801
Subscribers
No data24 hours
+27 days
+630 days
Posts Archive
តាមរយៈការរៀបចំដ៏ជាក់ស្តែងនៃសំណួរសំខាន់ទាំង៥០ លោកគ្រូ ផាបភ័រ (Piper) និងលោកគ្រូ ហ្វូដឹម (Grudem) បានលើក ឡើងពីអត្ថបទមួយទៅអត្ថបទមួយនៅក្នុងព្រះគម្ពីរ ដើម្បីដាស់ស្មារតី និង ដួងចិត្តរបស់យើងឲ្យមានភាពស្ញប់ស្ញែងចំពោះអ្វីដែលព្រះអាទិកររបស់យើង បានធ្វើ។ ដំណោះស្រាយចំពោះសំណួរសំខាន់ៗទាំងនោះជុំវិញតួនាទីរបស់ យើងនៅក្នុងក្រុមជំនុំ និងនៅផ្ទះ នឹងទាក់ទាញអ្នកអានឲ្យចូលទៅដោយត្រង់ ទៅកាន់ព្រះបន្ទូលរបស់ព្រះ ដើម្បីឲ្យបានឃើញថា ពិតដូចជាព្រះបន្ទូលដែល មាននៅទីនោះមែន។
- លោកស្រី Gloria Furman
មានតម្រូវការដ៏ចាំបាច់សម្រាប់ អ្នកដឹកនាំក្រុមជំនុំផ្សាយដំណឹងល្អ ដើម្បីនិយាយដោយប្រាជ្ញា ឲ្យបានច្បាស់ លាស់ និងមិនចុះសម្រុងគ្នាជាមួយនឹងវប្បធម៌នៅជុំវិញ ប៉ុន្តែចុះសម្រុងស្រប តាមព្រះគម្ពីរវិញ។ លោកគ្រូ ផាបភ័រ និងលោកគ្រូ ហ្គូដឹម បានផ្តល់នូវចម្លើយ យ៉ាងច្បាស់ៗ ហើយខ្ញុំអធិស្ឋានសូមឲ្យមានការទទួលយកចម្លើយរបស់ពួក គាត់ និងមានការអនុវត្តផងដែរ ដើម្បីឲ្យសិរីល្អរបស់ព្រះត្រូវបានបង្ហាញកាន់តែ ខ្លាំង តាមរយៈការរចនាដ៏អស្ចារ្យរបស់ទ្រង់សម្រាប់បុរស និងស្ត្រី។
- លោក Erik Thoennes
➡️ https://plovpitshop.com/
https://youtu.be/oiCMNT2JrE4?si=bhzXgtCIM1xhdQA2
មានដំណឹងល្អដ៏ខុសឆ្គង-ដំណឹងល្អដែលសន្យាពីភាពចម្រុងចម្រើន-កំពុងតែសាយភាយលើទ្វីបរបស់យើង។ មានគ្រូនៅក្រុមជំនុំជាច្រើនកំពុងតែបង្រៀនពីដំណឹងល្អដ៏ខុសឆ្គងនេះ។ វាគឺជាការកុហកដ៏ពោរពេញដោយគ្រោះថ្នាក់ដែលយកសាសនាមកគ្របបាំង។ អស់អ្នកដែលបានទទួលការជះឥទ្ធិពលពីការបង្រៀនបែបនេះ គឺកំពុងតែត្រូវបានទទួលការបង្វែរចេញពីដំណឹងល្អរបស់ព្រះជាម្ចាស់ ទៅកាន់ការបោកបញ្ឆោតដែលយកមនុស្សធ្វើជាគោល។ សាវ័ក ប៉ុល បានបង្រៀនថា គ្មានអ្វីគ្រោះថ្នាក់ជាងការជឿតាមដំណឹងល្អខុសឆ្គងនោះទេ ដូច្នេះយើងក៏ចង់បង្រៀនដូចគាត់ផងដែរ។ គ្មានអ្វីគ្រោះថ្នាក់លើសនេះទេ ពីព្រោះព្រលឹងវិញ្ញាណរបស់យើងរំពឹងលើវា។
បុរសនិងស្ត្រីមានតួនាទីពិសេស ក្នុងពួកជំនុំ និងគ្រួសារ។ តើពួកគេមានតួនាទីអ្វីខ្លះ? សៀវភៅនេះ(សំណួរសំខាន់ៗ៥០ អំពីភាពជាបុរស និងស្ត្រី ) ផ្តល់ឲ្យនូវចម្លើយ សម្រាប់សំណួរពិបាកៗ ដែលគ្រីស្ទបរិស័ទនៅកម្ពុជាកំពុងចោទសួរ។ សូមសិក្សា និងដឹកនាំពួកជំនុំរបស់អ្នក ឲ្យដើរតាមសេចក្តីពិតរបស់ព្រះ ក្នុងការស្តាប់បង្គាប់ និងព្រះគុណព្រះ។ “នេះជាសៀវភៅ ដែលខ្ញុំវិលត្រឡប់មកអានឡើងវិញ ញឹកញាប់ជាងសៀវភៅផ្សេងទៀត នៅពេលដែលខ្ញុំត្រូវដោះស្រាយបញ្ហានៃភាពជាបុរស និងភាពជាស្ត្រីក្នុងការងារបម្រើព្រះ”។ (John Piper) https://plovpitshop.com/
