en
Feedback
ព័ត៌មានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី

ព័ត៌មានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី

Open in Telegram

សាមគ្គី មនុស្សធម៌ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍

Show more
544
Subscribers
No data24 hours
+177 days
+5030 days
Posts Archive
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្
+4
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ និងសមាជិកទាំង មេត្តាជ្រាបថា នាថ្ងៃនេះ ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៦ និងបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ ដឹងគុណទន្លេសាបនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ ២០២៦។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ និងសមាជិកទាំង មេត្តាចូលរួមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។​ សូមអរគុណ

តើប្អូនៗ សិស្ស និស្សិត និងសាធារណជនយល់យ៉ាងណាដែរ? https://www.facebook.com/share/p/1FpvqjtDmt/
តើប្អូនៗ សិស្ស និស្សិត និងសាធារណជនយល់យ៉ាងណាដែរ? https://www.facebook.com/share/p/1FpvqjtDmt/

ការការពារបរិស្ថានមិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់ឡើយ តែជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា #WorldEnvironmentDay Facebook Pag
ការការពារបរិស្ថានមិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់ឡើយ តែជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា #WorldEnvironmentDay Facebook Page

📢 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតហាត់ការ 🇰🇭🇷🇺 អគ្គលេខាធិការដ្ឋាន សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមជ
+3
📢 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតហាត់ការ 🇰🇭🇷🇺 អគ្គលេខាធិការដ្ឋាន សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមជូនដំណឹងដល់យុវជន សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬមានបំណងបន្តការសិក្សានៅសហព័ន្ធរុស្ស៊ី អំពីការបើកទទួលពាក្យចូលរួមកម្មវិធីហាត់ការ (Internship Program) ចំនួន ៤ កន្លែង នៅអគ្គលេខាធិការដ្ឋានសមាគម។ 🎯 គោលបំណង៖ផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍជំនាញការងារ បង្កើនបទពិសោធន៍ជាក់ស្តែង និងចូលរួមគាំទ្រសកម្មភាពអប់រំ វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី។ 📅 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ 📍 ទីកន្លែងហាត់ការ៖ អគ្គលេខាធិការដ្ឋាន សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី រាជធានីភ្នំពេញ 📧 ព័ត៌មានបន្ថែម៖ acssr2019@gmail.com សូមស្វាគមន៍យុវជនដែលមានឆន្ទៈរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា–រុស្ស៊ី។ 🇰🇭🤝🇷🇺 _________ 🔵 តេឡេក្រាមផ្លូវការរបស់សមាគម៖ https://t.me/afcssr #ACSSR #សមាគមអតីតនិស្សិតកម្ពុជា #FormerCambodianStudents

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពី
+9
នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនា (Dialogue) ក្រោមប្រធានបទ៖ «កសាងខ្លួនថ្ងៃនេះ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជា នាពេលអនាគត»។ កិច្ចសន្ទនាដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពី ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ លោកបណ្ឌិត ស្វាយ អង្គារា និងកញ្ញា ថាន រស្មី ។ ក្នុងឱកាសនោះ លោកបណ្ឌិត ញិល រដ្ឋា បានចែករំលែកបទពិសោធន៍ ចំណេះដឹង ទស្សនវិស័យ និងគំនិតបំផុសទឹកចិត្តយ៉ាងជ្រាលជ្រៅ ដល់សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់ ដោយលើកទឹកចិត្តឱ្យយុវជនខិតខំកសាងសមត្ថភាពខ្លួនឯងតាំងពីថ្ងៃនេះ ដើម្បីក្លាយជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ជាមួយគ្នានេះ លោកក៏បានជំរុញស្មារតីស្នេហាជាតិ ការយល់ដឹងអំពីឧត្តមសិក្សា ការអភិវឌ្ឍជំនាញ និងឱកាសសិក្សានៅបរទេស សម្រាប់យុវជនកម្ពុជា។

+7
​🌟 សកម្មភាពថ្ងៃដំបូង៖ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី ក្នុងវេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ 🌟

សកម្មភាពសមាគមក្នុងការចូលរួមផ្សព្វផ្សាយអាហាររូបករណ៍ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ។
+3
សកម្មភាពសមាគមក្នុងការចូលរួមផ្សព្វផ្សាយអាហាររូបករណ៍ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ។

📚📚ឱកាសសិក្សានៅសហព័ន្ធរុស្ស៊ី និងការចូលរួមចំណែកដើម្បីយុវជនជំនាន់ក្រោយ! 🇰🇭🤝🇷🇺 សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី
📚📚ឱកាសសិក្សានៅសហព័ន្ធរុស្ស៊ី និងការចូលរួមចំណែកដើម្បីយុវជនជំនាន់ក្រោយ! 🇰🇭🤝🇷🇺 សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក អតីតនិស្សិត និងសាធារណជនទាំងអស់ អំពីការចូលរួមរបស់សមាគម ក្នុងព្រឹត្តិការណ៍ “វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦” 📍ព័ត៌មានកម្មវិធី៖ កាលបរិច្ឆេទ៖ ថ្ងៃទី២៣ និង ២៤ ខែឧសភា ឆ្នាំ២០២៦ ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ពេលវេលា៖ ចាប់ពីម៉ោង ៧៖០០ ព្រឹក តទៅ ✨ អ្វីដែលពិសេសនៅស្ដង់របស់សមាគម៖ ក្នុងស្មារតីសហការជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំរាជធានីភ្នំពេញ ពួកយើងនឹងមានស្ដង់ផ្សព្វផ្សាយព័ត៌មានលម្អិតអំពីឱកាសអាហារូបករណ៍ និងការណែនាំពីបទពិសោធន៍ផ្ទាល់នៃការសិក្សានៅសហព័ន្ធរុស្ស៊ី 🙏ការអំពាវនាវសប្បុរសធម៌៖ ដើម្បីគាំទ្រដល់ក្រុមការងារស្ម័គ្រចិត្តដែលប្រចាំការនៅស្ដង់ពិព័រណ៍ សមាគមសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក អតីតនិស្សិត និងសាធារណជន មេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកាតាមកម្លាំងសទ្ធារៀងៗខ្លួន🙏 សូមជម្រាបថាថវិកាដែលទទួលបាននឹងត្រូវប្រើប្រាស់សម្រាប់រៀបចំឯកសារផ្សព្វផ្សាយ និងការចំណាយផ្សេងៗរបស់ក្រុមការងារ ដើម្បីយុវជនកម្ពុជាក្រោយ🙏 សូមអញ្ជើញចូលរួមទស្សនា និងគាំទ្រឱ្យបានច្រើនកុះករ! 🤝🎓

វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦” ក្រោមប្រធានបទ “ការបណ្ដុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត” ដែលនឹង
វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦” ក្រោមប្រធានបទ “ការបណ្ដុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្គេកវិទ្យាកម្ពុជា (សាលាតិចណូ) មានកិត្តិយសទទួលបានការចូលរួមពីវាគ្មិនកិត្តិយស លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្សី និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ លោកបណ្ឌិតនឹងផ្តល់កិត្តិយសចែករំលែកបទពិសោធន៍ និងទស្សនទានដ៏មានតម្លៃក្រោមប្រធានបទ “កសាងខ្លួនថ្ងៃនេះ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជានាពេលអនាគត” ដែលនឹងផ្តល់នូវចក្ខុវិស័យ ការវិភាគ និងការណែនាំយ៉ាងស៊ីជម្រៅសម្រាប់យុវជនកម្ពុជាក្នុងការរៀបចំខ្លួន និងពង្រឹងសមត្ថភាពសម្រាប់ឱកាសសកល។ កាលបរិច្ឆេទ៖ ថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ២០២៦ ទីកន្លែង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ពេលវេលា៖ ០៨:០០ ព្រឹក ដល់ ១៦:០០ ល្ងាច ការចូលរួម៖ ឥតគិតថ្លៃ https://shlink.sala.tech/53HIJQ3Tn "ឱកាសអាហារូបករណ៍ និងកម្មវិធីសិក្សានៅបរទេស | CamStudent " : https://t.me/scholarship4Cambodia

📚📚ឱកាសសិក្សានៅសហព័ន្ធរុស្ស៊ី និងការចូលរួមចំណែកដើម្បីយុវជនជំនាន់ក្រោយ! 🇰🇭🤝🇷🇺 សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី
+2
📚📚ឱកាសសិក្សានៅសហព័ន្ធរុស្ស៊ី និងការចូលរួមចំណែកដើម្បីយុវជនជំនាន់ក្រោយ! 🇰🇭🤝🇷🇺 សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក អតីតនិស្សិត និងសាធារណជនទាំងអស់ អំពីការចូលរួមរបស់សមាគម ក្នុងព្រឹត្តិការណ៍ “វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦” 📍ព័ត៌មានកម្មវិធី៖ កាលបរិច្ឆេទ៖ ថ្ងៃទី២៣ និង ២៤ ខែឧសភា ឆ្នាំ២០២៦ ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ពេលវេលា៖ ចាប់ពីម៉ោង ៧៖០០ ព្រឹក តទៅ ✨ អ្វីដែលពិសេសនៅស្ដង់របស់សមាគម៖ ក្នុងស្មារតីសហការជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំរាជធានីភ្នំពេញ ពួកយើងនឹងមានស្ដង់ផ្សព្វផ្សាយព័ត៌មានលម្អិតអំពីឱកាសអាហារូបករណ៍ និងការណែនាំពីបទពិសោធន៍ផ្ទាល់នៃការសិក្សានៅសហព័ន្ធរុស្ស៊ី 🙏ការអំពាវនាវសប្បុរសធម៌៖ ដើម្បីគាំទ្រដល់ក្រុមការងារស្ម័គ្រចិត្តដែលប្រចាំការនៅស្ដង់ពិព័រណ៍ សមាគមសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក អតីតនិស្សិត និងសាធារណជន មេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកាតាមកម្លាំងសទ្ធារៀងៗខ្លួន🙏 សូមជម្រាបថាថវិកាដែលទទួលបាននឹងត្រូវប្រើប្រាស់សម្រាប់រៀបចំឯកសារផ្សព្វផ្សាយ និងការចំណាយផ្សេងៗរបស់ក្រុមការងារ ដើម្បីយុវជនកម្ពុជាក្រោយ🙏 សូមអញ្ជើញចូលរួមទស្សនា និងគាំទ្រឱ្យបានច្រើនកុះករ! 🤝🎓

លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី អញ្ជើញចូលរួមក្នុងសិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់ ស្តីពីការ
+6
លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី អញ្ជើញចូលរួមក្នុងសិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់ ស្តីពីការរៀបចំក្រមរដ្ឋបាល ឬនីតិក្រមរដ្ឋបាល (ទីស្តីការគណៈរដ្ឋមន្ត្រី)៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់ លើការរៀបចំក្រមរដ្ឋបាល ឬនីតិក្រមរដ្ឋបាល» ដែលប្រារព្ធឡើងនៅសាល D អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សា និងប្រមូលធាតុចូលលើ «សេចក្តីព្រាងទស្សនាទានបឋម ស្តីពីការរៀបចំនីតិក្រមរដ្ឋបាល» ដែលជាផ្នែកមួយនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ការរៀបចំនីតិក្រមរដ្ឋបាលនេះ មានគោលដៅយុទ្ធសាស្ត្រសំខាន់ៗ ដូចជា៖ - សាមញ្ញកម្ម និងសុខដុមនីយកម្ម ៖ ប្រមូលផ្តុំបទប្បញ្ញត្តិក្នុងវិស័យរដ្ឋបាលដែលនៅរាយប៉ាយ ឱ្យមកស្ថិតក្នុងឯកសារតែមួយ ដើម្បីងាយស្រួលយល់ និងអនុវត្ត។ - ពង្រឹងនីតិរដ្ឋ និងតម្លាភាព ៖ បង្កើនគណនេយ្យភាពរបស់អាជ្ញាធរសាធារណៈ និងការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ - ទំនើបកម្មអភិបាលកិច្ច ៖ លើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងជំរុញបរិយាកាសវិនិយោគនៅកម្ពុជា។ ក្នុងឱកាសនោះ អង្គសិក្ខាសាលាក៏បានស្តាប់នូវបទឧទ្ទេសនាមស្តីពីបទពិសោធន៍ និងឧត្តមានុវត្តន៍អន្តរជាតិ (ដូចជាប្រទេសបារាំង និងអាល្លឺម៉ង់) ក្នុងការធ្វើក្រមនីយកម្ម ដើម្បីជាមូលដ្ឋានក្នុងការកសាងនីតិក្រមរដ្ឋបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានលក្ខណៈវិទ្យាសាស្ត្រ។ ហ្វេសប៊ុក ៖ ហ្វេសប៊ុកសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី

🇷🇺🇰🇭 19 мая в МИД России состоялось открытие выставки архивных документов и фотографий, посвящённой 70-летию установления
+6
🇷🇺🇰🇭 19 мая в МИД России состоялось открытие выставки архивных документов и фотографий, посвящённой 70-летию установления дипломатических отношений между Россией и Камбоджей. В торжественной церемонии приняли участие заместитель Министра иностранных дел Российской Федерации А.Ю.Руденко и Чрезвычайный и Полномочный Посол Королевства Камбоджа в Российской Федерации Пичкхун Паня, а также представители Администрации Президента Российской Федерации, Правительства Российской Федерации, Федерального Собрания Российской Федерации, российских министерств и ведомств, деловых, общественных и научных кругов, преподаватели-лингвисты, главы дипломатических миссий стран АСЕАН в Москве. В приветственных выступлениях был подтверждён настрой на поступательное развитие двусторонних отношений, основанных на давних традициях дружбы и доверия. 🤝 Акцентировано стремление к активизации политического диалога, продвижению торгово-экономической кооперации и культурно-гуманитарных обменов. Отмечена близость или совпадение подходов по ключевым вопросам глобальной и региональной повестки дня. #РоссияКамбоджа

🇰🇭🇷🇺 សូមអបអរសាទរខួប70ឆ្នាំ នៃចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី 📆 ការបង្កើតចំណងការទូតរវាងព្រះរាជាណាចក
+1
🇰🇭🇷🇺 សូមអបអរសាទរខួប70ឆ្នាំ នៃចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី 📆 ការបង្កើតចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពសូវៀត ត្រូវបានចាប់ផ្តើមដោយមានការផ្លាស់ប្តូរបេសកកម្មការទូតនៅឆ្នាំ១៩៥៦ និងព្រះដំណើរទស្សនកិច្ចរបស់ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី ទៅសហភាពសូវៀត។ 🤝 សហភាពសូវៀតបានចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច វេជ្ជសាស្ត្រ ការអប់រំ និងការស្តារប្រទេសឡើងវិញ បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ដូចជាការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ឆ្នាំ១៩៩១)។ 🎉 សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមអបអរសាទរខួប70ឆ្នាំ នៃចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នា
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និង​សហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមតំណាងប្រធានាធិបតី បានគោរពជម្រាបជូនសម្តេចធិបតីថា អាស៊ែបៃហ្សង់ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមបានបន្តថា អាស៊ែបៃហ្សង់កំពុងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ជាពិសេសការពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកនូវលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ ជូនចំពោះសម្តេចធិបតី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងឆ្នាំ២០២៦ នេះ។ ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់។ សម្តេចធិបតីបានគូសបញ្ជាក់ថា ភាពរីកចម្រើននៃចំណងមិត្តភាពនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ ទន្ទឹមនឹងនេះ សម្តេចក៏បានកត់សម្គាល់ថា ប្រទេសទាំងពីរនៅមានវិសាលភាពច្រើនទៀតក្នុងការបង្កើនកិច្ចសហការលើវិស័យសក្តានុពលនានា ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាមួយបណ្តាប្រទេសនានាលើសកលលោក។ សម្តេចធិបតី និងឯកឧត្តមតំណាងប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ថាមពល, ទេសចរណ៍, វប្បធម៌, អប់រំ, កសិកម្ម, ព្រមទាំងបានពិភាក្សាលើការជំរុញទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន​ ប្រទេសទាំងពីរ តាមរយៈ​ការរៀបចំឱ្យមានជំនួបធុរជន និងធុរជន​ និងវេទិកាធុរកិច្ចជាដេីម​ ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងថែមទៀត៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្តម VLADI
+2
ព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្តម VLADIMIR PUTIN ប្រធានាធិបតីនៃសហព័ន្ធរុស្សី អបអរសាទរចំណងការទូត 70ឆ្នាំ នៃប្រទេសទាំង ២ Королевское послание Его Величества короля Нородома Сихамони, короля Королевства Камбоджа, Его Превосходительству Владимиру Путину, президенту Российской Федерации, с поздравлением по случаю 70-летия установления дипломатических отношений между двумя странами. 🇰🇭🤝🇷🇺

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមគោរពជូនពរ លោកស្រី សរ សីលៀង អគ្គហិរញ្ញវត្ថុ និងជាជំនួយការប្រធានសមាគមអតីតនិស្សិតកម
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមគោរពជូនពរ លោកស្រី សរ សីលៀង អគ្គហិរញ្ញវត្ថុ និងជាជំនួយការប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ក្នុងឱកាសខួបកំណេីតចម្រេីនជន្មាយុ។ 🎂 យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមប្រោះព្រំ ប្រសិទ្ធិពរជ័យ សិរីបវរមហាប្រសើរ ជូនលោកស្រី និងស្វាមី ព្រមទាំងបុត្រ សូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសេចក្តីគោរពជូនពរពី ថ្នាក់ដឹកនាំ ក្រុមការងារ និងសមាជិក សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី