en
Feedback
អ្នកគាំទ្រ-CPP

អ្នកគាំទ្រ-CPP

Open in Telegram

🇰🇭អ្វីៗដេីម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន🇰🇭

Show more
253
Subscribers
No data24 hours
+27 days
+330 days
Posts Archive
-សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង - ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា -ឯកឧ
-សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង - ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា -ឯកឧត្តម ម៉ម សារិន ប្រធានខុទ្ទកាល័យនៃគណ:កម្មាធិការកណ្តាល -ឯកឧត្តម តាក ស៊ុនអ៉ី ប្រធានគណ:ឃោសនាអបរំនៃគណ:កម្មាធិការកណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ សម្រេចបោះឆ្នោតបំពេញបន្ថែមជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ។ #គណបក្សប្រជាជនកម្ពុជា​ #Cambodia

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” ដែលបានលើកឡើង​ចំពោះមុខអ៊ំពូមីង ដែលជាអតីតយុទ្ធជនធ្លាប់ឆ្លងកាត់សង្គ្រាមផ្ទាល់ គឺយល់យ៉ាងច្បាស់ពីគុណតម្លៃនៃសន្តិភាព 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សូមទស្សនាវីដេអូ រមណីយដ្ឋានទេសចរណ៌ធម្មជាតិ ភ្នំកំពង់ត្រាច មានទីតាំងស្ថិតនៅ ភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត មានចម្ងាយប្រមាណ ៣៨គីឡូម៉ែតពីក្រុងកំពត និង២គីឡូម៉ែត ពីផ្សារកំពង់ត្រាច។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

«សហគមន៍កសិកម្មទំនើប»៖ រួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព។ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេ្ទកទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប សហគមន៍កសិកម្មទំនើបផ្តល់ភាពច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត៕

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភ
+2
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី២៤ ខែកញ្ញា ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ
+3
រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី២៤ ខែកញ្ញា ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញជារៀងរាល់ឆ្នាំ

ឯកឧត្តម ប៉ែន បូណា៖ ការពិតខ្លះ គេអត់ឱ្យផ្សាយទេ ដូចជាព័ត៌មានដែលប៉ះពាល់ដល់សន្ដិសុខជាតិ ប៉ះពាល់ដល់សិទ្ធិកុមារជាដើម។ កុំថាឡើយច្បាប់កម្ពុជាមិនឱ្យផ្សាយ សូម្បីក្រុមហ៊ុនហ្វេសប៊ុក ក៏គេហាមមិនឱ្យផ្សាយលើហ្វេសប៊ុករបស់គេដែរ។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងក្នុងកិច្ចពិភាក្សាពិសេសជាមួយទូរទស្សន៍បាយ័នព័ត៌មាន (BTV) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

«ឆ្នាំថ្មី សមិទ្ធផលថ្មី» វឌ្ឍនភាពរបស់ប្រទេសកម្ពុជា នៅតែបន្តជំរុញដោយកម្លាំងរបស់ប្រជាជនកម្ពុជា ប្រកបដោយការទទួលខុសត្រូវរួម ក្រោមចក្ខុវិស័យនៃប្រមុខដឹកនាំរាជរដ្ឋាភិបាល ឆ្ពោះទៅកាន់អនាគត និងជោគវាសនារួមតែមួយ ជាប្រជាជាតិនៃភាពកក់ក្តៅ ថ្លៃថ្នូរ និងរុងរឿង។ វីដេអូ KiloTRAVEL Join-> GazettePeople

"យុវជនកម្ពុជា យល់ដឹងកាន់តែច្បាស់ ពីថ្ងៃរំដោះ ៧មករា" ទុក្ខសោកវេទនា ដែលពលរដ្ឋធ្លាប់មានក្នុងរបបនោះ គឺត្រូវរៀបរាប់យ៉ាងក្តុកក្តួល ថារកទីបំផុតគ្មាន។ នេះជាស្លាកស្នាមប្រវត្តិសាស្ត្រដ៏ឈឺចាប់ដែលប្រជាពលរដ្ឋខ្មែរធ្លាប់របួសដោយសារមេដឹកនាំមិនគិតពីផលប្រយោជន៍ជាតិ។

"ជ័យជម្នះ ៧ មករា សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជននិងមាតុភូមិកម្ពុជា" រាជរដ្ឋាភិបាលកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំ ព្រមទាំងរៀចំជា« ទិវាបុណ្យរបស់ប្រជាជនកម្ពុជា» ដែលបានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករ និយោជិក ក្នុងប្រទេសកម្ពុជា បានឈប់សម្រាកចំនួន១ថ្ងៃ ក្នុងទិវាបុណ្យនេះ។

មានថ្ងៃរំដោះ ៧មករា ទើបយើងមានអ្វីៗគ្រប់យ៉ាង ដូចសព្វថ្ងៃ ថ្ងៃ៧មករា អាចនិយាយបានថា ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ ថ្ងៃកំណើតនៃសន្តិភាពផងដែរ តាំងពីភ្លើងសង្គ្រាមឆាបឆេះតាំងពីឆ្នាំ១៩៧០ និងការសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងរង្គាល សហាវយង់ឃ្នងពីពួក ប៉ុល ពត ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

"ស្មារតីជ័យជំនះ៧មករានៅតែស្ថិតក្នុងក្រអៅបេះដូងប្រជាជាតិកម្ពុជា" ថ្ងៃ៧មករា គឺជាថ្ងៃមហាជ័យជម្នះជាប្រវត្តិសាសស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងអាយុជីវិតប្រជាជនពីរណ្តៅជ្រោះមរណៈបានទាន់ពេលវេលា។ មហាជ័យជម្នះ ៧មករានេះបានបើកឡើងនូវទំព័រសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

៧ មករា មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ជ័យជម្នះរបស់ប្រជាជាតិកម្ពុជា

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុវជនខ្មែរសម័យនេះមានសំណាង ដែលបានរស់នៅយ៉ាងសប្បាយរីករាយក្នុងសម័យសន្តិភាព #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ស្នាមញញឹម និងក្តីសង្ឃឹមត្រឡប់មកវិញ សម្រាប់បងប្អូនអតិថិជនបុរី ទ្រី គីម គម្រោង១០ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីក្មេងទំនេីប​ ត្រូវតែប្រេីធម៌ក្ដៅ និងបង្ក្រាបឱ្យខានតែបាន​ ដេីម្បីសន្តិសុខសង្គម! #សម្ដេចធិបតីនាយករដ្ឋមន្ត្រី

សារពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុម ក្មេងទំនើង ដោយគ្មានការលើកលែង!

🇰🇭អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨-២០២៤) មរតកលោកតា 👉កម្ពុជាពីប្រទេសដែលកម្លាំងអង្គការ សហប្រជាជាតិ (UN) មកកាលពីឆ្នាំ១៩៩២ បានក្លាយទៅជាប្រទេសដែលបញ្ជូនកម្លាំងទៅជួយប្រទេសខាងក្រៅវិញ ក្រោមឆ័ត្រអង្គ ការសហប្រជាជាតិ។ 🎥 ផលិតករ ជា ច័ន្ទបរិបូរណ៍ 🗓 ២៤ ធ្នូ ២០២៤ 🙏 សូមអរគុណ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គោលដៅធំក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ គឺការផ្លាស់ប្ដូរផ្នត់គំនិតពីការពឹងផ្អែកខាងក្រៅខ្លួន មកពឹងផ្អែកសមត្ថភាពខាងក្នុងខ្លួន ក្រោមទិសស្លោក "អ្នកចេះ គឺជាប់" #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg