កាក់សេន-Kakcent
Open in Telegram
Your leading financial literacy platform focusing on promoting financial inclusion for every Cambodian. Contact us! +855 98 74 89 89 t.me/kakcentkh
Show more1 352
Subscribers
No data24 hours
+27 days
+930 days
Posts Archive
1 352
ហេតុអ្វីវាជារឿងសំខាន់នៅពេលដែលយើងសួរខ្លួនមុនពេលចាយលុយ?🤔
វាសំខាន់ ព្រោះនៅពេលដែលយើងមានលុយនៅក្នុងដៃគឺថាយើងចាយមិនសូវខ្វល់ ចាយទៅលើរបស់មិនចាំបាច់ ឬចាយតាមតែអារម្មណ៍។ ដែលចំណុចទាំងអស់នេះមិនមែនជារឿងល្អ។
ដូចនេះ ដើម្បីជួយទាំងអស់គ្នាក្នុងការចាយលុយឲ្យកាន់តែមានការប្រុងប្រយ័ត្នជាងមុន អ្នកអាចប្រើវិធីទាំងនេះដើម្បីសួរខ្លួនឯងមុនពេលសម្រេចចិត្តចាយលុយ៖
-តើខ្ញុំកំពុងតែចាយតាមអារម្មណ៍ឬទេ?
-តើខ្ញុំពិតជាត្រូវការរបស់នេះមែនទេ?
-តើខ្ញុំត្រូវធ្វើការប៉ុន្មានម៉ោង ដើម្បីទិញរបស់់នេះ?
-តើខ្ញុំនឹងនៅសល់លុយប៉ុន្មានបន្ទាប់ពីទិញវា?
-តើរបស់ដែលខ្ញុំទិញនេះវាអាចមានអាយុកាលយូរប៉ុណ្ណាទៅ?
-បើមិនទិញវា តើខ្ញុំអាចយកលុយនេះទៅធ្វើអ្វីបានខ្លះ?
-តើខ្ញុំត្រូវការប្រើប្រាស់វាជាប្រចាំឬទេ?
-ហើយខ្ញុំអាចខ្ចីរបស់នេះពីមិត្តភក្តិឬបងប្អូនបានឬទេ?
#Kakcent #កាក់សេន #Finance #financialsecurity #financialliteracy #banking #Bankaccount #banking
1 352
ដូចដឹងស្រាប់ ពេលចាប់ផ្តើមអាជីវកម្ម មិនដែលងាយស្រួលទេ។ ចុះបើជាអកុសល អាជីវកម្មបែរជាក្ស័យធនទៅវិញ តើវានឹងកាន់តែលំបាកយ៉ាងណាទៅ? ហើយយើងគួរធ្វើដូចម្តេចខ្លះ ដើម្បីប្រឈមមុខនឹងបរាជ័យមួយនេះ?
១. ថែរក្សាសុខភាពផ្លូវកាយ និងចិត្ត
២.បិទអាជីវកម្មឲ្យបានត្រឹមត្រូវ
៣.ឈ្វេងយល់ពីមូលហេតុ
៤.រៀនសូត្រពីបទពិសោធ
៥.គិតពីជំហានបន្ទាប់
(ចុចតំណលីងខាងក្រោមដើម្បីអានលម្អិត) 👇🏻
https://www.facebook.com/share/p/dspyBjqDPWdLWrtG/?mibextid=QwDbR1
#កាក់សេន #kakcent
_____
© 2024 - 2025 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
1 352
ចង់ចាប់ផ្ដើមបើកអាជីវកម្មដំបូងគួរខ្ចីលុយគេមករកស៊ី ឬសន្សំដើមទុនខ្លួនឯងសិនចាំរកស៊ី?
ជម្រើសទាំង ២ នេះមានទាំងគុណសម្បត្ដិ និងគុណវិបត្ដិរៀងៗខ្លួន។បើខ្ចីលុយគេ អាចមានដើមទុនគ្រប់គ្រាន់ឆាប់បានបើកអាជីវកម្ម ហើយអាចបើកជាលក្ខណៈខ្នាតធំក៏បានតូចក៏បាន ទៅតាមចំនួនទឹកប្រាក់ដែលអាចខ្ចីបាន។ តែបើប្រើលុយខ្លួនឯងជាដើមទុនវិញ វាអាស្រ័យលើដើមទុនមានតិច ឬច្រើន ហើយនិងពេលវេលាដែរ ជួនកាលអាចមិនទាន់មានគ្រប់គ្រាន់ ខ្វះមុខខ្វះក្រោយ ឬត្រូវការពេលយូរទៀត។ ប៉ុន្តែបើនិយាយពីរឿងសម្ពាធផ្លូវចិត្ដវិញ ប្រើលុយខ្លួនឯងអាចស្រួលចិត្តជាងខ្ចីគេ ប្រសិនបើរកស៊ីខាត អស់ទុនខ្លួនឯងមែន តែមិននៅវ័ណ្ឌកជាប់ជំពាក់បំណុលគេ។
យ៉ាងណាមិញ ទោះខ្ចីគេ ឬមានទុនខ្លួនឯងក៏ដោយ វានៅតែអាស្រ័យលើការរៀបចំផែនការអាជីវកម្មឲ្យបានល្អដែរ។ ជាពិសេសគឺផែនការ និងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អាជីវកម្មជាស្នូលដែរ បើពូកែគ្រប់គ្រងបានល្អ អាជីវកម្មអាចមានឱកាសនឹងទទួលជោគជ័យច្រើន។ បើនៅស្ទាក់ស្ទើរថាការខ្ចីលុយគេមករកស៊ី និងរកស៊ីដោយប្រើទុនលុយខ្លួនឯង មួយណាស័ក្តិសមនឹងអ្នកជាង កុំអូសរំលងរូបភាពខាងក្រោមនេះ!
#កាក់សេន #kakcent #financialliteracy #business #finance #loan #capital
_________
© 2024 - 2025 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
1 352
អបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី១៣៨ ❤️
ជូនចំពោះបុគ្គលិកគ្រប់ផ្នែកនិងស្ថាប័នទាំងអស់!
កាក់សេនសូមសម្ដែងការកោតសរសើរ ចំពោះបងប្អូនទាំងអស់គ្នាក្នុងការខិតខំបំពេញការងារ ដើម្បីចូលរួមជ្រោមជ្រែងដល់ប្រទេសជាតិឲ្យមានការរីកចម្រើន។ 🥰
ក្នុងវេលានេះកាក់សេនសូមជូនពរដល់បងប្អូនទាំងអស់គ្នាមានសុខភាពល្អ និងជួបតែរឿងល្អៗ!🙏❤️
#កាក់សេន #kakcent #ទិវាពលកម្មអន្តរជាតិ
#HappyInternationalLabourday
_____
© 2024 - 2025 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
1 352
ចង់បង្កើនចំណូលបន្ថែម តែខ្វះដើមទុន តើគួរខ្ចីលុយគេឬទេ? ខ្ចីគេក៏ជាជម្រើសល្អដែរ តែក៏មានហានិភ័យដូចគ្នា។ ដើម្បីជៀសវាងបញ្ហានៅថ្ងៃមុខ កាក់សេនសូមលើកយកសំណួរមួយឱ្យបងប្អូនគិតពិចារណា៖ “តើអ្នកត្រៀមចិត្ត ប្រឈមមុខនឹងការខាតបង់ហើយឬនៅ?” មិនមែនឱ្យតែវិនិយោគដឹងតែចំណេញទេ! បម្រែបម្រួលក្នុងទីផ្សារតែងតែមាន ហើយហានិភ័យក៏អាចកើតឡើងគ្រប់ពេលដែរ។
ដើម្បីបង្ការបញ្ហាប្រឈមនឹងហានិភ័យខ្ពស់ក្នុងការវិនិយោគ អ្នកគប្បីសិក្សាឈ្វេងយល់ និងមានផែនការច្បាស់លាស់។ អ្វីដែលសំខាន់នោះគឺមើលកាលៈទេសៈឱ្យបានគ្រប់ជ្រុងជ្រោយ ទើបយើងអាចការពារខ្លួនពីការជាប់បំណុលអាក្រក់។
បញ្ជាទិញសៀវភៅ លុយ និងជីវិត ភាគទី ១ និងភាគទី ២ ឥឡូវនេះ!!
👉Facebook: m.me/kakcentkh
👉Telegram: t.me/kakcentkh
-------
#kakcent #moneyandlifebook #personalfinance #savingtips #finance #education See less
1 352
“មួយខែរកបានប៉ុន្មាន? ប្រាក់ខែប៉ុន្មាន?” ទាំងយើងទាំងគេ អ្នកណាដែលថាមិនអួលដើមកពេលគេសួរបែបនេះ??
ទោះមានលុយតិចក្ដី ច្រើនក្ដី រឿងលុយកាក់ផ្ទាល់ខ្លួននេះមួយពុំគួរយកទៅប្រាប់អ្នកដទៃឲ្យដឹងឡើយ។ ការរក្សាការសម្ងាត់ទើបប្រសើរ ព្រោះថាបើមានអ្នកដឹងច្រើនក្រៅពីក្រុមគ្រួសារខ្លួនឯង យើងអាចនឹងជួបបញ្ហាច្រើននៅថ្ងៃក្រោយ។ ខាងក្រោមនេះគឺជាហេតុផល ៤ ដែលអ្នកទាំងអស់គ្នាមិនគួរនិយាយរឿងហិរញ្ញវត្ថុផ្ទាល់ខ្លួនប្រាប់ទៅអ្នកដទៃ។
តោះចុចលើតំណលីងដើម្បីអានបន្ថែម៖
https://www.facebook.com/share/p/pMHtmQorzf8eSkwc/?mibextid=QwDbR1
#Kakcent #កាក់សេន #Finance #financialsecurity #financialliteracy #banking #Bankaccount #banking
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT (https://t.me/kakcent) លើ Telegram ឥឡូវនេះ
1 352
ឆ្ងល់អត់ហេតុអ្វីយើងត្រូវយល់ដឹង និងប្រុងប្រយ័ត្នពីប្រវត្តិឥណទាន? 🤔
🧐 ចាំអេដមីនស្រាយចម្ងល់ប្រិយមិត្តទាំងអស់គ្នាជាមួយវីដេអូខាងក្រោមនេះ។ ហាមអូសរំលងណ៎ា!
#កាក់សេន #Kakcent #ប្រវត្តិឥណទាន #Credit_History #Credit #Report #Score #Finance #Understandaboutcredithistory #យល់ដឹងពីប្រវត្តិឥណទាន
1 352
មូលហេតុនៅពីក្រោយ "App Under Maintenance" ដែលយើងឧស្សាហ៍ឃើញជាញឹកញាប់! ⚠️
#Kakcent #កាក់សេន #Finance #financialsecurity #financialliteracy #banking #Bankaccount #banking
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
1 352
សង្ក្រាន្ដឆ្នាំហ្នឹង ចង់ដាក់មួយ Trip តែភ្លេចថាអត់ទាន់សន្សំលុយផង។ 😓
បើសន្សំពីឥឡូវទៅ ទម្រាំដល់ចូលឆ្នាំខ្មែរ អាចបានទៅសៀមរាប លេងបាញ់ទឹកនឹងគេ។ តែថាខ្លួនឯងនេះឲ្យតែសន្សំលុយម្នាក់ឯងមិនដែលសម្រេចយ៉ាងម៉េច។ សន្សំម្នាក់ឯង ការតាំងចិត្តតិច ហើយបន្លំយកចាយរហូត បែបនេះគម្រោងបានអីសម្រេច។
តោះចុចលើតំណលីងដើម្បីអានបន្ថែម៖ https://www.facebook.com/kakcentkh/posts/986215306215109
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
1 352
ចង់សន្សំលុយឆាប់បានសម្រេចគោលដៅ លុះត្រាតែយើងមានប្រាក់ចំណូលនឹងនរ គួបផ្សំនឹងផែនការសន្សំច្បាស់លាស់ជាមុនសិន។ 🧐
ពេលកំណត់គោលដៅ រយៈពេល និងហេតុផលត្រូវសន្សំច្បាស់លាស់ហើយ យើងនឹងមានតាំងចិត្ដខ្លាំងជាងមុន។ មិនមែនចេះតែសន្សំទៅតាមអារម្មណ៍មួយឆាវៗនោះទេ៕ 👌
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
1 352
លក់ដាច់ ហើយមិនចំណាយខ្ជះខ្ជាយ លុយចំណេញដឹងតែច្រើនៗហើយ។ បើចង់ដឹងថាមានចំណាយអ្វីដែលអាចកាត់បន្ថយបាន ស្ដាប់វីដេអូឲ្យដល់ចប់ណ៎ា 👌
តោះចុចលើតំណលីងដើម្បីទស្សនាវីដេអូ៖ https://www.facebook.com/reel/1041858624606991
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
1 352
💸 មានលុយសល់ប្រសើរជាងខ្វះចាយ។ បើមិនចង់ដើរខ្ចីគេ ចាយបែបរិះថាំតិចទៅណា។ មួយថ្ងៃៗ ធ្វើការ ៨ ទៅ ៩ ម៉ោង អ្នកខ្លះទៀតសឹង ២៤ម៉ោង ទម្រាំបានប្រាក់ខែ បានលុយ។
តោះចុចលើតំណលីងដើម្បីអានបន្ថែម៖ https://www.facebook.com/share/p/ke7KXh9wmJyz2kC5/?mibextid=WC7FNe
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
1 352
រឿងចាយលុយមិនចាំបាច់មានអ្នកបង្រៀនក៏ចេះ! តែរឿងសន្សំលុយមួយទាល់តែមានអ្នកណែនាំបានៗ 🥲
គួររៀនពីការសន្សំលុយ និងរបៀបគ្រប់គ្រងលុយយ៉ាងណា?
ទស្សនាវីដេអូរបស់ ប៊ុនឡេង ទាំងអស់គ្នា
តោះចុចលើតំណលីងដើម្បីទស្សនាវីដេអូ៖ https://fb.watch/qXofd3WiyC/
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
1 352
💭 ការគិតពីលុយ ជាឬសគល់អាចឲ្យយើងសល់ ឬមិនសល់។ 💸
គំនិតខ្លះជាលេសនាំឲ្យចាយផ្តេសផ្តាស តែគំនិតខ្លះជួយឲ្យយើងគិតបានវែងឆ្ងាយ។ ហិរញ្ញវត្ថុរីកចម្រើនបាន ពេលណាដែលយើងផ្លាស់ប្តូរទម្លាប់គិតមិនអំណោចផលរបស់យើងចេញ៕ 😉
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
1 352
មិត្តមានគុណភាព គឺមិត្តដែលហ៊ានជជែកគ្នារឿងលុយ 🫱🏻🫲🏼
«ណាត់ពួកម៉ាក ផឹកកាហ្វេ និយាយរឿងលុយ និងជីវិត»
ចែករំលែក ផ្ដល់យោបល់ ពិភាក្សាគ្នាជាមួយមិត្តជិតដិត មិនត្រឹមតែអាចរកដំណោះស្រាយ ហើយថែមទាំងអាចជួយឲ្យមិត្តភាពរបស់អ្នកកាន់តែជិតស្និទ្ធិទៀត!! 😉
បញ្ជាទិញសៀវភៅ លុយ និងជីវិត ភាគទី ១ និងភាគទី ២ ឥឡូវនេះ!!
👉Facebook: m.me/kakcentkh
👉Telegram: t.me/kakcentkh
-------
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
1 352
✍️ ចង់មាន ទាល់តែខំរក។ ចង់ចេះ ទាល់តែខំរៀន។ មិនថា ការសិក្សា ការងារ ហិរញ្ញវត្ថុ ឬគោលដៅផ្ទាល់ខ្លួន ឲ្យតែយើងព្យាយាម គង់តែបានផលមិនថាតិច ឬច្រើន។
តាមពិតគ្មានអ្វីដែលបានមកដោយស្រួលៗទាំងអស់ដូចគេនិយាយទេ។ នរណាក៏ត្រូវខិតខំប្រឹងប្រែង ដើម្បីអនាគតខ្លួនឯងដែរ។ រាល់ការតស៊ូគង់ត្រូវការពេលយូរឆ្នាំ ឬឆាប់អាស្រ័យតាមសមត្ថភាពម្នាក់ៗ។ យើងត្រូវមានការអត់ធ្មត់ និងការព្យាយាមគឺ អ្វីក៏មិនឆ្ងាយពីដៃឡើយ។ រាល់ជំហានដែលយើងដើរ ទោះតូចក្តី ធំក្តីសុទ្ធតែមានតម្លៃ ហើយនឹងគួបផ្សំក្លាយជាលទ្ធផល។ លទ្ធផលនោះមានតម្លៃ និងកាន់តែមានន័យ ដោយសារវាជាញើសឈាម និងពីឥទ្ធិពលក្នុងការតស៊ូរបស់ខ្លួន។
ដូច្នេះ កុំតូចចិត្ត បើមិនទាន់ដើរដល់គោលដៅ។ ដូចពាក្យចាស់ លោកពោលថា «ការព្យាយាមគង់បានសម្រេច»៕ 😉
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
1 352
សុំសួរប្រិយមិត្តកាក់សេនមួយ មានដែលឆែកមើលរបាយការណ៍ និងពិន្ទុឥណទាន (ខេស្ករ) ខ្លួនឯងអត់? 🤔
តោះចុចលើតំណលីងដើម្បីអានបន្ថែម៖ https://www.facebook.com/kakcentkh/posts/976287060541267
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
1 352
ទោះនៅរៀនក៏គួរចេះគ្រប់គ្រងលុយកាក់ដែរ!! 📚
បញ្ជាទិញសៀវភៅ លុយ និងជីវិត ភាគទី ១ និងភាគទី ២ ឥឡូវនេះ!!
👉Facebook: m.me/kakcentkh
👉Telegram: t.me/kakcentkh
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
1 352
📚 “អានច្រើន បង្កើនចំណេះដឹង”
ចូលខែថ្មី អេដមីនចង់ណែនាំសៀវភៅ ៣ ក្បាលដល់ប្រិយមិត្តអានដើម្បីអភិវឌ្ឍខ្លួន។ ឆ្នាំ ២០២៤ ហើយ គ្រប់យ៉ាងត្រូវតែប្រសើរ មិនថារឿងជីវិត ការងារ និងពិសេសលុយកាក់៕ 😉👌
តោះចុចលើតំណលីងដើម្បីទស្សនាវីដេអូ៖ https://fb.watch/qDCDZbhb-Z/
ចូលរួមជាមួយ ➡️➡️➡️ កាក់សេន-KAKCENT លើ Telegram ឥឡូវនេះ
