en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

Khem Veasna

Khem Veasna

Open in Telegram

Official Channel Telegram for Khem Veasna, President of League for Democracy Party (LDP).

Show more
The country is not specifiedThe category is not specified
7 647
Subscribers
+324 hours
+107 days
+1430 days
Posts Archive
លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

ជីវិតសត្វឆ្កែនៅចំការគ្រួសារយើង។ ១៩-១១-២០២៥៕

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

photo content

ពូឧស្សាហ៍ឃើញម្ចាស់ឆ្កែផុសរកម្ចាស់ថ្មីដើម្បីទទួលយកឆ្កែខ្លួនទៅចិញ្ចឹម ព្រោះម៉ែគេ ឪពុកឬម្ចាស់ផ្ទះដែលគេជួលមិនអោយគេចិញ្ចឹមជាដើម ឬខ្លះគេផុសថាដោយសារគេដូរទីលំនៅទៅរស់នៅកន្លែងថ្មីដែលមិនអាចអោយគេយកឆ្កែទៅចិញ្ចឹមនៅក្នុងកន្លែងនោះបានព្រោះមូលហេតុផ្សេងៗអញ្ចឹងទៅ។ គេផុសរកអ្នកទទួលចិញ្ចឹម ដោយអួតប្រាប់ថាគេស្រឡាញ់ឆ្កែគេណាស់តែដោយលក្ខខណ្ឌផ្សេងៗ គេមិនអាចបន្តចិញ្ចឹមទៅទៀតបាន។ ពាក្យចុងបញ្ចប់ដែលគេប្រើស្ទើរគ្រប់តែអ្នកផុសរកម្ចាស់ថ្មីអោយឆ្កែខ្លួន គេប្រើពាក្យ -សុំអ្នកស្រឡាញ់ឆ្កែពិតប្រាកដ- ព្រោះគេស្រឡាញ់ឆ្កែណាស់។ ពូអានដំណើររឿងដែលគេរៀបរាប់រហូតដល់ពាក្យបញ្ចប់គឺសុំអ្នកស្រឡាញ់ពិតប្រាកដ។ ពូអានពាក្យគេចប់ ពូសើចហួសតែចិត្តក្នុងពោះ។ បើពូជាអ្នកទទួលចិញ្ចឹមឆ្កែពួកគេបន្ដ ពូក៏មានពាក្យចុងក្រោយផ្ដាំទៅពួកគេវិញផងដែរថា សូមលោកអ្នកជាម្ចាស់ឆ្កែដែលស្រឡាញ់ឆ្កែពិតប្រាកដ សូមរកពេលទំនេរឧស្សាហ៍មកលេងនឹងឆ្កែផង កុំផ្ដាំតែរកអ្នកស្រលាញ់ឆ្កែពិតប្រាកដមកទទួលយកឆ្កែទៅចិញ្ចឹមអី សូមមើលចិត្តខ្លួនឯង បើខ្លួនស្រលាញ់ឆ្កែពិតប្រាកដ មានមនោសញ្ចេតនាជាមួយនឹងឆ្កែ វាមិនអាចទេ អោយឆ្កែទៅគេ រួចហើយបាត់ឈឹង គ្មានដែលទៅអើតឈ្ងោកមើលឆ្កែសោះអញ្ចឹងនោះ។ ពូថ្លឹងមកចិត្តពូ ទោះយ៉ាងណា ពូមិនដាច់ចិត្តអោយឆ្កែពូទៅអ្នកផ្សេងមើលថែទេ ពួកវាជាកូនជាចៅរបស់ពូ ទោះក្នុងករណីណា បើពូមិនអាចរកកន្លែងអោយពួកវាបានរស់នៅជាមួយពូ គឺពូសម្រេចថាកន្លែងនោះមិនស័ក្តិសមនឹងពូរស់នៅទេ ព្រោះពូមានពួកវា ទៅរស់នៅទីណា គឺត្រូវគិតពីកន្លែងរស់នៅរបស់ជានិច្ច គ្មានកន្លែងសម្រាប់ពួកវារស់ជុំពូ នោះមិនមែនជាកន្លែងដែលពូត្រូវទៅរស់នៅទេ ពូមិនបានគិតពីចិត្តពូចំពោះវាទេ គឺពូគិតដល់ចិត្តពួកវាចំពោះពូ តើចិត្តវា ពេលបែកពីពូ ទៅរស់នៅជាមួយអ្នកផ្សេង តើចិត្តវាយ៉ាងម៉េច? បើវាសប្បាយនឹងរស់នៅជាមួយអ្នកផ្សេងហើយ នោះមិនអីទេ តែបើពូគិតពីចិត្តវាទៅ ឃើញថាវាមិនចង់ទៅរស់នៅជាមួយអ្នកផ្សេងទេ ពូអោយវាទៅអ្នកផ្សេង ពូខ្លោចចិត្ត អាណិតស្រណោះដល់ចិត្តវាខ្លាំងណាស់ ស៊ូស្លាប់ក៏ពូទុកពួកវាក្រោមការមើលថែរបស់ពូជាដរាប។ តែចំពោះចិត្តអ្នកដទៃ ឧទាហរណ៍ដូចក្មួយៗអោយឆ្កែពួកគេមកពូ ដោយក្មួយគិតដឹងថាពួកវាសុខស្រួលសប្បាយចិត្ត រស់នៅក្រោមការមើលថែរបស់ពូហើយ នោះចិត្តក្មួយស្ងប់ហើយ។ ក្នុងករណីបែបនេះ បើចិត្តពូជាក្មួយ ក៏ពូដូចតែចិត្តក្មួយអញ្ចឹងដែរ គឺពូព្រមអោយពួកវាទៅរស់នៅក្រោមការមើលថែរបស់អ្នកណាដែលចិត្តវាចង់ទៅនៅ គឺវារស់នៅជាមួយគេបានសុខជាងនៅជាមួយពូ តែបើពូគិតឃើញថា វាមិនចង់ទៅនៅជាមួយអ្នកណាទេ នោះពូនឹងធ្វើតាមចិត្តវា ប៉ុន្តែចំពោះចិត្តក្មួយដែលគិតដឹងថា ពីដំបូងវាពិតជាមិនចង់បែកពួកក្មួយទេ តែលុះវាមករស់នៅជាមួយអ្នកផ្សេងដូចជាពូ វាដឹងថារស់ជាមួយពូសុខស្រួលជាងនៅជាមួយក្មួយ ចិត្តវានឹងសុខព្រម បើគិតទៅយល់ថាដូច្នេះ នោះក្មួយអោយពួកវាមកពូនោះមិនអីទេ តែពូស្គិញនឹងអាអ្នកផុសរកអ្នកស្រឡាញ់ឆ្កែពិតប្រាកដ ប៉ុន្តែមិនដែលនឹកគិតម្ដងណាដល់ចិត្តឆ្កែដែលខ្លួនធ្លាប់ចិញ្ចឹមសោះ ហើយពេលផុសរកម្ចាស់ថ្មី ធ្វើឯងបង្ហាញប្រាប់គេឯងថា ខ្លួនជាអ្នកស្រឡាញ់មើលថែឆ្កែ។ បើមានចិត្តមើលថែឆ្កែមែន ម្ល៉េះបានគិតដល់ចិត្តឆ្កែខ្លួនហើយ ជ្រិញពេកបានជាពូចង់តបទៅពួកទាំងអស់នោះវិញថា ពេលអោយឆ្កែទៅគេ បើពិតជាស្រឡាញ់ឆ្កែ ចិត្តមានមនោសញ្ចេតនាជាមួយនឹងឆ្កែមែន កុំបានតែនិយាយសូមអ្នកស្រឡាញ់ឆ្កែពិតប្រាកដ វាគ្មានអ្នកណាឆ្កួតទៅប្រាប់ថាអោយឆ្កែមកខ្ញុំ ខ្ញុំជាមនុស្សស្អប់ឆ្កែទេ មុននឹងអោយ មើលមនុស្សដែលត្រូវអោយហ្នុងដោយខ្លួនឯងទៅ កុំពូកែប្រើពាក្យរកអ្នកស្រឡាញ់ឆ្កែពិតប្រាកដនោះ សូមឧស្សាហ៍រកពេលទៅលេងឆ្កែរបស់អ្នកផង អញស្គិញណាស់ ហាហាហា៕

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលយប់នៅក្នុងចម្ការចាស់ខេត្តសៀមរាប

photo content
+1

ធម៌មិនមែនសំរាប់រៀនអោយចេះអោយចាំទេ ហើយក៏មិនមែនរៀនទុកយកមកអនុវត្តន៍ឬទុកយកមកបដិបត្តអីស្អីក៏ទេដែរ ធម៌គឺស្តាប់ហើយគិតហេតុផលអោយបានអារម្មណ៍យល់រហូតជាដរាបគ្រប់ពាក្យអ្នកពន្យល់អំពីធម៌ គិតដឹងថាភពមានតម្លៃស្មើសូន្យ ដែលនាំអោយអារម្មណ៍យល់ពាល់ត្រូវអរីយសច្ចៈទីមួយ គឺជីវិតទទេសោះសូន្យ។ តែអ្នកមិនយល់ស្អីទៅជាធម៌ គេរៀនធម៌អោយចេះអោយ គេហៅអ្នកដទៃអោយចូលមកសិក្សារៀនសូត្រ ចាំមើលចុះ មនុស្សបែបហ្នឹងការរស់នៅរបស់វា គ្មានសីលធម៌ទេ កុំទៅនិយាយហេតុផលជាមួយមនុស្សបែបហ្នឹង ស្តាប់យើងពន្យល់ហេតុផលមិនបានទេ រស់នៅដោយញីដោយឈ្មោលយកប្រពន្ធគេ ដូរផ្លាស់គូក្បត់ចិត្តគូ គ្មានចិត្តស្មោះត្រង់ ក្រឡិចក្រឡុច គ្មានចិត្តសង្វេគរូបគេរូបយើងស្អីទេ គឺសីលធម៌គ្មានសោះតែម្តង។ ហ្នឹងហើយ ធម៌ទុករៀនសូត្រអោយចេះអោយចាំនោះ៕

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលល្ងាចនៅក្នុងចម្ការថ្មីខេត្តសៀមរាប

លោកពូផ្សាយផ្ទាល់ពន្យល់ធម៌ពេលព្រឹកនៅក្នុងចម្ការចាស់ខេត្តសៀមរាប

photo content