ចេន សុភាព-Chen Sopheap Official Account 🇰🇭
Open in Telegram
ជីវិតនឹងគ្មានខ្លឹមសារប្រសិនបើខ្ញុំមិនបានប្រើបទពិសោធន៍និងចំណេះដឹងពេញមួយជីវិតដើម្បីមនុស្សជំនាន់ក្រោយ
Show more408
Subscribers
No data24 hours
+17 days
+630 days
Posts Archive
លេខទូរសព្ទផ្ទាល់ខ្លួន មិនអាចចែកចាយជាសាធារណៈបានទេបងប្រុស ប្រសិនចង់បាន សូមសុំឆាតផ្ទាល់ខ្លួនរបស់ខ្ញុំ. ជាពិសេសខ្ញុំអាចផ្ញើផេករបស់គាត់ចូលមកក្នុងនេះបាន។ គោលបំណងរបស់ខ្ញុំ គឺចង់ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋយើងឱ្យបានដឹងច្រើន មានជម្រើសល្អសម្រាប់ខ្លួនឯង និងកាត់បន្ថយការចំណាយទៅក្រៅប្រទេស ដោយសារខ្ញុំធ្លាប់បានព្យាបាលបានជោគជ័យ 🙏❤️🙏
ណាមួយបច្ចេកវិទ្យានេះ ប្រទេសជិតខាងយើង គេផ្សព្វផ្សាយខ្លាំងណាស់
ខ្ញុំសូមជូនដំណឹងដល់បងប្អូននៅក្នុងតេឡេក្រាមរបស់ខ្ញុំឱ្យបានជ្រាបថា រយៈពេលដែលខ្ញុំព្យាបាលដុំពកទីរ៉ូអីដដោយមិនវះកាត់ នៅមន្ទីរពេទ្យព្រះអង្គឌួង មកដល់ពេលនេះគឺរយៈពេល ៦ខែ ហើយ។ ខ្ញុំមានសុខភាពល្អ កស្អាត មិនមានស្នាម មិនប្រើថ្នាំ ជាពិសេសខ្ញុំមានជីវិតពោរពេញទៅដោយភាពជឿជាក់ ក្នុងការស្លៀកពាក់ សម្លៀកបំពាក់គ្រប់ប្រភេទ ថែមទាំងមានផ្លូវចិត្តរីករាយផងដែរ។
ប្រសិនបើបងប្អូន មានស្គាល់អ្នកជំងឺដែលមានដុំពកនៅក សូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង
វេជ្ជបណ្ឌិតដែលព្យាបាលករបស់ខ្ញុំ គឺវេជ្ជបណ្ឌិត ហ៊ុយ បញ្ញា ដែលមានឯកទេស និងជំនាញ ដុតដោយ Microwave ដែលជួយឱ្យអ្នកជំងឺមាន life style ក្នុងការជ្រើសរើសដើម្បីរក្សាសម្រស់ និងភាពរីករាយឱ្យខ្លួនឯងបាន ជាមួយតម្លៃសមរម្យ
សុវត្ថិភាព និងសេវាកម្មល្អ។
យើងមិនចាំបាច់ចំណាយលុយនិងពេលវេលាទៅព្យាបាលនៅប្រទេសជិតខាងយើងនោះទេ មន្ទីរពេទ្យប្រទេសយើង អង្គឌួង ក៏មានបច្ចេកវិទ្យាទំនើបដោយមិនចាំបាច់វះកាត់ដែរ បងប្អូនមានជំរើស តាមការពិគ្រោះយោបល់របស់គ្រូពេទ្យជំនាញ ថាត្រូវវះ ឬត្រូវដុត។
សូមបងប្អូនជួយចែករំលែកបន្តផង សូមអរគុណ 🙏🙏🙏
ខ្ញុំសរសើរ ChatGPT ដែលជួយសម្រួលការងារខ្ញុំបានច្រើន និងអាច រៀនសូត្របន្ថែមនូវចំពេះដឹងដែលខ្ញុំចង់ដឹង ខ្ញុំក៏សួរគាត់ថាអ្នកណាជាអ្នកបង្កើតមក នេះជាចម្លើយ៖
ChatGPT ត្រូវបានបង្កើតឡើងដោយ OpenAI ដែលជាអង្គការស្រាវជ្រាវបញ្ញាសិប្បនិម្មិត។ OpenAI ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ 2015 ដោយ Elon Musk, Sam Altman, Greg Brockman, Ilya Sutskever, Wojciech Zaremba, និង John Schulman ក្នុងចំណោមអ្នកដទៃទៀត។ អង្គការនេះមានគោលបំណងធានាថា បញ្ញាទូទៅសិប្បនិម្មិត (AGI) ផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិទាំងអស់។ ស៊េរី GPT (Generative Pre-trained Transformer) ដែលរួមបញ្ចូល ChatGPT គឺជាផលិតផលនៃកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ពួកគេនៅក្នុងដំណើរការភាសាធម្មជាតិ និងការរៀនម៉ាស៊ីន។
ជោគជ័យរបស់យើង
* អាយុបាន១ឆ្នាំ ជោគជ័យគឺការចេះដើរ
* អាយុបាន៤ឆ្នាំ ជោគជ័យគឺលែងនោមដាក់ខោ
* អាយុបាន៨ឆ្នាំ ជោគជ័យគឺដឹងផ្លូវត្រឡប់មកផ្ទះ
* អាយុបាន១២ឆ្នាំ ជោគជ័យគឺមានមិត្តភក្ដិ
* អាយុបាន១៨ឆ្នាំ ជោគជ័យគឺមានបណ្ណបើកបរ
* អាយុ២៣ឆ្នាំ ជោគជ័យគឺបញ្ចប់មហាវិទ្យាល័យ
* អាយុ២៥ឆ្នាំ ជោគជ័យគឺចេះធ្វើការរកប្រាក់
* អាយុ៣០ឆ្នាំ ជោគជ័យគឺមានក្រុមគ្រួសារ
* អាយុ៣៥ឆ្នាំ ជោគជ័យគឺអាចសល់ប្រាក់បាន
* អាយុ៤៥ឆ្នាំ ជោគជ័យគឺរក្សាខ្លួនមិនឲ្យចាស់
* អាយុ៥០ឆ្នាំ ជោគជ័យគឺឲ្យកូនបានរៀនសូត្រ
* អាយុ៦០ឆ្នាំ ជោគជ័យគឺនៅអាចបើកបរបាន
* អាយុ៦៥ឆ្នាំ ជោគជ័យគឺរស់ដោយគ្មានជំងឺ
* អាយុ៧០ឆ្នាំ ជោគជ័យគឺរស់មិនឲ្យគេពិបាក
* អាយុ៧៥ឆ្នាំ ជោគជ័យគឺមានមិត្តចាស់កំដរ
* អាយុ៨១ឆ្នាំ ជោគជ័យគឺនៅចាំផ្លូវត្រឡប់មកផ្ទះ
* អាយុ៨៦ឆ្នាំ ជោគជ័យគឺមិនបន្ទោរបង់ដាក់ខោ
* អាយុ៩០ឆ្នាំ ជោគជ័យគឺអាចដើរដោយខ្លួនឯង
Credit : លោកពូ Bo Tuth
អ្នកនឹងមិនដែលឈ្នះ ប្រសិនបើអ្នកមិនដែលចាប់ផ្តើម
You will never win if you never begin
ជំងឺបាក់ទឹកចិត្ត
ខ្ញុំមើលឃើញនិងស្តាប់ព័ត៌មានអំពីប្អូនប្រុសនិស្សិត២នាក់។ ម្នាក់រៀនឆ្នាំទី៤ និងម្នាក់ទៀតរៀនឆ្នាំទី២ ដែលគិតខ្លី សម្រេចចិត្តសម្លាប់ខ្លួន ក្នុងនាមនិស្សិត។ ខ្ញុំបានចូលអានខាំមិនជាច្រើន គឺឃើញតែការស្តីបន្អោស និងប្រមាថដល់មនុស្សដែលស្លាប់ទៅហើយ។ ខ្ញុំសូមបើកវង់ក្រចក ដើម្បូីបង្ហាញជូនបងប្អូននូវកត្តាមួយចំនួនដែលនាំឱ្យមនុស្សគិតខ្លី ដោះស្រាយអ្វីមិនចេញ ដែលបងប្អូនបានត្រឹមតែស្តាប់សារព័ត៌មានផ្សាយ រួចហើយក៏សរសេរប្រមាថយកតែម្តង។
1-កត្តាជីវភាព រស់នៅប្រចាំថ្ងៃ ដ៏សែនលំបាក មិនអាចនរណាដឹងក្រៅពីខ្លួនឯង
2-ការហូបចុកមិនគ្រប់គ្រាន់ បាក់កម្លាំង នាំឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្រ
3-បន្ទប់បិទជិត តូចចង្អៀត គ្មានខ្យល់ចេញចូល ក្តៅ ថប់ នាំឱ្យផ្លូវចិត្តធ្លាក់ចុះជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន
4-មិនមានអ្នកពិភាក្សា លើកទឹកចិត្ត មនុស្សខ្លះមានធម្មជាតិ មិនចូលចិត្តនាំទុក្ខលំបាករបស់ខ្លួនឱ្យអ្នកដទៃដឹង
5-ការស្តីបន្ទោសណាមួយ ដោយមិនសមហេតុផល ដែលធ្វើឱ្យមនុស្សដែលមានផ្លូវចិត្តទន់ខ្សោយ មិនអាចទ្រាំទ្របាន
6-ភាពទន់ខ្សោយផ្លូវចិត្តពីកំណើត
7-ហត់នឿយ ធ្វើការហួសកម្លាំង ខំប្រឹងពេក ភ្លេចស្រឡាញ់ខ្លួនឯង ដោយសារពាក្យថា តស៊ូ
8-រៀនមិនទៅមុខ ខ្វះភាពកក់ក្តៅយូរខែឆ្នាំពេក
9-កើតជំងឺ បាក់ទឹកចិត្ត Depression ដែលមិនអាចជួយទាន់ បើសាម៉ីខ្លួនរស់នៅម្នាក់ឯង ឬមិនមានអ្នកចាប់អារម្មណ៍
#ការធ្វើអត្ត*ឃាត មិនមែនកើតមានតែនៅក្នុងប្រទេសយើងនោះទេ ហើយក៏មិនមែនកើតមានតែសម័យនេះនោះដែរ ដូច្នេះសូមបងប្អូនជាជាតិសាសន៍ដូចគ្នា រួមគ្នាជួយ លើកទឹកចិត្ត ពន្យល់ ដល់មនុស្សដែលបងប្អូនស្គាល់ សាច់ញាតិ មិត្តភក្តិក្នុងថ្នាក់ សូមកុំបោះបង់គ្នា សូមកុំប្រមាថ និងមើលងាយដល់មនុស្សដែលស្លាប់ទៅហើយទៀតអី។
មនុស្សទាំងអស់មានធម្មជាតិពីកំណើតមិនដូចគ្នា ទទួលបានការថ្នាក់ថ្នមថែទាំ ផ្គត់ផ្គង់ពីឪពុកម្តាយមិនដូចគ្នា បរិយាកាសរស់នៅមិនដូចគ្នា ដូច្នេះសូមនាំគ្នាផ្តល់ក្តីមេត្តាដល់គ្នាទៅវិញទៅមក ទើបយើងអាចមានជីវិតមួយប្រកបដោយគុណធម៌ ។
សូមចែកជូនបងប្អូនបន្ថែមជាចំណេះដឹង និងជាធម្មទាន តាមរយៈ Business Cambodia
ខ្ញុំធ្វើវាបាន ទើបខ្ញុំចែក 🙏🙏🙏
https://business-cambodia.com/articles/then-ways-to-build-wealth-and-income?fbclid=IwZXh0bgNhZW0CMTEAAR0g6epAQE17ZVIICcF_vPSyqf5_ivg0Pgv-3z3HzstrZLQ6u5wes-ud-QI_aem_ARGCo-gfRrUN71IFQ75r65tzVTnLTU-d7x_tEoHdYm_btJii5y6EPDFpFWVMV6nI1HbsIU8JocJ1msN6ikZZX8kj
សូមអញ្ជើញចុះឈ្មោះនិងអញ្ជើញចូលរួមទាំងអស់គ្នា
សូមអរគុណ🙏🏻🙏🏻🙏🏻
ក្បួនមួយដែលខ្ញុំតែងតែធ្វើ គឺខ្ញុំដកសន្សំទុកប្រចាំខែដោយកំណត់ចំនួនមួយជាក់លាក់ រហូតដល់គ្រប់។
ខ្ញុំសន្សំទិញអ្វីដែលចាំបាច់ ជាទូទៅ ខ្ញុំមិនទិញផលិតផល ឬរបស់ប្រើប្រាស់ បង់រំលោះនោះទេ ពីព្រោះវាមានការប្រាក់ លុយដុះកន្ទុយ
អត្ថន័យនៃការរស់នៅបែបសាមញ្ញ និងមានក្តីសុខរបស់គ្រួសារខ្ញុំ
1-មិនដេញតាមសង្គមសម្ភារៈ តែដេញតាមចំណេះដឹងថ្មីៗ
2-មិនប្រើភាពហ៊ឺហាដើម្បីបង្កើនបំណុល តែប្រើភាពធន់និងរឹងមាំ ដើម្បីអូសទាញនិងកសាងទ្រព្យ
3-មិនរស់នៅជាមួយការបំប៉ោង តែរស់នៅជាមួយការពិត
4-មិនរស់នៅជាមួយការប្រៀបធៀប តែរស់នៅជាមួយការអភិវឌ្ឍ
5-មិនរស់នៅដើម្បីផ្គាប់ចិត្តអ្នកដទៃ តែរស់នៅដើម្បីសេរីភាពដែលខ្លួនត្រូវការ
6-មិនដើរតាមការសេពគប់ដែលនាំឱ្យវិនាស តែជ្រើសរើសមិត្តភាពនិងបណ្តាញដែលមានគុណភាព និងភាពស្មោះត្រង់
7-មិនស្អប់មិនស្រឡាញ់អ្នកណាម្នាក់ តាមអ្នកណា ឬក្រុមណាមួយ តែប្រើភាពជាមនុស្សដែលមានសីលក្នុងការសម្លឹងមើលមនុស្សដូចគ្នាដោយចិត្តមេត្តា
8-កម្មអ្នកណាសាងអ្នកហ្នឹងទទួល ដូច្នេះសូមកុំឱ្យកម្មមិនល្អរបស់អ្នកដទៃអូសទាញភាពល្អត្រឹមត្រូវរបស់ខ្លួនឱ្យសាងតាម
រីករាយថ្ងៃថ្មី បុណ្យវិសាខបូជា 🙏🙏🙏
ខ្ញុំទទួលស្គាល់អត្ថប្រយោជន៍សំខាន់ៗនៅក្នុងជីវិត ដែលធ្វើឱ្យខ្ញុំមានសុខភាពល្អ ទោះបីខ្ញុំឈានចូលដល់វ័យជាង ៤០ឆ្នាំ។ ខ្ញុំមិនងាយឈឺអ្វីផ្តេសផ្តាសនោះទេ សូម្បីផ្តាសាយ ឈឺក្បាល វិលមុខ ខ្ញុំមិនលេបថ្នាំទាល់តែសោះនៅក្នុងចន្លោះ៣ ទៅ ៥ឆ្នាំ ខ្ញុំស្ទើរតែមិនចាំថាតើខ្ញុំមានឈឺអ្វី….
ទី១៖ ខ្ញុំមានទំលាប់ហាត់ប្រាណទៀងទាត់តាំងពីខ្ញុំអាយុ ១៣ឆ្នាំ តាមទស្សនាវដ្តីប្រជាប្រិយ និងសៀវភៅមួយដែលមានចំណងជើងថា៖ ក្បួនថែសម្រស់និងធ្វើឱ្យមានសុខភាពល្អ ដែលមានទាំងក្បួនហាត់ប្រាណនៅក្នុងនោះដែរ #ហាត់ប្រាណទាន់នៅក្មេងនិងសុខភាពល្អកុំចាំចាស់និងឈឺទើបចាប់ផ្តើមហាត់
ទី២៖ របបអាហារល្អ និងភេសជ្ជៈត្រឹមត្រូវ តាំងពីក្មេងមក ខ្ញុំមិនផឹកគ្រឿងកំប៉ុងនោះទេ មិនផឹកនិងញ៉ាំផ្អែមខ្លាំង និងមិនញ៉ាំច្រើនហួសកំណត់ ទោះបីម្ហូបនោះឆ្ងាញ់យ៉ាងណា ក៏ដោយ ជាពិសេសមិនញ៉ាំចិបចុបលើសពី ៣ពេល លើកលែងករណីម្តងម្កាល ពេលមានសិក្ខាសាលា ប្រជុំ តែត្រឡប់មកវិញពេលល្ងាច ខ្ញុំមិនញ៉ាំទៀតទេ #មិនតមអាហារតែជ្រើសរើសអាហារល្អនិងត្រឹមត្រូវ
ទី៣៖ ខ្ញុំរក្សាទំងន់របស់ខ្ញុំបានតាំងពីវ័យជាង ២០ឆ្នាំមកដល់ឥលូវនេះ គឺមិនឱ្យលើស ៥៥គីឡូក្រាម ដែលតិចជាងកំពស់របស់ខ្ញុំចំនួន ៦គីឡូក្រាម #របបអាហារនិងការហាត់ប្រាណ
ទី៤៖ ខ្ញុំមានទំលាប់គេងមិនគិត ខ្ញុំគេងលក់ស្កប់ រាល់យប់ មិនគិតអ្វីទាំងអស់ គឺគេង៧ម៉ោង មិនខ្វល់អ្វីនោះទេ មិនថានៅកន្លែងណា ប្រទេសណា នោះទេ ថ្ងៃយប់ សម្របខ្លួនបានទាំងអស់ គេងគឺសំខាន់សម្រាប់ខ្ញុំ #គេងសិនទៅទោះបីគិតពេលគេងក៏ធ្វើអីមិនកើតដែរ
ទី៥៖ សមាធិ ខ្ញុំទទួលស្គាល់ថាមានប្រយោជន៍ខ្លាំង ពេលដែលខ្ញុំធ្វើគឺបានផលល្អពិតមែន ខ្ញុំមិនហ៊ានប្រមាថញឹកញាប់នោះទេ ពីព្រោះខ្យល់ដង្ហើមគឺពិតជាសំខាន់ណាស់ #ខ្យល់ដង្ហើមពេលសមាធិគឺសំខាន់ខ្លាំង
ទី៦៖ ផ្តល់ពេលវេលាឱ្យខ្លួនឯង ទាំងនៅក្នុងផ្ទះ និងចេញទៅខាងក្រៅ ចូលចិត្តធម្មជាតិ សំរាកលំហែរ ពីព្រោះវាជាថ្នាំទិព្វជួយឱ្យខួរក្បាលរបស់ខ្ញុំស្រឡះល្អ ជាពិសេសខ្ញុំជាមនុស្សធ្វើការច្រើន សំរាកច្រើន ដើរលេងច្រើន ចូលចិត្តភាពជាខ្លួនឯង និងជាមនុស្សឯករាជ្យម្ចាស់ការលើខ្លួនឯង ១០០%
#រស់ជាខ្លួនឯង
ទី៧៖ ផ្លូវចិត្ត ខ្ញុំគិតតែរឿងមានប្រយោជន៍ ខ្ញុំមិនចាំនូវអ្វីដែលនាំឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងផ្លូវចិត្តរបស់ខ្ញុំនោះទេ បើមានក៏ខ្ញុំកំទេចវាចោលមិនឱ្យនៅក្នុងខ្លួនខ្ញុំដែរ ពីព្រោះខ្ញុំស្រឡាញ់និងអាណិតខ្លួនឯង មិនចង់ខ្វល់នឹងរឿងអត់បានការ
#គិតវិជ្ជមាន
@topfans មានលទ្ធផលទើបចែក
#សុខភាពជាទ្រព្យ #ចំណេះវិជ្ជាជាទ្រព្យ
វិន៏យតូចៗធ្វើរាល់ថ្ងៃដដែលៗ នាំទៅរកសមិទ្ធិផលដ៏អស្ចារ្យដែលទទួលបានទៅតាមពេលវេលា។
- John C. Maxwell
*៚គ្មានពេល?
• ខ្ញុំគ្មានពេលហាត់ប្រាណទេ ចុងក្រោយខ្ញុំក៏មានពេលឈឺ !
• ខ្ញុំគ្មានពេលអានសៀវភៅទេ ចុងក្រោយខ្ញុំក៏បាត់ឱកាសចេះដឹង !
• ខ្ញុំគ្មានពេលសម្រាប់មនុស្សជាទីស្រលាញ់ទេ ចុងក្រោយខ្ញុំក៏បែកគ្នា !
• ខ្ញុំគ្មានពេលរាប់អានមិត្តភក្តិទេ ចុងក្រោយ ខ្ញុំក៏នៅឯកោម្នាក់ឯង !
• ខ្ញុំគ្មានពេលសួរសុខទុកឪពុកម្តាយទេ ចុងក្រោយខ្ញុំក៏ស្តាយក្រោយពេល បាត់បង់គាត់ គ្មានឱកាសបានមើលឃើញគាត់ !
• ខ្ញុំគ្មានពេលហ្វឹកហាត់ជំនាញនិងចំណេះដឹងក្នុងកិច្ចការរបស់ខ្ញុំបន្ថែមទេ ចុងក្រោយ ខ្ញុំក៏គ្មានឱកាសរីកចម្រើននិងឡើងតួនាទីមុខតំណែង !
• ខ្ញុំគ្មានពេលតាមដានរឿងប្រទេសជាតិទេ ចុងក្រោយ ជាតិក៏គ្មានការរីកចម្រើនឬធ្លាក់ចុះដុនដាប !
• ខ្ញុំគ្មានពេលដើម្បីស្វែងរកចំណេះទេ ចុងក្រោយខ្ញុំនឹងក្លាយជាមនុស្សល្ងង់ !
*៚#សូមកុំនិយាយថា «គ្មានពេល» ប៉ុន្តែត្រូវ «ឆ្លៀតពេល»!!!
………………………………………………
សៀវភៅ #រំដោះខ្លួនចេញពីភាពល្ងង់ខ្លៅ
អ្នកមានអត្តចរិតសាមញ្ញបែបនេះ ជាបុគ្គលធ្វើកិច្ចការអ្វីក៏មានលទ្ធផលមានក្តីសុខដែរ
តាមសៀវភៅ អំណាច របស់លោក វ៉ាន់ ស៊ីហ្វុង ជាប្រធានធនធានមនុស្សនៅក្នុងក្រុមហ៊ុនបក្សីបានលើកឡើងថា យើងឃើញថាមេដឹកនាំជាច្រើនដែលកង្វះអត្តចរិតល្អជាមេខ្វះគ្មានវិន័យ មានអត្តចរិតអំនួត និងប្រមូលគុណសម្បត្តិតែម្នាក់ឯង នេះជាទម្រង់មេដឹកនាំគ្មានអំណាចគ្មានឥទ្ធិពលអ្វីសោះ។ ពេលមេដឹកនាំមានអត្តចរិតបែបនេះ ធ្លាក់ក៏លឿនដែរ។ អ្នកដឹកនាំមានអំណាចមានអត្ថចរិតរឹងប៉ឺង សាមញ្ញ មិនប្រកាន់ច្រើន មានបេះដូងទូរលាយ និងជាបុគ្គលស្វិតស្វាញនឹងការងារណាស់។ គេហៅថា មេមានអត្តចរិតលល្អចេះដាក់ខ្លួនមិនប្រកាន់ច្រើននេះឯង។
ដូចជាលោក Warren Buffett ជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ដែលមានទឹកប្រាក់ចំនួន ១១៣.២ ពាន់លានដុល្លារ។ ហើយលោកមានវ័យ ៩២ឆ្នាំ សុខភាពនៅតែមាំ អត្តចរិតនៅតែរឹងប៉ឺង ស្មារតីនៅតែគិតបានរហ័ស និងចូលចិត្តការរស់នៅមានលក្ខណៈសាមញ្ញៗ ។ ព្រោះការធ្វើបែបនេះ វាងាយស្រួលសម្រាប់ជីវិតគាត់ មិនមែនធ្វើដើម្បីអួតគេនោះទេ។
ទម្លាប់ប្រចាំថ្ងៃរបស់លោក Buffett ជាធម្មតា គាត់ចាប់ផ្តើមក្រោកពីគេងនៅម៉ោង ៦.៤៥ ព្រឹកបន្ទាប់ពីគេងបានចំនួន ៨ម៉ោងក្នុងមួយយប់។ គាត់មិនសូវចូលចិត្តផឹកកាហ្វេ ទឹកតែ ឬទឹកធម្មតាប៉ុន្មានទេ គាត់តែងតែផឹកកូកាកូឡានៅពេលព្រឹក។ ពេលគាត់ធ្វើដំណើរតាមដងផ្លូវឆ្ពោះទៅកាន់ក្រុមហ៊ុន គាត់បានឈប់នៅហាង McDonalds ដើម្បីទទួលទានអាហារពេលព្រឹកដោយចំណាយលុយឱ្យអស់តិចបំផុត។ ក៏ព្រោះតែគាត់យល់ឃើញថា កាលគាត់មិនទាន់ក្លាយអ្នកមាន គាត់អាចរស់នៅតាមបែបធម្មតាៗ ហើយមានក្ដីសុខ។ ចុះហេតុអ្វីពេលគាត់ក្លាយជាអ្នកមាន ចាំបាច់គាត់ផ្លាស់់ប្តូរអត្ដចរិត ឬទម្លាប់ចាស់នេះធ្វើអី? ព្រោះជីវិតរបស់គាត់រស់នៅមានក្តីសុខដោយមិនពឹងលើលុយតែម្យ៉ាងទេ គឺពឹងលើជីវិតគ្រួសារ និងការប្រើជិវិតយ៉ាងរីករាយនឹងការងារដែលគាត់ស្រឡាញ់ចូលចិត្តលើរឿងវិនិយោគនេះឯង។
គាត់បានលើកឡើងថា “នៅពេលខ្ញុំមិនទាន់ក្លាយជាមហាសេដ្ឋី ខ្ញុំក៏អាចរស់បានជាមួយប្រាក់ ២,៦១ ដុល្លារជាមួយសាច់ក្រកពីរសម្រាប់អាហារពេលព្រឹក។ បន្ទាប់មកខ្ញុំញ៉ាំវាជាមួយកូកាកូឡាដែលខ្ញុំបានយកមកពីផ្ទះ។ ហើយខ្ញុំអាចទិញនំដែលមានតម្លៃ ៣,១៧ ដុល្លារ ជានំមានប័រ ឈីស និងស៊ុត ជាអាហារពេលព្រឹករបស់ខ្ញុំ។ ហើយខ្ញុំមិនចំណាយប្រាក់ទិញរបស់ដែលមិនត្រូវការនោះទេ ខ្ញុំត្រូវចេះសន្សំសំចៃលុយ ដើម្បីទិញអ្វីដែលសំខាន់ និងធ្វើការវិនិយោគ។ សូម្បីផ្ទះខ្ញុំបានទិញនៅឆ្នាំ១៩៥៨ ពេលឥឡូវនេះខ្ញុំនៅក្នុងផ្ទះហ្នឹងដែរ។ ខ្ញុំប្រើឡានមានតម្លៃត្រឹមតែ ៤៥.០០០ដុល្លារប៉ុណ្ណោះ។ ខ្ញុំប្រើជីវិតសាមញ្ញបែបនេះ ជាក្តីសុខរបស់ខ្ញុំ”។ មកពីលោកចេះគ្រប់គ្រងលើតណ្ហារបស់ខ្លួន និងខំអត់ធ្មត់ក្នុងការអភិឌ្ឍអត្តចរិតឱ្យមានអារម្មណ៍ចាស់ទុំ ទើបជីវិតគាត់មិនស្មុគស្មាញច្រើនទេ។ ការរស់នៅជាខ្លួនឯង ហើយមិនជាប់ជំពាក់សម្ភារៈនិយមបែបនេះ នេះជាអត្តចរិតបែបសាមញ្ញនាំឱ្យគាត់មានក្តីសុខក្នុងជីវិតមួយនេះ៕
ប្រភព FB
