en
Feedback
ចេន សុភាព-Chen Sopheap Official Account 🇰🇭

ចេន សុភាព-Chen Sopheap Official Account 🇰🇭

Open in Telegram

ជីវិតនឹងគ្មានខ្លឹមសារប្រសិនបើខ្ញុំមិនបានប្រើបទពិសោធន៍និងចំណេះដឹងពេញមួយជីវិតដើម្បីមនុស្សជំនាន់ក្រោយ

Show more
408
Subscribers
No data24 hours
+17 days
+630 days
Posts Archive
សេចក្តីសុខមិនបានមកពី ខ្ញុំជាអ្នកណា ឬខ្ញុំជាអ្វី មានឋានៈតួរនាទីអ្វីនោះទេ សេចក្តីសុខគឺនៅលើការគិតរបស់ខ្ញុំ បើខ្ញុំគិតថាសុខ គឺសុខហើយ បើខ្ញុំចង់ឱ្យខ្លួនឯងរីករាយ គឺរីករាយពីព្រោះខ្ញុំបានសាកល្បងរួចហើយ ពេលខ្ញុំមិនសប្បាយចិត្ត ខ្ញុំក៏ទៅដើរលេង តែការដើរលេងមិនបានជួយឱ្យខ្ញុំសុខពិតប្រាកដនោះទេ ខ្ញុំគ្រាន់តែរំភើបត្រឹម១៥ នាទីដំបូងនៃទិដ្ឋភាពថ្មីប៉ុណ្ណោះ បន្ទាប់មកក៏ត្រឡប់មករកភាពដើមវិញ។ បើបងប្អូនចង់សុខ កុំគិតរឿងស្មុគ្រស្មាញ និងរឿងមិនល្អ គិតតែអ្វីដែលជាប្រយោជន៍ និងនាំឱ្យចិត្តស្រឡះ ទើបអាចមានគំនិតល្អៗកើតឡើងបាន និងអាចប្រឈមដោះស្រាយបញ្ហាតូចធំបាន សំណួរសួរថា៖ ខ្ញុំមិនចង់គិតទេ តែចិត្តវាចេះតែគិត តើត្រូវធ្វើដូចម្តេច? ចម្លើយ៖ 1-រៀនហាត់ពត់ចិត្តបន្តិចម្តងៗ តាមរយៈការគិត ការនិយាយ ការមើល ការអាន ការធ្វើកិច្ចការអ្វីមួយដែលមិននាំឱ្យចិត្តមួហ្មៅ និងធុញទ្រាន់ 2-ចេះប្រាប់និងរំលឹកខ្លួនឯង ថាខ្លួនជាមនុស្សរីករាយ មានសមត្ថភាព មានការផ្តល់ឱ្យ មានក្តីស្រឡាញ់ ចេះផ្តល់អភ័យ និងមានការទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនទាំងក្នុងគ្រួសារ សហការី។ ការទំនាក់ទំនងគឺមានទាំងពាក្យសំដី និងសកម្មភាព។ 3-សេពគប់មិត្ត និងមនុស្សដែលនាំជជែកតែរឿងល្អៗ 4-កុំធ្វើអ្វីដែលខ្លួនមិនចូលចិត្តឱ្យគេធ្វើមកលើខ្លួនឯង ឧទាហរណ៍ បើមិនចូលចិត្តគេនិយាយដើមរបស់ខ្លួនទេ កុំនិយាយដើមគេឱ្យសោះ បើមិនចូលចិត្តសំដីទ្រគោះបោះបោក កុំទំលាប់ប្រើសំដីទ្រគោះបោះបោក បើមិនចូលចិត្តមនុស្សខ្ជិល ត្រូវធ្វើខ្លួនជាមនុស្សឧស្សាហ៍ បើមិនចូលចិត្តមនុស្សនិងភាពខ្ជិរខ្ជារ សូមធ្វើជាមនុស្សមានវិន័យចំពោះខ្លួនឯងជាប់ជាប្រចាំ ។ 5-អនុវត្តចំណុចទាំង ៤ខាងលើ ជាប់ជាប្រចាំ ដោយបំណងល្អ និងក្តីស្រឡាញ់ពីខ្ញុំ ចេន សុភាព - CHEN Sopheap @topfans និង @followers

បើរៀនពិបាកហើយ មិនដឹងថាមានអ្វីផ្សេងទៀតដែលស្រួលជាងហ្នឹងទេ? បើមិនចូលចិត្តរៀន តើអភិវឌ្ឍខ្លួនតាមរបៀបណា? បើមិនចង់រៀន តើមានគំនិតបង្កើតថ្មី និងមានសមត្ថភាពដោះស្រាយបញ្ហាបានដោយរបៀបណា? សូមប្អូនៗក្មួយៗខិតខំរៀនសូត្រ បើចង់មានអនាគតល្អ មានតែចំណេះវិជ្ជា ចំណេះ ជំនាញ ពិតប្រាកដ និងការលត់ដំខ្លួនបន្ថែមប៉ុណ្ណោះ ទើបប្អូនៗក្មួយៗ អាចបង្កើតអនាគតរុងរឿងឱ្យខ្លួនឯងនិងគ្រួសារបាន។ ខ្ញុំតែងតែរំលឹកកូននិងក្មួយៗខ្ញុំ មិនឱ្យភ្លេចខ្លួន ភ្លេចការសិក្សា រំលឹកសឹងរាល់ថ្ងៃ បើនៅឆ្ងាយ តាមប្រអប់សារ បើនៅជិតនិយាយទល់មុខគ្នា … ជជែកគ្នា មានទ្រព្យ តែបើអត់សមត្ថភាពក៏មិនអាចទុកដាក់និងចាត់ចែងបង្កើនទ្រព្យដែលមានស្រាប់បានគង់វង្សឡើយ #ទ្រព្យសម្បត្តិដែលយើងមានគឺបញ្ជាក់ពីសមត្ថភាពរបស់យើង ដូច្នេះយើងមិនត្រូវតូចចិត្ត អន់ចិត្ត នៅពេលដែលយើងខ្វះទ្រព្យ និងខ្សត់ទ្រព្យនោះទេ ដូច្នេះចូរខំប្រឹងពង្រឹងសមត្ថភាពបន្ថែម ជំរុញទឹកចិត្តខ្លួនឯង ស្រឡាញ់ខ្លួនឯងនិងកុំភ្លើតភ្លើនតាមសង្គមខាងក្រៅ។ ដោយក្តីស្រឡាញ់និងបំណងល្អពីខ្ញុំ 🙏❤️🙏

ខ្ញុំសូមជំរាបសួរដល់បងប្អូនទាំងអស់គ្នា នៅក្នុងឆាណែលតេឡេក្រាមរបស់ខ្ញុំទាំង ៣៨៨នាក់

សូមគោររពជម្រាបសួរសមាជិកាទាំងអស់របស់ ស.ស.ស.ក តាងនាមសមាគម សូមគោរពជម្រាបជូនអំពីឱកាសដ៏ពិសេសមួយជូនដល់បងប្អូនទាំងអស់គ្នា ខាងអាស៊ានA
សូមគោររពជម្រាបសួរសមាជិកាទាំងអស់របស់ ស.ស.ស.ក តាងនាមសមាគម សូមគោរពជម្រាបជូនអំពីឱកាសដ៏ពិសេសមួយជូនដល់បងប្អូនទាំងអស់គ្នា ខាងអាស៊ានAward គេនឹងបើកទទួលពាក្យបេក្ខជនទាំងអស់ចូលរួមប្រកួតក្នុងចំណោមប្រទេសអាស៊ាន។ សមាគមសូមលើកទឹកចិត្តដល់សមាជិកាទាំងអស់ចូលរួមក្នុងការដាក់ពាក្យប្រកួតប្រជែងយកពានរង្វាន់អាស៊ានឆ្នាំ២០២៤នេះ “2024 ASEAN PRIZE” ។ សូមបងប្អូនសមាជិកា ចុចលីងតំណរភ្ជាប់ខាងក្រោមដើម្បីចុះឈ្មោះចូលរួមកម្មវិធី https://asean.org/asean-prize/ ដើម្បីឱ្យសមាជិការបស់យើងកាន់តែយល់ច្បាស់អំពីកម្មវិធីនេះ សមាគមក៏នឹងរៀបចំកម្មវិធីធ្វើការណែនាំ (Orientation) និង ជម្រាបជូននូវព័ត៌មានលម្អិតបន្ថែម នៅថ្ងៃទៅ១០ ខែឧសភា ឆ្នាំ២០២៤ តាមរយៈអនឡាញ (Zoom meeting) ដែលធ្វើបទបង្ហាញដោយ លោកស្រី ចៅលន់ ម៉ូលីកា សមាជិការបស់យើង ដែលលោកស្រីធ្លាប់បានទទួលជ័យលាភីក្នុងកម្មវិធីនេះ។ សូមអរគុណ!

[English Below] ✨ កម្មវិធី “កញ្ចប់ជំនួយសហគ្រិនខ្មែរ++” គឺជាកម្មវិធីផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមលើកា​​រធ្វើឱ្យប្រសើ
[English Below] ✨ កម្មវិធី “កញ្ចប់ជំនួយសហគ្រិនខ្មែរ++” គឺជាកម្មវិធីផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមលើកា​​រធ្វើឱ្យប្រសើរឡើងផ្នែកបច្ចេកទេសដល់ ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យមដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យក្នុងការចូលរួមជាមួយសហគ្រិនខ្មែរកន្លងមក។ 📌 សហគ្រិន ដែលមានបំណងចូលរួមទទួលអត្ថប្រយោជន៍​ពីកញ្ចប់ជំនួយសហគ្រិនខ្មែរ++ អាចចុះឈ្មោះបង្ហាញចំណាប់អារម្មណ៍ តាមរយៈតំណភ្ជាប់នេះ https://shorturl.at/iqFY8 ——————— The “Khmer Enterprise Package ++” is a program that provides additional financial support for technical upgrades to startups and small and medium enterprises that have been through and are successful in the past involvement with Khmer Enterprise. Entrepreneurs who wish to participate in the benefits of the KE Package ++ can register to show interest through this link: https://shorturl.at/iqFY8 ——————— 🔰សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព។ Follow us on: Facebook

គោរពលោកតា 🙏🙏🙏
គោរពលោកតា 🙏🙏🙏

អ្នកជំនាញប្រាប់ ចង់ប្តូរចរិតកូនពីក្មេងរឹងឱ្យស្តាប់បង្គាប់ ឆ្លាត ឪពុកម្តាយដាច់ខាតត្រូវមាន៥ចំណុចនេះ កូនរឹងរួស ចចេះ និយាយមិនស្តាប់ ជាកង្វល់ដ៏ធំមួយរបស់ឪពុម្តាយសម័យថ្មីនេះ។ ជាធម្មតាក្មេងមានចរិតឆេវឆាវមិនដូចមនុស្សចាស់នោះទេ នៅពេលដែលអ្នកជាអាណាព្យាបាលព្យាយាមយកឈ្នះនៅរឿងអ្វីមួយនោះ កូនគឺកាន់តែរឹងរួស ហើយយំថែមទៀតផង។ ដូច្នេះប្រសិនបើកូនអ្នកជាក្មេងរឹងរួស ពិបាកនិយាយអ្នកគួរអ្នកអនុវត្តក្បួន៥ខាងក្រោម។ យោងតាមការចែករំលែកបទពិសោធន៍ពី បងស្រី ដួង ច័ន្ទរស្មី អ្នកជំនាញផ្នែកចិញ្ចឹមក្មេង និងជាអ្នកម្តាយមួយកូនដែលឆ្លងកាត់ការចិញ្ចឹមកូនដោយផ្ទាល់ បងស្រីបានចែករំលែកមកក្រុមការងារ Healthy Cambodia ថា ឪពុកម្តាយគ្រប់រូបប្រសិនជាចង់ឱ្យកូនស្តាប់បង្គាប់ ចង់ឱ្យកូនស្រឡាញ់ មិនចង់ឱ្យកូនចេះកុហក គួរងាកមកចាប់អារម្មណ៍និងចាប់ផ្តើមបង្កើនភាពស្និទ្ធស្នាលជាមួយកូនឱ្យបានច្រើនជាមុន។ ភាពស្និទ្ធស្នាល ទំនាក់ទំនងជិតស្និទ្ធជាមួយកូន និងឪពុកម្តាយ គឺធ្វើឱ្យកូនៗមានអារម្មណ៍ថាកក់ក្តៅ កូនមានរឿងអ្វីក៏មកនិយាយប្រាប់ឪពុកម្តាយដែរ ហើយអាចកាត់បន្ថយការកុហករបស់កូនបានមួយផ្នែកធំថែមទៀតផង។ បងស្រី ដួង ច័ន្ទរស្មី ណែនាំថា ដើម្បីបង្កើនភាពស្និតស្នាលជាមួយកូនៗមិនមានអ្វីពិបាកនោះទេ ឪពុកគ្រាន់តែអនុវត្តវិធីងាយ៥នេះឱ្យបានរាល់ថ្ងៃ៖ ១. និយាយជាមួយកូនពីរឿងដែលមិនពាក់ព័ន្ធនឹងសាលារៀន៖ មានន័យថា ក្នុងវ័យចូលសាលា ជារៀលរាល់ថ្ងៃកូនរបស់អ្នកត្រូវទៅរៀននៅក្នុងសាលាពេញៗមួយថ្ងៃ។ ដូច្នេះពេលកូនត្រឡប់មកវិញ អ្នកមិនគួរនិយាយរឿងរៀន ឬរឿងសាលាជាមួយកូនរបស់អ្នកទៀតទេ ពីព្រោះក្មេងដែលនៅសាលាពេញមួយថ្ងៃគឺនៅពេលដល់ម៉ោងចេញមកផ្ទះពួកគេសប្បាយនឹងត្រេកអរណាស់ ហើយប្រសិនបើមកដល់ផ្ទះវិញអ្នកនាំកូននិយាយពីរឿងសាលា សួរកូនពីការរៀនបន្ថែមទៀតនោះ គឺកូនៗរបស់អ្នកមិនចង់និយាយចូលអ្នកនោះទេ។ ជំនួសឱ្យការសួរនាំរឿងសាលា ឪពុកម្តាយគួរតែនាំកូននិយាយពីនេះពីនោះធ្វើយ៉ាងណាឱ្យកូនសប្បាយចិត្ត ឱ្យកូនមានអារម្មណ៍ថាអ្នកជាឪពុកម្តាយផង ជាមិត្តភក្តិរបស់កូនផង។ នាំកូនទៅដើរលេង ឬនាំកូនទៅញ៉ាំអាហារដែលកូនចូលចិត្ត ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយកូន។ ២. អនុញ្ញាតឱ្យកូនបង្រៀនយើងធ្វើអ្វីថ្មីៗដែលគាត់ចូលចិត្ត៖ ឧទាហរណ៍ដូចជាកូនរបស់អ្នកចូលចិត្តបាយឡុកបាយឡ លែងធ្វើជាគ្រូពេទ្យ ចូលចិត្តលែងឧបករណ៍ពេទ្យ... ចូលចិត្តលែងអ្វីផ្សេងៗទៀត ឪពុកម្តាយត្រូវធ្វើជាចំណែកមួយក្នុងការលែងជាមួយកូនៗ អាចសម្តែងធ្វើជាអ្នកជំងឺរបស់កូន ឱ្យកូនលែងជាមួយ នេះក៏ជាការសម្រួចគំនិត និងកូនដៅរបស់កូនអ្នកនៅពេលពួកគេធំឡើងដែរ។ ទោះរវល់យ៉ាងណាក៏ត្រូវឆ្លៀតពេលលែងជាមួយកូនដែរ។ ៣. លេងជាសកម្មភាពជាមួយកូន៖ មិនថានាំកូនទៅដើរលែងនៅខាងក្រៅ ឬលែងនៅក្នុងផ្ទះនោះទេ ឪពុកម្តាយត្រូវតែជាចំណែកមួយដែលមានសកម្មភាពលែងជាមួយកូន។ មិនគួរទុកឱ្យកូនលែងម្នាក់ឯង ឬរុញឱ្យកូនទៅលែងជាមួយក្មេងៗដទៃច្រើនពេកទេ ពីព្រោះកូនៗរបស់ពួកគេនឹងសប្បាយចិត្តប្រសិនជាឪពុកម្តាយអាចលែងជាសកម្មភាព ជាមិត្តរបស់ពួកគេបាន ហើយកូនរបស់អ្នកក៏ចាប់ផ្តើមស្និទ្ធស្នាលជាមួយអ្នកផងដែរ។ ៤. ធ្វើរឿងសប្បាយៗជាមួយកូន៖ មានន័យថា រាល់ពេលដែលកូននៅជាមួយអ្នក អ្នកត្រូវបង្កើត ឬធ្វើរឿងសប្បាយៗជាមួយកូន ដូចជានិយាយលែងជាមួយកូន សួរនាំកូនពីរឿងសប្បាយៗ នាំកូនទៅកន្លែងដែលកូនចង់ទៅ ធ្វើរឿងអ្វីដែលកូនអ្នកចូលចិត្តឱ្យបានច្រើន នោះកូននឹងមានអារម្មណ៍ថា ពេលនៅជាមួយឪពុកម្តាយពួកគេសប្បាយចិត្តនិងរីករាយ។ ៥. កុំភ្លេចសុំទោសកូននៅពេលដែលអ្នកធ្វើខុស៖ នេះជាចំណុចសំខាន់បំផុត ដែលឪពុកម្តាយគ្រប់រូបមិនត្រូវរំលង។ ទោះអ្នកមាននាមជាឪពុកម្តាយរបស់កូនអ្នកក៏ដោយ ប៉ុន្តែអ្នកមិនត្រូវយកនាមជាឪពុកម្តាយកូន ធំជាងកូន ធ្វើខុសជាមួយកូន ហើយមិនសុំទោសកូននោះទេ។ ពីព្រោះការធ្វើបែបនេះប្រៀបដូចជាអ្នកកំពុងបង្រៀនកូនអ្នកឱ្យធ្វើខុសហើយមិនចេះសុំទោស។ ទោះកូនអ្នកនៅក្មេង មិនទាន់ដឹងការខុសត្រូវក៏ដោយ ក៏អ្នកជាឪពុកម្តាយត្រូវតែនិយាយពាក្យសុំទោសកូនទៅកាន់កូនរបស់អ្នក រាល់ពេលដែលអ្នកធ្វើខុសដែរ។ កុំមានអារម្មណ៍ថាខ្មាស់អៀន ព្រោះនេះជាគំរូល្អមួយដែលនាំឱ្យកូនរបស់អ្នកល្អនៅថ្ងៃខាងមុខ ហើយក៏ជាទង្វើមួយដែលបង្ហាញថាអ្នកបានផ្តល់តម្លៃទៅដល់កូនរបស់អ្នកបានគ្រប់គ្រាន់។ គូសបញ្ជាក់ផងដែរថា ៥ចំណុចខាងលើនេះគឺចាំបាច់បំផុតសម្រាប់ឪពុកម្តាយគ្រប់រូបត្រូវអនវត្តជាមួយកូន ដើម្បីបានភាពស្និទ្ធស្នាលជាមួយកូន ដើម្បីផ្តល់ក្តីស្រឡាញ់ដល់កូនពិតប្រាកដចេញពីសកម្មភាពផ្ទាល់ មិនមែនស្រឡាញ់តែមាត់នោះទេ៕ អត្ថបទដោយ៖ មឿន គន្ធា

សួស្តីឆ្នាំថ្មី ! ព.ស ២៥៦៧ ឈានចូល ២៥៦៨ គ.ស ២០២៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមគោរពជូនពរ សម្តេច ទ្រង់ ឯកឧត្តម
សួស្តីឆ្នាំថ្មី ! ព.ស ២៥៦៧ ឈានចូល ២៥៦៨ គ.ស ២០២៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមគោរពជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ទាំងអស់ទទួលបាននូវពុទ្ធពរ៤ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​​ឃ្លៀងឃ្លាត​ឡេីយ ។ គោរពជូនពរពីនាងខ្ញុំ៖ ចេន សុភាព និង ក្រុមគ្រួសារ

សម្ដីរបស់និវត្តជន... 🏀🏀🏀🏀🏀 នៅពេលដែលអ្នកមានអាយុ៥០ឆ្នាំ អ្នកប្រៀបដូចជាបាល់បោះ អ្នកណាក៏ចង់ដណ្ដើមយករូបអ្នកដែរ ព្រោះអ្នកអាចរកប្រាក់ចំណូលបាន ហើយអ្នកមានសមត្ថភាពអាចមើលថែរក្សាក្រុមគ្រួសារបាន... 🎾🎾🎾🎾🎾 នៅពេលដែលអ្នកមានអាយុ៦០ឆ្នាំ អ្នកប្រៀបដូចជាបាល់ទះ ដែលគេទះបញ្ជូនទៅបញ្ជូនមក តែប្រសិនបើអ្នកនៅមានកម្លាំងពលំអាចជួយធ្វើការបាន នោះគេនៅត្រូវការអ្នកឲ្យមើលក្មេង... ⚽️⚽️⚽️⚽️⚽️ នៅពេលដែលអ្នកមានអាយុ៧០ឆ្នាំ អ្នកប្រៀបដូចជាបាល់ទាត់ អ្នកណាក៏អាចទាត់អ្នកចោលបានដែរ ក្មេងៗកាន់តែធំពេញវ័យ អ្នកក៏កាន់តែចាស់ ហុឺ! ប្រហែលជាវាគ្មានអ្នកណាត្រូវការអ្នកទៀតឡេីយ... ⛳️⛳️⛳️⛳️⛳️ នៅពេលដែលអ្នកមានអាយុ៨០ឆ្នាំ អ្នកប្រៀបដូចជាគ្រាប់កូនហ្គោល គេវាយមួយដំបងទៅ គ្រាប់ក៏ប៉ើងបាត់ ហេីយគេក៏មិនស្រណោះនឹងដើររកអ្នកទេ បាត់ក៏បាត់​ទៅ គឺបាត់ចោលហើយ... 💊🔋💵🚵 ... ដូចនេះ នៅពេលដែលអ្នកស្ថិតក្នុងវ័យ៥០ឆ្នាំ ទៅ៦០ឆ្នាំ អ្នកត្រូវចេះប្រុងប្រយ័ត្ន ចាយក្បិតក្បៀត សន្សំសំច័យទុកដាក់ប្រាក់កាស ចេះថែរក្សាសុខភាព ត្រូវចេះស្រឡាញ់​ខ្លួន និងកុំធ្វើបាបខ្លួនឯងឲ្យសោះ... 🚶🏃💃💝🎁🍝️💍 ... អ្នកត្រូវចេះធ្វើកាដូសម្រាប់ខ្លួនឯង ដោយដើរទេសចរណ៍កម្សាន្ត ...ដោយទិញអ្វីៗ​ ដែលខ្លួនស្រឡាញ់ទៅតាមសមត្ថភាពរបស់ខ្លួនឲ្យហេីយទៅ ... ចូរទទួលទានអ្វីៗដែលខ្លួននឹកឃ្លាន ទាន់បំពង់ករបស់អ្នកនៅឈរ​ ទទួលទានឲ្យសមល្មម​ និងសមស្របទៅតាមចំណង់​ និងទឹកប្រាក់របស់អ្នក​ ដែលអ្នកមាន... ព្រោះថា វាគឺជាចុងក្រោយបង្អស់នៃជីវិតរបស់អ្នកហេីយ​ គឺអ្នកអស់ឱកាសហើយ... ព្រោះអ្នកនឹងក្លាយទៅជាគ្រាប់កូនហ្គោល​ ដែលខ្ចាត់ព្រាត់ទៅឆ្ងាយលែងវិលត្រឡប់វិញហើយ... 😓😢😰😭 ប្រែសម្រួល​ពី​អត្ថបទ​បរទេស​ ទុត បូ

នាងខ្ញុំសូមគោរពអញ្ជើញបងប្អូនសហគ្រិនស្ត្រី សហគ្រិនបុរស ដែលជាមិត្តនៅក្នុងហ្វេសប៊ុករបស់នាងខ្ញុំ ចូលរួមជាកិត្តិយសនៃខួបអានុស្សាវរី
នាងខ្ញុំសូមគោរពអញ្ជើញបងប្អូនសហគ្រិនស្ត្រី សហគ្រិនបុរស ដែលជាមិត្តនៅក្នុងហ្វេសប៊ុករបស់នាងខ្ញុំ ចូលរួមជាកិត្តិយសនៃខួបអានុស្សាវរីយ៍លើកទី១២ នៃសមាគមសហគ្រិនស្ត្រីកម្ពុជា CWEA - Cambodia Women Entrepreneurs Association សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់ តាមប្រអប់សារហ្វេសប៊ុក និងតាមតេឡេក្រាម ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ ២៨ មិនា ឆ្នាំ ២០២៤ ទៅតាមលក្ខណ្ឌ័នៃការចូលរួមដែលមានដូចខាងក្រោម។ វត្តមានរបស់បងប្អូនគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់និងបង្ហាញនូវការគាំទ្រស្ត្រី ដើម្បីភាពរីកចំរើនទាំងអស់គ្នា ក្រោមសាមគ្គីភាពជាកម្លាំង 🙏❤️🙏

ដោយសារតែមានទ្រឹស្តីមួយចំនួន «សម័យឥលូវគ្មាននរណាម្នាក់ប្រើលុយផ្ទាល់ខ្លួនទេ គឺគេប្រើលុយធនាគារ ឬលុយអ្នកដទៃយកមកវិនិយោគនិងបំបែកបន្តដើម្បីឱ្យកើនទ្រព្យ» ធ្វើឱ្យមនុស្សជាច្រើនសូត្រតាមគ្នា រហូតដល់រត់មាត់ សូម្បីតែគេងលក់ក៏ស្រមៃថា មិនយូរទេ យ៉ាងយូរ ៥ឆ្នាំ អញនឹងក្លាយជាអ្នកមាន ដេកញញឹម ភាសាអង់គ្លេសហៅថា OPM= Use Other People Money។ ហើយទ្រឹស្តីទាំងនេះ ត្រូវបានប្រើប្រាស់នៅប្រទេសជាច្រើន រួមទាំងប្រទេសខ្មែរយើង ទើបបណ្តាលឱ្យកើតមានគ្រោះជាន់លើជាន់បន្តមករាប់សិបឆ្នាំ ទាក់ទងនឹងការឆរបោក គេងបន្លំ ក្ស័យធន់ ។ល។ បើតាមខ្ញុំដឹងគឺជាង ១០ឆ្នាំក្រាស់ មកហើយ នៅកម្ពុជា។ យប់ម៉ិញ ខ្ញុំស្តាប់យូធូប ៥ព័ត៌មានផ្សេងៗគ្នា ដែលអ្នក សារព័មានសម្ភាសន៍ប្រជាពលរដ្ឋគឺ មិនខុសគ្នានោះទេ «យកលុយធនាគារការប្រាក់១% ក្នុង១ខែ យកមកវិនិយោគបន្តបាន ៣%ទៅ៤% ក្នុង១ខែ ទាញតែម៉ាស៊ីនគិតលេខគុណយក ចំណេញលើគោក នេះហើយគេហៅថា ការវិនិយោគដែលមិនចំណាយកម្លាំងញើសឈាមហត់ដូចធ្វើការឱ្យគេ ឬរកទទួលទានអ្វីផ្សេង» ការដែលប្រជាពលរដ្ឋភាគច្រើនចាំទ្រឹស្តីទាំងនេះ ដូចសូត្រធម៌ នឹងមានអ្នកចាំជំរុញផ្លុំត្រចៀកសឹងតែរាល់ថ្ងៃ ក៏ធ្វើឱ្យបាត់សតិ ចិត្តលោភៈក៏កើតមានឡើង ពីព្រោះចង់បង្កើនចំណូលបន្ថែមដើម្បីឱ្យជីវភាពបានប្រសើរ ដោយមិនបានគិតវិភាគច្បាស់លាស់ពីហានិភ័យ និងភាគរយពិតប្រាកដដែលមុខរបរនៃការវិនិយោគអ្វីមួយអាចទទួលបានពីចន្លោះណា ដល់ចន្លោះណា។ #គតិមួយទៀតគួរពិចារណា៖ ក្រុមហ៊ុនមួយអាចរីកចំរើននិងឈរជើងបានគឺត្រូវការអ្នកចេះដឹងពិតប្រាកដមកដឹកនាំ បុគ្គលិកក៏បានរៀនសូត្រ និងបំពេញវិជ្ជាបន្ថែម មានចំណេះជំនាញច្បាស់លាស់ ដើម្បីមានសមត្ថភាពពេញលេញក្នុងការបំពេញការងារ ចុះបើអត់បានរៀនផង មិនចេះផង សរសេរអក្សរមិនចង់ត្រូវផង គេហៅមកចូលធ្វើការ តើធ្វើការឱ្យគេយ៉ាងម៉ឹចកើត??? នេះហើយដែលម្នាក់ៗលង់ខ្លួនតាំងពីពាន់ដុល្លា រហូតដល់រាប់ម៉ឺនដុល្លា បានហើយហើយថែមទៀត ថែមរហូតដល់ក ទឹកក៏ចាប់ផ្តើមលិចចូលច្រមុះតែម្តង។ ខ្ញុំសរសេររាងវែងបន្តិច តែសង្ឃឹមថានឹងបានជាប្រយោជន៍ខ្លះ នេះហើយទើបការសិក្សារៀនសូត្រ មានប្រយោជន៍ច្រើនខ្លាំងសម្រាប់ការគិតពិចារណា។ #ការវិនិយោគអ្វីដែលងាយស្រួលគឺកម្រទទួលបានប្រាក់ចំណេញណាស់ លោក Robert Anortt

តាងនាមគណៈកម្មការរៀបចំការបោះឆ្នោតរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា ជ្រើសតាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៥ ឆ្នាំ ២
តាងនាមគណៈកម្មការរៀបចំការបោះឆ្នោតរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា ជ្រើសតាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៥ ឆ្នាំ ២០២៤-២០២៧ សមាគមសូមធ្វើការឧទ្ទេសនាម និងបង្ហាញបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មី អាណត្តិទី៥ 👉លោកស្រី ចេន សុភាព ដែលមានលេខរៀងទី១០ ក្នុងសន្លឹកឆ្នោត។ សូមគោរពអញ្ជើញសមាជិកាទាំងអស់មេត្តាចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ សូមអរគុណ

ជំរាបសួរបងប្អូនជាទីស្រឡាញ់ សុខសប្បាយជាទេបងប្អូន? រយៈពេល៣ខែ ដើមឆ្នាំ ២០២៤ ខ្ញុំសូមគោរពជូនពរបងប្អូនមានសុខភាពល្អ និងចំរុងចំរើន ជាពិសេសបន្តការវិនិយោគលើខ្លួនឯងផង កូនៗផង 🙏❤️🙏

អត្ថប្រយោជន៍នៃការដើរលឿនរត់ត្រឹកៗហាត់ប្រាណប្រចាំថ្ងៃ 1-ជួយកាត់បន្ថយជំងឺពុកឆ្អឹង 2-សម្រួលដល់ការឈឺចង្កេះ 3-រំលាយកាឡូរីដែលលើស 4-បង្កើនមុខងារប្រពន្ធ័ភាពស៊ាំរបស់រាងកាយ 5-បន្ថយស្ត្រេស និងជំនួយដល់សុខភាពផ្លូវចិត្តដែលជម្រុញឱ្យអារម្មណ៍ស្រស់ស្រាយ 6-បន្ថយការប្រឈមជំងឺបេះដូង 7-បង្កើនសុខភាពខួរក្បាល ជំនួយដល់ការចងចាំ 8-ជួយគ្រប់គ្រងជាតិស្ករ និងបន្ថយអត្រាប្រឈមជំងឺទឹកនោមផ្អែម 9-សម្រួលដល់ប្រពន្ធ័រំលាយអាហារ និងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ និង ជួយឱ្យការបន្ទោរបង់លាមកងាយស្រួល 10-ជំនួយដល់សាច់ដុំរឹងមាំ និងមានចលនាល្អ មិនងាយឆាប់ស្ពឹកស្រពន់ 11- ជួយឆ្អឹងនិងសន្លាក់ឱ្យរឹងមាំ ដោយជួយទប់ស្កាត់ការបាត់បង់ភាពរឹងមាំនៃឆ្អឹង សន្លាក់ និងបន្ថយហានិភ័យនៃការបាក់ឆ្អឹង 12- ជំនួយដល់ឆ្អឹងខ្នងឱ្យសុខភាពល្អ ក្នុងការសម្រួលដល់ចរន្តឈាមក្នុងរចនាសម្ព័ន្ធឆ្អឹងខ្នង និងបន្ថយអត្រាឈឺឆ្អឹងខ្នងនៅពេលហាត់ប្រាណ។ 13-កាត់បន្ថយការប្រឈមជំងឺវង្វេងស្មារតីនៅពេលចាស់ជរា 14-កាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំ សុដន់ ឬ ស្បូន រហូតដល់ទៅ ២០ ភាគរយ 15-បង្កើនវីតាមីន D 16-ជួយដុតខ្លាញ់ក្បាលពោះ និងសម្រកទម្ងន់ #បងប្អូនត្រូវតែផ្តល់ពេលវេលាដល់ខ្លួនឯង #ស្រឡាញ់ខួនឯង ❌កុំចាំសិន ❌ឈប់មានលេស មិនថាបងប្អូនរស់នៅកន្លែងណា ផ្ទះតូចឬធំ រវល់យ៉ាងណា #សុខភាពរឹងមាំគឺជាអ្នកនាំផ្លូវនាំបងប្អូនទៅរកភាពរុងរឿងនិងសុខសុភមង្គល។ ដោយក្តីគោរពស្រឡាញ់ ចេន សុភាព - CHEN Sopheap ចេន សុភាព Chen Sopheap Official Group-ចែករម្លែកចំណេះដឹង

💓 [អាហារូបករណ៍វគ្គសិក្សាជំនាន់ទី២ស្ដីពី “ភាពជាអ្នកដឹកនាំប្រកបដោយសហគ្រិនភាព និងសុខុមាលភាព”សម្រាប់បងប្អូនកម្មការិនីរោងចក្រក្នុងទីក្រុងភ្នំពេញ] 🤝 ដោយមានការគាំទ្រពីមូលនិធិភាពធន់សម្រាប់ស្ត្រីនៅក្នុងខ្សែសង្វាក់ផលិតកម្មសកល (Resilience Fund for Women in Global Value Chains) អង្គការលើកកម្ពស់គុណភាពជីវិត (WELL) បានសហការជាមួយផ្ទះ យើង ( WE House) ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់សិក្ខាកាមជំនាន់ទី២ ចំនួន ២០រូប ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និង ជំនាញ ពាក់ពន្ធ័នឹងភាពជាអ្នកដឹកនាំ សហគ្រិនភាព និងសុខុមាលភាពពិសេសការត្រៀមខ្លួនក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ✅ លក្ខខណ្ឌចូលរួម៖ ✔️ មានអាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ ✔️ មានពេលវេលាគ្រប់គ្រាន់ឬឆន្ទៈមកសិក្សាទាំង៦វគ្គ ✔️ មានចំណាប់អារម្មណ៍ចង់ឈ្វេងយល់ និងសិក្សារៀនសូត្រអំពីការចាប់ផ្ដើមអាជីវកម្ម ✔️ ជាកម្មការិនីកំពុងធ្វើការក្នុងវិស័យរោងចក្រក្នុងទីក្រុងភ្នំពេញ ✅ កម្មវិធីសិក្សា និងអត្ថប្រយោជន៍៖ ✔️ វគ្គសិក្សានឹងប្រព្រឹត្តទៅមួយខែម្តង នៅថ្ងៃអាទិត្យ ចំនួន៦ខែ ចាប់ពីខែ ឧសភា ដល់ខែ តុលា ឆ្នាំ ២០២៤ ពីម៉ោង ៨:០០ ព្រឹកដល់ម៉ោង៤:០០ រសៀល ✔️ ទីតាំងសិក្សា ស្ថិតនៅគម្រោងផ្ទះយើង WE House ផ្ទះលេខ៥២ នៅបុរីឡុងនី (ទួលពង្រ២) សង្កាត់ចោមចៅ រាជធានីភ្នំពេញ ✔️ មានការផ្តល់អាហារថ្ងៃត្រង់ ថ្លៃធ្វើដំណើរ និងអ៊ីនធឺណេត ✔️ ផ្តល់វិញ្ញាបនបត្របញ្ចប់វគ្គនីមួយៗ ✔️ ទទួលបានការប្រឹក្សាយោបល់មួយទល់នឹងមួយជាមួយអ្នកជំនាញបន្ទាប់ពីបញ្ចប់វគ្គសិក្សា ✔️ ឱកាសក្លាយជាសមាជិកក្នុងបណ្តាញស្រ្តីជួយខ្លួនឯង ✔️ កើនឡើងនូវចំណេះដឹង ជំនាញ និងមិត្តភាព 🗓 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ 📮 ដាក់ពាក្យស្នើសុំចូលរួមតាមតំណរភា្ជប់ខាងក្រោម៖ https://shorturl.at/bhMQR ✍️ សម្រាប់បងប្អូនដែលមិនអាចបំពេញទម្រង់អនឡាញ អាចសរសេរដោយផ្ទាល់ដៃដាក់លើក្រដាសបាន និងផ្ញើមកកាន់តេលេក្រាម 081 255 303 #WomenEconomicEmpowerment #WELL_Leadership #ResilienceFundForWomen

#ច្បាប់នៃប្រាក់ • បង់លុយឱ្យខ្លួនឯងជាមុនសិន (បើធ្វើអាជីវកម្មខ្លួនឯង ទោះតូចក៏ដោយ ក៏ត្រូវមានប្រាក់ខែឱ្យខ្លួនឯងដែរ) • រៀនពីរបៀបវិ
#ច្បាប់នៃប្រាក់ • បង់លុយឱ្យខ្លួនឯងជាមុនសិន (បើធ្វើអាជីវកម្មខ្លួនឯង ទោះតូចក៏ដោយ ក៏ត្រូវមានប្រាក់ខែឱ្យខ្លួនឯងដែរ) • រៀនពីរបៀបវិនិយោគប្រាក់ • កុំស្អប់ប្រាក់ (លុយ) • ផ្តល់តម្លៃដល់ការងារសូម្បីតែ ១ដុល្លារ • ចំណាយឱ្យតិចជាងអ្នករកចំណូលបាន • មានផែនការ និងកំណត់គោលដៅ • កុំធ្វើជាទាសកររបស់លុយ • ប្រសិនបើអ្នកមានប្រាក់ សូមកុំមានអំណួត • រក្សាហិរញ្ញវត្ថុរបស់អ្នកឱ្យមានរបៀបរៀបរយ • ប្រាក់គឺជាហ្គេម រៀនពីរបៀបដែលវាដំណើរការ • ត្រូវតែមានមូលនិធិសង្គ្រោះបន្ទាន់សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ • ធ្វើឱ្យប្រាក់ធ្វើការសម្រាប់អ្នក • រៀនពីរបៀបរកប្រាក់ដោយអកម្ម • ប្រើប្រាក់ដើម្បីដោះស្រាយបញ្ហាក្នុងពិភពលោក • ដឹងពីរបៀបប្រថុយរបស់ប្រាក់ និងបង្កើនសាច់ប្រាក់ • កុំប្រើឥណទាន ប្រសិនបើអ្នកមិនមានសាច់ប្រាក់នោះទេ • ប្រាក់មិនមែនសំខាន់លើចំនួនដែលអ្នករកបាននោះទេ ប្រាក់ពិតប្រាកដគឺជាប្រាក់ដែលអ្នកអាចរក្សាបាន។ ដោយបំណងល្អពីខ្ញុំ ចេន សុភាព - CHEN Sopheap @topfans Followers

នៅក្នុងថ្ងៃនៃពិធីបុណ្យមាឃបូជា ខ្ញុំបានស្តាប់ព្រះធម៌អប់រំរបស់ព្រះសាម្មាសាមពុទ្ធ ជាភាសាអង់គ្លេស អំពី #សារពីព្រះសាម្មាសាមពុទ្ធ #សេចក្តីសុខHappiness។ ព្រះអង្គបានពន្យល់ថា សេចក្តីសុខ Happiness ខុសពី ភាពរីករាយ Pleasure។ សេចក្តីសុខគឺនៅក្នុងខ្លួនរបស់យើង នៅក្នុងចិត្ត និងពិភពលោករបស់យើងខាងក្នុងហ្នឹងឯង ដរាបណាចិត្តយើងបរិសុទ្ធ ចិត្តរឹងមាំ គឺយើងសុខហើយ រីឯភាពរីករាយ Pleasure គឺជាសុខដែលយើងរកបានមកពីពិភពខាងក្រៅ ហើយវាកើតឡើងបណ្តោះអាសន្នតែប៉ុណ្ណោះ ដូច្នេះយើងត្រូវទទួលស្គាល់ការពិត។ #ដើម្បីធ្វើឱ្យខ្លួនឯងមានក្តីសុខ មានចំណុចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តដូចជា៖ 🙏🟡 ១-បើជួបបញ្ហា គឺត្រូវ៖ ទី១ ប្រឈមជាមួយបញ្ហានិងដោះស្រាយ ទី២ ទទួលយកបញ្ហា 🙏🟡២-ជាមនុស្សសប្បុរស Be generous មានន័យថា ជួយអ្នកណាម្នាក់ដោយមិនត្រូវការរំពឹងការតបស្នងអ្វីទាំងអស់ give without need anything in return ធ្វើបែបនេះ គឺចិត្តមានសេចក្តីសុខពិតប្រាកដ ឧទាហរណ៍ដូចជា៖ យើងបានផ្តល់ម្ហូបអាហារដល់អ្នកណាម្នាក់ដែលកំពុងខ្វះខាត…។ល។ 🙏🟡 ៣-ចេះផ្តល់អភ័យ Forgiveness។ ការផ្តល់អភ័យ គឺធ្វើទាំងចំពោះខ្លួនឯងផង និងអ្នកដទៃផង ពីព្រោះយើងត្រូវចាំថា មិនមាននរណាម្នាក់ល្អឥតខ្ចោះ និងមិនចេះធ្វើខុសនោះទេ រួមទាំងយើងខ្លួនឯង និងត្រូវចេះផ្តល់អភ័យទោសដល់នរណាម្នាក់ដែលធ្វើខុសចំពោះយើង គឺបានន័យថា យើងបានធ្វើល្អចំពោះខ្លួនឯង និងមិនឱ្យខ្លួនឯងឈឺចាប់។ 🙏❤️🙏 រៀនអនុវត្ត ឱ្យបានជាប់ជាប្រចាំ នូវសេចក្តីសុខបែបនេះ ជារឿយៗដើម្បីទទួលសេចក្តីសុខនៅក្នុងជីវិត ពិតប្រាកដ ជាពិសេសគឺត្រូវយល់ពីជីវិត រៀនកំចាត់ចោលនូវកំហឹង គំនុំ គុំគួន ការអាក់អន់ស្រពន់ចិត្ត និងចំណង់ឥតព្រំដែន របស់ខ្លួនឱ្យបានបន្តិចម្តងៗ 🙏🙏🙏 សូមអនុមោទនា 🙏🙏🙏 ដោយចិត្តជ្រះថ្លាពីខ្ញុំ ចេន សុភាព - CHEN Sopheap