en
Feedback
The SEED - គ្រាប់ពូជ

The SEED - គ្រាប់ពូជ

Open in Telegram

The SEED_គ្រាប់ពូជ គឺជាវេទិការមួយសម្រាប់យុវជនដែលមានឈាមជ័រអង្គរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការវិភាគលើព្រឹត្តិការណ៍ពិភពដូចបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរួមទាំងបណ្ដុះគ្រាប់ពូជជាច្រើនទៀតដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងជាតិ។

Show more
1 635
Subscribers
No data24 hours
-57 days
-1230 days
Posts Archive
"ទ្រឹស្តីដូមីណូ - Domino Theory" ត្រូវបានប្រើដោយសហរដ្ឋអាមេរិកដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការពាក់ព័ន្ធនៅក្នុងតំបន់ណា?
Anonymous voting

តើសាសនាមួយណាមានអដ្ឋង្គិកមគ្គជាគោលការណ៍ក្នុងការបង្រៀន?
Anonymous voting

«ការដាក់ឱសានវាទរបស់ថៃនៅលើទឹកដីប្រទេស កម្ពុជាបង្កឱ្យមានភាពគ្រោះថ្នាក់ ដែលមាន ប្រវិត្តិសាស្ត្រជាមេរៀន» យោងតាមកាសែត The Nation T
«ការដាក់ឱសានវាទរបស់ថៃនៅលើទឹកដីប្រទេស កម្ពុជាបង្កឱ្យមានភាពគ្រោះថ្នាក់ ដែលមាន ប្រវិត្តិសាស្ត្រជាមេរៀន» យោងតាមកាសែត The Nation Thailand កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរថៃបានព្រមានកម្ពុជាឱ្យដកពលរដ្ឋខ្មែរទាំងអស់ចេញពីបាន ណងចាន់ក្នុងរយៈពេលពីរខែ បើមិនដូច្នេះទេកងកម្លាំងថៃនឹងអនុវត្ត បូរណភាពទឹកដីភ្លាមៗ។ ប្រភេទនៃការព្រមាននេះធ្លាក់ចូលទៅក្នុងនិយមន័យ នៃ "Ultimatum" ដែលជា ឱសានវាទ ការទាមទារចុងក្រោយដោយមាន ពេលវេលាកំណត់ និងការគំរាមកំហែងនៃកម្លាំងទ័ពប្រសិនបើភាគីម្ខាងទៀត មិនគោរពតាម។ ឱសានវាទ (Ultimatum) គឺជាយុទ្ធសាស្រ្តដ៏គ្រោះថ្នាក់ បំផុតក្នុងផ្នែកការទូត ពីព្រោះប្រវត្តិសាស្ត្របង្ហាញថា វាត្រូវបានប្រើប្រាស់ជា ជំហានចុងក្រោយ មុនពេលការកើតឡើងនៃសង្គ្រាមឬជម្លោះ។ ដូចដែល បានកត់សម្គាល់ដោយលោក Douglas C. Youvan អ្នកប្រាជ្ញជនជាតិ អាមេរិក និងជាអតីតសាស្ត្រាចារ្យរងនៅ MIT នៅសហរដ្ឋអាមេរិក ក្នុង ការសិក្សារបស់គាត់លើឱសានវាទដែលបានចេញផ្សាយនៅលើ ResearchGate ការព្រមានបែបនេះជារឿយៗត្រូវបានប្រើមិនមែនដើម្បី ដោះស្រាយជម្លោះទេ ប៉ុន្តែពោលគឺដើម្បីបង្កើតហេតុផលសម្រាប់ជម្លោះនា ពេលអនាគតទៅវិញ។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោះស្រាយជាចម្បងជាមួយ៖
Anonymous voting

ពាក្យ "វាំងននដែក" ត្រូវបានធ្វើឱ្យពេញនិយមដោយ៖
Anonymous voting

នៅក្នុងសាសនាឥស្លាម ពាក្យ "Ummah" សំដៅទៅលើ៖
Anonymous voting

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានទីតាំងនៅ៖
Anonymous voting

តើស្ថាប័នមួយណាដែលជារឿយៗត្រូវបានគេហៅថា "អ្នកផ្តល់ប្រាក់កម្ចីចុងក្រោយ - lender of last resort" សម្រាប់ប្រទេសដែលប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ?
Anonymous voting

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់?] នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលរបស់លោកដូណា
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់?] នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលរបស់លោកដូណាល់ត្រាំបានវាយប្រហារលើមូលដ្ឋានផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន ៣ កន្លែង។ លោកត្រាំបានប្រកាសនៅសេតវិមានថា “គោលបំណងរបស់យើងគឺដើម្បីបំផ្លាញសមត្ថភាពក្នុងការបង្កើននុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ឈប់ការគម្រាមកំហែងនុយក្លេអ៊ែរបង្ករដោយរដ្ឋឧបត្ថមភេវរកម្មលេខមួយប្រចាំពិភពលោក។” សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើមួយណាជាឧទាហរណ៍នៃអង្គការក្នុងតំបន់?
Anonymous voting

«វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់?» នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលរបស់លោកដូណាល់ត្រាំប
«វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់?» នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលរបស់លោកដូណាល់ត្រាំបានវាយប្រហារលើមូលដ្ឋានផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន ៣ កន្លែង។ លោកត្រាំបានប្រកាសនៅសេតវិមានថា “គោលបំណងរបស់យើងគឺដើម្បីបំផ្លាញសមត្ថភាពក្នុងការបង្កើននុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ឈប់ការគម្រាមកំហែងនុយក្លេអ៊ែរបង្ករដោយរដ្ឋឧបត្ថមភេវរកម្មលេខមួយប្រចាំពិភពលោក។” ការវាយប្រហាររបស់រដ្ឋបាលលោកត្រាំបានកើតឡើងជាងមួយសប្តាហ៍ក្រោយពីអ៊ីស្រាអែលបានបង្កើនការវាយប្រហារទៅលើអ៊ីរ៉ង់។ លោកត្រាំបានបញ្ជាក់ថាជាង៤០ឆ្នាំមកនេះ ប្រជាជនអាមេរិក និងប្រជាជនអ៊ីស្រាអ៊ែលត្រូវបានសម្លាប់ដោយសារតែការស្អប់ខ្ពើមរបស់អ៊ីរ៉ង់។ ប៉ុន្តែអត្ថបទនេះនឹងវិភាគលើកត្តាភូមិសាស្រ្តនយោបាយដែលជម្រុញឱ្យរដ្ឋបាលលោកត្រាំឈានដល់ការសម្រេចចិត្តបែបនេះ។ អត្ថបទដោយ៖ កញ្ញា លី វីឡាធីណា គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ទ្រី សៀវអេង សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើតំបន់មួយណាដែលជាមូលហេតុចម្បងនាំទៅរកការកកើតនៃ "គោលនយោបាយចិនតែមួយ - One China policy"?
Anonymous voting

តើអ្វីជាគោលដៅសំខាន់នៃសន្ធិសញ្ញាមិនរីកសាយភាយ (Non-Proliferation Treaty - NPT)?
Anonymous voting

«តើនាយករដ្ឋមន្ត្រីថៃដែលកំពុងផ្អាកការងារ ប៉ាតុងតាន សិនាវ៉ាត្រា នឹងជួបវាសនាដូចឪពុក និងមីងរបស់នាងដែរឬទេ?» តើនាយករដ្ឋមន្ត្រីថៃដែល
«តើនាយករដ្ឋមន្ត្រីថៃដែលកំពុងផ្អាកការងារ ប៉ាតុងតាន សិនាវ៉ាត្រា នឹងជួបវាសនាដូចឪពុក និងមីងរបស់នាងដែរឬទេ?» តើនាយករដ្ឋមន្ត្រីថៃដែលត្រូវបានគេព្យួរការងារ ផែថនថាន ស៊ីណាវ៉ាត់ត្រា នឹងមានវាសនាដូចឪពុក និងម្ដាយមីងរបស់នាងដែរឬទេ? នៅសប្តាហ៍នេះ ប្រទេសថៃ ក៏ដូចជាពិភពលោក នឹងបានដឹងថា លោកស្រី ផែថនថាន ស៊ីណាវ៉ាត់ត្រា អាចនៅ បន្ត ជានាយករដ្ឋមន្ត្រីថៃ ឬក៏នឹងត្រូវបានគេទម្លាក់ដូចឪពុក និងម្ដាយមីងរបស់នាង។ យោងតាមរបាយការណ៍របស់ The Nation Thailand នាយករដ្ឋមន្ត្រីថៃដែលត្រូវបានគេព្យួរការងារ ប៉ាផែថនថាន ស៊ីណាវ៉ាត់ត្រា កំពុងប្រឈម មុខ នឹងសវនាការនៅតុលាការធម្មនុញ្ញ ដែលអាចបញ្ចប់តំណែងជាអ្នកនយោបាយរបស់នាង។ សេចក្តីសម្រេចរបស់ តុលាការ គ្រោងនឹងចេញថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ ហើយនឹងសម្រេចថា នាងនឹងនៅតែបន្តកាន់អំណាច ឬក៏ ដំណើរ ការជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មីនឹងប្រព្រឹត្តទៅ ដែលនេះអាចនឹងក្លាយជាចំណុចរបត់នយោបាយមួយដ៏សំខា ន់ មួយរបស់ថៃ។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

ហេតុអ្វីបានជាប្រទេសអូទ្រីសមិនត្រូវបានបែងចែកជាបួនដាច់ ដោយឡែកពីគ្នាដូចអាល្លឺម៉ង់ក្រោយសង្រ្គាមលោកលើកទីពីរ?
Anonymous voting

«ពលរដ្ឋថៃជាច្រើន មិនត្រឹមតែបាត់បង់ជំនឿចិត្តលើអ្នក ដឹកនាំថៃម្នាក់ៗទេ ប៉ុន្តែពោលគឺបាត់បង់ជំនឿចិត្តលើ ប្រព័ន្ធនយោបាយថៃទាំងមូលតែម
«ពលរដ្ឋថៃជាច្រើន មិនត្រឹមតែបាត់បង់ជំនឿចិត្តលើអ្នក ដឹកនាំថៃម្នាក់ៗទេ ប៉ុន្តែពោលគឺបាត់បង់ជំនឿចិត្តលើ ប្រព័ន្ធនយោបាយថៃទាំងមូលតែម្តង» ពលរដ្ឋថៃជាច្រើនបានបាត់បង់ជំនឿចិត្តលើរដ្ឋាភិបាលរបស់ខ្លួន តាមការរាយការណ៍របស់ Gallup News ជំនឿចិត្តរបស់ពលរដ្ឋថៃចំពោះ រដ្ឋាភិបាលជាតិ ក្របខណ្ឌតុលាការ និងប៉ូលីសក្នុងតំបន់ខ្លួន បានធ្លាក់ចុះ ចាប់តាំងពីឆ្នាំ ២០១៨មកម៉្លេះ ហើយធ្លាក់ដល់កម្រិតជិតអតិបរិមានៅក្នុងឆ្នាំ ២០២១។ ជំនឿចិត្តមានកម្រិតទាបជាពិសេសនៅក្នុងចំណោមយុវជនថៃ ដែលហេតុផលក្នុងនោះមានមួយចំណែកមកពីរឿងឧក្រិដ្ឋកម្មយ៉ាងសាហាវ ក្នុងខែតុលា ឆ្នាំ ២០២២ ពេលដែលអតីតប៉ូលីសថៃម្នាក់បានសម្លាប់មនុស្ស ជាង ៣០ នាក់ នៅមណ្ឌលថែទាំកុមារមួយកន្លែង ក្នុងតំបន់ភូមិភាគឦសាន នៃប្រទេសថៃ។ ព្រឹត្តិការណ៍នេះបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពី ការកាន់កាប់អាវុធ និងសុវត្ថិភាពសាធារណៈ។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើកិច្ចព្រមព្រៀងអន្តរជាតិមួយណាដែលផ្តោតលើការដាក់កម្រិតនូវការបំភាយឧស្ម័នផ្ទះកញ្ចក់ (greenhouse gas emissions)?
Anonymous voting

«កុមារកម្ពុជារងផលប៉ះពាល់ខ្លាំងដោយសារអំពើ ឈ្លានពានរបស់ថៃ ខណៈកុមារតាមតំបន់ជម្លោះ នឹងត្រូវប្រឡងបាក់ឌុបខាងមុខនេះ» ការឈ្លានពានរបស់
«កុមារកម្ពុជារងផលប៉ះពាល់ខ្លាំងដោយសារអំពើ ឈ្លានពានរបស់ថៃ ខណៈកុមារតាមតំបន់ជម្លោះ នឹងត្រូវប្រឡងបាក់ឌុបខាងមុខនេះ» ការឈ្លានពានរបស់ថៃបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្មេងៗជំនាន់ក្រោយ របស់កម្ពុជានៅតាមព្រំដែន នៅពេលដែលថៃបានបាញ់គ្រាប់កាំភ្លើងទីមួយចូលមកទឹកដីកម្ពុជា ការខូចខាតគឺមិនមែនគ្រាន់តែជាការប៉ះទង្គិចនៅតាមព្រំដែន ឬការប្រយុទ្ធគ្នា ប៉ុន្មានថ្ងៃនោះទេ។ ទង្វើអមនុស្សធម៌របស់ថៃនេះបានបន្សល់ទុកស្លាកស្នាម ដែលនឹងនៅមានជាមួយប្រជាជនខ្មែរជាច្រើនជំនាន់។ ប្រទេសថៃបាន ប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូន គ្រាប់បែកផូស្វ័រពណ៌ស និង កាំភ្លើងធំធុនធ្ងន់ផ្សេងទៀតវាយមកលើកម្ពុជា។ ទន្ទឹមនឹងនោះ ថៃក៏កំពុង ព្យាយាមសរសេរលាបពណ៌កម្ពុជា ថាកម្ពុជាជាអ្នកឈ្លានពាន និង ចោទប្រកាន់កម្ពុជាថាកំពុងធ្វើសង្គ្រាមឌីជីថលដោយប្រើព័ត៌មានក្លែងក្លាយ។ ប៉ុន្តែនៅខណៈ ដែលយើងកំពុងតែប្រយុទ្ធគ្នាជាមួយថៃនៅលើប្រព័ន្ធអ៊ីនធើណេតនិងប្រព័ន្ធផ្សព្វផ្សាយ មានមនុស្សមួយក្រុមដែលមិនសូវបាន លេចឡើងនៅក្នុងព័ត៌មាន នោះគឺកុមារនិងយុវជនកម្ពុជាដែលរស់នៅតាម ព្រំដែន។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើពាក្យ "pacta sunt servanda" មានន័យដូចម្តេចក្នុងច្បាប់អន្តរជាតិ?
Anonymous voting

«ប្រទេសថៃចូលប្រកួតកម្មវិធីអូឡាំពិក លើកទី២ ក្រោមប្រធានបទ ទាញខ្សែព្រ័តព្រំដែន» ព្រឹត្តិការណ៍អូឡាំពិកលើកទី២ ៖ ព្រំប្រទល់ប្រទេសថៃ
«ប្រទេសថៃចូលប្រកួតកម្មវិធីអូឡាំពិក លើកទី២ ក្រោមប្រធានបទ ទាញខ្សែព្រ័តព្រំដែន» ព្រឹត្តិការណ៍អូឡាំពិកលើកទី២ ៖ ព្រំប្រទល់ប្រទេសថៃ សូមស្វាគមន៍ទស្សនិកជនទាំងអស់ មកព្រឹត្តិការណ៍អូឡាំពិកលើកទី២ ៖ ព្រំប្រទល់ប្រទេសថៃ។ យើងសូមរៀបរាប់ពីវិន័យក្នុងព្រឹត្តិការណ៍ នេះ ដូចតទៅ ៖ អត្តពលិកដែលចូលរួមកីឡាទាំងអស់ត្រូវចាំថា ច្បាប់តែមួយគត់ ក្នុងព្រឹត្តិការណ៍នេះ គឺយើងមិនមានច្បាប់អ្វីទាំងអស់! សម្រាប់អត្ថបទលម្អិត | Telegram| Facebook