It’s Okay Not To Be Okay
Open in Telegram
ជីវិតយ៉ាងណាហើយ មួយរយៈនេះ? ចម្លើយរបស់ខ្ញុំគឺ មួយរយៈនេះរាងស្មុគស្មាញ អត់សូវរីករាយប៉ុន្មានទេ ប៉ុន្តែខ្ញុំអត់អីទេ ព្រោះតែខ្ញុំអាចឆ្លងកាត់បាន —It's okay not to be okay! Ⓒ Sok Chanphal
Show more765
Subscribers
+324 hours
+157 days
+1930 days
Posts Archive
តើគិតទេថាកន្លែងផ្សេងនឹងរីករាយ?
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
សារអារម្មណ៍មុនអានសៀវភៅ "It’s Okay Not To Be Okay" បន្ទប់នៃបច្ចុប្បន្នភាព 💚✨
ចូរស្រមៃថា អ្នកកំពុងដើរចូលមកក្នុងបន្ទប់មួយដែលស្ងប់ស្ងាត់បំផុត។ នៅក្នុងបន្ទប់នេះ គ្មាននាឡិកាសម្រាប់ដេញតាមពេលវេលា គ្មានកញ្ចក់សម្រាប់ឱ្យអ្នកតុបតែងមុខមាត់ឱ្យស្រស់ស្អាតជាងការពិត និងគ្មានទ្វារសម្រាប់ឱ្យរឿងរ៉ាវកាលពីម្សិលមិញ ឬការបារម្ភពីថ្ងៃស្អែកចូលមកលុកលុយបានឡើយ។ នៅក្នុងបន្ទប់នេះ មានតែ «អ្នក» និង «ខណៈនេះ»។ បរិយាកាសនៅក្នុងបន្ទប់នេះ មានពន្លឺព្រះអាទិត្យខ្សោយៗជះចូលតាមបង្អួច ប៉ះនឹងធូលីតូចៗដែលកំពុងរាំក្នុងអាកាស។ មានក្លិនដីស្រស់បន្ទាប់ពីភ្លៀងធ្លាក់ ឬក្លិនក្រដាសសៀវភៅដែលធ្វើឱ្យចិត្តរបស់អ្នកមានអារម្មណ៍សុវត្ថិភាព។
អ្នកអាចឮសំឡេងខ្យល់បក់ស្រាលៗ និងសំឡេងដង្ហើមរបស់ខ្លួនឯងយ៉ាងច្បាស់។ នៅក្នុងបន្ទប់នេះ អ្នកមិនចាំបាច់ធ្វើជាមនុស្សពូកែ អ្នកមិនចាំបាច់មានចម្លើយចំពោះគ្រប់បញ្ហា ហើយអ្នកក៏មិនចាំបាច់លាក់បាំងទឹកភ្នែកដែរ។ ប្រសិនបើអ្នកចង់អង្គុយចុះ រួចដកដង្ហើមធំ... ចូរធ្វើចុះ។ ប្រសិនបើអ្នកចង់ញញឹមដាក់ភាពទន់ជ្រាយរបស់ខ្លួនឯង... ចូរធ្វើចុះ។ សៀវភៅដែលអ្នកកំពុងកាន់នៅក្នុងដៃនេះ គឺជាកំណត់ហេតុដែលបានសរសេរឡើងនៅក្នុងបន្ទប់នេះឯង។ វាមិនមែនជាសំណេរដែលកើតចេញពីការគិតដ៏ស្មុគស្មាញឡើយ ប៉ុន្តែវាជាសម្រែកខ្សឹបៗនៃដួងចិត្តដែលបានរកឃើញ «សន្តិភាព» ក្នុងកណ្ដាលភាពមិនល្អឥតខ្ចោះ។ ឥឡូវនេះ... ចូរអង្គុយចុះឱ្យស្រួលខ្លួន។ លែងស្មារបស់អ្នកឱ្យធូរ។
ស្វាគមន៍មកកាន់កន្លែងដែលអ្នក អាចនិយាយបានយ៉ាងពេញមាត់ថា៖ «It’s okay not to be okay» ក្នុងបន្ទប់នេះ អ្វីៗគ្រប់យ៉ាងគឺ... អ៊ីចឹងគឺអ៊ីចឹង។
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
យ៉ាងច្រើន ខ្ញុំគ្រាន់តែស្រែកយំម្នាក់ឯងតែប៉ុណ្ណោះ! 🫂💚
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
ហត់នឹងធ្វើជាគេ តែរីករាយនឹងរស់នៅជីវិតជាខ្លួនឯងម្តង 🫂💚
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
វាមិនមែនជាកំហុសទេ គ្រាន់តែពេលខ្លះមានអារម្មណ៍មិនល្អចំពោះពិភពលោកនេះ 🫂💚
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
Repost from ស្នាមញញឹម ប្រេន - Smile Brand 🇰🇭
លេខកូដដំណើរថ្មី នាខែវស្សា ឆ្នាំ ២០២៦ 💚☔
Telegram: https://t.me/SmileBrandCambodia
ផ្ទះដួងចិត្ត
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
កំណត់ហេតុដួងចិត្ត សរសេរនៅក្នុងបន្ទប់នៃបច្ចុប្បន្នភាព ពីអ្នកនិពន្ធ សុខ ចាន់ផល 🍃💚
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
ចេះមើលឃើញខ្លួនឯងល្អនៅ?
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
Repost from ស្នាមញញឹម ប្រេន - Smile Brand 🇰🇭
ស្នាដៃថ្មី ក្តីសង្ឃឹមថ្មី ក្រោយចូលឆ្នាំខ្មែរនេះ 💚 មកដល់ពេលឆាប់ៗនេះ
Telegram: https://t.me/SmileBrandCambodia
ស្រលាញ់ស្នាមរបួស ព្រោះពួកវាបង្រៀនឲ្យខ្ញុំព្រមរស់នៅក្នុងបច្ចុប្បន្នភាព 💌
កាលពីមុន ខ្ញុំចំណាយពេលស្ទើរតែពេញមួយជីវិត ដើម្បីព្យាយាមលាក់បាំង «ស្នាមរបួស» របស់ខ្លួនឯង។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនចំពោះការឈឺចាប់ដែលបានឆ្លងកាត់ ខ្ញុំខ្មាសចំពោះស្នាមដាច់រលាត់នៃដួងចិត្តដែលបន្សល់ទុកដោយភាពបរាជ័យ ឬការបោះបង់។ ខ្ញុំតែងតែគិតថា ស្នាមរបួសទាំងនោះគឺជា «ភាពមិនល្អឥតខ្ចោះ» ដែលធ្វើឱ្យខ្ញុំខុសប្លែកពីអ្នកដទៃ។
ប៉ុន្តែថ្ងៃនេះ នៅក្នុងពន្លឺភ្លើងដ៏ស្ងប់ស្ងាត់នៃបន្ទប់បច្ចុប្បន្នភាព ខ្ញុំស្រាប់តែមើលឃើញភាពស្រស់ស្អាតម្យ៉ាងដែលខ្ញុំមិនដែលចាប់អារម្មណ៍...
ស្នាមរបួស វាមិនមែនជាសញ្ញានៃភាពទន់ជ្រាយឡើយ ប៉ុន្តែវាគឺជា «មេដាយនៃភាពក្លាហាន»។
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
រស់នៅថ្ងៃនេះ ជាមួយស្នាមញញឹម 🥰
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
មនុស្សខ្លាចជាងគេ គឺភាពទំនេរ និងការនៅតែម្នាក់ឯង។ ខ្ញុំដឹងដោយសារតែខ្ញុំធ្លាប់ជាមនុស្សម្នាក់ហ្នឹង។ ខ្ញុំខ្លាចជីវិតដែលរស់នៅឯកាម្នាក់ឯងខ្លាំងណាស់ ប៉ុន្តែព្រះជាម្ចាស់បែរជារៀបចំវាសម្រាប់ខ្ញុំ ពោល វាប្រៀបដូចជាបណ្ដាសា ឬក៏ជាប្រស្នាជីវិតមួយ ដែលតម្រូវឲ្យខ្ញុំត្រូវតែឆ្លងកាត់។
ធ្លាប់ឮទេ? គេនិយាយថា កុំបង្រៀនមនុស្សឲ្យរស់នៅម្នាក់ឯង ព្រោះបើគេរៀនចេះ គេនឹងលែងត្រូវការអ្នកទៀតហើយ។ ពិតជាយ៉ាងដូចច្នោះមែន! មនុស្សគ្រាន់តែខ្លាចនូវអ្វីដែលគេមិនទាន់ស្គាល់ច្បាស់ ប៉ុន្តែបើគេមានឱកាសបានជួបតទល់ និងទទួលស្គាល់គ្នាត្រឹមតែម្ដង គេនឹងបានដឹងនូវអាថ៌កំបាំងដែលតែងតែលាក់នៅពីក្រោយខ្នងរបស់ដ៏គួរឲ្យខ្លាចមួយនោះ ហើយមនុស្សនោះក៏នឹងលែងខ្លាច ឬក៏សូម្បីតែនឹកចង់និយាយអ្វីទៀតអំពីវា។ ដូចគ្នានឹងមនុស្សម្នាក់ដែលលែងខ្លាចស្លាប់ តើសេចក្ដីស្លាប់ម្ដេចនឹងអាចចូលមកលងបន្លាចជីវិតគេបានទៀតទៅ?
កុំបង្រៀនមនុស្សឲ្យរស់នៅម្នាក់ឯង ដកស្រង់ចេញពីសៀវភៅ "It's Okay Not To Be Okay" ដោយ បង សុខ ចាន់ផល ចេញផ្សាយក្នុងពេលឆាប់ៗនេះ។
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
ជីវិតមួយដែលជម្នះរាល់ឧបសគ្គ ចុងក្រោយម្នាក់នេះក៏សុខចិត្ត បើកចិត្តព្រមទទួលយកការពិតនៃខ្លួនឯង ចេញពីក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ និងងងឹតឈឹង ការពិតគឺជាពន្លឺនៃក្តីសង្ឃឹម 🫶
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
happy valentine's day #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
អនុញ្ញាតឱ្យគេដើរចេញចុះ ❤️🩹🫂
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
❤️🩹🫂 To be okay
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
IN THE BACK OF MY MIND ❤️🩹🫂
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
ភាពមិនអូខេ ❤️🩹 តែអ្នករកឃើញការពិត
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal
ក្នុងបន្ទប់នៃបច្ចុប្បន្នភាព...