en
Feedback
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - I.T.C

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - I.T.C

Open in Telegram
5 769
Subscribers
No data24 hours
+137 days
+7530 days
Posts Archive
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំសិក្ខាសាលានៃវេទិកាតម្រង់ទិស ស្តីអំពីការចាប់ដំណើរការ នៃកម្មវិធីការប
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំសិក្ខាសាលានៃវេទិកាតម្រង់ទិស ស្តីអំពីការចាប់ដំណើរការ នៃកម្មវិធីការប្រកួតប្រជែងការច្នៃប្រឌិត “Techno Innovation Challenge Cambodia 2025”រដូវកាលទី8។ ក្នុងគោលបំណងផ្សព្វផ្សាយជូននូវព័ត៌មានពិស្តារនៃដំណើរការរបស់កម្មវិធី លក្ខន្តិក និងរបៀបនៃការចូលរួមនៅក្នុងការប្រកួតប្រជែងទៅដល់និស្សិតនៅតាមវិទ្យាស្ថាន សាកលវិទ្យាល័យ និងដៃគូពាក់ព័ន្ធទាំងអស់។ វេទិកាតម្រង់ទិសនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ១:00នាទី ដល់ម៉ោង០៣:00នាទីរសៀលទីតាំង៖ សាល Conference អគារ​ ​A វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ។

ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៥ 🏆អបអរសាទរនិស្សិតនៃដេប៉ាតឺម៉ង់ អគ្គិសនី និងថាមពល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ក្រុមប
+1
ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៥ 🏆អបអរសាទរនិស្សិតនៃដេប៉ាតឺម៉ង់ អគ្គិសនី និងថាមពល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ក្រុមបកប្រែភាសា គ-ថ្លង់ "កាយវិការ" ឈ្នះពានរង្វាន់ Digital Tech Award នៃកម្មវិធី Business Model Competition Cambodia 2025 ទទួលបាន ការចុះទស្សនកិច្ច(មានតម្លៃប្រមាណ ១ម៉ឺនដុល្លារ)✈️ ទៅរដ្ឋសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក 🌁

និស្សិតកម្ពុជាបីរូប នឹងចូលរួមប្រកួតបច្ចេកវិទ្យាលំដាប់ពិភពលោកនៅចិន ក្រោយបានលេខ១ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក 👉 Like FB Page: ស៊ីស៊ីថាមស៍ 👉 Join Telegram: ស៊ីស៊ីថាមស៍ 👉 Watch Youtube: ស៊ីស៊ីថាមស៍ 👉 Watch Tiktok: ស៊ីស៊ីថាមស៍

វិស្វករបន្តថែសិល្ប: វប្បធម៌ ប្រពៃណីខ្មែរ!📣 ក្នុងនាមជាវិស្វករមានតួនាទីជាអ្នកបំពេញតម្រូវការរបស់មនុស្សជាតិ ជាអ្នកដែលបង្កើតបច្ចេកវិទ្យាទំនើបដើម្បីអនាគត តែនៅក្នុងចិត្តនិងបេះដូងនៅតែស្រឡាញ់និងថែរក្សារវប្បធម៍ខ្មែរ។ សង្ក្រាន្តតិចណូ គឺវេទិកាជួបជុំមួយ ដែលប្រមូលផ្តុំទៅដោយយុវវ័យសម័យថ្មី តែយើងមិនដែលផ្តោតសំខាន់លើតែការសប្បាយរីករាយរាំកម្សាន្តនោះទេ។ យើងតែងតែយកពេលនោះជាពេលបណ្តុះ គំនិត ស្មារតី និងសេចក្តីស្រឡាញ់ ទៅដល់កុលបុត្រ កុលធីតាខ្មែរ មានឈាមជ័រជាខ្មែររឲ្យថែរក្សា និងកាពារ សិល្ប: ទំនៀមទម្លាប់ វប្បធម៌ ដ៏ផូផង់និងជាទីមោទន រកអ្វីកាត់ថ្លៃពុំបានឡើយ។ កាលបរិច្ឆេទនៃកម្មវិធីសង្ក្រាន្តតិចណូ: 🗓 ថ្ងៃទី ២៩ និង ៣០ ខែមីនា ឆ្នាំ ២០២៥ 📍 វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) 📝 រៀបចំដោយ: សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (SAITC) 🤝 គាំទ្រដោយ: សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ------------------ https://web.facebook.com/share/v/14yng8ma1f/

ប្រវត្តិវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ - History of The Institute of Technology of Cambodia

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានតំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ------- (វ.ប.ក. - ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានទទួលបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បញ្ជរសេវាសាធារណៈចល័តនេះបានដាក់អោយប្រើប្រាស់នៅជាន់ផ្ទាល់ដីនៃអគារAក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដូច្នោះលោកគ្រូអ្នកគ្រូនិងនិស្សិតអាចមកសាកល្បងប្រើប្រាស់បាន។ បញ្ជរសេវាសាធារណៈចល័តនេះផ្តល់ភាពងាយស្រួលក្នុងការរកការងារធ្វើដល់សិស្សនិស្សិត និងសេវាកម្មសាធារណៈផ្សេងៗ ដូចជាបសស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សេងៗ។