🇰🇭 Khmer First
Open in Telegram
783
Subscribers
No data24 hours
-117 days
-3230 days
Posts Archive
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមព្រឹកថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
កម្មវិធី «ដើរដើម្បីសន្តិភាព March for Peace » ជាការដើរព្យុះហយាត្រាដើម្បីសន្តិភាព បង្ហាញទៅពិភពលោកថា យើងឲ្យតម្លៃសន្តិភាព យើងត្រូវការសន្តិភាព យើងស្រលាញ់សន្តិភាព និងរួមគ្នាថែរក្សាសន្តិភាពដែលយើងមានឲ្យបានគង់វង្ស 🇰🇭
(ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥)
+9
ព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព
ព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនកុះករ ចូលរួមធ្វើដំណើរក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព» បង្ហាញស្មារតីគាំទ្រសន្តិភាព ពិសេសជំរុញឱ្យមានគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
#ដើរដើម្បីសន្តិភាព
#យើងត្រូវការសន្តិភាព
#កម្ពុជាត្រូវការសន្តិភាព
#Walkforpeace
#Marchforpeace
#WeNeedPeaceNotWar
#CambodiaNeedsPeace
រូបភាព៖ កម្ពុជាមាតុភូមិខ្ញុំ - គឹម បញ្ញារ័តន៍
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
+3
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។
The Ministry of Interior of the Royal Government of Cambodia Issues a Press Release On the Impacts on Civilian Areas and the Protection of Displaced Civilians Resulting from the War of Territorial Aggression by the Bangkok Government and the Thai Military From 7:00 AM until 1:00 PM on 18 December 2025.
——————
#TruthFromCambodia
#CambodiaNeedsPeace
#JusticeForCambodia
#ThailandFireFirst
#AgainstThaiInvasion
ថៃបំផ្ទុះសង្គ្រាមឈ្លានពានកម្ពុជា ជាទង្វើប្រមាថដ៏ធ្ងន់ធ្ងរទៅលើកិច្ចខិតខំរបស់អាស៊ាន មហាអំណាច និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការកសាងសន្តិភាព និងស្ថិរភាពក្នុងតំបន់
Thailand’s aggression against Cambodia constitutes a serious insult to the collective efforts of ASEAN, major powers, and the entire international community to build peace and stability in the region.
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់យកគោលជំហរ «សន្តិភាពនិយម» ជាទីបំផុត ប៉ុន្តែភាគីថៃតែងតែជ្រើសរើសសង្រ្គាមឈ្លានពាន
បេះដូងប្រទេសតូចប្រាថ្នាចង់បានសន្តិភាព រីឯប្រទេសធំគ្មានបេះដូង ចិត្តភ្លើងល្មោភសង្គ្រាមឈ្លានពានកម្ពុជាម្តងហើយម្តងទៀត
While Cambodia continues to seek peace through lawful and diplomatic means, it faces repeated acts of aggression that threaten regional stability and international peace.
VIDEO: ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងអំពាវនាវឱ្យអ្នកដំណើរអឺរ៉ុបមានការប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃនៅពេលធ្វើដំណើរទៅកម្ពុជា (1:19 MN)
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
+7
សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក យល់ព្រមប្រគល់វត្ថុបុរាណខ្មែរចំនួន ១៣រូបជូនមកឱ្យកម្ពុជាវិញ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco) ប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។
ក្រសួងបញ្ជាក់ថា ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពី គណៈកម្មការសិល្បៈ អាស៊ីបានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានា ដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវ ជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី៕
ជួបគ្នារសៀលនេះ ម៉ោង៣រសៀល ក្នុងកម្មវិធី "ដើរដើម្បីសន្តិភាព March for Peace"🇰🇭🕊 នៅផ្សាររាត្រីមាត់ទន្លេ រាជធានីភ្នំពេញ។
"យើងដើរព្យុះហយាត្រាដើម្បីសន្តិភាព" យើងទាំងអស់គ្នាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាង ព្រោះនេះជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។
+2
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងអំពាវនាវឱ្យអ្នកដំណើរអឺរ៉ុបមានការប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃនៅពេលធ្វើដំណើរទៅកម្ពុជា
-------------------------
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានចេញសេចក្តីជូនដំណឹងដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងបាងកកឱ្យបានជ្រាបថា អ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖
-ការសួរសំណួររាប់សិបម៉ោង
-ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ
-ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា
-បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល
នៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។ ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។ កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕
យោធាថៃនៅតែគឃ្លើនស្រេកឃ្លានសង្គ្រាម បន្តបាញ់កាំភ្លើងធំ និងគ្រាប់បែក ផ្លោងចូលភូមិស្រុកពលរដ្ឋកម្ពុជាឱ្យខ្ទេចខ្ទី ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ថែមទាំងរងរបួស និងស្លាប់បាត់បង់ជីវិត
The bloodthirsty Thai armed forces continues to fire artillery and bombs, destroying Cambodian villages, damaging property, and causing injuries and deaths.
ជនស៊ីវិលស្លូតត្រង់រត់ភៀសខ្លួនមិនទាន់ ក៏ត្រូវទាហានថៃបាញ់គ្រាប់បែកផ្លោង២គ្រាប់ បណ្តាលឱ្យបាត់បង់អាយុជីវិតភ្លាមៗនៅទីកន្លែង
Innocent civilians who were unable to flee in time were struck by two explosive munitions fired by Thai forces, resulting in immediate fatalities at the scene.
តម្លៃសិទ្ធិមនុស្ស និងតម្លៃសន្តិភាព គ្មានទេនៅក្នុងក្រសែភ្នែកយោធាថៃ ដែលកំពុងប្រើច្បាប់ព្រៃបាញ់សម្លាប់ប្រជាជនស៊ីវិលកម្ពុជាយ៉ាងកំរោល
Thailand has never valued human rights and peace, resorting to lawless practices of killing and violence.
