The SEED - គ្រាប់ពូជ
Open in Telegram
The SEED_គ្រាប់ពូជ គឺជាវេទិការមួយសម្រាប់យុវជនដែលមានឈាមជ័រអង្គរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការវិភាគលើព្រឹត្តិការណ៍ពិភពដូចបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរួមទាំងបណ្ដុះគ្រាប់ពូជជាច្រើនទៀតដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងជាតិ។
Show more1 635
Subscribers
No data24 hours
-57 days
-1230 days
Posts Archive
1 635
តើនរណាជាអធិរាជទីមួយនៃប្រទេសចិនបង្រួបបង្រួម និងជាស្ថាបនិកនៃរាជវង្សឈីង (Qin Dynasty)?
1 635
[ថង់ប្រាជ្ញា៖ តើតុលាការយុត្តិធម៌អន្តរជាតិមានសារៈសំខាន់យ៉ាងណាសម្រាប់រដ្ឋដែលមានជម្លោះនៅលើពិភពលោក? ]
នៅពេលដែលមានជម្លោះរវាងរដ្ឋ និងរដ្ឋ, ភាពតានតឹងនឹងកើតមានឡើងដែលអាចឈានដល់ជម្លោះប្រដាប់អាវុធ និងបង្កផលប៉ះពាល់ខ្លាំងទៅដល់សេដ្ឋកិច្ចទាំងមូល និងទំនាក់ទំនងអន្តរជាតិ។ មានជម្លោះមួយចំនួនមិនអាចដោះស្រាយដោយការចរចាររវាងភាគីនៃជម្លោះបាននោះទេ ប៉ុន្តែត្រូវតែស្វែងរកភាគីទី៣ដែលជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយជម្លោះទាំងនោះ។ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២មក ធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង និងចុះហត្ថលេខាទទួលស្គាល់នៅឆ្នាំ១៩៤៥ ក្នុងគោលបំណងរក្សាសុខសន្តិភាព និងពង្រឹងកិច្ចសហការអន្តរជាតិ។ ស្របតាមគោលបំណងនេះ មាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិបានលើកឡើងនូវវិធីសាស្រ្ដនៃការដោះស្រាយជម្លោះតាមរយៈការចរចា សម្រុះសម្រួល និងតាមយន្តការសន្តិភាព ដូចជាតាមរយៈតុលាការជាដើម។
សម្រាប់អត្ថបទលម្អិត | Telegram| Facebook
1 635
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យមជ្ឈឹមបូព៌ានៅតែជាកង្វល់ពិភពលោក]
មជ្ឈឹមបូព៌ា ជាតំបន់មួយដែលត្រូវបានគេមើលឃើញថានៅតែជាចំណោទបញ្ហាដែលពិបាកដោះស្រាយ និងជាដែលចាក់ច្រេះតាំងពីអតីតកាលមក។ កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា ខណៈដែលជម្លោះរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីននៅតំបន់ហ្គាសា(Gaza Strip) តំបន់មជ្ឈឹមបូព៌ាមានមិនទាន់បានបញ្ចប់ផង, អ៊ីស្រាអ៊ែលបានបន្តសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីរ៉ង់។ ការប្រកាសសង្គ្រាមរបស់ប្រទេសអ៊ីស្រាអ៊ែល និងការបាញ់ប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យពិភពលោកកាន់តែព្រួយបារម្ភបន្ថែមទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ាទៀត ដោយសារតែប្រទេសអ៊ីរ៉ង់ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលធំ និងមានកម្លាំងយោធាខ្លាំងក្លាក្នុងតំបន់នេះផងដែរ។ តើបញ្ហារវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ អាចចោទជាបញ្ហាធំៗដល់ពិភពលោកដល់កំរិតណា?
សម្រាប់អត្ថបទលម្អិត | Telegram| Facebook
1 635
📣 The SEED Cambodia is Looking for a Creative Teammate!
Position: Part-Time Content Creator & Social Media Assistant
💸 Pay: $100/month
🕐 Hours: 1PM – 5PM (flexible vibes, but we get things done)
⚙ What You’ll Be Doing:
👉 Help create fun + impactful content for IG, TikTok, Facebook, etc.
👉 Design scroll-stopping posters and visuals (Canva game strong)
👉 Edit short-form videos (Reels/TikToks that slap)
👉 Write catchy captions and creative copy
👉 Post, schedule, and help us stay consistent online
🌟 Bonus If You:
🤟 Love trends, memes, and storytelling
🤟 Know a bit about finance, youth culture, or Cambodia
🤟Have experience with CapCut and Canva
📩 Slide your CV into our inbox:
Send your stuff to public_relations@theseedcambodia.com
1 635
តើ មនោគមវិជ្ជា នយោបាយ អ្វី ខ្លះ ដែល តស៊ូ មតិ ចង់ឱ្យមធ្យោបាយ ផលិតកម្ម ក្លាយជា កម្មសិទ្ធិ និង គ្រប់គ្រង ដោយ វណ្ណៈ កម្មករ?
1 635
សង្គ្រាមត្រជាក់ ជាភាពតានតឹងភូមិសាស្ត្រនយោបាយ រវាងប្រទេសពីរណា?
1 635
តើនរណាជាអធិរាជទីមួយនៃប្រទេសចិនបង្រួបបង្រួម និងជាស្ថាបនិកនៃរាជវង្សឈីង (Qin Dynasty)?
1 635
តើមួយណាដែលមិនមែនជាប្រភពនៃច្បាប់អន្តរជាតិ តាមមាត្រា ៣៨ នៃលក្ខន្តិកៈ ICJ?
1 635
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថានគឺជាកង្វល់នៃសន្តិសុខពិភពលោក]
កាលពីពេលថ្មីៗនេះ ជម្លោះនៅតំបន់កាស្មៀបានកើតឡើងម្តងទៀត ដោយជម្លោះនេះជាជម្លោះដែលចាក់ស្រេះ និងបន្សល់ទុកតាំងតែសម័យក្រោយអាណានិគមមកម្ល៉េះ។ នៅក្នុងឆ្នាំ២០២៥នេះ ឥណ្ឌាបានវាយប្រហារទៅកាន់ប្រទេសប៉ាគីស្ថានដោយសារមានអំពើភេវរកម្មដែលបានកើតឡើងនៅ Pahalgam ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ដែលបណ្តាលឱ្យស្លាប់ភ្ញៀវទេសចរចំនួន២៦ នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។
សម្រាប់អត្ថបទលម្អិត | Telegram| Facebook
1 635
[ថង់ប្រាជ្ញា៖ ប្រៀបធៀបរវាង NATO និង EU ]
អង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) គឺជាអង្គការតំបន់ដ៏សំខាន់ដែលមូលដ្ឋាននៅដែនដីអឺរ៉ុប។ អង្គការទាំងពីរនេះមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ដែលជាទីក្រុងដ៏សំខាន់មួយនៅអឺរ៉ុបខាងលិច។ ទោះបីជាអង្គការតំបន់ទាំងពីរនេះជាអង្គការអន្តររដ្ឋាភិបាល និងមានលក្ខណៈដូចគ្នាមួយចំនួនយ៉ាងណាក្ដី ប៉ុន្តែអង្គការទាំងពីរនេះមានខុសគ្នាខ្លាំងលើតថភាពមួយចំនួនរួមមាន គោលបំណង រចនាសម្ព័ន្ធ និងសមាជិកភាព។
សម្រាប់អត្ថបទលម្អិត | Telegram| Facebook
1 635
តើមួយណាជាស្ថាប័នតុលាការដែលស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ?
1 635
តើពាក្យណាដែលគេនិយមប្រើសម្រាប់ការកើនឡើងនៃឥទ្ធិពលសកលនៃតួអង្គមិនមែនរដ្ឋ ដូចជាសាជីវកម្មពហុជាតិ និងអង្គការក្រៅរដ្ឋាភិបាល?
1 635
តើសម្ព័ន្ធភាពមួយណាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់សូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់?
