en
Feedback
The SEED - គ្រាប់ពូជ

The SEED - គ្រាប់ពូជ

Open in Telegram

The SEED_គ្រាប់ពូជ គឺជាវេទិការមួយសម្រាប់យុវជនដែលមានឈាមជ័រអង្គរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការវិភាគលើព្រឹត្តិការណ៍ពិភពដូចបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរួមទាំងបណ្ដុះគ្រាប់ពូជជាច្រើនទៀតដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងជាតិ។

Show more
1 635
Subscribers
No data24 hours
-57 days
-1230 days
Posts Archive
លក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) ជាសន្ធិសញ្ញាបង្កើតស្ថាប័នអន្តរជាតិមួយណា?
Anonymous voting

តើអ្វីទៅជា “ការវិនិយោគផ្ទាល់ពីបរទេស (FDI)”?
Anonymous voting

«ការវិភាគពីគំនាបនៃសម្ពាធតាមព្រំដែន ទៅលើ អនាគតនៃរដ្ឋាភិបាលស៊ីវិលរបស់ប្រទេសថៃ» ការវិភាគពីគំនាបនៃសម្ពាធតាមព្រំដែន ទៅលើអនាគតនៃរដ្
«ការវិភាគពីគំនាបនៃសម្ពាធតាមព្រំដែន ទៅលើ អនាគតនៃរដ្ឋាភិបាលស៊ីវិលរបស់ប្រទេសថៃ» ការវិភាគពីគំនាបនៃសម្ពាធតាមព្រំដែន ទៅលើអនាគតនៃរដ្ឋាភិបាលស៊ីវិល របស់ប្រទេសថៃរដ្ឋាភិបាលស៊ីវិលរបស់ថៃកំពុងត្រូវគាបសង្កត់ពីជម្លោះ និង អស្ថិរភាពនៅ ព្រំប្រទល់៣ ក្នុងពេលតែមួយ៖ លំហូរនៃឧក្រិដ្ឋកម្ម គ្រឿងញៀននៅព្រំដែន ថៃ-មីយ៉ាន់ម៉ា ក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងតាមព្រំដែនថៃ-ម៉ាឡេស៊ី និង ជម្លោះព្រំដែនថៃ-កម្ពុជា។ ជម្លោះនីមួយៗពង្រឹងអំណាច និង សារៈសំខាន់នៃ យោធារបស់ថៃ ខណៈដែលរដ្ឋាភិបាលស៊ីវិល កាន់តែអន់ថយ។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

«ប្រយ័ត្នប្រយែងនឹងភាពជាតិនិយមជ្រុល ដែលប៉ះពាល់សេដ្ឋកិច្ចជាតិ និងបងប្អូនខ្មែរគ្នាឯង» ក្នុងអំឡុងពេលមានសង្គ្រាមព្រំដែនរវាងប្រទេសថ
«ប្រយ័ត្នប្រយែងនឹងភាពជាតិនិយមជ្រុល ដែលប៉ះពាល់សេដ្ឋកិច្ចជាតិ និងបងប្អូនខ្មែរគ្នាឯង» ក្នុងអំឡុងពេលមានសង្គ្រាមព្រំដែនរវាងប្រទេសថៃនិងកម្ពុជា អារម្មណ៍ ជាតិនិយមរបស់ប្រជាជនខ្មែរបានកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ការធ្វើព ហិកា ឈប់ទិញផលិតផលថៃបានក្លាយជានិមិត្តរូបនៃការរួបរួមជាតិយ៉ាង ខ្លាំង។ វាជារឿងត្រឹមត្រូវណាស់ដែលប្រជាជនខ្មែរងើបឈរជាមួយគ្នាដើម្បី ការពារកិត្តិយសនិងអធិបតេយ្យភាពរបស់ជាតិ។ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកជាតិនិយមជ្រុលមួយចំនួនបានរករឿង ខុសហេតុផល។ ឧទាហរណ៍មួយគឺ ការវាយប្រហារតាមអ៊ីនធឺណិតទៅលើ ក្រុមហ៊ុន Brown Coffee ដែលជាក្រុមហ៊ុនកាហ្វេរបស់ប្រទេសកម្ពុជា ដោយសារតែហាងមិនទាន់បានប្តូរទឹកដោះគោដែលនាំចូលពីថែមកជា ទឹកដោះគោក្នុងស្រុកវិញឱ្យបានឆាប់ទាន់ពេល។ មុននឹងយើងវាយតម្លៃ យើង គួរត្រូវយល់ដឹងពីស្ថានភាពជាក់ស្តែងជាមុនសិន។ Brown មិនមែនជាហាង កាហ្វេតូចៗទេ ពោលគឺជាហាងកាហ្វេខ្នាតធំ ដែលបង្កើតឡើងដោយ សហគ្រិនខ្មែរ មានសាខាប្រមាណជាង ៣៩សាខា និងបុគ្គលិកជាង ៧០០ នាក់។ សម្រាប់ក្រុមហ៊ុនមានទំហំធំបែបនេះ ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចបានទេ។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

«គ្រាប់បែកផូស្វ័រសសរបស់ថៃដែលប្រើមកលើកម្ពុជា មិនមែនជាអាវុធគីមីទេ ប៉ុន្តែវាជាអាវុធគ្រោះថ្នាក់ខ្លាំង» នៅថ្ងៃទី១៩ សីហា ឆ្នាំ២០២៥
«គ្រាប់បែកផូស្វ័រសសរបស់ថៃដែលប្រើមកលើកម្ពុជា មិនមែនជាអាវុធគីមីទេ ប៉ុន្តែវាជាអាវុធគ្រោះថ្នាក់ខ្លាំង» នៅថ្ងៃទី១៩ សីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក វិនថៃ សូវរី អ្នកនាំ ព័ត៌មានកងទ័ពថៃ បានបញ្ជាក់ថា គ្រាប់បែកផូស្វ័រសស (WP) មិនមែនជា អាវុធគីមីទេ ប៉ុន្តែវាមានតួនាទីឬគោលដៅចម្បងក្នុងការបង្កើតផ្សែង ផ្តល់ពន្លឺ ការបំផ្ទុះ និងមាន incendiary functions (ដែលបង្កឲ្យមានការឆាបឆេះ) បើយោងតាម The Nation Thailand។ ការដាក់បញ្ចូល “មុខងារធ្វើឲ្យ ឆាបឆេះ ឬ incendiary function” ជាតួនាទីឬគោលដៅចម្បងនៃការប្រើ ប្រាស់គ្រាប់បែកWP បានបញ្ជាក់ឲ្យច្បាស់ថា WP ត្រូវបានថៃទទួលស្គាល់ ថា ជា “incendiary weapon” បើយោងទៅតាមនិយមន័យនៃ អនុសញ្ញា CCW ប្រការ III ដែលបានបញ្ជាក់ថា៖ “incendiary weapon" មានន័យថាជា អាវុធ ឬគ្រាប់បែកដែលត្រូវបានរចនាឡើងដោយមាន គោលដៅជាចម្បងសម្រាប់ដុតបំផ្លាញវត្ថុ ឬបង្ករបួសស្នាមដល់មនុស្ស តាមរយះអណ្តាតភ្លើង កំដៅ ឬការរួមបញ្ចូលគ្នា ដែលផលិតដោយប្រតិកម្ម គីមីនៃសារធាតុដែលបញ្ជូនមកលើគោលដៅ។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហារដ្ឋសភាធិការ ធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម
+5
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហារដ្ឋសភាធិការ ធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឈាងវុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃ រដ្ឋសភា ដែលបានអនុញ្ញាតឱ្យក្រុមការងារ The SEED Cambodia ជួប សម្តែងការគួរសមដើម្បីទទួលបានអនុសាសន៍ណែនាំពីគម្រោងថ្មីរបស់ The SEED។ ក្នុងនោះ ឯកឧត្តមបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើគម្រោងដែល ជ្រើសរើសយកខេត្តកំពង់ធំជាខេត្តគំរូដែលគ្មាន កម្ចីក្រៅផ្លូវការ ការប្រើ ប្រាស់ប្រាក់រៀល ទូលំទូលាយ និងការបញ្ជាបចំណេះដឹងផ្នែក ហិរញ្ញវត្ថុ ដើម្បីបញ្ចៀសបំណុលលើសលប់ ព្រមទាំងផ្តល់អនុសាសន៍ថា គម្រោងត្រូវ ឈរលើ គោលការណ៍បីសំខាន់ៗ ១-គម្រោងដាក់ចេញនូវគោលនយោបាយ ច្បាស់លាស់ ២-គម្រោងត្រូវរកធនធានមនុស្សដែលមាន សមត្ថភាព និងបទពិសោធន៍ គ្រប់គ្រាន់ ៣-ត្រូវមានថវិកាគ្រប់គ្រាន់ ដើម្បីរៀបចំ គម្រោង។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើពាក្យណាដែលពណ៌នាអំពីការលុបបំបាត់របាំងពាណិជ្ជកម្ម រវាងប្រជាជាតិ?
Anonymous voting

«សារៈសំខាន់របស់កម្ពុជាចំពោះសេដ្ឋកិច្ចថៃ និង ការធ្វើពហិការរបស់កម្ពុជាអាចប៉ះពាល់សេដ្ឋកិច្ចថៃ» ខ្មែរអាចធ្វើបាបថៃផ្នែកសេដ្ឋកិច្ចប
«សារៈសំខាន់របស់កម្ពុជាចំពោះសេដ្ឋកិច្ចថៃ និង ការធ្វើពហិការរបស់កម្ពុជាអាចប៉ះពាល់សេដ្ឋកិច្ចថៃ» ខ្មែរអាចធ្វើបាបថៃផ្នែកសេដ្ឋកិច្ចបាន ដោយគ្រាន់តែឈប់ទិញនិងប្រើប្រាស់ ផលិតផលថៃ ហើយទិន្នន័យខាងក្រោមនេះអាចបញ្ជាក់យ៉ាងច្បាស់ផងដែរ។ មុនពេលមានវិវាទព្រំដែន កម្ពុជាគឺជាភ្ញៀវដ៏សំខាន់បំផុតមួយរបស់ថៃ។ តាម របាយការណ៍របស់វិទ្យាស្ថានត្រួតពិនិត្យភាពស្មុគស្មាញនៃសេដ្ឋកិច្ច នៅក្នុង ឆ្នាំ ២០២៣ ថៃបាននាំចេញទំនិញទៅកម្ពុជា មានតម្លៃ ៦.១៩ ពាន់លាន ដុល្លារ។ មុខទំនិញធំៗរួមមានប្រេង (១.៧ ពាន់លានដុល្លារ), មាស (៣៦២ លានដុល្លារ) និងស្ករសុទ្ធ (៣៥១ លានដុល្លារ)។ នៅក្នុងឆ្នាំ ២០២៤ ការនាំចេញរបស់ថៃទៅកម្ពុជាកើនឡើងដល់ ៩.២៣ ពាន់លានដុល្លារ។ ក្រៅពីនេះ កម្ពុជាគឺជាអតិថិជនធំលំដាប់ទី១១របស់ប្រទេសថៃ នៅក្នុង ពិភពលោក ដោយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃ ប្រហែល ១០.៤ ពាន់លានដុល្លារ។ ឧទាហរណ៍ច្បាស់ជាងគេគឺ ប្រេងឥន្ធនៈ។ នៅក្នុងឆ្នាំ ២០២៤ ថៃបានលក់ប្រេងឲ្យកម្ពុជាចំនួន ២.២៨ ពាន់លានលីត្រ មានតម្លៃជាង ១.៤៨ ពាន់លានដុល្លារ។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

៣. តើប្រទេសណាដែលមិនមែនជាសមាជិក G7?
Anonymous voting

«ការពិត៖ ថៃបោក កេងប្រវ័ញ្ចនិងជញ្ជក់ កម្លាំងញើសឈាមរបស់ពលករចំណាកស្រុកជា ច្រើនករណី» ថៃគឺជាមេខាងបោក កេងប្រវ័ញ្ចនិងជញ្ជក់កម្លាំងញើ
«ការពិត៖ ថៃបោក កេងប្រវ័ញ្ចនិងជញ្ជក់ កម្លាំងញើសឈាមរបស់ពលករចំណាកស្រុកជា ច្រើនករណី» ថៃគឺជាមេខាងបោក កេងប្រវ័ញ្ចនិងជញ្ជក់កម្លាំងញើសឈាមរបស់ពលករ ចំណាកស្រុក ថៃមានករណីប្រើប្រាស់ជនភៀសខ្លួន និងពលករចំណាកស្រុកពី ប្រទេសជិតខាង ជាពិសេសពីមីយ៉ាន់ម៉ា និងកម្ពុជា ជាប្រភពនៃការ កេងប្រវ័ញ្ចនិងធ្វើបាបជាច្រើន។ តាមតារាងរបស់សន្ទស្សន៍ទាសភាព សកល២០២៣ បានបង្ហាញថា នៅក្នុងឆ្នាំ ២០២១ មានមនុស្សប្រហែល ៤០១,០០០ នាក់ រស់នៅក្រោមភាពជាទាសករសម័យទំនើបនៅថៃ។ នោះ មានន័យថា រាល់មនុស្ស ១០០០នាក់ មាន ៥.៧ នាក់ជួបបញ្ហានេះ ដែលជា អត្រាខ្ពស់ជាងគេជាប់លេខរៀងទី ១៤ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយឈរ លើលេខរៀងទី ៧៩ នៅលើពិភពលោក។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើ "អំណាចទន់ - Soft Power" សំដៅលើអ្វីក្នុងទំនាក់ទំនងអន្តរជាតិ?
Anonymous voting

តើវាក្យស័ព្ទ "ការពារនិយម - Protectionism" សំដៅទៅលើអ្វីក្នុងពាណិជ្ជកម្មអន្តរជាតិ?
Anonymous voting

«ថៃនៅតែបន្តបំពានបទឈប់បាញ់» ការព្រមព្រៀង បទឈប់បាញ់នៅថ្ងៃទី២៨ កក្កដានិង ការប្រជុំវិសមញ្ញរបស់ គណៈកម្មាធិការព្រំដែនទូទៅ GBCថ្ងៃ ទ
«ថៃនៅតែបន្តបំពានបទឈប់បាញ់» ការព្រមព្រៀង បទឈប់បាញ់នៅថ្ងៃទី២៨ កក្កដានិង ការប្រជុំវិសមញ្ញរបស់ គណៈកម្មាធិការព្រំដែនទូទៅ GBCថ្ងៃ ទី៧ខែសីហា បានបញ្ជាក់ថាភាគី ទាំងសងខាងគឺ កម្ពុជា និង ថៃ បានយល់ព្រមនឹងគោរពទៅតាមលក្ខណ៍មួយចំនួនដូចជា៖ «រក្សាស្ថេរភាពនៃសកម្មភាពរបស់កម្លាំងទ័ព, ជៀសវាង ការញុះញុងធ្វើឲមានការបង្កហេតុផ្សេងៗ និងការចែកចាយព័ត៌មានមិនពិត»។ ទោះបីជាយ៉ាងណា ភាគីថៃនៅតែបន្តសកម្មភាពបំពានេជារឿយៗ។ នៅថ្ងៃទី១០ មេភូមិភាគ២លោកប៊ុនស៊ីន ផាត់ឃ្លាំងបានធ្វើការថ្លែងសន្ទរកថា ជាសាធារណៈ ថាមុននឹងឈានដល់ការចូលនិវត្តន៍លោកមានបំណងក្នុង ការ«ទាមទារ»មកវិញនូវការកាន់កាប់ប្រាសាទតាក្របីក្រោមការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងបិទប្រាសាទតាមាន់ធំដែលមានទីតាំងនៅក្នុងទឹក ដីអធិបតេយ្យភាពរបស់កម្ពុជា។ សកម្មភាពបែបនេះគឺជាការញុះញង់ ដោយចេតនា និងជាការរំលោភបំពានអធិបតេយ្យភាពកម្ពុជា។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

«យុទ្ធសាស្ត្របាតដៃខ្នងដៃ របស់ប្រទេសថៃក្នុងការ ប្រើប្រាស់ច្បាប់អន្តរជាតិ និង ការផ្សព្វផ្សាយព័ត៌មាន» ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ យើងមើលឃើញថាថៃមានភាពមិនសមស្រប ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ពោលគឺប្រើប្រាស់តែច្បាប់អន្តរជាតិណា ដែលផ្តល់ផលប្រយោជន៍មកខ្លួនតែប៉ុណ្ណោះ។ ជាក់ស្តែង ប្រទេសថៃបាន ស្នើសុំ យកករណីជាន់មីន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ទោះបីជា ប្រទេសខ្លួនមិនមែនជាសមាជិក នៃលក្ខន្តិកៈទីក្រុង រ៉ូមស្តីពីតុលាការ ព្រហ្មទណ្ឌអន្តរជាតិ ក៏ដោយ។ នេះសរបញ្ជាក់ថាប្រទេសថៃគ្រាន់តែចង់ ស្វែងរកឱកាសពឹងពាក់ និង កេងប្រវ័ញ្ចស្ថាប័នអន្តរជាតិដូចជា តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ICC ពេលដែលលក្ខខណ្ឌសមស្របតាមអ្វីដែលខ្លួនចង់ បានប៉ុណ្ណោះ។ ស្របពេលនេះដែរ ប្រទេសថៃបានច្រានចោល និង មិន ទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ តាំងពីជម្លោះ ប្រាសាទព្រះវិហារមកម៉្លេះ។ ទង្គិករណ៍ទាំងនេះហើយ ដែលបង្ហាញថា ប្រទេសថៃប្រើប្រាស់ផ្លូវច្បាប់ តែក្នុងលក្ខខណ្ឌណាដែលផ្តល់ប្រយោជន៍មក ខ្លួនតែប៉ុណ្ណោះ។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

«លែងឆ្ងល់ទៅហេតុអ្វីបានជាជនជាតិថៃខ្លះនិយាយអំពី បញ្ហាកម្ពុជាថៃ ភ្លាវៗ មិនសមហេតុផល និងចូលចិត្តតែ បង្កើតព័ត៌មានក្លែងក្លាយ ព្រោះមូ
«លែងឆ្ងល់ទៅហេតុអ្វីបានជាជនជាតិថៃខ្លះនិយាយអំពី បញ្ហាកម្ពុជាថៃ ភ្លាវៗ មិនសមហេតុផល និងចូលចិត្តតែ បង្កើតព័ត៌មានក្លែងក្លាយ ព្រោះមូលហេតុគឺ IQ គាត់ទាប» មានដែលឆ្ងល់អត់ថាហេតុអ្វីបានជាថៃជាប្រទេសជឿនលឿន និងអភិវឌ្ឍ ជាងប្រទេសកម្ពុជា តែការតបតនិងការនិយាយអំពីបញ្ហាកម្ពុជាថៃ ឆ្នាំ២០២៥នេះមើលទៅដូចរាក់កំផែលនិងសាបៗ? មូលហេតុមួយគឺអាចថា ដោយសារថៃមាន IQ ជាមធ្យម តិចជាងប្រទេសកម្ពុជា។ យោងតាមការចេញផ្សាយរបស់ The Nation នៅឆ្នាំ២០២៤ ទៅលើ របាយការណ៍ World Of Statistics គឺថៃជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុង តំបន់អាស៊ាន និងលេខរៀងទី៦៤ទូទាំងពិភពលោក ដោយមានកម្រិត IQ ជាមធ្យមគឺត្រឹមតែ ៨៨.៨៧។ ផ្ទុយទៅវិញ កម្ពុជាស្ថិតនៅលេខរៀងទី ១៥ ទូទាំងពិភពលោក និង នៅក្រោយប្រទេសសិង្ហបុរីមួយ ដោយមានកម្រិត IQ ជាមធ្យមរហូតដល់ ៩៩.៧៥។ តួលេខនេះក៏បានបញ្ជាក់ថា ថៃមានបញ្ញាជាក្រោមធ្យមបន្តិច ខណៈកម្ពុជា ស្ថិតនៅលើបញ្ញាជាមធ្យមពេញលេញតែម្តង។ ដែលនេះក៏អាចជាមូលហេតុ ដែលថៃចូលចិត្តបង្កើតព័ត៌មានក្លែងក្លាយលាបពណ៌កម្ពុជា និងអ្នកខ្លះនិយាយ ស្តីហាក់ដូចជាមិនសមនឹងអាយុ តួនាទី និងតំណែងរបស់គាត់នៅប្រទេស ថៃ។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

«ការពិត៖ កម្ពុជាត្រូវការថៃ ក៏ដូចថៃត្រូវការ កម្លាំងពលកម្មកម្ពុជារាប់លាននាក់ដើម្បីរុញ សេដ្ឋកិច្ចថៃដូចគ្នា» ពលករចំណាកស្រុកនៅប្រទ
«ការពិត៖ កម្ពុជាត្រូវការថៃ ក៏ដូចថៃត្រូវការ កម្លាំងពលកម្មកម្ពុជារាប់លាននាក់ដើម្បីរុញ សេដ្ឋកិច្ចថៃដូចគ្នា» ពលករចំណាកស្រុកនៅប្រទេសថៃ រួមទាំងជនជាតិខ្មែរ គឺជាមូលដ្ឋានគ្រឹះដ៏ សំខាន់មួយនៃសេដ្ឋកិច្ចថៃ។នៅកន្លែងខ្លះពលករខ្មែរមិនមែនគ្រាន់តែជាផ្នែក មួយនៃកម្លាំងពលកម្មទេ ប៉ុន្តែគឺជាកម្លាំងសំខាន់ទាំងស្រុង។ ក្នុងចំណោម ពលករបរទេសប្រមាណ ៣.៨ លាននាក់នៅថៃ មានប្រហែល ៥០០០00 នាក់ជាជនជាតិខ្មែរដែលបានចុះបញ្ជីតាមផ្លូវការ។ បើរាប់រួមអ្នកដែលមិនបាន ចុះបញ្ជី ការប៉ាន់ស្មានពិតប្រាកដអាចឈានដល់ ១.៥ លាននាក់ យោងតាម កាសែត Bangkok Post។ នៅខេត្តជិតព្រំដែន ពលករខ្មែរមានចំនួន ប្រហែល ៧០-៨០% នៃកម្លាំងពលកម្មសរុប នៅក្នុងវិស័យកសិកម្ម សំណង់ ការផលិតអាហារ និងសេវាកម្ម។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើអ្វីជាគោលបំណងនៃផែនការម៉ាស្សល (Marshall Plan) បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ?
Anonymous voting

«ភាពចម្រុងចម្រាសនៃការដឹកនាំរបស់អ្នក ដឹកនាំថៃបានបន្តធ្វើឲមានការព្រួយបារម្ភចំពោះជម្លោះព្រំដែន» ទោះបីជាគិតមកដល់បច្ចុប្បន្នកាលនេះ
«ភាពចម្រុងចម្រាសនៃការដឹកនាំរបស់អ្នក ដឹកនាំថៃបានបន្តធ្វើឲមានការព្រួយបារម្ភចំពោះជម្លោះព្រំដែន» ទោះបីជាគិតមកដល់បច្ចុប្បន្នកាលនេះអ្នកនាំពាក្យខាងភាគីថៃបានអះអាងថាពួកគេគ្មានគោលបំណងណាមួយក្នុង ការបំពានទៅលើបទឈប់បាញ់ និង ស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅGBC នោះទេ ប៉ុន្តែ សេចក្ដីថ្លែងការណ៍របស់មេភូមិភាគ២គឺផ្ទុយស្រឡះពីនោះ។ តាមរយៈស្ថានការណ៍នេះបានបញ្ជាក់ឲឃើញថា ភាគីខាងថៃហាក់ដូចជាមានបញ្ហាចម្រុងចម្រាសនៅក្នុងការគ្រប់គ្រងនូវសកម្មភាពមន្ត្រីរបស់ពួកគេ។ ការថ្លែងសន្ទរកថារបស់មេបញ្ជាការយោធាភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំងបានបង្ហាញថារដ្ឋាភិបាល ស៊ីវិលថៃមិនមានការគ្រប់គ្រងបានហ្មត់ចត់លើគោលនយោបាយព្រំដែន រួមទាំងសារសំឡេងដែលបានបែកធ្លាយ របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ បានសង្ខេប ប៊ុនស៊ីន ផាត់ឃ្លាំង ថាជាមនុស្សដែល ចង់ឲអ្នកដទៃមើលមកថា «ជាមនុស្សខ្លាំងពូកែ» ដោយការថ្លែងការណ៍គ្មានការត្រិះរិះរបស់លោក។ សារសំឡេង នេះត្រូវបានបកស្រាយឡើងវិញដោយ លោកស្រី ផែផងថាន ថាគ្រាន់តែជាតាក់ទិចក្នុងការចរចារ មិនយូរប៉ុន្មាន មុនថ្ងៃដែលលោកស្រីត្រូវបានព្យួរដំណែង។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើនរណាជានាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ?
Anonymous voting

សង្គ្រាមត្រជាក់ ជាភាពតានតឹងភូមិសាស្ត្រនយោបាយ រវាងប្រទេសពីរណា?
Anonymous voting