Khem Veasna
Open in Telegram
Official Channel Telegram for Khem Veasna, President of League for Democracy Party (LDP).
Show moreThe country is not specifiedThe category is not specified
7 650
Subscribers
+224 hours
+97 days
+1630 days
Posts Archive
7 650
កម្មវិធីផ្សាយផ្ទាល់នៅចម្ការដីថ្មី នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នឹងចាប់ផ្តេីមក្នុងរយៈពេល៣នាទីទៀត។
7 650
កម្មវិធីផ្សាយផ្ទាល់នៅដីថ្មី នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នឹងចាប់ផ្តេីមក្នុងរយៈពេល៥នាទីទៀត។
7 650
កម្មវិធីផ្សាយផ្ទាល់នៅចម្ការដីថ្មី នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នឹងចាប់ផ្តេីមក្នុងរយៈពេល៥នាទីទៀត។
7 650
មនុស្សគឺវិញ្ញាណ វិញ្ញាណមិនមែនសត្វទេ វិញ្ញាណមាននៅក្នុងសឡាយតនៈទុកគិតហេតុផលតក្កៈហ្នឹងហើយ អញ្ចឹងបញ្ហាធំរបស់វិញ្ញាណគឺវង្វេងថាខ្លួនជាសត្វហ្នឹងហើយ ពេលវង្វេងមានខ្លួនជាសត្វហើយ ការគិតហេតុផលតក្កៈលែងជាបញ្ហាទាំងអស់ គិតខុសគិតត្រូវហេតុផលមិនបានលែងជាបញ្ហារបស់វិញ្ញាណដែលវង្វេងហ្នុងហើយ។ ដូចសាន សុជាវាលែងខ្វល់ពីរឿងគិតហេតុផលដឹងថាខុសដឹងថាត្រូវអីហើយ វាទៅគិតពីរឿងគុកថាបើវាអត់ធ្វើអីខុសច្បាប់ វាគ្មានបញ្ហាអីទេ ចង់ជេរវាយ៉ាងណាក៏ជេរតាមតែចិត្តអ្នកចង់ជេរហ្នុងទៅ វាអត់ខ្វល់អីទេ វាមិនបានគិតថាហេតុផលគេបង្ហាញថាវានិយាយហ្នុងខុស ជាការត្រឹមត្រូវ គឺគេដៀលជេរស្តីអោយវាហ្នុងត្រឹមត្រូវហ្នុងទេ វាមិនយកហេតុផលគេបង្ហាញថាវានិយាយហ្នុងខុសស្អីទេ គឺវាមិនខ្វល់ព្រោះវាមិនបានធ្វើអីខុសនឹងច្បាប់ផង។ យី! អានេះ និយាយហេតុផលយល់គ្នាមិនបានមែនណា យើងដៀលវាព្រោះវានិយាយហ្នឹងខុសហេតុផលតក្កៈទេតើ ត្រង់រឿងវាខុសនិងច្បាប់ឬត្រូវនឹងច្បាប់យើងមាននិយាយឯណា? គឺយើងនិយាយត្រឹមវាគិតហេតុផលយ៉ាងម៉េចបានជាឃើញដូចវានិយាយចេញមកហ្នុង វាមិនត្រូវហេតុផលទេ។ អត្តាវាមិនគិតខុសត្រូវហេតុផលតក្កៈទេ វាគិតពីរឿងខាតឬចំណេញប្រយោជន៍ ឬខុសច្បាប់ត្រូវច្បាប់ឯណាឯណីវានោះទៅវិញ ដូចជាអាខ្ជាហ្នឹងឯង៕
7 650
វិញ្ញាណវង្វេងគឺដឹងថ្នាក់ពាល់ត្រូវ ដូច្នេះអារម្មណ៍គិតយល់ត្រូវជំនួសអារម្មណ៍ពាល់ត្រូវអោយបាន គឺពាល់ត្រូវជារូបដឹងដោយអារម្មណ៍យល់។ កងទុក្ខទីបួនរូប ទុកត្រឹមតែសំរាប់ធ្វើសឡាយតនៈនិងផស្សៈបានហើយ តែអារម្មណ៍ត្រូវតែជាអារម្មណ៍យល់ កុំអោយមានអារម្មណ៍យល់ថារូបជាវិញ្ញាណ ត្រូវគិតយល់ដំណើរត្រឹមត្រូវរបស់វិញ្ញាណថា វិញ្ញាណយល់សប្តិ គឺកម្លាំងសុទ្ធប្រែជាដឹងបានទៅតាមក្នុងរូបដែលវិញ្ញាណដឹងខុសការពិត គឺដឹងថ្នាក់ពាល់ត្រូវតែប៉ុណ្ណោះ មិនមែនរូបជាវិញ្ញាណទេ គឺរូបនៅតែអត់មាន ដែលមានគឺមកពីវិញ្ញាណយល់សប្តិដឹងខុសការពិតទេតើ គ្រាន់តែទទួលស្គាល់ការពិតថ្នាក់ពាល់ត្រូវរបស់វិញ្ញាណបានហើយ គឺទទួលស្គាល់រូបគឺជាដឹងថ្នាក់ពាល់ត្រូវ តែខុសការពិតទេ គឺរូបនៅតែអត់មានដែលទេក្នុងអារម្មណ៍យល់ កុំវង្វេងតាមការដឹងថ្នាក់ពាល់ត្រូវរបស់វិញ្ញាណអោយសោះ គឺវិញ្ញាណនៅតែមានអត្ថិភាពជាខ្សែកម្លាំងសុទ្ធប្រែជាដឹង តាមរូបដែលជាដឹងថ្នាក់ពាល់ត្រូវរបស់វិញ្ញាណជាប់រហូតមិនដាច់អត្ថិភាពវាសោះឡើយបានត្រឹមត្រូវ៕
7 650
បើគិតយល់ពីបដិច្ចសមុប្បាទ នោះទីមួយស្គាល់ខ្លួនឯងជាស្អី និងទីពីរយល់តំលៃនៃភព គឺទទេ។ បើគិតយល់ហើយនោះ នឹងពាល់អរិយសច្ចទីមួយ គឺជីវិតទទេសោះសូន្យ ព្រោះភពមានតម្លៃទទេ។ គិតមើលទៅ បើគិតហេតុផលតក្កៈយល់ភពមានតម្លៃទទេ ចុះមនុស្សពុលនឹងលោកិយ តើក្នុងចិត្តរបស់គេ វង្វេងនឹងភពដែលទទេថាមានដែរឬទេ? វង្វេងគឺទោសណា។ នេះហើយគឺមោហៈនោះ។ ហ្កេមគិតហេតុផលតក្កៈរកអារម្មណ៍យល់ត្រូវ សម្មាទិដ្ឋិ ចុះបើវង្វេងគិតហេតុផលតក្កៈ ត្រូវឃើញថាភពគឺទទេ ស្រាប់តែគិតទៅឃើញថាភពមាន តើធ្វើចំណោទដោះកងទុក្ខចេញទេ? តើការវង្វេងនឹងភព ភវតណ្ហាមានទោសប៉ុណ្ណា? លិចទឹកងាប់អស់ហ្នឹងហើយក្មួយ៕
