en
Feedback
រដ្ឋបាលខេត្តបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង

Open in Telegram
1 115
Subscribers
No data24 hours
No data7 days
+430 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
December '24
December '24
+39
in 0 channels
November '240
in 0 channels
Get PRO
October '24
+36
in 0 channels
Get PRO
September '240
in 0 channels
Get PRO
August '24
+139
in 1 channels
Get PRO
July '240
in 0 channels
Get PRO
June '240
in 0 channels
Get PRO
May '240
in 0 channels
Get PRO
April '240
in 0 channels
Get PRO
March '240
in 0 channels
Get PRO
February '24
+18
in 0 channels
Get PRO
January '24
+79
in 0 channels
Get PRO
December '23
+30
in 0 channels
Get PRO
November '23
+35
in 0 channels
Get PRO
October '23
+40
in 0 channels
Get PRO
September '23
+48
in 0 channels
Get PRO
August '23
+55
in 0 channels
Get PRO
July '23
+73
in 0 channels
Get PRO
June '23
+34
in 0 channels
Get PRO
May '23
+140
in 0 channels
Get PRO
April '23
+45
in 0 channels
Get PRO
March '23
+71
in 0 channels
Get PRO
February '23
+753
in 0 channels
Date
Subscriber Growth
Mentions
Channels
21 December+1
20 December+2
19 December+2
18 December0
Channel Posts
នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីទូ
+9
នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីទូងស្គរ អបអរសាទរនៃការការបញ្ជូល រមណីយដ្ឋានប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅឯមុខអគារសារមន្ទីរប្រវត្តិសាស្រ្ដសាលាខេត្តបាត់ដំបង ។ ​រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​ ​ប្រាសាទ​កោះ​កេរ​ ​មាន​ទីតាំងនៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ​ហើយ​រមណី​ដ្ឋា​ន​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ប្រមាណ​ ​៨​ពាន់​ហិកតា​ ​ដែល​មាន​ប្រាសាទ​ជាង​៧​០​ ​ក្នុង​នោះ​មាន​ប្រាសាទ​ធំ​មួយ​ ​ដែល​ត្រូវ​បាន​ចាត់ទុកជា​ពី​រ៉ា​មី​ត​នៅ​អាស៊ី​អា​គេ្នយ៍​។​ ​កោះ​កេរ​ជា​អតីត​រាជធានី​របស់​ខ្មែរ​ក្នុង​សតវត្សរ៍​ទី​១​០​ ​ដែល​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​មក​ហើយ​ ​ហើយ​ត្រូវ​បាន​កសាង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤​ ​នៅ​ពេល​ផ្លាស់ប្តូរ​រាជធានី​ពី​ក្រុង​អង្គរ​មក​តំបន់​កោះ​កេរ​។​ ​សូម​បញ្ជាក់​ថា​ ​ដើម្បី​អប​អរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការ​ចុះបញ្ជី​ ​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​»​ ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​សម្ដេច​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​១​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​រួម​មាន​៖​ ​គ្រប់​រាជធានី​-​ខេត្ត​ ​ក្រុង​-​ស្រុក​-​ខណ្ឌ​ ​និង​គ្រប់​ឃុំ​-​សង្កាត់​ ​ព្រមទាំង​អំពាវនាវ​ដល់​ដល់​ជនរួមជាតិ​កម្ពុជា​គ្រប់រូប​ ​រួមគ្នា​រៀបចំ​ការ​វាយគង​ ​ទូងស្គរ​ ​ទះ​ប៉ោត​ ​និង​គោះ​ត្រដោក​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន​ ​នៅ​ម៉ោង​៧​៖​០​០​នាទី​ព្រឹក​ ​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់​ៗ​ ​រួម​មាន​ ​ទីស្ដីការ​ក្រសួង​-​ស្ថាប័ន​ ​និង​អង្គភាព​ ​គ្រប់​សាលា​រាជធានី​-​ខេត្ត​ ​គ្រប់​សាលាក្រុង​-​ស្រុក​-​ខណ្ឌ​ ​គ្រប់​សាលាឃុំ​-​សង្កាត់​ ​គ្រប់​វត្តអារាម​ ​និង​សាលាបុណ្យ​ ​ព្រម​ទាំងគ្រប់​ទីប្រជុំជន​សហគមន៍​នៅតាមភូមិ​ឱ្យ​បាន​កុះករ​ ​​ ​ប្រកបដោយ​ទឹកចិត្ត​មោ​ទ​នៈ ​និង​សប្បាយរីករាយ​ចំពោះ​ព្រឹត្តិការ​ណ៍ជា​ប្រវត្តិសាស្ត្រ​នេះ​៕ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL

2
ប្រជាពលរដ្ឋមានជីវភាពលំបាក រងគ្រោះដោយគ្រោះរាំងស្ងួត ក្នុងឃុំតាលាស់ស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខ+8
ប្រជាពលរដ្ឋមានជីវភាពលំបាក រងគ្រោះដោយគ្រោះរាំងស្ងួត ក្នុងឃុំតាលាស់ស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ  អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះរាំងស្ងួត ដែលមានជីវភាពខ្វះខាត កន្លងមកចំនួន ១៦២ គ្រួសារ រស់នៅក្នុងភូមិសាករ ឃុំតាលាស់ ស្រុកមោងឬស្សី  ខេត្តបាត់ដំបង ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណសាលាបឋមសិក្សាសារករ ឃុំតាលាស់ ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ  បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តម ជម្រាបជូនអំពីការប្រែប្រួលអាកាសធាតុ បានបង្កឱ្យតំបន់ខ្លះនៃខេត្តបាត់ដំបង រងគ្រោះមហន្តរាយធម្មជាតិដោយជំនន់ទឹកភ្លៀង ហើយតំបន់ខ្លះទៀតទទួលរងគ្រោះរាំងស្ងួត ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅ ការប្រកបមុខរបរ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបាននាំនូវសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារផ្តោតលើសារៈសំខាន់នៃការថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ស្ត្រីមានផ្ទៃពោះ និងការឆ្លងជំងឺគ្រុនឈាម និងជំងឺនានា ការកសាងភាពធន់ក្នុងសហគមន៍ ដើម្បីភូមិឃុំមានសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានអំពើចោរកម្ម គ្មានអំពើហិង្សានិងត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍ជាដើម។ ល។ អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥៣០គីឡូក្រាម មី១ កេស ទឹកបរិសុទ្ធ វិឃែរ ១កេសត្រីខ ១០ កំប៉ុង ទឹកត្រី១យូរ ទឹកស៊ីអ៊ីវ១យួរផងដែរ។ 👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL
448
3
ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិនៃកាយរឹទ្ធិជាតិកម្ពុជា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច+9
ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិនៃកាយរឹទ្ធិជាតិកម្ពុជា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិនៃកាយរឹទ្ធិជាតិកម្ពុជាចំនួន ៧៥៦នាក់ ដែលមកពីសាលាបឋមសិក្សា អនុវិទ្យា និងវិទ្យាល័យនានានៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់នវកាយរឹទ្ធិទាំងអស់ ដែលបានធ្វើការសច្ចាប្រណិធាន និងបំពាក់កន្សែងក្លាយជាសមាជិកកាយរឹទ្ធិជាតិកម្ពុជានេះ សូមចាប់ផ្ដើមធ្វើអ្វីៗដែលជួយទៅដល់សង្គមជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយត្រូវធ្វើល្អៗជាមួយមនុស្សជុំវិញខ្លួន គោរពស្រឡាញ់ និងជួយក្នុងការងារបរិស្ថានសណ្ដាប់ធ្នាប់ជាដើម ។ ឯកឧត្តមបានបន្តទៀតថា ក្នុងនាមទំពាំងស្នងឫស្សី និងក្នុងនាមជាសមាជិកកាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដោយការខិតខំរៀនសូត្រ ត្រូវចៀសឱ្យឆ្ងាយអំពីគ្រឿងញៀន ដោយមិនត្រូវធ្វើការប៉ះពាល់គ្រឿងញៀនដាច់ខាត ព្រោះគ្រឿងញៀនគឺជាសារធាតុពង្វក់ស្មារតីឱ្យខូច ធ្វើឱ្យមនុស្សប្រែក្លាយទៅជាកោងកាច លែងស្ដាប់ឪពុកម្ដាយ បង្កជាភាពអសន្ដិសុខដល់សង្គមជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះធ្វើឱ្យយើងទាំងអស់គ្នាមានការភ័យខ្លាចក្នុងការស់នៅផងដែរ ដោយសារភាពអសន្ដិសុខដោយសារការជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ហើយប្អូនសិស្សានុសិស្សទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ព្រោះអត្រាគ្រោះថ្នាក់ចរាចរណ៍ អត្រាការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាសម្រាប់ប្រទេសជាតិយើងជារៀងរាល់ថ្ងៃ ។ ឯកឧត្តមបានបន្តណែនាំដល់សិស្សានុសិស្សដែលជាសមាជិកទាំងអស់ត្រូវអនុវត្តទៅតាមគោលការណ៍ច្បាប់របស់កាយរឹទ្ធិជាតិកម្ពុជា ឱ្យបានល្អប្រសើរ៕ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL
406
4
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈ+8
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបជាមួយគណៈប្រតិភូដែលជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី បានលើកឡើងអំពីគោលបំណងចម្បងរបស់ប្រតិភូនៃអ្នកវិនិយោគិនមកពីប្រទេសចិន ដើម្បីឱ្យក្រុមវិនិយោគិន ធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជាធាតុចូលនៃចំណេះដឹង ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង ដោយសារតែខេត្តបាត់ដំបងគឺជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដែលគណៈប្រតិភូជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយឯកឧត្តម ដួង តារា បានចុះមកបំពេញទស្សនៈកិច្ចសិក្សាផ្ទាល់លើទឹកដីខេត្តបាត់ដំបង និងស្វែងយល់អំពីសក្ដានុពល ក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសធ្វើការនិយោគ នៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ។ ឯកឧត្តមបានបន្តទៀតថា បាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។ ឯកឧត្តមសង្ឃឹមថា បន្ទាប់ពីការសិក្សាស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបងបានចប់រួចរាល់ គម្រោងទាំងអស់នេះនឹងដំណើរការឆាប់ៗដែលអាចផ្តល់ផលប្រយោជន៍ច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។ 👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL
548
5
អបអរសាទរ ពិធីរុក្ខទិវា ៩ កក្កដា ២០២៣ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស+9
អបអរសាទរ ពិធីរុក្ខទិវា ៩ កក្កដា ២០២៣ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីរុក្ខទិវា ៩កក្កដា ២០២៣ នៅចំណុចដីចំណីប្រឡាយ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បើតាមលោកអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានលើកឡើងថា ទីតាំងដាំកូនឈើនាពេលនេះគឺនៅសងខាងប្រឡាយដូនទាវ ដែលមានប្រវែង៦,០០០ម៉ែត្រ ចាប់ពីស្ពានដូនទាវ រហូតទៅដល់មុខប្រាសាទឯកភ្នំ ដោយកាលដើមឡើយប្រជាពលរដ្ឋបានចាប់តាំងលំនៅ និងដាំដំណាំហូបផ្លែផ្សេងៗ លុះដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានផ្ដល់ទំនប់ស្ទាក់ទឹកមួយកន្លែង និងប្រឡាយបេតុង២ខ្សែ សម្រាប់នាំទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ និងធ្វើការដោះស្រាយប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយនេះ ដោយផ្ដល់ដីជូនពួកគាត់ទៅនៅកន្លែងផ្សេង ហើយដើម្បីថែរក្សាដីសាធារណៈរបស់រដ្ឋនេះឱ្យបានគង់វង្ស និងរៀបចំឱ្យមានសោភ័ណភាព កាន់ស្រស់ស្អាត ទើបរដ្ឋបាលស្រុកឯកភ្នំ ស្នើដល់រដ្ឋបាលខេត្តបាត់ដំបង រៀបចំដាំកូនឈើដើម្បីទុកជាទ្រព្យសម្បត្តិដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់អំពីប្រភេទដើមឈើប្រណិតទាំងអស់នេះ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា រុក្ខទិវានេះត្រូវបានរៀបចំឡើងតាំងពីសម័យសង្គមរាស្រ្ដនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្ដល់ការគាំទ្រចំពោះថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ចាត់តាំងឱ្យរាជធានី ខេត្ត រៀបចំពិធី រុក្ខទិវា នេះជារៀងរាល់ឆ្នាំផងដែរ។ ឯកឧត្តមបានបន្តទៀតថា ក្នុងនោះក្រោមការចង្អុលបង្ហាញផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការដាំដើមឈើប្រណិត ដូចជាដើមបេង ដើមធ្នង់ និងដើមគ្រញូងជាដើម ដើម្បីទុកដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់ប្រភេទដើមឈើប្រណិតៗដែលយើងមាន ហើយជាពិសេសគឺដើមឈើទាំងអស់នោះមានសភាពរឹងមាំជាងដើមឈើលំអរផ្សេងៗទៀត ។ 👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL
473
6
+9
No text...
466
7
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ២ខ្នង ១២បន្ទប់ និងសមិទ្ធផលនានានៃសាលាបឋមសិក្សាឈើទាល ថ្ងៃព្រហស្បតិ៍ ១១រោច ខ+9
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ២ខ្នង ១២បន្ទប់ និងសមិទ្ធផលនានានៃសាលាបឋមសិក្សាឈើទាល ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ២ខ្នង ១២បន្ទប់ និងសមិទ្ធផលនានានៃសាលាបឋមសិក្សាឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង លោកអភិបាលរងខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។ លោក ស្រេង សុផល អភិបាល​ នៃគណៈអភិបាលស្រុកបាណន់ បានធ្វើរបាយការណ៍ឱ្យដឹងថា​ អគារសិក្សាថ្មីដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានដំណើរការសាងសង់​ កាលពីខែកក្កដា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់កាលពីអំឡុងពាក់កណ្ដាល​ ឆ្នាំ២០២៣នេះ ដោយចំណាយថវិកាសាងសង់អស់ប្រមាណ​ ១៦ម៉ឺន​ ២ពាន់ដុល្លារសហរដ្ឋអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា​ តាមរយៈ​ សម្ដេចក្រឡាហោម ស​ ខេង​ និងក្រុមការងារចុះមូលដ្ឋានស្រុកបាណន់។ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលបានសាមគ្គីគ្នាគាំទ្រ និងអភិវឌ្ឍន៍ស្រុកបាណន់។ 👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL
391
8
សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធអគារសិក្សាថ្មី ១ខ្នង នៃអនុវិទ្យាល័យព្រែកនរិន្ទ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្+9
សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធអគារសិក្សាថ្មី ១ខ្នង នៃអនុវិទ្យាល័យព្រែកនរិន្ទ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ស្ថិតក្នុងអនុវិទ្យាល័យព្រែកនរិន្ទ ភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា យោងតាមរបាយការណ៍របស់ លោកអភិបាលស្រុក បានលើកឡើងថា សមិទ្ធផលដែលដាក់សម្ពោធនាពេលនេះ បានចំណាយថវិកាសរុបចំនួន ២០០,០០០ដុល្លារ ហើយថវិកាដែលបានចំណាយនេះ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន របស់ក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឯកភ្នំ និងសប្បុរសជនក្នុងស្រុក និងក្រៅស្រុកផងដែរ។ សម្ដេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឯកភ្នំ និងសប្បុរសជននានា ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានស្រុកឯកភ្នំ។ នាឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង បានណែនាំដល់សមត្ថកិច្ច ត្រូវខិតខំធ្វើអំពើល្អក្នុងសង្គម ត្រូវរួមគ្នាពង្រឹងយុត្តិធម៌សង្គម ខិតខំលើកកម្ពស់ការបម្រើសេវាសាធារណៈ និងដោះស្រាយសំណើ សំណូមពរនូវសេចក្ដីត្រូវការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនមានការរើសអើង។ ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមត្រៀមខ្លួនឱ្យបានល្អត្រឹមត្រូវ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL
343
9
គ្រឿងញៀនជិត៤០គ.ក្រ ដែលរឹបអូសបានពីឈ្មួញទុច្ចរិតគ្រឿងញៀននៅខេត្តបាត់ដំបង និងខេត្តពោធិសាត់ ត្រូវបានដុតកំទេចចោល នៅព្រឹកថ្ងៃអង្គារ+9
គ្រឿងញៀនជិត៤០គ.ក្រ ដែលរឹបអូសបានពីឈ្មួញទុច្ចរិតគ្រឿងញៀននៅខេត្តបាត់ដំបង និងខេត្តពោធិសាត់ ត្រូវបានដុតកំទេចចោល នៅព្រឹកថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនជិត៤០គ.ក្រ ដែលរឹបអូសបានពីឈ្មួញទុច្ចរិតគ្រឿងញៀន របស់អាជ្ញាធរខេត្តបាត់ដំបង និងខេត្តពោធិសាត់ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន២៦មិថុនា២០២៣ ក្រោមប្រធានបទ:អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំ បង្ការ នៅឯ អាកាសយានដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ក្រោមវត្តមានចូលរួមពី ឯកឧត្តម មាស វីរិទ្ធិ អគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងគ្រឿងញៀន និងតំណាងអាជ្ញាធរនៃខេត្តទាំង២ បាត់ដំបង ពោធិ៍សាត់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលនេះ គឺជាសារដើម្បីបន្តដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាដើម្បីបង្ហាញឱ្យឃើញពីឆន្ទៈដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមការប្តេជ្ញាចិត្តនិងកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ប្រជាជនជាចម្បង ៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារ អប់រំបង្ការ ក្នុងគោលបំណងផ្ដោតការ យកចិត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាមួយនេះ ក៏ទាមទារឱ្យមានការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រមទាំងពង្រឹងសកម្មភាពអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀត។ ហើយប្រធានបទសម្រាប់ឆ្នាំនេះ ក៏មានបំណងលើកទឹកចិត្តឱ្យផ្ដល់អំណាចនិងការទទួលខុសត្រូវដល់អាជ្ញាធរមូលដ្ឋាននិងយុវជន ដើម្បីម្ចាស់ការដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុង សហគមន៍មូលដ្ឋានរបស់ខ្លួនផងដែរ។ 👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL
386
10
Tiktok ផ្លូវការសម្តេចតេជោនាយករដ្ឋមន្រ្តី សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលនិយមចូលចិត្តលេងតិកតុក​ (Tiktok) ដើម្
Tiktok ផ្លូវការសម្តេចតេជោនាយករដ្ឋមន្រ្តី សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលនិយមចូលចិត្តលេងតិកតុក​ (Tiktok) ដើម្បីទទួលបានព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ គឺសូម follow/ like Tiktok ផ្លូវការសម្តេចតេជោដែលបានបេីកជាផ្លូវការកាលពីថ្ងៃទី​ ២៨ខែមិថុនា​ ឆ្នាំ២០២៣​ តាមលីងនិងបាកូដ​(link/barcode) ខាងក្រោម។ ក្រៅពីនោះបងប្អូនជនរួមជាតិក៏អាចភ្ជាប់បណ្តាញសង្គមផ្លូវការសម្តេចតេជោតាមរយៈ Telegram , Youtube , Instagram , Facebook និង Twitter បានផងដែរ។ Tiktok សូម Scan QR Code ឬ​ចុចលីង​ https://www.tiktok.com/@hunsenofcambodia
502
11
សេចក្តីបំភ្លឺព័ត៌មាន របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ឆ្លើយតបចំពោះ ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook ធ្វើឲ្យប៉ះពាល់ដល់ការដ+3
សេចក្តីបំភ្លឺព័ត៌មាន របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ឆ្លើយតបចំពោះ ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook ធ្វើឲ្យប៉ះពាល់ដល់ការដ្ឋានសាងសង់ស្ថានីយបូមទឹកឆៅ មួយកន្លែងស្ថិតនៅក្នុងស្ទឹងសង្កែ របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង
427
12
សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តបាត់ដំបង ———————————————————-សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្តី​ព+2
សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តបាត់ដំបង ———————————————————-សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ ចែកចាយ​ពត៌មាន​ នៅលេីបណ្តាញសង្គម​ នៅ​ថ្ងៃទី​២៧​ ខែ​មិថុនា​ ឆ្នាំ​២០២៣​ ករណី​ប្រជាពលរដ្ឋ​២២៩គ្រួសារ​ ក្នុង​ខេត្ត​បាត់ដំបង​ "ជិតបោះឆ្នោតហេីយមិនគួរយកពលរដ្ឋទៅដាក់គុកដោយសាររឿងវិវាទដីធ្លី​ ដែល​អាច​ដោះស្រាយ​បាន​ដោយសន្តិវិធីនោះទេ"
406
13
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរ
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដែលព្រះអង្គទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុត ខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» ។ ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ និងកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះជន្មយឺនយូរ ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
443
14
ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន២,០០០គ្រួសារ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខ+9
ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន២,០០០គ្រួសារ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន២,០០០គ្រួសារ ក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលបរិច្ចាគនូវធនធានរបស់ខ្លួន ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ចំនួន២,០០០គ្រួសារនេះ ដែលនេះគឺជាសកម្មភាពមនុស្សធម៌បង្ហាញពីការស្រឡាញ់គ្នា ការចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន ។ គួរបញ្ជាក់ផងដែរថា អំណោយដែលទទួលបាននាពេលនេះ ក្នុងម្នាក់ៗទទួលបាន -អង្ករ២៥គីឡូក្រាម -មីមួយកេស -សារុងមួយ -ក្រមាមួយ -ថវិកា៤០,០០០៛៕ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL
403
15
ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន១,០០០គ្រួសារ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅរសៀលថ្ងៃសុក្រ ៦កើត ខ+9
ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន១,០០០គ្រួសារ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅរសៀលថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន១,០០០គ្រួសារ ក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលបរិច្ចាគនូវធនធានរបស់ខ្លួន ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ចំនួន៣,០០០គ្រួសារនេះ ដែលនេះគឺជាសកម្មភាពមនុស្សធម៌បង្ហាញពីការស្រឡាញ់គ្នា ការចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្តបាត់ដំបង ហើយក្នុងនោះដែរ ខេត្តបាត់ដំបងក៏នៅតែបន្តចង់បានអ្នកវិនិយោគជាច្រើន មកវិនិយោគនៅក្នុងខេត្តបាត់ដំបង ជាពិសេសផ្នែកកសិឧស្សាហកម្ម ដែលខេត្តបាត់ដំបងសម្បូរទៅដោយផលកសិកម្មជាច្រើនមិនទាន់បានយកទៅកែច្នៃឱ្យអស់លទ្ធភាពនៅឡើយ ដោយសារខ្វះបច្ចេកទេស និងខ្វះអ្នកវិនិយោគផ្នែកនេះជាច្រើន ក្នុងនោះឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន មានភូមិឃុំ ត្រូវធ្វើយ៉ាងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដែលមានបំណងចង់ធ្វើការវិនិយោគនៅលើមូលដ្ឋានរបស់ខ្លួន ព្រោះកាលណាដែលមានអ្នកវិនិយោគ គឺធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង ហើយរដ្ឋបាលខេត្តស្វាគមន៍ជានិច្ច និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ។ ក្នុងនោះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមចូលរួមបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្រ្ដដែលខ្លួនស្រឡាញ់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញជាតួនាទីប្រជាពលរដ្ឋពេញលក្ខណៈ ហើយចំពោះប្រជាពលរដ្ឋណាដែលបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ សូមប្រញាប់ទៅទាក់ទង ឃុំ សង្កាត់របស់ខ្លួន ដើម្បីធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ ដើម្បីយកធ្វើជាឯកសារសម្រាប់ប្រើប្រាស់ពេលបោះឆ្នោតនាពេលខាងមុខនេះ៕ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL
357
16
បងប្អូន កាន់តែងាយស្រួល និង ទទួលបានព័ត៌មានកាន់តែលឿន ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការ subscribe channel telegram ផ្លូវការ
បងប្អូន កាន់តែងាយស្រួល និង ទទួលបានព័ត៌មានកាន់តែលឿន ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការ subscribe channel telegram ផ្លូវការរបស់សម្ដេច ដោយគ្រាន់តែ Scan QR Code ឬ ចុចចូលទៅតាមបណ្តាញតភ្ជាប់សង្គមផ្សេងៗខាងក្រោម៖ Connect with Cambodian Prime Minister : 🌐Website 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐TELEGRAM
375
17
ឯកឧត្តម សុខ លូ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្រ្កាប និងអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពាក់ព័ន្ធទៅនឹងករណីឈ្មួញមួយក្+9
ឯកឧត្តម សុខ លូ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្រ្កាប និងអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពាក់ព័ន្ធទៅនឹងករណីឈ្មួញមួយក្រុមយកអត្តសញ្ញាណប័ណ្ណសម្រាប់ចងការប្រាក់ នារសៀល ថ្ងៃពុធ ៤ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង  បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ដោយក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកអភិបាលក្រុងស្រុកទាំង១៤ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំអគាE នៃសាលាខេត្តបាត់ដំបង ។ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា  លើកឡើងថា ថ្មីៗនេះមានករណីមួយបាន​កើតឡើងនៅក្នុងស្រុកមួយ​ចំនួននៃខេត្តបាត់ដំបង ដែលកើតឡើងនៅតាមភូមិមួយចំនួននៅក្នុងស្រុកបាណន់ និងស្រុករតនមណ្ឌល ទាក់ទងទៅនឹង ក្រុមជនជាតិឥណ្ឌាមួយក្រុម រកស៊ីចងការប្រាក់ជាមួយប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ផ្សេងៗទៀត ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ក្នុងនោះសម្រាប់ទឹកប្រាក់ចំនួន ២០ម៉ឺនរៀល ចុះក្រោមគឺត្រូវយកឯកសារស្រាលៗដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណបើកបរ កាតគ្រីជាដើម   ធ្វើជាទ្រព្យសម្រាប់បញ្ចាំ  ហើយចំពោះទឹកប្រាក់ចាប់ពី ៤០ ម៉ឺនឡើងគឺតម្រូវយកឯកសារដែលមានលក្ខណៈសំខាន់ៗ លើសពីឯកសារទាំងអស់ខាងលើនេះ ធ្វើជាថ្នូរសម្រាប់បញ្ចាំ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជនជាតិឥណ្ឌាដែលដើរចងការប្រាក់ឥណទាននេះគឺ តម្រូវឲ្យប្រជាពលរដ្ឋខ្មែរយើងបង់ប្រាក់ដើម និងការប្រាក់ជារៀងរាល់ថ្ងៃ មិនតម្រូវឲ្យមាន​ការបង់ប្រាក់​ជារៀងរាល់​ខែនោះទេ  ក្រៅពីនេះក៏មានជា ស្ថាប័នឥណទាន ឬអង្គការមួយចំនួន​មានការយកនូវឯកសារ​សម្គាល់អត្តសញ្ញាណបុគ្គលទាំងនេះ មកធ្វើជាទ្រព្យសម្រាប់បញ្ចាំផងដែរ ដែលវាអាចជាការព្រមព្រៀងរវាងបុគ្គល និងភាគីខាងនីតិបុគ្គល មួយជាលក្ខខណ្ឌណាមួយប្រសិនបើប្រជាពលរដ្ឋគ្មានទ្រព្យក្នុងការដាក់បញ្ចាំជាថ្នូរនោះ។ 👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL
397
18
សេចក្តីបំភ្លឺព័ត៌មាន
សេចក្តីបំភ្លឺព័ត៌មាន
429
19
នៅរសៀលថ្ងៃអាទិត្យ ១កើត ខែសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសាខា+9
នៅរសៀលថ្ងៃអាទិត្យ ១កើត ខែសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ប្រារព្ធព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ថ្វាយសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង គំរប់ព្រះជន្ម ៨៧ យាងចូល ៨៨ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការនិមន្តចូលរួមពី ព្រះមន្រ្តីសង្ឃចំនួន៩អង្គ (៩វត្ត) និងឯកឧត្តម លោកជំទាវ  លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា មន្រ្តីរាជការ អ្នកស្ម័គ្រ និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ២០០នាក់ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ មនុញ្ញផល ដែលកើតមានក្នុងពេលនេះ ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ សូមឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខ័ន្ធ អតីតព្រះប្រធាន និងប្រធានកាកបាទក្រហមកម្ពុជា ដែលបានសោយទិវង្គត់ និងបូជាអាយុជីវិត ក្នុងបុព្វហេតុបម្រើវិស័យមនុស្សធម៌ ក្នុងរយៈកាលកន្លង ទៅក៏ដូចជាវិញ្ញាណក្ខ័ន្ធ សមាជិកសមាជិកា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបាត់បង់ជីវិតក្នុងបុព្វហេតុមនុស្សធម៌ សូមឲ្យព្រះវិញ្ញាណក្ខ័ន្ធ និងវិញ្ញាណក្ខ័ន្ធទាំងអស់ បានទៅសោយសុខក្នុងសុគតិភពជាឋានបរមសុខ។ ជាមួយគ្នានេះដែរ កុសលផលបុណ្យ កើតមានក្នុងថ្ងៃនេះ ក៏សូមឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ យាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ និងបានសោយព្រះបរមសុខ ក្នុងព្រះសុគតិភព ជារៀងដ៏រាបតទៅ។ 👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង
443
20
សម្ដេចក្រឡាហោម ស ខេង បន្តអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន+9
សម្ដេចក្រឡាហោម ស ខេង បន្តអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកឯកភ្នំ ចំនួន១,៧៥០រូប នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកឯកភ្នំ ចំនួន១,៧៥០រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណអង្គពិធីទាំងមូល ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលនាឱកាសនេះ។ សម្ដេចបន្តថាកម្មវិធីជួបសំណេះសំណាលដូចគ្នានេះ បានរៀបចំឡើងដោយមានការគាំទ្រពីក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ក្រុមការងារថ្នាក់ក្រុង និងស្រុកនៃខេត្តបាត់ដំបង ហើយគ្រោងនឹងបញ្ចប់ឱ្យបានមុនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអង្គពិធីទាំងមូលដែលជាថ្នាក់ដឹកនាំរដ្ឋបាលក្រុង និងសង្កាត់ ក្រុមការងារ មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលក្រុងដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នេះ។ ទន្ទឹមនឹងគ្នានោះដែរ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគុណបំណាច់នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងស្រុកឯភ្នំ ដែលតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់។ 👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬ 🌐 ឯកឧត្តម សុខ លូ 🌐 រដ្ឋបាលខេត្តបាត់ដំបង 🌐 TELEGRAM CHANNEL
403