ក្រសួងពាណិជ្ជកម្ម Ministry of Commerce
សូមស្វាគមន៍មកកាន់តេលេក្រាមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ព័ត៌មានបន្ថែម៖ • Facebook: https://www.facebook.com/moc.gov.kh • X Account: https://twitter.com/MoCCambodia • Website: https://www.moc.gov.kh
Show more📈 Analytical overview of Telegram channel ក្រសួងពាណិជ្ជកម្ម Ministry of Commerce
Channel ក្រសួងពាណិជ្ជកម្ម Ministry of Commerce (@mocnewsfeed) in the Central Khmer language segment is an active participant. Currently, the community unites 26 386 subscribers, ranking 2 242 in the Politics category and 152 in the Cambodia region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 26 386 subscribers.
According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 371 over the last 30 days and by 3 over the last 24 hours, overall reach remains high.
- Verification status: Verified (Officially confirmed by Telegram)
- Engagement rate (ER): The average audience engagement rate is 10.43%. Within the first 24 hours after publication, content typically collects 6.99% reactions from the total number of subscribers.
- Post reach: On average, each post receives 2 751 views. Within the first day, a publication typically gains 1 843 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 13.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“សូមស្វាគមន៍មកកាន់តេលេក្រាមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម
សម្រាប់ព័ត៌មានបន្ថែម៖
• Facebook: https://www.facebook.com/moc.gov.kh
• X Account: https://twitter.com/MoCCambodia
• Website: https://www.moc.gov.kh”
Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 10 September | +10 | |||
| 09 September | +7 | |||
| 08 September | +11 | |||
| 07 September | +23 | |||
| 06 September | +8 | |||
| 05 September | +5 | |||
| 04 September | +22 | |||
| 03 September | +3 | |||
| 02 September | +22 | |||
| 01 September | +37 |
| 2 | ស្អែកនេះ! ស្អែកនេះ!
✨ ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំបំផុតប្រចាំឆ្នាំ នឹងចាប់ផ្ដើមថ្ងៃស្អែកនេះហើយ! ✨
ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញសាធារណជន ធុរជន អ្នកវិនិយោគ សហគ្រិន យុវជន និងស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល ចូលរួមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។
💡 កម្មវិធីក្នុងព្រឹត្តិការណ៍ រួមមាន៖
- កិច្ចពិភាក្សាថ្នាក់ដឹកនាំ និងសុន្ទរកថាគន្លឹះ៖ ផ្លាស់ប្ដូរទស្សនទាន និងយុទ្ធសាស្ត្រពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងអ្នកជំនាញឈានមុខ
- កម្មវិធីយុវជន និងស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល៖ លើកកម្ពស់បរិយាបន្ន និងសមត្ថភាពឌីជីថលសម្រាប់សហគ្រិនវ័យក្មេង និងស្ត្រី
- កម្មវិធី TEDxPhnomPenhSalon៖ បើកទូលាយគំនិតច្នៃប្រឌិត បំផុសគំនិត និងការចែករំលែកបទពិសោធន៍
- កម្មវិធីប្រកួតប្រជែង Hackathon៖ បង្ហាញសមត្ថភាពបច្ចេកវិទ្យា និងដំណោះស្រាយឌីជីថលច្នៃប្រឌិត
- ពិព័រណ៍ផលិតផលខ្មែរ និងការប្រគំតន្ត្រី៖ គាំទ្រផលិតផលក្នុងស្រុក ព្រមទាំងចូលរួមទស្សនាការប្រគំតន្ត្រីបែប Acoustic
- ឱកាសធុរកិច្ច និងការផ្តល់ជូនពិសេស៖ ភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយអ្នកជំនាញ និងធុរជន ដើម្បីស្វែងយល់ពីនិន្នាការ ឱកាស និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងទទួលបានការបញ្ចុះតម្លៃពិសេសពីដៃគូពាណិជ្ជកម្មជាច្រើន
ℹ️ ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍៖
📍ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
📅កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦
⏰ម៉ោង៖ ៩:០០ ព្រឹក–៩:០០ យប់
🎟️ ចូលរួមដោយសេរី!
👉 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណនេះ៖ https://dtf.moc.gov.kh/join-registration
📣 កុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ! ជួបគ្នានៅវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា!
#ក្រសួងពាណិជ្ជកម្ម #MinistryOfCommerce #MOC
#វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា #CambodiaDigitalTradeForum2026 #CDTF2026 #DigitalTrade #TEDxPhnomPenhSalon #Hackathon #KhmerProducts #OnlineExhibition #MadeInCambodia #DigitalTradeForum2026 #DigitalTradeCambodia
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 061 |
| 3 | (ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងលោកប្រធាននាយកដ្ឋាន។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យវឌ្ឍនភាពកនិងលើកកម្ពស់ប្រសិទ្ធភាពបន្ថែមទៀតនូវការងារផ្តល់សេវាសាធារណៈរបស់ក្រសួង ជាពិសេសកិច្ចសម្រួលការនាំចេញ នៅតាមរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ការពង្រឹងអនុលោមភាពវិធានដើមកំណើតទំនិញ សុចរិភាព និងតម្លាភាព ស្របតាមវិធានការច្បាប់និងបទដ្ឋានគតិយុត្តនានាដាក់ចេញដោយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាល។
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 380 |
| 4 | ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក, លោក លោកស្រី អគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន/វិទ្យាស្ថាន, ព្រមទាំងប្រធាន-អនុប្រធានមន្ទីរ និងសាខាការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង (ក.ប.ប.) រាជធានី-ខេត្ត ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្តាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ (Online) ក្រោមរបៀបវារៈដូចខាងក្រោម៖
កិច្ចប្រជុំប្រចាំសប្តាហ៍នេះ រៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ (Online) ក្រោមរបៀបវារៈដូចខាងក្រោម៖
១. របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកម្មវិធី "The International Barter Trade Conference" នៅទីក្រុងសិនយ៉ាង សាធារណរដ្ឋប្រជាមានិតចិន
២. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក
៣. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង
៤. មតិចូលរួមរបស់ថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន និងមន្ទីរនីមួយៗ ព្រមទាំងមតិចូលរួមផ្សេងៗ៕
---
His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired a weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 10 September 2026, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State, Undersecretary of State, Secretary General, Director General, Directors of Departments, Directors of Provincial Departments, and other officials.
The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda:
1. Brief Report on the results of participation in "The International Barter Trade Conference" in Shenyang City, the People's Republic of China
2. Brief Report on work progress of the Department of Europe, Middle East and Africa Affairs
3. Brief Report on work progress of the Kampong Chhnang Provincial Department of Commerce and CCF Branch
4. Comments and input from the MOC's leaders in charge of respective departments and provincial departments of commerce, as well as other interventions.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 947 |
| 5 | (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Cambodia Beverage Company Ltd. (កូកា-កូឡា) ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងវិស័យភេសជ្ជៈ។
---
(Phnom Penh): On the afternoon of Monday, September 7, 2026, at the Ministry of Commerce, His Excellency Buon Sarakmony, Secretary of State of the Ministry of Commerce, received a courtesy call from the representatives of Cambodia Beverage Company Ltd. (Coca-Cola) for a courtesy meeting and discussions on progress in the beverage sector.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 827 |
| 6 | 🛒 គាំទ្រនិងប្រើប្រាស់ផលិតផលខ្មែរ! តាមរយៈគេហទំព័រ CambodiaTrade.com
...
ការជ្រើសរើសទិញផលិតផលខ្មែរ គឺមិនត្រឹមតែជាការគាំទ្រផលិតកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកទឹកចិត្តដល់ អ្នកផលិត សហគ្រិន និងអាជីវកម្មខ្មែរ ឱ្យបន្តពង្រឹងគុណភាព ច្នៃប្រឌិត និងពង្រីកឱកាសអាជីវកម្មទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។
លើសពីនេះ ការចូលរួមគាំទ្រផលិតផលខ្មែរ មិនត្រឹមតែជាការទទួលស្គាល់នូវគុណភាព ស្នាដៃ និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយជ្រោមជ្រែងដល់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុក, បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ព្រមទាំងចូលរួមលើកកម្ពស់ការច្នៃប្រឌិត និងពង្រឹងស្តង់ដារផលិតផលខ្មែរ ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារផងដែរ។
🎥 សូមអញ្ជើញទស្សនាវីដេអូ និងចូលរួមបញ្ជាទិញផលិតផលខ្មែរដែលមានគុណភាព និងស្តង់ដារ តាមរយៈផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក CambodiaTrade.com
👉 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណភ្ជាប់៖ https://dtf.moc.gov.kh/join-registration
#ក្រសួងពាណិជ្ជកម្ម #MinistryOfCommerce #MOC #វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា #CambodiaDigitalTradeForum2026 #CDTF2026 #DigitalTrade #TEDxPhnomPenhSalon #Hackathon #KhmerProducts #OnlineExhibition #MadeInCambodia #DigitalTradeForum2026 #DigitalTradeCambodia #DTFCambodia
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 2 755 |
| 7 | (ទីក្រុងឌូបៃ, អេមីរ៉ាតអារ៉ាប់រួម)៖ នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីបើកសន្និបាត Annual Investment Meeting (AIM Congress) លើកទី១៥ ក្រោមអធិបតីភាពរបស់ ព្រះអង្គម្ចាស់ Sheikh Saud bin Saqr Al Qasimi សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃអេមីរ៉ាតអារ៉ាប់រួម និងជាមេដឹកនាំនៃទីក្រុង Ras Al Khaimah និង ឯកឧត្តមបណ្ឌិត Thani Bin Ahmed Al Zeyoudi រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មបរទេសនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម និងជាប្រធាន AIM Congress ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គណៈប្រតិភូវិនិយោគិន និងធុរជនប្រមាណ ២០,០០០ នាក់ មកពី ១៨០ ប្រទេស។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនាថ្នាក់ដឹកនាំស្តីពីពាណិជ្ជកម្មសកល (Leaders’ Fireside Chat on Global Trade) ដែលជាកម្មវិធីអមសន្និបាត AIM Congress លើប្រធានបទ “Regulation, Speed, and the Smart Factory Floor: Redefining Trade Competitiveness” ដែលផ្តោតលើរបៀបដែលរដ្ឋាភិបាល និងវិស័យធុរកិច្ច អាចប្រើប្រាស់កំណែទម្រង់បទប្បញ្ញត្តិ បរិវត្តកម្មឌីជីថល បច្ចេកវិទ្យាផលិតកម្មឆ្លាតវៃ និងការលើកកម្ពស់ប្រសិទ្ធភាពនៃនីតិវិធី ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសនៅក្នុងទីផ្សារសកល។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែសម្រួល និងធ្វើកំណែទម្រង់ក្របខណ្ឌបទប្បញ្ញត្តិ ការជំរុញបរិវត្តកម្មឌីជីថល និងការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ក្នុងគោលបំណងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ទាក់ទាញវិនិយោគិន និងធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
---
(Dubai, UAE): On Monday, 7 September 2026, His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce, attended the opening ceremony of the 15th Edition of the Annual Investment Meeting (AIM Congress), presided over by His Highness Sheikh Saud bin Saqr Al Qasimi, Member of the Supreme Council of the United Arab Emirates and Ruler of Ras Al Khaimah, and His Excellency Dr. Thani Bin Ahmed Al Zeyoudi, Minister of State for Foreign Trade of the United Arab Emirates and President of AIM Congress. The Congress brought together approximately 20,000 leaders, investment delegates, investors, and business representatives from 180 countries.
During the congress, His Excellency Undersecretary of State participated as a speaker in the Leaders’ Fireside Chat on Global Trade, a side event of AIM Congress, on the topic of “Regulation, Speed, and the Smart Factory Floor: Redefining Trade Competitiveness.” The session focused on how governments and the business sector can leverage regulatory reforms, digital transformation, smart manufacturing technologies, and streamlined procedures to strengthen countries’ competitiveness in trade and investment in the global market.
In addition, His Excellency Undersecretary of State highlighted the efforts of the Royal Government of Cambodia to improve and reform the regulatory framework, promote digital transformation, and place a strong emphasis on human resource development. These efforts aim to create a favorable investment environment, attract investors, and further diversify Cambodia’s international markets.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 828 |
| 8 | (ទីក្រុងឌូបៃ, អេមីរ៉ាតអារ៉ាប់រួម)៖ នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីបើកសន្និបាត Annual Investment Meeting (AIM Congress) លើកទី១៥ ក្រោមអធិបតីភាពរបស់ ព្រះអង្គម្ចាស់ Sheikh Saud bin Saqr Al Qasimi សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃអេមីរ៉ាតអារ៉ាប់រួម និងជាមេដឹកនាំនៃទីក្រុង Ras Al Khaimah និង ឯកឧត្តមបណ្ឌិត Thani Bin Ahmed Al Zeyoudi រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មបរទេសនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម និងជាប្រធាន AIM Congress ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គណៈប្រតិភូវិនិយោគិន និងធុរជនប្រមាណ ២០,០០០ នាក់ មកពី ១៨០ ប្រទេស។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនាថ្នាក់ដឹកនាំស្តីពីពាណិជ្ជកម្មសកល (Leaders’ Fireside Chat on Global Trade) ដែលជាកម្មវិធីអមសន្និបាត AIM Congress លើប្រធានបទ “Regulation, Speed, and the Smart Factory Floor: Redefining Trade Competitiveness” ដែលផ្តោតលើរបៀបដែលរដ្ឋាភិបាល និងវិស័យធុរកិច្ច អាចប្រើប្រាស់កំណែទម្រង់បទប្បញ្ញត្តិ បរិវត្តកម្មឌីជីថល បច្ចេកវិទ្យាផលិតកម្មឆ្លាតវៃ និងការលើកកម្ពស់ប្រសិទ្ធភាពនៃនីតិវិធី ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសនៅក្នុងទីផ្សារសកល។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែសម្រួល និងធ្វើកំណែទម្រង់ក្របខណ្ឌបទប្បញ្ញត្តិ ការជំរុញបរិវត្តកម្មឌីជីថល និងការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ក្នុងគោលបំណងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ទាក់ទាញវិនិយោគិន និងធ្វើពិពិធកម្មទីផ្សាររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
---
(Dubai, UAE): On Monday, 7 September 2026, His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce, attended the opening ceremony of the 15th Edition of the Annual Investment Meeting (AIM Congress), presided over by His Highness Sheikh Saud bin Saqr Al Qasimi, Member of the Supreme Council of the United Arab Emirates and Ruler of Ras Al Khaimah, and His Excellency Dr. Thani Bin Ahmed Al Zeyoudi, Minister of State for Foreign Trade of the United Arab Emirates and President of AIM Congress. The Congress brought together approximately 20,000 leaders, investment delegates, investors, and business representatives from 180 countries.
During the congress, His Excellency Undersecretary of State participated as a speaker in the Leaders’ Fireside Chat on Global Trade, a side event of AIM Congress, on the topic of “Regulation, Speed, and the Smart Factory Floor: Redefining Trade Competitiveness.” The session focused on how governments and the business sector can leverage regulatory reforms, digital transformation, smart manufacturing technologies, and streamlined procedures to strengthen countries’ competitiveness in trade and investment in the global market.
In addition, His Excellency Undersecretary of State highlighted the efforts of the Royal Government of Cambodia to improve and reform the regulatory framework, promote digital transformation, and place a strong emphasis on human resource development. These efforts aim to create a favorable investment environment, attract investors, and further diversify Cambodia’s international markets.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 |
| 9 | ២ថ្ងៃទៀត ជួបគ្នានៅវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ៖ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។
📣 វេទិកានេះ ក៏នឹងមានការប្រគំតន្រ្តី ដែលជាកម្មវិធីអម ចាប់ពីម៉ោង ១៧:៣០ ដល់ ២០:០០ នៅថ្ងៃទី១១ និង១២ ខែកញ្ញាឆ្នាំ២០២៦។
📌 ព្រឹត្តិការណ៍ឌីជីថលប្រចាំឆ្នាំនេះ ក៏នឹងមានការប្រមូលផ្តុំពីអ្នកជំនាញ អ្នកជំនួញ សហគ្រិន យុវជន និងស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល ជាមួយកម្មវិធីជាច្រើនដូចជា៖ សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាថ្នាក់ដឹកនាំ, កម្មវិធីយុវជន និងស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល, TEDxPhnom Penh Salon និងកម្មវិធីប្រកួតប្រជែង Hackathon និងពិព័រណ៍ផលិតផលខ្មែរផងដែរ។
📍ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
📅កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦
⏰ម៉ោង៖ ៩:០០ ព្រឹក–៩:០០ យប់
🎟 ចូលរួមដោយសេរី!
👉 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណនេះ៖ https://dtf.moc.gov.kh/join-registration
#ក្រសួងពាណិជ្ជកម្ម #MinistryOfCommerce #MOC
#វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា #CambodiaDigitalTradeForum2026 #CDTF2026 #DigitalTrade #TEDxPhnomPenhSalon #Hackathon #KhmerProducts #OnlineExhibition #MadeInCambodia #DigitalTradeForum2026 #DigitalTradeCambodia
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 2 354 |
| 10 | ២ថ្ងៃទៀត ជួបគ្នានៅវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ៖ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។
📣 វេទិកានេះ ក៏នឹងមានការប្រគំតន្រ្តី ដែលជាកម្មវិធីអម ចាប់ពីម៉ោង ១៧:៣០ ដល់ ២០:០០ នៅថ្ងៃទី១១ និង១២ ខែកញ្ញាឆ្នាំ២០២៦។
📌 ព្រឹត្តិការណ៍ឌីជីថលប្រចាំឆ្នាំនេះ ក៏នឹងមានការប្រមូលផ្តុំពីអ្នកជំនាញ អ្នកជំនួញ សហគ្រិន យុវជន និងស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល ជាមួយកម្មវិធីជាច្រើនដូចជា៖ សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាថ្នាក់ដឹកនាំ, កម្មវិធីយុវជន និងស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល, TEDxPhnom Penh Salon និងកម្មវិធីប្រកួតប្រជែង Hackathon និងពិព័រណ៍ផលិតផលខ្មែរផងដែរ។
📍ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
📅កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦
⏰ម៉ោង៖ ៩:០០ ព្រឹក–៩:០០ យប់
🎟 ចូលរួមដោយសេរី!
👉 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណនេះ៖ https://dtf.moc.gov.kh/join-registration
#ក្រសួងពាណិជ្ជកម្ម #MinistryOfCommerce #MOC
#វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា #CambodiaDigitalTradeForum2026 #CDTF2026 #DigitalTrade #TEDxPhnomPenhSalon #Hackathon #KhmerProducts #OnlineExhibition #MadeInCambodia #DigitalTradeForum2026 #DigitalTradeCambodia
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 |
| 11 | ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនប្រតិភូយុវជនកម្ពុជា ចូលជួបសម្ដែងការគួរសម និងទទួលយកអនុសាសន៍ណែនាំ
...
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ លោក លោកស្រី ប្រធាននាយកដ្ឋាន និងវិទ្យាស្ថាន បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមអតីតនិស្សិតកម្ពុជាសិក្សានៅអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី និងប្រតិភូយុវជនកម្ពុជាចំនួន ១៩រូប ដែលត្រូវត្រៀមចូលរួមកម្មវិធីមហោស្រពយុវជនពិភពលោក ឆ្នាំ២០២៦ នៅសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងទទួលយកអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវទឹកចិត្តសោមនស្សរីករាយ និងអបអរសាទរចំពោះប្រតិភូយុវជនកម្ពុជា ដែលត្រូវបានជ្រើសរើសឱ្យចូលរួមកម្មវិធីមហោស្រពយុវជនពិភពលោក ឆ្នាំ២០២៦ នៅសហព័ន្ធរុស្ស៊ី ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ខ្មែរ ការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនរុស្ស៊ី ចូលរួមលើកកម្ពស់វិស័យពាណិជ្ជកម្ម វិស័យឯកជន វិស័យអប់រំ និងជាពិសេសបន្តពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ី ឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់ក្រុមប្រតិភូយុវជនកម្ពុជាទាំងអស់ ឱ្យរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងមោទនភាពជាតិជាខ្មែរ បង្ហាញដល់ប្រតិភូយុវជនរុស្ស៊ី និងប្រតិភូយុវជនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដែលបានចូលរួមក្នុងកម្មវិធីនេះ។
---
His Excellency KIM Sithan, Permanent Secretary of State of the Ministry of Commerce, Grants Audience to Cambodian Youth Delegation for Courtesy Call and Guidance
...
(Phnom Penh): On the afternoon of Tuesday, 8 September 2026, His Excellency KIM Sithan, Permanent Secretary of State of the Ministry of Commerce—accompanied by the Secretary-General, Directors of Departments, and Directors of Institutes—granted an audience to a delegation from the Association of Former Cambodian Students from the Soviet Union and Russia, alongside a 19-member Cambodian youth delegation preparing to participate in the World Youth Festival 2026 in the Russian Federation, to pay a courtesy call and receive guidance from the Ministry’s leadership.
On that occasion, His Excellency Permanent Secretary of State expressed his sincere pleasure and congratulations to the Cambodian youth delegates selected to attend the World Youth Festival 2026 in the Russian Federation. He highlighted that this opportunity would enable them to share knowledge and experience, promote Khmer culture and civilization, strengthen people-to-people ties between Cambodia and Russia, contribute to promoting trade, the private sector, and education, and especially further enhance diplomatic relations between Cambodia and Russia.
At the same time, His Excellency Permanent Secretary of State provided advice and encouragement to all members of the Cambodian youth delegation to maintain their dignity, honor, and national pride as Khmers, and to showcase these values to the Russian youth delegation and delegates from around the world participating in the event.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 664 |
| 12 | ឯកឧត្តម បួន សារ៉ាមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា-អាម៉េរិក (American Cambodian Business Chamber - ACBC)
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារ៉ាមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងប្រធានប្រតិបត្តិ នៃសភាពាណិជ្ជកម្មកម្ពុជា-អាម៉េរិក (American Cambodian Business Chamber - ACBC) និងគណៈប្រតិភូដែលជាតំណាងមកពីបណ្តាក្រុមហ៊ុនសហរដ្ឋអាម៉េរិក ក្នុងវិស័យកែច្នៃចំណីអាហារ ការវេចខ្ចប់ ការដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូក្នុងការស្វែងរកឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកឡើងអំពីសក្ដានុពលនៃផលិតផលកម្ពុជា រួមមាន អង្ករ ស្វាយចន្ទី ទុរេន ម្រេចកំពត ដំឡូងមី និងកៅស៊ូ ជាដើម ដែលអាចពង្រីកការកែច្នៃ បង្កើនតម្លៃបន្ថែម និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ជាមួយគ្នានេះ គណៈប្រតិភូ ACBC បានបង្ហាញឆន្ទៈក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ដោយសារកម្ពុជាមានវត្ថុធាតុដើមជាកសិផល និងផលិតផលមានគុណភាពជាច្រើន ដែលពុំទាន់បានកែច្នៃ និងបង្កើនតម្លៃបន្ថែមឱ្យអស់ពីលទ្ធភាពនៅឡើយ។
ក្នុងន័យនេះ ភាគីទាំងពីរបានពិភាក្សាអំពីការតភ្ជាប់អ្នកផលិត និងអ្នកផ្គត់ផ្គង់កម្ពុជាជាមួយអ្នកទិញ និងអ្នកចែកចាយនៅសហរដ្ឋអាម៉េរិក ព្រមទាំងការពង្រឹងការវេចខ្ចប់ ការស្តុកទុក ការដឹកជញ្ជូន និងប្រព័ន្ធភស្តុភារកម្ម ដើម្បីរក្សាគុណភាពផលិតផល និងបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ACBC ក៏បានបញ្ជាក់ពីគម្រោងនាំគណៈប្រតិភូធុរកិច្ចសហរដ្ឋអាម៉េរិកមកទស្សនកិច្ច និងស្វែងយល់បន្ថែមនៅកម្ពុជានាពេលខាងមុខ ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។
---
His Excellency Buon Sarakmony, Secretary of State of the Ministry of Commerce, Received a Delegation from the American Cambodian Business Chamber (ACBC)
...
(Phnom Penh): On the morning of Monday, 7 September 2026, at the Ministry of Commerce, His Excellency Buon Sarakmony, Secretary of State of the Ministry of Commerce, held a bilateral meeting with Ms. Chan Sokvasna, Founder and Executive President of the American Cambodian Business Chamber (ACBC), along with a delegation representing U.S. companies in food processing, packaging, shipping, and logistics, to explore trade cooperation and investment opportunities in Cambodia.
During the meeting, His Excellency Secretary of State warmly welcomed the delegation's interest in exploring business and investment opportunities in Cambodia. He highlighted the potential of Cambodian products—such as rice, cashew nuts, durian, Kampot pepper, cassava, and rubber—which can undergo further processing to enhance added value and export to the U.S. market.
Meanwhile, the ACBC delegation expressed strong interest in expanding business operations in Cambodia, noting that the country possesses abundant agricultural raw materials and high-quality products that have yet to be fully processed or value-added to their maximum potential.
In this context, both sides discussed connecting Cambodian producers and suppliers with U.S. buyers and distributors, as well as strengthening packaging, warehousing, shipping, and logistics systems to maintain product quality and boost competitiveness in international markets. ACBC also confirmed plans to bring additional U.S. business delegations to Cambodia in the near future to further expand trade and investment cooperation between the two nations.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 931 |
| 13 | លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូប។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងជំរុញបន្ថែមនូវការអនុវត្តការងារស្នូលរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈិមបូព៌ា អាហ្វ្រិក និងអាម៉េរិកជាដើម។
- - -
Her Excellency CHAM Nimul, Minister of Commerce, presided over the first semester review meeting and strategic directions for the second semester of 2026 of the directorate-general of international trade
...
(Phnom Penh): On the morning of Wednesday, 9 September 2026, at the Ministry of Commerce, Excellency CHAM Nimul, Minister of Commerce, presided over the first semester review meeting and strategic directions for the second semester of 2026 of the directorate-general of international trade. The meeting was attended by Excellencies Secretaries of State and Under Secretaries of State in charge, the Director-General, Deputy Directors-General, Directors and relevant officials.
The meeting aimed to review, evaluate, and further advance the implementation of the core functions and priorities of the Directorate-General of International Trade, particularly related to regional economic and trade integration, as well as the strengthening of bilateral cooperation with countries across the Asia-Pacific, Europe, the Middle East, Africa, the Americas, and other regions.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 2 169 |
| 14 | ត្រៀមខ្លួនហើយឬនៅ?
ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំប្រចាំឆ្នាំ នឹងមកដល់វិញ ៣ ថ្ងៃទៀត!
ត្រៀមខ្លួន ចូលរួមជំរុញពាណិជ្ជកម្មឌីជីថលទាំងអស់គ្នា!
ជួបគ្នានៅ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»!
- ជំនួបថ្នាក់ដឹកនាំ និងធុរជន
- វិធីសាស្ត្រជំរុញវិស័យពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០២៣០
- កម្មវិធីជជែកដេញដោលយុវជន
- ពិព័រណ៍ផលិតផលខ្មែរ និងសេវាកម្ម
- ការប្រគំតន្ត្រីពីតារាល្បីៗ ...!
ព័ត៌មានលម្អិត 👇
📍 ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
📅 កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ៩:០០ ព្រឹក ដល់ ៩:០០ យប់
#ក្រសួងពាណិជ្ជកម្ម #MinistryOfCommerce #MOC #វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា #CambodiaDigitalTradeForum2026 #CDTF2026 #DigitalTrade #TEDxPhnomPenhSalon #Hackathon #KhmerProducts #OnlineExhibition #MadeInCambodia #DigitalTradeForum2026 #DigitalTradeCambodia #DTFCambodia
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 3 967 |
| 15 | (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានលើកទី១ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីដំឡូងមី ដំណាក់កាលទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមជាអនុប្រធាន លោក លោកស្រីជាសមាជិក-សមាជិកានៃក្រុមការងារលេខាធិការដ្ឋាន និងដៃគូអភិវឌ្ឍន៍ រួមមាន UNDP, FAO, UNIDO, HEKS និង CIRD។
កិច្ចប្រជុំលើកទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងផ្តល់មតិយោបល់លើចំណុចសំខាន់ៗចំនួន ២ រួមមាន៖ ១) ដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិនេះ និង ២) វិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវ និងក្របខ័ណ្ឌពេលវេលាក្នុងការរៀបចំ។
សូមជម្រាបជូនផងដែរថា ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីដំឡូងមី ដំណាក់កាលទី២ ដែលដឹកនាំដោយក្រសួងពាណិជ្ជកម្ម ទទួលបានការចូលរួមគាំទ្រពីអន្តរក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងទៀត ព្រមទាំងទទួលបានជំនួយបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia)។
---
(Phnom Penh): On the morning of Friday, 4 September 2026, at the Ministry of Commerce, His Excellency OUM Kosal, Undersecretary of State and Chair of the Secretariat of the Inter-Ministerial Technical Working Group, presided over the First Meeting of the Secretariat of the Inter-Ministerial Technical Working Group to prepare the draft National Cassava Policy – Phase II.
The meeting was attended by His Excellency the Vice Chair, members of the Secretariat working group, and development partners, including UNDP, FAO, UNIDO, HEKS, and CIRD. This meeting was convened to review, discuss, and provide input on two key aspects: (1) the preparation process for the draft National Policy; and (2) the research methodology and timeline for its development.
It is worth noting that the preparation of the draft National Cassava Policy – Phase II is led by the Ministry of Commerce, with support and participation from relevant inter-ministerial institutions and stakeholders. Additionally, the process is supported by technical assistance from the United Nations Development Programme in Cambodia (UNDP Cambodia).
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 958 |
| 16 | ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោក Sergey Sidorov អគ្គនាយករងទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាល និងសាធារណៈ នៃក្រុមហ៊ុនភស្តុភារកម្ម FESCO
...
(វ្ល៉ាឌីវ៉ូស្តុក, សហព័ន្ធរុស្ស៊ី)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Sergey Sidorov អគ្គនាយករងទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាល និងសាធារណៈ នៃក្រុមហ៊ុនភស្តុភារកម្ម FESCO ដើម្បីពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុមហ៊ុន FESCO ស្តីពីការអភិវឌ្ឍវិស័យភស្តុភារកម្ម និងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងកម្ពុជា-រុស្ស៊ី។
សូមបញ្ជាក់បន្ថែមថា FESCO បានចាប់ផ្តើមសេវាដឹកជញ្ជូនកុងតឺន័រតាមផ្លូវសមុទ្រកម្ពុជា-រុស្ស៊ី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយសេវាកម្មនេះដំណើរការពីរាជធានីភ្នំពេញទៅទីក្រុងហូជីមិញ តាមផ្លូវទឹកក្នុងប្រទេស និងពីទីក្រុងហូជីមិញទៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក តាមរយៈខ្សែផ្លូវផ្ទាល់ទៅវៀតណាមរបស់ FESCO។ ពីទីក្រុងវ្ល៉ាឌីវ៉ូស្តុក ទំនិញអាចបន្តដឹកជញ្ជូនតាមផ្លូវដែកទៅកាន់រដ្ឋធានីមូស្គូ សាំងពេទឺប៊ឺគ ណូវ៉ូស៊ីប៊ីស្ក យេកាតេរិនប៊ឺគ កាហ្សាន និងគោលដៅផ្សេងៗទៀតក្នុងប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៃសហគមន៍រដ្ឋឯករាជ្យ (CIS) ដោយប្រើប្រាស់រយៈពេលដឹកជញ្ជូនជាមធ្យមពីរាជធានីភ្នំពេញទៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក គឺ ១២ថ្ងៃ ខណៈការដឹកជញ្ជូនលើកដំបូងទៅកាន់រដ្ឋធានីមូស្គូបានចំណាយពេល ៣២ថ្ងៃ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 344 |
| 17 | (ក្វាងចូវ, ចិន)៖ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន តំណាងលោកអគ្គកុងស៊ុល បានជួបពិភាក្សាការងារជាមួយលោក Luo Junbo ប្រធានមន្ទីរការបរទេសទីក្រុងជៀយ៉ាង (Jieyang) ខេត្តក្វាងទុង និងសហការី នៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ។
ជំនួបពិភាក្សានេះ បានផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ រវាងទីក្រុងជៀយ៉ាង និងកម្ពុជា ព្រមទាំងការអញ្ជើញស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ឱ្យចូលរួមក្នុងវេទិកាផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ដែលគ្រោងនឹងរៀបចំឡើងនៅខែតុលា ឆ្នាំ២០២៦ ខាងមុខ នៅទីក្រុងជៀយ៉ាង។
---
(Guangzhou, China): On the afternoon of 4 September 2026, Mr. LAO NGUON ENG, Trade Attaché attached to the Royal Consulate General of Cambodia in Guangzhou, Guangdong Province, the People’s Republic of China, representing the Consul General, met with Mr. Luo Junbo, Director of the Foreign Affairs Office of Jieyang City, Guangdong Province, and his delegation at the Royal Consulate General of Cambodia in Guangzhou.
The meeting focused on strengthening cooperation between Jieyang City and Cambodia in culture, tourism, trade, and investment. Additionally, the Foreign Affairs Office of Jieyang City extended an invitation to the Royal Consulate General of Cambodia in Guangzhou to participate in a cultural, tourism, trade, investment, and economic forum scheduled to take place in Jieyang City in October 2026.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 405 |
| 18 | លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការអនុវត្តអនុសមាសភាគទី២.២ នៃគម្រោង CRCI Phase I ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក
...
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការអនុវត្តអនុសមាសភាគទី២.២ ស្តីពី «ការកសាងសមត្ថភាពយុទ្ធសាស្ត្រលើការសម្រួលពាណិជ្ជកម្ម និងសមាហរណកម្មតំបន់» នៃគម្រោងលើកកម្ពស់ការតភ្ជាប់តំបន់របស់កម្ពុជា ដំណាក់កាលទី១ (CRCI Phase I) ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក ដោយមានការចូលរួមពីក្រុមការងារអនុវត្តអនុសមាសភាគទី២.២ និងក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចពិគ្រោះយោបល់បច្ចេកទេស ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លើការរៀបចំផែនការសកម្មភាពអាទិភាពសម្រាប់ការអនុវត្តអនុសមាសភាគទី២.២ នេះ ក្នុងគោលបំណងពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងព្រំដែន អភិវឌ្ឍខ្សែច្រវាក់តម្លៃកសិពាណិជ្ជកម្ម និងពង្រឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល។
---
Her Excellency Tekreth Kamrang, Secretary of State of the Ministry of Commerce, Presided Over the Wrap-Up Meeting on the Implementation of Sub-Component 2.2 of the CRCI Project Phase I
...
(Phnom Penh): On the afternoon of Friday, 4 September 2026, at the Ministry of Commerce, Her Excellency Tekreth Kamrang, Secretary of State of the Ministry of Commerce, presided over the wrap-up meeting on the implementation of Sub-Component 2.2: "Strategic Capacity Building on Trade Facilitation and Regional Integration" under the Cambodia Regional Connectivity Improvement Project, Phase I (CRCI Phase I), financed through a concessional loan from the World Bank. The meeting was attended by the Working Group for Sub-Component 2.2 and the World Bank Mission Team.
During the meeting, both sides reviewed the outcomes of the technical consultations conducted from 1 to 4 September 2026 on the preparation of priority action plans for the implementation of Sub-Component 2.2.
The consultations aimed to strengthen the framework for cross-border trade cooperation, develop agribusiness value chains, and solidify the foundations of the digital trade ecosystem.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 1 685 |
| 19 | No text... | 2 237 |
| 20 | លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញបំពេញទស្សនកិច្ចនៅក្រុមហ៊ុន XO TEX Industrial Co., Ltd.
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ជើញបំពេញទស្សនកិច្ចនៅក្រុមហ៊ុន XO TEX Industrial Co., Ltd. ដោយមានការទទួលស្វាគមន៍ពីលោកស្រី Emily Sun Joo Kaisen នាយិកាជាន់ខ្ពស់ និងជាប្រធានប្រចាំប្រទេសទទួលបន្ទុកប្រតិបត្តិការស្វែងរកប្រភពផ្គត់ផ្គង់ នៃក្រុមហ៊ុន Adidas និងលោក Ching Kelvin ប្រធានក្រុមហ៊ុន XO TEX Industrial Co., Ltd. ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន។ ទស្សនកិច្ចនេះក៏បានផ្តល់ឱកាសដល់ភាគីទាំងពីរ ពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីប្រតិបត្តិការរបស់ក្រុមហ៊ុន រួមមានការបញ្ជាទិញ សកម្មភាពនាំចេញ បញ្ហាប្រឈមក្នុងការធ្វើធុរកិច្ច និងផែនការអភិវឌ្ឍនាពេលអនាគត។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើរក្រុមហ៊ុនចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលគិតគូរដល់បរិស្ថាន ប្រសិទ្ធភាពថាមពល ការអនុវត្តផលិតកម្មទំនើប និងសុខុមាលភាពរបស់កម្មករនិយោជិត។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការអនុលោមតាមលក្ខខណ្ឌការងារ ព្រមទាំងស្តង់ដារអន្តរជាតិពាក់ព័ន្ធនឹងបរិស្ថាន និងផលិតកម្ម មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងភាពប្រកួតប្រជែង និងកិត្យានុភាពនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់កម្ពុជានៅលើទីផ្សារអន្តរជាតិផងដែរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេឡិចត្រូនិក (e-Certificate of Origin) ក្នុងគោលបំណងបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសតាមរយៈការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធានាបាននូវតម្លាភាព ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងធានាការអនុលោមតាមលក្ខខណ្ឌតម្រូវនៃវិធានដើមកំណើតទំនិញក្រោមនិងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តវិនិយោគលើបច្ចេកវិទ្យាទំនើប ការអភិវឌ្ឍជំនាញរបស់កម្មករនិយោជិត ការលើកកម្ពស់ផលិតភាព កិច្ចគាំពារបរិស្ថាន ព្រមទាំងការអនុលោមតាមស្តង់ដារអន្តរជាតិ និងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
- - -
Her Excellency CHAM Nimul, Minister of Commerce, Pays an Official Visit to XO TEX Industrial Co., Ltd.
…
(Phnom Penh): On the morning of Tuesday, 8 September 2026, Her Excellency CHAM Nimul, Minister of Commerce, accompanied by senior officials and technical officers, paid an official visit to XO TEX Industrial Co., Ltd. The delegation was welcomed by Ms. Emily Sun Joo Kaisen, Senior Director and Country Manager for Sourcing Operations at Adidas, and Mr. Ching Kelvin, President of XO TEX Industrial Co., Ltd., together with the company’s management and representatives. The visit also provided an opportunity for both sides to discuss and exchange views on the company’s operations, including purchase orders, export activities, business challenges, and future development plans.
On the occasion, Her Excellency Minister commended the company for its investment in environmentally conscious infrastructure, energy efficiency, modern manufacturing practices, and employee welfare. She further emphasized that compliance with labour requirements and relevant international environmental and production standards not only contributes to sustainable development but also strengthens the competitiveness and reputation of Cambodia’s garment industry in international markets.
Her Excellency Minister also briefed the company on the implementation of electronic Certificate of Origin (e-Certificates of Origin), which aims to further enhance trade facilitation, particularly through the modernization of serving public services delivery via electronic systems. This initiative helps ensure transparency, prevent origin fraud, and promote compliance with rules-of-origin requirements under preferential trade schemes and non-preferential trade schemes.
In conclusion, Her Excellency Minister encouraged the company to continue investing in modern technologies, workforce skills development, productivity enhancement, environmental protection, and compliance with international standards and applicable laws and regulations.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter) | 2 252 |
