en
Feedback
វិទ្យុអាស៊ីសេរី/ RFA Khmer

វិទ្យុអាស៊ីសេរី/ RFA Khmer

Open in Telegram

អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។

Show more

📈 Analytical overview of Telegram channel វិទ្យុអាស៊ីសេរី/ RFA Khmer

Channel វិទ្យុអាស៊ីសេរី/ RFA Khmer (@rfakhmer) in the Central Khmer language segment is an active participant. Currently, the community unites 12 824 subscribers, ranking 16 403 in the News & Media category and 427 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 824 subscribers.

According to the latest data from 07 April, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -357 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។

Thanks to the high frequency of updates (latest data received on 08 April, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 824
Subscribers
No data24 hours
-497 days
-35730 days
Posts Archive
លោក​ សម រង្ស៊ី ថា​ លោក​អបអរ​សាទរ​បើ​ការ​បើក​ព្រលានយន្ត​ហោះអន្តរជាតិ​ភ្នំពេញតេជោ​ដើម្បី​ជា​ប្រយោជន៍​ជាតិ​​​ --- លោក សម រង្ស៊ី ​បាន​លើកឡើង​ថា ប្រសិនបើ​​ការ​បើក​ព្រលានយន្ត​ហោះអន្តរជាតិ​ភ្នំពេញតេជោ ​ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ លោក​អបអរ​សាទរ​។ លោក​ថា​ លោក​មិន​ប្រឆាំង​ការ​អភិវឌ្ឍ ឬ​គម្រោង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ប៉ុន្តែ ​លោក​ឃើញ​ការ​បង្ហាញ​តម្លាភាព​ កុំ​ឱ្យ​មាន​អំពើ​ពុក​រលួយ​ និង​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម។ សូម​លោក​អ្នក​ទស្សនា​បទ​សម្ភាសន៍​រវាង​លោក សំ ប៉ូលី ជាមួយប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដូច​តទៅ។ 👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ ៖ #RFAKhmer #Cambodia #HunManet #HunSen #Kandal #OCIC #PungKheavSe --- ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖ 👉 rfa.org/khmer 👉 facebook.com/rfacambodia 👉 youtube.com/RFAKhmerVideo 👉 x.com/RadioFreeAsiaKH 👉 t.me/rfakhmer 👉 instagram.com/rfakhmer 👉 bsky.app/profile/rfakhmer.bsky.social

លោក ហ៊ុន សែន ថា ទោះបីជាថៃបិទច្រកព្រំដែន១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ --- ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចាប់ផ្ដើមចេញឆ្លើយឆ្លងនឹងមេដឹកនាំយោធាថៃជាថ្មីហើយ បន្ទាប់ពីស្ងៀមស្ងាត់អស់រយៈពេលប្រមាណ២ខែ។ លោក ហ៊ុន សែន បានបង្ហោះសារនៅក្នុងហ្វេសប៊ុក នៅថ្ងៃទី២៣ ខែកញ្ញាថា កម្ពុជាមិនដែលអង្វរសុំឱ្យថៃបើច្រកព្រំដែននោះឡើយ ហើយបើទោះបីជាថៃចង់បិទច្រកព្រំដែន១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ។ 👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ ៖ #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict --- ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖ 👉 rfa.org/khmer 👉 facebook.com/rfacambodia 👉 youtube.com/RFAKhmerVideo 👉 x.com/RadioFreeAsiaKH 👉 t.me/rfakhmer 👉 instagram.com/rfakhmer 👉 bsky.app/profile/rfakhmer.bsky.social

ថៃ​ត្រៀម​ប៉ូលិស​១.៤០០នាក់​និង​ត្រៀម​ប្រើ​ច្បាប់​អាជ្ញាសឹក​ត្រៀម​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់​និង​ភូមិ​ជោគជ័យ --- អ៊ឹមស៊ី៖ ប្រទេស​ថៃ​បាន​ត្រៀម​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​ប្រហែល ១.៤០០នាក់ និង​ព្រមាន​ប្រើ​ច្បាប់​អាជ្ញាសឹក​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ ដែល​តវ៉ា​ប្រឆាំង​ការ​រាយ​បន្លាលួស​នៅ​ភូមិ​ព្រៃចាន់​និង​ភូមិជោគជ័យ។ កម្ពុជា​បាន​ចាត់ទុក​ទង្វើ​នេះ ថា​ជា​ការ​រំលោភ​ធម្មនុញ្ញ​អាស៊ាន អង្គការ​សហប្រជាជាតិ និង​អនុស្សរណៈយោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។ ទស្សនាវីដេអូ សូមចុចត្រង់នេះ៖ --- #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict

ការប្រណាំងសេះនិងក្របីក្នុងថ្ងៃបុណ្យភ្ជុំនៅវត្តព្រះវិហារសួគ៌ --- ពលរដ្ឋ​នៅ​វ​ត្ត​ព្រះវិហារសួគ៌ ស្ថិត​ក្នុង​ខេត្ត​កណ្ដាល បាន​ធ្វើ​ពិធី​ប្រណាំង​សេះ​និង​ក្របី​តាម​បែប​ប្រពៃណី នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី២២ ខែកញ្ញា។ ទស្សនាវីដេអូ សូមចុចត្រង់នេះ៖ --- #RFAKhmer #Cambodia #KhmerTradition #PchumBenDay #PchumBen

ពលរដ្ឋខ្មែរបន្តការពារព្រំដែនឃុំអូរបីជាន់ ដើម្បីរារាំងទាហានថៃរាយបន្លាលួស --- ប្រជាពលរដ្ឋខ្មែររាប់រយនាក់ នៅថ្ងៃទី២២ខែកញ្ញា បានចុះឃ្លាំមើលព្រំដែន នៅភូមិព្រៃចាន់ និងជោគជ័យ ដើម្បីការពារមិនឱ្យទាហានថៃរាយបន្លាលួសយកដីខ្មែរ។ 👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖ #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict --- ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖ 👉 rfa.org/khmer 👉 facebook.com/rfacambodia 👉 youtube.com/RFAKhmerVideo 👉 x.com/RadioFreeAsiaKH 👉 t.me/rfakhmer 👉 instagram.com/rfakhmer 👉 bsky.app/profile/rfakhmer.bsky.social

កូដករ​ណាហ្គាវើល​ទៅ​វត្ត​កាន់​បិណ្ឌ​រួមគ្នា និង​ទាមទារ​សុំ​ដំណោះស្រាយ​ការងារ --- ​កូដករ​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ប្រមាណ​៣០​នាក់​បាន​លើក​បដា​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ការងារ​ក្នុង​ពេល​ធ្វើ​បុណ្យ​កាន់បិណ្ឌ​នៅ​វត្ត​ចាស់​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា​។ ទស្សនាវីដេអូ សូមចុចត្រង់នេះ៖ --- #RFAKhmer #Cambodia #HumanRights #Workers #NagaWorld #ChhimSithar

អ្នក​ឃ្លាំមើល​ថា កម្ពុជា​ដល់​ពេល​ពឹង​ឱ្យ​អ្នក​បច្ចេកទេស​ព្រំដែន​UN​និង​បារាំង​ជួយ​ដោះស្រាយ​ជម្លោះ​ជាមួយ​ថៃ --- អ្នក​ឃ្លាំមើល​បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ដល់​ពេល​ទៅ​ពឹង​ឱ្យ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​បារាំង ដែល​ជា​សហប្រធាន​កិច្ចព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស ដើម្បី​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន ឱ្យ​មក​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ។ ការ​លើកឡើង​នេះ បន្ទាប់ពី​តំបន់​ព្រំដែន​សំខាន់ៗ ត្រូវ​បាន​ទាហាន​ថៃ​ចូល​រាយ​បន្លាលួស​ព័ទ្ធ​យក​ទៅ​ត្រួតត្រា ក្រោយ​ពី​មាន​បទ​ឈប់​បាញ់។ ទស្សនាវីដេអូ សូមចុចត្រង់នេះ៖ --- #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict

អ្នកឃ្លាំមើលថា កម្ពុជាដល់ពេលពឹងUNនិងបារាំងបញ្ជូនអ្នកបច្ចេកទេសព្រំដែនឱ្យចូលរួមដោះស្រាយជម្លោះព្រំដែនជាមួយថៃ --- អ្នក​ឃ្លាំមើល​ប
+8
អ្នកឃ្លាំមើលថា កម្ពុជាដល់ពេលពឹងUNនិងបារាំងបញ្ជូនអ្នកបច្ចេកទេសព្រំដែនឱ្យចូលរួមដោះស្រាយជម្លោះព្រំដែនជាមួយថៃ --- អ្នក​ឃ្លាំមើល​បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ដល់​ពេល​ទៅ​ពឹង​ឱ្យ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​បារាំង ដែល​ជា​សហប្រធាន​កិច្ចព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស ដើម្បី​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន ឱ្យ​មក​ជួយ​ចូលរួម​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ។ ការ​លើកឡើង​នេះ បន្ទាប់ពី​តំបន់​ព្រំដែន​សំខាន់ៗ ត្រូវ​បាន​ទាហាន​ថៃ​ចូល​រាយ​បន្លាលួស​ព័ទ្ធ​យក​ទៅ​ត្រួតត្រា ក្រោយ​ពី​មាន​បទ​ឈប់​បាញ់។  រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និងហ្វេសប៊ុកកងទ័ពថៃ អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/09/19/cambodia-thailand-border-conflict/ --- #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict

ថៃ​ថែមកម្លាំងរាប់រយនាក់និងរថយន្តបាញ់ទឹកច្រើនគ្រឿងត្រៀមបង្ក្រាបលើ​ពលរដ្ឋខ្មែរ --- អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប៉ូលិស​៣៥០​នាក់​ ឡាន​ទឹក​១០​គ្រឿង​និង​ឧបករណ៍​បង្ក្រាប​បន្ថែម​ទៀត​ ដើម្បី​ត្រៀម​ទប់ស្កាត់​ពលរដ្ឋ​ខ្មែរ​រារាំង​ទាហាន​ថៃ​មិន​ឱ្យ​រាយ​បន្លា​លួស​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ ទស្សនាវីដេអូ សូមចុចត្រង់នេះ៖ --- #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict

លោក​ សម រង្ស៊ី ថា រដ្ឋាភិបាល​បណ្ដោះអាសន្ន​ក្រៅ​ប្រទេស​ដើម្បី​ផ្ដល់​សំឡេង​ឱ្យ​ពលរដ្ឋ​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ អះអាង​ថា ការ​សម្រេច​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ក្រៅ​ប្រទេស​​ដើម្បី​ផ្ដល់​សិទ្ធិ​សេរីភាព ​ប្រជាធិបតេយ្យ ​និង​សន្តិភាព​​ជូន​ពលរដ្ឋ​ ព្រម​ទាំង​ប្រើប្រាស់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដោះស្រាយ​ជម្លោះ​ព្រំដែន​​។ សូម​លោក​អ្នក​ទស្សនា​បទ​សម្ភាស​រវាង​លោក សំ ប៉ូលី ជាមួយ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដូច​តទៅ។ 👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖ #RFAKhmer #Cambodia #Thailland #Samrainsy #HunSen #HunManet #BorderConflict --- ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖ 👉 rfa.org/khmer 👉 facebook.com/rfacambodia 👉 youtube.com/RFAKhmerVideo 👉 x.com/RadioFreeAsiaKH 👉 t.me/rfakhmer 👉 instagram.com/rfakhmer 👉 bsky.app/profile/rfakhmer.bsky.social

យន្តហោះ​យោធា​ចិន​ជាច្រើន​គ្រឿង​បាន​ចុះចត​នៅ​ថៃ​ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ​ដែន​អាកាស​រួម​គ្នា --- យន្តហោះ​ចម្បាំង​យោធា​ចិន​រាប់
+7
យន្តហោះ​យោធា​ចិន​ជាច្រើន​គ្រឿង​បាន​ចុះចត​នៅ​ថៃ​ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ​ដែន​អាកាស​រួម​គ្នា --- យន្តហោះ​ចម្បាំង​យោធា​ចិន​រាប់​សិប​គ្រឿង​បាន​ចុះចត​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ថៃ​ក្នុង​ខេត្ត ឧដនថានី (Udon Thani) កាល​ពី​ថ្ងៃ​ទី១៦ ខែកញ្ញា ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​ដែន​អាកាស​រួម​គ្នា​ចាប់​ពី​ថ្ងៃ​ទី១៨ ដល់​ថ្ងៃ​ទី២៥ ខែកញ្ញា។ កងទ័ព​ដែន​អាកាស​របស់​ថៃ​បាន​លើកឡើង​ថា ការ​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​អាកាស​ចិន​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​សមយុទ្ធ​រវាង​កងទ័ព​ដែន​អាកាស​ថៃ-អូស្ដ្រាលី ដែល​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង F-16 និង​យន្តហោះ​ចម្បាំង Gripen ត្រៀម​បញ្ចប់​នៅ​ក្នុង​សប្ដាហ៍​នេះ។ រូបភាពពីកងទ័ពដែនអាកាសថៃ --- #RFAKhmer #Cambodia #Thailland #China #HunManet #HunSen #BorderConflict

កងកម្លាំងថៃបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រលើព្រះសង្ឃនិងពលរដ្ឋខ្មែរ --- ព្រះសង្ឃ ទាហាន និងពលរដ្ឋខ្មែរជាច្រើននាក់បានរងរបួស បន្ទាប់ពីក្រុមទាហាននិងប៉ូលិសថៃ ប្រើគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងគ្រាប់ជំពាម បាញ់មកលើក្រុមពលរដ្ឋខ្មែរ ដែលលើកគ្នាតវ៉ារារាំងការរាយបន្លាលួសជាថ្មី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៧ ខែកញ្ញា។ 👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖ #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict --- ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖ 👉 rfa.org/khmer 👉 facebook.com/rfacambodia 👉 youtube.com/RFAKhmerVideo 👉 x.com/RadioFreeAsiaKH 👉 t.me/rfakhmer 👉 instagram.com/rfakhmer 👉 bsky.app/profile/rfakhmer.bsky.social

ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័តពីជំងឺពងបែកដៃជើងនិងមាត់កុមារ --- ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័តអំពីជំងឺពងបែកដៃ ជើង និងមាត់លើកុមារ អាយុពី៥ឆ្នាំចុះក្រោម ដែលកំពុងផ្ទះឡើងខ្លាំង នៅកម្ពុជាក្នុងរយៈពេលមួយសប្ដាហ៍មកនេះ។ 👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖ #RFAKhmer #Cambodia #Health #MOH --- ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖ 👉 rfa.org/khmer 👉 facebook.com/rfacambodia 👉 youtube.com/RFAKhmerVideo 👉 x.com/RadioFreeAsiaKH 👉 t.me/rfakhmer 👉 instagram.com/rfakhmer 👉 bsky.app/profile/rfakhmer.bsky.social

ពលរដ្ឋខ្មែររាប់រយនាក់បានរារាំងទាហានថៃទាំងយប់មិនឱ្យរាយបន្លាលួសថ្មីនៅឃុំអូរបីជាន់ --- ប្រជាពលរដ្ឋខ្មែររាប់រយនាក់ រួមទាំងព្រះសង្ឃមួយចំនួនផង បានចេញរារាំងទាហានថៃទាំងយប់មិនឱ្យរាយបន្លាលួសរំលោភយកដីខ្មែរបន្ថែមទៀត នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៦ខែកញ្ញា។ ចំណែកអាជ្ញាធរថៃ បានបញ្ជូនប៉ូលិសប្រដាប់ដោយខែលជាច្រើននាក់ ដើម្បីបង្ក្រាបពលរដ្ឋខ្មែរ។ 👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖ #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict --- ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖ 👉 rfa.org/khmer 👉 facebook.com/rfacambodia 👉 youtube.com/RFAKhmerVideo 👉 x.com/RadioFreeAsiaKH 👉 t.me/rfakhmer 👉 instagram.com/rfakhmer 👉 bsky.app/profile/rfakhmer.bsky.social

អង្គការ​ចលនា​មាតាធម្មជាតិ​​នៅតែ​បន្ត​​ទាមទារ​រក​យុត្តិធម៌​ជូន​សកម្មជន​ទាំង​៥​រូប ​ដែល​កំពុង​ជាប់​ឃុំ​​ --- មក​ដល់​ពេល​នេះ​រយៈ​ពេល​ជាង​១​ឆ្នាំ មក​ហើយ​ ដែល​សកម្មជន​​អង្គការ​ចលនាមាតាធម្មជាតិ​ទាំង​៥​រូប បាន​ជាប់​ឃុំ​ព្រោះ​ការ​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួកគាត់។ អង្គការ​ចលនាមាតាធម្មជាតិ​​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ទាមទារ​រក​យុត្តិធម៌​ជូន​សកម្មជន​ទាំង៥​រូប​ និង​កៀរគរ​រក​ថវិកា​សម្រាប់​បន្ត​បេសកម្ម​ការពារ​បរិស្ថាន ព្រមទាំង​ជួយ​ទំនុក​បម្រុង​ថ្លៃ​ហូប​ចុក​នៅ​ក្នុង​ពន្ធនាគារ។ 👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖ #RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #FreedomOfExpression #LèseMajesté #PlottingAgainstGovernment #MotherNature --- ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖ 👉 rfa.org/khmer 👉 facebook.com/rfacambodia 👉 youtube.com/RFAKhmerVideo 👉 x.com/RadioFreeAsiaKH 👉 t.me/rfakhmer 👉 instagram.com/rfakhmer 👉 bsky.app/profile/rfakhmer.bsky.social

មន្ត្រី​បក្ស​ប្រឆាំង​ថា ចិន​គួរ​ផ្អាក​សមយុទ្ធ​ទ័ព​អាកាស​ជាមួយ​ថៃ ប្រសិន​បើ​ជា​មិត្ត​ដែកថែប​របស់​កម្ពុជា --- ក្រសួង​ការពារ​ជាតិ​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី១៥ ខែកញ្ញា​ថា ចិន​និង​ថៃ​បាន​កំណត់​ពេល​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​កងទ័ព​ដែន​អាកាស​រួម​គ្នា​នៅ​ចុង​ខែ​កញ្ញា​នេះ​នៅ​ក្នុង​ប្រទេស​ថៃ។ មន្ត្រី​គណបក្ស​ប្រឆាំង​លើកឡើង​ថា ប្រសិនបើ​ចិន​ចាត់ទុក​កម្ពុជា​ជា​មិត្ត​ដែកថែប ចិន​គួរ​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​ថៃ ដែល​បាន​ប្រើ​ទ័ព​អាកាស​ឈ្លានពាន​ទឹក​ដី​កម្ពុជា។ ទស្សនាវីដេអូ សូមចុចត្រង់នេះ៖ --- #RFAKhmer #Cambodia #Thailland #China #HunManet #HunSen #BorderConflict

ទាហានថៃសង់លេណដ្ឋានរឹងមាំនៅតំបន់ ដែលទើបដណ្ដើមពីកម្ពុជានៅភូមិព្រៃចាន់ --- អាជ្ញាធរថៃ បានសង់លេណដ្ឋានធ្វើពីបេតុងរឹងមាំ និងបំពាក់កាមេរ៉ាសុវត្ថិភាពឃ្លាំមើលនៅតំបន់ ដែលទាហានថៃទើបដណ្ដើមបានពីកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដំណើរការជិតរួចរាល់ហើយនៅថ្ងៃទី១៥ ខែកញ្ញា ដើម្បីឈរជើងនិងកាន់កាប់ធ្វើជាកម្មសិទ្ធិពេញលេញរបស់ខ្លួន។ 👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖ #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict --- ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖ 👉 rfa.org/khmer 👉 facebook.com/rfacambodia 👉 youtube.com/RFAKhmerVideo 👉 x.com/RadioFreeAsiaKH 👉 t.me/rfakhmer 👉 instagram.com/rfakhmer 👉 bsky.app/profile/rfakhmer.bsky.social

ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ធ្វើ​បាតុកម្ម​ ទាមទារ​ឱ្យ​ថៃ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨នាក់ --- ក្រុម​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង (South Korea) ប្រមាណ​២០០នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី១៤ ខែកញ្ញា​នេះ នៅទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ថ្កោលទោស​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ និង​ទាមទារ​ឱ្យ​ដោះលែង​ទាហាន​ខ្មែរ​ទាំង​១៨​នាក់។ ក្រៅ​ពី​នោះ ពួកគាត់​ក៏​បាន​ប្រឆាំង​ការ​ចេញ​ច្បាប់​ដក​សញ្ជាតិ​របស់​រដ្ឋាភិបាល​ត្រកូល «ហ៊ុន»។ ទស្សនាវីដេអូ សូមចុចត្រង់នេះ៖ --- #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict

#កម្រងរូបភាព៖ ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ធ្វើ​បាតុកម្ម​ ទាមទារ​ឱ្យ​ថៃ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨នាក់ --- ក្រុម​ពលរដ្ឋ​ខ្មែរ​រស់​នៅ
+2
#កម្រងរូបភាព៖ ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ធ្វើ​បាតុកម្ម​ ទាមទារ​ឱ្យ​ថៃ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨នាក់ --- ក្រុម​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង (South Korea) ប្រមាណ​២០០នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី១៤ ខែកញ្ញា​នេះ នៅទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ថ្កោលទោស​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ និង​ទាមទារ​ឱ្យ​ដោះលែង​ទាហាន​ខ្មែរ​ទាំង​១៨​នាក់។ ក្រៅ​ពី​នោះ ពួកគាត់​ក៏​បាន​ប្រឆាំង​ការ​ចេញ​ច្បាប់​ដក​សញ្ជាតិ​របស់​រដ្ឋាភិបាល​ត្រកូល «ហ៊ុន»។ រូបភាពពីពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង --- #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict

#កម្រងរូបភាព៖ ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ធ្វើ​បាតុកម្ម​ ទាមទារ​ឱ្យ​ថៃ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨នាក់ --- ក្រុម​ពលរដ្ឋ​ខ្មែរ​រស់​នៅ
+9
#កម្រងរូបភាព៖ ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ធ្វើ​បាតុកម្ម​ ទាមទារ​ឱ្យ​ថៃ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨នាក់ --- ក្រុម​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង (South Korea) ប្រមាណ​២០០នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី១៤ ខែកញ្ញា​នេះ នៅទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ថ្កោលទោស​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ និង​ទាមទារ​ឱ្យ​ដោះលែង​ទាហាន​ខ្មែរ​ទាំង​១៨​នាក់។ ក្រៅ​ពី​នោះ ពួកគាត់​ក៏​បាន​ប្រឆាំង​ការ​ចេញ​ច្បាប់​ដក​សញ្ជាតិ​របស់​រដ្ឋាភិបាល​ត្រកូល «ហ៊ុន»។ រូបភាពពីពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង --- #RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict