en
Feedback
The SEED - គ្រាប់ពូជ

The SEED - គ្រាប់ពូជ

Open in Telegram

The SEED_គ្រាប់ពូជ គឺជាវេទិការមួយសម្រាប់យុវជនដែលមានឈាមជ័រអង្គរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការវិភាគលើព្រឹត្តិការណ៍ពិភពដូចបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរួមទាំងបណ្ដុះគ្រាប់ពូជជាច្រើនទៀតដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងជាតិ។

Show more
1 635
Subscribers
No data24 hours
-57 days
-1230 days
Posts Archive
តើអាល់ប៊ុមទោលដំបូងរបស់ Beyoncé មានឈ្មោះអ្វី?
Anonymous voting

តើអ្នកណាជាអ្នកសរសេររឿង "Hamlet"?
Anonymous voting

តើកប៉ាល់ដែលដឹកពួក Pilgrims ទៅអាមេរិកមានឈ្មោះអ្វី?
Anonymous voting

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការចូលរួមរបស់ឥណ្ឌូនេស៊ីជាសមាជិក BRICS និងការសម្លឹងចូលរួមពីសមាជិកអាស៊ានមួយចំនួន] នៅដើមឆ្នាំ២០២៥ B
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការចូលរួមរបស់ឥណ្ឌូនេស៊ីជាសមាជិក BRICS និងការសម្លឹងចូលរួមពីសមាជិកអាស៊ានមួយចំនួន] នៅដើមឆ្នាំ២០២៥ BRICS បានកើនសមាជិកចំនួន ១០ ប្រទេសបន្ទាប់ប្រទេសប្រេស៊ីលដែលជាម្ចាស់ផ្ទះក្នុងឆ្នាំនេះបានប្រកាសពីការស្វាគមន៍ទី១០ របស់ខ្លួន។ ហើយសមាជិកទី១០ នោះគឺប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដ៏ធំមួយនៅតំបន់អាស៊ានរួមទាំងពិភពលោកដែលមានប្រជាជនលេខរៀងទី៤ និងសេដ្ឋកិច្ចខ្លាំងស្ថិតក្នុង២០ប្រទេសផងដែរ។ តើការចូលជាសមាជិករបស់ឥណ្ឌូនេស៊ីនៅអង្គការBRICS អាចនឹងមានប្រទេសអាស៊ានផ្សេងទៀតត្រៀមខ្លួនចូលរួមជាសមាជិកពេញសិទ្ធិនៃអង្គការBRICS ដែរឬទេ? សម្រាប់អត្ថបទលម្អិត | Telegram| Facebook

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ អត្ថប្រយោជន៍នៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម] សេរីភាវូបនីយកម្មពាណិជ្ជកម្មសេរីសំដៅលើដំណើរការនៃការកាត
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ អត្ថប្រយោជន៍នៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម] សេរីភាវូបនីយកម្មពាណិជ្ជកម្មសេរីសំដៅលើដំណើរការនៃការកាត់បន្ថយ ឬលុបបំបាត់របាំងពាណិជ្ជកម្ម ដូចជាពន្ធគយ កូតា និងការរឹតបន្តឹងការនាំចូល ដើម្បីលើកទឹកចិត្តដល់លំហូរសេរីនៃទំនិញ និងសេវាកម្មឆ្លងកាត់ព្រំដែន។ គោលដៅគឺដើម្បីបង្កើតទីផ្សារពិភពលោកដែលបើកចំហ និងប្រកួតប្រជែងជាងមុន ដែលអាជីវកម្ម និងអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ពីឱកាសពាណិជ្ជកម្មកើនឡើង។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

[ថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់វិស័យ K-pop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង ] K-pop ដែលមានពាក្យពេញជា Korean Popular Music ជាប្រភេទតន្ត្រីដ
[ថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់វិស័យ K-pop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង ] K-pop ដែលមានពាក្យពេញជា Korean Popular Music ជាប្រភេទតន្ត្រីដែលមានប្រភពមកពីប្រទេសកូរ៉េខាងត្បូង ដែលរួមបញ្ចូលចង្វាក់ចម្រុះ ទាំងកន្រ្តាក់ញាក់អារម្មណ៍និង​ កំសត់បែបមនោសញ្ចេតនា។ K-pop បានចាប់ផ្តើមពីចំណុចតូចមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីពីរបីទសវត្សរ៍មុន ប៉ុន្តែសព្វថ្ងៃ ប្រភេទចង្វាក់តន្ត្រីមួយប្រភេទនេះបានអង្រួនពិភពលោក និងបង្កបង្កើតបានក្រុមចម្រៀងនិងតារាល្បីៗជាច្រើនដូចជា BTS, Blackpink, TWICE ជាដើម។ ជាមួយនឹងបទចម្រៀងល្បីៗដូចជា “Gangnam Style” និង “APT”, K-pop កាន់តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រុក និងទូទាំងពិភពលោក ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូង។ អត្ថបទនេះនឹងពន្យល់កាន់តែស៊ីជម្រៅអំពីឥទ្ធិពលផ្ទាល់ និងឥទ្ធិពលប្រយោលរបស់ K-pop ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើថាមពលប្រភេទណាដែលផលិតដោយព្រះអាទិត្យ?
Anonymous voting

តើទីក្រុងណាដែលល្បីល្បាញដោយសារប្រឡាយទឹក និងហ្គុនដូឡា?
Anonymous voting

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ស្ថានភាពនៃទំនាក់ទំនងភូមិសាស្ត្រចិន និងវៀតណាម] ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិន និងវៀតណាមមានតាំង
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ស្ថានភាពនៃទំនាក់ទំនងភូមិសាស្ត្រចិន និងវៀតណាម] ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិន និងវៀតណាមមានតាំងពីយូរលង់ណាស់មកហើយ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។ វៀតណាមទទួលឥទ្ធិពលពីអរិយធម៌ចិនរាប់ពាន់ឆ្នាំមកហើយ ជាពិសេសនៅចន្លោះឆ្នាំ ១១១ មុនគ.ស រហូតដល់ ឆ្នាំ ៩៣៨នៃគ.ស ដែលវៀតណាមគឺស្ថិតក្រោមការត្រួតត្រារបស់ចិន។ ហេតុនេះហើយ ទាំងភាសា របៀបគ្រប់គ្រងរដ្ឋ និងជំនឿសាសនារបស់វៀតណាមសុទ្ធតែបញ្ជ្រាបមកពីចិន។ ក្រោយទទួលបានឯករាជ្យពីចិន វៀតណាមបន្តឈរ និងដុសខាត់បង្កើតបានជាអត្តសញ្ញាណជាតិដ៏រឹងមាំរហូតដល់បច្ចុប្បន្ន។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើសហរដ្ឋអាមេរិកកំពុងឈានទៅដល់ការគ្រប់គ្រងដោយ Oligarchy? តើ Oligarchy នេះប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបែបណា? ⭕️ អ
តើសហរដ្ឋអាមេរិកកំពុងឈានទៅដល់ការគ្រប់គ្រងដោយ Oligarchy? តើ Oligarchy នេះប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបែបណា? ⭕️ អ្នកទាំងអស់គ្នាអាចទស្សនាវីដេអូការបកស្រាយនៅក្នុងតាមរយៈ Link Youtube របស់ The SEED នេះបាន៖ https://www.youtube.com/@theseedcambodia

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនធ្លាក់ទៅក្នុងវិបត្តិបំណុលនៅអំឡុងឆ្នាំ១៩៨០?
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនធ្លាក់ទៅក្នុងវិបត្តិបំណុលនៅអំឡុងឆ្នាំ១៩៨០?] វិបត្តិសេដ្ឋកិច្ចគឺជាបញ្ហាប្រឈមរបស់សេដ្ឋកិច្ចនយោបាយសកល។ នៅពេលដែលបណ្តាប្រទេសក្នុងតំបន់ផ្សេងៗបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច វាបង្កជាគុណវិបត្តិដូចជាការធ្លាក់ចុះនូវគុណភាពជីវិតរបស់ប្រជាជន ហើយបើធ្ងន់ធ្ងរជាងនេះទៅទៀតគឺកាលប្រើប្រាស់គោលនយោបាយមិនសមស្របនឹងកាលៈទេសៈក្នុងការដុះស្រាយវិបត្តិសេដ្ឋកិច្ចនោះអាចរុញច្រានឱ្យប្រទេសនោះធ្លាក់ទៅក្នុងភាពក្រីក្រថែមទៀត។​ ទិដ្ឋភាពបែបនេះធ្លាប់បានកើតរួចមកហើយគឺវិបត្តិបំណុលនៅតំបន់អាមេរិកឡាទីន។ វិបត្តិបំណុលនេះបានបង្រៀនឱ្យប្រទេសនានាមានការប្រុងប្រយ័ត្នក្នុងការខ្ចីប្រាក់ពីស្ថាប័នអន្តរជាតិក៏ដូចជាកម្ចីប្រាក់ពីប្រទេសអភិវឌ្ឍន៏ ដើម្បីយកមកដោះស្រាយបញ្ហាក្នុងស្រុក។ វិបត្តិបំណុលនេះក៏ជាមេរៀនសម្រាប់ស្ថាប័នអន្តរជាតិ និងប្រទេសអភិវឌ្ឍន៏ឱ្យមានការប្រុងប្រយ័ត្នផងដែរព្រោះជំនួយរបស់ពួកគេអាចបង្កគ្រោះថ្នាក់ដល់ប្រទេសដែលខ្ចីប្រាក់ពីខ្លួន។​ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនធ្លាក់ទៅក្នុងវិបត្តិបំណុលនៅអំឡុងឆ្នាំ១៩៨០?
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនធ្លាក់ទៅក្នុងវិបត្តិបំណុលនៅអំឡុងឆ្នាំ១៩៨០?] វិបត្តិសេដ្ឋកិច្ចគឺជាបញ្ហាប្រឈមរបស់សេដ្ឋកិច្ចនយោបាយសកល។ នៅពេលដែលបណ្តាប្រទេសក្នុងតំបន់ផ្សេងៗបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច វាបង្កជាគុណវិបត្តិដូចជាការធ្លាក់ចុះនូវគុណភាពជីវិតរបស់ប្រជាជន ហើយបើធ្ងន់ធ្ងរជាងនេះទៅទៀតគឺកាលប្រើប្រាស់គោលនយោបាយមិនសមស្របនឹងកាលៈទេសៈក្នុងការដុះស្រាយវិបត្តិសេដ្ឋកិច្ចនោះអាចរុញច្រានឱ្យប្រទេសនោះធ្លាក់ទៅក្នុងភាពក្រីក្រថែមទៀត។​ ទិដ្ឋភាពបែបនេះធ្លាប់បានកើតរួចមកហើយគឺវិបត្តិបំណុលនៅតំបន់អាមេរិកឡាទីន។ វិបត្តិបំណុលនេះបានបង្រៀនឱ្យប្រទេសនានាមានការប្រុងប្រយ័ត្នក្នុងការខ្ចីប្រាក់ពីស្ថាប័នអន្តរជាតិក៏ដូចជាកម្ចីប្រាក់ពីប្រទេសអភិវឌ្ឍន៏ ដើម្បីយកមកដោះស្រាយបញ្ហាក្នុងស្រុក។ វិបត្តិបំណុលនេះក៏ជាមេរៀនសម្រាប់ស្ថាប័នអន្តរជាតិ និងប្រទេសអភិវឌ្ឍន៏ឱ្យមានការប្រុងប្រយ័ត្នផងដែរព្រោះជំនួយរបស់ពួកគេអាចបង្កគ្រោះថ្នាក់ដល់ប្រទេសដែលខ្ចីប្រាក់ពីខ្លួន។​ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

[ថង់ប្រាជ្ញា៖ ហេតុផលនៅពីក្រោយភាពក្រីក្ររបស់ហៃទី ] ហៃទី ជារឿយៗត្រូវបានពិភពលោកដាក់រហ័សនាមថាជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិកកណ
[ថង់ប្រាជ្ញា៖ ហេតុផលនៅពីក្រោយភាពក្រីក្ររបស់ហៃទី ] ហៃទី ជារឿយៗត្រូវបានពិភពលោកដាក់រហ័សនាមថាជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិកកណ្តាល និងនៅអឌ្ឍគោលខាងលិច។ រឿងរ៉ាវរបស់ប្រទេសនេះគឺពិតជាអកុសលណាស់ ទាំងប្រវត្តិសាស្ត្រ ភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ដែលកត្តាទាំងអស់នេះពិតជាធ្វើឱ្យប្រទេសហៃទីពិបាកក្នុងការស្វែងរកនូវការអភិវឌ្ឍ។ អត្ថបទនេះនឹងសិក្សាឱ្យស៊ីជម្រៅទៅលើកត្តាទាំងនេះ ព្រមទាំងផ្តល់នូវការបកស្រាយដល់សម​ស្របមួយដើម្បីពន្យល់នូវភាពក្រីក្ររបស់ហៃទី។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើសាច់ប្រភេទណាដែលប្រើជាប្រចាំនៅក្នុង tacos?
Anonymous voting

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស និងសហប្រតិបត្ដិការអន្តរជាតិ ដែលបានអនុញ្ញាតឱ្យក្រុមការងារ The SEED Cambodia ជួបសម្ដែងការគួរសមដើម្បីទទួលបានអនុសាសន៍ក្នុងការបន្តអភិវឌ្ឍ The SEED។ ក្នុងនោះ ឯកឧត្ដម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចាប់អារម្មណ៍លើការចេញផ្សាយអត្ថបទនិងការរៀបចំកម្មវិធី ព្រមទាំងផ្ដល់អនុសាសន៍ដូចជា៖ ១. ការសរសេរអត្ថបទនិងធ្វើមាតិកាខ្លីតែខ្លឹម ២. ការបន្តធ្វើបច្ចុប្បន្នកម្មអំពីការប្រែប្រួលស្ថានការណ៍ពិភពលោក និងភូមិសាស្ត្រនយោបាយ ៣. ការបង្កើតឱ្យមានផែនការផ្សព្វផ្សាយឱ្យបានល្អ។ ទន្ទឹមនេះ ឯកឧត្ដម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងជួយជ្រោមជ្រែង The SEED តាមរយៈធ្វើជាវាគ្មិនដើម្បីធ្វើបាកឋកថា និងបទអន្តរាគមន៍នាថ្ងៃខាងមុខទៅតាមប្រធានបទនិងពេលវេលាសមស្រប និងភ្ជាប់ទៅកាន់វាគ្មិនជំនាញផ្សេងៗទៀត។

តើនរណាជាអ្នកសរសេររឿង "The Hobbit"?
Anonymous voting

[ថង់ប្រាជ្ញា៖ សង្រ្គាមចិន-ជប៉ុនលើកទីពីរ ] កាលពីមុន ជប៉ុនធា្លប់ទទួលជ័យជំនះលើប្រទេសចិនម្តងរួចមកហើយ កាលពីសង្រ្គាមចិន-ជប៉ុនលើកទីម
[ថង់ប្រាជ្ញា៖ សង្រ្គាមចិន-ជប៉ុនលើកទីពីរ ] កាលពីមុន ជប៉ុនធា្លប់ទទួលជ័យជំនះលើប្រទេសចិនម្តងរួចមកហើយ កាលពីសង្រ្គាមចិន-ជប៉ុនលើកទីមួយ (First Sino-Japanese War) ប៉ុន្តែភាពស្រេកឃ្លានអំណាចរបស់ជប៉ុននៅតែបន្តកើនឡើងមិនឈប់ឈរ ដោយអ្នកដឹកនាំនៃប្រទេសនេះកាន់តែមានមហិច្ចតាចក្រពត្តិនិយម ចង់ពង្រីកតំបន់គ្រប់គ្រងរបស់ពួកគេ រហូតធ្វើឱ្យមានសង្រ្គាមជាលើកទីពីរទៀត។ សង្រ្គាមចិន-ជប៉ុនលើកទីពីរនេះ ត្រូវបានគេហៅម្យ៉ាងទៀតថា សង្រ្គាមនៃការតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលកើតឡើងក្នុងអំឡុងឆ្នាំ ១៩៣៧ ដល់ឆ្នាំ ១៩៤៥។ តើសង្រ្គាមនេះកើតឡើងយ៉ាងដូចម្តេច? សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើសង្គ្រាមលោកលើកទី២បានបញ្ចប់នៅឆ្នាំណា?
Anonymous voting

តើឯកតាតូចបំផុតនៃជីវិតគឺជាអ្វី?
Anonymous voting

តើវាលខ្សាច់នៅអាហ្វ្រិកខាងជើងមានឈ្មោះអ្វី?
Anonymous voting