សម្ពន្ធយុវជនស្រលាញ់សន្តិភាព- YOUTH LEAGUE OF PEACE LOVER
Open in Telegram
Show more
380
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Repost from ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព
#ខ្ញុំអ្នកសាងគាត់អ្នកថែ
ខ្ញុំបាទ ប៉ាន់ខែម ប៊ុនថន និងក្រុមគ្រួសារបានសាងរូបសំណាកតំណាងបុព្វបុរសជនជាតិដើមភាគតិច បុរសនារី ហើយតម្កល់នៅមាត់បឹងកន្សែងជិតផែឈើដែលកសាងដោយ ឯកឧត្តមថង សាវុន និងលោកជំទាវ តាំងពីឆ្នាំ២០១៨មក។
ឥលូវត្រូវបាន ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដឹកនាំក្រុមការងារជួសជុល និងលាបថ្នាំកែលម្អឡើងវិញប្រកបដោយសោភណ្ឌភាពដើម្បីបងប្អូនប្រជាពលរដ្ឋទេសចរណ៍ដែលមកកម្សាន្តនៅបឹងកន្សែងថតរូបទុកជាអនុស្សាវរីយ៍។
------------------------
| Telegram | Tiktok | Facebook
Repost from ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព
ថ្ងៃពុធ ១០ រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានអញ្ជើញដឹកនាំ ប្រតិភូជាថ្នាក់ដឹកនាំ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ចូលដាក់កម្រងផ្កានៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ចូលរួមអបអរសាទរខួបលើកទី៧០ ទិវាឯករាជ្យជាតិ និងខួបកំណើតកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៣) ដើម្បីរំលឹកដល់ស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យជាតិ និងរំលឹកដល់យុទ្ធជនយុទ្ធនារី និងប្រជាជនកម្ពុជាដែលបានពលីអាយុជីវិតក្នុងបុព្វហេតុនៃឯករាជ្យជាតិកម្ពុជា ។
Repost from ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព
សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តមណ្ឌលគិរី ចុះទស្សនកិច្ចក្រុមហ៊ុនរ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោក សាន់ ដារិទ្ធិ ប្រធានប្រតិបត្តិ លោក/លោកស្រីអនុប្រធានប្រតិបត្តិ និងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តមណ្ឌលគិរី បានធ្វើដំណើរទស្សនកិច្ចក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ស្ថិតនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត វត្តមានរបស់ក្រុមហ៊ុនរ៉ែមាសនេះ បានផ្តល់ការងារដល់បុគ្គលិក ដែលជាប្រជាពលរដ្ឋខ្មែរយើង ជាង៨០%នៃបុគ្គលិកសរុប របស់ក្រុមហ៊ុន ដែលជាចំណុចគួរឱ្យកោតសរសើរ។
ប្រភព សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តមណ្ឌលគិរី
------------------------
| Telegram | Tiktok | Facebook
សាររំលែកទុក្ខជូនចំពោះ លោកជំទាវ សេក សិរីរតនា និង ឯកឧត្ដមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ព្រមទាំងក្រុមគ្រួសារ
គណៈកម្មាធិការប្រតិបត្តិថ្នាក់កណ្ដាលសម្ពន្ធយុវជនស្រលាញ់សន្តិភាព សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សេក សិរីវុឌ្ឍី សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
JOIN: https://t.me/YLPL_Channel
Repost from ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព
គណៈប្រតិភូ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១១ឆ្នាំ។
----------------
(រាជធានីភ្នំពេញ) ៖ ថ្ងៃអាទិត្យ ១ កើត ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌៀង សារ៉ាន់ អនុប្រធានប្រតិបត្តិទី១ សម្ពន្ធយុវជនស្រលាញ់សន្តិភាព
តំណាងឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានដឹកនាំ ប្រតិភូសម្ពន្ធយុវជនស្រលាញ់សន្តិភាព ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១១ឆ្នាំ។
Repost from ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព
១៥ តុលា ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុតដឹកនាំប្រតិភូថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រីគោរពវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ
Repost from ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព
រាជរដ្ឋាភិបាលកម្ពុជា៖
យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៩
------------------------
| Telegram | Tiktok | Facebook
Repost from ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព
សារសំឡេងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនសមាជិក រាជរដ្ឋាភិបាល ពាក់ព័ន្ធករណីពន្ធដារ៖ មិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ !
ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ទូទាំងប្រទេស សូមគោរពចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិ នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាព នាឱកាសដែល ឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី
Repost from ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព
សេចក្តីថ្លែងការណ៍គាំទ្រ របស់សម្ពន្ធយុវជនស្រលាញ់សន្តិភាពដែលបានដាក់អ្នកសង្កេតការណ៍សរុប៥៥៥៣នាក់ចូលរួមសង្កេតការណ៍នៅទូទាំងប្រទេស នូវដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
អ្នកសង្កេតការណ៍ជាតិសរុប៥,៥៥៣នាក់ របស់សម្ពន្ធយុវជនស្រលាញ់សន្តិភាពដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចូលរួមសង្កេតការណ៍នៅទូទាំងប្រទេស នូវដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ពាក់ព័ន្ធ«ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគន្លើននិងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា»។
ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បង្ហោះសារជូនពរកងកម្លាំង ដែលបាន និងកំពុងអនុវត្តបទបញ្ជាសម្តេចតេជោ នៅព្រំដែនប៉ែកឦសានឱ្យទទួល បានជោគជ័យនិងសុវត្ថិភាព
https://ppd-news.net/news/64205 🔗JOIN US
Repost from យុវជន គ.៩៨_Youth K98
ខ្ញុំបាទប៉ាន់ខែម ប៊ុនថននិងក្រុមគ្រួសាររួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការនៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ សូមគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តរតនគិរី មណ្ឌលគិរីនិងខេត្តក្រចេះ ដែលជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។
ហើយខ្ញុំបាទក៏សូមគោរពជូនពរដល់កងកម្លាំងដែលកំពុងចេញដំណើរក្នុងការបំពេញបេសកកម្មនេះសូមទទួលបានជោគជ័យកុំបីខានឡើយ 🙏🙏🙏
សម្ពន្ធយុវជនស្រលាញ់សន្តិភាពប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តេីមរបស់សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការផ្តួចផ្តេីមធ្វេីវិសោធនកម្មច្បាប់បោះឆ្នោត ដេីម្បីកែទម្រង់ " សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត "
http://fna.asia/bd5117a
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេស ពាក់ព័ន្ធសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិចូលរួមបោះឆ្នោត ! ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣
http://fna.asia 🔗 JOIN US
សម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រកាសគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ
http://fna.asia/9e214c4 🔗 JOIN US
