1 732
Subscribers
-124 hours
-37 days
-1630 days
Posts Archive
កាកបាទក្រហមកម្ពុជា រៀបចំវគ្គផ្សព្វផ្សាយស្តីពីការការពារ និងការប្រើប្រាស់បដិរូប កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំងបញ្ជ្រាបការយល់ដឹងអំពី ច្បាប់ចរាចរណ៍ផ្លូវគោក និងការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនមន្រ្តីប្រតិបត្តិទីស្នាក់ការកណ្ដាល និងមន្ដ្រីក្រុមប្រតិបត្តិសាខា កក្រក ២៥ រាជធានី ខេត្ត សរុប ៩៥នាក់។
កាកបាទក្រហមកម្ពុជា បិទវគ្គបំប៉នគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ដើម្បីអបអរទិវាពិភពលោកសង្គ្រោះបឋម
ក្រោម ប្រធានបទ “វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម សម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា”។
សេចក្តីថ្លែងការទីក្រុងយ៉ាងហ្គូនចំនួន៥ នៃកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-អាគ្នេយ៍លើកទី២៣ និងវេទិកាយុវជនលើកទី៥ នៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ដែលកាកបាទក្រហមមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិ បន្តចាត់សហការី ជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជាលើកទី២ ជួយសម្រាលការចំណាយរបស់ អ្នកស្រី សាន សុខាត់ សកម្មជនការងារអេដស៍ប្រចាំខេត្តពោធិ៍សាត់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចំនួន ៤រូប ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-អាគ្នេយ៍លើកទី២៣ និងវេទិកាយុវជនលើកទី៥ នៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ដែលកាកបាទក្រហមមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៦។
កាកបាទក្រហមកម្ពុជា បើកវគ្គបំប៉ន“គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម”ចំនួន៣ថ្ងៃជូនគ្រូបង្គោលនៅថ្នាក់កណ្តាល គ្រូបង្គោលមកពីសាខារាជធានីខេត្តទាំង២៥ និងគ្រូបង្គោលតាមស្ថាប័ន។
សកម្មជនអេដស៍ប្រចាំខេត្តពោធិ៍សាត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ទទួលបានការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
(Video)៖ សូមរីករាយទស្សនាព័ត៌មានកាកបាទក្រហមកម្ពុជា ប្រចាំសប្តាហ៍១ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានសកម្មភាពដូចតទៅ 🎊🌹
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាម៉េរិក តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន ...!!
👉🏻ព័ត៌មានលម្អិត៖ https://www.facebook.com/share/p/1F7wgZSit5/?mibextid=wwXIfr
🔗 JOIN US
🔗 https://linktr.ee/redcross.org.kh
+3
ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនដែលទើបជ្រើសរើសថ្មី ចំនួន២១០នាក់ នៃក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ..!!
👉🏻ព័ត៌មានលម្អិត៖ https://www.facebook.com/crcnhq/posts/pfbid02kKZ2VoRPX5ZMHNYRZLCF63QyyUetMkN4mCHsSoi2jMZPGAizB44jqzWWKyBFM3s7l
🔗 JOIN US
🔗 https://linktr.ee/redcross.org.kh
+3
កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលជាមួយក្រុមនិស្សិត អាហារូបករណ៍រដ្ឋាភិបាលចំនួន២ក្រុម..!!
👉🏻ព័ត៌មានលម្អិត៖ https://www.facebook.com/crcnhq/posts/pfbid0C7QViBpnFx47i72Wc3W9t3CKNfqbpsUsagqEE2kD5nvX6ZxkXzSadPgjaJW7EJhul
🔗 JOIN US
🔗 https://linktr.ee/redcross.org.kh
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលមរណភាព នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។
+1
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំជូនលោកជំទាវ អគ្គមហាឧបាសិកា សុខ កែវ និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ...!!
(Video~APLF)៖ សូមរីករាយទស្សនាវីដេអូកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ លើកទី៨០ ប្រចាំសីហា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ “ក្តីសង្ឃឹមរបស់អ្នកផ្ទុកមេរោគអេដស៍”។
វាគ្មិនកិត្តិយស៖វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត សមាជិកគណៈកម្មាធិការសាខា និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័។
👉🏻 https://www.facebook.com/share/v/1D7VRcU59Q/
🔗 JOIN US (https://t.me/newsanddatafromNHQ)
🔗 https://linktr.ee/redcross.org.kh
(Video~APLF)៖ សូមរីករាយទស្សនាវីដេអូបទយកការណ៍ ស្តីពី “យុវជនមានការប្រព្រឹត្តប្រពៃ មិនភិតភ័យនឹងជំងឺអេដស៍”។
(Video~APLF)៖ សូមរីករាយទស្សនាវីដេអូបទយកការណ៍ ស្តីពី “ការលើកកម្ពស់ការយល់ដឹង ក្នុងការបង្កើនការថែទាំសុខភាពអនាម័យ, ការបង្ការមេរោគអេដស៍, ការបង្ការជំងឺមិនឆ្លង និងអនាម័យបរិស្ថាន”។
+1
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជទានព្រះរាជទ្រព្យ ចំនួន 10.000USD (ដប់ពាន់ដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជានុរាស្ត្រដែលរងគ្រោះដោយទឹកជំនន់។
(Video)៖ សូមរីករាយទស្សនាព័ត៌មានកាកបាទក្រហមកម្ពុជា ប្រចាំសប្តាហ៍៤ ខែសីហា ឆ្នាំ២០២៦ ដែលមានសកម្មភាពដូចតទៅ 🎊🌹
🔗 JOIN US
🔗 https://linktr.ee/redcross.org.kh
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាត ដើម្បីជ្រើសរើសគណៈកម្មាធិការសាខា អាណត្តិទី៦ ចំនួន១៥រូប..!!
👉🏻ព័ត៌មានលម្អិត៖ https://www.facebook.com/share/p/1C6FGu8Pfa/
🔗 JOIN US (https://t.me/newsanddatafromNHQ)
🔗 https://linktr.ee/redcross.org.kh
(Video)៖សូមរីករាយទស្សនា បទយកការណ៍ ពន្លឺមនុស្សធម៌នៅតាមព្រំដែន៖ ជីវភាព សុខភាពបឋម និងក្ដីសង្ឃឹមថ្មីនៅមណ្ឌលភៀសសឹក
ផលិតដោយ៖ ទូរទស្សន៍ BTV
