផ្លូវការ
និងពេលវេលាប្រទេសជាតិកំពុងជួបការលំបាកបកស្រាយរឿងនេះទេប៉ុន្តែ
ប្រសិនមិនបកស្រាយនឹងអាចមានការ
ភាន់ច្រឡំកើតឡើង។
ក្មួយស្រីដែលនិយាយក្នុងវីដេអូនេះបាននិយាយថាជាបងប្អូនជីដូនមួយរបស់ហ៊ុន ម៉ាណែតដែលជាកូនប្រុសខ្ញុំ
និងភរិយា។
ម៉ាណែតជាចៅទី៦ខាងឪពុកម្តាយខ្ញុំនិងជាចៅទី៤ខាងឪពុកម្តាយក្មេកខ្ញុំ។
ទោះម៉ាណែតក្លាយជានាយករដ្ឋមន្ត្រី
តែម៉ាណែតគោរពឋានានុក្រមក្នុង
ចំណោមបងប្អូនជីដូនមួយរបស់គេបានល្អណាស់។
ការលើកឡើងរបស់ក្មួយស្រីមិនមែនគ្រាន់តែប៉ះពាល់ដល់ម៉ាណែតទេតែវា
ជាប៉ះពាល់ដល់ខ្ញុំនិងភរិយាដែលបោះបង់ចោលក្មួយបង្កើតដែលពេលនេះក្មួយបង្កើតស្ទើរទាំងអស់កំពុងហៅខ្ញុំនិងភរិយាថាពុកនិងម៉ែ។
អ្វីដែលកាន់តែធ្ងន់ធ្ងរគឺបះពាល់ដល់
កិត្តិយសរបស់ឪពុកម្តាយក្មេកខ្ញុំដែល
ពួកគាត់ប្តីមួយប្រពន្ធមួយតែពេលដែល
ក្មួយនិយាយគឺសំដៅថាឪពុកក្មេកខ្ញុំមានប្រពន្ធពីរប្រពន្ធមួយជាម្តាយភរិយា
ខ្ញុំនិងប្រពន្ធមួយទៀតជាម្តាយរបស់
ក្មួយស្រី។
សូមក្មួយបញ្ឈប់ជាបន្ទាន់នូវការនិយាយបែបនេះបន្តទៀត៕
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from Samdech Hun Sen of Cambodia
+5
ទោះមានការឈប់បាញ់តែខ្ញុំមិនបាន
សម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាក
បានជាង២ម៉ោងនិងបន្តការងារហូត
ពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ។
កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ
២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺ
ជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបាន
ជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។
ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណ
កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ
ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំ
ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។
សូមរួមគ្នាការពារសន្តិភាពដើម្បីជៀស
វាងបាត់សន្តិភាពទើបស្វែងរកសន្តិភាព
ដែលជារឿងដ៏លំបាក៕
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from Samdech Hun Sen of Cambodia
+4
ក្នុងសភាពការប្រទេសប្រទេសជាតិ
និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។
យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាក
នោះទេ។
ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយ
យុទ្ធជនផ្សេងទៀតនោះទេគឺ
(ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)៕
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from Samdech Hun Sen of Cambodia
ប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដោយផ្ដោតទៅលើ២ចំនុចសំខាន់គឺសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ និងការឆ្លើយតបទៅនឹង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា
ព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
#សញ្ជាតិ #ខ្មែរ
#Cambodian #Nationality
#ច្បាប់ #ក្រសួងយុត្តិធម៌
#ព្រឹទ្ធសភា #Senate
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
Repost from Samdech Hun Sen of Cambodia
ខ្ញុំសូមទូន្មានចំពោះអ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ !
វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន។
ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបខ្ញុំ ហ៊ុន សែន វាបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះខ្ញុំទៅវិញទេ។ គួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិមេដឹកនាំរបស់ខ្លួនឯងទៅ ដូច្នេះខ្ញុំសូមទូន្មានថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺ ប្រជាជនថៃស្រឡាញ់ ហ៊ុន សែន ដែលអាចបង្ហាញពីខ្ញុំក្បត់ជាតិសាសន៍ និងប្រជាជនរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំចង់បានបំផុតនោះគឺសត្រូវវាយតម្លៃ ហ៊ុន សែន ក្នុងកម្រិតទាបបំផុត ដែលចំណុចនេះបង្ហាញថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនរបស់ខ្ញុំ»៕
I would like to offer an advice to politicians and certain ideological groups in Thailand!
It is highly unusual and rare in the world for a country, while facing confrontation, to instead conduct a public opinion poll on the leader of another country, particularly one it regards as an adversary. This is both laughable and unreasonable. Yet Thailand has managed to do exactly that.
The opinion poll organized by the NIDA Institute to gauge Thai public sentiment toward me, Hun Sen, reveals not just significant interest but a certain value placed on me. However, Thai citizens would do better to conduct opinion polls on their own leaders. Therefore, I wish to advise as follows: “What I fear most is that the Thai people might love Hun Sen because that could make me appear as a traitor to my nation and my people. But what I most desire is for the enemy to evaluate Hun Sen at the lowest possible level because that would prove that I am truly doing the right thing for my country and my people.”
Repost from Samdech Hun Sen of Cambodia
ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។
ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។
ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតស្និទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថាថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។
ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?
Thailand drops a rock on its own foot! I sincerely congratulate the Thai authorities and police for launching operations to crack down on online crimes within their territory. This effort contributes to reducing the flow of cybercrime into Cambodia, crimes that have long flourished unchecked across Thai soil.
This dismantling of online crime networks should have been done long ago, rather than delayed until now. In the past, such activities have caused numerous issues for Cambodia, particularly with crimes originating from Thai territory, especially along the Thai border.
Regarding recent commentary, several Thai authorities, media outlets, and members of the public have stated that the investigation and crackdown on Kok An is due to his close ties with Hun Sen. Therefore, the Thai court should also launch an investigation into Thaksin, since it is widely known that Thaksin is extremely close to me—so close, in fact, that he even has a reserved room at my home.
Let’s see if the Thai court dares to open an investigation into Thaksin or not?.
Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្ស និងគ្រូ នៅមជ្ឈណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីម កំចាយមារ
https://fna.asia/61561c3 🔗JOIN US
Repost from FRESH NEWS
អត្ថបទសំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ និងចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ រួមមាន៖
១៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរខេត្តព្រៃវែង យកចិត្តទុកដាក់ទាក់ទាញវិនិយោគិនមកកាន់តំបន់ច្រកព្រំដែនម៉ឺនជ័យ ដើម្បីប្រែក្លាយជាតំបន់ឧស្សាហកម្មកែច្នៃ សម្រាប់ផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញ (Video inside)
Article: https://fna.asia/f261a8f
YouTube: https://youtu.be/AtSn_CvxCXw
២៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-វៀតណាម កំណត់យកគោលការណ៍ទឹកជ្រៅ ដើម្បីបែងចែកព្រំដែនដោយយន្តការសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ (Video inside)
Article: https://fna.asia/4c54332
YouTube: https://youtu.be/wJiURLo0dPM
៣៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ សិក្សាពីប្រវត្តិសាស្ត្រតំបន់ម៉ឺនជ័យ ដើម្បីកសាងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ ក្នុងចលនាតស៊ូរំដោះជាតិ (Video inside)
Article: https://fna.asia/2136bb1
YouTube: https://youtu.be/nycX_QKz1m8
៤៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមន្ត្រីបម្រើការងារតាមច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ពង្រឹងទំនាក់ទំនងល្អជាមួយភាគីវៀតណាម ដូចពាក្យថា «មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ដូចមានមីន» (Video inside)
Article: https://fna.asia/ff58196
YouTube: https://youtu.be/F36_z1tQoHs
